យាន​លើឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន «នៅ​មាន​ជីវិត» ក្រោយ​ដេក​កក​រយៈ​ពេល​បី​យប់​

យាន​ស្រាវ​ជ្រាវ​ SLIM របស់​ប្រទេស​ជប៉ុន បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​រស់​ឡើង​វិញ​បី​ដង ក្រោយ​ពី​បាន​ឆ្លង​កាត់​រាត្រី​ដ៏​សែន​ត្រជាក់​នៅលើឋាន​ព្រះ​ចន្ទ​ដែល​មាន​សីតុណ្ហភាព​ -183 អង្សាសេ, -130 អង្សាសេ និង -170 អង្សាសេ​។ អង្គការ​ស្រាវជ្រាវ​អភិវឌ្ឍ​វិស័យ​អវកាស​ចរណ៍​ជប៉ុន (JAXA) នា​ថ្ងៃ​ទី 24 មេសា​នេះ បាន​ឱ្យ​ដឹង​ថា យាន​ចុះ​ចត​ឆ្លាតវៃ​លើ​ឋាន​ព្រះ​ចន្ទ (SLIM) របស់​ប្រទេស​នេះ បន្ត​បង្កើត​បាន​កំណត់​ត្រា​ថ្មី នោះ​គឺ «នៅ​មាន​ជីវិត​ក្រោយ​រាត្រី​ព្រះ​ចន្ទ​ទីបី​ដែល​មាន​បរិស្ថាន​មហា​សែន​ត្រជាក់​។ យាន SLIM បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពីខែមករាកន្លង​ទៅ ដែល​នេះ​បាន​ជួយ​ឱ្យ​ជប៉ុន​មាន​ឈ្មោះ​ជា​ប្រទេស​ទី 5 លើ​​ពិភពលោក​ ដែល​មាន​យាន​ចុះ​ចត​ដោយជោគជ័យ​លើ​ឋានព្រះ​ចន្ទ​ បន្ទាប់​ពី​អតីត​សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។

ស្ថានីយ​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​អាម៉េរិក មិន​អាច​ «រស់» ឡើងវិញ

ស្ថានីយ​ចុះ​ចត​ឯកជន​ដំបូង​ដែល​បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​ មិន​អាច​ងើប​ឡើង​វិញ​ បន្ទាប់​ពី​ «ដេក» អស់ជាច្រើន​សប្ដាហ៍​នៅ​ក្នុង​ស្បៃ​រាត្រី​នៃ​ឋាន​រណប​មួយ​នេះ​។ ក្រុម​ហ៊ុន Intuitive Machines នៅ​សហរដ្ឋ​អាម៉េរិក កាលពី​ថ្ងៃទី 23 មីនា បាន​ប្រកាស​ថា ស្ថានីយ​ចុះ​ចត​ Odysseus មិនបញ្ជូន​ទិន្នន័យ​មក​កាន់​ផែនដី​ បើ​ទោះ​តាម​ការ​គ្រោង​ទុក ផ្ទាំង​សូឡា​របស់​វា​នឹង​ទទួល​បាន​ពន្លឺ​ព្រះ​អាទិត្យ​គ្រប់​គ្រាន់​ ដើម្បី​បើក​វិទ្យុ​។ Odysseus បាន​ចុះ​ចត​ប្រកប​ដោយ​ភាព​ប្រថុយ​ប្រថាន​កាល​ពី​ថ្ងៃទី 22 កុម្ភៈ ប៉ុន្តែ​នៅ​តែ​អាច​ធ្វើការ​ពិសោធ​មួយ​ចំនួន និង​បញ្ជូន​រូប​ថត​មក​កាន់​ផែនដី មុន​ពេល​ក្រុម​អ្នកគ្រប់​គ្រង​សម្រេច​ចិត្ត​បញ្ចប់​បេសក​កម្ម​ ក្រោយ​រយៈ​ពេល​មួយ​សប្ដាហ៍​ នៅ​ពេល​វា​បាន​ឆ្លង​កាត់​រាត្រី​ព្រះ​ចន្ទ​ច្រើន​សប្ដាហ៍​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់ AFP។

