ប្រធានាធិបតី​បារាំង​ថ្លែង​អំពី​រឿង​អនាគត​របស់ Kylian Mbappe

ប្រធានាធិបតី​បារាំង​លោក Emmanuel Macron បាន​ថ្លែងថា លោក​នឹង​ព្យាយាម​បញ្ចុះបញ្ចូល Kylian Mbappe ឱ្យនៅ​ជាមួយ​ក្លឹប Paris Saint-Germain ម្ដងទៀត នៅ​រដូវក្ដៅ​ឆ្នាំនេះ។ លោក Emmanuel Macron បញ្ជាក់ថា លោក​បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការជជែក​គ្នា​ម្ដងទៀត​ជាមួយនឹង Mbappe ក្នុង​បំណង​បញ្ចុះបញ្ចូល​ឱ្យ​កីឡាករ​បារាំង​រូបនេះ​លេង​បាល់​ឱ្យ​ក្លឹប​ក្នុងស្រុក។ ប្រសាសន៍​របស់លោក Emmanuel Macron ត្រូវបាន​ធ្វើឡើង​បន្ទាប់ពី Mbappe កាលពីពេលថ្មីៗនេះ បានប្រកាស​ជា​ផ្លូវការ​ថា មិនមាន​បំណង​ពន្យារ​កិច្ចព្រមព្រៀង​ជាមួយ​ក្លឹប PSG និង​ត្រូវ​ចាកចេញ​ក្រោយពី​ចប់​កិច្ចសន្យា។ ចំណែក PSG ក៏បាន​ប្រកាស​អំពី​តម្លៃ​ខ្លួន 200 លាន​អឺរ៉ូ​របស់ Mbappe។ លោក Emmanuel Macron ថ្លែងថា «Mbappe គឺជា​កីឡាករ​ឆ្នើម និង​ស្ថិតក្នុង​លំដាប់​កំពូល ដូចដែល​គ្រប់គ្នា​បានដឹង។ ដូច្នេះ គាត់​មាន​ទំនោរ​ទៅរក​ការធ្វើ​ចំណាកស្រុក​ដើម្បី​អភិវឌ្ឍ​សមត្ថភាព និង​យកឈ្នះ​លើ​ឧបសគ្គ​ថ្មី​ក្នុង​អាជីព»។ លោក​បន្ថែមថា «ក៏ប៉ុន្តែ បច្ចុប្បន្ន ខ្ញុំ​មិនមាន​ដំណឹង​ល្អ​ណាមួយ​សម្រាប់​គ្រប់គ្នា តែ​យ៉ាងណាក៏ដោយ ខ្ញុំ​នឹង​ប្រឹងប្រែង​ឱ្យអស់​ពី​លទ្ធភាព (ក្នុង​ការ​បញ្ចុះ​បញ្ចូល​ Mbappe) ដូច​អ្វីដែល​ខ្ញុំ​បានធ្វើ​កន្លងមក»។ … Read more

អនុសាសន៍​របស់​ស្ត្រី​​ដោះ​​បំណុល 300,000​ ដុល្លារ​រួច​រាល់​ក្នុង​​បី​ឆ្នាំ​ និង​ក្លាយ​ជា​សេដ្ឋិនី​

Bernadette Joy បាន​ទូទាត់​បំណុលចំនួន​ 300,000 ដុល្លារ​អាម៉េរិករួច​ស្រេច​ ហើយ​បច្ចុប្បន្ន​សន្សំ​ទ្រព្យ​បាន​មួយ​លាន​ដុល្លារ​អាម៉េរិក។ នៅ​ពេល​និយាយ​ដល់​អាទិភាព​ក្នុង​ហិរញ្ញវត្ថុ​ អ្នក​ជំនាញ​ស្ទើរ​តែ​ទាំង​អស់​យល់​ស្រប​ថា ការ​​សន្សំ​សំច័យ​ប្រាក់​ និង​ការ​បង្កើត​ខ្ទង់​ប្រាក់​សម្រាប់​ហេតុ​ការណ៍​បន្ទាន់​នៅ​មុនពេល​ផ្ដោត​ទៅ​លើ​ការវិនិយោគ​​គឺជា​គំនិត​ឆ្លាត​វៃ​។ យោង​តាម​ Bernadette Joy ដែល​ជា​គ្រូបណ្ដុះ​បណ្ដាល​ផ្នែក​ហិរញ្ញវត្ថុ​ និង​ជា​ស្ថាបនិក​របស់ក្រុម​ហ៊ុន​​ Crush Your Money Goals ប្រការ​ខាងលើ​នោះ​ពុំ​មែន​មាន​ន័យ​ថា​ជា​ការ​សំច័យ​ហួស​ហេតុ​នោះ​ទេ​។ Joy បាន​ទូទាត់​បំណុល​ 300,000​ ដុល្លារ​អាម៉េរិកក្នុង​រយៈ​ពេលបីឆ្នាំ​ ហើយ​បច្ចុប្បន្ន​ អ្នក​ស្រី​មាន​ទ្រព្យ​មួយ​លាន​ដុល្លារ​។ អ្នក​ស្រី​ឱ្យ​ដឹង​ថា អតិថិ​ជន​មួយ​ចំនួន​របស់​អ្នក​ស្រី ​សន្សំ​​ប្រាក់​បាន​​ច្រើន​ជាង​តម្រូវ​ការ​ទៅ​ទៀត​។ អ្នក​ស្រី​ Joy ថ្លែង​ថា​៖ «ពួក​គេ​កំពុង​មាន​ភាព​យឺត​យ៉ាវ​នៅ​ពេល​មាន​លទ្ធភាព​គ្រប់​គ្រាន់​ក្នុង​ការ​វិនិយោគ​។ នៅ​ពេល​អ្នក​សន្សំ​បាន​ប្រាក់​គ្រប់​គ្រាន់​សម្រាប់​ខ្ទង់ហេតុការណ៍​​​បន្ទាន់ អ្នក​អាច​​បង្វែរ​ទ្រព្យ​មួយ​ផ្នែក​ទៅ​កាន់​ខ្ទង់​វិនិយោគ​ ដើម្បី​មាន​មូលដ្ឋាន​ហិរញ្ញវត្ថុ​រឹង​មាំ​ និង​យូរ​អង្វែង​»។ ​ប្រាក់សន្សំ​​សម្រាប់ខ្ទង់​​​ដោះ​ស្រាយ​បញ្ហា​បន្ទាន់​​ ត្រូវ​មានចំនួន​ប៉ុន្មាន​​ ទើប​ហៅ​ថា ឆ្លាត​វៃ​ អ្នក​ជំនាញ​ផ្នែក​ហិរញ្ញវត្ថុ​ស្ទើរ​តែ​ទាំង​អស់ រួម​ទាំង​អ្នកស្រី Joy ផងដែរ​ យល់​ថា សន្សំ​ប្រាក់​សម្រាប់​​ខ្ទង់​ចំណាយ​ប្រចាំ​ថ្ងៃ​ ឱ្យ​បាន​ចាប់​ពី​ 3 ​ខែ​ដល់​ 6 ខែ​ គឺជា​រឿង​ឆ្លាត​វៃ​។ ចំណែក Suze … Read more

រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast បង្ហាញ​ខ្លួន​

រថយន្ត​អគ្គិសនី​តូច​បំផុត​របស់​ក្រុម​ហ៊ុន​វៀតណាម VinFast ដែល​បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​កាល​ពី​ល្ងាច​ថ្ងៃទី 08 មិថុនា គ្រោង​នឹង​ប្រគល់​ដល់​ដៃ​អតិថិជន​នៅក្នុង​ត្រីមាស​ទី​បី​ឆ្នាំ​ក្រោយ​។ តំណាង​របស់​ក្រុម​ហ៊ុន​ VinFast ឱ្យ​ដឹង​ថា រថយន្ត​អគ្គិសនី VF 3 នឹង​ជា​ម៉ូដែល​រថយន្ត​តូច​ជាង​គេ​ដំបូង​បំផុត​របស់​​ក្រុមហ៊ុន​នេះ​។ VF 3 មាន​បណ្ដោយ​សរុប 3,114 មិល្លីម៉ែត្រ ខ្លី​ជាង​ Kia Morning ដែល​មាន​បណ្ដោយ​ 3,595 មិល្លីម៉ែត្រ​ ប៉ុន្តែវែង​ជាង​ 197 មិល្លីម៉ែត្រ បើ​ធៀប​នឹង​រថយន្ត​អគ្គិសនី​​ដែល​ជិត​បង្ហាញ​ខ្លួន​ក្នុង​ទីផ្សារ​​របស់​ក្រុម​ហ៊ុន​ចិន Wuling​។ រថយន្ត​អគ្គិសនី VF 3 មាន​ទ្វារ​ពីរ​នៅ​សង​ខាង​ និង​ទ្វារ​​មួយ​នៅ​ខាង​ក្រោយ​ ហើយ​អាច​ជិះ​បាន​ប្រាំ​នាក់​។ យោង​​តាម​ក្រុម​ហ៊ុន​វៀតណាម VF 3 ដែល​មាន​ពីរ​កំណែ​គឺ Eco និង Plus នេះ នឹង​មាន​តម្លៃ​ទាប​ សម​ស្រប​សម្រាប់​ទី​ផ្សារ​ក្នុង​ស្រុក​។ បច្ចុប្បន្ន ម៉ូដែល​រថយន្ត​អគ្គិសនី​​​​​មាន​តម្លៃ​ទាប​បំផុត​របស់ VinFast គឺ​ VF 5 Plus ដោយ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​​ 538 លាន​ដុង​ … Read more

M10 នឹង​ក្លាយជា​ម្ចាស់​មួយរូប​របស់​ក្លឹប Inter Miami នៅ​សហរដ្ឋ​អាម៉េរិក?

