ការបញ្ចុះកម្ដៅ ពេលកូនក្តៅខ្លួន

នៅពេលកូនតូចគ្រុនក្តៅខ្លួន រឿងដែលសំខាន់បំផុតនោះគឺ ត្រូវប្រញាប់បញ្ចុះកម្ដៅឱ្យកូនជាបន្ទាន់ ព្រោះក្មេងអាច​នឹង​​​ត្រូវប្រកាច់​ដោយសារតែ​កម្ដៅខ្លួនឡើងខ្លាំង ជាពិសេសចំពោះក្មេងដែលធ្លាប់មានប្រវត្តិប្រកាច់ពីមុនមក។ ការបញ្ចុះកម្ដៅខ្លួនកូន អាចធ្វើបានដូចតទៅ៖ 1-ឱ្យលេបថ្នាំបញ្ចុះកម្ដៅ តាមចំនួនដែលគ្រូពេទ្យកំណត់ និងឱ្យលេបថែមទៀតបាន ក្នុងរយៈពេលពី 4-6ម៉ោងបន្ទាប់ បើសិនជានៅតែក្តៅ​ខ្លួន។ 2-ជូតខ្លួនឱ្យកូន ដើម្បីបញ្ចុះកម្ដៅ តាមវិធីដែលត្រឹមត្រូវដូចខាងក្រោមនេះ៖ បិទកង្ហារ និងម៉ាស៊ីនត្រជាក់ឱ្យអស់ មុននឹងធ្វើការជូតខ្លួនឱ្យក្មេង។ យកកន្សែងពោះគោតូចៗ2-3 ទុកប្រើឆ្លាស់គ្នា ដោយជ្រលក់ទឹកស្អាតធម្មតា ហើយពូតទឹកចេញតិចៗ យកមកជូតផ្ទៃមុខ ​ផ្នែកខាងលើ​ជាមុន​សិន រួចសឹមជូតតាមដងខ្លួន ផ្នែកខាងមុខ និងខ្នង បន្ទាប់មកដៃទាំងសងខាង រួចចុះទៅដល់ជើងទាំង 2ខាង រួចជូតត្រឡប់មករកដើមទ្រូង ដើម្បីឱ្យ​ឈាមហូរវិលត្រឡប់មករកបេះដូងវិញបានល្អ។ ជូតបញ្ច្រាស់ប្រហោងរន្ធរោម ដើម្បីជាការបើកចំហរន្ធរោម ឱ្យជួយបំភាយកម្ដៅចេញពីរាងកាយបានល្អ ដោយ​ឱ្យទឹក ជាអ្នកដឹកនាំកម្ដៅចេញពីរាងកាយ។ គួរជូតឱ្យបានញឹកញាប់នៅត្រង់បំពង់ក ក្លៀក គន្លាក់កែងដៃ បាត​ដៃ ​បាតជើង និងជូតចុះឡើងដដែលៗ 2-3ដង ចំណាយពេលវេលាប្រមាណ 10-15នាទី រហូតទាល់តែកម្ដៅ​​ថយចុះ។ តែ បើក្មេងនៅតែមានកម្ដៅខ្លាំងដដែល ចូរប្រញាប់នាំទៅមន្ទីពេទ្យ ដើម្បីឱ្យគ្រូពេទ្យពិនិត្យ និងព្យាបាលយ៉ាងត្រឹមត្រូវ ជាបន្ទាន់៕

របស់មិនល្អ ពេលមានផ្ទៃពោះរបស់ស្រ្តី

ស្រ្តីមានផ្ទៃពោះត្រូវតែប្រយ័ត្នឱ្យបានច្រើនលើគ្រប់ៗរឿង ជាពិសេសក្នុងត្រីមាសដំបូង(1-3 ខែដំបូង) រឹតតែត្រូវប្រយ័ត្នខ្លាំងជាងអំឡុងពេលណាទាំងអស់ ព្រោះជារយៈពេលដែលអាចនឹងកើតការរលូតបានយ៉ាងងាយ។ ជាអំឡុងពេលដែលកូនកំពុងសាងអវយវៈ និងកំពុងតោងជាប់នឹងជញ្ជាំងស្បូន។ ក្នុងអំឡុងពេលមានគភ៌ ប្រព័ន្ធការពារជំងឺរបស់អ្នកម្តាយនឹងធ្លាក់ចុះទាប ដែលនេះជាការសម្របសម្រួលខ្លួន ដើម្បីបន្ថយការបដិសេធគភ៌ ដែលប្រៀបដូចជារឿងប្លែកចម្លែកមួយដែរ។ ដូច្នេះ យើងនឹងមើលឃើញថា ស្រ្តីមានគភ៌មានឱកាសឆ្លងមេរោគបានយ៉ាងងាយជាងមនុស្សធម្មតាទូទៅ និងនៅពេលឆ្លងមេរោគហើយ ក៏នឹងកើតមានសភាវជ្រៀតជ្រែកពីជំងឺផ្សេងៗកាន់តែងាយឡើង ដូចជា បើឆ្លងមេរោគគ្រុនផ្តាសាយធំ ឱកាសក្នុងការកើតសភាវរលាកសួតមានខ្ពស់ជាងមនុស្សប្រក្រតីទូទៅ។ ប្រព័ន្ធរំលាយអាហារ ក៏ដូចគ្នាដែរ បើបានទទួលអាហារដែលមិនស្អាត ស្ទើរឆៅ ស្ទើរឆ្អិននោះ ក៏នឹងធ្វើឱ្យងាយមានការឆ្លងមេរោគក្នុងប្រព័ន្ធរំលាយអាហារ ដែលជាមូលហេតុធ្វើឱ្យស្រ្តីមានគភ៌មានអាការរាករូស ក្អួតចង្អោរ ឈឺពោះ និងត្រូវមកគេងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ដើម្បីបញ្ចូលសេរ៉ូមជំនួសជាតិទឹកដែលបានបាត់បង់ចេញពីរាងកាយដោយសារការក្អួត ឬបន្ទោបង់រាកជាទឹកច្រើនៗដង និងញ៉ាំថ្នាំសម្លាប់មេរោគ។ ដូច្នេះស្រ្តីមានគភ៌គួរតែផ្តល់ភាពសំខាន់ និងផ្ចិតផ្ចង់រឿងអាហារការហូបចុកឱ្យបានដិតដល់ជាពិសេស ដោយសារតែ បើសិនជាមានអាការធ្ងន់ធ្ងរខ្លាំងរហូតដល់រាងកាយទប់ទល់នឹងការឆ្លងមេរោគលែងរួច (ដូចជា ធ្ងន់ធ្ងររហូតទទួលទានអាហារ និងទឹកមិនបាន រហូតធ្វើឱ្យតុល្យភាពទឹក និងសារធាតុរ៉ែក្នុងរាងកាយខុសប្រក្រតី)នោះ រាងកាយអាចនឹងកាត់បន្ថយបន្ទុកការធ្វើការងារ ដោយការទម្លាក់កូនចេញ ដែលធ្វើឱ្យកើតមានការរលូតតាមមកហ្នឹងឯង។ ដូច្នេះហើយទើបអ្នកម្តាយដែលកំពុងមានគភ៌ គួរចៀសវាងអាហារទាំងនេះ ទោះជាក្នុងអំឡុងពេលមុនមានផ្ទៃពោះអាចទទួល​ទាន​បានក៏ដោយ ព្រោះសភាពរាងកាយស្ថិតក្នុងអំឡុងពេលដែលខុសប្លែកពីគ្នា។ គួរចៀសវាងអាហារឆៅ ដូចជា សាច់ត្រីឆៅផ្សេងៗ តែបើចង់ទទួល​ទានខ្លាំងមែនទែននោះ ក៏ត្រូវជ្រើសរើសហាងណាដែលជឿទុកចិត្តបានក្នុងរឿងភាពស្អាត និងអនាម័យ។ … Read more

ចំណុចល្អ 10យ៉ាងនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ

ទឹកដោះម្ដាយ គឺជាអាហារដែលមានគុណប្រយោជន៍ខ្ពស់បំផុតសម្រាប់កូនរបស់យើង។ ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនឹងជួយបំពេញបន្ថែមតម្រូវការរបស់កូនបាន មិនថាតែរឿងសារធាតុអាហារ ប្រព័ន្ធប្រឆាំងជំងឺ ចំណងសម្ព័ន្ធភាពរវាងម្ដាយ និងកូនប៉ុណ្ណោះទេ តែចំណុចល្អរបស់ការចិញ្ចឹមកូនដោយទឹកដោះម្ដាយនៅមានច្រើនចំណុចទៀត ​ដែលថ្ងៃនេះ ឡារ៉ែនសូមលើកយកចំណុចល្អ 10យ៉ាងមកជម្រាបអ្នកម្ដាយដែលកំពុងចិញ្ចឹមកូនតូចទាំងអស់ដូចខាងក្រោមនេះ។ ចំណុចល្អនៃការចិញ្ចឹមកូនដោយទឹកដោះម្ដាយ ទឹកដោះម្ដាយជាសារធាតុអាហារដែលមកពីធម្មជាតិ មានសុវត្ថិភាពចំពោះកូនរបស់យើងខ្លាំងបំផុត ចង់ញ៉ាំអ្វីដែលមានសុវត្ថិភាព និងបានទទួលសារធាតុអាហារដែលរាងកាយត្រូវការស្មើនឹងទឹកដោះម្ដាយ គ្មានទៀតឡើយ តឱ្យតិចណូឡូជីរបស់មនុស្សចង់ឈានទៅមុខឆ្ងាយប៉ុនណា ដែលអាចផលិតទឹកដោះច្នៃប្រឌិតល្អប៉ុនណា ក៏មិនអាចប្រៀបប្រដូចស្មើនឹងទឹកដោះម្ដាយបានដែរនៅក្នុងពិភពលោកនេះ។ កុមារដែលធំធាត់ឡើងពីការបៅទឹកដោះម្ដាយ នឹងរឹងមាំជាងកុមារដែលបៅទឹកដោះគោម្សៅ ព្រោះនៅក្នុងទឹកដោះម្ដាយគ្រប់ដំណក់ ត្រូវបានចម្រាញ់មកពីខាងក្នុងរាងកាយរបស់ម្ដាយខ្លួនឯង។ ប្រព័ន្ធប្រឆាំងជំងឺផ្សេងៗក្នុងខ្លួនរបស់ម្ដាយ នឹងត្រូវបញ្ជូនបន្តតាមរយៈទឹកដោះ ពេលកូនបានបៅទឹកដោះម្ដាយ ក៏នឹងបានទទួលប្រព័ន្ធប្រឆាំងជំងឺផ្សេងទាំងនោះដែរ ដែលទឹកដោះគោម្សៅ ឬទឹកដោះច្នៃប្រឌិតដទៃទៀតគ្មានដូច។ គ្មានបញ្ហារឿងទល់លាមក ព្រោះទឹកដោះម្ដាយហ្នឹងងាយរំលាយ ធ្វើឱ្យកូនមិនបាច់លំបាកទ្រាំទ្រនឹងអាការទល់លាមក តែបើកូនរបស់យើងបៅទឹកដោះគោ ឬទឹកដោះប្រភេទផ្សេងទៀត អាចនឹងជួបបញ្ហាទល់លាមកច្រើនជាង។ គ្មានបញ្ហារឿងកូនធាត់ជ្រុល ធ្លាប់ឃើញទារកធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់ណាស់មែនទេ? តែញឹកញាប់ណាស់ដែលទារកទើបកើតដំបូងដែលយើងឃើញធាត់ៗម៉ាប់ៗគួរឱ្យស្រឡាញ់នោះក៏មានទម្ងន់ខ្លួនលើសកម្រិតដែរ។ មូលហេតុ គឺបណ្ដាលមកពីការចិញ្ចឹមកូនដោយទឹកដោះគោ ឬទឹកដោះច្នៃប្រឌិតប្រភេទផ្សេងៗ ក្នុងខណៈដែលការចិញ្ចឹមកូនដោយទឹកដោះម្ដាយវិញ កូនរបស់យើងនឹងគ្មានបញ្ហារឿងទម្ងន់ខ្លួនកើនឡើងជ្រុលឡើយ។ ទម្ងន់ខ្លួនរបស់កូននឹងកើនទៅតាមកម្រិតសង្តង់ដារបស់ទារកក្នុងវ័យនីមួយៗបែបធម្មជាតិ។ ឱកាសកើតកន្ទួលរមាស់លើក្រណាត់កន្ទបមានតិចជាង ក្រណាត់កន្ទបកើតមានភាពសើមអាប់ និងកើតប្រតិកម្មរបស់មេរោគបាក់តេរី ក្នុងករណីដែលយើងចិញ្ចឹមកូនដោយទឹកដោះគោ លាមករបស់កូននឹងមានមេរោគបាក់តេរីច្រើនជាង ពេលមករួមជាមួយភាពសើមអាប់(តាមរយៈការស្លៀកក្រណាត់កន្ទប) ស្បែករបស់កូននឹងកើតមានអាការកន្ទួលក្រហមៗ តែបើយើងចិញ្ចឹមកូនដោយទឹកដោះម្ដាយ លាមករបស់កូននឹងមានមេរោគបាក់តេរីតិចជាខ្លាំងណាស់។ ឱកាសដែលកូននឹងត្រូវលំបាកជាមួយអាការកន្ទួលរមាស់នោះ … Read more

អ្នកម្ដាយកំពុងបំបៅដោះកូន គួរអានជាបន្ទាន់ មុននឹងចង់សម្រករាងដោយថ្នាំបញ្ចុះទម្ងន់!

បន្ទាប់ពីសភាវប្រសូតបុត្រកន្លងផុតទៅយ៉ាងល្អប្រសើរហើយនោះ បញ្ហាដែលអ្នកម្ដាយច្រើនតែកង្វល់ចិត្តជាពិសេសប្រហែលៗនឹងការចិញ្ចឹមកូនដែរនោះ គឺរឿងរូបរាងរបស់ខ្លួន រឹតតែបើអ្នកម្ដាយណាពូកែញ៉ាំក្នុងអំឡុងពេលតាំងគភ៌ផងនោះ គឺរឹតតែមានឱកាសក្នុងការកើតដុំខ្លាញ់នៅតាមផ្នែកផ្សេងៗរបស់រាងកាយដែលនៅសេសសល់ក្រោយពីការប្រសូតបុត្រ ដែលនាំឱ្យមិនគួរចង់មើលទាល់តែសោះ តែក៏មិនដឹងថានឹងសម្រកទម្ងន់ក្រោយពេលប្រសូតនេះយ៉ាងណាដែរ។ ញ៉ាំថ្នាំសម្រកទម្ងន់ តើល្អដែរទេ? តើញ៉ាំហើយនឹងហុចផលយ៉ាងណាខ្លះទៅ?។ ថ្ងៃនេះ ឡារ៉ែនសូមលើកយករឿងរ៉ាវរបស់ការបញ្ចុះទម្ងន់ក្រោយពេលប្រសូតដែលទទួលបានផលល្អបំផុត និងមិនមានគ្រោះថ្នាក់ មកជម្រាបជូនដូចតទៅ។ ហេតុអ្វីបានមិនគួរញ៉ាំថ្នាំបញ្ចុះទម្ងន់ក្រោយពេលប្រសូត? ត្រូវនាំគ្នាទទួលស្គាល់បែបពិតប្រាកដឱ្យបានជាមុនសិនថា អ្នកម្ដាយថ្មោងថ្មី(មានកូនដំបូង)ប្រហែលជាមានអារម្មណ៍មិនចូលចិត្តរូបរាងរបស់ខ្លួនក្រោយពេលប្រសូតបុត្រហើយប៉ុន្មានទេ។ អ្នកខ្លះក៏ខ្លាចថា ប្ដីនឹងលែងស្រឡាញ់ ហើយលួចទៅមានស្រីថ្មី(អ័រម៉ូនកង្វល់នៅតែប្រែប្រួលឥតឈប់ឈរ) ទើបជាហេតុធ្វើឱ្យលបលួចទៅទិញថ្នាំបញ្ចុះទម្ងន់សម្រករាងមកទទួលទាន ដើម្បីឱ្យមានរូបរាងស្វែលស្អាតដូចកាលពីមុនពេលមានគភ៌ជាថ្មីម្ដងទៀត។ តែពេលញ៉ាំចូលទៅហើយ ភាគច្រើននឹងមានអារម្មណ៍ថា ញ័រដើមទ្រូង វិលមុខ គេងមិនលក់ អ្នកខ្លះអាចដល់ថ្នាក់គាំងបាត់ស្មារតីតែម្ដងក៏មាន។ បើសិនមានការបំបៅដោះកូនដោយខ្លួនឯងផងនោះ ក៏មានឱកាសដែលឥទ្ធិពលថ្នាំប្រភេទខ្លះនឹងទៅប៉ះពាល់ដល់ទារកដូចគ្នា និងអាចហុចផលឱ្យកើតមានភាពខុសប្រក្រតីនៅលើកូនតូចបានទៀតផង។ ដូច្នេះទើបមិនគួរទិញថ្នាំសម្រករាង ឬថ្នាំបញ្ចុះទម្ងន់មកទទួលទានដោយខ្លួនឯងជាដាច់ខាត មិនថាមានសេចក្ដីត្រូវការក្នុងការបញ្ចុះទម្ងន់ក្រោយពេលប្រសូតខ្លាំងប៉ុនណាក៏ដោយ។ វិធីបញ្ចុះទម្ងន់ក្រោយពេលប្រសូតយ៉ាងមានសុវត្ថិភាព និងទទួលបានលទ្ធផលល្អ 1 . បំបៅដោះកូន ៈ គឺជាវិធីដែលងាយបំផុត និងល្អបំផុតទាំងចំពោះខ្លួនអ្នកម្ដាយ និងកូនតូច។ ហេតុដែលការបំបៅដោះកូនអាចបញ្ចុះទម្ងន់បាននោះ គឺដោយសារតែក្នុងដំណាក់កាលការសាងទឹកដោះនឹងមានការទាញយកជាតិខ្លាញ់ក្នុងផ្នែកផ្សេងៗរបស់រាងកាយម្ដាយមកប្រើធ្វើជាចំណែកផ្សំចម្បង ទើបធ្វើឱ្យទម្ងន់ខ្លួនរបស់ម្ដាយអាចស្រកចុះបានយ៉ាងមើលឃើញច្បាស់តែម្ដង។ ចំណែកឯកូនតូចវិញក៏នឹងបានទទួលប្រយោជន៍ក្នុងរឿងរបស់សារធាតុអាហារ និងភាពប្រឆាំងជំងឺរបស់រាងកាយផងដែរ។ 2 . ហាត់ប្រាណ ៈ គ្មានវិធីណាដែលនឹងជួយបញ្ចុះទម្ងន់បានល្អស្មើនឹងការហាត់ប្រាណទៀតទេ។ ទោះជាទើបតែប្រសូតបុត្រ និងរាងកាយនៅមិនទាន់សូវស្រួលបួលប៉ុន្មានក៏ដោយ … Read more

ចំណុចល្អ 4 យ៉ាងរបស់ការឧស្សាហ៍ឱបកូន

