បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖ 1.​ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ … Read more

ម៉េចបានពិបាកមានកូនម្ល៉េះ? ម៉េចបានមិនមានកូនសោះអ៊ីចឹង?

មូលហេតុពិបាកមានកូន កំពុងជួបបញ្ហា មែនទេ? កំពុងតែមានអារម្មណ៍តានតឹង មែនទេ? ហេតុអីបានមិនមានកូនសោះអ៊ីចឹង ទាំងរៀបការមកយូរហើយ ជីវិតសិចក៏ទៀងទាត់ល្អ និងមិនបានពន្យារកំណើតទៀត តែក៏នៅតែមិនព្រមមានគភ៌សោះ…នេះបញ្ជាក់ថា អ្នកកំពុងស្ថិតក្នុងសភាវពិបាកមានបុត្រហើយ។ តើហេតុអីបានពិបាកមានបុត្រ? ថ្ងៃនេះ ឡារ៉ែននឹងជួយគូស្វាមីភរិយាគ្រប់រូបមកស្វែងរកពីមូលហេតុនេះ ដើម្បីបើកចំហបញ្ហាពិបាកមានបុត្រនេះដូចតទៅ…។ ពិបាកមានកូនដោយសារនរណា? នរណាជាមូលហេតុនៃការពិបាកមានកូន? -មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងស្រី ៈ បណ្ដាលមកពីភាពខុសប្រក្រតីរបស់ក្រពេញអន្តោមញ្ច័ន ដូចជា ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាល ក្រពេញថៃរ៉យដ៍ រួមទាំងសាច់ភ្នាសប្រអប់ស្បូនរីកធំធាត់ខុសកន្លែង ដុះសាច់ក្នុងស្បូន បំពង់បញ្ជូនស៊ុតណែនស្ទះ មានបញ្ហាក្នុងការទម្លាក់ស៊ុត ធ្លាប់ឆ្លងកាត់ការវះកាត់ពន្យារកំណើតពីមុន រួមទាំងការជក់បារី ញៀនគ្រឿងញៀន សេពសុរាជាប្រចាំ ឬរោគធាត់ក៏អាចធ្វើឱ្យពិបាកមានបុត្រដែរ។ -មូលហេតុពិបាកមានបុត្រដែលបណ្ដាលមកពីខាងប្រុស ៈ ដោយសារតែភាពខុសប្រក្រតីរបស់ហាយប៉ូថាឡាម៉ាស់ ក្រពេញក្រោមខួរក្បាលធ្វើឱ្យមិនអាចសាងអ័រម៉ូនកូណាដូថ្រូពីន រីលីហ្ស៊ីងដែលគ្រប់គ្រងការធ្វើការរបស់ប្រព័ន្ធបន្តពូជក្នុងមនុស្សបាន។ ក្រៅពីនេះ ការឆ្លងរោគខ្ទុះខាងក្នុងបំពង់បញ្ជូនមេជីវិត ធ្វើឱ្យកើតការណែនស្ទះមិនអាចបញ្ជូនទឹកមេជីវិតបាន ឬឆ្លងមេរោគនៅបរិវេណសរសៃឈាមខ្មៅក្នុងពងស្វាស អាចហុចផលប៉ះពាល់ដល់ការផលិតទឹកមេជីវិត និងការដែលមេជីវិតមានរូបរាងខុសប្លែកពីប្រក្រតី ធ្វើចលនាយឺតយ៉ាវ មេជីវិតមានចំនួនតិច អវយវៈភេទមិនឡើងរឹង ជក់បារីច្រើនហួសហេតុ សេពសុរាជាប្រចាំ ញៀនគ្រឿងញៀនក៏ជាមូលហេតុធ្វើឱ្យពិបាកមានបុត្របានដែរ។ ចង់កែខៃមូលហេតុពិបាកមានបុត្រ​ត្រូវធ្វើយ៉ាងណា? ដំបូងបង្អស់ ត្រូវទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញដើម្បីរកមូលហេតុនៃការពិបាកមានបុត្រពិតប្រាកដ។ ដឹងពីមូលហេតុពិបាកមានបុត្រហើយ បើចង់មានបុត្រ … Read more

ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 តើត្រូវត្រៀមរួចជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

