Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។ រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច … Read more

«បើកបររថយន្តអគ្គិសនី​បី​ឆ្នាំ​នៅ​ជនបទ» ជាបទពិសោធន៍​របស់​អតីត​គ្រូបង្រៀន​ម្នាក់​​នៅ​អាម៉េរិក

នៅ​ក្នុង​តំបន់​ជនបទ​ដែល​មាន​ស្ថានីយ​បញ្ចូល​ថាមពល​ថ្ម​មិន​ច្រើន​ លោក Frank Johnson អតីត​គ្រូបង្រៀន​មួយ​រូប​ រស់​នៅ​ក្នុង​តំបន់ Dade រដ្ឋ Missouri សហរដ្ឋ​អាម៉េរិក បាន​ចែក​រំលែក​អំពី​ជីវភាព​ដែល​លោក​បានប្រើ​ប្រាស់​​រថយន្ត​អគ្គិសនី​​តាំង​ពី​ឆ្នាំ 2021​។ ចំណុចវិជ្ជមាន​របស់រថយន្ត​អគ្គិសនី​ នៅ​លើ​ទំព័រ Springfield News-Leader លោក Frank Johnson ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​របស់​លោក ភាគ​ច្រើន​ត្រូវ​បានបញ្ចូល​ថាមពល​អគ្គិសនី​ក្នុង​ផ្ទះ​​នៅ​ពេល​យប់​ ហើយ​សាក​ថ្ម​ល្បឿន​លឿន​នៅ​លើ​ផ្លូវ​ល្បឿន​លឿន​ គ្រា​ដែល​លោក​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​។ កូន​ស្រី​របស់​លោក ថែម​ទាំង​បើកបររថយន្ត​អគ្គិសនី​ពាស​ពេញ​សហរដ្ឋ​អាម៉េរិក​ ដោយ​ការ​បញ្ចូលថាមពល​អគ្គិសនី​នៅ​តាម​ស្ថានីយ​ចល័ត​។ ដោយ​សារ​តែ​មាន​បណ្ដាញ​ស្ថានីយ​សាក​ថ្ម​នៅ​តាម​បណ្ដោយ​ផ្លូវ​ល្បឿន​លឿន (160 គីឡូម៉ែត្រ​/ស្ថានីយ) លោក​ Frank Johnson លែង​បារម្ភ​អំពី​រយៈ​ចម្ងាយ​ដែល​រថយន្ត​អគ្គិសនី​របស់លោក​ត្រូវ​ធ្វើ​ដំណើរ​។ អតីត​គ្រូបង្រៀន​រូប​នេះ ក៏​បាន​ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី​មាន​ភាព​ធន់ និង​ត្រូវ​ការ​ការ​ថែទាំ​តិច​ជាង​បើ​ធៀប​នឹង​រថយន្ត​ម៉ាស៊ីន​ចំហេះ​ក្នុង​។ លោក​ថា រថយន្ត​អគ្គិសនី​សម​ស្រប​នឹង​ការ​ប្រើ​ប្រាស់​ជា​លក្ខណៈ​​គ្រួសារ​​ អ្នក​ប្រគល់​ទំនិញ ក៏ដូចជា​សិស្ស​សាលា​​នៅ​ជនបទ ដោយ​សារ​តែ​ការ​ចំណាយ​ទៅ​លើ​អគ្គិសនី​ទាប​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​សាំង​។ លោក Frank បាន​ផ្ដល់​ជា​យោបល់​ថា សម្រាប់​អ្នក​ដែល​ត្រូវ​ធ្វើដំណើរ​ផ្លូវ​ឆ្ងាយ​ជា​ញឹក​ញាប់ គួរ​តែ​ជិះ​រថយន្ត​ឈ្នួល បើ​សិន​មិន​ទាន់​ចង់​បោះ​បង់រថយន្ត​សាំង​។ ចំណុច​អវិជ្ជមាន​របស់​រថយន្ត​អគ្គិសនី​ យោង​តាម​លោក Frank … Read more

Ford Ranger ជាប់ជាជម្រើសរថយន្ត Pick-Up ដែលទទួលបានចំណាត់ថ្នាក់លេខ១ ​ប្រចាំឆ្នាំ២០២៣!

រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger Wildtrak, និងកំពូលរថយន្តFord Ranger Raptor សម្រាប់អតិថិជនជ្រើសរើស ដែលសមស្របទៅនឹងតម្រូវការរបស់អតិថិជនទាំងអស់ ដែលមានគោលបំណងចង់បានរថយន្ត Pick-UP  ដែលរឹងមាំ មានផាសុកភាព និងសន្សំសំចៃខ្ពស់។ ដោយសារតែកត្តាទាំងនេះ ទើបនាំអោយរថយន្ត Next-Generation Ford Ranger ក្លាយជារថយន្ត Pick-Up លក់ដាច់បំផុត ប្រចាំឆ្នាំ២០២៣ នៅក្នុងទីផ្សារប្រទេសអូស្រ្តាលី ដោយយោងទៅតាមអត្រាការលក់ប្រចាំឆ្នាំរបស់ទីផ្សាររថយន្ត Pick-Up  ទាំងមូល កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤​។ ចំណែកឯនៅប្រទេសកម្ពុជាវិញ រថយន្ត Next Generation Ford Ranger … Read more

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

យោង​តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម ការ​នាំចេញ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ នៅក្នុង​ខែមករា ឆ្នាំ 2024 សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 18.7% បើធៀប​នឹង​ខែ​ធ្នូ 2023​ និង​កើន 17.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​។ នាំមុខ​គេ​នៅ​ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​ក្នុង​ខែ​មករា 2024 គឺ​​កុំព្យូទ័រ ផលិតផល​អេឡេចត្រូនិច និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ 852.9 លាន​ដុល្លារ​ រួម​ចំណែក​ 18.7% នៃ​ទំនិញ​នាំចេញ​សរុប​។ បន្ទាប់​មក​គឺ​ទូរស័ព្ទ​ និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ជាង​ 734 លាន​ដុល្លារ​ រួម​ចំណែក​ 16.1%​ នៃ​ផលិតផល​នាំ​ចេញ​សរុប​។ ឆ្នាំ​ 2024 វៀតណាម​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​របស់​កសិផល​ ដោយ​សង្ឃឹម​ថា ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​នេះ​នឹង​កើន​ឡើង​ខ្ពស់​។

Facebook និង Messenger ជួប​បញ្ហា​ធំ៖ អ្នក​លេង​ខ្លះ​ភ័យខ្លាច​ត្រូវ​គេ​ «ហែក»

អ្នក​ប្រើ​ប្រាស់​ Facebook និង​ Messenger មួយ​ចំនួន​មាន​ការ​ព្រួយ​បារម្ភ​ខ្លាំង​នៅ​ពេល​គណនី​របស់​ពួក​គេ​ត្រូវ​ចាក​ចេញ និង​មិន​អាច​ចូល​ប្រើ​វិញ​បាន​ ទាំង​នៅ​លើ​ App ទាំង​នៅ​លើ​វ៉ែប​។ ម៉ោង​ប្រហែល 22 និង 30 នាទី​យប់កន្លង​ទៅ Facebook និង Messenger របស់​អ្នក​ប្រើ​ប្រាស់ជាច្រើន​ ត្រូវ​បាន​ធ្វើ​ឱ្យ​ចាក​ចេញដោយ​ឯកឯង។ នៅ​ពេល​​ព្យាយាម​ចូល​ប្រើ​ឡើងវិញ អ្នក​ខ្លះ​តែង​តែទទួល​បាន​សារ​ដែល​ប្រាប់​ថា «ទំព័រ​នេះ​មិន​មាន​ តំណ​ភ្ជាប់​បាន​ខូច ឬ​ត្រូវ​បាន​លុប»។ បញ្ហា​ខាងលើ​បាន​ធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់​ភ័យ​ស្លន់​ស្លោ ព្រោះ​តែ​យល់​ថា គណនី​ Facebook របស់​ពួក​គេ​ ត្រូវ​បាន​គេ​ហែក​ចូល​គ្រប់គ្រង​។ «ក្រោយ​ពី​ត្រូវ​ខ្ទាត​ចេញ​ពី​គណនី និង​មិន​អាច​ប្រើ​វិញ​បាន ខ្ញុំ​គិត​ថា Facebook ពីរ​បី​គណនី​របស់​ខ្ញុំ ​ប្រាកដ​ជា​ត្រូវ​គេ​លួច​ចូល​ប្រើហើយ​» ផៃ ស្រី​អ៊ីត អ្នក​លេង​បណ្ដាញ​សង្គម​ម្នាក់​នៅ​ភ្នំពេញ​ ឱ្យ​ដឹង​ដូច្នេះ​។ ស្រី​អ៊ីត​ ក៏​ប្រញាប់ចូល​ប្រើ​ App មួយចំនួន​ផ្សេង​ទៀត​របស់ Meta ដើម្បី​ស្វែង​យល់​ពី​ស្ថានភាព​របស់​ ប៉ុន្តែ​ នៅ​តែ​មិន​អាច​ប្រើ​បាន​។ ក្រោយ​ពី​បញ្ហា​នេះ​កើត​ឡើង​បាន​ប៉ុន្មាន​នាទី អ្នក​ប្រើប្រាស់​ជា​ច្រើន​ត្រូវ​បង្ខំ​ចិត្ត​ទូរស័ព្ទ​ទៅ​កាន់​មិត្ត​ភ័ក្ដិ​ ដើម្បី​សួរ​នាំ​។ អ្នក​ខ្លះ​ថា ប្រហែល​ជា​ Facebook មាន​បញ្ហា … Read more