Lionel Messi ថ្មីៗនេះ​បានប្រកាស​ជា​ផ្លូវការ​អំពី​ក្លឹប​បាល់ទាត់​ដែល​គាត់​នឹង​ចូល​ជា​សមាជិក​នៅក្នុង​រដូវ​កាល​ថ្មី នោះ​គឺ​ក្លឹប Inter Miami ដែល​ប្រកួត​នៅឯ​ពានរង្វាន់​អាជីព​អាម៉េរិក MLS។ ប្រភពព័ត៌មាន​ជាក់លាក់​របស់​ទំព័រ The Ahtletic បាន​ប្រាប់ថា កិច្ចព្រមព្រៀង​ថ្មី​របស់ Messi ក៏មាន​ទាំង​លក្ខខណ្ឌ​ទិញ​ភាគហ៊ុន​មួយចំនួន​របស់​ក្លឹប Inter Miami ផងដែរ ដែល​នេះ​មានន័យថា M10 គឺជា​កីឡាករ​ផង និង​ជា​ម្ចាស់​ផង។ ចំណែក​ទំព័រ ESPN វិញ បាន​រាយការណ៍​ថា រាល់​កិច្ចព្រមព្រៀង​ស្ដីពី​សិទ្ធិ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ រូបភាព និង​សម្លៀកបំពាក់​ដែលជា​ការឧបត្ថម្ភ​រប​ស់ Apple និង Adidas គឺ​សុទ្ធតែ​ក្លាយជា​យីហោ​ដែល​ត្រូវ​ចុះហត្ថលេខា​ជាមួយ​កីឡាករ ពោលគឺ​មិនមែន​គ្រាន់តែ​ទាក់ទិន​នឹង​គណៈកម្មការ​រៀបចំ​តែមួយ​ដូច​បច្ចុប្បន្ន​ឡើយ។ នេះ​គឺ​ដូច​ទៅនឹង​វិធី​ដែល​អឺរ៉ុប និង​បណ្ដា​តំបន់​ដទៃ​កំពុង​ធ្វើ ក្នុង​បំណង​ធ្វើឱ្យមាន​តុល្យភាព​ផ្នែក​ហិរញ្ញវត្ថុ​រវាង​ក្លឹប​នឹង​ក្លឹប ក្នុង​បំណង​រក្សា​ភាព​ស្អាតស្អំ​ក្នុង​វិស័យ​បាល់ទាត់ ហើយ​ការប្រកួតប្រជែង​នឹង​កើនឡើង ទំហំ​នៃ​ការប្រកួត​ក៏​ធំ​ឡើងជា​លំដាប់។ ជាង​នេះ វត្តមាន​របស់ Messi នៅឯ​ពានរង្វាន់ MLS ក៏​ជា «ដែក​ឆក់» ដ៏​ធំ ដើម្បីឱ្យ MLS អាច​ស្រូប​ទាញ​កីឡាករ​លំដាប់កំពូលៗរបស់​ពិភពលោក​បន្ថែមទៀត។ ទន្ទឹមនឹងនេះ World Cup 2026 … Read more

បច្ចេកវិទ្យា​នៅ​ពីក្រោយ​រថភ្លើង​ពាណិជ្ជកម្ម​ល្បឿន​លឿន​ជាងគេ​លើ​លោក

ប្រព័ន្ធ​បណ្ដែត​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​ជួយ​ឱ្យ​រថភ្លើង​​អណ្ដែត​​សៀង​ហៃ (Shanghai Maglev train or Shanghai Transrapid) បំបាត់ចោល​ភាព​កកិត និង​មាន​ល្បឿន​ឡើងដល់ 480 គីឡូម៉ែត្រ/ម៉ោង លឿន​ជាងគេ​បង្អស់​ក្នុងចំណោម​រថភ្លើង​ពាណិជ្ជកម្ម​នាបច្ចុប្បន្ន។ ដោយមាន​ល្បឿន​ធម្មតា​ប្រហែល 435 គីឡូម៉ែត្រ/ម៉ោង រថភ្លើង​អណ្ដែង​ប្រើ​កម្លាំង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​សៀង​ហៃ ធ្វើដំណើរ​លើផ្លូវ​ដែក​ប្រវែង 30 គីឡូម៉ែត្រ​ដែល​ត​ភ្ជាប់​ទីក្រុង​សៀង​ហៃ​ជាមួយនឹង​អាកាសយានដ្ឋាន​អន្តរជាតិ Pudong ដោយ​ចំណាយពេល​តែ 7 នាទី និង 30 វិនាទី​ប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រុម​អ្នកជំនាញ​មិនទាន់​ចាប់ផ្ដើម​ពិនិត្យ​ទៅលើ​ល្បឿន​អតិបរមា​​ដែល​រថភ្លើង​នេះ​អាច​រត់​បាន​នៅឡើយ ព្រោះថា រថភ្លើង​អេ​ឡិច​ត្រូ​ម៉ាញ៉េ​ទិច​គំរូ​មួយ​របស់​ជប៉ុន អាចធ្វើ​ដំណើរ​ក្នុង​ល្បឿន 600 គីឡូម៉ែត្រ/ម៉ោង។ កត្តា​ដែល​ធ្វើឱ្យ​ទាំងពីរ​ខាងលើ​មាន​ភាពខុសគ្នា ធៀប​នឹង​បណ្ដា​រថភ្លើង​ល្បឿន​លឿន​ក្នុង​ប្រពៃណីបច្ចុប្បន្ន​ គឺ​មេដែក។ រថភ្លើង​ដែល​ប្រើប្រាស់​បច្ចេកវិទ្យា​ដែល​ហៅថា Maglev ប្រើប្រាស់​មេដែក​ដើម្បី​បណ្ដែត រុញ និង​នាំ​រថភ្លើង​ឱ្យធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវដែក។ ផ្លូវដែក​បែប​ប្រពៃណី​តែងតែ​មានការ​កកិត ប៉ុន្តែ​បណ្ដាញ​ផ្លូវដែក និង​រថភ្លើង​ប្រើ​កម្លាំង​មេដែក (Maglev Train​) ​​វិញ បាន​លុបបំបាត់​បញ្ហា​កកិត​នេះ តាមរយៈ​ការ​បណ្ដែត​រថភ្លើង​ឱ្យមាន​គម្លាត និង​នៅ​ពីលើ​ផ្លូវដែក។ ដោយសារតែ​មិនមាន​កម្លាំង​កកិត កម្លាំង​ទប់​របស់​បរិយាកាស​ជុំវិញ​គឺជា​ឧបសគ្គ​តែមួយគត់​ដែល​ធ្វើឱ្យ​រថភ្លើង Maglev រត់​យឺត។ មេដែក​ដែល​ប្រើប្រាស់​ក្នុង​បណ្ដាញ​ផ្លូវ​រថភ្លើង​អណ្ដែត​នេះ​មិនមែនជា​ប្រភេទ​ដែល​យើង​អា​ចរក​ទិញ​បាន​នៅ​គ្រប់​ទីផ្សារ​នោះទេ។ … Read more

