BYD ចាប់​ផ្ដើម​លក់​​រថយន្ត​អគ្គិសនី Dolphin នៅសិង្ហ​បុរី

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន BYD បានបង្ហាញ​វត្តមាន​រថយន្ត Dolphin នៅ​ប្រទេស​សិង្ហ​បុរី ក្នុង​យុទ្ធនា​ការបញ្ជ្រាប​ផលិតផល​ទៅគ្រប់​ទីផ្សារ។ BYD បាន​ប្រារព្ធ​កម្មវិធី​បង្ហាញរ​ថ​យន្ត​អគ្គិសនី Dolphin ជាមួយនឹង​តំណាង​ចែកចាយ Vantage Automotive របស់​សិង្ហ​បុរី កាលពី​ថ្ងៃទី 03 កក្កដា។ Dolphin​ ដែលជា​រថយន្ត​អគ្គិសនី​ទី​ពីរ​របស់​ក្រុមហ៊ុន​នេះ​ដែល​ត្រូវបាន​ដាក់លក់​នៅ​ប្រទេស​សិង្ហបុរី បន្ទាប់ពី Atto 3។ BYD បានដាក់​លក់ Atto 3 នៅ​សិង្ហ​បុរី​តាំងពី​ឆ្នាំ 2022 ហើយ​វា​គឺ​រថយន្ត​អគ្គិសនី​ដែល​លក់ដាច់​ជាងគេ​នៅក្នុង​តំបន់ នៅក្នុង 5 ខែ​ដើមឆ្នាំ។ BYD ឱ្យដឹងថា Dolphin នឹង​ក្លាយជា​រថយន្ត​អគ្គិសនី​ដែល​ទទួលបាន​ការពេញនិយម​ខ្លាំង​ពី​អតិថិជន​គ្រប់​វ័យ​នៅ​សិង្ហ​បុរី ហើយ​វា​នឹង​ត្រូវបាន​ប្រជាជន​នៅទីនេះ​ស្គាល់​កាន់តែច្រើន។ BYD Dolphin ត្រូវបាន​ដាក់លក់​តាំងពី​ថ្ងៃទី 29 សីហា 2021។ វា​គឺជារថ​យន្ត​ខ្នាតតូច​ល្មម និង​ដំណើរការ​ទាំងស្រុង​ដោយ​អគ្គិសនី ហើយ​បច្ចុប្បន្ន​មានតម្លៃ​ចាប់ពី 16,120 ដុល្លារ​អាម៉េរិក នៅ​ប្រទេស​ចិន។ នៅ​សិង្ហ​បុរី BYD Dolphin មានតម្លៃ​ចាប់ពី 156,888 ដុល្លារ​សិង្ហ​បុរី (115,900 … Read more

អតីត​ភរិយា​របស់​ស្ថាបនិក Google និយាយ​ពី​​រឿង​សហាយស្មន់​នឹង​ម្ចាស់ SpaceX

មួយឆ្នាំ​ក្រោយពី​មាន​ពាក្យ​ច​ចរាម​អា​រ៉ា​ម​ដែលថា បាន​សហាយស្មន់​នឹង Elon Musk អ្នកស្រី Nicole Shanahan អតីត​ភរិយា​របស់​ស្ថាបនិក Google បាន​ចេញមុខ​បដិសេធ និង​បក​ស្រាយ ហើយ​ថា «បាន​ធ្លាក់​ទឹកចិត្ត​ទាំងស្រុង»។ ឆ្លើយតប​នឹង​សំណួរ​របស់ People កាលពី​ថ្ងៃទី 05 កក្កដា អ្នកស្រី Nicole Shanahan និយាយថា មិន​មានរឿង​សហាយស្មន់​ជាមួយនឹង​មហាសេដ្ឋី Elon Musk ទាល់តែសោះ។ អ្នកស្រី​ឱ្យ​ដឹង​ថា គ្រាន់តែ​ជជែក​ជាមួយ CEO របស់ SpaceX និង Tesla ដូច​ទៅនឹង​មិត្ត​រួមការ​ងារ។ «ខ្ញុំ​ជជែក​ជាមួយ Musk អំពី​កូនស្រី​ដែលមាន​ជំងឺ​អូ​ទី​ស្សឹម ព្រោះ​គាត់​គ្រប់គ្រង Neuralink ជា​ក្រុមហ៊ុន​ជំនាញ​ខាង​​ស្រាវ​ជ្រាវ​​ប្រព័ន្ធ​ប្រសាទ» អ្នកស្រី Shanahan រៀបរាប់​ដូច្នេះ។ មុន​នោះ លោក Musk ធ្លាប់បាន​និយាយថា ឈី​ប​ខួរក្បាល​របស់ Neuralink នៅ​ថ្ងៃ​ណាមួយ​ប្រាកដជា​អាច​​ព្យាបាល​ជំងឺ​អូ​ទី​ស្សឹម និង​ជំងឺ​វិកលចរិត​មិន​ខាន។ អ្នកស្រី Shanahan បញ្ជាក់ថា «នោះ​គឺជា​ការជជែក​ប្រកបដោយ​អត្ថន័យ។ … Read more

