ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ នឹងធ្វើ​ឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង​ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា? ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់… ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌​ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។ ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន… ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់​ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ ជាតិ​ខ្លាញ់​មួយ​នេះ ផលិតឡើង​ដោយ​កោសិកា​ស្បែក​របស់​ទារក … Read more

ជំនឿ 5យ៉ាង​ក្នុង​រឿង​អាហារ​ការហូបចុក របស់​ស្ត្រី​មានគភ៌

មាន​ជំនឿ​ជាច្រើន ពាក់ព័ន្ធ​នឹង​រឿង​អាហារ​ការហូបចុក ក្នុងអំឡុងពេល​មានគភ៌​ថា ញ៉ាំ​អានេះ​ទៅ វា​នឹង​ល្អ ឬ​ញ៉ាំ​អានោះ​ទៅ ណឹ​ង​ធ្វើឱ្យ​កូន​ខ្ពស់ កូន​ឆ្លាត កូន​ងាយ​កើត ឬ​ស្រួល​កើត ជាដើម-ល- តែ​ជំនឿ​ខ្លះ មិនមែន​ចេះតែ​ត្រូវ​ទាំងអស់​នោះទេ ដូច្នេះ​ថ្ងៃនេះ យើង​នាំគ្នា​មក​ពិនិត្យ​មើលថា  តើ​រឿង ដែល​យើង​ជឿ​ទាំងអស់នោះ វា​ជា​ការពិត ឬ​យ៉ាងណា? ជំនឿ​ថា ញ៉ាំ​ហឹរ​ពេក នឹងធ្វើ​ឱ្យ​កូន មិនសូវមាន​សក់… ការពិត៖ សក់​របស់​កូន​តិច ឬ​ច្រើន​នោះ វា​ស្ថិតនៅលើ​ពូជ ឬ​ហ្ស៊ែ​ន របស់​មនុស្សម្នាក់ៗ ចំណែកឯ​ជំនឿ រឿង​ហាម​ញ៉ាំ​ហឹរ​នេះ ប្រហែលជា​មកពី​ខ្លាច​ស្ត្រី​មានគភ៌ ឈឺពោះ ពិបាក​បន្ទោបង់ ឬ​មិន​ទេ ក៏​ខ្លាច​រាករូស ដែលនាំឱ្យ​មាន​ផលប៉ះពាល់​ដល់​សុខភាព​របស់​ស្ត្រី​មានគភ៌​ទៅវិញ​ទេ  ព្រោះ​នៅក្នុង​អំឡុងពេល​មានគភ៌ ប្រព័ន្ធ​រំលាយ​អាហារ​នឹង​ខុសពី​ពេលមុន​មានគភ៌ ដោយសារតែ​អ័រម៉ូន​ប្រែប្រួល ដែល​អាច​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុងការ​បន្ទោបង់ ឬ​អាចធ្វើឱ្យ​កើត​អាការ​ឆ្អល់ពោះ និង​រាករូស​បាន​ហ្នឹងឯង។ ជំនឿ​ថា ញ៉ាំ​ទឹកដូង​ច្រើន នឹង​ជួយ​ឱ្យ​កូន​មាន​សាច់​ស្អាត និង​លាងជម្រះ​ជាតិ​ខ្លាញ់​តាម​ដងខ្លួន… ការពិត៖ ការពិតទៅ ការ​ដែលមាន​ខ្លាញ់ ជាប់​នៅតាម​ដងខ្លួន​ទារក​នោះ នឹង​ធ្វើឱ្យ​ងាយស្រួល​ប្រសូត ព្រោះ​វា​ប្រៀបដូចជា ជាតិ​ខ្លាញ់​រំអិល​ស្រោប​ពីលើ​ខ្លួន​ទារក ខណៈពេល​ប្រសូត​ចេញមក​ដូច្នោះ​ដែរ។ … Read more

