សើច​ចុកពោះ​!​!​ ​ជំនួប​ហ្វេ​នៗ​ម្ដងនេះ​ ​តៅ​ ​និង​ ​ប៉​ប​ពី​ ​ខំប្រឹង​និយាយ​ភាសាខ្មែរ​យ៉ាង​កំប្លែង​ស្ងួត​ ​

​ថ្ងៃអាទិត្យ​កន្លងទៅ​ម្សិលមិញ​នេះ​ ​គេ​បានឃើញ​ថា​ ​តារា​សម្ដែង​ថៃ​ពីរ​ដួង​ទៀ​ហើយ​ ​បង្ហាញ​វត្តមាន​នៅ​លើទឹក​ដី​ប្រទេស​កម្ពុជា​ ​ក្នុង​ការ​សម្ពោធ​ភាពយន្ដ​ថ្មី​របស់​ខ្លួន​ ​ខណៈ​ដាក់​បញ្ចាំង​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​តៅ​ ​(​ ​Tao​ ​)​ ​និង​ ​ប៉ប់​ពី​ ​(​Poppy​)​ ​ពិតជា​តុបតែង​ខ្លួន​យ៉ាង​ស្រស់​សង្ហា​ស្រស់​ស្អាត​បែប​សាមញ្ញ​ៗ​ធម្ម​ជា​តិៗ​ ​ធ្វើដំណើរ​មក​ជួប​អ្នកគាំទ្រ​នៅ​ព្រលា​នយន្​ត​ហោះ​។​ ​ពួកគេ​បាន​បង្ហាញ​នូវ​ស្នាមញញឹម​ទៅកាន់​អ្នកគាំទ្រ​នៅក្នុង​ប្រទេស​កម្ពុជា​។​ ជំនួប​អ្នកគាំទ្រ​ ​ឬ​ហ្វេ​នៗ​ ​ត្រូវ​បាន​ធ្វើឡើង​នា​វេលា​ម៉ោង​ប្រហែល​ជិត7​ ​យប់​ ​ក្នុង​បរិវេណ​រោង​ភាពយន្ដ​ ​Major​ ​Cineplex​ ​AEon​ ​1​ ​ពិតជា​ធ្វើ​ឱ្យ​កក្រើក​អស់​រោង​ភាពយន្ដ​ទំនើប​នេះ​ទាំងមូល​។​ ​សម្រាប់​ការ​បទសម្ភាសន៍​ជាមួយ​តារា​ឯក​ប្រុស​ ​តៅ​ ​និង​ ​ប៉ប់​ពី​ ​គឺ​ពិតជា​ធ្វើ​ឱ្យ​អ្នកគាំទ្រ​របស់​ពួក​ទប់​សំណើច​មិន​ជាប់​ ​និង​ពោល​ឡើង​ថា​ ​អ្នក​ទាំងពីរ​ពិតជា​គួរ​ឱ្យ​ស្រឡាញ់​ខ្លាំង​បំផុត​ ​ដែល​ខំប្រឹង​និយាយ​ពាក្យ​ ​និង​ឃ្លា​មួយ​ប្រយោគ​ៗ​ជា​ភាសាខ្មែរ​។​ ​តៅ​ ​បាន​ប្រាប់​សារព័ត៌មាន​ឡា​រ៉ែ​ន​ថា​ ​ខ្លួន​និង​តារា​ស្រី​ ​ប៉ប់​ពី​ ​គឺ​ពិតជា​រំភើប​ ​ដែល​ខំប្រឹង​និយាយ​ភាសាខ្មែរ​ទាំង​ពិបាក​ស្ដាប់​ ​និង​មិនសូវ​ត្រូវ​សំឡេង​។​ ​បើ​ទោះបីជា​សាមី​ខ្លូន​អាច​និយាយ​ភាសាអង់គ្លេស​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​ហ្វេ​នបា​នយ៉ាង​ប្រសើរ​យ៉ាងណាក៏ដោយ​ ​ក៏ប៉ុន្ដែ​ ​តៅ​ ​និង​ប៉ប់​ពី​ ​នៅតែ​ខំ​និយាយ​ភាសា​ជា​មួយ​ហ្វេ​នៗដ​ដែរ​ ​បើ​ទោះបីជា​ត្រូវ​ខ្លះ​ខុស​ខ្លះ​ ​។​ ​ការ​ស្វាគមន៍​យ៉ាង​រាក់ទាក់​ទៅកាន់​តារា​ថៃ​ពីរ​ដួង​នេះ​ ​បាន​ធ្វើ​ឱ្យ​ហ្វេ​នកាន់​តែ​មិន​ចង់​ចាកចេញ​ពីមុខ​ឆាក​របស់​ ​Major​ ​Cineplex​ ​ពោល​គឺ​ ​នៅ​ទាល់​គេ​ដេញ​.​.​.​(​ … Read more

