Tag: ដេននី ក្វាន់

  • ក្ដៅស្លឹកត្រចៀក !! ដេននី ក្វាន់ ប្រកាសប្ដឹងនារីអ្នកលេងហ្វេសប៊ុកម្នាក់

    ក្ដៅស្លឹកត្រចៀក !! ដេននី ក្វាន់ ប្រកាសប្ដឹងនារីអ្នកលេងហ្វេសប៊ុកម្នាក់

    ពិតជាមានភាពភ្ញាក់ផ្អើលពេញបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកយ៉ាងកក្រើក ដោយសារតែ តារាសម្ដែងស្រីសិចស៊ី ដេននី ក្វាន់ ត្រូវនារីលេងហ្វេសប៊ុកម្នាក់ចូលមក Comment តិះដៀលឌឺដងដាក់នាង និងប្រើពាក្យអសុរោះជេរដល់ម្ដាយនាងយ៉ាងកប់ៗ ខណៈដែលតារាស្រីរូបនេះកំពុងតែ Live Video នៅលើហ្វេសប៊ុកខ្លួន។

    ដេននី ក្វាន់ បានរៀបរាប់នៅលើហ្វេសប៊ុកថា « សុំមិត្តជួយរកឈ្មោះFb មីស្រីម្នាក់នេះឱ្យខ្ញុំផង ព្រោះវាជេរខ្ញុំហើយប្លុកខ្ញុំចោលទៀត តែខ្ញុំមិនថាទេ គ្រាន់តែប្តឹងមីនឹងមួយឱ្យរៀងដើម្បីថ្ងៃក្រោយកុំឱ្យមានមាត់ចេះតែដើរខមមិន ( Comment ) ជេរគេ ទាំងដែលមិនស្គាល់គេច្បាស់….។ មួយទៀតអ្នកណាស្គាល់វាច្បាស់ជួយប្រាប់ផងខ្ញុំជូនលុយ 200$ បើស្គាល់ទីកន្លែងនឹងផ្ទះសម្បែងវា ព្រោះខ្ញុំត្រូវរកមុខវាឱ្យឃើញ ខ្ញុំត្រូវការប្តឹងម្នាក់នឹងអោយរៀងម្តង។ ជួយShare ផង »។

    កាន់តែក្ដៅស្លឹកត្រចៀកខ្លាំងឡើង អ្នកនាង ដេននី ក្វាន់ នៅតែប្រកាសរកនារីម្នាក់ខាងលើ ដែលមានឈ្មោះគណនីហ្វេសប៊ុក Oun Pich New ចេញមកធ្វើការសុំទោសចំពោះរូបនាង ។ នាងបន្ដថា « បើខ្លាំងប្លុកអាខោន ( BlocK Account ) ខ្លួនឯងចោលធ្វើអីស្រីល្អ? ឬគិតថាប្លុកហើយរួចខ្លួន យើងរកមុខនាងឯងមិនឃើញ? ជិតបានជួបគ្នាទល់មុខហើយស្រីល្អ…! ហួសចិត្តមិនដែលស្គាល់សោះមកជេរខ្ញុំលេង ដល់ពេលខ្ញុំ គេវិញរត់បាតជើងសព្រាតសូម្បីអាខោនខ្លួនឯងក៏ប្លុកចោល ខ្ញុំចង់សួរថាមិចមិនធ្វើឱ្យខ្លាំងដូចដែលជេរទៅ? ជួបគ្នាឆាប់ៗណាព្រោះអីលូវរកឈ្មោះរកទីកន្លែងឃើញហើយ ចង់រួចខ្លួនឆាប់អោនក្បាលមកសុំទោសខ្ញុំភ្លាមទាន់គេមិនទាន់កោះហៅ ចាំទុកផងមនុស្សមិនមែនចេះដើរឈ្លោះទេ បើគេមិនមករកខ្ញុំមុន.! ជួយShares ផងណា»៕