ម៉ូតូ​អគ្គិសនី Yadea F 200 ABS ជា​ផលិតផល​សហការ​ជាមួយ Porsche

ម៉ូតូ​អគ្គិសនី​ថ្មី​របស់​ក្រុមហ៊ុន Yadea សហការ​ជាមួយ​ក្រុមហ៊ុន Porsche បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ អាច​ជិះ​បាន​ចម្ងាយ 129 គីឡូម៉ែត្រ បន្ទាប់ពី​បញ្ចូល​ថាមពល​មួយ​ពេញ។ ក្រុមហ៊ុន​ផលិត​ម៉ូតូ​ចិន Yadea បានបង្ហាញ​ម៉ូតូ​អគ្គិសនី​ម៉ូ​ដែល F 200 ABS មាន​កម្លាំង​ប្រហាក់ប្រហែល​នឹង​ម៉ូតូ​សាំង 125cc។ ម៉ូតូ​នេះ​បំពាក់​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង 14.7 សេះ, កម្លាំង​រមួល​កង់ 235 Nm ជួយ​ឱ្យ​បង្កើនល្បឿន​ពី 0-50 គីឡូម៉ែត្រ/ម៉ោង ដោយ​ប្រើពេល​តែ 2.5 វិនាទី ហើយ​អាចធ្វើ​ដំណើរ​បាន 100 គីឡូម៉ែត្រ/ម៉ោង និង​រត់​បាន​ចម្ងាយ 129 គីឡូម៉ែត្រ​បន្ទាប់ពី​បញ្ចូល​អគ្គិសនី​មួយ​ពេញ។ ក្រៅពី​កម្លាំង ចំណុច​ពិសេស​ផ្សេងទៀត​របស់ Yadea F 200 ABS គឺ​រូបរាង។ ក្រុមហ៊ុន​ចិន Yadea និយាយថា F 200 ABS របស់​ខ្លួន​គឺ​ជា​ផលិត​ផល​ដែល​​កើត​ចេញ​ពី​កិច្ច​​សហការ​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់ Porsche​។ រូបរាង​របស់​ម៉ូតូ​នេះ​​យក​តាម​​​គំនិត​នៅក្នុង​កិច្ចការ​ឆ្លាក់ រួម​ផ្សំ​នឹង​​ចំណុច​លេចធ្លោ​​របស់​​រថយន្ត Porsche។ … Read more

ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី មាន​រាង​ដូច​ដើមឈើ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ

ក្រុមហ៊ុន​ធុរកិច្ច​ថ្មី​របស់​អង់គ្លេស SolarBotanic Trees អភិវឌ្ឍ​ស្ថានីយ​បញ្ចូល​ថាមពល​រថយន្ត​អគ្គិសនី ដែល​អាច​ប្រមូល​កម្ដៅ​ពី​ព្រះអាទិត្យ​តាមរយៈ​ដំបូល ឬ​ស្លឹក​ដែលមាន​ផ្ទាំង​សូ​ឡា និង​រក្សា​អគ្គិសនី​នៅក្នុង​បង្គោល ឬ​ដើម​របស់​វា។ SolarBotanic Trees ទើបតែ​ផលិត​បាន​ដើមឈើ​លោហធាតុ​គំរូ​ដំបូង​សម្រាប់​ការសាកល្បង​ដែលមាន​ទំហំ​ស្មើនឹង ½ នៃ​ទំហំ​របស់​កំណែ​ផ្លូវការ និង​កំពុង​ប្រឹងប្រែង​ក្នុងការ​អភិវឌ្ឍ ធ្វើតេស្ត​កំណែ​ពេញលេញ​នៅមុន​ពេល​ចាប់ផ្ដើម​ដំណើរការ​ពាណិជ្ជកម្ម​នៅ​ចុងឆ្នាំ​នេះ។ យោងតាម CNN ចុះផ្សាយ​កាលពី​ថ្ងៃទី 29 ឧសភា CEO Chris Shelley ឱ្យដឹងថា ក្រុមហ៊ុន​នេះ​បានទទួល​ការ​កក់​ផលិតផល​ដំបូង​ចំនួន 200 ដើម ពី Raw Charging Group។ ដោយមាន​កម្ពស់ 4.5 ម៉ែត្រ និង​ស្លឹក​ប្រវែង 7 ម៉ែត្រ ដើមឈើ​ថាមពល​របស់ SolarBotanic Trees អាច​ត្រូវបាន​ដំឡើង​ដោយ​ងាយ​នៅតាម​ទីសាធារណៈ។ Shelley ឱ្យដឹងថា ដំបូល ឬ​ស្លឹក​របស់​ដើមឈើ​លោហធាតុ​នេះ​ក៏​ផ្ដល់​ម្លប់​ត្រជាក់ និង​មាន​ស្រស់ស្អាត។ ដើមឈើ​សិប្បនិម្មិត​នេះ​មាន​កម្លាំង​ផលិត​អគ្គិសនី 5 គីឡូវ៉ាត់ អាច​បញ្ចូល​ថាមពល​ពី 20% ឡើងដល់ 80% ក្នុង​រយៈពេល​ជិត 7 … Read more