ក្រសួងពាណិជ្ជកម្ម៖ ​មន្ត្រីជំនាញរាប់​សិប​នាក់​នឹង​ចាំ​​ឆ្លើយ​សំណួរ​​របស់​​សាធារណជន​​តាម​ទូរស័ព្ទ

ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ 1266 ដោយ​មាន​មន្ត្រី​ជំនាញ​ចំនួន 60 នាក់ ដើម្បីឆ្លើយតបនឹង​ចម្ងល់ ឬបញ្ហានានា ក្នុងពេលឆាប់ៗខាងមុខ។ កាល​ពី​រសៀល​ថ្ងៃទី 04 ខែ​មីនា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ1266 នឹងក្លាយទៅជាភ្នាក់ងារ Call Center ក្នុងការឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានា ដោយបងប្អូនគ្រាន់តែចុចលេខ 1266  ភ្នាក់ងារស្វ័យប្រវត្តនឹងទទួលការ​ហៅ​ចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ក្នុង​នោះ លេខ 1 គឺជា​ភាសាខ្មែរ និង​លេខ 2 គឺ​ជា​ភាសាអង់គ្លេស។ បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិនឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់​ក្រសួង​ដោយ​ផ្ទាល់។ បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖ – លេខ (1) សម្រាប់ព័ត៌មានទូទៅ – លេខ (2) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម – លេខ … Read more

ក្រុម​ហ៊ុន​ទូរស័ព្ទ​ចិន​ បង្ហាញ​រថយន្ត​អគ្គិសនី SU7 EV រត់​បាន​ឆ្ងាយ​ជាង​រាល់​រថយន្ត​អគ្គិសនី​បច្ចុប្បន្ន