  • រំជួលចិត្ត !! ដេននី ក្វាន់ អរគុណចំពោះពាក្យប្រមាថ បានកែប្រែជីវិតនាងឱ្យចេះតស៊ូ

    រំជួលចិត្ត !! ដេននី ក្វាន់ អរគុណចំពោះពាក្យប្រមាថ បានកែប្រែជីវិតនាងឱ្យចេះតស៊ូ

    ពិតជារឿងដែលគួរឱ្យភ្ញាក់ផ្អើលបំផុត ខណៈតារាសម្ដែងស្រីសិចស៊ីដែលទើបតែរួចពីបម្រាមរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈគឺ អ្នកនាង ដេននីក្វាន់ បានបង្ហោះសាររំជួលចិត្តមួយ ដែលប្រាប់ដល់មហាជនឱ្យបានដឹងថា ​ដែល​កន្លងមក​តែង​ទទួលរងនូវនិយាយ​ពាក្យមាក់ងាយ​ និង​រិះគន់​មិនសូវ​ឲ្យ​តម្លៃ​មក​លើ​ខ្លួន​នាងរហូត​ធ្វើ​ឲ្យ​ការឈឺចាប់​ខ្លាំង​ ហើយនាងបានប្រែក្លាយ​ជីវិត​នាង​មាន​ជម្រើស​ដើរ​រហូត​មក​ទល់​ពេល​សព្វ​ថ្ងៃនេះ។

    កញ្ញា ដេ​ន​នី ក្វាន់ បានសរសេរថា «​អរគុណ​ចំពោះ​ការ​មើល​ងាយ​របស់​អ្នក​…​ដែល​ដៀល​ថា​ខ្ញុំ​មិន​ស្មើ​​រោមជើង​អ្នក​…។ អរគុណ​ខ្លាំង​ណាស់​ចំពោះ​ពាក្យ​មួយ​នេះ ​ព្រោះតែ​ពាក្យ​មួយ​នេះ​ហើយ​ធ្វើ​អោយ​ខ្ញុំ​ក្រោកឈរ​តស៊ូ​មកដល់​ចំណុច​នេះ​…»។ គួរបញ្ជាក់ផងដែរថា តារា​សម្តែង​រូប​ស្រស់​សាច់​សខ្ចី​កញ្ញា ដេ​ន​នី ក្វាន់ បាន​និយាយ​បន្តថា «​ខ្ញុំ​ចង់អោយ​អ្នក​ចាំ​ទុក​ក្នុង​ខួរ​អ្នក​ថា​កុំ​មោទនភាព​លើ​ខ្លួនឯង​ពេក ​ពេលដែល​អ្នក​ជោគជ័យ​នៅថ្ងៃនេះ​ ព្រោះ​ថ្ងៃស្អែក​មិន​ប្រាកដ​នោះទេ​ថា​អ្នកទទួលបាន​ជោគជ័យ​… ធ្វើជា​មនុស្ស​កុំ​មើលងាយ​មនុស្ស​មនុស្ស​ខ្ញុំ​ធ្វើ​អ្វី​គឺមាន​គោលដៅ​ច្បាស់ណាស់មិនថាការងារឬស្នេហា! »៕

  • ញាក់សាច់!! ដេននី ក្វាន់ សម្ងែងក្រដាសប្រាក់ 100 ដុល្លារទាំងខ្ទាស់នៅលើហ្វេសប៊ុក

    ញាក់សាច់!! ដេននី ក្វាន់ សម្ងែងក្រដាសប្រាក់ 100 ដុល្លារទាំងខ្ទាស់នៅលើហ្វេសប៊ុក

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 5 ខែមីនា ឆ្នាំ 2018 នេះ បានឱ្យឃើញ តារាស្រីសិចស៊ីដែលនិយមបង្ហាញរូបរាងកាយនៅលើហ្វេសប៊ុកអ្នកនាង ដេននី ក្វាន់ បានសម្ងែងក្រដាសប្រាក់ 100 ដុល្លារសហរដ្ឋអាមេរិកជាច្រើនសន្លឹក​ទាំងខ្ទាស់ៗ ដែលធ្វើឱ្យមហាជនលាន់មាត់គ្រប់គ្នា..វ៉ាវ..។