តារាឯកប្រុសថៃ 5 ដួងដែលស្លៀកឈុតបុរាណសម និងស្រស់សង្ហាបំផុត

តាមរយៈគេហទំព័រសារព័ត៌មាន Thaistarnews នៅថ្ងៃទី24 ខែមករា ឆ្នាំ2018 នេះបានចេញផ្សាយថា តារាឯកប្រុសដែលធ្លាប់បានសម្ដែងភាពយន្ដ និងរឿងភាគទូរទស្សន៍ថៃចំនួន 5 ដួង ត្រូវបានមហាជនមានការចាប់អារម្មណ៍ចំពោះរូបរាងស្រស់សង្ហា និងស័ក្ដិសមស្លៀកឈុតបុរាណថៃបានស្អាតបំផុត។ ជឿថា តារាថៃទាំង 5 ដួងនោះ ប្រិយមិត្តគ្រប់គ្នាច្បាស់ជាធ្លាប់ស្គាល់ពីមុនមក និងធ្លាប់បានទស្សនារឿងរបស់ពួកគេខ្លះៗរួចមកហើយមិនខាន។ ចង់ដឹងថា តើតារាឯកប្រុសថៃទាំង 5 ដួងនោះមាននរណាខ្លះ សូមអញ្ចើញទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៖ 1 . Noom Sornram 2 . Nadech Kugimiya 3 . Mario Maurer 4 . Mark Prin 5 . James Jirayu

កំពូលតារាថៃទាំង 5 ដួង ដែលមានតម្លៃខ្លួនខ្ពស់ដាច់គេក្នុងនាមជាទូតសុឆន្ទៈប្រចាំឆ្នាំ2017

ដោយដកស្រង់ចេញពីគេហទំព័រពាណិជ្ជកម្មពិភពលោក Godzilist នៅថ្ងៃទី11 ខែមករា ឆ្នាំ 2018 នេះ បានឱ្យដឹងថា មានកំពូលតារាថៃជួរមុខចំនួន 5 ដួងបានទទួលការងារធំៗ​ជាទូតសុឆន្ទៈតំណាងផលិតផលប្រ៊េនដ៍ៗ ដែលមានការចែកចាយពាសពេញទីផ្សារលើពិភពលោក និងទទួលបានតម្លៃខ្លួនខ្ពស់បំផុតរហូតដល់សែនដុល្លារឯណោះ។ រូបភាពទាំងអស់ខាងក្រោមនេះនឹងបង្ហាញប្រិយមិត្តអ្នកអានគេហទំព័រសារព័ត៌មាន ឡារ៉ែន ទាំងអស់ឱ្យបានដឹងពីតម្លៃខ្លួនដ៏ខ្ពស់ដាច់គេក្នុងនាមជាទូតសុឆន្ទៈប្រចាំឆ្នាំ2017 របស់តារាថៃ 5 ដួងនោះដែលរួមមាន៖ 5 .Chompoo Araya Hargate មានតម្លៃខ្លួន $300.000 4 .Nadech Kugimiya មានតម្លៃខ្លួន $300.000 3 .Aum Pachrapa Chaichua មានតម្លៃខ្លួន $345.000 2 .Jame JirayuTangsrisuk មានតម្លៃខ្លួន $430.000 1 .Bird Thongchai McIntyre មានតម្លៃខ្លួន $570.000

