នៅពេលខ្ញុំតាំងគភ៌ខែទី 5

នៅពេលស្រ្តីតាំងគភ៌រហូតមកដល់ខែទី 5នេះ ទារកនៅក្នុងគភ៌នឹងមានទំហំប្រមាណជា 8 – 10អ៊ិញ ការកម្រើករបស់ទារកក្នុងគភ៌នឹងខ្លាំងល្មមឱ្យម្ដាយមានអារម្មណ៍ដឹងបានហើយ ដងខ្លួនរបស់ទារកចាប់ផ្ដើមមានរោមខ្ចីៗគ្របដណ្ដប់ ចាប់ផ្ដើមមានសរសៃសក់ និងចិញ្ចើមហើយ។ ក្នុងខែទី 5របស់ការតាំងគភ៌នឹងមានការប្រែប្រួលផ្សេងៗដែលស្រ្តីមានគភ៌អាចដឹងបានដូចតទៅ ៈ – ទារកក្នុងគភ៌ចាប់ផ្ដើមរើរហូតម្ដាយមានអារម្មណ៍ដឹង។ – មានទឹករំអិលនៅក្នុងប្រអប់ពោះច្រើនឡើង។ – អាការទល់លាមក ឬអាចកើតឫសដូងបាត។ – ហើមពោះ ឆ្អល់ពោះ អាហារមិនរំលាយ និងមានខ្យល់ច្រើននៅក្នុងពោះ។ – ឈឺក្បាលខ្លះៗ ជួនកាលអាចមានអាការខ្យល់គ និងឆាប់វិលមុខ។ – តឹងណែនច្រមុះ ហូរឈាមតាមច្រមុះ និងហ៊ឹងត្រចៀក។ – ឃ្លានញឹកញាប់។ – អាចកើតអាការរមួលក្រពើញឹកញាប់ជាងមុន។ – មានអាការហើមនៅត្រង់ភ្នែកគោល និងប្រអប់ជើង ស្រ្តីខ្លះមុខ និងដៃក៏ហើមដែរ។ – កើតមានស្នាមជាំនៅលើជើង។ – ជីពចរដើរញាប់ជាងមុន។ – ចាប់ផ្ដើមមានអាការឈឺខ្នង។ – អារម្មណ៍ខាងផ្លូវភេទប្រែប្រួល។ – ពណ៌ស្បែកនៅត្រង់ក្បាលពោះ និងផ្ទៃមុខឡើងស្រគាំ។ – អារម្មណ៍ប្រែប្រួល … Read more

ឈឺថ្កាត់ពេលមានគភ៌ ត្រូវទប់ទល់យ៉ាងណាឱ្យមានសុវត្ថិភាពទាំងម្ដាយ និងកូន?