    តារាស្រីទើបតែរួចផុតពីបម្រាមផ្អាកចូលសិល្បៈរូបនេះ បានសរសេរនៅលើហ្វេសប៊ុកអមដោយរូបភាពថា «ពេលវេលារបស់ខ្ញុំជាមាសប្រាក់ ខ្ញុំមិនទៅចំណាយពេលដ៏មានតម្លៃរបស់ខ្ញុំទៅធ្វើរឿងអត់ប្រយោជន៍ឬក៏ឈ្នានីសអ្នកណានោះទេ ចង់ប្រាប់ថា វាសនាមនុស្សមិនដូចគ្នាទេ ប្រណាំងទូកប្រណាំងឡានគឺប្រណាំងបាន តែប្រណាំងនិងព្រេងវាសនាគឺមិនបាននោះទេ… ហើយពេលដែលអ្នកអង្គុយសើចសប្បាយនឹងចំអកឱ្យខ្ញុំ អ្នកមិនដឹងនោះទេថា ខ្ញុំខំប្រឹងរកប្រាក់គ្មានពេលសម្រាកគ្មានថ្ងៃសោរ៍ឬអាទិត្យសម្រាប់ខ្ញុំនោះទេ! »។

    យ៉ាងណាមិញ បន្ទាប់ពីបានប្រាប់ទៅកាន់ ទស្សនិកជនហើយនោះ នាងក៏បានធ្លាយពាក្យសំដីថា នឹងមានគម្រោងទៅកម្សាន្តនៅបរទេសជាក់ស្ដែង នាឆ្នាំនេះនាងមានគម្រោង ទៅលេងនៅចិន ជប៉ុន និង ឌូបៃ ទៀតផង។ ដេននី ក្វាន់ បានសរសេរ នៅលើគណនីហ្វេសប៊ុកថា «រាល់ថ្ងៃហត់នឹង Business (មុខរបររកស៊ី) ណាស់ រកពេលសម្រាកមិនចង់បាន តែសម្រាប់ខ្ញុំយ៉ាងណា ក៏ត្រូវតែទៅកំសាន្ត នៅក្រៅប្រទេស ដើម្បីសម្រាកខួរក្បាលខ្លះដែរ។ ក្នុងមួយឆ្នាំយ៉ាងតិចក៏បីប្រទេស ដែលត្រូវទៅកំសាន្ត ហើយក្នុងឆ្នាំនេះឆ្លៀតកំសាន្ត នៅ ចិន ជប៉ុន និង ឌូបៃ។ ឆ្នាំក្រោយចាំគិតទៀតថា គួរទៅប្រទេសណាវិញម្តង!»៕

  • បងស្រី ដេននី ក្វាន់ បង្អួតរថយន្ដប្រណីត Land Cruiser 2018 តម្លៃរាប់ម៉ឺនដុល្លារ

    បងស្រី ដេននី ក្វាន់ បង្អួតរថយន្ដប្រណីត Land Cruiser 2018 តម្លៃរាប់ម៉ឺនដុល្លារ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់បងស្រីអ្នកនាង ដេននី ក្វាន់  គឺអ្នកនាង ចោម ច័ន្ទ នៅថ្ងៃទី1 ខែមីនា ឆ្នាំ2018នេះ បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលមហាជនមើលឃើញថា នាងទើបតែទិញរថយន្ដប្រណីតម៉ាក Land Cruiser 2018 ដែលមានតម្លៃថ្លៃដល់ទៅច្រើនម៉ឺនដុល្លារឯណោះ។

