គម្រោង​ទីក្រុង​ប្រវែង 170 គីឡូម៉ែត្រ ត្រូវ​កាត់​បន្ថយ​មក​ខ្លី​បំផុត

អារ៉ាប៊ីសាអូឌីត នឹងកាត់​បន្ថយ​ប្រវែង​របស់គម្រោង​​ទីក្រុង 170 គីឡូម៉ែត្រ មក​នៅ​ត្រឹម​ 2.4 គីឡូម៉ែត្រ ដែល​អាច​ឱ្យ​មនុស្ស​រស់​នៅ​បាន​ 300,000 នាក់​។ ក្រុម​មន្ត្រី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កំពុង​តែ​កែ​សម្រួល​មហា​​គម្រោង​​ NEOM។ គម្រោង​អភិវឌ្ឍ​សមុទ្រ​ខ្សាច់​នេះ​ ដើរ​តួនាទី​សំខាន់​ក្នុង​ផែនការ​ដែល​ជួយ​ឱ្យ​ប្រទេស​នេះ​ កាត់បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អណ្ដូង​ប្រេង​។ ក៏ប៉ុន្ត យោង​តាម​ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 11 មេសា ថវិកា​ឆ្នាំ 2024 របស់​គម្រោង​នេះ មិន​ទាន់​ត្រូវ​បាន​អនុម័តនៅ​ឡើយ។ មហា​គម្រោង NEOM នឹង​រួម​មាន​ 10 តំបន់ ក្នុង​នោះក៏​មាន​ទាំង​ទីក្រុង​អណ្ដែត Oxagon និងតំបន់លំហែ​ Trojena។ ប៉ុន្តែ អ្វី​ដែល​ត្រូវ​បាន​រំលឹក​ច្រើន​ជាង​គេ​បំផុត នោះគឺ​ The Line ដែល​ជា​គម្រោង​ទីក្រុង​​ប្រវែង 170 គីឡូម៉ែត្រ​។ The Line រួម​មាន អគារ​កប់ពពក​ចំនួន​ពីរ​ដែល​ស្ថិត​នៅ​ទន្ទឹម​គ្នា​ និង​មាន​កម្ពស់​ខ្ពស់​ជាង​អគារ Empire State Building ទៅ​ទៀត​។ ទីក្រុង​ទាំង​មូល​ដែល​មាន​ប្រវែង​ជិត​ 200 … Read more

ថៃ​នឹង​ផ្ដល់​ប្រាក់ឌីជីថល់ជិត 14 ពាន់​លាន​ដុល្លារ​ដល់​ពលរដ្ឋ ដើម្បី​ជំរុញ​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល​ថៃ គ្រោង​នឹង​ជំរុញ​កំណើន​សេដ្ឋកិច្ច​តាម​រយៈការឧបត្ថម្ភ​ប្រាក់​ 5សែន​លាន​បាត​ ដល់​ប្រជាជន​ប្រមាណ​ 50 លាន​នាក់​ សម្រាប់​ការ​ទិញ​ទំនិញ​។ នាយករដ្ឋមន្ត្រី​ថៃ លោក Srettha Thavisin ទើប​តែ​បាន​ប្រកាស​អំពី​ផែនការ​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ចំនួន 10,000 បាត (275 ដុល្លារ) សម្រាប់​ពលរដ្ឋ​គ្រប់​លក្ខខណ្ឌ​ម្នាក់ៗ​ ដើម្បី​ផ្គត់​ផ្គង់​ជីវភាព​​។ កម្មវិធី​ដែល​មាន​ទំហំ​ទឹក​ប្រាក់​ 5 សែន​លាន​បាត (13.75 ពាន់​លាន​ដុល្លារ​អាម៉េរិក) និង​​ភាគ​ច្រើន​មាន​ប្រភព​ពី​ថវិកា​ជាតិ​ឆ្នាំ 2024 និង 2025​ នេះ នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ត្រី​មាស​ទី​បួន​​ក្នុង​ឆ្នាំ​ 2024​។ តាម​ផែនការ​ ពលរដ្ឋ​ថៃ​ដែល​មាន​អាយុ​ចាប់​ពី 16 ឆ្នាំ​ឡើង​ទៅ និង​មាន​ប្រាក់​ចំណូល​ក្រោម​ 70,000 បាត​ក្នុង​មួយ​ខែ ហើយ​មាន​ប្រាក់​តិច​ជាង 500,000 បាត​ក្នុ​ងគណនី​ធនាគារ នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ 10,000 បាត​ តាម​រយៈ​កាបូប​លុយឌីជីថល់។ ដោយ​យោង​ទៅ​លើ​គោលការណ៍​ខាងលើ អាជ្ញាធរ​ថៃ​គណនា​ឃើញ​ថា ពលរដ្ឋប្រមាណ 50 លាន​នាក់​នឹង​បាន​ទទួល​ប្រាក់​ឧបត្ថម្ភ​នេះ​។ លោក Srettha Thavisin ឱ្យ​ដឹង​ថា គោលនយោបាយ​នេះនឹង​ជំរុញ​កំណើន​ផលិតផល​ក្នុង​ស្រុកសរុប (GDP) … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