ណាសារកឃើញឧទ្ធម្ភាគចក្រលើភពអង្គារ ដែលជួបគ្រោះថ្នាក់នៅតំបន់ដែលអាចមានផ្ទុកភាវរស់

យានអវកាស Perseverance បានបញ្ជូនរូបភាពស្ដីពីដៃគូសហការដែលបាន «ស្លាប់» របស់ខ្លួន មកកាន់ផែនដី។ នៅក្នុងរូបភាពដែលទើបត្រូវបានណាសាប្រកាស យានអវកាស Ingenuity ដែលជារ៉ូបូតឧទ្ធម្ភាគចក្ររបស់មនុស្សនៅលើភពអង្គារ កំពុងដេកស្ងៀមតែឯងនៅលើវាលខ្សាច់។ វាទើបត្រូវបានប្រកាសថា បានបញ្ចប់បេសកកម្មតាមរកភាវរស់នៅលើភពក្រហមនេះ។ យោងតាម Space.com រូបភាពនេះត្រូវបានយានរ៉ូបូត Perseverance ជាមិត្តរួមការងាររបស់ Ingenuity ថតនៅវេលាម៉ោង 13 និង 5 នាទី ថ្ងៃទី 4 កុម្ភៈ ម៉ោងក្នុងតំបន់នៅលើភពអង្គារ ក្រោយពី Perseverance បានចំណាយពេលច្រើនថ្ងៃក្នុងការស្វែងរក។ មុននោះ Ingenuity បានដាច់ទំនាក់ទំនងជាមួយណាសា កាលពីពាក់កណ្ដាលខែមករា 2024។ បញ្ហានេះត្រូវបានរកឃើញថា កើតឡើងដោយសារឧទ្ធម្ភាគចក្រនេះធ្លាក់ក្នុងពេលចុះចត។ ឧទ្ធម្ភាគចក្រ Ingenuity និងយាន Perseverance បានចុះចតលើភពអង្គារកាលពីខែកុម្ភៈ 2021។ ពួកវាមានភារកិច្ចតាមរកភាវរស់នៅភពក្រៅផែនដី ពោលគឺនៅតំបន់ Jezero Crater របស់ភពអង្ការ ជាទីដែលធ្លាប់មានបឹងទឹក និងវាលរាបកាលពីបុរាណ។ Ingenuity មានភារកិច្ចហោះហើរស៊ើបការណ៍ ដើម្បីជួយ Perseverance … Read more

សំណង់​ថ្មី​​មួយ​ក្រុម​ដែល​បំបែក​កំណត់​ត្រា​ពិភពលោក​នៅ​ឌូបៃ

តំបន់​ចម្រុះ​ One Za’abeel ដែល​រួម​មាន​អគារ​ចំនួន​​ពីរ​ កម្ពស់​ 305 ម៉ែត្រ និង 235 ម៉ែត្រ ហើយ​នៅ​កណ្ដាល​គឺជា​ស្ពាន​ដែល​មាន​ប្រវែង 230 ម៉ែត្រ​​ដ៏​ពិសេស​។ តំបន់​ចម្រុះ​ One Za’abeel ដែល​ទើប​សង់​ថ្មី​នៅ​ឌូបៃ របស់ អេមីរ៉ាត​អារ៉ាប​រួម​ ត្រូវ​បាន​សាងសង់​ដោយ​ក្រុម​ហ៊ុន​ជប៉ុន Nikken Sekkei។ One Za’abeel មាន​រចនា​សម្ព័ន្ធ cantilever វែង​បំផុត​លើពិភពលោក​ ពោល​គឺ​ប្រហែល 66 ម៉ែត្រ​។ នេះ​បើ​តាម​ Design Boom ចុះ​ផ្សាយ​កាលពី​ថ្ងៃទី 01 មករា 2024​។ Cantilever គឺជា​រចនា​សម្ព័ន្ធ​ផ្ដេក​​ដែល​ត្រូវ​បាន​ភ្ជាប់​តែ​មួយ​ចំហៀង​ទៅ​នឹង​សសរ​បញ្ឈរ​។ One Za’abeel រួម​មាន​អគារ​កប់​ពពក​ចំនួន​ពីរ​ គឺ The Tower និង The Residences ដែល​តភ្ជាប់​នឹង​គ្នា​ដោយ​ស្ពាន​បិទជិត​មួយ​ដែល​មាន​ឈ្មោះ​ថា The Link។ ដោយ​ស្ថិត​នៅ​ច្រក​ចូល​ទៅ​កាន់​តំបន់​ហិរញ្ញវត្ថុ​នៅ​កណ្ដាល​ក្រុង​ឌូបៃ គម្រោង​នេះ​គឺជា​ចំណុច​លេច​ធ្លោ​ចំពោះ​ភ្ញៀវ​ដែល​មក​ពី​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ឌូបៃ​។ សំណង់​នេះ​ឆ្ពោះ​ទៅ​រកការ​បង្កើត​សហគមន៍​សកម្ម​ធំ​មួយ​ ដែល​​បម្រើ​​ប្រជាជន … Read more

យាន​ចុះ​ចត​លើ​ឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន ថត​យក​រូប​ភាព​ចុង​ក្រោយ​