គ្រួសារជាច្រើន(ជាពិសេសគ្រួសារខ្មែរកាត់ចិន)ច្រើនតែមិនសូវបង្ហាញចេញនូវសេចក្ដីស្រឡាញ់ដែលឪពុកម្ដាយមានចំពោះកូនដោយការឱបរឹតប៉ុន្មានឡើយ តែបច្ចុប្បន្ន ឪពុកម្ដាយជំនាន់ថ្មីចាប់ផ្ដើមបង្ហាញពីសេចក្ដីស្រឡាញ់ដែលមានចំពោះកូនដោយការឱបរឹតច្រើនឡើងហើយ។ តើការឧស្សាហ៍ឱបរឹតកូនយ៉ាងជាប់លាប់តាំងពីកូនស្ថិតក្នុងវ័យទើបនឹងកើត រហូតដល់ពេលគេធំ នឹងហុចផលល្អឱ្យគេធំធាត់ឡើងក្លាយជាមនុស្សបែបណានោះ យើងនាំគ្នាមកមើលពីចម្លើយដូចតទៅ។ 1 . ឱបកូនតាំងពីវិនាទីដំបូងដែលគេបើកភ្នែកមើលពិភពលោក ចាប់តាំងពីកូនតូចប្រសូតចេញមកបើកភ្នែកមើលពិភពលោក គេត្រូវជួបនឹងការផ្លាស់ប្ដូរយ៉ាងធំធេងរវាងពិភពដែលគេរស់នៅមក 9 ខែ(នៅក្នុងផ្ទៃម្ដាយ)ជាមួយនឹងពិភពខាងក្រៅដែលទាំងភ្លឺ ទាំងសីតុណ្ហភាពដែលមិនស្ថិតស្ថេរ ឬត្រជាក់ខ្លាំង និងធ្វើឱ្យទារកភ័យខ្លាច ដែលរឿងទាំងអស់នេះហើយជាហេតុផលថា ហេតុអីបានជាទារកដែលកើតមកភ្លាម ស្រែកយំខ្លាំងៗ និងស្ងាត់ទៅវិញនៅពេលបានទទួលភាពកក់ក្ដៅ និងការឱបបីពអំពីអ្នកម្ដាយនោះ។ ការឱបកូន និងប៉ះពាល់កូនតាំងពីពេលកើតមកភ្លាម ទោះជាកូននៅមិនទាន់ដឹងថា នរណាជាអ្នកឱបរូបគេក៏ដោយ តែការឱបកូនគឺជាការជួយឱ្យទារកមានអារម្មណ៍កក់ក្ដៅសប្បាយ និងមានសុវត្ថិភាព មានភាពនឹងនរក្នុងចិត្តកាន់តែខ្លាំងឡើងបន្ទាប់ពីបានជួបនឹងការផ្លាស់ប្ដូរយ៉ាងឆាប់រហ័សខណៈពេលប្រសូតរួច។ 2 . ការឱបកូនក្នុងអំឡុង 6 ខែដំបូង ក្នុងអំឡុងខែដំបូងៗ ខ្សែសម្ព័នភាពរវាងកូនជាមួយឪពុកម្ដាយនឹងចាប់ផ្ដើមវេញត្បាញចូលគ្នាច្រើនឡើង រឹតតែជាកូនដំបូងផងនោះ លោកឪពុកអ្នកម្ដាយថ្មោងថ្មីជឿចុះថា លោកអ្នកប្រហែលជាត្រេកអរ និងស្រឡាញ់កូនខ្លាំងណាស់ រឿងនេះគឺជារឿងដែលកើតឡើងតាមធម្មជាតិ ជារូបបែបសម្ព័ន្ធភាពខាងអារម្មណ៍រវាងម្ដាយ និងកូន ដែលបើក្មេងបានទទួលសម្ព័ន្ធភាពខាងអារម្មណ៍យ៉ាងល្អតាំងពីពេលកើតមកដំបូង នឹងហុចផលដល់ការអភិវឌ្ឍខាងអារម្មណ៍របស់កូននៅពេលដែលគេធំឡើង។ ក្មេងដែលមានសម្ព័ន្ធភាពខាងអារម្មណ៍ដែលល្អជាមួយអ្នកម្ដាយតាំងពីពេលកើតដំបូង នៅពេលគេធំឡើង វិវឌ្ឍនាការខាងផ្នែកអារម្មណ៍របស់គេនឹងល្អប្រសើរ គេនឹងក្លាយជាក្មេងរួសរាយសប្បាយ និងមានសភាវខាងអារម្មណ៍ដែលកាន់តែល្អឡើង។ ការឱបរឹតកូនក្នុងអំឡុងពេលកើតមកភ្លាមរហូតដល់ 6 ខែដំបូងនេះ អ្នកម្ដាយនឹងឱបកូនរៀងរាល់ថ្ងៃ មួយថ្ងៃច្រើនៗដងតាមរយៈការបំបៅដោះកូន។ … Read more