គុយបា ​នឹង​​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500%

អាជ្ញាធរ​ប្រទេសគុយបា នឹង​ដំឡើង​តម្លៃ​សាំង​រហូត​ដល់ 500% ចាប់​ពី​ថ្ងៃទី 01 ខែ​មីនា ឆ្នាំ 2024 យឺត​ជាង​មួយ​ខែ​បើ​ធៀប​នឹង​គម្រោង​ដំបូង​ ប៉ុន្តែ​តម្លៃ​សំបុត្រ​យាន​ជំនិះ​សាធារណៈ​នៅ​តែ​ដដែល​។ រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​គុយបា Vladimir Regueiro កាល​ពី​ថ្ងៃទី 28 កុម្ភៈ ប្រកាស​ថា ទន្ទឹម​នឹង​ការ​ដំឡើង​តម្លៃ​​សាំង តម្លៃ​អគ្គិសនី​ក៏​នឹង​ត្រូវ​ដំឡើង​ 25% ធៀប​នឹង​ដំណាក់​កាល​ដូច​ដដែល ចំពោះ​អតិថិ​ជន​ដែល​ប្រើ​ប្រាស់​អគ្គិសនី​ច្រើន​នៅ​ក្នុង​តំបន់​ប្រជុំ​ជន​។ ក៏ប៉ុន្តែ ថ្លៃ​ធ្វើដំឡើង​តាម​យាន​ជំនិះ​សាធារណៈ​នឹង​នៅ​តែ​រក្សា​ដូច​ដើម​ ហើយ​ការ​ដំឡើង​ថ្លៃ​ឧស្ម័ន​ធម្មជាតិ​ក៏​ត្រូវ​ពន្យារ​ពេល​។ រដ្ឋាភិបាល​គុយបា ដែល​ជា​អ្នកផ្ដល់​ការ​ឧបត្ថម្ភ​ទំនិញ និង​សេវាកម្ម​សំខាន់​ៗ​​ស្ទើរ​តែ​ទាំង​អស់​ ប្រកាស​ដំឡើង​ថ្លៃ​សាំង​ខ្ពស់ជាង​មុន​ 5 ដង រាប់ចាប់​ពី​ថ្ងៃទី 01 ខែ​កុម្ភៈ ដើម្បី​រួម​ចំណែក​កាត់​បន្ថយ​ឱនភាព​​ថវិកា​ជាតិ​។ តម្លៃ​សាំងធម្មតា​​មួយ​លីត្រ​​នឹង​កើន​ពី 25 ប៉េសូ (0.2 ដុល្លារ​អាម៉េរិក) ឡើង​ដល់ 132 ប៉េសូ ខណៈ​ដែល​សាំង​ល្អ​បំផុត​កើន​ពី 30 ប៉េសូ ឡើង​ដល់ 156 ប៉េសូ ខ្ពស់​ជាង​ 5 ដង ធៀប​នឹង​តម្លៃ​ចាស់​។​ ទេសចរ​បរទេស​ដែល​មក​លេង​ប្រទេស​គុយបា នឹង​ត្រូវ​ទូទាត់​ថ្លៃ​សាំង​ដោយ​រូបិយប័ណ្ណ​បរទេស​។ … Read more