Tesla បើក Showroom លំដាប់​ប្រណិត​នៅ​រាជធានី​របស់​ប្រទេស​ថៃ

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី Tesla នឹង​បើក​សាល​តាំង​បង្ហាញ (showroom) លំដាប់​ប្រណិត​នៅ​ប្រទេស​ថៃ នៅក្រោយ​ខែមិថុនា ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នៅ​ភាគ​ខាងកើត​រាជធានី​បាងកក​ ដើម្បី​ជំរុញ​ការលក់​រថយន្ត​អគ្គិសនី​ដែល​កំពុង​កើនឡើង​យ៉ាង​រហ័ស​នៅ​ប្រទេស​ថៃ និង​ដើម្បី​តាម​ទាន់​គូប្រកួត​ចិន ក្នុងនោះ​មាន BYD ជាដើម។ យោងតាម​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក​មួយ​នេះ​កំពុងតែ​ជួសជុល និង​កែលំអ​ទីតាំង​ដែល​ធ្លាប់ជា​សាល​តាំង​បង្ហាញ​របស់ Toyota។ នៅ​ប្រទេស​ថៃ ក្រៅពី​សាល​តាំង​បង្ហាញ​នេះ Tesla ក៏​នឹងមាន​មជ្ឈមណ្ឌល​សេវាកម្ម ឃ្លាំង​គ្រឿងបន្លាស់ និង​ស្ថានីយ​បញ្ចូល​ថាមពល​រហ័ស​ផងដែរ។ ទាក់ទង​នឹង​ដំណឹង​ខាងលើ តំណាង​មួយរូប​របស់ Tesla បានឱ្យដឹងថា ព័ត៌មាន​លម្អិត​នឹងត្រូវ​បានប្រកាសឆាប់ៗខាងមុខ។ Tesla បានចាប់ផ្ដើម​លក់​អន​ឡាញ​នូវ​រថយន្ត​បែប​កីឡា​ពហុ​មុខងារ​ប្រភេទ​មធ្យម Model Y និងរថយន្ត​ Model 3 នៅ​ប្រទេស​ថៃ តាំងពី​ខែធ្នូ​ឆ្នាំមុន ក្នុងតម្លៃ​ចាប់ពី​ប្រហែល 1.96 លាន​បាត (56,500 ដុល្លារ​អាម៉េរិក) និង 1.76 លាន​បាត (50,700 ដុល្លារ​អាម៉េរិក)។ តួលេខ​នេះ​ខ្ពស់ជាង​បើ​ធៀប​នឹង​តម្លៃ 1 លាន​បាត់​របស់​បណ្ដា​រថយន្ត​ចិន​ដែលមាន​លក្ខណៈ​ប្រហាក់ប្រហែល​នេះ។ យោងតាម​របាយការណ៍​របស់ទំព័រ​ Autolife នៅ​ប្រទេស​ថៃ ចំនួន​រថយន្ត Model Y … Read more

