រុក្ខជាតិ​ដែល​អាច​ប្រាប់អ្នក​​អំពី​កន្លែង​មាន​មាស

អណ្ដូង​រ៉ែ​ជា​ច្រើន​ត្រូវ​បាន​រក​ឃើញ​ដោយ​សារ​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ដុះ​នៅ​លើ​សមុទ្រ​ខ្សាច់​ នោះ​គឺរុក្ខជាតិ​ឈ្មោះ Desert Trumpet ដែល​អ្នកវិទ្យាសាស្ត្រ​ហៅ​ថា Eriogonum inflatum។ រុក្ខជាតិ​នេះ​​តែង​តែ​ដុះ​នៅ​តំបន់​ដែល​សម្បូរ​រ៉ែ​ ក្នុង​នោះ ស្លឹក និង​មែក​របស់​ពួក​វា​អាច​ស្រូប​យក​មាស​។ Desert Trumpet គឺជា​រុក្ខជាតិ​​ប្រភេទ​ស្មៅ​ដែល​មាន​កម្ពស់​រហូត​ដល់​មួយ​ម៉ែត្រ​ ​មាន​ពណ៌​បៃតង​ចាស់ ចំណែក​ផ្នែក​ខាង​លើ​មាន​សភាព​ប៉ោង​។ ផ្កាយ​របស់​វា​មាន​ពណ៌​លឿង និង​រីក​ជា​កញ្ចុំ​។ រុក្ខជាតិ​នេះ​ក៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺច្រើន​មុខ​ រួម​មាន​ដូច​ជា ផ្ដាសាយ របួស​មាន​មេរោគ រាក​រូស ក្រពះ ឈឺ​សាច់​ដុំ និង​ជំងឺ​ស្វាយ​ជា​ដើម​។ យោង​តាម​អ្នក​ស្រាវ​ជ្រាវ​អំពី​សមុទ្រ​ខ្សាច់ Desert Trumpet គឺជា​សញ្ញា​ដែល​បង្ហាញ​ថា មាន​មាស​នៅ​ក្បែរ​នោះ​។ ដោយ​សារ​តែ​សមត្ថភាព​ស្រូប​យក​សារធាតុ​មាស រុក្ខជាតិ​នេះ​អាច​រីក​លូត​លាស់​ខ្លាំង​នៅតំបន់​ដែល​សម្បូរ​រ៉ែ​មាស​។ ដូច្នេះ​ហើយ បើ​សិន​អ្នក​កំពុង​ស្វែង​រក​មាស​នៅ​លើ​តំបន់​សមុទ្រ​ខ្សាច់ ឬ​វាល​ខ្សាច់​ធំ សូម​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រុក្ខ​ជាតិ Desert Trumpet​។ ពួក​វា​អាច​នាំ​អ្នក​ទៅ​កាន់​កន្លែង​មាន​មាស ឬ​រ៉ែ​មាស​។

ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។ ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។ កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។ យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ … Read more

គម្រោង​ទីក្រុង​ប្រវែង 170 គីឡូម៉ែត្រ ត្រូវ​កាត់​បន្ថយ​មក​ខ្លី​បំផុត

អារ៉ាប៊ីសាអូឌីត នឹងកាត់​បន្ថយ​ប្រវែង​របស់គម្រោង​​ទីក្រុង 170 គីឡូម៉ែត្រ មក​នៅ​ត្រឹម​ 2.4 គីឡូម៉ែត្រ ដែល​អាច​ឱ្យ​មនុស្ស​រស់​នៅ​បាន​ 300,000 នាក់​។ ក្រុម​មន្ត្រី​នៅ​ប្រទេស​អារ៉ាប៊ីសាអូឌីត កំពុង​តែ​កែ​សម្រួល​មហា​​គម្រោង​​ NEOM។ គម្រោង​អភិវឌ្ឍ​សមុទ្រ​ខ្សាច់​នេះ​ ដើរ​តួនាទី​សំខាន់​ក្នុង​ផែនការ​ដែល​ជួយ​ឱ្យ​ប្រទេស​នេះ​ កាត់បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​អណ្ដូង​ប្រេង​។ ក៏ប៉ុន្ត យោង​តាម​ Interesting Engineering ចុះផ្សាយ​កាល​ពី​ថ្ងៃទី 11 មេសា ថវិកា​ឆ្នាំ 2024 របស់​គម្រោង​នេះ មិន​ទាន់​ត្រូវ​បាន​អនុម័តនៅ​ឡើយ។ មហា​គម្រោង NEOM នឹង​រួម​មាន​ 10 តំបន់ ក្នុង​នោះក៏​មាន​ទាំង​ទីក្រុង​អណ្ដែត Oxagon និងតំបន់លំហែ​ Trojena។ ប៉ុន្តែ អ្វី​ដែល​ត្រូវ​បាន​រំលឹក​ច្រើន​ជាង​គេ​បំផុត នោះគឺ​ The Line ដែល​ជា​គម្រោង​ទីក្រុង​​ប្រវែង 170 គីឡូម៉ែត្រ​។ The Line រួម​មាន អគារ​កប់ពពក​ចំនួន​ពីរ​ដែល​ស្ថិត​នៅ​ទន្ទឹម​គ្នា​ និង​មាន​កម្ពស់​ខ្ពស់​ជាង​អគារ Empire State Building ទៅ​ទៀត​។ ទីក្រុង​ទាំង​មូល​ដែល​មាន​ប្រវែង​ជិត​ 200 … Read more