    បងស្រីតារាស្រីដែលនិយមពាក់គ្រឿងអលង្ការ និងមាសជ្រែកខ្លួនរូបនេះបានបង្ហើបឱ្យដឹងថា «សំណព្វមកដល់ឆាប់ៗ កំពុងឆ្លងកាត់សមុទ្រមករកម្ចាស់ស្រី ម្យ៉ាងតើ! ទិញថ្មីទាន់នៅ2018 មិនសំខាន់ទេលុយ តែអ្វីដែលសំខាន់ គឺចិត្តចង់ទិញថ្មី ម្ចាស់រវល់តែមកក្រៅប្រទេស»។

    អូហូ!..ពិតជាមិនធម្មតាមែន បន្ទាប់ពីការបង្ហោះរូបភាពរបស់អ្នកនាង ចោម ច័ន្ទ រួចហើយ មហាជនជាច្រើនមានការងឿងឆ្ងល់ថា តើអ្នកនាងបានលុយមកពីណា អីក៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ ព្រោះកន្លងមកសង្កេតឃើញអ្នកនាងគ្រាន់តែជាអ្នកលក់អីវ៉ាន់តាមអនឡាញសោះ តែឥឡូវស្រាប់តែឃើញមានគ្រឿងមាសពាក់ជ្រែកៗខ្លួនតែម្ដង។

    ដើម្បីឱ្យកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

     

  • ដេននី ក្វាន់ ប្រកាសសល់តែ 2 ខែទៀតទេ វិលចូលសិល្បៈវិញហើយ

    ដេននី ក្វាន់ ប្រកាសសល់តែ 2 ខែទៀតទេ វិលចូលសិល្បៈវិញហើយ

    តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់តារាស្រី ដេននី ក្វាន់ នៅពេលមុននេះបន្ដិច បានឱ្យដឹងថា តារាស្រីរូបនេះ បានបង្ហោះវីដេអូសម្ដែងដំបូងសារជាថ្មីឡើងវិញ និងបានបង្ហាញពីអារម្មណ៍នឹកនាដល់អនុស្សាវរីយ៍ដែលខ្លួនមានវត្តមានលើវិថីសិល្បៈកន្លងទៅ បន្ទាប់ពីបានក្លាយខ្លួនជាសិល្បៈការិនីដែលជាប់បម្រាមរបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។

    តារាស្រីរូបនេះបានរៀបរាប់នៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា « នឹកអនុស្សាវរិយ៍ចាស់ៗដែលធ្លាប់សម្តែងណាស់ នៅសល់តែជាងពីរខែទៀតទេចូលសិល្បះវិញហើយ »។ សូមរំឭកផងដែរថា ក្រសួង​វប្ប​ធម៌ និង​វិចិត្រ​សិល្បៈ​ចេញ​បម្រាម​មួយ​ឆ្នាំ​ក្នុង​​ការ​ហាម​ឃាត់​ក្រុម​ហ៊ុន ឬ​​ផលិត​កម្ម​នានា​ មិន​ឲ្យ​ទទួល​តារា​សម្តែង​ស្រី​សិច​ស៊ី​​​ទើប​តែ​​រះ​ក្នុង​សិល្បៈ​នាង ដេននី ក្វាន់ នៅថ្ងៃទី 2 ខែឧសភា ឆ្នាំ 2017 ដែលរហូតមកទល់ពីនេះ គឺជិតដល់ថ្ងៃដែលនាងបានរួចពីបម្រាមរបស់ក្រសួងវិញហើយ៕

  • តារាស្រី ដេននី ក្វាន់ ពន្លះអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ និងអះអាងថាមិនស្គាល់ក្មេងខ្ទើយបារាំង

    តារាស្រី ដេននី ក្វាន់ ពន្លះអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ និងអះអាងថាមិនស្គាល់ក្មេងខ្ទើយបារាំង