យាន​អវកាស​ SLIM នឹង​ឆ្លង​កាត់​រាត្រី​ត្រជាក់​ដ៏វែង​នៅ​លើឋាន​ព្រះ​ចន្ទ​​ ដោយ​ការ​ស្ថិត​នៅស្ងៀម​​​​មួយ​កន្លែង​ ហើយ​ប្រហែល​ជា​មិន​អាច​ដំណើរ​ការ​ឡើង​វិញ​បាន​​ នា​ពេល​ខាង​មុខ​។ យាន​ចុះ​ចត​ SLIM របស់​ប្រទេស​ជប៉ុន​ បាន​អស់​ថាមពល​មុន​ពេល​រាត្រី​ត្រជាក់​លើឋាន​ព្រះ​ចន្ទ​ចូលមក​បញ្ចប់​បេសក​កម្ម​ ប៉ុន្តែ​វា​នៅ​តែអាច​បញ្ជូន​រូប​​ថត​​ចុង​ក្រោយ​​មួយ​ចំនួន​ រួម​នឹង​ទិន្នន័យ​វិទ្យាសាស្ត្រ​ មក​កាន់​ផែនដី​ដល់​ពេល​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 01 កុម្ភៈ 2024​។ SLIM (Smart Lander for Investigating Moon) បាន​ជោគ​ជ័យ​ក្នុង​ការ​ចុះ​ចត​នៅ​លើ​ឋាន​ព្រះ​ចន្ទ​កាលពី​ថ្ងៃទី 19 មករា 2024​ បើ​ទោះ​ផ្ទាំង​សូឡា​ជួប​បញ្ហា​ ធ្វើ​ឱ្យ​យាន​នេះ​ត្រូវ​ផ្អាក​សកម្មភាព​លើ​ឋាន​ព្រះ​ចន្ទ​​ជា​បណ្ដោះ​អាសន្ន​។ ប៉ុន្តែ SLIM បាន​ដំណើរ​ការ​ឡើង​វិញ បន្ទាប់​ពី​ការ​ចុះ​ចត​បាន​ជិត​ដប់​ថ្ងៃ​ នៅ​ពេល​​ព្រះ​អាទិត្យ​បាន​ជះ​ពន្លឺ​មក​លើ​ផ្ទាំង​សូឡា​របស់​វា​។ អង្គការ​ស្រាវជ្រាវ​អវកាស​ជប៉ុន (JAXA) បាន​ចែក​រំលែក​រូប​ថត​ចុងក្រោយ​ដែល​បាន​ពី​យាន​ SLIM កាល​ពី​ថ្ងៃទី 31 មករា​។ ពួក​គេ​ក៏​បាន​បញ្ជាក់​ថា យាន​នេះ​បាន​ឈាន​ដល់​ស្ថាន​ភាព​ដេក​ស្ងៀម​ដូច​ការ​គ្រោង​ទុក​។ JAXA នឹង​ត្រូវ​​រង់​ចាំមួយ​​រាត្រី​​នៅ​លើ​ឋាន​ព្រះ​ចន្ទ ដែល​ប្រហែល​នឹង​ 14.5 ថ្ងៃ​នៅ​លើ​ផែនដី​ រួម​នឹង​លក្ខខណ្ឌ​កម្ដៅ​ព្រះ​អាទិត្យ​នៅ​ថ្ងៃ​បន្ទាប់​ ដែល​ចាប់​ផ្ដើម​​ពី​ថ្ងៃទី 15 កុម្ភៈ​ មុន​ពេល … Read more