គយគន់សម្រស់តារាឯកស្រីថៃជួរមុខ 3 ដួងនៅក្នុងរឿង ស្រ៊ីអៈយោថៈយ៉ា

ដោយយោងតាមសារព័ត៌មាន Teenee ដែលបានចេញផ្សាយនៅថ្ងៃទី6 ខែធ្នូ​ ឆ្នាំ2017 នេះ បានឱ្យដឹងថា នៅថ្ងៃទី 5 ម្សិលមិញស្ថានីយទូរទស្សន៍ True 4U បានដាក់បញ្ចាំងរឿងភាគខ្នាតធំបែបប្រវត្តិសាស្ត្រដ៏ល្បីល្បាញបំផុតប្រចាំឆ្នាំ2017 នេះនៅលើផ្ទាំងកញ្ចក់ទូរទស្សន៍ហើយ។ គ្រាន់តែបើកឆាកដំបូង តារាស្រីជួរមុខ3ដួងនៅក្នុងរឿងនេះ ត្រូវបានមហាជនគាំទ្រ និងកោតសរសើទេពកោសល្យសម្ដែងរបស់ពួកនាង ហើយជាពិសេសបានសរសើរចំពោះសម្រស់តារាទាំង 3 ដួងនេះ ខណៈគ្រងឈុតបុរាណថៃដែលប្រកបទៅដោយគ្រឿងអលង្ការពណ៌មាសយ៉ាងស្រស់ស្អាតបំផុត។ គួរបញ្ជាក់ផងដែរថា តារាល្បីៗទាំង 3 ដួងនេះ រួមមាន កញ្ញា នុន វរ៉ានុត សម្ដែងជា ចៅហ្វាស័ងវ៉ានយ៍ ដែលជាគតិនារីប្រកបដោយចំណេះដឹងផ្លូវច្បាប់ ។ កញ្ញា ផេន ខេក សម្ដែងជា បុស្សបាបាន់ ព្រះនាងម្ចាស់ដែលស្ថិតក្នុងសែស្រឡាយរាជវង្ស ប្រាមណ៍ និងតារាសម្ដែងស្រី ភីងគី ​សម្ដែងជាសម្ដេចបុរម្យរាជិនី។ សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖  