តម្លៃ​អគ្គិសនី​ «​ចុះ​ថោក​ស្មើ​សូន្យ​​រៀល» នៅ​ប្រទេស​ហ្វាំងឡង់

ប្រទេស​ហ្វាំងឡង់​កំពុង​ប្រឈម​នឹង​ស្ថានភាព​កម្រ​ជួប​ នៅ​ពេល​បរិមាណ​អគ្គិសនី​ស្អាត​សម្បូរ​ហូរហៀរ​ ដល់​ថ្នាក់​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​ថោក​ដល់​កម្រិត​សូន្យ​។ ក្នុង​ពេល​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​កំពុង​មាន​ការ​លំបាក​ក្នុង​ការ​ដោះ​ស្រាយ​វិបត្តិ​ថាមពល​ តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​បែរ​ជា​ធ្លាក់​ចុះ​ដល់​កម្រិត​អវិជ្ជមាន​នៅ​ដើម​សប្ដាហ៍​នេះ​។​ តម្លៃ​អគ្គិសនី​កម្រិត​អវិជ្ជមាន​ មាន​ន័យ​ថា ប្រភព​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​លើ​ទីផ្សារ​ខ្ពស់​ជាង​តម្រូវ​ការ​​នៃ​ការ​ប្រើ​ប្រាស់​។ បើ​ទោះ​​ហាក់​មិន​ធម្មតា ប៉ុន្តែតម្លៃ​អគ្គិសនី​អវិជ្ជមាន​អាច​នាំ​មក​ទាំង​ផល​ល្អ​ ទាំងផល​អាក្រក់​។ អំពី​ផល​ល្អ​ ស្ថានភាព​ខាងលើ​មាន​ប្រយោជន៍​ដល់​អ្នក​ប្រើប្រាស់​ នៅ​ពេល​ការ​ចំណាយ​លើ​ថ្លៃ​ភ្លើង​​ត្រូវ​ថយ​ចុះ​ខ្លាំង ឬ​ស្មើ​សូន្យ​។ ប៉ុន្តែ តម្លៃ​នេះ​ក៏​ជះ​ឥទ្ធិពល​អាក្រក់​ដល់​​ប្រាក់​ចំណូល​របស់​អ្នក​ផលិត​អគ្គិសនី​ និង​បង្ក​ផលវិបាក​ដល់​ការ​វិនិយោគ​លើ​គម្រោង​ថាមពល​នា​ពេល​អនាគត​។ តម្លៃ​អគ្គិសនី​ធម្យម​ទាប​ជាង​សូន្យ​ កើត​ឡើង​ពី​មូលហេតុ​ធំៗ​ចំនួន​ពីរ​៖ ថាមពល​កកើត​ឡើងវិញ​សល់​ច្រើន​មិន​ធ្លាប់​បាន​ជួប​ និង​ការ​ប្រើប្រាស់​អគ្គិសនី​របស់​ប្រជាជន​ហ្វាំង​ឡង់​ថយ​ចុះ​ដោយ​សារ​តែ​ឥទ្ធិពល​នៃ​សង្គ្រាម​រវៀង​រុស្ស៊ី និង​អ៊ុយក្រែន​។ ប្រការ​នេះ​បាន​ដើរ​បញ្ច្រាស​ស្ថានការណ៍​ បើ​ធៀប​នឹង​រដូវ​រងា​ឆ្នាំ​មុន​ ដែល​រដ្ឋាភិបាល​ហ្វាំង​ប្រឈម​នឹង​បញ្ហា​ខ្វះ​ថាមពល​ និង​តែង​តែ​អំពាវនាវ​ឱ្យ​មាន​ការ​សន្សំ​សំចៃ​អគ្គិសនី​។ បញ្ហា​ខ្វះ​ថាមពល​បាន​ប្ដូរ​ផ្លាស់​ច្រើន​នៅ​ពេល​ហ្វាំងឡើង​ដំណើរ​ការ​​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ កាល​ពី​ខែ​មេសា​ឆ្នាំ​នេះ​។ ទន្ទឹម​នឹង​នេះ ហ្វាំងឡង់​ក៏​នៅ​តែ​ប្រឹង​ប្រែង​តាម​ចាប់​គោលដៅ «​​ប្រែ​ក្លាយ​​ថាមពល​ស្អាត​​ឱ្យ​ទៅ​ជា​ប្រភព​ថាមពល​ចម្បង​នៅ​ឆ្នាំ 2027​។ ក្រៅ​ពី​នេះ​ក៏នៅ​មាន​កត្តា​ជា​ច្រើន​ដែល​រួម​ចំណែក​ធ្វើ​ឱ្យ​តម្លៃ​អគ្គិសនី​នៅ​ហ្វាំងឡង់​ត្រូវ​ធ្លាក់​ចុះ។ ក្នុង​នោះ​មាន​ដូច​ជា រោង​ចក្រ​វារី​អគ្គិសនី​នានា​ត្រូវ​ធ្វើ​ការ​លើស​កម្លាំង​ដោយ​សារ​តែ​ទឹក​ជំនន់​នា​ពេល​ថ្មី​ៗ​នេះ​​ នាំ​ឱ្យ​បរិមាណ​អគ្គិសនី​ត្រូវ​សល់​ច្រើន​។ល។ យោង​តាម​ The Tech Times ក្នុង​ស្ថានការណ៍​បែប​នេះ ក្រុម​អ្នក​ផលិត​អគ្គិសនី​នៅ​ហ្វាំងឡង់ ត្រូវ​ការ​យក​ចិត្ត​ទុក​ដាក់​ទៅលើ​ដំណោះ​ស្រាយសម្រាប់​ការ​​បែង​ចែក​ផលិត​ផល​ដើម្បី​ចៀស​វាង​ការ​ខាត​បង់​៕