ឧបករណ៍​ឆ្លាត​វៃ ​ជួយ​ឱ្យ​មនុស្ស​ធ្វើ​ការ​ក្នុង​ពេល​កំពុង​ដេកលក់

ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ដែល​មាន​ឈ្មោះ​ថា Prophetic អភិវឌ្ឍ​ឧបករណ៍​ឆ្លាត​វៃមួយ​ប្រភេទ​ដែល​អាច​ជួយ​គ្រប់​គ្រង​ និង​ប្រើ​ប្រាស់​សុបិន​ឱ្យ​មាន​ប្រយោជន៍​ដល់​ការ​ងារ​ប្រចាំ​ថ្ងៃ​។ ឧបករណ៍​ថ្មី​របស់​ក្រុម​ហ៊ុន​ Prophetic ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ឱ្យ​ថា «Halo» គឺជា​ប្រព័ន្ធ​បច្ចេក​វិទ្យា​មួយ​ដែល​នឹងបំពាក់​​ទៅ​លើ​ក្បាល​ ដើម្បី​​នាំ​អ្នក​ប្រើ​ប្រាស់​ចូល​ទៅ​ក្នុង​សភាព​គេងលក់​សុបិន​ល្អ​។ Halo អនុញ្ញាត​ឱ្យ​អ្នក​ប្រើ​ប្រាស់​ដឹង​បាន​ថា ខ្លួន​កំពុង​យល់​សប្ដិ និងអាច​គ្រប់​គ្រង​ខ្លឹម​សារ​នៃ​សុបិន​នោះ​។ ឧបករណ៍​នេះ​ជួយ​ប្រែ​ក្លាយ​សុបិន​ឱ្យ​ទៅ​ជា​កន្លែង​ធ្វើ​ការ​និម្មិត ដែល​​គាំទ្រ​ដល់​សកម្មភាព​ច្នៃប្រឌិន និង​សិក្សា​បែប​ថ្មី​។ គិត​មក​ដល់​បច្ចុប្បន្ន ក្រុម​ហ៊ុន Prophetic កំពុង​សហការ​ជាមួយអ្នក​ជំនាញ និង​​ស្ថាប័នកំពូលៗ មាន​ដូចជា Afshin Mehin ដែល​ជា​អ្នក​បង្កើត Card7 និង​ឧបករណ៍​ Neuralink N1 ឱ្យ​ក្រុម​ហ៊ុន​ដាំ​ឈីប​លើ​ខួរ​ក្បាល​របស់​មហា​សេដ្ឋី Elon Musk ដើម្បី​អភិវឌ្ឍ Halo​។ ក្រុម​ហ៊ុន​នេះ​ជឿ​ថា សក្ដានុពល​នៃ​សុបិន​ល្អ​ មិន​ត្រឹម​តែ​អាច​ដោះ​ស្រាយ​បញ្ហា​ជាក់​លាក់​នោះ​ទេ តែ​ក៏​អាច​បង្កើត​បាន​វិធី​ដោះ​ស្រាយ​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត​ ជាមួយ​នឹង​គំនិត​ស្រមៃ​ដែល​មិន​អាច​គិត​ចេញ​នៅ​ពេល​កំពុង​រលឹក​។ Prophetic យោង​ទៅ​លើ​ការ​សិក្សា​ស្រាវជ្រាវស្ដីពី​ការ​ដាស់​ខួរក្បាល​​របស់​វិទ្យាស្ថាន Donders នៅ​ប្រទេស​ហូឡង់ ដើម្បី​អភិវឌ្ឍផលិត​ផល​របស់​ខ្លួន​។ ពួក​គេ​គ្រោង​នឹង​ប្រមូល​ទិន្នន័យ​នេះ​នៅ​ក្នុង​រដូវ​ផ្ការីក​ឆ្នាំ 2024​ រួច​បង្ហាញ​ឧបករណ៍​របស់​ខ្លួន​នៅ​រដូវ​ផ្ការីក​ឆ្នាំ 2025៕

រ៉ូបូត​ឥណ្ឌាចាប់​ផ្ដើម​«ដេកចាំព្រះ​អាទិត្យ» នៅ​លើ​ឋាន​ព្រះ​ចន្ទ

អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា (ISRO) ប្រកាស​ថា រ៉ូបូត​ Pragyan សម្រេច​បាន​បេសក​កម្ម​ដើរ​លើ​ដី​ឋាន​ព្រះ​ចន្ទ និង​ប្ដូរ​មក​របប​ដេក​វិញ ក្រោយ​ការ​ចុះ​ចត​បាន​ជិត​ពីរ​សប្ដាហ៍​នៅក្បែរ​​ប៉ូល​ខាង​ត្បូង​។ បណ្ដា​ឧបករណ៍​នៅ​លើ​រ៉ូបូត​ Pragyan ត្រូវ​បាន​បិទ​ ហើយ​ទិន្នន័យ​ដែល​វា​ប្រមូល​បាន​​ក៏​ត្រូវ​បាន​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ​ស្ថានីយ​ចុះ​ចត​ Vikram។ តាម​ផែនការ ទាំង​រ៉ូបូត​ Pragyan ទាំង​ស្ថានីយ​ Vikram របស់​បេសកកម្ម Chandrayaan-3 នឹង​ធ្វើសកម្មភាព​ត្រឹម​តែ​មួយ​ថ្ងៃ​នៃ​ឋាន​ព្រះ​ចន្ទ​ ដែល​ស្មើ​នឹង​ 14 ថ្ងៃ​នៅ​លើផែនដី​។ នេះ​បើ​តាម ABC News។ «រ៉ូបូត​សម្រេច​បាន​បេសក​កម្ម​ដែល​បាន​ប្រគល់។ បច្ចុប្បន្ន វា​បាន​ឈប់​ដំណើរ​ការ និង​ស្ថិត​ក្នុង​របប​ដេក​នៅ​ពេល​ពន្លឺ​​ថ្ងៃ​នៅ​ប៉ូល​ខាង​ត្បូង​ត្រូវ​បាន​បិទ» ISRO ប្រកាស​កាល​ពី​ថ្ងៃទី 02 កញ្ញា​ដូច្នេះ​។ យោង​តាម ISRO ពេល​នេះ ថ្ម​របស់​វា​មាន​ថាមពល​ពេញ​។ ផ្ទាំងសូឡា​ត្រូវ​បាន​បង្វែរ​ទិស​ដើម្បី​ទទួល​យក​ពន្លឺ​នៅពេល​មាន​ថ្ងៃ​រះ​បន្ទាប់​ ដែល​គ្រោង​នឹង​កើត​ឡើង​នៅ​ថ្ងៃទី 22 កញ្ញា 2023​។ ប្រព័ន្ធ​ប្រមូល​រលក​សញ្ញា​បន្ត​ធ្វើ​សកម្មភាព​។ សង្ឃឹម​ថា រ៉ូបូត​អាច​ភ្ញាក់​ដឹង​ខ្លួន​ដោយ​ជោគ​ជ័យ​ដើម្បី​បំពេញ​បេសក​កម្ម​ថ្មី​។

ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

(សហរដ្ឋ​អាម៉េរិក) – ខុន​ដូ​មួយ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Manhattan ទើបតែ​បាន​បំបែក​កំណត់ត្រា​ស្ដីពី​ថ្លៃ​ជួល​ដែល​ខ្ពស់បំផុត​នៅ​ទីក្រុង​នី​វ​យ៉​ក ដោយមាន​តម្លៃ 125,000 ដុល្លារ/ខែ។ អត្តសញ្ញាណ​របស់​អ្នក​ជួល​ខុន​ដូ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។ Jessica C. Campbell របស់ Nest Seekers International ដែលជា​ឈ្មួញ​ជើងសារ​ផ្នែក​អចលនទ្រព្យ​ឱ្យដឹងថា អ្នក​ជួល​បាន​យល់ព្រម​ភ្លាម​នៅក្នុង​ថ្ងៃ​មក​មើល​ខុន​ដូ។ «តម្លៃ​ជួល​បាន​បំបែក​កំណត់ត្រា​នៅ​កណ្ដាល​ទីក្រុង ប៉ុន្តែ​ក៏​ស័ក្ដិសម​ដែរ ព្រោះ​វា​ជា​កន្លែង​ដ៏​ថ្លៃថ្នូរ» Jessica C. បញ្ជាក់​ដូច្នេះ។ ជាមួយនឹង​តម្លៃ​ត្រូវ​បង់ 125,000 ដុល្លារ​ក្នុង​មួយខែ អតិថិជន​អាច​រស់នៅក្នុង​ខុន​ដូ​ទំហំ​ជាង 600 ម៉ែត្រការ៉េ​នៅ​ជាន់​ទី 20 និង 21 របស់​អគារ​ 100 Vandam។ យោងតាម Jessica C. នេះ​គឺជា​កន្លែង​ស្នាក់នៅ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​ឃើញ​នៅ​នី​វ​យ៉​ក។ ខុន​ដូ​ខាងលើ​មាន​បន្ទប់ដេក​ចំនួន 6 បន្ទប់ទឹក​ចំនួន 7 និង​អាច​មើលទៅ​កាន់​ទន្លេ Hudson កំពង់ផែ New York និង​រូបសំណាក Statue of Liberty យ៉ាង​ពេញភ្នែក។ … Read more