បុរសម្នាក់ទម្លាយរឿងពិតរបស់នារីមុខអាក្រក់ម្នាក់ មុនពេលទៅកែសម្ផស្សនៅកូរ៉េ

បើតាមរយៈសារព័ត៌មាន khaosod ដែលបានចេញផ្សាយនៅថ្ងៃទី30 ខែវិច្ឆិកា ឆ្នាំ2017 នេះបានឱ្យដឹងថា បេក្ខនារីដែលបានចូលរួមក្នុងកម្មវិធី Let Me In Thailand រដូវកាលទី3 មានឈ្មោះថា “ជុបជីប” កំពុងក្លាយជាប្រធានបទក្ដៅ ដែលត្រូវបានគេចោទប្រកាន់ថា តើនាងកំពុងបោកប្រាស់ទស្សនិកជន ឬយ៉ាងណា ? តើនាងពិតជាមានមុខអាក្រក់ពីមុនមែនឬ? ខណៈដែលមានបុរសម្នាក់បានទម្លាយរឿងរ៉ាវអតីតកាលពិតរបស់នាងចេញមកធ្វើឱ្យមហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បុរសម្នាក់នោះត្រូវបានគេស្គាល់ថា ជាអ្នករស់នៅជិតខាងនាងតាំងពីតូច ព្រមទាំងជាសិស្សប្អូនរៀនសាលាជាមួយគ្នាទៀតផង។ លោកបានទម្លាយរឿងអតីតកាលពិតៗរបស់នាង “ជុបជីប” ប្រាប់ក្រុមការងារកម្មវិធីខាងលើថា « នាងពិតជាមានមុខមាត់អាក្រក់ណាស់  ឃើញពេលណាគួរខ្លាច និងចង់តែរត់ចេញពីនាង»។ ជាមួយគ្នានោះ ក្រុមការងារក៏បានធ្វើការពិសោធដោយឱ្យបុរសម្នាក់នោះបានមើលរូបរាង និងមុខមាត់របស់បេក្ខនារី “ជុបជីប” ក្រោយពីបានធ្វើការកែសម្ផស្សរួច។ អ្វីដែលសឹងមិនគួរឱ្យជឿនោះគឺ លោកមើលនាងមិនស្គាល់ហើយភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលបានឃើញភាពផ្លាស់ប្ដូរទាំងរូបរាង និងរូបសម្ផស្សរបស់នាងក្រោយត្រឡប់មកពីប្រទេសកូរ៉េវិញ ពោលគឺនាងស្អាតជាងតារាភាពយន្តទៅទៀត និងគ្មាននរណាម្នាក់ចំណាំនាងបានឡើយ។ គួរបញ្ជាក់ផងដែរថា នេះមិនមែនជាការបោកប្រាស់របស់នាង  “ជុបជីប”  ឬក្រុមការងារកម្មវិធី Let Me In Thailand នេះទេ តែតាមការពិតទៅក្រុមការងារបានសម្ភាសប្រវត្តិដ៏កម្សត់របស់បេក្ខនារីខាងលើ និងបានដឹងពីរឿងរ៉ាវ 5 រឿងរបស់នាងគឺ ឪពុកម្ដាយនាងបានចែកផ្លូវគ្នា … Read more

តារាថៃនាំគ្នាចូលរួមថ្វាយផ្កាចន្ទន៍ដល់ព្រះអដ្ឋិធាតុអតីតស្តេចថៃ

តាមរយៈសារព័ត៌មាន MThai នៅថ្ងៃទី27 ខែតុលា ឆ្នាំ2017 នេះ បានចេញផ្សាយថា នៅរាត្រីថ្ងៃទី26 ខែតុលា ​ព្រះរាជពិធីថ្វាយព្រះភ្លើង និងប្រមូលព្រះអដ្ឋិធាតុនៃអតីតព្រះមហាក្សត្រថៃ ព្រះបាទភូមិផុនអាឌុលយ៉ាដេត បានធ្វើឱ្យរំជួលអារម្មណ៍ប្រជាជន និងតារាថៃជាច្រើននាក់ដែលបានចូលរួមថ្វាយផ្កាចន្ទន៍ដើម្បីរំលែកក្ដីអាឡោះអាល័យដល់អតីតព្រះមហាក្សត្រ។ នៅក្នុងពិធីដ៏កក្រើកនៅប្រទេសថៃកាលពីថ្ងៃម្សិលមិញនេះ មានតារាៗជាច្រើនដួងបានបង្ហូរទឹកភ្នែក និងអត់ធ្មត់ស៊ូទ្រាំទាំងកណ្ដាលភ្លៀង និងក្រោមកម្ដៅព្រះអាទិត្យដោយទទួលយកនូវក្ដីសង្វេគនាំគ្នាប្រារព្ធពិធីថ្វាយផ្កាចន្ទន៍ដល់អតីតព្រះមហាក្សត្រថៃ នៅខាងមុខបរិវេណព្រះមេរុ និងព្រះបរមរាជវាំង នៅក្នុងនោះរួមមាន អ្នកនាង អ៊ែន ថងប្រាក់ស៊ុំ លោក សនរ៉ាម អ្នកនាង នីខូល តារាកំប្លែង ទុកគី កញ្ញា ផេនខេក និងតារាល្បីៗជាច្រើនដួងទៀត។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាព និងវីដេអូឃ្លីបខាងក្រោមនេះ៖

តារាថៃណាខ្លះ ជំនាញលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយ?