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ដេននី ក្វាន់ នៅថ្ងៃទី 26 ខែមករា ឆ្នាំ2018 បានឱ្យដឹងថា បន្ទាប់ពីមានគេហទំព័រកម្សាន្ដក្នុងស្រុកមួយ ដែលបានប្រើចំណងជើងអត្ថបទធ្ងន់ៗ និងនៅក្នុងន័យមួលបង្កាច់បង្ខូចឈ្មោះតារាស្រីរូបនេះថា «ដេននីក្វាន់និងបងស្រីត្រូវអ្នកហ្វេសបុកជេរឡើងចាស់ដៃ បន្ទាប់ពីជួល500$អ្នកកាសែតអោយចុះវាយប្រហារក្មេងប្រុសនៅបារាំងដែលនិយាយការពិតថាពួកគេជាស្រីខូច » ។ ខណៈនេះ តារាស្រីសិចស៊ីរូបនេះ បានចេញមុខពន្លះអ្នកសារព័ត៌មានមួយនោះ និងព្រមទាំងអះអាងថា មិនស្គាល់ក្មេងខ្ទើយនៅបារាំងនេះទេ។

    តារាស្រី ដេននី ក្វាន់ បានរៀបរាប់នៅលើបណ្ដាញសង្គមហ្វេសប៊ុកថា « សូមបងសារព័ត៍មាន មួយនេះ មេត្តាចុះផ្សាយ ដាក់ចំណងជើង ឱ្យមានវិជ្ជាជីវៈផង ។ ហើយមួយវិញទៀត មានភស្តុតាងត្រង់ចំនុចណា ដែលចាំបាច់អោយនាងខ្ញុំទៅជួល សារពត័មានចុះផ្សាយ ដើម្បីប្រឌិត រឺ វាយប្រហារនោះ ។ មនុស្សខ្ញុំក្រៅពីយកលុយ ចែកទានធ្វើបុណ្យ គឺខ្ញុំមិនយកលុយ ទៅបំផ្លាញ រឺ ចំណាយបែបថោកទាបឥតប្រយោជន៏នោះទេ ។ នាងខ្ញុំសូមឱ្យបងសារពត័មាន បង្ហាញភស្តុតាង រឺ មានពាក្យសរសេរនេះមកពីខាងណា រឺបានតាម ភាសានិយាយរបស់បុគ្គលមួយណា សូមបងបញ្ចេញអង្គហេតុមក ក្នុងនាមបងជាស្ថាបន័សារពត៏មាន សូមប្រើវិជ្ជាជីវៈក្នុងការសរសេរ »។

    យ៉ាងណាមិញ តារាស្រីរូបស្រស់សូបនេះ បានសង្កត់ធ្ងន់លើគេហទព័រនោះថា « ចំណងជើងមួយនេះ អត្ថបទ មួយនេះលើសពីវិជ្ជាជីវៈ សារពត៏មានហើយ វាចូលបទបរិហាកេរ្ត៏ ទាំងគ្មានការពិត ទាំងត្រចៀកស រឺ បងចុះដើម្បី កេងចំនេញស្ថាប័នបង ។ ហោចណាស់ក៏បងសារពត៏មាន ត្រូវ ខលមកសួរខ្ញុំសិន ថា តើវាជាការពិត រឺ យ៉ាងណា ?»។ នាងបន្ដថា «បញ្ជាក់ខ្ញុំមិនដែលស្គាល់អាក្មេងខ្ទើយនៅបារាំងនេះទេ…តើចណុចណាដែលថាខ្ញុំមានជម្លោះជាមួយក្មេងខ្ទើយនោះ?»៕

  • កាន់តែក្ដៅគគុក “ខ្ទើយបារាំង” ចេញ Video Live ជេរត្មះដៀល ដេននី ក្វាន់ យ៉ាងចំអាសចំអូង

    កាន់តែក្ដៅគគុក “ខ្ទើយបារាំង” ចេញ Video Live ជេរត្មះដៀល ដេននី ក្វាន់ យ៉ាងចំអាសចំអូង