កាត់បន្ថយ​ការចំណាយ​លើ​អគ្គិសនី​ពី 5 ដល់ 10% ដោយ​ទម្លាប់​មួយ​នេះ

យោងតាម​ក្រសួង​ថាមពល​អាម៉េរិក (DOE) ​អគ្គិសនី​ពី 5 ទៅ 10% នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ឧបករណ៍​នានា​ដែល​អ្នក​មិន​ប្រើប្រាស់ ឬ​មិនទាន់​ប្រើប្រាស់។ អ្នក​ប្រហែលជា​ធ្លាប់​បានឃើញ​ពាក្យ «Energy vampires» ជា​ពាក្យ​សំដៅលើ​បណ្ដា​ឧបករណ៍​ដែល​នៅតែ​ស៊ី​ភ្លើង បើ​ទោះ​​អ្នក​មិន​ប្រើប្រាស់ ឬ​បាន​បិទ​ចរន្តអគ្គិសនី​រួចហើយ ប៉ុន្តែ​នៅតែ​ភ្ជាប់​ជាមួយនឹង​ប្រភព​អគ្គិសនី។ មូលហេតុ​គឺថា ព្រោះតែ​ពួកវា​នៅតែ​បន្ត​ប្រើប្រាស់​អគ្គិសនី​សម្រាប់​អេក្រង់ ឬ​កូន​អំពូល​ភ្លើង​សញ្ញា កុំព្យូទ័រ​ស្ថិតក្នុង​របប​ដេក (sleep) ឆ្នាំង​បញ្ចូល​ថាមពល​ដែល​បាន​ដក​ទូរស័ព្ទ​ចេញ បណ្ដា​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ដំណើរការ​លាក់​ខ្លួន ទូរស័ព្ទ​លើ​តុ ឧបករណ៍ឆ្លាត​វៃ​សម្រាប់​ប្រើ​​ក្នុងផ្ទះ​​ដែល​អេក្រង់​ត្រូវ​ដំណើរ​ការមិន​ឈប់ ឬ​តែងតែ​ភ្ជាប់​នឹង​អ៊ី​ន​ធើរ​ណិ​ត។ល។ បរិមាណ​អគ្គិសនី​ខាងលើ​តែង​ត្រូវបាន​ហៅថា «standby power» (បន្ទុកអគ្គិសនី​បម្រុង), «shadow load» (បន្ទុកអគ្គិសនី​ស្រមោល​) ឬ​ហៅថា «vampire power» (ផ្ទុក​អគ្គិសនី​បី​សាច)។ ទាំងនេះ​នឹងធ្វើ​ឱ្យ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​ប្រចាំខែ​របស់​អ្នក​កើនឡើង។ ក៏ប៉ុន្តែ បញ្ហា​ខាងលើ​អាច​ដោះស្រាយបាន ដោយ​អ្នក​គ្រាន់តែ​ដក​ឌុយ​​ឧបករណ៍​ទាំងឡាយ​ដែល​មិនចាំបាច់ ឬ​មិន​ប្រើប្រាស់ មិន​ទាន់​ប្រើ​ប្រាស់​ ចេញពី​ព្រី​ភ្លើង។ យោងតាម DOE បើសិន​​គ្រួសារ​មួយ​ដែលមាន​ជីវភាព​មធ្យម​នៅ​សហរដ្ឋ​អាម៉េរិក ធ្វើ​ដូច្នេះ ពួកគេ​អាច​សំច័យ​ប្រា​ក់បាន​ប្រហែល 100 ដុល្លារ​រៀងរាល់ឆ្នាំ៕

ចម្លែក​មែន! ស្ត្រី​ម្នាក់​មិនបាន​ដេក​ 40 ឆ្នាំ​មក​ហើយ តែ​នៅ​មាន​កម្លាំង​ដូច​ធម្មតា

ថ្មីៗនេះ សារព័ត៌មាន​ចិន​បាន​រាយការណ៍​ថា មាន​ស្ត្រី​ម្នាក់​ប្រកាសថា មិនបាន​ដេក​អស់​រយៈពេល​​ប្រហែល 4 ទសវត្សរ៍​មកហើយ ប៉ុន្តែ​មិនមាន​សភាព​ងងុយដេក ឬ​អស់កម្លាំង​អ្វី​ឡើយ។ មនុស្ស​គ្រប់រូប​ត្រូវការ​ដំណេក​ដើម្បី​យក​កម្លាំង​មកវិញ ប៉ុន្តែ Li Zhanying ដែលជា​ស្ត្រី​ម្នាក់​រស់នៅក្នុង​ខេត្ត Henan ប្រទេស​ចិន បានឱ្យដឹងថា បាន​ឆ្លងកាត់​ពេលវេលា 40 ឆ្នាំ ដោយ​មិនបាន​ដេក​ពួន​សោះឡើយ។ នេះ​គឺជា​រឿង​ចម្លែក​ដែល​ត្រូវបាន​បញ្ជា​ក់ដោយ​ស្វាមី​របស់​អ្នកស្រី និង​អ្នកជិតខាង។ អ្នកស្រី Li ប្រាប់ថា តាម​ការចងចាំ គាត់​ធ្លាប់បាន​ដេក​មួយ​ដំណេក​កាលពី​អាយុ 5 ឬ 6 ឆ្នាំ។ ក៏ប៉ុន្តែ​ពេលនេះ បើ​ទោះ​មាន​អាយុ​ជាង 40 ទៅហើយ ដំណេក​របស់​អ្នកស្រី ​គឺ​នៅសល់តែ​អនុស្សាវរីយ៍​ប៉ុណ្ណោះ។ លោក Liu Suoquin ដែលជា​ស្វាមី​របស់​អ្នកស្រី Li បាន​ប្រាប់ថា តាំងពី​ពេល​រៀបការ​រួច គាត់​មិនដែល​ឃើញ​ភរិយា​ខ្លួន​ដេក​នៅពេល​យប់​នោះទេ ហើយ​ពេល​ថ្ងៃ​ក៏​នៅតែ​ធ្វើការ។ លោក Liu ធ្លាប់បាន​ទិញ​ថ្នាំ​ងងុយដេក​ឱ្យ​លេប ប៉ុន្តែ​ក៏​មិនបាន​ផល។ យោងតាម​ទំព័រ Bastille Post អ្នកស្រី Li … Read more