ចង់ឱ្យកូនសក់ក្រាស់ខ្មៅរលើបរលោង ម្ដាយគួរញ៉ាំអាហារ 5យ៉ាងនេះពេលតាំងគភ៌

តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឱ្យកូនតូចកើតមកមានសក់ក្បាលខ្មៅក្រាស់ និងរឹងមាំ? មិនពិបាកទេ ស្ត្រីដែលកំពុងតាំងគភ៌អាចធ្វើបានដោយការញ៉ាំអាហារដែលមានប្រយោជន៍ និងមានចំណែកជួយជំរុញការចម្រើនធំធាត់របស់សរសៃសក់ខណៈដែលទារកនៅក្នុងផ្ទៃ។ ថ្ងៃនេះ ឡារ៉ែនសូមណែនាំអាហារ 6ប្រភេទដែលស្រ្តីមានគភ៌ញ៉ាំហើយ នឹងធ្វើឱ្យកូនមានសក់ក្បាលខ្មៅក្រាស់ ដូចតទៅ…។ 1.បន្លែស្លឹកបៃតង មនុស្សជាច្រើនអាចនឹងមិនសូវចូលចិត្តបន្លែស្លឹកបៃតង តែដឹងទេថា បន្លែស្លឹកបៃតងនេះមានប្រយោជន៍ច្រើនណាស់ ព្រោះមានទាំងវីតាមីន និងវីតាមីន ដូច្នេះហើយទើបការទទួលទានបន្លែស្លឹកបៃតងមានចំណែកជួយឱ្យសក់ក្បាលវែងស្អាត និងខ្មៅក្រិបខ្លាំងឡើង និងថែមទាំងជួយផលិតជាតិខ្លាញ់ល្អចេញមកបំប៉នឫសសរសៃសក់ឱ្យតោងជាប់ស្បែកក្បាលបានល្អទៀតផង។ ដូច្នេះ អ្នកណាដែលមិនចូលចិត្តញ៉ាំបន្លែស្លឹកបៃតង ប្រហែលជាត្រូវងាកមកញ៉ាំឱ្យបានញឹកញាប់ហើយ ដើម្បីឱ្យកូនរតូចមានសរសៃសក់ដែលខ្មៅ និងក្រាស់ល្អ។ 2.គ្រាប់សណ្ដែក និងធញ្ញជាតិ ក្រៅពីជួយឱ្យប្រព័ន្ធបន្ទោបង់ធ្វើការល្អហើយ នៅមានសារធាតុបំប៉នឱ្យសរសៃសក់ក្រាស់ មិនបែកចុង មានវីតាមីន ច្រើនប្រភេទ និងមានប្រូតេអ៊ីនដែលស្រដៀននឹងសាច់សត្វច្រើនទៀតផង។ ជាពិសេសគញរាប់សណ្ដែកអាល់ម៉ុន អង្ករស្រូវអូក និងអង្ករស្រូវសាលី ជាដើម តែអាហារប្រភេទនេះ ស្ត្រីមានគភ៌គួរទទួលទានក្នុងបរិមាណដែលសមល្មម មិនច្រើនជ្រុលពេក ព្រោះវាមានកាល់ឡូរីខ្ពស់។ 3.ស៊ុតមាន់ ស៊ុត គឺជាអាហារដែលស្ត្រីមានគភ៌ទទួលទានច្រើនបំផុត ព្រោះមានសារធាតុអាហារដែលសុទ្ធតែមានប្រយោជន៍ចំពោះស្រ្តីដែលកំពុងតាំងគភ៌ទាំងអស់​ និងថែមទាំងជួយឱ្យកូនតូចមានសរសៃសក់ដែលស្អាត សរសៃក្រាស់ និងខ្មៅក្រិបទៀតផង ដែលទាំងអស់នោះ ជាលទ្ធផលបានមកពីការដែលស្ត្រីមានគភ៌ញ៉ាំស៊ុតរៀងរាល់ថ្ងៃហ្នឹងឯង។ 4.គ្រាប់ល្ងខ្មៅ គ្រាប់ល្ងខ្មៅសម្បូរទៅដោយវីតាមីន និងសារធាតុរ៉ែដែលសំខាន់ដល់ការចម្រើនធំធាត់របស់សរសៃសក់មិនចាញ់ស៊ុតមាន់ប៉ុន្មានឡើយ ព្រោះមានសារធាតុអាហារដែលសំខាន់ៗជាច្រើន ពេលបានទទួលទានហើយ … Read more