ក្រុម​ហ៊ុន​ចិន Xiaomi បាន​ធ្វើ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍ Mobile World Congress នៅ​ Barcelona គ្រា​ដែល​តាំង​បង្ហាញ​ SU7 ដែល​ជា​រថយន្ត​អគ្គិសនី​ដំបូង​របស់​ខ្លួន​​។ នេះ​គឺជា​លើក​ដំបូង​ហើយ​ដែល​ SU7 ត្រូវ​បាន​បង្ហាញ​ដោយ​ផ្ទាល់​ បន្ទាប់​ពី​ត្រូវ​បាន​ប្រកាស​ព័ត៌មាន​ជា​លើក​ដំបូង​នៅ​ប្រទេស​ចិន​ កាល​ពីចុងឆ្នាំ​មុន​។ SU7 គឺជា​ម៉ូដែលសេដាន​កីឡា​ ដែល​មាន​ពណ៌​ខៀវ​ខ្ចី​ដ៏​ទាក់​ទាញ​។ រថយន្ត​នេះ​បើ​ប្រាស់​ម៉ូទ័រ​​អគ្គិសនី​របស់​ Xiaomi និងអាច​បង្កើន​ល្បឿន​ពី 0 ទៅ 100 គីឡូម៉ែត្រ​/ម៉ោង​ ដោយ​ប្រើពេល​តែ​ 2.78 វិនាទី​។ Xiaomi SU7 នឹង​បំពាក់​ថ្ម​ផ្ទុក​ថាមពល​ 101 kWh ដែល​អាច​ធ្វើ​ដំណើរ​បាន​ជាង 800 គីឡូម៉ែត្រ​ ឆ្ងាយ​ជាង​ច្រើន​បើធៀប​នឹង​បណ្ដា​រថយន្ត​អគ្គិសនី​នា​បច្ចុប្បន្ន​។ រថយន្ត​នេះ​ក៏​មាន​បំពាក់​មុខ​ងារ​បញ្ចូល​ថាមពល​លឿន ដែល​អាច​ធ្វើ​ដំណើរ​បាន 500 គីឡូម៉ែត្រ ក្រោយ​ពី​សាក​ថ្ម​បាន​ 15 នាទី​។ អំពី​បច្ចេកវិទ្យាវិញ SU7 ត្រូវ​បាន​បំពាក់​ប្រព័ន្ធ​អង្គញាណ​ដែល​អនុញ្ញាត​ឱ្យ​វា​បើក​បរ​ដោយ​ស្វ័យ​ប្រវត្ត​ រួម​នឹង​អេក្រង់​កម្សាន្ត​​ 16 អ៊ិញ និង​អេក្រង់​បង្ហាញ​ព័ត៌មាន​សម្រាប់​អ្នក​បើក​បរ​ ក៏ដូច​ជា​ប្រព័ន្ធ​បញ្ជា​ដែល​អាច​បង្វិល​បាន​ផងដែរ​។ យោង​តាម Absolute … Read more

ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។ មិនតែប៉ុណ្ណោះ … Read more

ផលិតផល​រូប​នាគ​កំពុង​ទាក់​ទាញ​អតិថិជន​នៅ​ប្រទេស​ចិន​

ជិត​ដល់​រដូវ​បុណ្យចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន គេ​ឃើញ​ថា គ្រឿង​អលង្ការ​មាស ឬ​ផ្ទាំង​រូបភាព​បិទ​ទូរស័ព្ទ​ដែល​មាន​រូប​នាគ​នៅ​ប្រទេស​ចិន​ កំពុង​តែ​លក់​ដាច់​ខ្លាំង​។ តួលេខ​របស់​ផ្សារ​អនឡាញ​ Taobao (ចិន) បង្ហាញ​ថា ចំនួនលើក​​នៃ​ការ​ស្វែង​រក​បណ្ដា​ផលិត​ផល​ដែល​ទាក់​ទង​នឹង​រូប​នាគ​នៅ​លើ​ថ្នាល​នេះ ​បាន​កើន​ឡើង​ច្រើន​ជាង​មុន​ 640 ដង រាប់​ចាប់​ពី​ថ្ងៃទី 27 ធ្នូ 2023 ដល់ 02 មករា 2024​។ ក្នុងនោះ​ ចំនួន​លើក​នៃ​ការ​ស្វែង​រក​គ្រឿង​អលង្ការ​មាន​រូប​នាគ បាន​កើនឡើង​ច្រើន​ជាង​មុន​រហូត​ដល់ 500 ដង​។ «នាគត្រូវ​បាន​ចាត់​ទុក​ថា​ជា​និមិត្ត​រូប​នៃ​​អំណាច​ និង​ឋានៈ​ក្នុង​វប្បធម៌​ចិន​។ ចំណែក​មាស​គឺជា​គ្រឿង​អលង្ការផង និង​ជា​ឧបករណ៍​សម្រាប់​ទុន​ដាក់​ទ្រព្យសម្បត្តិផង​ តែង​តែ​ត្រូវ​បាន​ទិញ​​ជា​រៀង​រាល់​រដូវ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ចិន​។ ដូច្នេះ​ហើយ ទើប​មាន​មនុស្ស​ជា​ច្រើន​ទិញ​គ្រឿង​អលង្ការ​ធ្វើ​ពី​មាស​មាន​រូប​នាគ​ ដើម្បី​បួង​សួង​សូម​ភាភ​ជ័យ​ក្នុង​ឆ្នាំ​ថ្មី​» Xie Zhihui អនុប្រធាន​ទទួល​បន្ទុក​ផ្នែក​លក់​នៅ​ហាង​មាស Chow Tai Seng បាន​ប្រាប់ China Daily ដូច្នេះ​។ មិន​មែន​តែ​នៅ​ប្រទេស​ចិន​នោះ​ទេ បណ្ដា​យីហោ​ល្បី​ៗ​លើ​ពិភពលោក​ក៏​កំពុង​ចាប់​យក​និន្នាការ​ខាងលើ​ផងដែរ​។ ក្រុម​ហ៊ុន​គ្រឿង​សម្អាង Shu Uemura (ជប៉ុន) ក៏​បាន​ដាក់​លក់​ប្រភេទ​ក្រែម​លាប​បបូរមាត់​​មាន​ ​ពិសេស​មួយដែល​មាន​កំណត់​បរិមាណ​ ក្នុង​នោះ ​សម្បក​របស់​ផលិត​ផល​នេះ​មាន​រូប​នាគ​ពណ៌​លឿង​។ ចំណែក … Read more