ថៃ និង​ហ្វីលីពីន ជំរុញ​ការ​អភិវឌ្ឍ​ «ថាមពល​នុយក្លេអែរ»

ប្រទេស​ថៃ និង​ហ្វ៊ីលីពីន កំពុង​រៀបផែនការ​ស្ថាបនា​រោង​ចក្រ​ផលិត​អគ្គិសនី​ដើរ​ដោយ​ថាមពល​នុយក្លេអែរ​ដំបូង​នៅ​ក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍។ យោង​តាម​ទំព័រ Nikkei Asia នៅ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ ប្រទេស​ថៃ​នឹង​ប្រកាស​ឱ្យ​ដឹង​អំពី​គម្រោង​ថាមពល​ជាតិ​​សម្រាប់​ដំណាក់​កាល​ពី​ពេល​នេះ​ដល់​ឆ្នាំ 2037​ ក្នុង​នោះ ប្រទេស​នេះ​គ្រោង​នឹង​ដំឡើង​រោង​ចក្រ​ប្រតិកម្ម​ម៉ូឌុល​ខ្នាត​តូច​ (Small Modular Reactor – SMRs)។ មេដឹក​នាំរដ្ឋាភិបាល​ថៃ លោក Thavisin បាន​ពិនិត្យ​អំពី​លទ្ធភាព​សាងសង់​រោង​ចក្រ​ថាមពល​នុយក្លេអែរ​ ជាមួយ​នឹង​រដ្ឋមន្ត្រី​ពាណិជ្ជកម្មអាម៉េរិក​ នៅ​បាងកក កាល​ពី​ថ្ងៃទី 14 មីនា​។ ប្រទេស​ថៃ កំពុង​តែ​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​នុយក្លេអែរ​ ក្នុង​កាលៈទេសៈ​ដែល​អណ្ដូង​រ៉ែ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​នេះ​ កាន់​តែ​ខើច​ទៅ​ៗ​ ខណៈ​ដែល​ថៃ បាន​សន្យា​ដោយ​កំណត់​គោលដៅ​ធ្វើ​ឱ្យ​មាន​តុល្យភាព​កាបូន​នៅ​ត្រឹម​ឆ្នាំ 2050​។ ចំណែក​ហ្វ៊ីលីពីនវិញ ក៏​កំពុង​ប្រឈម​មុខ​នឹង​ឧបសគ្គ​ដូច​ទៅ​នឹង​ប្រទេស​ថៃ​។ ទីក្រុង​ម៉ានីល ក៏​រៀង​ផែនការ​បង្កើត​ស្ថានីយ​ថាមពល​នុយក្លេអែរ​ពាណិជ្ជកម្ម​មួយ​នៅ​ឆ្នាំ 2030​ ទន្ទឹម​នឹង​ការ​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍ SMRs។ ក្រុម​ហ៊ុន​ NuSclae Power របស់​អាម៉េរិក​ មាន​គម្រោង​វិនិយោគ​ 7.5 ពាន់​លាន​ដុល្លារ​ ដើម្បី​សាងសង់​រោង​ចក្រ​ប្រតិកម្ម​នុយក្លេអែរ​នៅ​ហ្វ៊ីលីពីន​។

ឱសថ​មាន​ប្រសិទ្ធភាព​​ដូចការ​​ហាត់​ប្រាណ​ ជិតមាន​ក្នុង​ទីផ្សារ!