ត្រូវតែទទួលស្គាល់ថា ពិភពលោកសព្វថ្ងៃនេះវិលលឿនមែនទែន មិនដូចសម័យយើងកាលពីអតីតឡើយ។ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21 នេះ កំពុងជួបនឹងយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។ លោកឪពុក អ្នកម្ដាយខ្លួនឯងក៏កំពុងប្រឈមនឹងភាពសាកល្បងដែលមិនធ្លាប់កើតមានពីមុនមកដូចគ្នាដែរ ឧទាហរណ៍ដូចជា មុខរបរអាជីពជាច្រើនក្នុងអតីតកាល ត្រូវបានរលាយបាត់ ខណៈពេលជាមួយគ្នា ក៏មានមុខរបរអាជីពថ្មីៗដែលមិននឹកស្មានដល់បានកើតឡើងដែរ ដូចជា Youtuber ឬ Caster ការសរសេរកូដ ឬ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗ ដែលធ្វើឱ្យពេលខ្លះបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយ លែងអាចជួយក្នុងការចិញ្ចឹមមើលថែកូនបានតទៅទៀត។ល។ រឿងតែមួយគត់ដែលឪពុកម្ដាយក្នុងយុគសតវត្សរ៍ទី21 នេះធ្វើបានល្អបំផុត គឺការត្រៀមរួចជាស្រេចសម្រាប់កូនជាមួយការរៀនយល់ដឹង និងប្រឈមជាមួយបញ្ហាគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីអ្វីដែលថា ទោះជាគេ(កូនៗ)នឹងជួបរឿងអ្វីនាពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់ពេលវេលា និងត្រៀមជាស្រេចក្នុងការរៀនយល់ដឹងពីរឿងរ៉ាវផ្សេងៗដែលកើតឡើង បានយ៉ាងមានប្រសិទ្ធភាពបំផុត។ តើឪពុកម្ដាយអាចត្រៀមភាពប្រុងប្រៀបរួចជាស្រេចឱ្យកូនយ៉ាងណា? 1.បង្ហាត់កូនឱ្យចេះជួយខ្លួនឯង អាចបង្ហាត់បង្រៀនបានតាំងពីកូននៅតូច ដូចជាញ៉ាំបាយ ងូតទឹក ដុសសម្អាតធ្មេញ…ធ្វើឱ្យកូនមានអារម្មណ៍ថា ខ្លួនគេអាចទៅរួច ធ្វើអ្វីក៏បាន ស្រឡាញ់ និងមានមោទនភាពលើខ្លួនឯង ឬដែលហៅថា Self-esteem ដែលជាដំណាក់កាលដំបូងរបស់ការអភិវឌ្ឍខួរក្បាល។ 2.បណ្ដោយឱ្យកូនលេង ព្រោះការលេង គឺជាការងាររបស់ក្មេង ក្នុងអំឡុងពេលដែលកូនលេង នឹងកើតមានការតាំងគោលដៅរយៈពេលខ្លីម្ដងម្កាលដោយធម្មជាតិ។ មានការប្រើម្រាមដៃទាំង10 និងប្រព័ន្ធប្រសាទប៉ះពាល់ទាំង5 ធ្វើឱ្យខួរក្បាលផ្នែកខាងមុខបានទទួលការអភិវឌ្ឍ។ … Read more

ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។ ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។ កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។ គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។ គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។ ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ … Read more

ការចិញ្ចឹមកូនក្នុងសតវត្សរ៍ទី21 ត្រូវត្រៀមជាស្រេចសម្រាប់កូនប៉ុនណាទើបគ្រប់គ្រាន់?