វិធី​ទិញ​លេខ និង​ចុះ​បញ្ជីរថយន្ត​​ដោយ​ខ្លួន​ឯង ​មិន​បាច់​ទៅ​ដល់​កន្លែង​

«ទោះនៅផ្ទះ ឬនៅទីណាក៏អាចទិញលេខ និងចុះបញ្ជីរថយន្តតាមប្រព័ន្ធអនឡាញបានដែរតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh» ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នា​រសៀល​ថ្ងៃ​នេះ បាន​ឱ្យ​ដឹង​ដូច្នេះ​។ យោង​តាម​ក្រសួង​ខាងលើ ប្រព័ន្ធស្វ័យប្រវត្តិកម្មចុះបញ្ជីរថយន្ត គឺជាប្រព័ន្ធដែលអនុញ្ញាតឱ្យបងប្អូនប្រជាពលរដ្ឋធ្វើការឆែកមើលតម្លៃលេខ ការទិញលេខទុក និងការចុះបញ្ជីរថយន្ត បានដោយខ្លួនឯង ដែលផ្តល់ភាពងាយស្រួល ចំណេញពេលវេលា និងថវិកា។ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បញ្ជាក់​ថា បងប្អូនប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យតាមរយៈគេហទំព័រ https://vehicle.mpwt.gov.kh ហើយ​ព័ត៌មានលម្អិត និងការ​ប្រឹក្សាយោបល់ លោក​ លោក​ស្រីអាច​​ទាក់ទងតាម​លេខ​ទូរសព្ទ 1275​៕  

នៅ​សល់​ 92 ថ្ងៃ​ទៀត ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​នឹង​បញ្ចប់​ការ​សាងសង់​ដំណាក់​កាល​ទី​មួយ

(ភ្នំពេញ) ៖ ស្ពានអាកាសព្រះមុនីវង្ស ដែល​ស្ថិត​នៅទីតាំង​​ប្រសព្វគ្នា​រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ​ 60 ម៉ែត្រ) និងមហាវិថីកងយោធពលខេមរភូមិន្ទ (ផ្លូវ 271) ​គ្រោង​នឹង​បញ្ចប់​ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា 2024​។ ស្ពានអាកាសព្រះមុនីវង្សដែល​មានកម្ពស់ 2 ជាន់​នេះ​ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី 31 សីហា 2022។ តាមផែនការ ​ជំហានទីមួយ​នៃ​គម្រោង​នេះ នឹងបញ្ចប់មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ​ក្នុង​ឆ្នាំ​ 2024 ខណៈ​ដែល​ជំហានទីពីរ​នឹងបញ្ចប់មុនបុណ្យ​ចូលឆ្នាំខ្មែរ​ ក្នុង​ឆ្នាំ 2025​។ ស្ពាន​អាកាស​ព្រះ​មុនីវង្ស​ ​សាងសង់​ដោយក្រុម​ហ៊ុ​ន​វិ​​និយោ​គ​ទុន​អា​ណិ​ក​ជ​​ន​កម្ពុ​ជា​ (O​C​​IC) គ្រោងចំណាយថវិកា 36,775,000 ដុល្លារ​អាម៉េរិក និង​​ចំណាយពេលសាងសង់ជាង 30 ខែ គ្រោង​នឹង​បញ្ចប់ដំណាក់​កាលទីមួយ​មុនកាលកំណត់រយៈពេល 4 ខែ ពោល​គឺ​នៅ​សល់​ 92 ថ្ងៃ​ទៀត​​ បើ​រាប់ចាប់ពីថ្ងៃទី 11 ខែមករា … Read more

