កម្ពុជារំពឹងខ្ពស់ទៅលើកំណើនទេសចរអន្តរជាតិនៅក្នុងរដូវបុណ្យនាចុងឆ្នាំនេះ និងបានត្រៀមខ្លួនរួចរាល់សម្រាប់ការធ្វើបដិសណ្ឋារកិច្ចចំពោះភ្ញៀវដែលមកទស្សនាតំបន់ទេសចរណ៍ល្បីៗ ពិសេសគឺអង្គរវត្ត។ លោក ហុង ប៉ូលីន ដែលមានបទពិសោធន៍ជាមគ្គុទេសក៍ទេសចរណ៍ជាងមួយទសវត្សរ៍ ហើយបច្ចុប្បន្នជាមគ្គុទេសក៍ទេសចរណ៍នៅតំបន់អង្គរ បានសម្ដែងការសប្បាយរីករាយនៅពេលឃើញទេសចរបរទេសជាច្រើនវិលត្រលប់មកវិញ។ យោងតាមមគ្គុទេសក៍ទេសចរណ៍រូបនេះ វិស័យទេសចរណ៍កម្ពុជាកំពុងតែបង្ហាញសញ្ញាវិជ្ជមានច្រើន បន្ទាប់ពីរងផលប៉ះពាល់ដោយសារកូវីដ-19។ លោក ប៉ូលីន និយាយថា «ក្រោយពីកូវីដ-19 ត្រូវបានគ្រប់គ្រង ទេសចរក៏ចាប់ផ្ដើមវិលត្រលប់មកកាន់អង្គរវត្តក្នុងចំនួនកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ ពិសេសគឺនៅខែតុលា និងខែវិច្ឆិកា ខ្ញុំឃើញថា ចំនួនភ្ញៀវបរទេសដែលវិលត្រលប់មកកម្ពុជា ពិតជាច្រើន»។ លោក ស៊ិន ច័ន្ទសិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា បានឱ្យដឹងថា ក្នុងសប្ដាហ៍កន្លង ចំនួនភ្ញៀវទេសចរណ៍អន្តរជាតិមកដល់ព្រលានយន្តហោះសៀមរាប បានកើនជាមធ្យមប្រហែល 2,700 នាក់/ថ្ងៃ។ ភាគច្រើនពួកគេមកពីបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ (75%) និងអឺរ៉ុប (25%)។ តួលេខនេះបានបង្ហាញអំពីការងើបឡើងវិញយ៉ាងខ្លាំងក្លារបស់វិស័យទេសចរណ៍របស់កម្ពុជា។ ក្នុង 9 ខែដំបូងនៃឆ្នាំ 2023 កម្ពុជាទាក់ទាញទេសចរបរទេសបាន 3.92 លាននាក់ កើន 211% បើធៀបនឹងដំណាក់កាលដូចគ្នាក្នុងឆ្នាំ 2022។ ភ្ញៀវថៃឈរលំដាប់លេខមួយក្នុងចំណោមភ្ញៀវបរទេសដែលបានមកទស្សនាកម្ពុជា ខណៈដែលវៀតណាម និងចិនឈរលំដាប់លេខពីរ និងលេខបី។ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជា … Read more