អាការឈឺថ្កាត់បន្តិចបន្តួចសម្រាប់នារីៗទូទៅ ជារឿងដែលមិនមានគ្រោះថ្នាក់ ឬគួរឱ្យខ្លាចអ្វីនោះទេ គឺអាចមើលថែទាំខ្លួនឯងឱ្យជាឡើងវិញបានដោយការញ៉ាំថ្នាំបែបមិនចាំបាច់ពឹងគ្រូពេទ្យក៏បាន តែបើជានារីៗដែលកំពុងស្ថិតក្នុងអំឡុងពេលតាំងគភ៌ ហើយកើតមានអាការឈឺថ្កាត់ឡើងនោះ ការមើលថែទាំខ្លួននឹងត្រូវយកចិត្តទុកដាក់យ៉ាងល្អិតល្អន់ខ្លាំងជាងមនុស្សទូទៅច្រើនណាស់។ ព្រោះកូនតូចនៅក្នុងគភ៌កំពុងស្ថិតក្នុងអំឡុងពេលដែលប្រព័ន្ធការពារជំងឺមិនទាន់ជារឹងមាំប៉ុន្មានឡើយ ខ្លាចក្រែងថា ទារកក្នុងផ្ទៃនឹងមិនពេញលក្ខណៈ មានវិវឌ្ឍនាការចម្រើនធំធាត់មិនបានល្អ ដោយសារតែស្រ្តីមានគភ៌មានឱកាសឈឺថ្កាត់បានដោយងាយ។ អាការឈឺថ្កាត់ ឬគ្រុនក្ដៅផ្សេងៗដែលកើតឡើង មិនគួរទិញថ្នាំយកមកញ៉ាំដោយខ្លួនឯងនោះទេ តែគួរតែទៅជួបលោកគ្រូពេទ្យដើម្បីព្យាបាលអាការឱ្យបានត្រឹមត្រូវ ដើម្បីឱ្យកូនតូចមានសុវត្ថិភាព និងព្យាបាលអាការជំងឺបានយ៉ាងចំចំណុចបំផុត។ ការមើលថែទាំខ្លួនពេលស្រ្តីមានគភ៌កើតជំងឺគ្រុនក្ដៅ កម្រិតនៃប្រព័ន្ធការពារជំងឺក្នុងអំឡុងពេលតាំងគភ៌ធ្លាក់ចុះទាប រហូតធ្វើឱ្យកើតអាការងាយនឹងឈឺថ្កាត់។ មេរោគបាក់តេរីនៅក្នុងខ្យល់អាកាសដែលមើលមិនឃើញចូលមកប៉ះពាល់រាងកាយរហូតធ្វើឱ្យកើតអាការមិនស្រួលខ្លួន និងក្លាយជាជំងឺគ្រុនក្ដៅនៅទីបំផុត។ នៅពេលឈឺថ្កាត់ហើយ អាការនឹងធ្ងន់ធ្ងរ និងប្រើរយៈពេលយូរក្នុងការព្យាបាលច្រើនជាងប្រក្រតី។ ការព្យាបាលដោយថ្នាំដែលទិញដោយខ្លួនឯង ឡារ៉ែនសូមណែនាំថា ស្រ្តីមានគភ៌គួរចៀសវាងយ៉ាងដាច់ខាត ព្រោះអាចប្រថុយប្រថាននឹងផលបន្ទាប់បន្សំពីថ្នាំដែលអាចនឹងចូលទៅប៉ះពាល់ដល់កូនតូចនៅក្នុងគភ៌។ បើស្រ្តីមានគភ៌គ្រុនក្ដៅខ្លួនខ្លាំង អាចនឹងត្រូវរកឃើញទៀតថា មានផលប៉ះពាល់ធ្វើឱ្យបេះដូងរបស់ទារកក្នុងគភ៌លោតញាប់ខ្លាំងឡើង ហុចផលប៉ះពាល់ដល់កម្មវិធីនៃការចម្រើនធំធាត់របស់ទារក បើមិនប្រញាប់ធ្វើការរក្សាព្យាបាលយ៉ាងត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ។ ការព្យាបាលអាការគ្រុនក្ដៅខ្លួន ស្រ្តីមានផ្ទៃពោះគួរមើលថែទាំខ្លួនឯង បញ្ចុះកម្ដៅមិនឱ្យសីតុណ្ហភាពរាងកាយឡើងខ្ពស់ដោយការជូតខ្លួនដោយជ្រើសរើសប្រើទឹកក្នុងសីតុណ្ហភាពធម្មតា ដោយធ្វើការជូតបញ្រ្ចាសរន្ធរោមឡើងមកលើ ដើម្បីឱ្យរាងកាយបន្្ថយកម្ដៅបានច្រើនបំផុត។ ចំណែកការថ្នាំលេបវិញ ចូរប្រឹក្សាជាមួយគ្រូពេទ្យជំនាញដែលស្រ្តីមានគភ៌ទៅពិនិត្យផ្ទៃពោះនោះឯង។ ការមើលថែទាំខ្លួន ពេលស្រ្តីមានផ្ទៃពោះកើតអាការរាករូស អាការរាករូសដែលប្រទះឃើញញឹកញាប់នៅលើស្រ្តីមានផ្ទៃពោះ អាចបែងចែកជា 2 ក្រុមធំគឺ រាករូសដែលបណ្ដាលមកពីមេរោគបាក់តេរី និងមិនបានបណ្ដាលមកពីការឆ្លងមេរោគ។ ការរក្សាព្យាបាលគួរការពាររាងកាយកុំឱ្យកើតសភាវខ្វះជាតិទឹក។ គោលការណ៍គឺ រឹតតែរាងកាយបាត់បង់ជាតិទឹកច្រើនប៉ុន្មាន ចូរបន្ថែមជំនួសដោយជាតិទឹកច្រើនឡើងប៉ុននោះដែរ … Read more

