តារាស្រី ណូម័រ កាន់តែមិនអស់ចិត្តរឿងយកប្ដីគេ

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ណូម័រ  ឬមានឈ្មោះពិតថា អន រ៉ាស៊ីសុមេត្តា នៅថ្ងៃទី25 ខែមករា ឆ្នាំ 2018នេះ បានឱ្យដឹងថា បន្ទាប់ពីមានភាពកក្រើកពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកអំពីវីដេអូខ្លីមួយដែលបង្ហាញពីតារាស្រីរូបនេះបានបណ្ដើរប្ដីគេរួចមកនោះ រហូតមកទល់ពេលនេះ បើទោះជាមានការបកស្រាយពីសាមីខ្លួនយ៉ាងជាក់ច្បាស់ហើយក៏ដោយ ក៏មហាជនខ្មែរនៅតែមិនជឿលើសម្ដីអះអាង និងនៅតែមានសារព័ត៌មានជាច្រើនបានចេញផ្សាយជាហូរហែបន្ដទៀតអំពីរឿងដែល ណូម័រ យកប្តីគេនេះ។ ពាក់ព័ន្ធនឹងបញ្ហាវីដេអូនោះ តារាស្រីរូបស្រស់រាងតូចច្រឡឹងរូបនេះ បានចេញមុខបកស្រាយម្ដងហើយម្ដងទៀត កាលពីរសៀលថ្ងៃទី​24 ខែមករា ឆ្នាំ2017 ថា «វីដេអូដែលគេល្បីថាយកប្តីគេនោះ វាគ្រាន់តែជាការសម្តែង​តែប៉ុណ្ណោះ» ។​ យ៉ាងណាមិញ នាងនៅតែមិនអស់ចិត្ត ហើយបានចោទសួរទៅកាន់អ្នកលេងបណ្ដាញសង្គម និងអ្នកគាំទ្រវិញថា «សួរមួយ!មើលមិត្តៗ រឿងអូនយកប្តីគេ ពិតជាផ្ទុះកក្រើកដូចគេថាមែនអី?? ទើបប៉ុន្មានថ្ងៃនេះ ទូរស័ព្ទរោទ៍ភាគច្រើនៗតែបងៗតាមបណ្តាទូរទស្សន៍ និងស្ថាប័នព័ត៌មានផ្សេងៗ តេមក ឆាតមកដើម្បីឱ្យអូនចូលបកស្រាយបំភ្លឺរឿងនេះ តើអូនគួរធ្វើបែបណា?? »។ ចេញពីវីដេអូអប់រំ​ ក្លាយមកជាប្រធានបទដ៏ក្ដៅគគុក ដែលតារាស្រីរូបនេះបានដិតដាមស្ថិតនៅក្នុងរូបភាពមួយដែលមហាជនបំភ្លេចមិនបាននោះគឺរឿង ណូម័រ យកប្ដីគេ។ ចង់ដឹងថា តារាស្រីរូបនេះចេញមុខបកស្រាយបញ្ជាក់បែបណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖

ណូម័រ ស៊ាំនឹងពាក្យគេថា មានអ្នកចិញ្ចឹម

  បន្ទាប់ពីកញ្ញា ណូម័រ បានសំម្ងំខ្លួនមិនសូវលេចមុខក្នុងអាជីពសិល្បៈមួយរយៈកន្លងមក  ស្រាប់តែថ្មីៗនេះលេចឮថា បានទិញផ្ទះមួយកន្លែងក្នុងតម្លៃជាង10ម៉ឺនដុល្លារ ខណៈដែលតារាសិល្បៈផ្សេងទៀតកំពុងតែប្រឹងប្រែងធ្វើការងារ ប៉ុន្ដែមិនទាន់មានលទ្ធភាពទិញផ្ទះបានដូចនាងនៅឡើយ។ អ្វីដែលធ្វើឱ្យគេចាប់អារម្មណ៍លើកញ្ញា ណូម័រ គឺគ្រាដែលនាងពុំសូវមានការងារធ្វើ រកប្រាក់ចំណូលពុំសូវបាន តែនាងបែរជាមានលទ្ធភាពទិញផ្ទះដល់តម្លៃជាង10ម៉ឺនដុល្លារ។ បញ្ហានេះត្រូវបានអ្នកខ្លះលើកឡើងថា នាងអាចនឹងមានអ្នកឧបត្ថម្ភពីក្រោយជាមិនខាន។ ជួបកញ្ញា ណូម័រ កាលពីពេលថ្មីៗនេះ នាងប្រាប់ថា៖”អ្នកណានិយាយអីក៏និយាយទៅ ព្រោះខ្ញុំស៊ាំទៅហើយ ព្រោះវាមិនមែនជាលើកទី1ទេ ដែលគេនិយាយពីខ្ញុំ ថាមានអ្នកនេះអ្នកនោះចិញ្ចឹម ពោលគឺតាំងពីខ្ញុំចូលសិល្បៈដំបូងៗ និងបានទិញផ្ទះមួយល្វែងតម្លៃជាង6ម៉ឺន ក៏គេបានលើកឡើងដូច្នេះដែរ”។ នាងពិតជាបានទទួលស្គាល់ថា បានទិញផ្ទះក្នុងតម្លៃជាង១០ម៉ឺនពិតប្រាកដមែន តែប្រាក់ទាំងនោះជាកម្លាំងញើសឈាមរបស់នាងសុទ្ធសាធគ្មានបុរសណាមកទិញឱ្យនោះទេ។ ជាមួយនឹងចម្ងល់របស់មហាជននេះត្រូវបាននាង បញ្ជាក់ប្រាប់ថាទោះជានាងផ្អាកសម្ដែងមួយរយៈក៏ពិតមែន តែក៏នាងមិនបានពន្លែងចោលអាជីពសិល្បៈទាំងអស់ដែរ ពោលគឺនាងបានចាប់យកអាជីពជាពិធីការិនី ដែលការងារនេះអាចបង្កើតប្រាក់ចំណូលបានយ៉ាងច្រើន។ ពិធីការិនីរូបនេះបញ្ជាក់ថា កាលពីឆ្នាំមុននាងបានទិញផ្ទះមួយទៅហើយក្នុងតម្លៃជាង6ម៉ឺនដុល្លារ តែដោយសារគិតថា ផ្ទះនោះតូចលំបាករស់នៅ ទើបនាងសម្រេចចិត្ដទិញផ្ទះនេះតែម្ដងដោយបង់រំលស់ក្នុងមួយខែជាង1ពាន់ដុល្លារ ដោយសារតែការងារពិធីការិនីរបស់នាងបច្ចុប្បន្នកំពុងតែកាក់កបទើបនាងពុំមានការបារម្ភពីការបង់រំលស់នោះឡើយ។ គួរបញ្ជាក់ថា តម្លៃខ្លួនក្នុងការងារជាពិធីការិនីរបស់កញ្ញា ស្ថិតនៅក្នុងរង្វង់ចាប់ពី300-500 ដុលា្លរអាស្រ័យទៅលើកម្មវិធីធំ តូច ទៅជិត ឬឆ្ងាយ៕