យាន Caravan កូន​កាត់​ អាច​បរបាន​ទាំង​នៅលើ​គោក ទាំង​នៅលើ​ផ្ទៃ​ទឹក

(តួ​ក​គី) – ក្រុមហ៊ុន​ធុរកិច្ច​ថ្មី SealVans បង្ហាញ​យាន​គំរូ caravan ពីរ​ម៉ូ​ដែល​ដ៏​ទំនើប ដែលជា «កូនកាត់» រវាង​រថយន្ត និង​កូន​នាវា អាច​បើក​បរបាន​នៅលើ​គោក និង​លើទឹក។ ក្រោយពី​​អភិវឌ្ឍ​បាន​ជោគជ័យ​កាលពី​ឆ្នាំ​កន្លង ក្រុមហ៊ុន SealVans កំពុង​នាំយក​យាន caravan កូនកាត់​ចូលក្នុង​ទីផ្សារ​អឺរ៉ុប។ កំណែ​​ដែល​​រួមមាន Seal 4.2 ម៉ែត្រ និង Seal 7.5 ម៉ែត្រ នេះ ផ្ដល់ជូន​អតិថិជន​ទាំងឡាយណា​ដែល​ចង់​ទទួលបាន​បទពិសោធន៍​នៃ​ការធ្វើដំណើរ​ទាំង​នៅលើ​ដីគោក ទាំង​នៅលើ​ផ្ទៃ​ទឹក ដោយ​មិនបាច់​ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ។ នេះ​បើតាម New Atlas ចុះផ្សាយ​កាលពី​ថ្ងៃទី 04 កក្កដា។ Seal 4.2 ម៉ែត្រ គឺជា​កំណែ​តូច​ល្មម មាន​ទម្ងន់​មិន​ដល់ 750 គីឡូក្រាម សម្រាប់​ដំណើរ​ផ្លូវ​ជិត។ ចំណែក Seal 7.5 ម៉ែត្រ អាចដាក់​បាន​មនុស្ស​ពី 3 ទៅ 4 នាក់ និង​សម្រាប់​ដំណើរ​ផ្លូវ​ឆ្ងាយ។ … Read more

ក្រុមហ៊ុន​តៃវ៉ាន់ Foxconn ​​​ផលិត​​គ្រឿង​រថយន្ត​អគ្គិសនី​នៅ​វៀតណាម

Foxconn ត្រៀម​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​គម្រោង​ពីរ​នៅ​ប្រទេស​វៀតណាម ក្នុងនោះ​​ក៏​មានការ​ផលិត​គ្រឿងបន្លាស់​សម្រាប់​រថយន្ត​អគ្គិសនី​ផងដែរ។ ឥរិយាបថ​ខាងលើនេះ​បញ្ជាក់​អំពី​ផែនការ​ធ្វើ​សកលភាវូបនីយកម្ម​រ​បស់ Foxconn ដើម្បី​ក្លាយជា «អ្នកលេង» នៅក្នុង​វិស័យ​​ឧស្សាហកម្ម​រថយន្ត​អគ្គិសនី ក្រោយពី​បាន​ចំណាយពេល​ច្រើន​ឆ្នាំ​ក្នុងការ​ផ្ដោតលើ​ការដំឡើង​ផលិតផល​ឱ្យ Apple និង​បណ្ដា​ក្រុមហ៊ុនធំៗដទៃទៀត។ ក្រុមហ៊ុន​​ខ្នាត​យក្ស​របស់​តៃវ៉ាន់ តាមរយៈ Foxconn Singapore នឹង​វិនិយោគ​ប្រហែល 250 លាន​ដុល្លារ​អាម៉េរិក ទៅលើ​តំបន់ឧស្សាហកម្ម​មួយ​នៅ​ភាគ​ខាងជើង​ប្រទេស​វៀតណាម ដែល​នឹង «ផ្ដោតលើ​ការផលិត​គ្រឿងបន្លាស់​សម្រាប់​យានយន្ត​អគ្គិសនី ប្រព័ន្ធ​បញ្ជា និង​បណ្ដា​ផលិតផល​បច្ចេកវិទ្យា​ដ​ទៃទៀត ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​ទីផ្សារ​អនាគត»។ នេះ​បើតាម​ទំព័រ Reuters។ គម្រោង​ខាងលើនេះ​នឹង​ជួយ​បង្កើន​ខ្ទង់​វិនិយោគ​សរុប​របស់ Foxconn នៅ​អាស៊ីអាគ្នេយ៍ ឡើងដល់ 3 ពាន់​លាន​ដុល្លារ​អាម៉េរិក៕