ត្រូវទទួលស្គាល់ថា ពិភពលោករាល់ថ្ងៃនេះវិលលឿនមែនទែន មិនដូចយុគសម័យយើងកាលពីអតីតឡើយ ក្មេងដែលកើត និងធំធាត់ឡើងក្នុងយុគសតវត្សរ៍ទី21នេះ កំពុងជួបជាមួយយុគសម័យដែលមានការផ្លាស់ប្ដូរលឿនបំផុតក្នុងប្រវត្តិសាស្រ្តរបស់មនុស្សជាតិ។ ឪពុកម្ដាយខ្លួនឯងក៏កំពុងតែប្រឈមនឹងការសាកល្បងដែលមិនធ្លាប់កើតឡើងពីមុនដូចគ្នាដែរ ឧទាហរណ៍ដូចជា អាជីពមុខរបរជាច្រើនកាលពីអតីតកាលត្រូវរលាយបាត់អស់ ខណៈពេលជាមួយគ្នាក៏មានអាជីពថ្មីៗដែលមិនធ្លាប់នឹកស្មានបានកើតឡើង ដូចជា Youtuber ឬ Caster ការសរសេរ Coding របស់លេង ឬវិធីការរៀនយល់ដឹងបែបថ្មីៗដែលធ្វើឱ្យបទពិសោធកាលពីអតីតកាលរបស់ឪពុកម្ដាយលែងអាចជួយក្នុងការចិញ្ចឹមកូនបានតទៅទៀត។ 3រឿងចម្បងៗគឺ Skillsets /ចំណេះដឹង/វិធីគិត ដែលឪពុកម្ដាយមិនធ្លាប់ជួបពីមុនមក ដូចជា Collaborative skills, Active learning, Analytical thinking ទាំងអស់នេះធ្វើឱ្យកើតមានសម្ពាធក្នុងការចិញ្ចឹមកូនដែលឪពុកម្ដាយត្រូវព្យាយាមត្រៀមកូនឱ្យរួចជាស្រេច តែទោះជាប្រឹងព្យាយាមយ៉ាងណា ក៏យើងគ្មានថ្ងៃដឹងបានឡើយថា វាគ្រប់គ្រាន់ឬអត់? ព្រោះពិភពលោកនាពេលអនាគត អាចមានរឿងជាច្រើនទៀតដែលយើងគិតមិនដល់ ទាំងផ្នែកការរស់នៅ ការរៀនសូត្រ និងធ្វើការនាពេលអនាគត រួមទាំងការរស់នៅរួមគ្នាក្នុងសង្គមផងដែរ។ រឿងមួយគត់ដែលឪពុកម្ដាយក្នុងសតវត្សរ៍ទី21 ធ្វើបានល្អបំផុតគឺ ការត្រៀមឱ្យរួចជាស្រេចឱ្យកូន ជាមួយនឹងការរៀនយល់ដឹង និងប្រឈមជាមួយគ្រប់ស្ថានការណ៍ដែលកើតឡើង ដើម្បីថា ទោះជាគេនឹងជួបរឿងអ្វីនៅពេលអនាគត ក៏អាចទប់ទល់បានយ៉ាងទាន់សភាពការណ៍ ត្រៀមជាស្រេចក្នុងការរៀនយល់ដឹងរឿងរ៉ាវផ្សេងៗដែលកើតឡើងបានយ៉ាងពេញប្រសិទ្ធភាពបំផុត។ ដែលមុននឹងត្រៀមឱ្យរួចជាស្រេចនេះ ឪពុកម្ដាយត្រូវមានការយល់ដឹងពាក់ព័ន្ធការអភិវឌ្ឍខួរក្បាលរបស់កូន ព្រោះខួរក្បាលបំពេញតួនាទីពាក់ព័ន្ធនឹងការរៀនយល់ដឹង ការគិត និងការចងចាំ ជាឧបករណ៍ដ៏សំខាន់ក្នុងការរៀនយល់ដឹងយ៉ាងគ្មានទីបញ្ចប់។ ដោយតាំងពីកើតមករហូតដល់អាយុ … Read more

សាងទារកយ៉ាងណាឱ្យក្លាយជាក្មេងអច្ឆរិយៈ?

ឪពុកម្ដាយគ្រប់រូបតែងប្រាថ្នាចង់ឱ្យកូនជាទីស្រឡាញ់របស់ខ្លួនក្លាយជាក្មេងអច្ឆរិយៈ មានភាពឆ្លាតវាងវៃ រហ័សរហួន អារម្មណ៍ល្អ អាចរៀនយល់ដឹងបានឆាប់រហ័ស និងអាចសម្របសម្រួលខ្លួនចូលក្នុងសង្គមមនុស្សបាន តែ តើយើងនឹងធ្វើឱ្យទារកដែលប្រសូតចេញមកក្លាយជាក្មេងអច្ឆរិយៈយ៉ាងម៉េចបានទៅ? ដោយតិចណូឡូជីខាងវេជ្ជសាស្រ្តក្នុងពេលច្ចុប្បន្ននេះ ធ្វើឱ្យយើងដឹងថា មានបច្ច័យចម្បង 3យ៉ាងដែលបើសិនជាយើងអាចត្រៀមឱ្យរួចជាស្រេចមុននឹងចាប់តាំងគភ៌នោះ ទារកដែលប្រសូតចេញមកក៏នឹងមានគុណភាពល្អ និងមានឱកាសក្លាយជាក្មេងពូកែអច្ឆរិយៈដូចដែលឪពុកម្ដាយរំពឹងប្រាថ្នាបានមិនខាន។ 1 . ពូជកំណើតពីឪពុក និងម្ដាយ ទារកកើតចេញពីការរួមបញ្ចូលគ្នារវាងកោសិការបស់ខាងឪពុក និងម្ដាយ ដោយកោសិកាប្រកបទៅដោយ ក្រូម៉ូហ្សូម(Chromozome) ដែលមានលក្ខណៈជាសរសៃ 2ខ្សែដែលតម្រៀបគ្នាជាគូៗ តោងគ្នាជាប់ណែនដូចជាជណ្ដើរវិល និងនៅលើសរសៃក្រូម៉ូហ្សូមនឹងមានហ្ស៊ែន ដែលហ្ស៊ែននេះបានមកពីការផ្សំចូលគ្នារវាងខាងឪពុក និងខាងម្ដាយម្នាក់ពាក់កណ្ដាល។ ហ្ស៊ែនជាអង្គភាពគ្រប់គ្រងគុណភាព និងលក្ខណៈផ្សេងៗរបស់មនុស្ស មិនថាតែមុខមាត់ រូបរាង កម្ពស់ ពណ៌សម្បុរ ភាពឆ្លាត-ល-ហើយដែលហ្ស៊ែននៅក្នុងផ្នែករបស់អវយវៈខួរក្បាលនេះឯងដែលបានទទួលមកពីហ្ស៊ែនរបស់ឪពុក និងម្ដាយម្នាក់ពាក់កណ្ដាល ដែលមានផលធ្វើឱ្យទារកនៅពេលធំធាត់ឡើងនឹងមានលក្ខណៈស្រដៀងនឹងឪពុក និងម្ដាយ។ ដូច្នេះហើយទើបពូជកំណើតពីឪពុក និងម្ដាយគឺជាផ្នែកមួយដែលមានភាពសំខាន់ចំពោះគុណភាពរបស់ទារក ព្រោះថា ទារកនឹងឆ្លាតវាងវៃប៉ុនណា ហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយនោះមានចំណែកពាក់ព័ន្ធគ្នាយ៉ាងខ្លាំង។ ក្រៅពីហ្ស៊ែនដែលបានទទួលពីឪពុក និងម្ដាយហើយ នៅមានបច្ច័យផ្សេងទៀតក៏មានផលចំពោះទារកដែរ។ 2 . អាហារការហូបចុក ចំណីអាហារដែលយើងញ៉ាំចូលទៅក្នុងមួយថ្ងៃៗនឹងត្រូវបំប្លែងឱ្យក្លាយជាសារធាតុអាហារ ដែលក្នុងពេលបច្ចុប្បន្នពិភពវេជ្ជសាស្រ្តបានផ្ដល់នូវការទទួលស្គាល់ហើយថា បើទារកតាំងពីនៅក្នុងគភ៌បានទទួលសារធាតុអាហារដែលល្អ និងសមរម្យនោះ នឹងជួយឱ្យរាងកាយរបស់ទារកអាចអភិវឌ្ឍ … Read more

