ដំណើរក្លាយជាតារា Idol នៅ Kpop មិនមែនជារឿងធម្មតាឡើយ
ក្មេងជាច្រើននៅកូរ៉េខាងត្បូង ក្លាយជាអ្នកហាត់ការពេលមានវ័យទើបតែ 10 ឆ្នាំ និងចំណាយប្រហែល 10 ឆ្នាំក្នុងការហាត់ច្រៀង រាំ នៅមុនពេលបង្ហាញខ្លួនក្នុងក្រុមចម្រៀង។ «ដើម្បីក្លាយជា idol Kpop ដែលជោគជ័យ អ្នកត្រូវតែជាមនុស្សក្លាហាន មានចំណូលចិត្តខ្ពស់ មានវិន័យ និងសំណាង» Patti Sunio ឱ្យដឹងនៅលើ SCMP ដែលនិយាយអំពីដំណើរក្លាយជា idol ម្នាក់។ ជាដំបូង កុមារដែលមានទេពកោសល្យត្រូវតែចុះកិច្ចសន្យាធ្វើជាអ្នកហាត់ការរបស់ក្រុមហ៊ុនមួយ។ យោងតាម Koreaboo ក្មេងជាច្រើននៅកូរ៉េខាងត្បូងបានជាប់ក្នុងការជ្រើសរើសតាំងពីអាយុ 10 ឆ្នាំ ដោយពួកគេចូលរួមការសម្ដែងសាកល្បងជាមធ្យម 30 លើក មុនពេលចុះកិច្ចសន្យាហាត់ការ។ តាមនិន្នាការសកលរបស់វិស័យឧស្សាហកម្ម Kpop បណ្ដាក្រុមអ្នកវិនិយោគបានពង្រីកដំណើរការជ្រើសរើសអ្នកហាក់ការនៅក្នុងក្របខណ្ឌទូទាំងសកលលោក ផ្ដល់ឱកាសដល់ក្មេងនៅប្រទេសដទៃក្រៅពីកូរ៉េខាងត្បូង។ Lisa របស់ក្រុម Blackpink គឺជាឧទាហរណ៍មួយសម្រាប់ប្រការខាងលើ។ នាងគឺជាមនុស្សតែម្នាក់គត់ដែលឆ្លងផុតការជ្រើសរើសរបស់ក្រុមហ៊ុនកម្សាន្ត YG នៅប្រទេសថៃ ហើយជាអ្នកហាត់ការជនជាតិបរទេសដំបូងដែលបង្ហាញវត្តមាននៅ YG។ ក្រៅពីសម្ពាធនៃការហ្វឹកហាត់ ក្មេងបរទេសក៏ត្រូវតែឆ្លងកាត់រនាំងភាសា វប្បធម៌ ដើម្បីសម្របខ្លួន។ បណ្ដាក្រុមហ៊ុនគ្រប់គ្រងនឹងទទួលខុសត្រូវលើការចំណាយទាំងអស់របស់អ្នកហាត់ការ។ ខ្ទង់ប្រាក់ចំណាយជាមធ្យមសម្រាប់អ្នកហាត់ការម្នាក់នៅ Kpop … Read more