នាវាមុជទឹក Titan ប្រហែលជា​បាន​រក​វិធី​ងើប​ឡើង​មុនពេល​ត្រូវ​គាប​ខ្ទេច

អតីត​ទីប្រឹក្សា​របស់ OceanGate និយាយថា នាវាមុជទឹក Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​ងើបឡើង​មកលើ​ផ្ទៃ​ទឹក មុនពេល​ត្រូវបាត់​​ខ្លួន និង​ត្រូវ​គាប​ខ្ទេច​ដោយ​សម្ពាធ​ទឹក។ លោក Rob McCallum អតីត​ទីប្រឹក្សា​ផ្នែក​ទីផ្សារ​​របស់​ក្រុមហ៊ុន OceanGate កាលពី​ថ្ងៃទី 01 កក្កដា​ បានឱ្យដឹងថា លោក​បាន​ដឹងព័ត៌មាន​បឋម​អំពី​ដំណើរ​ចុងក្រោយ​របស់ Titan ជា​នាវាមុជទឹក​ដែល​បាន​ជួប​គ្រោះថ្នាក់​នៅ​បាត​មហាសមុទ្រ​អា​ត្ល​ង់​ទិ​ក​កាលពី​ថ្ងៃទី 18 មិថុនា 2023 ពេល​កំពុងចុះ​ទៅ​​ទស្សនា​សាក​សព​កប៉ាល់ Titanic ដែល​បាន​លិច​កាលពី​ជាង 100 ឆ្នាំមុន។ «របាយការណ៍​ដែល​ខ្ញុំ​ទទួលបាន​បន្ទាប់ពី​គ្រោះថ្នាក់​កើតឡើង​បង្ហាញថា នាវា Titan បាន​ទម្លាក់ចោល​វត្ថុ​ដែលមាន​ទម្ងន់​ធ្ងន់​ដើម្បី​រក​វិធី​ងើបឡើង​ពេល​ស្ថិតក្នុង​ជម្រៅ 3,500 ម៉ែត្រ បន្ទាប់ពី​វា​បាន​ដាច់​ទំនាក់ទំនង​ជាមួយ​កប៉ាល់​មេ មុនពេល​ត្រូវ​គាប​បែកខ្ទេច​ដោយ​សម្ពាធ​ទឹក​នៅ​បាតសមុទ្រ» លោក Rob McCallum ថ្លែង​ដូច្នេះ។ វត្ថុ​ធ្ងន់​នោះ​គឺជា​របស់​ដែល​ត្រូវបាន​ភ្ជាប់​ជាមួយ Titan ដើម្បីឱ្យ​វា​អាច​មុជ​ចុះ​ជ្រៅ​ទៅ​បាតសមុទ្រ។ មនុស្ស​នៅក្នុង​នាវា​​នឹង​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​នៅពេល​ចង់ឱ្យ​នាវា​ងើបឡើង​មកលើ។ យោងតាម​ការវិភាគ ការ​ទម្លាក់ចោល​វត្ថុ​ធ្ងន់​នេះ​គឺ​មានន័យថា អ្នកបញ្ជា​នាវា​បា​នរក​វិធី​លុបចោល​ដំណើរ​នេះ ហើយ​អ្នក​នៅក្នុង​នាវា​ទំនងជា​បានដឹងថា​ នាវា​កំពុងមាន​បញ្ហា។ លោក Rob McCallum ​គឺជា​សហ​ស្ថាបនិក​របស់​ក្រុមហ៊ុន​ដំណើរ​​ផ្សងព្រេង EYOS Expeditions។ … Read more