ឧបករណ៍​ថត និង​ចាក់​បង្ហាញ​​សុបិន​ក្នុង​ទម្រង់​វីដេអូ

សូម​ស្រមៃ​មើលថា តើ​វា​អស្ចារ្យ​កម្រិត​ណា នៅពេល​អ្នក​អាច​ទស្សនា​ទិដ្ឋភាព​ក្នុង​សុបិន​របស់​អ្នក​ដូច​ទៅនឹង​ការ​ទស្សនា​ខ្សែភាពយន្ត​នៅ​ខាងក្រៅ។ ឧបករណ៍​ថត​សុបិន​ដែល​អភិវឌ្ឍ​ដោយ​អ្នកជំនាញ​ជប៉ុន បើក​ផ្លូវ​ឱ្យមាន​ការស្វែងយល់​លំអិត​​អំពី​អាថ៌កំបាំង​នៃ​សុបិន។ យោងទៅតាម​ការរីកចម្រើន​នៃ​វិស័យ​រូបភាព​សរសៃប្រសាទ និង​បញ្ញា​សិប្បនិម្មិត ឧបករណ៍​នេះ​ផ្ដិត​យក​សកម្មភាព​របស់​សរសៃប្រសាទ​ អម​នឹង​ស្ថានភាព​រវើរវាយនៅ​មុន​ពេល​ដេក​លក់ ហើយ​បំប្លែង​វា​ទៅជា​រូបភាព។ តាមរយៈ​ការបំពាក់​បច្ចេកទេស​​​ផ្ដិត​យក​រូបភាពនៃ​ប្រព័ន្ធ​ប្រសាទ​ក្នុង​​ខួរក្បាល ជាមួយនឹង​បណ្ដា​បច្ចេកទេស​នៃ​បច្ចេកវិទ្យា​ដ៏​ទំនើប ក្រុម​អ្នកវិទ្យាសាស្ត្រ​សម្រេចបាន​ជំហាន​ថ្មី​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​នៅក្នុង​ការបកស្រាយ​ខ្លឹមសារ​នៃ​រូបភាព​ក្នុង​​សុបិន នាំឱ្យមាន​ការបង្កើតបាន​ឧបករណ៍​ដែល​អាច​ប្រែក្លាយ​សុបិន​ឱ្យទៅជា​រូបភាព​វីដេអូ។ យោងតាម​ទំព័រ Hoaxorface ឧបករណ៍​ផ្ដិត​យក​រូបភាព​​សុបិន ប្រើប្រាស់​រូបភាព​ពី​ការ​ស្កែ​ន​ដំណើរការ​នៃ​លំហូរ​​ឈាម​ក្នុង​សរសៃឈាម​ខួរក្បាល (fMRI) ដើម្បី​វាស់​ស្ទង់​សកម្មភាព​របស់​ខួរក្បាល និងការ​​កំណត់យក​​​គំរូ​នានា​ដែល​ទាក់ទង​នឹង​ខ្លឹមសារ​នៃ​សុបិន​ជាក់លាក់។ ក្រោយមក បច្ចេកទេស​កុំព្យូទ័រ​នឹង​បំប្លែង​បណ្ដា​គំរូ​ខាងលើ​ឱ្យទៅជា​រូបភាព​ដែល​អាច​មើល​យល់ អនុញ្ញាតឱ្យ​បង្កើតបានជា​វីដេអូ​ដែល​បង្ហាញ​ឡើងវិញ​នូវ​អ្វីដែល​កំពុង​កើតឡើង​ក្នុង​សុបិន។ បើទោះជា​ឧបករណ៍​ថត​សុបិន​បានបង្ហាញ​អំពី​ការរីកចម្រើន​ដ៏​ឆាប់រហ័ស​នៅក្នុង​ការបកស្រាយ​សុបិន ប៉ុន្តែ​បច្ចេកវិទ្យា​នេះ​កំពុង​​ស្ថិតក្នុង​ដំណាក់កាល​នៃ​ការអភិវឌ្ឍ​ដំបូង​នៅឡើយ ហើយ​កំពុង​ត្រូវបាន​អភិវឌ្ឍ​បន្ត។ នៅពេល​បច្ចេកវិទ្យា​នេះ​ត្រូវបាន​អភិវឌ្ឍ​ពេញលេញ វា​នឹង​អាច​ក្លាយជា​បដិវត្តន៍​ដែល​ទាក់ទង​នឹង​ការយល់ដឹង​របស់​មនុស្ស​ចំពោះ​អត្ថន័យ​ពិត​របស់​សុបិន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​របស់​អារ​ម្មណ៍​នៃ​មនុស្សម្នាក់ៗ។ ក៏ប៉ុន្តែ បញ្ហា​ដែល​ទាក់ទង​នឹង​បច្ចេកវិទ្យា​នេះ​ក៏​អាច​កើតឡើង​ដំណាល​គ្នា​ផងដែរ ក្នុងនោះ មានដូចជា​ បញ្ហា​សីលធម៌​ជាដើម៕