គ្រោះថ្នាក់ឬទេ បើកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃ?

ស្រ្តីមានគភ៌ទាំងឡាយតែងនឹកសង្ស័យថា តើនឹងមានគ្រោះថ្នាក់ឬទេ? បើសិនជាកូនភ្លោះម្នាក់ស្លាប់នៅក្នុងផ្ទៃម្ដាយ ព្រោះការតាំងគភ៌កូនភ្លោះ(Multiple Pregnancy)គឺការមានទារកនៅក្នុងផ្ទៃម្ដាយច្រើនជាង 1នាក់ ដែលអាចមាន 2នាក់ 3នាក់ 4នាក់ ឬអាចនឹងច្រើនជាងនោះក៏មាន តែផ្ទៃពោះភ្លោះ2 គឺការតាំងគភ៌ភ្លោះ(Twin Pregnancy)ត្រូវបានគេជួបប្រទះច្រើនជាងគេ និងទារកមានឱកាសរស់ជីវិតច្រើនជាងគេបំផុត។ ទារកនៅក្នុងគភ៌ច្រើន ទម្ងន់ខ្លួនរបស់ទារកនឹងថយចុះ និងឱកាសក្នុងការរស់រានមានជីវិតក៏ថយចុះតាមនោះដែរ អាស្រ័យលើបច្ច័យខាងរាងកាយ និងការថែទាំគភ៌របស់ស្រ្តីជាម្ដាយផងដែរ។ បច្ច័យដែលធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះ មានដូចជា ពូជអម្បូរ គឺមនុស្សនៅក្នុងក្រុមគ្រួសារមានប្រវត្តិធ្លាប់មានផ្ទៃពោះកូនភ្លោះ ការប្រើតិចណូឡូជីខាងវេជ្ជសាស្រ្ត ធ្វើឱ្យមានឱកាសតាំងគភ៌ភ្លោះច្រើនឡើង ដូចជា ការប្រើថ្នាំជំរុញឱ្យមានការទម្លាក់ស៊ុតញីម្ដងៗច្រើនគ្រាប់ជាដើម។ ផ្ទៃពោះកូនភ្លោះ នៅក្នុងផ្នែកវេជ្ជសាស្រ្តគេរាប់ថា ជាភាពខុសប្រក្រតីរបស់ការតាំងគភ៌ ទើបមានភាពប្រថុយប្រថានពីសភាវជ្រៀតជ្រែកផ្សេងៗច្រើនជាងការតាំងគភ៌ប្រក្រតី ដូចជា ប្រសូតមុនពេលកំណត់ គភ៌មានជាតិពុល សភាវសម្ពាធឈាមឡើងខ្ពស់ ជាដើម។ តែយ៉ាងណាក៏ដោយ គ្រូពេទ្យតែងតែមើលថែទាំយ៉ាងដិតដល់ ដើម្បីការពារសភាវជ្រៀតជ្រែកដែលអាចកើតឡើង ដូច្នេះស្រ្តីមានគភ៌មិនចាំបាច់កង្វល់ចិត្តឡើយ។ មានផ្ទៃពោះកូនភ្លោះ ស្រ្តីជាម្ដាយដែលមានគភ៌កូនភ្លោះ ករណីដែលទារកក្នុងគភ៌ 1 ក្នុងចំណោម2 ឬ 1 ក្នុងចំណោម3 បានស្លាប់ក្នុងខណៈដែលគភ៌នៅមិនទាន់គ្រប់កំណត់ប្រសូត ជាពិសេសអំឡុងពេលក្រោយ 12 – 15សប្ដាហ៍ ឬក្នុងអំឡុងត្រីមាសដំបូង … Read more