ក្រុម​អ្នក​ស្រាវ​ជ្រាវ​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​តែ​ឆ្ពោះទៅ​ជិត​ដល់​គោល​ដៅ​នៃ​ការ​អភិវឌ្ឍ​ជោគ​ជ័យ​នូវ​ប្រភេទ​ថ្នាំ​ដែល​មាន​ប្រសិទ្ធភាព​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។ យោង​តាម​ទំព័រ​ Newsweek ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 ខែ​មីនា ឆ្នាំ 2024 នៅ​ក្នុង​កិច្ច​ប្រជុំរបស់​សមាគម​គីមី​សាស្ត្រ​អាម៉េរិក (ACS) ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​បង្ហាញ​ប្រភេទ​ថ្នាំ​ដែលពួក​គេ​​កំពុង​អភិវឌ្ឍ។ ថ្នាំ​នេះ​​មាន​ផ្ទុក​សមាសធាតុ​​ដែល​​មាន​ប្រសិទ្ធភាព​ប្រហាក់​ប្រហែល​នឹង​ការ​ហាត់ប្រាណ​។ នៅពេល​ហាក់​ប្រាណ រាងកាយ​នឹង​ធ្វើ​ឱ្យមាន​ប្រតិកម្ម​គីមី ដែល​ហៅ​ថា មេតាបូលីស។ នៅ​ពេល​លេប​​ថ្នាំដែល​មាន​​ឈ្មោះ​ថា SLU-PP-332 នេះ រាង​កាយ​អ្នក​លេប​នឹង​​មាន​ប្រតិកម្ម​គីមី​ដូច​ទៅ​នឹង​ការ​ហាត់​ប្រាណ​។ លទ្ធផល​នៃ​ការ​ពិសោធ​លើ​សត្វ​កណ្ដុរ​បង្ហាញ​ថា ថ្នាំ​នេះ​ជួយ​ពង្រឹង​សរសៃ​សាច់​ដុំ​ កាត់បន្ថយ​អាការ​អស់​កម្លាំង​ និងកែលម្អ​សុខភាព​របស់​សត្វ​​កណ្ដុរ​​។ ការ​ស្រាវ​ជ្រាវ​ក្រោយ​មក​ បាន​ផ្ដោត​ទៅលើ​ការ​បង្កើន​ប្រសិទ្ធភាព​នៃ​ស្ថិរភាព​ និង​កាត់បន្ថយ​ហានិភ័យ​កើត​មាន​​ជាតិ​ពុល​របស់​ថ្នាំ​។ ទោះជា​យ៉ាង​ណា​ក៏​ដោយ ក្រុមអ្នក​ស្រាវ​ជ្រាវ​ឱសថ​នេះ​​ក៏​មិន​លើក​ទឹក​ចិត្ត​ឱ្យ​ប្រើប្រាស់​ថ្នាំ​ SLU-PP-332 ​ជំនួស​ឱ្យ​ការ​ហាត់ប្រាណ​។ ឱសថ​នេះ​ផ្ដោត​ទៅ​លើតែ​​ក្រុម​មនុស្ស​ដែល​បាត់​បង់​លទ្ធភាព​បញ្ចេញ​កម្លាំង​ដោយ​សារ​តែ​បញ្ហា​សុខភាព​ ក៏​ដូច​ជាការ​​បង្កើន​ប្រសិទ្ធភាព​នៃ​ការ​ធ្វើ​លំហាត់​ប្រាណ​របស់​មនុស្ស​ចាស់​ អ្នក​ស្វិត​សាច់​ដុំ ឬ​មាន​ជំងឺ​ប្រចាំ​កាយ​ណា​មួយ​។ លោក Bahaa Elgendy សាស្ត្រាចារ្យ​ប្រចាំ​សាលា​វេជ្ជសាស្ត្រ​នៃសាកល​វិទ្យាល័យ​ Washington ដែល​ជា​ប្រធាន​ក្រុម​ស្រាវជ្រាវ​នេះ ឱ្យ​ដឹង​ថា បើ​សិនជា​ជោគ​ជ័យ​ក្នុង​ការ​អភិវឌ្ឍ​ថ្នាំ​នេះ ក្រុម​អ្នក​វិទ្យាសាស្ត្រ​អាច​រក​វិធី​​ព្យាបាល​ជំងឺ​មួយ​ចំនួន​ មាន​​ជាអាទិ៍​ ជំងឺ​ខ្សោយ​សរសៃ​ប្រសាទ និង​ខ្សោយ​បេះដូង​ជា​ដើម​​។ SLU-PP-332 និង​សមាសធាតុ​ផ្សេង​ទៀត ក៏​ត្រូវ​បាន​គេ​ជឿ​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការទប់​ស្កាត់​​ជំងឺ​ខ្សោយ​តម្រង​​នោម ខ្សោយ​បេះដូង​ លើស​ទម្ងន់ និង​​ជំងឺ​ភ្លេច​ភ្លាំង​ … Read more

