ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។ រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។ យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។ ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។ … Read more

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…

ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។ តើកុំព្យូទ័រ មានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃឬទេ? Q . មុនពេលមានផ្ទៃពោះ នាងខ្ញុំតែងអង្គុយលេងកុំព្យូទ័រជាច្រើនម៉ោងរៀងរាល់យប់ ដោយដាក់(កុំព្យូទ័រ លែបថប់)នៅចំ​ពីមុខក្បាល​ពោះ ឥលូវនេះ នាងខ្ញុំមានផ្ទៃពោះហើយ តែក៏នៅតែធ្វើបែបហ្នឹងរហូត…នាងខ្ញុំចង់សួរថា តើវាអាចមានបញ្ហា ឬគ្រោះថ្នាក់អ្វីដល់កូននៅក្នុងផ្ទៃឬក៏អត់? A . នៅមិនទាន់មានរបាយការណ៍ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយនិយាយថា រលកកាំរស្មីពីកុំព្យូទ័រធ្វើឱ្យមានផលប៉ះពាល់ដល់ទារកដែល​នៅក្នុងផ្ទៃនៅឡើយ តែជាប្រក្រតីសម្រាប់ស្ត្រីមានគភ៌ លោកគ្រូពេទ្យតែងណែនាំមិនឱ្យដាក់វត្ថុអ្វីនៅលើក្បាលពោះ លើករបស់របរធ្ងន់ៗ ឬធ្វើលំហាត់ប្រាណក្នុងក្បាច់ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់បរិវេណក្បាលពោះឡើយ។ ស្ត្រីមានគភ៌ចូលចិត្តញ៉ាំអាហារហឹរៗ Q . ជាធម្មតា នាងខ្ញុំមិនញ៉ាំហឹរពេកទេ តែមានចម្ងល់ថា តើពិតមែនឬ បើអ្នកម្តាយញ៉ាំអាហារហឹរៗ នឹងធ្វើឱ្យទឹកភ្លោះឡើងក្តៅ និងធ្វើឱ្យកូនក្រហាយខ្លួន ពិបាកទ្រាំ?។ A . រសជាតិរបស់អាហារដែលស្ត្រីមានគភ៌ទទួលទាន គ្មានផលប៉ះពាល់ដល់ទឹកភ្លោះទេ។ មានផ្ទៃពោះ ហើយចង់ញ៉ាំផ្លែទុរេន Q . ក្នុងពេលមានផ្ទៃពោះ ស្រាប់តែចង់ញ៉ាំទុរេន មិនដឹងថាមកពីហេតុអ្វី? ចង់ញ៉ាំមែនទែន! … Read more

ទុរេន​ខ្មែរ​ មាន​រសជាតិ​ប្លែក​តាម​តំបន់​ មាន​ទីផ្សារ​លក់​បាន​តម្លៃ​ខ្ពស់​

ដំណាំ​ទុរេន​នៅ​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​បាន​ក្លាយទៅជា​ដំណាំ​កសិផល​មួយ​ ដែល​មាន​ទីផ្សារ​គួរ​ឱ្យ​ចាប់អារម្មណ៍​ ដោយ​ប្រជាកសិករ​ បាន​ធ្វើការ​ពង្រីក​ការ​ដាំដុះ​ដំណាំ​ហូប​ផ្លែ​មួយ​នេះ​ នៅ​តាម​បណ្តា​ខេត្ត​មួយចំនួន​ ទោះបីជា​ក្នុង​លក្ខណៈ​ចម្ការ​គ្រួសារ​ក៏ដោយ​ ក៏​ទុរេន​មាន​តម្រូវ​ការ​ទីផ្សារ​កាន់តែ​ច្រើន​ ហើយ​លក់​បាន​ថ្លៃ​ខ្ពស់​គួរសម​ និង​ធ្វើ​ឱ្យ​អ្នក​បរិភោគ​មាន​ជម្រើស​ច្រើន​ តែ​មិនទាន់​អាច​ចំណាំបាន​ថា​ តើ​ទុរេន​ផ្លែ​បែប​ណា​ និង​រសជាតិ​បែប​ណា​ស្ថិតនៅ​ក្នុង​ខេត្ត​ណាមួយ​នោះ​នៅ​ឡើយ​?ដោយសារតែ​ទុរេន​មាន​រសជាតិ​ខុសប្លែក​ពីគ្នា​ទៅតាម​តំបន់​ហ្នឹងឯង​។ ផ្លែ​ទុរេន​ នៅ​សំឡូត​ក្នុង​ខេត្ត​ប៉ៃលិន​ មាន​រសជាតិ​ឆ្ងាញ់​ មាន​ភាព​ល្បីល្បាញ​ក្នុង​ប្រទេស​ ពេល​បរិភោគ​ទៅ​មាន​ភាព​ឆ្ងាញ់​ជាប់មាត់​ និង​ជក់ចិត្ត​ ហើយ​ចង់​បរិភោគ​ម្ដងទៀត​ មិនចាញ់​ទុរេន​ខេត្ត​កំពត​ប៉ុន្មាន​ឡើយ​។ សម្រាប់​ប្រភេទ​ទុរេន​ ដែល​ប្រជាកសិករ​យើង​និយម​ដាំ​នៅ​ស្រុក​សំឡូត​ មាន​ប្រភេទ​ឆៈ​នី​ ប្រភេទ​ម៉ន​ថង​ និង​ទុរេន​ដូនតា​ភូមិ​លី​ ជាដើម​។ កសិករ​ឈ្មោះ​ ពឹង​ សំ​អៀ​ត បានឱ្យ​ដឹង​ថា​ គាត់​បាន​ដាំ​ទុរេន​នៅ​លើ​ផ្ទៃដី​ជិត​4ហិ​កតា​ ស្មើនឹង​ទុរេន​ 320ដើម​។ ទុរេន​របស់​លោក​បានឱ្យ​ផល​ចំនួន​ 3ឆ្នាំ​មក​ហើយ​ តែ​ឆ្នាំនេះ​ទុរេន​ឱ្យ​ផល​ច្រើនជាង​រាល់​ឆ្នាំ​ គឺ​មាន​ទិន្នផល​ល្អ​ ហើយក៏​លក់​បាន​តម្លៃ​ខ្ពស់​ជាង​រាល់​ឆ្នាំ​ដែរ​ គឺ​ 1គីឡូក្រាម​តម្លៃ​ចាប់ពី​ 15,000រៀល​ ទៅ​ 18,000​រៀល​ ខណៈ​ឆ្នាំមុន​ ក្នុង​ 1គីឡូក្រាម​បាន​ត្រឹមតែ​ 12,000រៀល​ប៉ុណ្ណោះ​ ហើយ​តម្លៃ​ដែល​លក់រាយ​ទៅ​ឱ្យ​អ្នក​បរិភោគ​តែម្តង​ក៏បាន​ថ្លៃ​ខ្ពស់​ដែរ​ គឺ​ពី​ 22,000រៀល​ ដល់​ 25,000រៀល​ក៏​មាន​។ លោក​បាន​បន្ថែម​ទៀត​ថា​ សម្រាប់​ទីផ្សារ​ទុរេន​របស់​លោក​ មាន​ឈ្មួញកណ្ដាល​មក​ចាំ​ទិញ​ … Read more