ដឹងភេទកូនក្នុងផ្ទៃដោយតិចនិកងាយៗតាមបែបចាស់ៗបុរាណ

អ្នកម្ដាយសម័យថ្មីនាពេលបច្ចុប្បន្ន បើចង់ដឹងពីភេទរបស់កូនក្នុងផ្ទៃ ក៏អាចធ្វើបានដោយមិនលំបាកឡើយ ដោយការប្រើតិចណូឡូជីសម័យថ្មី តាមរយៈការឆ្លុះមើលអេកូ ដែលមិនមែនជារឿងលំបាក ឬចម្លែកអ្វីឡើងនាពេលបច្ចុប្បន្ននេះ តែក៏នៅមានក្រុមស្រ្តីមានគភ៌មួយចំនួននៅតែចង់អ៊ុតមើលភេទរបស់កូនក្នុងផ្ទៃរបស់ខ្លួនរហូតដល់ថ្ងៃប្រសូតដូចគ្នា។ អ្នកខ្លះទៅឆ្លុះមើលអេកូជាច្រើនដងហើយ ក៏នៅតែមិនទាន់ឃើញច្បាស់ ក៏ព្យាយាមស្វែងរកវិធីផ្សេងៗដែលនឹងធ្វើឱ្យបានដឹងពីភេទរបស់កូននៅក្នុងផ្ទៃក៏មានដែរ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានវិធីសង្កេតមើលពោះ និងអាការផ្សេងៗតាមក្បួនតម្រាចាស់ៗសម័យបុរាណមកជម្រាបជូនដូចខាងក្រោម។ 1 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការសង្កេតមើលរន្ធផ្ចិតរបស់ស្រ្តីតាំងគភ៌ ជាជំនឿពីបុរាណមួយតាមក្បួនតម្រាអ្នកមានផ្ទៃពោះ ការមើលពីលក្ខណៈរបស់រន្ធផ្ចិតរបស់ស្រ្តីមានគភ៌ដោយការសង្កេតពីលក្ខណៈរបស់ផ្ចិតផ្នែកខាងលើ បើលៀនចេញមក ឬរន្ធផ្ចិតផ្កាប់ និងស្រ្តីតាំងគភ៌មានពោះប៉ោងមូលក្លុំ តាមតម្រាចាស់បុរាណប្រាប់ថា ប្រហែលជានឹងបានកូនស្រី…។ សម្រាប់ស្រ្តីតាំងគភ៌ណាមានលក្ខណៈផ្ចិតផ្នែកខាងក្រោមលៀនចេញមកជារន្ធផ្ចិតផ្ងារឡើង និងមានផ្ទៃពោះរាងស្រួចនោះ មានភាពអាចទៅរួចខ្លាំងថា ប្រហែលជានឹងបានកូនប្រុស…។ 2 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការរើរបស់កូននៅក្នុងគភ៌ អ្នកម្ដាយភាគច្រើននឹងមានអារម្មណ៍ថា កូនចាប់ផ្ដើមរើក្នុងអំឡុងសប្ដាហ៍ទី20 នៃការតាំងគភ៌ តែបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនឆាប់រើលឿនជាងរយៈពេលនោះ ចាស់ៗបុរាណជឿថា អាចនឹងបានកូនប្រុស និងបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនរើខ្លាំងជាងប្រក្រតី មានញាក់ៗ ឬធាក់ក្បាលពោះរហូតមានអារម្មណ៍ថាឈឺផងនោះ អាចនឹងមានភាពទៅរួចខ្ពស់ថា នឹងបានកូនប្រុសខ្លាំងជាងកូនស្រី ព្រោះកូនស្រីច្រើនតែរើញឹកញាប់ជាង និងរើខ្សោយជាង។ តាមគោលការណ៍វិទ្យាសាស្រ្ត ក្រូម៉ូហ្សូម XX របស់ទារកភេទស្រីនឹងមាននឹងនរជាងក្រូម៉ូហ្សូម XY របស់ភេទប្រុស ដូច្នេះបើកូនក្នុងផ្ទៃរើញាប់ៗ គឺជាសញ្ញាថា នឹងបានកូនស្រី។ … Read more