ប្រទេស​ណា​​ផលិត​ប្រេងឆៅ​ច្រើន​ជាង​គេ​លើ​ពិភពលោក?

បន្ទាប់​ពី​បាន​យក​ឈ្នះ​រុស្ស៊ី​កាលពី​ឆ្នាំ 2018 មក​ដល់​បច្ចុប្បន្ន សហរដ្ឋ​អាម៉េរិក​នៅ​តែ​ជា​ប្រទេសនាំ​មុខ​គេ​ក្នុង​ការ​ផលិត​ប្រេង​ពី​អណ្ដូង​រ៉ែ​ នៅ​ក្នុង​​ពិភពលោក​ និង​ពង្រីក​គម្លាត​នៅ​ក្នុង​ top 3 ផងដែរ​។ ទិន្នន័យ​របស់​ស្ថាប័ន​ព័ត៌មាន​ថាមពល​អាម៉េរិក (EIA) ឱ្យ​ដឹង​ថា បរិមាណ​ប្រេង​បាន​ពីរ៉ែដែល​ផលិត​​ក្នុង​ឆ្នាំ 2023 ឡើង​ដល់ 12.9 លាន​ធុង​ក្នុង​មួយ​ថ្ងៃ​ ច្រើន​ជាង​ អារ៉ាប៊ីសាអូឌីត និង រុស្ស៊ី ហើយ​ក៏​បំបែក​កំណត់​ត្រា​ឆ្នាំ 2022 ដែល​ផលិត​បាន​ត្រឹម​តែ​ 12.3 លាន​ធុង​/ថ្ងៃ​។ «សហរដ្ឋ​អាម៉េរិក បាន​ផលិត​ប្រេង​ឆៅ​ច្រើន​ជាង​ប្រទេស​ណា​ៗ​ទាំង​អស់​ នៅ​ក្នុង​ 6 ឆ្នាំ​ជាប់​ៗ​គ្នា​​កន្លង​ទៅ​នេះ​» EIA បញ្ជាក់​ដូច្នេះ​។ បច្ចុប្បន្ន ដោយ​សារ​តែ​ សហរដ្ឋ​អាម៉េរិក មិន​មែន​ជា​សមាជិក​របស់​អង្គការ​បណ្ដា​ប្រទេស​នាំ​ចេញ​ប្រេង​ឆៅ (OPEC) ប៉ុន្តែ​រួម​ចំណែក​ក្នុង​បរិមាណ​យ៉ាង​ច្រើន​ ទើប OPEC និង OPEC+ ត្រូវ​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​កំណត់​តម្លៃ​ប្រេង​ក្នុង​ទីផ្សារ​ពិភពលោក​ ទៅ​តាម​ចិត្ត​ចង់​​របស់​ខ្លួន​។ ប្រការ​នេះធ្វើ​ឱ្យ OPEC+ ត្រូវ​កាត់​បន្ថយ​ការ​ផលិត​ដោយ​ខ្លួន​ឯង ដើម្បី​រក្សា​តម្លៃ​ប្រេង​មិន​ឱ្យ​ធ្លាក់​ថ្លៃ​ខ្លាំង។

អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប ក្លាយ​ជា​ថ្ម​ផ្ទុក​ថាមពល​អគ្គិសនី