តើត្រូវឱ្យកុមារតូចញ៉ាំខ្លាញ់ប្រភេទណាទើបល្អចំពោះសុខភាព

អ្នកដែលខ្លាចធាត់ ច្រើនតែខ្លាចអាហារដែលមានខ្លាញ់ច្រើន តែសម្រាប់កុមារតូចៗវិញ ខ្លាញ់សំខាន់ និងចាំបាច់ចំពោះរាងកាយមិនមែនធម្មតាឡើយ ជាពិសេសក្នុងអំឡុងពេលចាប់ផ្តើមដំបូងនៃជីវិតដែលរាងកាយ និងខួរក្បាលកំពុងវិវឌ្ឍនោះ។ កុមារតូចៗក្នុងអំឡុងវ័យ 2ខួបដំបូង ត្រូវការកម្លាំងថាមពល និងសារធាតុខ្លាញ់ច្រើនជាងមនុស្សធំ ដើម្បីឱ្យទាន់នឹងអត្រា​នៃ​ការរីកចម្រើនធំធាត់របស់រាងកាយ និងខួរក្បាលដែលកំពុងតែស្ទុះឡើងខ្លាំង ដែលចាំបាច់កុមារត្រូវតែ : ទទួលបានកម្លាំងថាមពលមួយចំណែកពីសារធាតុខ្លាញ់ ប្រើប្រាស់សារធាតុខ្លាញ់ទៅជួយថែទាំសុខភាពស្បែក មានសារធាតុខ្លាញ់ជួយបឺតជ្រាបវិតាមីនដែលសំខាន់ៗ មានដូចជា A , D , E , K ចូលក្នុងរាងកាយ បានទទួលសារធាតុខ្លាញ់ដែលចាំបាច់សម្រាប់យកទៅប្រើប្រាស់ក្នុងការសាង និងពង្រីកកោសិកាខួរក្បាល ដើម្បីត្រៀមទទួលការរៀនយល់ដឹង និងការវិវឌ្ឍផ្នែកផ្សេងៗ(ចំណុ​ចនេះសំខាន់ខ្លាំងណាស់)។ ដូច្នេះដើម្បីឱ្យរាងកាយ មានការវិវឌ្ឍឡើង រួមទាំងការរៀនយល់ដឹងរបស់កូនតូចដំណើរការទៅយ៉ាងល្អនោះ យើងនាំគ្នាមកជ្រើសរើសប្រភពសារធាតុខ្លាញ់ដែលល្អ និងមានប្រយោជន៍ឱ្យកូនៗវិញប្រសើរជាង : សារធាតុខ្លាញ់នៅក្នុងទឹកដោះម្តាយ គឺជាសារធាតុខ្លាញ់ល្អមានប្រយោជន៍មុនគេបំផុតដែលកូនតូចគួរតែបានទទួល ព្រោះមានសារធាតុអាស៊ីតខ្លាញ់ចាំបាច់ដែលជួយបង្កើនដល់ការវិវឌ្ឍរបស់ខួរក្បាល រួមទាំងសារធាតុអាស៊ីតខ្លាញ់ផ្សេងៗទៀតជាង 160ប្រភេទ ដែលទោះជានៅមិនទាន់ដឹងពីមុខនាទីការងាររបស់វាក៏ដោយ តែក៏គេទទួលស្គាល់រួចហើយដែរថា វាមានប្រយោជន៍ក្នុងការវិវឌ្ឍរបស់ខួរក្បាលកុមារយ៉ាងខ្លាំង។ ពេលដល់វ័យដែលកុមារអាចញ៉ាំអាហារបានដូចមនុស្សធំហើយនោះ អ្នកម្តាយត្រូវជ្រើសរើសអាហារដែលជាប្រភពនៃ​សារធាតុខ្លាញ់មានប្រយោជន៍ឱ្យមកទទួលតួនាទីបន្តពីទឹកដោះម្តាយ និងមិនត្រូវភ្លេចរឿងភាពសម្បូរបែបរបស់អាហារនោះឡើយ ព្រោះគ្រប់ចំណែករបស់រាងកាយត្រូវដំណើរការទៅមុខព្រមៗគ្នា។ សារធាតុខ្លាញ់នេះមាននៅក្នុងសាច់ត្រីសមុទ្រ ដូចជា ត្រីឆ្ពុង ត្រីប្លាធូ ត្រីតុកកែ ត្រីសាល់ម៉ុន … Read more

ស្តេកត្រីសាល់ម៉ុនបំពងស្រួយ

ងាក​មក​រៀន​ធ្វើម្ហូប​បែប​អឺរ៉ុប​មួយ​មុខ​ទៀត​នោះ​គឺ​ Crispy​ Salmon​ with​ Lemon​ Coriander​ ជា​ស្តេ​កត្រី​សាល់​ម៉ុ​នបំ​ពង​ស្រួយ​ដ៏​ពិសេស​ប្រចាំ​ភោជនីយដ្ឋាន​ ស្លា​ (Slla​ Sky​ Bar​) ដែល​ស្ថិតនៅ​ជាន់ទី9​ នៃ​សណ្ឋាគារ​ AQUARIUS​ Hotel​ &​ Urban​ Resort​។ បើ​និយាយ​ពី​រសជាតិ​វិញ​នោះ​ គឺ​ឆ្ងាញ់​ប្លែក​មាត់​តែម្តង​ ហើយ​បើ​បាន​ ទទួលទាន​ជាមួយនឹង​ស្រា​សទៀ​តនោះ​គឺ​កាន់តែ​ឆ្ងាញ់​មួយ​កម្រិត​ទៀត​។ ដូច្នេះ​ សូម​រៀន​ចម្អិន​ មុខម្ហូប​នេះ​ជាមួយនឹង​លោក​ ចាន់​ វ៉ាន់​ផល​ មេ​ចុងភៅ​ប្រចាំ​ភោជនីយដ្ឋាន​ Slla​ Sky​ Bar​ ដូចតទៅ​។ គ្រឿងផ្សំ​ – ត្រី​សាល់​ម៉ុន​ 120g​ – ប្រេង​អូ​លីវ​ 10​ m – ប្រេងឆា​ 20g ​- ដំឡូងបារាំង​ 100g​ – ប៊័រ​ (សាប​) 15g​ – ទឹកដោះគោ​ស្រស់​ 5g​ – ម្សៅ​ … Read more