ហួសសម័យបង្រៀនកូនដោយការវាយដំហើយ…

បើសិនថយក្រោយទៅសម័យកាលពី 20 – 30ឆ្នាំមុន អាណាព្យាបាលទាំងឡាយប្រហែលជាធ្លាប់ឮស៊ាំត្រចៀកជាមួយនឹងវិធីការបង្ហាត់បង្រៀនកូនៗកំពូលរពឹសដែលថា “ចង់ឱ្យកូនល្អ ត្រូវតែវាយ” ដែលសូម្បីតែក្នុងពេលបច្ចុប្បន្ននេះ ក្នុងយុគសម័យដែលមាន 4G តិចណូឡូជីដ៏លឿនរហ័សហើយក៏ដោយ ក៏ប្រយោគខាងលើនៅតែនៅមាននៅឡើយ។ អ្នកណាដែលនៅតែបង្រៀនកូនដោយការវាយផាច់ៗខ្លះ សូមមកមើលពីហេតុផលដែលបង្កប់នៅពីក្រោយសំឡេងរំពាត់ប៉ះនឹងសាច់កូនៗថា តើវាហុចផលប៉ះពាល់អវិជ្ជមានទៅដល់ផ្លូវចិត្តរបស់កូនយ៉ាងណាខ្លះ?។ ហេតុផលដែលឪពុកម្ដាយប្រើវិធីបង្រៀនកូនដោយការវាយ ដោយសារតែ “ក្ដីស្រឡាញ់ + បំណងល្អ + ក្ដីបារម្ភ + យកចិត្តទុកដាក់ + ត្រូវការបង្ហាត់បង្រៀនអ្វីម្យ៉ាងដល់កូន + ចង់ឱ្យកូនស្ដាប់បង្គាប់ + ចង់ឱ្យកូនស្ថិតនៅក្នុងរបៀបវិន័យដែលឪពុកម្ដាយរៀបចំទុក + និងចុងក្រោយគឺ អារម្មណ៍ក្រោធខឹងរបស់ឪពុកម្ដាយក្នុងពេលខ្លះដែលខ្វះភាពហាមឃាត់ចិត្តខ្លួនឯង ហើយចុងក្រោយក៏ទៅលួចអង្គុយសោកស្ដាយស្រក់ទឹកភ្នែកខ្លួនឯង។ ផលប៉ះពាល់ផ្នែកវិជ្ជមានពីរំពាត់ដែលវាត់ប៉ះនឹងសាច់ឆ្លុះបញ្ចាំងទៅដល់ផ្លូវចិត្តកូន ដែលឪពុកម្ដាយនឹកស្មានមិនដល់ – ធ្វើឱ្យកូនមិនហ៊ានបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនឯងចេញមក ៈ ដូចជាអារម្មណ៍ខឹង ខូចចិត្ត ជាដើម ព្រោះខ្លាចថា បើបង្ហាញពីអារម្មណ៍ពិតប្រាកដរបស់ខ្លួនចេញទៅ ខ្លាចប៉ាម៉ាក់អាចនឹងខឹង និងត្រូវទទួលទោសបន្ថែម។ – ធ្វើឱ្យកូនមានសម្ពាធ និងលាក់ទុកក្នុងចិត្ត ៈ ពេលមានទុក្ខ ឬកើតបញ្ហា មិនហ៊ានក្នុងការប្រឹក្សានឹងឪពុកម្ដាយ ព្រោះខ្លាចត្រូវទទួលទោស ទើបមិនហ៊ាននិយាយប្រឹក្សាជាមួយអ្នកណា។ … Read more

