ថៃ នរៈពិទូ ប្រហែលរំជួលចិត្តខ្លាំងពេលឃើញសារម្តាយ
ភ្នំពេញ: តារាសម្តែងរាងសង្ហា អតីតប្រុសស្អាតលេខ ១ កាលពីឆ្នាំ ២០០៦ ថៃ នរៈពិទូ ដែលមានឪពុកជាមន្រ្តីជាន់ខ្ពស់បម្រើការនៅក្នុងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងម្តាយជាអ្នកនិពន្ធនិងជានាយិកាក្រុមហ៊ុនកែសម្ផស្ស ត្រូវបានសមត្ថកិច្ចចាប់ឃុំខ្លួន ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជិតកន្លះឆ្នាំហើយ ប៉ុន្តែអ្វីធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាថ្មីនោះ ខណៈម្តាយតារាសម្តែងរូបសង្ហាជាប់ប្តូរឈ្មោះជាប្រុសស្អាត មកជាពិរុទ្ទជន បង្ហោះទួញរៀបរាប់រញ្ជួយអស់មហាជន ពីទឹកចិត្តម្តាយ។ រំឭកថា អតីតប្រុសស្អាតឆ្នាំ ២០០៦ ដែលមានកំណើតក្នុងត្រកូលគ្រួសារមន្រ្តីរាជការ ត្រូវបានសមត្ថកិច្ចខេត្ត បាត់ដំបងចាប់ឃាត់ខ្លួន រួមនឹងភរិយាផង កាលពីថ្ងៃទី ៩ ខែមករាឆ្នាំ ២០១៧ ពីបទចែកចាយគ្រឿងញៀន នៅចំណុចខារ៉ាអូខេ ដឺសោនហ្វាមីលី។ អ្វីដែលធ្វើឲ្យមិត្តភក្តិនៅក្នុងសង្គមសិល្បៈមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនតែប៉ុណ្ណោះទស្សនិកជនជាច្រើន បានបង្ហាញអារម្មណ៍ស្ទើរតែមិនគួរឲ្យជឿក្រោយបានដឹងរឿងនេះ។ ដាស់ភាពភ្ញាក់ផ្អើលជាថ្មី ក្រោយកំហុសអាសោចកេរ្តិ៍ដល់អ្នកមានគុណ អ្នកស្រី ម៉ានីយ៉ា ជាម្តាយប្រុសស្អាតឆ្នាំ ២០០៦ ថៃ នរៈពិទូ បានបញ្ចេញសារទួញរៀបរាប់ពីភាពកម្សត់នៅលើគណនីហ្វេសប៊ុករបស់អ្នកស្រី ដែលធ្វើឲ្យមនុស្សជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ចំពោះទឹកចិត្តម្តាយរូបនេះ ទាំងបង្ហាញទាំងថ្ងៃខួបកំណើត ថៃ នរៈពិទូ ជាមួយនឹងនំខួបកំណើត ខណៈជិះលើរថយន្ត។ … Read more