តំបន់​អណ្ដូង​រ៉ែ​ជ្រៅ​ជាង​ 1,400 ម៉ែត្រនៅ​ប្រទេស​ហ្វាំងឡង់ នឹង​រក្សា​ទុក​ថាមពល​កកើត​ឡើងវិញ​ ហើយ​ផ្គត់ផ្គង់​អគ្គិសនី​ទៅតាម​តម្រូវ​ការ​នៃ​បណ្ដាញ​អគ្គិសនី​។ ក្រុម​ហ៊ុន​រក្សា​ទុក​ថាមពល​នៅ​ប្រទេស​អង់គ្លេស ឈ្មោះ Gravitricity នឹង​ចាប់​ផ្ដើម​ប្រែក្លាយ​អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​លើ​ពិភពលោក ឱ្យ​ទៅ​ជា​ថ្ម​ផ្ទុក​ថាមពល​បែប​ទំនាញ​ដំបូង​គេ។ នេះបើ​តាម​ Interesting Engineering ចុះ​ផ្សាយ​កាល​ពីថ្ងៃទី 05 មករា​។ តំបន់​​អណ្ដូង​រ៉ែ​ Pyhasalmi នេះ​ មាន​ជម្រៅ​ 1,444 ម៉ែត្រ ស្ថិត​នៅ​ Pyhajarvi ​មាន​ចម្ងាយ​ 450 គីឡូម៉ែត្រ​ទៅ​ទិស​ខាង​ជើង ធៀប​នឹង​​រដ្ឋធានីហែលស៊ីនគី​ របស់​ប្រទេស​ហ្វាំងឡង់​។ ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ First Quantum Minerals នៅ​ប្រទេស​កាណាដា អណ្ដូង​រ៉ែ​ជ្រៅ​បំផុត​នៅ​អឺរ៉ុប​នេះ​គឺជា​ប្រភព​ផ្គត់​ផ្គង់​ស័ង្កសី និង​ទង់ដែង​។ កាល​ពី​ឆ្នាំ 2022 ការ​ផលិត​នៅ​ក្នុង​តំបន់​អណ្ដូង​រ៉ែ​នេះ​បាន​ឈប់​ដំណើរ​ការ​ ហើយ​ចាប់​ផ្ដើម​ងាក​ទៅ​ទាញ​យក​អត្ថប្រយោជន៍​ផ្សេង​នៅ​នឹង​កន្លែង​។ ក្រុម​ហ៊ុន​ Gravitricity នៅ​ប្រទេស​អង់គ្លេស អភិវឌ្ឍ​ Gravistore ដែល​ជា​ប្រព័ន្ធ​មួយ​ដែល​យោង​ទៅ​លើ​កម្លាំង​ទំនាញ​ផែនដី​ អាច​ដើរ​តួនាទី​ជា​ថ្ម​ផ្ទុក​ថាមពល​ដែល​សល់​ពីប្រភព​កកើត​ឡើងវិញ​។ ​ក្នុង​ថ្ងៃ​មាន​កម្ដៅ​ ឬ​ខ្យល់​ខ្លាំង គ្រា​ដែល​ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ខ្យល់ ឬ​កម្ដៅ​ព្រះ​អាទិត្យ​ផលិត​អក្គិសនី​ច្រើន​ជាង​តម្រូវ​ការ ប្រព័ន្ធ​ខាងលើ​នឹង​លើក​ដុំ​ដែក​ដែល​ដាក់​នៅ​លើ​អណ្ដូង​រ៉ែ​នេះ​ ដើម្បី​រក្សា​ទុក​ថាមពល​។ នៅ​ពេល​តម្រូវ​ការ​អគ្គិសនី​កើន​ឡើង​ ដុំ​ដែក​អាច​ត្រូវ​បាន​ទម្លាក់​ចុះ​​ដើម្បី​ផលិត​ថាមពល​ … Read more

ទារក​ដំបូងនៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​បេះដូង​ពេល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ បាន​ចាប់​កំណើត​ហើយ