ក្ដីកង្វល់ កង្វល់ និងកង្វល់របស់ស្រ្តីមានគភ៌…

ការតាំងគភ៌សម្រាប់ស្រ្តីគ្រប់រូប ជាសញ្ញានៃក្ដីសោមនស្សរីករាយរបស់ក្រុមគ្រួសារ តែក្រោយពីក្ដីសោមនស្សទាំងនោះកន្លងផុតទៅ រឿងដែលតាមមកគឺ អាការភ័យខ្លាចចំពោះរឿងផ្សេងៗដែលនៅមិនទាន់កើតឡើង ជាពិសេសបើការតាំងគភ៌ក្នុងគ្រានេះ ជាការតាំងគភ៌គ្រាដំបូងផងនោះ អាការវិតក្កកង្វល់រមែងមានច្រើនជាងស្រ្តីដែលធ្លាប់ឆ្លងកាត់ការមានគភ៌រួចមកហើយមិនខាន។ ពេលនេះអ្នកគ្រូ ឆវីសូមនាំស្រ្តីៗយើង(អ្នកមិនទាន់មានស្វាមី និងអ្នកប្រុងប្រៀបចង់មានបុត្រ)មកមើលថា តើអាការវិតក្កកង្វល់ទាំងនោះមានអ្វីខ្លះ និងមានវិធីធ្វើឱ្យអាការទាំងនោះកន្លងផុតទៅយ៉ាងណាខ្លះដូចខាងក្រោម។ 1 . វាច្បាស់ជាឈឺមិនខាន… ការឈឺចាប់ គឺជារឿងដំបូងដែលស្រ្តីមានគភ៌ភាគច្រើនតែងនឹកដល់ រឹតតែស្រ្តីមានគភ៌ណាដែលរៀបផែនការទុកជាមុនថា នឹងប្រសូតតាមធម្មជាតិ ហើយបានឮពាក្យរៀបរាប់ប្រាប់ពីអ្នកដែលធ្លាប់ឆ្លងទន្លេពីមុនមកផងនោះ សំដីទាំងអស់នោះនឹងត្រឡប់ចូលមកក្នុងខួរក្បាលជាថ្មីថា វានឹងឈឺបែបនេះ ចុកបែបនោះមិនខាន។ ដូច្នេះពាក្យណែនាំល្អៗសម្រាប់រឿងនេះគឺ វាអាចនឹងមិនមែនឈឺដូចដែលអ្នកបានគិតនោះទេ បើវាឈឺចាប់ខ្លាំងក្លាដល់ថ្នាក់នោះ ស្រីៗជាច្រើនប្រហែលជាមិនសម្រេចចិត្តពពោះ និងឆ្លងទន្លេម្ដងហើយម្ដងទៀតនោះទេ មែនអត់?។ 2 . ស្វាមីនឹងទៅមានស្រីថ្មី(ក្បត់ចិត្ត) ដោយសរីរាង្គកាយដែលប្រែប្រួលរបស់ស្រ្តីដែលមានផ្ទៃពោះ ដែលថាៗទៅ គឺវាប្រែប្រួលច្រើនណាស់ ធ្វើឱ្យស្រ្តីជាច្រើនមានកង្វល់ក្នុងរឿងនេះ។ ពីចំណុចមួយនេះ វានឹងរួមទៅដល់រឿងសិចផងដែរ។ ដូចដែលយើងបានដឹងហើយថា រាងកាយក្នុងអំឡុងពេលនេះមិនអំណោយផលដល់ការមានសិច(រួមភេទ)ឡើយ តែកុំទៅកង្វល់ច្រើនពេក ត្រូវកុំភ្លេចថា ការតាំងគភ៌ក្នុងគ្រានេះកើតឡើងពីសេចក្ដីស្រឡាញ់ និងសេចក្ដីត្រូវការទាំងរបស់ស្វមី និងរូបអ្នក ដូច្នេះស្វាមីនឹងស្រឡាញ់អ្នកកាន់តែខ្លាំងឡើង ព្រោះគាត់មើលឃើញថា អ្នកត្រូវលំបាកក្នុងអំឡុងពេលហ្នឹង។ 3 . មិនដឹងថា កូនក្នុងផ្ទៃនឹងមានរូបរាងកាយ និងសុខភាពល្អឬក៏អត់? នេះក៏ជាក្ដីកង្វល់មួយទៀតរបស់ស្រ្តីមានគភ៌ដែលយើងជួបប្រទះច្រើន … Read more

តើក្នុងអំឡុងអាយុប៉ុន្មាន ទើបស័ក្តិសមនឹងការមានបុត្រខ្លាំងបំផុត?