ក្រុមហ៊ុន​ថ្មី​មួយ​របស់​វៀតនាម គ្រោង​នឹង​ផលិត​រថយន្ត​អគ្គិសនី​ខ្នាតតូច ប្រជែង​នឹង VinFast, Wuling

ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុមហ៊ុន​វៀតណាម Thai Binh Hung Thinh (Thai Hung) នឹង​បង្ហាញ​វត្តមាន​ក្នុង​ទីផ្សារ​នៅ​ឆ្នាំក្រោយ។ កាលពី​ថ្ងៃទី 28 មិថុនា 2023 ក្រុមហ៊ុន Thai Hung របស់​វៀតណាម និង​ក្រុមហ៊ុន Roding Mobility របស់​អាល្លឺម៉ង់ បាន​ចុះ​កិច្ចព្រមព្រៀង​ស្រាវជ្រាវ អភិវឌ្ឍ និង​ផលិត​ម៉ូតូ​អគ្គិសនី រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​ប្រទេស​វៀតណាម។ យោងតាម​កិច្ចព្រមព្រៀង​ខាងលើ Roding នឹង​ទទួលខុសត្រូវ​ក្នុង​ផ្នែក​ព្រឹក្សា​យោបល់​លើ​បញ្ហា​បច្ចេកទេស គ្រប់គ្រង​ដំណាក់កាល​ស្រាវជ្រាវ និង​អភិវឌ្ឍ​ផលិតផល រហូតដល់​ផលិត​បានជា​ស្ថាពរ។ ក្រោយមក បច្ចេកវិទ្យា​ទាំងមូល​របស់​ពួកគេ​នឹងត្រូវ​ផ្ទេរ​ទៅឱ្យ​ក្រុមហ៊ុន​វៀតណាម Thai Hung។ ក្រុមហ៊ុន​វៀតណាម​នឹង​ទទួល​បច្ចេកវិទ្យា​ពី Roding ដើម្បី​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​ខ្នាតតូច​នៅ​វៀតណាម ដើម្បី​លក់​ក្នុងស្រុក។ រោងចក្រ​របស់​ពួកគេ​នឹង​អាច​ផលិត​ម៉ូតូ​អគ្គិសនី និង​រថយន្ត​អគ្គិសនី​សរុប​បាន 15,000 គ្រឿង/ឆ្នាំ ក្នុងនោះ​រថយន្ត​អគ្គិសនី​នឹងមាន​ប្រហែល 5,000 គ្រឿង/ឆ្នាំ។ តាម​គម្រោង រោងចក្រ​ខាងលើ​នឹង​ដំណើរការ​ចាប់ពី​ត្រីមាស​ទី​បួន ឆ្នាំ 2023។ ផលិតផល​ដំបូង​របស់​ក្រុមហ៊ុន​ខាងលើ​នឹង​បង្ហាញខ្លួន​នៅ​ឆ្នាំ 2024។ ដូច្នេះ Thai Hung … Read more

ក្រុម​ហ៊ុន​ផលិត​រថយន្ត​អគ្គិសនីចិន Aion ចាប់​ផ្ដើម​វាយ​លុក​ទីផ្សារ​អាស៊ី​អាគ្នេយ៍

