សត្វត្រសក់សមុទ្រជួយ​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែមកម្រិត​ពីរ​ និង​ផលវិបាក​របស់​ជំងឺ​នេះ

យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​មួយ​របស់​ក្រុម​អ្នក​វិទ្យា​សាស្ត្រ​​អូស្ត្រាលី សត្វ​ត្រសក់​សមុទ្រ​ (sea cucumber) ដែល​មាន​ឈ្មោះ​​បច្ចេក​ទេស​ថា Holothuroidea មាន​ផ្ទុក​សារជាតិ​ដែល​ជួយ​ពន្យារ​ការ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ និង​កាត់​បន្ថយ​ផល​វិបាក​នានា​របស់​ជំងឺ​ទឹក​នោម​ផ្អែម​។ ការ​សិក្សា​ស្រាវជ្រាវ​កន្លង​មក​ធ្លាប់​បាន​បញ្ជាក់​ថា សត្វ​សមុទ្រ​ខាង​លើ​នេះ​អាច​ធ្វើ​ឱ្យ​ឈាម​រាវ បញ្ចុះ​សម្ពាធ​ឈាម​ និង​អាច​ទប់​ទល់​នឹង​បញ្ហា​រលាក ប្រឆាំង​អុកស៊ីតកម្ម​ ប្រឆាំង​ជំងឺ​មហា​រីក និង​ព្យាបាល​របួស​។ ពេល​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​នៅ​សាកល​វិទ្យា​ល័យ​អូស្ត្រាលី​ខាង​ត្បូង​ បាន​រក​ឃើញ​ថា សារ​ជាតិ​នានា​នៅ​ក្នុង​សត្វ​ត្រសក់​សមុទ្រ​ ក៏​មាន​សមត្ថភាព​ទប់​ស្កាត់​ជំងឺ​ទឹក​នោម​ផ្អែម​កម្រិត​ពីរ​​ផងដែរ​។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ខាងលើ​យក​សត្វ​ត្រសក់​សមុទ្រ​ប្រភេទ Holothuria scabra ទៅ​​​ស្ងោរ​ឱ្យ​ឆ្អិន​​ រួច​​កែច្នៃ​ទៅ​តាមវិធី​ផ្សេង​ៗ​ រួម​មាន​ ប្រឡាក់​អំបិល​រួច​ហាល​ថ្ងៃ, ហាល​ថ្ងៃ​មិន​បាច់​​ប្រឡាក់​អំបិល និង​ហាល​ថ្ងៃ​រួច​​ឆ្អើរ​។ បន្ទាប់​មក ពួក​គេ​យក​អាហារ​កែច្នៃ​ទាំង​នេះ​ទៅ​កិន​ជា​ម្សៅ​។ អ្នកវិទ្យា​សាស្ត្រ​ចម្រាញ់​យក​ខូឡាជែន (collagen) ពី​សត្វ​ត្រសក់​សមុទ្រ រួច​បន្ថែម​ទៅ​លើ​អាហារ​កែច្នៃ​ទាំង​នេះ​។ ជា​លទ្ធផល ត្រសក់សមុទ្រ​ប្រឡាក់​អំបិល​និង​ហាល​ស្ងួត​ (ងៀត) មាន​សមត្ថភាពខ្ពស់​ជាង​គេ​ក្នុង​ការ​ទប់​ស្កាត់​ការ​ផលិត​ AGE នៅ​ក្នុង​រាង​កាយ​របស់​​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​។ AGE គឺជា​ផលិត​ផល​ស្ករ​ចុង​ក្រោយ (ស្ករ​អាក្រក់) ​បន្ទាប់​ពីប្រូតេអ៊ី​ន និង/ឬ​ជាតិ​ខ្លាញ់​រួម​ផ្សំ​ជាមួយ​ជាតិ​ស្ករ​ក្នុង​ឈាម​​នៅ​ក្នុង​ដំណើរ​ការ​មួយ​ដែល​ហៅ​ថា glycation​៕

អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

វីតាមីនផ្សេងៗសុទ្ធតែមានភាពចាំបាច់ចំពោះរាងកាយទាំងអស់ តែបើបានទទួលច្រើន ឬតិចជ្រុលពេក ក៏អាចធ្វើឱ្យ​មាន​​ផលអាក្រក់បានដូចគ្នា ជាពិសេស វីតាមីន A និងវីតាមីន D បើបានទទួលច្រើនជ្រុលពេក នឹងពិបាកក្នុងការកម្ចាត់ចេញពីរាងកាយវិញ និង​អាចធ្វើ​ឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ និងទារកក្នុងផ្ទៃបាន។ វីតាមីន A ក្រៅពីមានផលដល់ការរីកចម្រើនធំធាត់ ការកសាងឆ្អឹង និងប្រព័ន្ធបន្តពូជហើយ នៅអាចការពារការឆ្លងមេរោគក្នុងប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធបន្ទោរបង់ទឹកមូត្រ និងចាំបាច់ចំពោះរាងកាយក្នុងការបំបែកខ្លួនរបស់កោសិកាទៀតផង។ តែបើទទួលបានវីតាមីន A ច្រើនជ្រុលពេកក្នុងត្រីមាសដំបូងនៃការមានគភ៌ នឹងធ្វើឱ្យកើតសភាវរលូតបុត្រ ឬទារកពិការពី​កំណើត ហើយថ្លើមរបស់ស្ត្រីមានគភ៌នឹងធ្វើការខុសប្រក្រតី ដោយសាតែមានការប្រមូលសន្សំវីតាមីន A ច្រើននៅក្នុងថ្លើម។ កើតសភាវឆ្អឹងពុក មានអាការក្អួតចង្អោ ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ជាដើម។ ស្ត្រីមានគភ៌គួរទទួលវីតាមីន A ក្នុងបរិមាណ 770ម៉ៃក្រូក្រាម ឬស្មើនឹងការញ៉ាំបន្លែផ្លែឈើយ៉ាងតិចបំផុតក្នុង 1ថ្ងៃ 5 ចំណែក(5 ក្តាប់ ឬប្រមាណ 1/2 គីឡូក្រាម)នឹងបានវីតាមីន សារធាតុរ៉ែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ។ អាហារដែលមានវីតាមីន A មានដូចជា មើមការ៉ុត ម្ទេសបុក … Read more

បច្ចេកទេសថី្ម! ដាំត្រសក់លើដី20អាប្រមូលផលបានជិត100ដុល្លារក្នុងមួយថ្ងៃ

ការដាំត្រសក់លក់ជាមុខរបររបស់កសិករដែលមានជាយូរលង់មកហើយ តែដោយសារកង្វះបច្ចេកទេស ទើបកសិករភាគច្រើនមិនសូវទម្លាប់ដាំធ្វើជាអាជីវកម្មនោះទេ បានត្រឹមតែដាំទុកទទួលទានក្នុងក្រុមគ្រួសា​រប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់បច្ចេកទេសថ្មីនេះ អាចជួយឱ្យកសិករដាំត្រសក់បានផលយ៉ាងមិននឹកស្មានដល់ ពោលគឺមានដីត្រឹមតែ 20អា តែគាត់អាចបេះផ្លែលក់បានមួយថ្ងៃដល់ទៅជិត 100ដុល្លារឯណោះ។ កសិករគំរូគឺ អុំស្រី ផ្លុង សុភាព ដែលដាំត្រសក់ចំណារនៅក្នុងភូមិពន្លឺ ឃុំជម្រះពេន ស្រុកសំរោង ខេត្តតាកែវមានប្រសាសន៍ថា ដើមឡើយគ្រួសារគាត់ និងគ្រួសារអ្នកភូមិដទៃទៀតមិនចាប់អារម្មណ៍ដាំត្រសក់តាមបែបបច្ចេកវិទ្យាថ្មីនេះទេ ទើបតែរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ មានអ្នកជំនាញអង្គការក្រៅរដ្ឋាភិបាលចុះមកបង្រៀនកសិករដោយផ្ទាល់ដល់ក្នុងភូមិ ហើយកសិករភាគច្រើនមិនបានចាប់អារម្មណ៍លើគម្រោងដាំត្រសក់នេះទេ តែក៏មានគ្រួសារអ្នកភូមិមួយចំនួនទទួលយកគម្រោងនេះដែរ។ ដូចជាគ្រួសារអុំស្រីជាដើម ដោយសារមានទឹកត្រពាំងនៅខាងក្រោយផ្ទះស្រាប់ ក៏ចាប់ផ្តើមដាំត្រសក់ចំណារនេះតាមការណែនាំរបស់អ្នកបច្ចេកទេសរបស់អង្គការខាងលើ ហើយអ្វីដែលពួកគាត់នឹកស្មានមិនដល់នោះគឺ វាឆាប់ឱ្យផ្លែមែនទែន ដាំតែ 25ថ្ងៃ វាក៏ចេញផ្កា និងផ្លែតែម្តង។ នៅលើផ្ទៃដី20អា វាឱ្យផលក្នុងមួយថ្ងៃពីជាង 200គីឡូក្រាមទៅជាង 300គីឡូក្រាម និងត្រូវបេះវាព្រឹកល្ងាច ហើយនៅពេលណាដែលត្រសក់បានថ្លៃខ្ពស់ អាចលក់បាន 1,200 ទៅ 1,300រៀលក្នុងមួយគីឡូក្រាម តែបើត្រសក់ធ្លាក់ថ្លៃវិញ លក់បានចន្លោះពី 800ទៅ 900រៀលតែប៉ុណ្ណោះ។ គាត់ថាត្រសក់អោយផល ចាប់ពីពេលបេះរហូតដល់អស់ផ្លែទៅវិញមានរយៈពេល 1ខែ ឬលើសពីនេះ។ លោក ង៉ែត សូទ្រី អនុប្រធានរដ្ឋបាលសាលាស្រុកសំរោង … Read more