ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា

នាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។ នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ ។ ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។  រីឯបវរកញ្ញា ពេជ្រ … Read more

មកទៀតហើយ!!  ម៉ៃ សុគន្ធ រិះគន់ ថេណា ថាច្រៀងមិនច្បាស់

ពិតជាភ្ញាក់ផ្អើលម្ដងទៀតហើយ និងក៏មិនមានអ្វីចម្លែកដែរ ព្រោះថា តារាចម្រៀង ម៉ៃ សុគន្ធ ដែលត្រូវបានមហាជនខ្មែរអ្នកលេងបណ្ដាញសង្គមដាក់រហស្ស​នាមឱ្យលោកថាជាកំពូលអ្នកទើស ទៅហើយនោះ នាពេលថ្មីៗនេះម្ដងទៀត លោក ម៉ៃ សុគន្ធ នៅមិនសុខ មិនស្រណុកក្នុងចិត្តឡើយ ខណៈដែលលោកបានមើលវីដេអូ និងបានស្ដាប់ចម្រៀងរបស់តារាចម្រៀង Original Song លោក ថេណា មិនយល់ ស្ដាប់មិនបាន មិនច្បាស់ រហូតដល់ចេញមុខរិះគន់ចំៗ ចំពោះការបញ្ចេញសំឡេងច្រៀងបែបស្តាយល៍ RnB របស់តារាចម្រៀងខ្មែររូបនោះ។ លោក សុគន្ធ បានលើកឡើងថា «និយាយពី Original Song សម័យឥឡូវបើចង់ស្តាប់ ទាល់តែបើកត្រចៀកឱ្យធំ ឱនទៅឱ្យជិត Speaker ទើបស្តាប់ដឹងថា វាច្រៀងអំពីស្អី (អក្ខរាវិរុទ្ធស្តាប់មិនបាន មិនដឹងវាច្រៀងភាសាអីឱ្យច្បាស់…) បើថាតាឡាន់ មិនចំតាឡាន់ អានិកជាន់ មិនចំអានិកជាន់ យ៉ាប់ហើយខ្មែរ»។ គ្រាន់តែនិយាយពាក្យបែបនេះភា្លម គេសង្កេតឃើញមានមតិជាច្រើនបានចូលមកតិះដៀល និងប្រើសម្ដីអសុរោះចំពោះលោក សុគន្ធ វិញភ្លាមៗដែរ។ គួរបញ្ជាក់ផងដែរថា លោក វិសាល ជាម្ចាស់ផលិតកម្ម … Read more