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ចិន Aion ដែលជា​យីហោ​មួយ​របស់ GAC (Guangzhou Automobile Corporation) បាន​ចូលមក​កាន់​ទីផ្សារ​ប្រទេស​ថៃ និង​ក្លាយជា​អ្នក​ផលិត​រថយន្ត​អគ្គិសនី​ថ្មី​បំផុត​របស់​ចិន​ដែល​ធ្វើ​ដូច្នេះ។ កាលពី​ថ្ងៃទី 28 មិថុនា GAC Aion បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​ស្ដីពី​កិច្ចសហការ​ជាមួយ​តំណាង​ចែកចាយ​នៅ​ប្រទេស​ថៃ ដើម្បីនាំ​រថយន្ត​អគ្គិសនី​​ចូលមក​ទីផ្សារ​នេះ​ជា​ផ្លូវការ បើកផ្លូវ​ឱ្យ Aion ចាប់​ផ្ដើម​ធ្វើ​អន្តរ​ជាតូបនីយកម្ម​យីហោ​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​នឹង​បើក​ទីស្នាក់ការ​កណ្ដាល​នៅ​អាស៊ីអាគ្នេយ៍​លើ​ទឹកដី​ថៃ​ក្នុងឆ្នាំនេះ។ GAC Aion ឱ្យដឹងថា ការផលិត​បណ្ដា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែល​ផ្គត់ផ្គង់​សម្រាប់​ទីផ្សារ​ថៃ កំពុងតែ​ស្ថិតក្នុង​ដំណាក់កាល​មមា​ញឹក។ ក្នុង​អនាគត ក្រុមហ៊ុន​នេះ​ក៏​នឹង​ពង្រីក​វត្តមាន​របស់ខ្លួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​​ផងដែរ។ អំពី​ការលក់​រថយន្ត​អគ្គិសនី នៅ​ប្រទេស​ចិន GAC Aion ឈរ​លំដាប់​ទី​ពីរ​បន្ទាប់ពី BYD។ នេះ​បើតាម​បញ្ជី​ចំណាត់ថ្នាក់​របស់​សមាគម​រថយន្ត​ដឹក​អ្នកដំណើរ​ចិន (CPCA)។

Leaf Shiro គឺជា​រថយន្ត​អគ្គិសនី​តម្លៃ​ទាប​បំផុត​របស់ Nissan

Nissan Leaf គឺជា​ម៉ូ​ដែល​រថយន្ត​អគ្គិសនី​ដែលមាន​វត្តមាន​យូរ​បំផុត​លើ​ទីផ្សារ ដោយ​ស៊េរី​ជំនាន់​ដំបូង​របស់ Leaf បានបង្ហាញ​ខ្លួន​តាំងពី 13 ឆ្នាំមុន។ បច្ចុប្បន្ន Nessan សម្រេចចិត្តថា ដល់ពេល​ត្រូវ​កែលំអ Leaf ឡើងវិញ។ រថយន្ត​រាមច្បង​របស់ Nissan Leaf Shiro គឺ Nissan Leaf N-Connecta។ កាលពី 5 ឆ្នាំមុន Nissan Leaf នៅតែ​លក់ដាច់​ខ្លាំង ព្រោះ​មានតម្លៃ​ទាប។ បច្ចុប្បន្ន Nissan Leaf Shiro មានតម្លៃ 35,180 ដុល្លារ​អាម៉េរិក ទាប​ជាង 2,500 ដុល្លារ ធៀប​នឹង Nissan Leaf N-Connecta។

សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង «ផ្ទុះ​ការនិយម» នៅ​សហរដ្ឋ​អាម៉េរិក