ផែនដី​អាចនឹង​ត្រូវ​ម៉ាស៊ីន​ត្រជាក់ «ដុតក​ម្ដៅ» នៅ​អនាគត

បើ​សិន​ជា​ម៉ាស៊ីន​ត្រជាក់​នៅ​តែ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​បញ្ចុះ​កម្ដៅ​ដូច​បច្ចុប្បន្ន ពេល​​ដែល​តម្រូវ​ការ​ប្រើ​ប្រាស់​កាន់​តែ​កើន​ឡើង​ គ្រា​នោះ​​ផែនដីអាច​នឹង​ត្រូវ​ឆ្អិន​ដូច​បាយមិន​ខាន​។ ទីភ្នាក់​ងារ​ថាមពល​អន្តរជាតិ​ (IEA) បានព្យាករ​ថា​ ពិភពលោក​ឆ្នាំ 2023 មាន​ម៉ាស៊ីន​ត្រជាក់​ជាង​ពីរ​ពាន់​លាន​គ្រឿង​, ឆ្នាំ​ 2030 នឹង​មាន​បី​ពាន់​លាន​គ្រឿង​ និង​ឆ្នាំ 2040 នឹង​មាន​ជាង​បួន​ពាន់​លាន​គ្រឿង។ ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ត្រូវ​បាន​វាយ​តម្លៃ​ថា ជួយ​លើក​កម្ពស់​សុខភាព​​ និង​បង្កើន​សមត្ថភាព និង​​ប្រសិទ្ធ​ភាព​ការ​ងារ​។ ក៏ប៉ុន្តែ​ តម្រូវ​ការ​ប្រើ​ប្រាស់​ថាមពល​ដើម្បី​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​ រួម​នឹង​វត្ថុធាតុ​ធ្វើ​ឱ្យ​ត្រជាក់​នៅ​ក្នុង​បច្ចេក​វិទ្យា​របស់​ម៉ាស៊ីន​ត្រជាក់​បច្ចុប្បន្ន ក៏​បង្ក​ផល​វិបាក​ច្រើន​ដល់​អាកាស​ធាតុ​។ Abhas Jha អ្នក​ជំនាញ​របស់​ធនាគារ​ពិភពលោក​ផ្នែក​​បម្រែ​បម្រួល​អាកាសធាតុ​នៅ​សិង្ហបុរី​ បាន​អះអាង​ថា​ «បើ​សិន​ជា​ស្ដង់ដា​ស្ដី​ពី​ប្រសិទ្ធ​ភាព​មិន​ត្រូវ​បាន​កែ​លំអ ផែនដី​នឹង​ត្រូវ​ក្ដៅ​ដល់​ឆ្អិន ទៅ​តាម​ន័យ​ធៀប​»​។ យោង​តាម​ Bloomberg តំបន់​ក្រី​ក្រ​ធំៗ​មួយ​ចំនួន​លើ​ពិភពលោក​ក៏​ជា​កន្លែង​ដែល​មាន​អាកាសធាតុ​ក្ដៅ​បំផុត​។ ប៉ុន្តែ នៅ​ក្នុង​តំបន់​ទាំង​នេះ​ ប្រាក់ចំណូល​របស់​ប្រជាជន​កំពុងតែ​មាន​ការ​កើន​ឡើង​ ហើយ​ម៉ាស៊ីន​ត្រជាក់​ក៏​ក្លាយ​ជា​ទំនិញ​ដែល​មនុស្ស​រាប់​សិប​លាន​នាក់​​អាច​ទិញ​បាន​។ នេះ​ក៏​ជា​មូលហេតុ​នៅ​ពីក្រោយ​ការ​លក់​ដាច់​ខ្លាំង​របស់​ម៉ាស៊ីន​ត្រជាក់​នា​ពេលកន្លង​ និង​អនាគត​។ បណ្ដា​ប្រទេស​មាន​ដូច​ជា ចិន និង​ឥណ្ឌា​ជា​ដើម ត្រូវ​បាន​ព្យាករ​ថា​ គឺ​ជា​ទីផ្សារ​ធំ​បំផុត​របស់​ឧបករណ៍​អេឡិច​ត្រូនិច​​មួយ​នេះ​នៅ​ក្នុង​អំឡុង​ច្រើន​ឆ្នាំ​ខាង​មុខ​។ នៅក្នុង​ម៉ាស៊ីន​ត្រជាក់បច្ចុប្បន្ន hydrofluorocarbons (HFC) គឺ​មួយ​ក្នុង​ចំណោម​វត្ថុធាតុធ្វើ​ឱ្យ​ត្រជាក់​​ដែល​កំពុង​ពេញ​និយម​ ប៉ុន្តែ​ធាតុ​ដែល​​អាច​ធ្វើ​ឱ្យ​ផែនដី​ឡើង​កម្ដៅ​ខ្ពស់​ជាង​ 1,000 ដង បើ​ធៀប​នឹង​ carbon dioxide​​។ អ្នក​ស្រាវជ្រាវ​បាន​គណនា​ឃើញ​ថា … Read more