ថៃ​អនុម័ត​ថវិកា​ជាតិ​ជាង 101 ពាន់​លាន​ដុល្លារ​ សម្រាប់​ឆ្នាំ 2024

សភាជាន់​ទាប​ថៃ កាល​ពី​ថ្ងៃទី 05 មករា 2024 បាន​បោះ​ឆ្នោត​អនុម័ត​យល់​ស្រប​នឹង​ការ​អាន​ដំបូង​នូវ​សេចក្ដី​ស្នើ​ច្បាប់​ថវិកាជាតិ​សម្រាប់​ឆ្នាំសារពើពន្ធ​ 2024​ ដែល​មាន​តម្លៃ​សរុប​ជាង 101 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​មាន​ការ​គាំទ្រចំនួន 311 សំឡេង, ប្រឆាំង 177 សំឡេង និង​អនុបវាទ 4 សំឡេង​។ សភា​ជាន់​ទាប​ថៃ បាន​បោះ​ឆ្នោត​អនុម័ត​សេចក្ដី​ព្រាង​ច្បាប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​សារពើ​ពន្ធ 2024 ក្រោយ​ពី​ការ​ជជែក​តឹង​សរសៃ​ក​​រយៈ​ពេល​បី​ថ្ងៃ​ (3-5 មករា) រវាង​សម្ព័ន្ធ​ភាព​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង​។ យោង​តាម​គោលការណ៍ សេចក្ដី​ស្នើ​ច្បាប់​នេះ​នឹង​ត្រូវ​បាន​សភា​ជាន់​ទាប​ថៃ​ពិភាក្សា​ និង​អនុម័ត​ទៅលើ​ការ​អាន​ខ្លឹម​សារ​ជា​លើក​ទីពីរ និង​ទីបី​ នៅ​ក្នុង​ថ្ងៃទី 3 និង​ទី 4 ខែ​មេសា​ខាងមុខ​។ ក្រោយ​មក សេចក្ដីព្រាង​ច្បាប់​នេះ​នឹង​ត្រូវបញ្ជូន​ឡើង​ទៅកាន់​សភា​ជាន់​ខ្ពស់​ និង​ព្រះ​មហា​ក្សត្រ​ថៃ ដើម្បី​ពិនិត្យ​ អនុម័ត​នៅ​ក្នុង​ខែ​ឧសភា 2024​។ តាម​ការ​គណនា ថវិកា​ជាតិ​សម្រាប់​ឆ្នាំ 2024 របស់​រាជរដ្ឋាភិបាល​ថៃ មាន​តម្លៃ​សរុប​ 3.48 លាន​លាន (ទ្រីលាន) ​បាត (ប្រហែល​នឹង 101.46 ពាន់​លាន​ដុល្លារ​អាម៉េរិក)​ ខណៈ​ដែល​ប្រភព​ចំណូល​ក្នុង​ឆ្នាំ​គ្រោង​នឹង​សម្រេច​បាន … Read more

កម្ពុជា វៀតណាម និង​ឡាវ អភិវឌ្ឍរូបមន្ត​ទេសចរណ៍ «មួយ​ដំណើរ​ បី​គោលដៅ»

នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេច​ធិបតី​ ហ៊ុន​ ម៉ាណែត និងនាយករដ្ឋមន្ត្រី​ឡាវ Sonexay Siphandone រួម​នឹង​នាយករដ្ឋមន្ត្រី​វៀតណាម Pham Minh Chinh បាន​ឯកភាព​គ្នា​ក្នុងកិច្ច​សហប្រតិបត្តិការណ៍​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ​ បីគោលដៅ» ដើម្បី​ជំរុញ​វិស័យ​ទេសចរណ៍​របស់​ប្រទេស​ទាំង​បី​។ កាល​ពី​ថ្ងៃទី 17 ធ្នូ ក្នុង​ឱកាស​ចូល​រួម​សន្និសីទ​កំពូល​ ខួប​ 50 ឆ្នាំ​ នៃ​ទំនាក់ទំនង​អាស៊ាន – ជប៉ុន នៅរាជធានី​តូក្យូ (ប្រទេស​ជប៉ុន) ប្រមុខរាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​ធិបតី ហ៊ុន​ ម៉ាណែត បាន​អញ្ជើញ​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​សមាស​ភាគី​ឡាវ និង​វៀតណាម។ នៅ​ក្នុង​ជំនួប​នេះ មេដឹក​នាំ​របស់​កម្ពុជា វៀតណាម និង​ឡាវ បាន​ឯកភាព​ លើ​ការ​វាយ​តម្លៃ​ដែល​ថា ទំនាក់​ទំនង​មិត្ត​ភាព​ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​បី កំពុង​ត្រូវ​បាន​ធ្វើ​ឱ្យ​ប្រសើរ​ឡើង និង​រីក​ចម្រើន​ក្នុង​វិស័យ​ជា​ច្រើន​។ ទន្ទឹម​នឹង​បញ្ហា​សំខាន់​ៗដទៃ សម្ដេច​ធិបតី ហ៊ុន ម៉ាណែត ក៏​ទទួល​បាន​ការ​សាទរ​ពី​សមាសភាគី​វៀតណាម និង​ឡាវ ចំពោះ​សំណើ​បើក​កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នៃ​ក្រសួង​ទេសចរណ៍​របស់​ប្រទេស​ទាំង​បីនៅ​កម្ពុជា នា​ពេល​ឆាប់​ៗ​ខាង​មុខ ដើម្បី​ជំរុញ​បន្ថែម​ទៀត​នូវ​កិច្ច​សហប្រតិបត្តិ​ការ​ក្នុង​វិស័យ​ទេសចរណ៍​រវាង​ប្រទេស​ទាំង​បី ពិសេស​គឺការ​អភិវឌ្ឍ​រូបមន្ត​ទេសចរណ៍​ «មួយ​ដំណើរ បី​គោលដៅ» … Read more

កម្ពុជា​ ចំណាយ 100 លានដុល្លារ ដើម្បី​ទម្លាក់​ថ្លៃ​អគ្គិសនី

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​ថា ដើម្បីជួយ​សម្រួល​ទុក្ខ​លំបាក​របស់​ប្រជាពលរដ្ឋ ទាក់​ទង​នឹង​ភ្លើង​អគ្គិសនី ក៏ដូច​ជាជួយរក្សាលំនឹង និងស្ថិរភាពអភិវឌ្ឍន៍សេដ្ឋកិច្ច «រដ្ឋសុខចិត្ត​ខាត» នៅ​ក្នុង​ការ​លក់​អគ្គិសនី​។ ការ​ថ្លែង​របស់សម្តេចធិបតី​ ហ៊ុន ម៉ាណែត នេះ ធ្វើ​ឡើងកាលពីថ្ងៃទី 30 ខែ វិច្ឆិកា ឆ្នាំ 2023 ​នៅក្នុងពិធីបិទ​ស្ទឹង​សាង​សង់ទំនប់វារីអគ្គិសនីតាតៃលើ ដែល​មាន​អានុភាព​ 150 មេហ្គាវ៉ាត់ នៅក្នុងខេត្តកោះកុង។ យោង​តាម​ប្រសាសន៍​របស់ប្រមុខ​រាជរដ្ឋាភិបាល​ នៅក្នុងឆ្នាំ 2023 កម្ពុជា​គ្រោងចំណាយថវិកា 100 លានដុល្លារអាម៉េរិក​ សម្រាប់ការ​ឧបត្ថម្ភធន និង​ទម្លាក់ថ្លៃអគ្គិសនី​ ដោយរដ្ឋសុខចិត្តខាត។ ទាក់​ទិន​នឹង​វិស័យ​អគ្គិសនី រាជរដ្ឋាភិបាល​បច្ចុប្បន្ន បាន​កំណត់​គោលនយោបាយ​សំខាន់​ៗ​មួយ​ចំនួន រួម​មាន បន្ត​ជំរុញ​ការ​អភិវឌ្ឍ​វិស័យ​អគ្គិសនី បន្ត​ធ្វើ​ទំនើប​កម្ម​លើ​ការ​ផ្ដល់​សេវាកម្ម​អគ្គិសនី និង​ពិនិត្យ​លទ្ធភាពក្នុង​ការ​​ទម្លាក់​ថ្លៃ​អគ្កិសនី​ឱ្យ​កាន់​តែ​ទាប​ជាងមុន​៕

កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់​ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បី​រួម​ចំណែក​ជួយ​កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះ​បើ​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោក​ស្រី​បន្ត​ថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ ADB ដែល​ជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រ​ដល់​គម្រោង​វិនិយោគ​សាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូច​ជាធានានូវការបែងចែកថវិកាដែលទាក់​ទង​នឹង​ការកសាងភាពធន់នឹងផលប៉ះពាល់ដែល​កើត​ឡើង​ពី​បញ្ហា​ប្រែប្រួលអាកាសធាតុ​ផងដែរ​៕

ក្រុម​ហ៊ុន​ហូឡង់​រក​វិធី​បង្ក​កំណើត​​ទារក​ដំបូង​គេ​ក្នុង​ទីអវកាស​

ក្រុម​ហ៊ុន​ Spaceborn United របស់​អ្នក​ជំនួញជនជាតិ​ហូឡង់ Egbert Edelbroek កំពុង​សិក្សា​ស្រាវជ្រាវ​ដើម្បី​​បង្ក​កំណើត​ និង​បង្កើត​ទារក​តាម​ធម្មជាតិ​ នៅ​ក្នុង​បរិស្ថាន​ដែល​មាន​កម្លាំង​ទំនាញខ្សោយ​ដូច​នៅ​លើ​ភព​អង្គារ​។ បើ​ទោះ​ជា​មាន​ឧបសគ្គ​ច្រើន​​ក្នុង​ដំណើរ​ឆ្ពោះ​ទៅ​ការ​សម្រេច​គោលដៅ​ខាង​លើ​ ប៉ុន្តែ លោក Edelbroek ជឿ​ថា លោក​អាច​មើល​ឃើញ​ទារក​ដំបូង​ដែលបង្ក​​កំណើត​ក្នុង​ទីអវកាស​។ នេះ​បើ​តាម AFP ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 14 វិច្ឆិកា 2023​។ «មនុស្ស​ជាតិ​ត្រូវ​តែ​ជា​សត្វ​លោក​ដែល​រស់​នៅ​ក្នុង​អន្តរភព។ បើ​សិន​ជា​ចង់​រស់​នៅ​ដោយ​ឯករាជ្យ​នៅ​ខាង​ក្រៅ​ផែនដី យើង​ត្រូវ​ការ​ដោះ​ស្រាយ​បញ្ហា​នៃការ​បន្ត​ពូជ» លោក Edelbroek សង្កត់​ធ្ងន់ដូច្នេះ​។ ការ​បង្ក​កំណើត​ក្នុង​ទីអវកាស​ មាន​ឧបសគ្គ​ច្រើន​។ ឧបសគ្គ​ចម្បង​គេ​គឺ​កង្វះ​កម្លាំង​ទំនាញ​ ធ្វើ​ឱ្យ​គូស្នេហ៍​ងាយ​នឹង​អណ្តែត​ឆ្ងាយ​ពីគ្នា​ ដូច្នេះ Spaceborn United គឺជា​ក្រុម​ហ៊ុន​ដំបូង​គេ​ដែល​ស្វែង​រក​វិធី​បង្ក​កំណើត​នៅ​ទីអវកាស​។ យោង​តាម​លោក Edelbroek ឧបសគ្គ​មួយ​ទៀត​ នោះ​គឺ​ធាតុ​រាវ​របស់​រាង​កាយ​នឹង​ត្រូវ​បាន​រុញ​ច្រាន​ឡើង​ទៅលើ​ នៅ​ក្នុង​បរិស្ថាន​កម្លាំង​ទំនាញ​ទាប​ ដែល​ផ្ទុយ​ពី​នៅ​លើ​ផែនដី​។ ដូច្នេះ ជា​ដំបូង​ មនុស្ស​ត្រូវ​ការ​បង្កើត​បរិស្ថាន​មួយ​ដែល​ល្អ​ឥតខ្ចោះ​។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​កំពុង​ស្វែងយល់​អំពីវិធី​បង្ក​កំណើត​ក្នុងបន្ទប់​ពិសោធន៍​ដែល​មាន​កម្លាំង​ទំនាញ​ផែនដី​ទាប​ ប៉ុន្តែ លោក Edelbroek និយាយ​ថា គម្រោង​បាញ់​បង្ហោះ​កោសិកា​កណ្ដុរ​ទៅ​ពិសោធ​ក្នុង​ទីអវកាស​នឹង​ធ្វើ​ឡើង​នៅ​ចុង​ឆ្នាំ​នេះ​។ បន្ទាប់មក ក្នុង​រយៈ​ពេល​ពី 5 ដល់ 6 … Read more

ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជា​ផ្លូវការ ស្ពានកោះពេជ្រ – កោះនរា នឹងធ្វើ​នៅថ្ងៃទី 15 ខែ​នេះ

នៅថ្ងៃទី 15 ខែវិច្ឆិកា ឆ្នាំ 2023 ស្ពានបេតុងខ្សែកាបឆ្លងទន្លេ ពីតំបន់អភិវឌ្ឍន៍កោះពេជ្រ ទៅតំបន់អភិវឌ្ឍន៍​កោះនរា នឹងត្រូវដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ខាង​លើ​នេះ​គឺជា​ការ​បញ្ជាក់​របស់​លោក កើត ឆែ អភិបាល​រង​រាជធានី​ភ្នំ​ពេញ ក្នុងពេលអញ្ជើញជាអធិបតីភាពសម្ពោធបើកឱ្យ​ដំណើរការអគារពង្រីកបន្ថែមថ្មី ផ្សារទំនើប អ៊ីអនម៉លភ្នំពេញ កាលពីថ្ងៃទី 04 ខែវិច្ឆិកា ឆ្នាំ 2023។ ស្ពានកោះពេជ្រ – កោះនរា ត្រូវ​បាន​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា​ អនុញ្ញាតឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី 20​ ខែតុលា ឆ្នាំ 2023 ដើម្បីបញ្ជៀស​ការកកស្ទះចរាចរណ៍​នៅស្ពានព្រះមុនីវង្ស និងស្ពានអាកាសក្បាលថ្នល់។ បច្ចុប្បន្ន ស្ពាន​នេះ​កំពុង​ទទួល​បាន​ចំណាប់​អារម្មណ៍​ខ្លាំង​ពី​សាធារណជន ពិសេស​គឺពលរដ្ឋ​ដែល​ត្រូវ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តំបន់​ផ្សារ​ច្បារ​អំពៅ​នា​ពេល​កន្លង​។ ស្ពាន​នេះ​ក៏​កំពុង​តែ​ក្លាយ​ជា​​ស្ពាន​ដ៏​សំខាន់​ដែល​តភ្ជាប់​ទីក្រុង​រណប​កោះ​នរា ក៏​ដូច​ជា​​ផ្លូវជាតិ​លេខ 1​ ទៅ​នឹង​​ចំណុច​កណ្តាល​នៃ​រាជធានីភ្នំពេញ។ ស្ពានដែល​សាងសង់​ដោយ​ក្រុម​ហ៊ុន OCIC និង​មានបណ្ដោយ 824 ម៉ែត្រ និងទទឹង 24.50 ម៉ែត្រនេះ ត្រូវ​បាន​បើកការដ្ឋានសាងសង់កាលពីថ្ងៃទី 26 … Read more