ប្រសិនបើឱ្យនិយាយពីរឿងតារាលេងហ្គេមវិញនោះ គេហទំព័រ​ ឡារ៉ែន សូមជម្រាបថា មានតារាថៃ 7ដួង ដែលមានភាពស្ទាត់ជំនាញខ្លាំងបំផុតខាងការលេងហ្គេម និងលេងជក់រហូតដល់ដាច់បាយដាច់ទឹកក៏មានដែរ  ព្រោះតែសប្បាយជក់ចិត្ត និងជាការលំហែអារម្មណ៍ក្រោយពីមមាញឹកនឹងការងារ ដែលក្រុមតារាៗទាំងនោះបានបង្ហើបប្រាប់ថា ការលេងហ្គេម គឺធ្វើឱ្យមានភាពសប្បាយ និងមានសមត្ថភាពខាងបញ្ញារៀងៗខ្លួន។ តើមិត្តអ្នកអានចង់ដឹងទេថា តារា 7ដួងនោះ មានតារាណាខ្លះ សូមទស្សនាខាងក្រោមនេះជាបន្ត៖ 1.DJ ផ្លាគុង គឺ​ជា​កំពូល​អ្នក​លេង​ហ្គេម​តែ​ម្ដង  គឺ​ថា ​ហ្គេម​អី​ក៏​ចេះ​លេង​ដែរ!! 2.គ្រូបង្វឹក Stamp អៈភីវ៉ាត់ ញៀន​ហ្គេម​ដល់​ថ្នាក់​សូម្បី​តែ​ថ្ងៃ​រៀបការ​ក៏​រៀប​ចំ Zone ទុក​លេង​ហ្គេម​ដែរ។ 3.កំពូលតារាសម្ដែង អាំ ផាត់ឆារ៉ាផា ចូលចិត្ត​លេង​ហ្គេម​ Dota 2 និង​លេង​ជា​ប្រចាំ​ទៀត​ផង។ 4.តារាស្រីវ័យក្មេង Bebeចូលចិត្ត​លេង​ហ្គេម Disney Infinity Seven knights និង Dota 2។ 5.តារា​ចម្រៀង Cutto Lipta ចូលចិត្ត​លេង​ហ្គេម Dota 2,Starcraft និង Command & … Read more

ដឹងអត់?? តារាថៃណាខ្លះដែលមានជម្លោះជាមួយអ្នកសារព័ត៌មាន

1.Ekky Ekkachai Ekky Ekkachai ជាតារាសម្ដែង និងពិធីករភេទទី3 ហើយតារារូបនេះមានជម្លោះជាមួយអ្នកសារព័ត៌មាន TV Pool បន្ទាប់ពីលោកមានការរិះគន់ និងត្រូវបានទិតៀនពីពិធីការិនីល្បីឈ្មោះម្នាក់នៃគេហទំព័រ Maya Channel។ 2.Katreeya English តារាស្រីរូបនេះ ធ្លាប់បានបង្ហោះ និងអះអាងពីការរិះគន់សារព័ត៌មានមួយដែលធ្លាប់បានប្រើពាក្យសម្ដីមិនល្អ និងចេញផ្សាយរូបអាក្រក់របស់នាងកាលពីពេលកន្លងទៅ ព្រមទាំងសរសេរចំណងជើងអាក្រក់ៗអំពីនាង ដើម្បីទាក់ទាញចំណាប់អារម្មណ៍អ្នកអានទៀតផង។ 3.May pitchanart នាង May pitchanart ធ្លាប់មានជម្លោះជាមួយបណ្ដាអ្នកសារព័ត៌មានដែលបានសរសេរអាក្រក់ៗពីនាង និងអំពីទំនាក់ទំនងជាមួយមិត្តប្រុសរបស់នាងទៀតផង និងថែមទាំងមិនបានសុំទោសនាងទៀត ទើបបង្កជាជម្លោះនឹងគ្នាឡើងតែម្ដង។ 4.Pok Patsonkorn តារាសម្ដែងប្រុសរូបនេះ ធ្លាប់បានបង្ហោះនៅលើបណ្ដាញទំនាក់ទំនងអ៊ីនស្តាក្រាមផ្ទាល់ខ្លួនអំពីការឈ្លោះជាមួយអ្នកសារព័ត៌មាន ដោយសារតែការសរសេរអាក្រក់ៗអំពីលោក ជាមួយនឹងតារាសម្ដែង​ Margie Rasri។ សារព័ត៌មាននោះបានចេញផ្សាយថា តារាសម្ដែង Pok Patsonkorn ​និង​ Margie Rasri ចូលចិត្តបើកបរលឿន​ និងមិនគោរពពេលវេលាការងារ។ 5.Boon Panadda តារាសម្ដែងស្រីរូបនេះ មិនសូវមានព័ត៌មានថ្មីៗចេញមកទៀតទេ ព្រោះថា នាងតែងតែបញ្ចេញប្រតិកម្មជាមួយសារព័ត៌មានណាដែលសរសេរជ្រុងមិនល្អអំពីនាង ព្រមទាំងបង្ហោះនៅលើអ៊ីនស្ដាក្រាមដៀលត្មះអ្នកសារព័ត៌មានទៀតផង។ 6.PLoy … Read more