រថយន្ត​អគ្គិសនី​កៅអី​បី​ជួរ​របស់ Ford ធ្វើដំណើរ​បាន 563 គីឡូម៉ែត្រ

នៅ​ដើមខែ​នេះ អគ្គនាយក​ប្រតិបត្តិ​របស់ Ford Motor Company លោក Jim Farley បានប្រកាសថា ក្រុមហ៊ុន​មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ប្រភេទ SUV 7 កៅអី។ លោក Jim Farley និយាយថា គំនិត​ស្ដីពី​រថយន្តអគ្គិសនី​​កៅអី​បី​ជួរ​នឹង​បង្កើតបាននូវ​​ភាពខុសប្លែក​សម្រាប់​រថ​យន្ត​អគ្គិសនី​របស់ Ford នៅ​ក្នុង​ទីផ្សារ​។ បច្ចុប្បន្ន ព័ត៌មាន​ស្ដីពី​រថយន្ត​អគ្គិសនី 7 កៅអី​របស់ Ford ត្រូវបាន​បញ្ចេញខ្លះៗហើយ។ «ប្រធាន​ផ្នែក​បច្ចេកវិទ្យា និង​អភិវឌ្ឍ​ផលិតផល​របស់ Ford គឺ Doug Field បាន​ចែករំលែក​ព័ត៌មាន​ខ្លះ​អំពី Ford EV។ គាត់​ប្រាប់ថា រថយន្ត​ប្រភេទ SUV កៅអី​បី​ជួរ​នេះ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2025 ដែល​អាចធ្វើ​ដំណើរ​បាន 563 គីឡូម៉ែត្រ» អ្នកយកព័ត៌មាន​រប​ស់ទំ​ព័រ Autonews បាន​សរសេរ​លើ​បណ្ដាញ​សង្គម​ដូច្នេះ។ ចំណែក​ទំព័រ Electrek ក៏បាន​រាយការណ៍​ថា រថយន្ត​អគ្គិសនី​ប្រភេទ SUV កៅអី​បី​ជួរ​របស់ Ford អាច​បើកបរ​ក្នុង​ល្បឿន 120 … Read more

រូបភាព​ក្លែងក្លាយ​បង្ហាញ​ពី​ «ការផ្ទុះ​នៅ​មន្ទីរ​បញ្ច​កោណ​» ​ធ្វើឱ្យ​កក្រើក​​ទីផ្សារ​ភាគ​ហ៊ុន​ និង​បណ្ដាញ​សង្គម​នៅ​សហរដ្ឋ​អាម៉េរិក

ក្នុងអំឡុងពេលថ្មីៗនេះ រូបភាព​មិន​ពិត ដែល​ត្រូវបាន​គេ​ជឿថា បង្កើតឡើង​ដោយ​បច្ចេកវិទ្យា AI (បញ្ញា​សិប្បនិម្មិត) បង្ហាញ​ពី​ផ្សែងខ្មៅ​បាញ់​ឡើង​ពី​ចំហៀង​ខាងឆ្វេង​របស់​មន្ទីរ​ប​ញ្ច​កោណ ត្រូវបាន​អ្នកលេង​បណ្ដាញ​សង្គម​ចែករំលែក​ពេញ​អ៊ី​ន​ធើ​ណិ​ត។ រូបភាព​នេះ​បាន​លេចឡើង​នៅលើ Facebook កាលពី​ថ្ងៃទី 22 ឧសភា 2023 អម​នឹង​ការបញ្ជាក់ «ករណី​ផ្ទុះ​ធំ​នៅក្បែរ​តំបន់​ចម្រុះ​មន្ទីរ​បញ្ច​កោណ នៅ​វ៉ា​ស៊ី​ង​តោន DC»។ ក្រោយមក រូបភាព​នេះ​ក៏ត្រូវ​បាន​គេ​ចែករំលែក​នៅលើ​បណ្ដា​ទំព័រ​បណ្ដាញ​សង្គម Twitter ដែលមាន​អ្នកតាមដាន​រាប់លាន​នាក់ និង​ត្រូវបាន​ចែករំលែក​បន្តបន្ទាប់។ នេះ​បើ​យោងតាម​ទីភ្នាក់ងារសារព័ត៌មាន Bloomberg។ CNN និង NBC News បានឱ្យដឹងថា ក្រោយពី​រូបភាព​ក្លែងក្លាយ​បង្កឱ្យមាន​ការ​មន្ទិល​លើ​បណ្ដាញ​សង្គម ទីផ្សារ​មូល​ប​ត្រ​អាម៉េរិក​ក៏​រង​ផលប៉ះពាល់​ក្នុង​រយៈពេល​ខ្លី។ ស​ន្ទ​ស្សន៍ Dow Jones ថយចុះ 80 ពិន្ទុ​ក្នុង​បួន​នាទី ប៉ុន្តែ​ក្រោយមក​ក៏បាន​ងើបឡើង​វិញ ខណៈ​ដែល​ស​ន្ទ​ស្សន៍ S&P 500 ធ្លាក់ចុះ 0.3% ហើយក៏​ងើបឡើង​វិញ​ដូចដើម បន្ទាប់​ពី​​រូបភាព​នេះ​ត្រូវបាន​បញ្ជាក់ថា «​មិន​ពិត»។ រូបភាព​ក្លែងក្លាយ​ខាងលើ​ក៏​ធ្វើឱ្យ​បុគ្គលិក​នៅ​មន្ទីរ​បញ្ច​កោណ​ (អគារ​របស់​ក្រសួង​ការ​ពារ​ជាតិ​អាម៉េរិក) ​ត្រូវ​មមាញឹក​នឹង​ការឆ្លើយតប​សំណួរ​ផងដែរ នៅពេល​មាន​ការហៅ​ទូរស័ព្ទ​មក​សួរនាំ​​ជា​ច្រើន​ពី​ប្រជាជន។ អ្នកជំនាញ​វាយតម្លៃថា បច្ចេកវិទ្យា​បញ្ញា​សិប្បនិម្មិត ​គឺជា​ឧបករណ៍​ដែល​ជួយ​សម្រួល​ដល់​ការងារ​ជាច្រើន​នា​បច្ចុប្បន្ន​​។ ក៏ប៉ុន្តែ … Read more