ដោយយុគសម័យដែលផ្លាស់ប្ដូរ និងតិចណូឡូជីខាងវេជ្ជសាស្រ្តកាន់តែឈានទៅមុខនោះ បានធ្វើឱ្យគូស្នេហ៍ជាច្រើនគូកាន់តែក្ររៀបការ ខុសពីសម័យមុនដែលក្រោយពីរៀនចប់បានតែប៉ុន្មានឆ្នាំក៏នាំគ្នាមានគ្រួសារអស់ទៅហើយ តែមនុស្សនាពេលបច្ចុប្បន្ននេះភាគច្រើនៗតែរង់ចាំឱ្យមានភាពសម្បូរបែបគ្រប់ផ្នែកជាមុនសិន ទើបសម្រេចចិត្តរៀបការ និងមានបុត្រ។ យ៉ាងណាក៏ដោយ លទ្ធផលនៃការសិក្សាស្រាវជ្រាវពី Royal College of Obstetrics and Gynecology ក្នុងប្រទេសអង់គ្លេសបានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការមានបុត្រខ្លាំងបំផុតគឺ 20 – 35ឆ្នាំ ព្រោះឱកាសប្រថុយនឹងការរលូតមានតិចតួចបំផុត និងថែមទាំងងាយស្រួលប្រសូតដោយមិនចាំបាច់ពឹងលើការវះប្រសូតដែលត្រូវការពេលវេលាសម្រាកព្យាបាលយូរជាងទៀតផង។ ក្រៅពីនេះ ក្នុងអំឡុងអាយុខាងលើនៅអាចទប់ទល់នឹងសភាវគេងមិនលក់ ឬគេងមិនឆ្អែតបានល្អជាងអំឡុងអាយុដែលច្រើនជាងនេះពេលដែលត្រូវភ្ញាក់ឡើងមកមើលកូនតូចនៅពេលយប់ព្រលប់ទៀតផង ក្នុងពេលជាមួយគ្នា ការមានបុត្រក្នុងអំឡុងអាយុ 20 – 35ឆ្នាំនេះថែមទាំងរឹងប៉ឹង និងមានកម្លាំងថាមពលខ្លាំងគ្រប់គ្រាន់ក្នុងការរួមធ្វើកិច្ចការងារជាមួយកូនៗក្នុងពេលលេងកីឡានៅពេលដែលពួកគេធំឡើងបានយ៉ាងរីករាយទៀតផង។ យ៉ាងណាក៏ដោយ លទ្ធផលនៃការស្រាវជ្រាវពីមហាវិទ្យាល័យ Aarhus University ក្នុងប្រទេសដាណឺម៉ាក បានរកឃើញថា អំឡុងអាយុដែលស័ក្តិសមក្នុងការអប់រំចិញ្ចឹមមើលថែកូន គួរតែស្ថិតក្នុងអំឡុងអាយុ 33ឆ្នាំឡើងទៅ ព្រោះស្រ្តីជាម្ដាយនឹងមានវុឌ្ឍិភាពច្រើនគ្រប់គ្រាន់ក្នុងការអប់រំ និងទប់ទល់ជាមួយទង្វើរបស់កូនបាន។ ដោយសារតែក្មេងដែលមានអាយុចន្លោះ 7 – 11ឆ្នាំ ជាអំឡុងពេលដែលពិបាកចិញ្ចឹមមើលថែខ្លាំងបំផុត ដូច្នេះអ្នកម្ដាយដែលមានអាយុច្រើនឡើងបន្តិច នឹងមានភាពអំណត់អត់ធន់ និងចេះអត់ឱនអភ័យឱ្យកូនៗរបស់ខ្លួនបានខ្លាំងជាង ដោយលទ្ធផលនៃការវិភាគបានរកឃើញថា ពួកគាត់ច្រើនតែចៀសវាងពីការដាក់ទោសកូនៗដោយការវាយ ឬប្រើកម្លាំងបាយ៕

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (តិចណូ) បើកសាខាដំបូងបំផុតនៅត្បូងឃ្មុំ

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) ដែលគ្រប់គ្នាហៅថា សាលាតិចណូ ជាសាលាល្បីឈ្មោះមួយដែលបង្ហាត់បង្រៀនលើផ្នែកដែលសិស្ស-និស្សិតទូទាំងប្រទេសស្រមៃចង់ចូលរៀន ព្រោះគ្រឹះស្ថានអប់រំមួយនេះ ជាស្ថាប័នបណ្តុះបណ្តាលដែលមានគុណភាពខ្ពស់ រួមទាំងសញ្ញាបត្រប្រកបដោយគុណតម្លៃ និងលេចធ្លោនៅកម្ពុជា។ ជារៀងរាល់ឆ្នាំ សិស្សដែលបញ្ចប់ថ្នាក់ទី12 តែងតែដេករៀននៅរាជធានីភ្នំពេញដើម្បីត្រៀមប្រឡងចូលសាលាដែលល្បីថាមានគុណភាពមួយនេះ។ ថ្មីៗនេះ សិស្ស និស្សិតដែលស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ កំពង់ចាម និងខេត្តជិតៗនោះ អាចនឹងមានភាពងាយស្រួលជាងមុនក្នុងការសម្រេចក្តីស្រមៃរបស់ខ្លួនដែលចង់ក្លាយជាសិស្សរបស់វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ព្រោះវិទ្យាស្ថាននេះបានពង្រីកសាខារបស់ខ្លួនទៅកាន់សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ។ ចំពោះបញ្ហាគុណភាព ដែលគ្រប់គ្នាតែងតែគិតថានៅខេត្តច្រើនតែអន់ជាងនៅរាជធានីភ្នំពេញនោះ នឹងលែងជាក្តីបារម្ភទៀតហើយ ព្រោះកម្មវិធីសិក្សា សាស្រ្តាចារ្យ និងសញ្ញាបត្រ នៃសាខាវិទ្យាស្ថានបច្ចេកវិទ្យា នៅសាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ គឺដូចគ្នា និងមានតម្លៃស្មើនឹងវិទ្យាស្ថានបច្ចេកវិទ្យានៅភ្នំពេញដែរ។ មុខវិជ្ជាដែលមានសម្រាប់សិស្សនៅត្បូងឃ្មុំ រួមមានមុខវិជ្ជាវិស្វកម្មគីមី និងស្ថាបត្យកម្ម មុខវិជ្ជាវិស្វកម្មសំណង់ និងស្ថាបត្យកម្ម មុខវិជ្ជាវិស្វកម្មអគ្គិសនី ថាមពល និងទូរគមនាគមន៍ និងមុខវិជ្ជាវិស្វកម្មឧស្សាហកម្ម និងមេកានិក៕