“វាក់អ៊ើ!” ការលេងដែលសាងវិវឌ្ឍនាការរបស់កូនតូចដែលឪពុកម្ដាយនឹកស្មានមិនដល់

វាក់អ៊ើ! គឺជាការលេងដ៏សែនមហាងាយ នរណាៗក៏លេងបាន មានពេលតិចតួចក៏លេងបាន ថែមទាំងលេងបានមិនកំណត់ទីកន្លែង និងពេលវេលាទៀតផង។ គ្រាន់តែមានឧបករណ៍តម្លៃ 0 រៀល តែមានគុណតម្លៃខាងផ្លូវចិត្តខ្ពស់បំផុត នោះគឺ មនុស្សជាឪពុកម្ដាយហ្នឹងឯង។ លទ្ធផលដែលបានពីការលេង វាក់អ៊ើ មិនមែនត្រឹមតែភាពសប្បាយរីករាយប៉ុណ្ណោះទេ តែនៅហុចផលល្អដល់វិវឌ្ឍនាការរបស់កូនយ៉ាងច្រើនទៀតផង។ – វាក់អ៊ើ! បង្ហាត់ពីរឿងការមានស្ថិតស្ថេរនៃរបស់វត្ថុផ្សេងៗ អ្នកសិក្សាស្រាវជ្រាវផ្នែកខួរក្បាល និងវិវឌ្ឍនាការបានឱ្យដឹងថា ការលេងយកដៃបិទមុខ ហើយបើកវិញមក វាក់-អ៊ើ! នេះនឹងជួយឱ្យក្មេងក្នុងវ័យ 2 ខួបដំបូងបានរៀនយល់ដឹងពីការមានស្ថិតស្ថេរនៃរបស់ និងវត្ថុផ្សេងៗ(Object permanence) ដូចជា នៅពេលអ្នកម្ដាយយកដៃបិទមុខ ឬទៅលបពួន ហើយមួយភ្លែតក្រោយមកក៏បើកមុខឡើង ឬបង្ហាញខ្លួនមកវាក់អ៊ើជាមួយកូនជាដើម។ រូបបែបនៃការលេងបែបនេះនឹងធ្វើឱ្យកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ម៉ាក់នឹងបាត់ចេញពីខ្សែភ្នែកត្រឹមតែមួយភ្លែតប៉ុណ្ណោះទេ រួចហើយបន្តិចទៀតម៉ាក់នឹងត្រឡប់មកវិញមិនខាន។ – វាក់អ៊ើ! បង្ហាត់ឱ្យចេះទន្ទឹងរង់ចាំ នៅពេលដែលកូនបានរៀនយល់ដឹងបន្តិចម្ដងៗថា ប៉ាម៉ាក់គឺពិតជាមានប្រាកដមែន ប៉ាម៉ាក់អាចបាត់ពីខ្សែភ្នែកខ្លះហើយ តែបន្តិចទៀតនឹងត្រឡប់មកវិញមិនខាន។ កូននឹងចាប់ផ្ដើមមានភាពជឿជាក់លើមនុស្សជាឪពុកម្ដាយ ខណៈពេលជាមួយគ្នាក៏ចាប់ផ្ដើមរៀនយល់ដឹងពីការរស់នៅដោយខ្លួនឯង(Independence)។ ដូច្នេះហើយទើបការលេងវាក់អ៊ើជាការជំរុញឱ្យកូនតូចចេះអត់ទ្រាំរង់ចាំ ចាប់ផ្ដើមពីម្ដាយលើកដៃបិទមុខ ឬពួននៅពីផ្ទាំងក្រណាត់ កូនក៏ត្រូវរង់ចាំថា តើពេលណាម៉ាក់នឹងបើកមុខ ឬចេញមកវិញ ដែលរឿងនេះវានឹងអភិវឌ្ឍឆ្ពោះទៅរកការអត់ទ្រាំរង់ចាំក្នុងរឿងផ្សេងៗដែលមានភាពលំបាក និងស្មុគស្មាញជាងនៅពេលក្រោយ ដូចជា … Read more

ម្ចាស់​កសិដ្ឋាន​ម្នាក់​ចំណេញ​ពី​ការ​លក់​កូន​ដូងក្រអូប​ ខណៈ​ទីផ្សារ​កំពុង​ត្រូវការ​ខ្លាំង​