    នៅលើបណ្ដាញសង្គមហ្វេសប៊ុកប៉ុន្មានម៉ោងមុននេះបន្ដិច អ្នកលេងបណ្ដាញសង្គមហ្វេសប៊ុក និងជាអ្នកលក់អីវ៉ាន់គ្រឿងសម្អាងនៅលើអនឡាញដែលត្រូវបានគេបង្ហើបអត្តសញ្ញាណនៅក្នុងហ្វេសប៊ុកឈ្មោះថា Alex CoNan Real ដែលជាមនុស្សភេទទីបីបានធ្វើការជេរតបតទៅកាន់តារាស្រី ដេននី ក្វាន់ យ៉ាងគ្មានប្រណីថ្វីមាត់ ព្រមទាំងប្រើពាក្យសម្ដីអសុរោះចំអាសចំអូងត្មះដៀលតារាស្រីរូបនោះ ដោយមិនទុកកិត្តិយសឱ្យរូបនាងឡើយ។

    បើទោះបីជាមានចិត្តគំនិតជាស្រីក៏ពិតមែន តែរូបរាងកាយជាមនុស្សប្រុស ការប្រើប្រាស់ពាក្យសម្ដីផ្លែផ្កា ឌឺដង និងជេរត្មះដៀលចំពោះមនុស្សស្រីបែបនេះ គឺជារឿងមួយមិនសមរម្យទាល់តែសោះ និងសង្គមមិនអាចទទួលយកបានឡើយ​  ហេតុដូច្នេះហើយ បើមិត្តអ្នកអានចង់ដឹងថា បុរសភេទទីបីរូបនេះបានប្រើប្រាស់ពាក្យសម្ដីជេរត្មះដៀល តារាស្រី ដេននី ក្វាន់ យ៉ាងណាខ្លះនោះ សូមទស្សនាវីដេអូខាងក្រោមនេះដោយប្រើវិចារណញ្ញាណផង៖

  • មហាជនភ្ញាក់ផ្អើលចំពោះពាក្យសម្ដីត្មះដៀលរបស់តារាស្រី ដេននី ក្វាន់

    មហាជនភ្ញាក់ផ្អើលចំពោះពាក្យសម្ដីត្មះដៀលរបស់តារាស្រី ដេននី ក្វាន់

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់តារាស្រី ដេននី ក្វាន់ នៅថ្ងៃទី25 ខែមករា ឆ្នាំ2018 នេះ បានបង្ហោះសារដោយប្រើពាក្យពេចន៍អសុរោះជេរត្មះដៀលទៅកាន់អ្នកលក់ឡេ ដែលបណ្ដាលឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មជ្ឈដ្ឋានមហាជនជាអ្នកគាំទ្រយ៉ាងខ្លាំង ជាពិសេសតារាស្រីរូបនេះបានប្រើពាក្យចំៗថា «មីសោភិនី» ទៀតផង។ តែដោយឡែកបើតាមការបង្ហើបឱ្យដឹងពីអ្នកលេងបណ្ដាញសង្គមនេះ គេបាននិយាយថា អ្នកដែលបានជេរដៀលប្រមាថតារាស្រីរូបនេះមុន និងមានការ Live Video ផ្ទាល់នៅលើហ្វេសប៊ុកផងនោះ គឺជាមនុស្សភេទទីបី(ខ្ទើយ) ដែលគេឱ្យងារថា “ខ្ទើយបារាំង”។

    តារាសម្ដែងស្រីសិចស៊ីរូបនេះបានធ្វើការបង្ហោះសារតបតទៅវិញថា «ចង់ផ្តាំទៅមីសោភិនីលក់ឡេ ដេកគុកព្រៃសហ្នឹងថា បើខ្លាំងចេញមុខមកនាង កុំបានតែពីក្រោយខ្នងយើង…។ នាងឯងកើតរោគច្រណែនទៀតហើយមែន? កុំច្រណែនយើងអីនាងអើយ ព្រោះវាសនាមនុស្សវាមិនដូចគ្នាទេ។  ប្រណាំងទូកប្រណាំងឡានគឺប្រណាំងបាន តែប្រណាំងនឹងព្រេងវាសនាគឺមិនបានទេ។ អាសូរនាងណាស់ ប្រឹងស្រែកក្តែងៗជេរគេ ដូចហែកសំពត់ តែមិនគិតពីខ្លួននាងសោះថា អស់សាច់ស៊ីទៅហើយ។  សោភិនីអើយសោភិនី ឈប់បានឈប់ទៅ បើទំនេរ យកពេលទៅដើរទាក់ប្រុស ឬទិញប្រុសមកភ្ជាប់ពាក្យទៀតទៅ»។