ទម្លាប់មិនល្អ 5យ៉ាងធ្វើឱ្យដើមទ្រូងយារធ្លាក់ មិនស្រស់ស្អាត

ដើមទ្រូង​ គឺជា​អវយវៈ​ដ៏​សំខាន់​របស់​នា​រីៗ​យើង​ ឯកា​រយ​កចិត្ត​ទុកដាក់​មើលថែ​ទាំ​វិញ​នោះ​ មិន​ពិបាកធ្វើ​ឡើយ​ ដូច្នេះ​បើ​មិន​ចង់ឱ្យ​ដើមទ្រូង​យារ​ធ្លាក់​មុន​អាយុ​ទេ​នោះ​ អ្នក​គួរ​បញ្ឈប់​ទម្លាប់5យ៉ាងដូច​ខាងក្រោម​នេះ​។ 1. ពាក់អាវ​ទ្រនាប់​ខុសខ្នាត​ ឬមិន​ចូលចិត្ត​ពាក់​តែម្តង​ អាវទ្រនាប់​គឺជា​គ្រឿង​តុបតែង​កាយ​ដែល​សំខាន់​បំផុត​របស់​នា​រីៗ​ក៏អាច​ថា​បាន​ដែរ​ ទោះជា​គ្មាន​អ្នក​ណា​មើលឃើញ​មែន​ តែបើ​សិន​យើង​ជ្រើសរើស​អាវ​ទ្រនាប់​ដែល​សមល្មមនឹង​ខ្នាត​នោះ​ ក្រៅពី​ពាក់​ហើយ​សប្បាយខ្លួន​ មិន​ទើសទែង​ធុញថប់​ហើយ​ នៅ​ជួយ​ឱ្យ​ដើមទ្រូង​របស់​យើង​នៅ​ចំកន្លែង​ និង​មិនឆាប់​យារ​ទៀតផង​។ នា​រីៗ​ជាច្រើន​ចូលចិត្ត​ជ្រើសរើស​ពាក់អាវ​ទ្រនាប់​ដែល​មាន​ទំហំ​តូចជាង​បន្តិច​ ព្រោះ​គិតថា​ នឹង​ជួយ​រុញ​ឱ្យ​ដើមទ្រូង​មើលទៅ​ឃើញ​ណែន​ និង​ជិត​គ្នា​ឡើង​ តែ​ហ្នឹង​គឺជា​ការធ្វើបាប​ដើមទ្រូង​ខ្លួនឯង​ទៅវិញ​ទេ​។ អាវទ្រនាប់​មាន​ច្រើនបែប​ច្រើន​ម៉ូដ​ឱ្យ​ជ្រើសរើស​ ដូច្នេះ​ចូរ​ជ្រើសរើស​ឱ្យ​បាន​ស័ក្តិសម​ក្នុង​ការប្រើ​ប្រាស់​ និង​ខ្នាត​ដែល​ត្រឹមត្រូវ​ជាមួយ​ខ្លួន​អ្នក​ប្រសើរ​ជាង​។ 2. ទទួលទានទឹក​តិច​ ការ​ទទួលទានទឹក​ល្អ​ចំពោះ​សុខភាព​ និង​គួរ​ជា​ទឹក​ធម្មតា​ប៉ុណ្ណោះ​ ទឹកជា​អង្គ​ប្រកប​សំខាន់​ក្នុង​រាងកាយ​ និង​សំខាន់​ចំពោះ​ស្បែក​របស់​យើង​ បើ​ទទួលទានទឹក​តិច​នឹង​ហុច​ផល​ធ្វើ​ឱ្យ​ដើមទ្រូង​មិន​ណែន​មូល​ក្បំ​ ស្បែក​ឆាប់​ជ្រួញ​យារ​ និង​មានស្នាម​មុន​អាយុ​។ 3. មិន​លាប​គ្រី​មកា​រពារ​ពន្លឺថ្ងៃ​លើ​ដើមទ្រូង​ រដូវ​ក្តៅ​បែបនេះ​ ជួនកាល​ក៏​ពាក់អាវ​វាល​កធំ​ អាវ​អត់​ស្មា​ ឬសូម្បីតែ​ឈុត​ហែល​ទឹ​កផ្សេង​ៗក៏ដោយ​ នៅពេល​ពន្លឺថ្ងៃ​ចាំង​មក​ប៉ះ​ស្បែក​យើង​ដោយ​ត្រង់​នោះ​ វា​ប្រៀប​ដូចជា​យើង​បណ្តោយ​ឱ្យ​ពន្លឺថ្ងៃ​ចូល​មក​បំផ្លាញ​ស្បែក​បរិវេណ​នោះ​ផង​ដែរ​ ហើយ​ដើមទ្រូង​ក៏​ដូចគ្នា​ដែរ​ វា​នឹង​បង្ក​ឱ្យ​កើត​បញ្ហា​ជ្រីវជ្រួញ​មុន​អាយុ​ និង​កាន់តែ​ឆាប់​យារ​ធ្លាក់​ទៀតផង​។ 4. ជក់បារី​ ការ​ជក់បារី​ហុច​ផល​ជា​រួម​ដល់​រាងកាយ​ ហើយ​រាងកាយ​គ្រប់​ផ្នែក​នឹង​យារ​ធ្លាក់​ទាំងអស់​ មិន​លើកលែង​សូម្បីតែ​ដើមទ្រូង​ក៏ដោយ​ ព្រោះ​បារី​ធ្វើ​ឱ្យ​អុី​ឡា​ស្ទី​នរ​បស់​ស្បែក​ថយ​ចុះ​ ភាព​ក្មេង​វ័យ​ក៏​នឹង​រលាយ​បាត់​អស់​ដែរ​។ 5. ទម្ងន់​ខ្លួន​ឡើង​ចុះ​ៗញឹកញាប់​ ការ​សម្រក​ទម្ងន់​ធ្វើ​ឱ្យ​កើតមាន​ផល​ប៉ះពាល់​ដូចជា​ ក្នុង​ខណៈ​ដែល​ទម្ងន់​ខ្លួន​របស់​អ្នក​ស្រក​ចុះ​ហើយ​នោះ​ … Read more

Takkatan Chollada ពីតារាចម្រៀងស្រគត់ស្រគំ ប្ដូរស្ទាយ៍សិចស៊ីបញ្ចេញដើមទ្រូង

កំពូលតារាចម្រៀង Takkatan Chollada ដែលប្រជាជនថៃឲ្យរហ័សនាមថា រាជនីសំឡេងមាស បន្ទាប់ពីនាងទទួលបានការគាំទ្រ ចំពោះបទចម្រៀងមនោសញ្ចេតនាបែបស្រុកស្រែ លំដាប់ទីមួយក្នុងប្រទេសថៃ ដែលលក់ស៊ីឌីចម្រៀងដំបូងរបស់ខ្លួនបានដល់ ១លានឌីសចម្រៀង ដែលគ្មានតារាចម្រៀងស្រីណាធ្លាប់មានពីមុនមក ។ ម្ចាស់បទ “មិនមែនសង្សារ ប្រាថ្នាថែបងមិនបាន” ពីមុនមកគ្រាន់តែជាតារាចម្រៀងបែបស្ទីលស្រុកស្រែ និយមស្ទាយ៍រៀបចំខ្លួនបែបស្រគត់ស្រគំ ក៏ប៉ុន្ដែមកទល់ពេលថ្មីនេះៗ តារាស្រីរូបនេះបានបន់បែនតាមសង្គមថៃ ហើយប្ដូរស្ទាយ៍រៀបចំខ្លួនសិចស៊ីជាងមុន នឹងកាន់តែមានបញ្ចេញមន្ដស្នេហ៍បន្ថែមទៀត ។ នាងបានបង្ហោះរូបនាងនៅលើបណ្ដាញសង្គម អ៊ីនស្ដារក្រាម ផ្ទាល់ខ្លួន បញ្ចេញនូវដើមទ្រូងមូលក្លំយ៉ាងសិចស៊ី ដែលពីមុនមកនាងមិនធ្លាប់បង្ហាញបែបដូច្នេះឡើយ ។ ចង់ដឹងកាន់តែជាក់ច្បាស់បន្ថែមទៀត សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ៖