សុខ សោម៉ាវត្តី ធ្វើខួបឲ្យកូនស្រីវ័យ ៤ ឆ្នាំ ក៏មានវត្តមានអតីតស្វាមីចូលរួម
ភ្នំពេញៈ រូបថតជុំគ្នាច្រើនសន្លឹកដែលអ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះនាថ្ងៃធ្វើពីធីខួបកំណើតកូនស្រីខ្លួនកាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ២០១៧ ដោយឃើញមានវត្តមានក្រុមមិត្តភក្តិ អ្នកសិល្បៈចូលរួមយ៉ាងច្រើន ខណៈពេលនោះក៏ឃើញវត្តមានលោក ទូច ដាណារ៉ា អតីតស្វាមី ត្រូវជាឪពុកកូនស្រីខ្លួនទៀតផង។ ខណៈគេក៏ឃើញរូបមួយសន្លឹកមានរូបអ្នកនាង សុខ សោម៉ាវត្តីឈរក្បែរអតីតស្វាមី និងលោក យ៉ែម សំអូន ពកូនស្រីនាងឈ្មោះ ចាស្មីន។ បង្ហាញពីក្តីស្រឡាញ់កូនស្រីខ្លាំង ជាចំណងស្នេហ៍អតីតស្វាមីលោក ទូច ដាណារ៉ា នោះអ្នកនាង សុខ សោម៉ាវត្តី បានសរសេរជូនពរកូនស្រី ចាស្មីន ថា៖« Dear Roth Rasomary ( Jasmine ) កូនស្រីជាទីស្រឡាញ់ម្តាយអើយ!ថ្ងៃនេះធំមួយឆ្នាំទៀតហើយ។ សូមឲ្យកូននកាន់តែល្អស្អាតទាំងរូបកាយ និងចិត្តគំនិត រឹងមាំតែមិនរឹងរុះ ទន់ភ្លន់មិនទន់ជ្រាយ ប្រាជ្ញាឆ្លាតវាងវៃ ដូចអ្វីដែលម៉ាក់តែងតែរំពឹងថា កូនស្រីម៉ាក់ នឹងពូកែក្លាយជាទីស្រឡាញ់របស់មនុស្សគ្រប់រូប។ សុខភាពល្អណាកូនណា! សូមឲ្យអ្វីៗដែលល្អប្រសើរចូលមកនៅក្នុងជីវិតកូន ហើយជោគជ័យគ្រប់យ៉ាង»។ គួរបញ្ជាក់ថា អ្នកនាង សុខ … Read more