    មិនព្រមបន្ធូរដៃ ហើយកាន់តែក្ដៅស្លឹកត្រចៀកខ្លាំងទៀតផងនោះ តារាដែលធ្លាប់ជាប់បម្រាមរបស់ក្រសួងវប្បធម៌រូបនេះបានបន្ដទៀតថា «អូភ្លេច…តើអ្នកណាហ៊ានយក បើស៊ីប្រុសចុះយ៉ាងហ្នឹង យ៉ាប់ណាស់នាងសោភិនីនេះ លក់គ្រឿងក្រោមលែងចេញ មួម៉ៅជេរគេតែពីសតែពាសហ្មង។  ចង់ប្រាប់ថា គួរទៅឆែកគ្រឿងក្រោមផងណា ប្រហែលខ្ទេចខ្ទីអស់ហើយ គួរយកទៅជួសជុលទៅ ក្រែងប្រើការបានវិញខ្លះ ព្រោះអារបរលក់គ្រឿងក្រោមហ្នឹង មិនមែនគេចេះតែទិញទេណា ប្រយត្ន័គេលែងទិញ រកលុយលែងបានទៅ»។

    ស្របគ្នានោះដែរ មហាជនដែលជាអ្នកស្រឡាញ់ និងគាំទ្រតារាស្រីរូបនេះក៏បានបង្ហាញពីភាពភ្ញាក់ផ្អើល និងឃាត់ចិត្តតារាស្រីរូបនេះថា «ខ្ញុំពេញចិត្តនឹងសម្រស់​ សែនស្រស់ស្អាត ដូច្នេះធ្វើចិត្តឱ្យត្រជាក់​ ខ្លាចខូចសម្រស់ណា»  «ឈប់ទៅអូនណព្វ កុំខ្វល់ មាសសុទ្ធមិនខ្លាចភ្លើងទេអូន» «ចិត្តទូលាយឡើង ខន្តីទៅអូន ធ្វើល្អបានល្អ ធ្វើអាក្រក់បានអាក្រក់» «  ម្នាក់ហ្នឹងជេរបង ស៊ែពេញបារាំងហើយ គេថា បើបងឯងខ្លាំងជេចំឈ្មោះទៅ អាខ្ទើយបារាំងហ្នឹងហើយ»៕

  • ដេននី ក្វាន់ ពន្លះប៉ូលិសពាក់ស័ក្ដិ 4 យ៉ាងមិនប្រណី….

    ដេននី ក្វាន់ ពន្លះប៉ូលិសពាក់ស័ក្ដិ 4 យ៉ាងមិនប្រណី….

    តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកនៅថ្ងៃទី12 ខែមករា ឆ្នាំ2018 នេះ គេសង្កេតថា បន្ទាប់ពីមានការចែករំលែកព័ត៌មានតៗគ្នានៅលើបណ្ដាញទំនាក់ទំនងសង្គមមួយនេះនូវឃ្លិបវីដេអូរបស់លោកប៉ូលិសស័ក្តិ4 ជិះឡានម៉ាកហ្វ៉ដ ស្លាកលេខភ្នំពេញ 2AC-9099 ដែលប្រើអំពើហិង្សាលើមន្ត្រីជាប់កិច្ចសន្យាផ្នែកប៉ូលិសចរាចរណ៍ដែលកើតឡើងនៅម្ដុំស្តុបត្រឡោក​បែករួចមក ស្រាប់តែថ្មីៗកន្លងទៅនេះ តារាស្រីសិចស៊ី ដេននី ក្វាន់ បានចេញមុខរិះគន់លោកបូលិសស័ក្ដិ 4 នោះយ៉ាងចំៗដោយមិនប្រណីថ្វីមាត់ឡើយ។