ទារក​ម្នាក់​ដែល​ធ្លាប់ឆ្លង​កាត់​ការ​វះកាត់​ធំ​មួយ ​គ្រា​ដែល​ស្ថិត​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​ ព្រោះ​តែ​ជំងឺ​បេះដូង​ពី​កំណើត​ បាន​ចាប់​កំណើត​ហើយ និង​មាន​ទម្ងន់​ 2.9 គីឡូក្រាម ហើយ​ស្រែក​យំ​ដោយសំឡេង​ធំ​ទៀត​ផង​។ នេះ​គឺជា​ទារក​ដំបូង​នៅ​វៀតណាម​ដែល​ត្រូវ​បាន​ព្យាបាល​ជំងឺ​បេះដូង​ពេល​នៅក្នុង​ផ្ទៃ​ម្ដាយ​។ ទារក​ខាង​លើ​នេះ​បាន​ចាប់​កំណើត​ដោយ​ការ​វះកាត់​នៅ​វេលា​ម៉ោង​ 9 និង 17 នាទី​ព្រឹក​ ថ្ងៃទី 30 មករា 2024​។ យោងតាម​សារព័ត៌មាន​វៀតណាម នេះ​គឺជា​ករណី​ដំបូង​គេ​នៅ​វៀតណាម និង​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​ទាក់​ទង​នឹង​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ដែល​នៅ​ក្នុង​ផ្ទៃ​ម្ដាយ​។ ក្រោយ​ពី​ការ​វះកាត់​ផ្ដល់​កំណើត មន្ត្រី​ជំនាញ​នៅមន្ទីរ​ពេទ្យ​កុមារ​ក្រុង​ហូជីមិញ (ព្រៃនគរ) និង​មន្ទីរ​ពេទ្យ​មួយ​ចំនួន​ទៀត​ ឱ្យ​ដឹង​ថា SpO2 ឡើង​ដល់ 89% ដោយ​ទារក​ដក​ដង្ហើម​បាន​​តាម​ធម្មជាតិ​។ ម្ដាយ​ និង​ទាក​សុទ្ធ​តែ​មាន​សុវត្ថិភាព​។ មុន​នោះ កាល​ពី​ថ្ងៃទី 4 មករា ក្រុម​វេជ្ជបណ្ឌិត​នៅ​ទីក្រុង​ព្រៃ​នគរ បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​ព្យាបាល​បេះដូង​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដែល​មាន​អាយុ​ 32 សប្ដាហ៍​។ អ្នក​ម្ដាយ​ដែល​ស្ថិត​ក្នុង​ករណី​ពិសេស​នេះ​ មាន​អាយុ 28 ឆ្នាំ មក​ពីខេត្ត​ដាណាំង​។ មូលហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ព្យាបាល​ជា​ពិសេស​នេះ គឺដោយសារ​ទឹក​ចិត្ត​របស់​អ្នក​ម្ដាយ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​ក្រុម​វេជ្ជបណ្ឌិត​។  យោង​តាម​ក្រុម​អ្នកជំនាញ បច្ចេក​ទេស​ព្យាបាល​ជំងឺ​បេះដូង​របស់​ទារក​ក្នុង​ផ្ទៃ​ម្ដាយ​ដូច​ករណី​នេះ​ គឺ​ទើបតែត្រូវ​បាន​អភិវឌ្ឍ​​ក្នុង​រង្វង់​ 5 ឆ្នាំ​មក​នេះ​តែប៉ុណ្ណោះ​។ លើ​ពិភពលោក​ … Read more

របកគំហើញ​ថ្មី​ស្ដីពី «បទពិសោធន៍​ជិត​ស្លាប់»៖ ខួរក្បាលនៅ​តែ​ដំណើរ​ការបាន​​រហូត​ដល់​ 60 នាទី ក្រោយពី​បេះដូង​ឈប់ដើរ​