ការកែច្នៃ​រថយន្ត​ប្រើ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​រថយន្ត​អគ្គិសនី​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំង​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​យានដ្ឋាន​នានា​​នាំគ្នា​ផ្ដល់​សេវា​កម្មនេះ​កាន់តែច្រើន។ ចំណាប់អារម្មណ៍​របស់​អ្នកប្រើប្រាស់​ចំពោះ​រថយន្ត​អគ្គិសនី​កំពុងតែ​ស្ថិតក្នុង​កម្រិត​ខ្ពស់បំផុត នៅពេល​ចំនួន​រថយន្ត​អគ្គិសនី​ថ្មី​ត្រូវបាន​លក់​ចេញ កើន 55% នៅ​ឆ្នាំ 2022 ធៀប​នឹង​ឆ្នាំ 2021។ នេះ​បើ​យោងតាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរ​ជាតិ (IEA)។ ប៉ុន្តែ រថយន្ត​សាំង​ក៏​នៅតែ​គ្រប់គ្រង​ទីផ្សារ​រថយន្ត​ទាំងមូល ហើយ​ប្រការនេះ​អាច​នៅតែ​កើតឡើង​ក្នុង​អនាគត​ខ្លី​ខាងមុខ។ ក្នុង​កាលៈទេសៈ​នេះ វិស័យ​ឧស្សាហកម្ម​ថ្មី​មួយ​កំពុង​ត្រូវបាន​បង្កើតឡើង និង​កំពុង​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​សាធារណជន។ មជ្ឈមណ្ឌល​ផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី​កំពុងតែ​រីក​មាឌ។ Michael Bream ដែលជា​ស្ថាបនិក និង​ជានា​យក​ប្រតិបត្តិ​របស់​យានដ្ឋានរ​ថ​យន្ត​អគ្គិសនី EV West នៅ California សហរដ្ឋ​អាម៉េរិក គឺជា​មួយ​ក្នុងចំណោម​យានដ្ឋាន​នាំមុខគេ​នៅក្នុង​ការផ្ដល់​សេវាកម្ម​កែច្នៃ​រថយន្ត​សាំង​ទៅជា​រថយន្ត​អគ្គិសនី។ យានដ្ឋាន​នេះ​កំពុងតែ​មមាញឹក​ខ្លាំង ហើយ​អតិថិជន​ខ្លះ​​ត្រូវ​រង់ចាំ​រហូតដល់​ទៅ 4 ឬ 5 ឆ្នាំ ​ទើប​ដល់​វេន​ទទួល​សេវា​កម្មនេះ។ EV West ផ្ដល់​សេវាកម្ម​ប្ដូរ​ម៉ាស៊ីន​ចំហេះ​ក្នុង​ទៅជា​ម៉ូ​ទ័​រ​អគ្គិសនី​កម្លាំង​រហូតដល់ 550 សេះ។ EV West ប្រើ​ប្រាស់​ម៉ូទ័រ​អគ្គិសនី​​របស់ Tesla។ យោងតាម​អ្នកជំនាញ ការចំណាយ​ជា​មធ្យម​លើ​ការប្ដូរ​ម៉ាស៊ីន​នេះ​គឺ​ប្រហែល​ពី 7,000 ទៅ 9,000 ដុល្លារ​អាម៉េរិក/រថយន្ត​មួយ​គ្រឿង។ យានដ្ឋាន​របស់ Bream ទទួល​ប្ដូរ​ម៉ាស៊ីនរថយន្តថ្លៃៗ និងកម្រៗ … Read more

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម ច្របាច់​បញ្ចូលគ្នា​នឹង​​ក្រុមហ៊ុន​អាម៉េរិក​

ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast បានដាក់​ឯកសារ​ទៅកាន់​ស្ថាប័ន​គ្រប់គ្រង​មូល​ប​ត្រ​នៅ​សហរដ្ឋ​អាម៉េរិក ប្រកាសថា នឹង​សម្រេចបាន​ការច្របាច់បញ្ចូល​គ្នា​ជាមួយ Black Spade Acquisition ក្នុង​ឆ្នាំ 2023។ យោងតាម​សារព័ត៌មាន Reuters ការច្របាច់បញ្ចូលគ្នារ​វាង​ក្រុមហ៊ុនវៀតណាម VinFast និង​ក្រុមហ៊ុន​អាម៉េរិក Black Spade នេះ​កំពុងស្ថិត​ក្នុងដំណាក់កាល Black Spade ស្នើ​សូមឱ្យ​អ្នកវិនិយោគ​ពន្យារ​ពេលធ្វើ​សកម្មភាព​ពីថ្ងៃ​ទី 20 កក្កដា 2023 ទៅ​ថ្ងៃទី 20 កក្កដា 2024។ VinFast មានតម្លៃ​មូលធន​ទីផ្សារ​ប្រហែល 23 ពាន់​លាន​ដុល្លារ​អាម៉េរិក។ តម្លៃ​នេះ​គឺ​យោងទៅតាម​ការសម្រេចរ​បស់​ក្រុមហ៊ុន​អាម៉េរិក Black Spade។ Black Spade Acquisition គឺជា​ក្រុមហ៊ុន SPAC (បង្កើតឡើង​ក្នុង​គោលដៅ​ពិសេស)។ បណ្ដា​ក្រុមហ៊ុន SPAC ប្រមូល​ទុន​តាមរយៈ​ការធ្វើ IPO និង​ប្រើប្រាស់​ខ្ទង់​វិនិយោគ​ដែល​ប្រមូលបាន​ទៅ​ទិញ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​គោលដៅ​ដទៃ។ ការធ្វើ IPO លើ​ផ្សា​រមូល​ប​ត្រ​តាមរយៈ​ការច្របាច់បញ្ចូល​ជាមួយ SPAC កំពុង​ក្លាយជា​និន្នាការ​ថ្មី ព្រោះតែ​ជួយ​ឱ្យ​បណ្ដា​ក្រុមហ៊ុន​រំលង​ចោល​ដំណើរការ​តាម​​ទម្លាប់​មុន​ៗ​​របស់ Wall Street។ VinFast … Read more

ចំណេញភ្លាមៗពី Samsung Galaxy A ស៊េរី ជាមួយការផ្ដល់ជូនដ៏ពិសេស…!