    តារាស្រីរូបនេះបានពន្លះនៅលើហ្វេសប៊ុកថា «ធ្វើដល់ប៉ូលិសហើយ អីក៏ចរិតថោកម្ល៉េះ? អាងតែមានស័ក្តិលើស្មា ជិះជាន់អ្នកទន់ខ្សោយតាមតែអំពើចិត្ត ធ្វើដូចខ្លួនឯងអស្ចារ្យណាស់..ព្រះអើយ បើស្រុកខ្មែរមានប៉ូលិសធុនហ្នឹងច្រើនមិនដឹងទៅជាយ៉ាងណាទេ។ ធ្វើនេះហួសហេតុពេកហើយខ្ញុំមិនគាំទ្រការប្រើអំពើហិង្សានោះទេ»៕

  • ទ្រាំមិនបាន!!  ដេននី ក្វាន់ ឆ្លើយតបទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា

    ទ្រាំមិនបាន!!  ដេននី ក្វាន់ ឆ្លើយតបទៅកាន់អ្នកនាង ម៉េង កែវពេជ្ជតា

    ដោយហេតុបានឃើញសារដ៏វែងអន្លាយរបស់តារាចម្រៀងជើងចាស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលបានរំឭកដល់មីអូនបីសាចអាក្រាតកាយគីមី ដែលសំដៅដល់ ដេននី ក្វាន់នោះ ទ្រាំមិនបានតារាស្រីរូបនេះបានចេញសារឆ្លើយតបទៅតារាចម្រៀងខាងលើវិញ ដោយក្ដីគោរពជូន និងសុំទោស។

    ដេននី ក្វាន់ បានរៀបរាប់ថា «មួយជីវិតនេះមិនចេះរមាស់រឿងអ្នកណាទេ..តែកុំឆ្កឹះរឿងខ្ញុំមកទៀត បើអាចចាំទុកក្នុងអំបែងខួរខ្លះក៏ល្អដែរណារៀមច្បង ព្រោះពេលខ្លះអ្នកដែលសុំទោសមុនមិនមែនសុទ្ធតែជាអ្នកខុសនោះទេ ខ្ញុំស៊ូចាញ់ជាព្រះតែក៏មិនចង់ឈ្នះហើយមានឈ្មោះជាមារដែរ…ពាក្យសុំទោសក៏គ្មានលើកទីពីរទៀតដែរ…កុំរំពឹងខ្ពស់ពេកអ្នកបង ហើយក៏កុំមោទនភាពគិតថាខ្លួននិយាយអីក៏ត្រូវ និយាយអីក៏គេគាំទ្ររហូតនោះ មនុស្សគេចេះបែងចែកអាក្រក់ល្អ ស ខ្មៅ មិនមែនចេះតែហៃអើតាមអ្នកបងទេ…»។

    តារាស្រីរូបនេះ បានបន្តបញ្ជាក់ថា «សូមយកពេលអ្នកបងទៅច្រៀងបំពេរកូនបងចុះ ខ្ញុំអត់មានពេលឈ្លោះជាមួយមនុស្សមានអំនួតដូចអ្នកបងទេ ខ្ញុំក៏មិនសូវទំនេរសរសេរផ្លែផ្កាដែរ ព្រោះខួរក្បាលខ្ញុំមានតែរឿងរកស៊ី គឺគិតថាម៉េចរកលុយចិញ្ចឹមក្រពះ មិនទំនេរកំដរទេ…បញ្ជាក់ ឈប់មកដុតភ្លើងជាមួយខ្ញុំទៀតនិយាយឱ្យចំ គឺដុតមិនឆេះទេព្រោះប្អូនត្រជាក់មិនដូច បងជាមនុស្សឈើគូសប៉ះឆេះប៉ះឆេះនោះទេ Bye »៕