នៅក្នុង​តំបន់​ទេសចរណ៍​នៃ​ខេត្ត​នី​មួយ​ៗរបស់​ប្រទេស​កម្ពុជា​គេ​សង្កេតឃើញ​មាន​ដាក់​លក់​យ៉ាង​សម្បូរពោរពាស​នូវ​ផលដំណាំ​បន្លែ​ផ្លែឈើ​ធម្មជាតិ​គ្រប់​ប្រភេទ​ដែល​ម្ចាស់​តំបន់​ក្នុង​ស្រុក​ទាំងនោះ​បាន​ដាំ​ និង​ទទួល​បានផល​យ៉ាង​ល្អ​ និង​មាន​តម្រូវការ​ទីផ្សារ​ច្រើន​ទៀតផង​ ដែល​រួមមាន​ ផ្លែក្រូច​ពោធិ៍សាត់​ចេក​ ល្ហុង​ មៀន​ ស្វាយ​ និង​ទុរេន​ជាដើម​ ប៉ុន្តែ​ដំណាំ​ផ្លែឈើ​ធម្មជាតិ​ដែល​មាន​ទីផ្សារ​ជាប់​ជានិច្ច​មួយទៀត​ដែល​ប្រជាជន​ខ្មែរ​បាន​ស្គាល់​គ្រប់គ្នា​ គឺ​ដូងក្រអូប​ ក៏​ជាដំណាំ​កសិផល​មួយ​ដែរ​ ដែល​បាន​លេច​វត្តមាន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ និង​បាន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​រក​ទីផ្សារ​ ហើយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ និង​ពេញនិយម​ខ្លាំង​ពី​ប្រជាពលរដ្ឋ​ផង​ដែរ​។ ដោយឡែក​ដូងក្រអូប​ដែល​ជាដំណាំ​ហូប​ផ្លែ​មួយ​ដែរ​នោះ​ ក៏​ត្រូវ​បាន​កសិករ​ជាច្រើន​សម្រេច​ចិត្ត​ផ្លាស់​ប្តូរ​មក​ដាំដំណាំ​ដូងក្រអូប​នេះ​វិញ​ ដោយសារតែ​ដំណាំ​មួយ​នេះ​មិន​ពិបាក​ក្នុង​ការ​ដាំ​ និង​ថែទាំ​ទេ​ និង​ថែមទាំង​ងាយស្រួល​រក​ទីផ្សារ​ទៀតផង​ ហើយ​ជាពិសេស​ដូងក្រអូប​ក៏​ជាទី​ពេញនិយម​សម្រាប់​ប្រជាពលរដ្ឋ​ខ្មែរ​ចូលចិត្ត​ពិសា​ ដោយសារ​ទឹក​ និង​សាច់​របស់​វា​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ និង​ក្រអូប​ខុស​ពី​ផ្លែ​ដូង​ដទៃទៀត​។ ដោយសារតែ​កសិករ​ខ្មែរ​ ងាក​មក​ដាំដំណាំ​ដូង​ក្រអូប​ វិញ​នេះ​ ធ្វើ​ឱ្យ​ម្ចាស់​កសិដ្ឋាន​នៅ​ខេត្តបាត់ដំបង​មានកូន​ដើមឈើ​ហូប​ផ្លែ​គ្រប់​ប្រភេទ​ បាន​លក់​កូន​ដើមដូង​ក្រអូប​ ប៉ុន្មាន​ខែ​កន្លងមក​នេះ​បាន​ប្រាក់កម្រៃ​ក្នុង1ខែ​ខ្ទង់ពាន់​ដុល្លារ​។ លោក​ គួន​ ឌឿន​ កសិករ​អ្នក​ដាំ​ដើមដូង​ក្រអូប​នៅ​កសិដ្ឋាន​កសិកម្ម​ភ្នំព្រឹក​ បាន​រៀបរាប់​ប្រាប់​កាសែត​ឡា​រ៉ែ​នពា​ណិ​ជ្ជ​ថា​៖ មូលហេតុ​ដែល​កសិករ​ខ្មែរ​ចាប់អារម្មណ៍​មក​ដាំ​នូវ​ដំណាំ​ដូងក្រអូប​នេះ​ គឺ​ដោយសារ​កត្តា​តម្លៃ​ទីផ្សារ​ ព្រោះថា​ ដំណាំ​ហូប​ផ្លែ​ដូងក្រអូប​នេះ​ វា​ពេញនិយម​សម្រាប់​ការ​បរិភោគ​របស់​ពលរដ្ឋ​ទូទៅ​ ហើយ​តម្លៃ​វា​ក៏​មាន​លក្ខណៈ​ល្អ​ប្រសើរ​ ពុំ​មានការ​ធ្លាក់​ថ្លៃ​ខ្លាំង​ដូច​ដំ​ណាំ​ផ្សេង​ៗ ឡើយ​ ដូច្នេះ​ទើប​ពួកគាត់​សម្រេចចិត្ត​ងាក​មក​ដាំដូង​ក្រអូប​នេះ​វិញ​។ អ្នកមាន​បទ​ពិសោធ​ខាង​កសិកម្ម​រូប​នេះ​បាន​រៀបរាប់​ថា​៖“3-4ឆ្នាំមុន​ នៅ​ស្រុកខ្មែរ​យើង​ពុំ​ទាន់​មានការ​បណ្តុះ​ពូជ​ដូងក្រអូប​នេះ​ទេ​ ព្រោះ​គ្រាប់ពូជ​បណ្តុះ​នៅ​ស្រុក​យើង​ធ្វើ​មិនបាន​ល្អ​។ ដូច្នោះ​ហើយ​ទើប​យើង​តែង​នាំ​ពូជ​ពី​ថៃ​មក​លក់​ ដូចជា​កសិដ្ឋាន​របស់ខ្ញុំ​ ក៏​នាំ​ពូជ​ពី​ថៃ​មក​លក់​បន្ត​ដែរ​ ដែល​តម្លៃ​យើង​លក់​ចេញ​បន្ត​ គឺ​ពី5​$ ទៅ7​$។ លោក​បាន​បញ្ជាក់​ថា​ … Read more