តារាឯកស្រី ផេត ណាប៉ាផា បីកូនសម្រក់ទឹកភ្នែកព្រោះខ្លាចគ្មានការងារធ្វើ

ចាប់តាំងពីជាប់ពាក់ព័ន្ធក្នុងករណីរឿងក្ដីជួញដូរគ្រឿងញៀនជាមួយស្វាមីមក តារាឯកស្រីថៃ នាង ផេត ណាប៉ាផា បានធ្លាក់ប្រជាប្រិយភាពជាខ្លាំង និងបានបាត់បង់ការងារជាច្រើន ដែលធ្វើឱ្យនាងខាតបង់ចំណួលពីសិល្បៈយ៉ាងមហាសាល ព្រោះថា កាលពីនាងនៅមានប្រជាប្រិយភាព នាងគឺជាដៃគូល្បីមួយរូបជាមួយតារាចម្រៀង និងសម្ដែង តូ ណូ ដែលអ្នកទាំងពីរត្រូវបានមហាជនទទួលស្គាល់ និងគាំទ្ររហូតមក។ នៅគ្រានេះ តារាស្រី ផេត ណាប៉ាផា បានបីកូនប្រុសមានឈ្មោះ ណង រ៉េតស៊ីង សម្រក់ទឹកភ្នែកមកស្រស់ៗតែម្ដងដែលមិនមែនជាការសម្ដែង ជាមួយនឹងការផ្ដល់បទសម្ភាសនៅក្នុងកម្មវិធី WOODYTALK ថា “ ដឹងទេថា នៅក្នុងមួយជីវិតនេះ នាងខ្ញុំខ្លាចអ្វីជាងគេ? គឺនាងខ្ញុំខ្លាចរឿងគេដកអភ័យឯកសិទ្ធិ ព្រោះនៅពេលមានរឿង នាងខ្ញុំគឺជាអ្នកតំណាងផលិតផល ព្រមទាំងមានឈ្មោះជាអ្នកលក់ផលិតផលនោះដោយខ្លួនឯងទៀតផង តែស្រាប់តែមកត្រូវគេបញ្ឍប់ភ្លាមៗ តើគួរធ្វើយ៉ាងដូចម្ដេច ? “ ។ ខណៈដែលតារាស្រីល្បីឈ្មោះរូបនេះ និយាយរៀបរាប់បណ្ដើរ ពកូនបណ្ដើរនោះ នាងបានអួលដើមកជាខ្លាំង លុះទប់អារម្មណ៍មិនបានក៏សម្រក់ទឹកភ្នែកនៅចំពោះមុខពិធីករព្រមទាំងពោលថា “ នាងខ្ញុំខ្លាចអត់មានការងារធ្វើ គឺថា នាងខ្ញុំនៅមានម្ដាយ មានបង មែនទេ? ហើយនាងខ្ញុំថែមទាំងមានកូនទៀត ពិតជាគួរឱ្យភ័យខ្លាចណាស់ “ ។ … Read more