ជន្លេន​បុរាណ​ «ដេកលក់» 46,000 ឆ្នាំ​ ពេល​នេះ​បាន​ភ្ញាក់​ដឹង​ខ្លួន​​ឡើងវិញ

(រុស្ស៊ី) – ជន្លេនបុរាណ​មួយ​ប្រភេទ​​បាន​ងើប​ពី​ដំណេក​បន្ទាប់​ពី​ដេក​កក​អស់​រយៈ​ពេល​រាប់​ម៉ឺន​ឆ្នាំ​នៅ​ក្នុងហ្វូស៊ីល​​រូង​កំប្រុក​​​តាំង​ពី​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​បង្អស់​។ ជន្លេន​ខ្នាត​តូច​មួយ​ប្រភេទ​នៅ​មាន​ជីវិត បន្ទាប់​ពីបាន​​ដេក​ក្នុង​ស្រទាប់​ទឹក​កក​ក្នុង​ដី​ដែលមាន​អាយុ​កាល​​​រាប់​ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី យូរ​ជាង​រាប់​ម៉ឺន​ឆ្នាំ​ បើ​ធៀប​នឹង​ប្រភេទ​ជន្លេន​ដែល​ត្រូវ​បាន​ធ្វើ​ឱ្យ​រស់​ឡើងវិញ​មុននោះ​។ ជន្លេន​នេះ​ស្ថិត​ក្នុង​ប្រភេទ​ Panagrolaimus kolymaensis។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​បាន​រកឃើញវាកំពុង​​ដេក​ជារង្វង់​មូល​នៅ​ក្នុងហ្វូស៊ីល​​រូង​របស់​សត្វ​កំប្រុក​​ដែល​យក​ពី​ដី​ដែល​កក​រាប់​ម៉ឺន​ឆ្នាំ​ ក្បែរ​ទន្លេ​ Kolyma នៅ​ភាគ​ឦសាន​នៃ​បូល​ខាង​ជើង​ កាល​ពី​ឆ្នាំ 2002​។ អ្នក​វិទ្យា​សាស្ត្រ​មួយ​ក្រុម​ក៏​ធ្លាប់​បាន​ជួយ​ឱ្យ​ជន្លេន​ដែល​កក​រស់​ឡើង​វិញ​ម្ដង​ហើយ​កាល​ពី​ឆ្នាំ 2018 ប៉ុន្តែ​មិន​បាន​ដឹង​អំពី​អាយុ​កាល​ និង​ប្រភេទ​របស់​វា​។ «នៅ​ទី​នេះ យើង​បាន​បញ្ជាក់​ថា ​ជន្លេន​រាង​មូល​រស់​នៅ​ក្នុង​ដី ប្រភេទ Panagrolaimus kolymaensis បាន​ផ្អាក​ដំណើរ​ការ​ក្នុង​រយៈ​ពេល 46,000 ឆ្នាំ​នៅ​ក្រោម​ដី​ដែល​កក​រាប់​ម៉ឺនលាន​​ឆ្នាំ​នៅ​ស៊ីបេរី» អ្នក​ស្រាវ​ជ្រាវ​មក​ពី​ប្រទេស​រុស្ស៊ី និង​អាល្លឺម៉ង់ ឱ្យ​ដឹង​ដូច្នេះ​។ រាងកាយ​របស់​សត្វ​ជន្លេន​មូល និង​ខ្លាឃ្មុំ​ទឹក (Tardigrades) អាច​ស្ថិតនៅ​ស្ងៀម​មួយ​កន្លែង​ ដែល​ហៅ​ថា cryptobiosis (ដេកកក) ដើម្បី​ទប់​ទល់​នឹង​ស្ថានភាព​កក ឬ​បាត់​បង់​ជាតិ​ទឹក​ទាំង​ស្រុង​។ ក្នុងករណី​នេះ​ ពួក​វា​កាត់បន្ថយ​ការ​ប្រើ​ប្រាស់​អុកស៊ីសែន និង​កម្ដៅ​ដែល​កើត​ពី​​ដំណើរ​ការ​ស្រូប​យក​ជីវជាតិ​ពី​អាហារ​ ដល់​ថ្នាក់​មិន​អាច​ត្រូវ​បាន​គេ​ដឹង​។​ ជន្លេន​ខាងលើ​បាន​ដេក​កក​ក្នុង​ដី​តាំង​ពី​ចុង​យុគ​សម័យ​ទឹក​កក​ចុង​ក្រោយ​ (ពី 2.6 លាន​ ដល់ 11,700 ឆ្នាំ​មុន​)​។ បណ្ដា​ប្រភេទ​ជន្លេន​បុរាណ​អាច​រស់​ឡើង​វិញ​ បើ​សិន​ពួក​វា​រួច​ផុត​ពី​ស្រទាប់​ទឹក​កក​ក្រោម​ដី​។