គ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយពីសាមសុងនឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ…! (ភ្នំពេញ) ថ្ងៃទី 16 ខែមិថុនា ឆ្នាំ 2023 ៖ បើអតិថិជនត្រូវទិញ…ទិញឱ្យហើយទៅ…កុំនៅឡើយបង្អង់យូរ… ប្រយ័ត្ន​ប្រម៉ូសិនអស់ធ្វើមុខជូរ…ស្មាតហ្វូនល្អលក់ដាច់មិនយូរ…ទិញប្រើភ្លាមជាប់ចិត្តភ្លែត…! អតិថិជនទាំង អស់នឹងទទួលបានប្រាក់ត្រលប់មកវិញភ្លាមៗ ព្រមទាំងរង្វាន់ម៉ាគាប់ចិត្តតែម្ដង…ចាប់ពីថ្ងៃទី 16 រហូតដល់ ថ្ងៃទី 30 មិថុនា 2023 ដោយគ្រាន់តែទិញស្មាតហ្វូន Galaxy A ស៊េរីណាមួយដូចក្រោម៖ *Galaxy A34 | A54 5G – បានប្រាក់ត្រលប់មកវិញចំនួន 81,000៛ – កៅអីបត់ពិចនិក – កាបូបរក្សាសីតុណ្ហភាពដ៏ស្រស់ស្អាត *Galaxy A24 – បានប្រាក់ត្រលប់មកវិញចំនួន 61,000៛ – ស្រោមទូរស័ព្ទថ្លា និងកញ្ចក់ការពារអេក្រង់ – ឆ្នាំងសាកល្បឿនលឿនរហូតដល់ 15W *Galaxy A14 | A14 5G – … Read more

តម្លៃ​រថយន្ត​អគ្គិសនី​ថយចុះ​ជាង 10% ធៀប​នឹង​ឆ្នាំ​កន្លង

យោងតាម​ទិន្នន័យ​ស្ដីពី​តម្លៃ និង​ចំនួន​រថយន្ត​ដែល​បាន​លក់​ចេញ​ថ្មី​បំផុត ដែល​ស្រាវជ្រាវ​ដោយ Kelley Blue Book ជា​មធ្យម រថយន្ត​អគ្គិសនី​បាន​ធ្លាក់​ថ្លៃ 14% នៅក្នុង​ខែឧសភា​ឆ្នាំ 2023 បើ​ធៀប​នឹង​ដំណាក់​ដូចគ្នា​ក្នុង​ឆ្នាំ 2022។ ការ​គណនា​របស់ Kelley Blue Book បង្ហាញថា តម្លៃ​ជា​មធ្យម​របស់​រថយន្ត​អគ្គិសនី​ថ្មី​មួយគ្រឿង​នៅក្នុង​ខែឧសភា 2023 គឺ 55,488 ដុល្លារ ខ្ពស់ជាង​ប្រហែល 158 ធៀប​នឹង​ខែមេសា 2023 ប៉ុន្តែ​ទាប​ជាង 9,370 ដុល្លារ បើ​ធៀប​នឹង​ខែឧសភា 2022។ តម្លៃ​រថយន្ត​អគ្គិសនី​ថ្មី​បាន​ឡើងដល់​កម្រិត​ខ្ពស់បំផុត​នៅក្នុង​ខែមិថុនា 2022 ប៉ុន្តែ បច្ចុប្បន្ន តម្លៃ​នោះបាន​បាត់​បង់​​ប្រហែល 5,800 ដុល្លារ។ Michelle Krebs អ្នកវិភាគ​ទីផ្សារ​របស់​ក្រុមហ៊ុន Cox Automotive ឱ្យដឹងថា ចំនួន​រថយន្ត​អគ្គិសនី​ដែល​បាន​លក់​ចេញ​ក្នុង​ខែឧសភា 2023 កើន​ប្រហែល 4.7% ធៀប​នឹង​ខែមេសា 2023 និង​កើន 44% ធៀប​នឹង​ដំណាក់កាល​ដូចគ្នា​ក្នុង​ឆ្នាំ 2022។ … Read more