ថ្ម​នុយក្លេអែរ​ចិន ដំណើរ​ការ​ 50 ឆ្នាំ ដោយ​មិន​បាច់​បញ្ចូល​ថាមពល​ជាថ្មី

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​របស់​ចិន Betavolt អភិវឌ្ឍ​ថ្ម​ផ្ទុក​ថាមពល​នុយក្លេអែរ​តូចប៉ុន​កាក់​ ប៉ុន្តែ​មាន​ដង់ស៊ីតេ​ថាមពល​ខ្ពស់ជាង​ 10 ដង បើធៀប​នឹង​ថ្ម​ប្រភេទ​លីចូម។ យោងតាម​ក្រុម​ហ៊ុន Betavolt ប្រភេទ​ថ្ម​ថ្មី​ដែល​មាន​ឈ្មោះ​ថា BV100 នេះ អាច​ជួយ​ផ្គត់​ផ្គង់​ថាមពល​ដល់​ទូរស័ព្ទ​នា​ពេល​អនាគត​ បើទោះ​នៅមាន​កិច្ច​ការ​ជា​ច្រើន​ត្រូវ​ធ្វើ​ មុន​នឹង​ប្រការ​នេះ​ក្លាយ​ជា​ការ​ពិត​។ នេះ​បើ​តាម IFL Science ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 15 មករា 2024​។ BV100 បង្កើត​អគ្គិសនី​តាម​រយៈ​ការ​ប្រើប្រាស់​ថាមពល​ដែល​បញ្ចេញ​ពី​អ៊ីសូតូប​វិទ្យុសកម្ម​ដែល​កំពុង​រលាយ​របស់​នីកែល (nickel-63)។ ថ្ម​នេះ​អាច​ផ្ទុក​អគ្គិសនី​បាន 3,300 មេហ្គាវ៉ាត់ម៉ោង និង​ត្រូវ​បាន​បង្ហាញ​ថា​មាន​ដង់ស៊ីតេថាមពល​ខ្ពស់ជាង 10 ដង បើធៀប​នឹង​ថ្ម​លីចូម​ (lithium)។ យោង​តាម Betavolt ថ្ម​ BV100 អាច​ផ្គត់​ផ្គង់​អគ្គិសនី​រហូត​ដល់ 50 ឆ្នាំ​ ដោយ​មិន​ចាំបាច់​បញ្ចូល​ថាមពល​ជា​ថ្មី ឬ​ថែ​ទាំ​ ជួស​ជុល​។ ក្រុម​ហ៊ុន​ខាងលើ​ឱ្យ​ដឹង​ថា «…មាន​ផែនការ​បង្ហាញ​ថ្មដែល​មាន​ថាមពល​ 1 វ៉ាត់នៅ​ឆ្នាំ 2025​។ បើ​សិន​មាន​គោលការណ៍​អនុញ្ញាត ថ្ម​ថាមពល​នុយក្លេអែរ​នេះអាច​ជួយ​ឱ្យ​ទូរស័ព្ទ​ចល័ត​មិន​ត្រូវ​ការ​បញ្ចូល​ថាមពល​ និង​ជួយ​ឱ្យ​យន្តហោះ​ដ្រូន​អាច​ហោះ​ហើរ​ជា​បន្ត​បន្ទាប់​»៕