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​រកឃើញ​ថា ខួរក្បាល​របស់​មនុស្ស​នៅ​តែ​អាច​ដំណើរ​ការបាន​​រហូត​ដល់​មួយ​ម៉ោង​ ក្រោយពី​បេះដូង​របស់​ពួកគេ​លែង​ដើរ​។ រលកសញ្ញា​ខួរក្បាល​ រួម​នឹង​ការស្រមៃ​អំពីជីវិតរបស់​អ្នក​ជំងឺ​​ អាចបកស្រាយ​បាន​នូវ​អ្វី​ដែល​ហៅ​ថា «បទពិសោធន៍​ជិត​ស្លាប់»។ លទ្ធផល​នៃការ​សិក្សា​ស្រាវជ្រាវ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​បង្ហាញ​ថា ក្នុង​ចំណោម​ 10 នាក់​ដែល​បាន​ចូល​រួម​ពិសោធន៍​ គឺ​មាន​មនុស្ស 4 នាក់​អាច​រៀបរាប់​ឡើងវិញ​នូវ​អ្វី​ដែល​កើត​ឡើង​នៅ​ក្នុង​អារម្មណ៍​ បន្ទាប់​ពី​ពួក​គេ​បានជួប​នឹង​ស្ថាន​ភាព​ជិត​ស្លាប់​។ ក្រុម​អ្នក​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ មាន​មនុស្ស​ពី 350,000 នាក់ ដល់ 750,000 នាក់​នៅ​ ​សហរដ្ឋ​អាម៉េរិក ជួប​ករណី​បេះដូង​ឈប់​ដើរ​ ពោល​គឺ​ប្រហែល​ពី 1,000 ទៅ 2,000 នាក់​/ថ្ងៃ​ ហើយ​អត្រា​នៃ​ការ​រួច​ពី​ការ​ស្លាប់​គឺ 10%​ ដែល​ប្រហែល​នឹង​ពី 100 ទៅ 200 នាក់​។ ការ​សិក្សា​ស្រាវជ្រាវ​ត្រូវ​បាន​ធ្វើឡើងតាំង​ពី​ឆ្នាំ 2015 និង​ប្រកាស​កាល​ពី​ដើម​ឆ្នាំ 2023​ នៅ​លើ​ទស្សនាវដ្ដី Resuscitation។ ក្នុងរយៈ​ពេល​ប្រហែល​ 3 ឆ្នាំ​នៃ​ការ​ស្រាវជ្រាវ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​តាម​ដាន​អ្នក​ជំងឺ​ដែល​ជួប​បញ្ហា​បេះដូង​ឈប់​ដើរ​ចំនួន 567 ករណី ក្នុងនោះ​មាន 53 ករណី​ត្រូវ​បាន​សង្គ្រោះ​ ហើយ​ក្នុង​ចំណោម​នេះ​មាន 28 នាក់​អាច​ឆ្លើយសំណួរ​សម្រាប់​ការ​សិក្សាស្រាវជ្រាវ​។ … Read more

ឥណ្ឌណេស៊ី ចាប់​ផ្ដើម​ដំណាក់កាល​ទីបី​នៃ​គម្រោងកសាង​​រដ្ឋធានី​ថ្មី

កាល​ពី​ថ្ងៃទី 20 ធ្នូ 2023 ឥណ្ឌូណេស៊ី​ បាន​សម្ពោធ​​​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី (IKN) Nusantara នៅក្នុង​ខេត្ត Kalimantan ខាង​កើត ដែល​ស្ថិត​នៅ​លើកោះ Borneo ក្រោម​អធិបតីភាព​ប្រធានាធិបតី Joko Widodo ។ យោង​តាម​សារព័ត៌មាន​នានា​ នៅ​ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​មន្ទីរ​ពេទ្យ​ពហុព្យាបាល​មជ្ឈិម ដែលមាន​ឯកទេស​ខាង​បេះដូង​ និង​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ប្រធានាធិបតី Joko Widodo លើក​ឡើង​ថា នេះ​គឺជា​មន្ទីរពេទ្យ​ទីបួន​ដែល​ត្រូវ​បាន​សាងសង់​នៅ Nusantara ក្នុង​រយៈ​ពេល​បី​ខែ​កន្លង​មក​នេះ​។ លោក​សម្ដែង​ក្ដី​សង្ឃឹម​ថា នៅ​ពេល​មន្ទីរពេទ្យ​ទាំង​នេះ​ផ្ដើម​​ដំណើរ​ការ​ចាប់​ពី​ឆ្នាំ 2024​ ប្រជាជន​នឹង​មិន​ចាំបាច់​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជិត​ខាង​ដូច ម៉ាឡេស៊ី សិង្ហបុរី ឬ​ទៅ​កាន់​ប្រទេស​ជប៉ុន និង​សហរដ្ឋ​អាម៉េរិក​ ដើម្បី​ព្យាបាល​ជំងឺ​ដូច​មុន​ទៀត​ឡើយ។ មុន​នោះ អាជ្ញាធរ​គ្រប់​គ្រង​ IKN (OIKN) បាន​ឱ្យ​ដឹង​ថា ពិធី​សម្ពោធ​បើក​ការដ្ឋាន​ដំណាក់​កាល​ទីបី​នៃ​គម្រោង​កសាង​រដ្ឋធានី​ថ្មី​ដែល​មាន​តម្លៃ​ជាង 30 ពាន់​លាន​ដុល្លារ​អាម៉េរិកនេះ នឹង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃទី 20-21 ខែ​ធ្នូ 2023 នៅ​ក្នុង​តំបន់​ចំនួន​បី គឺ តំបន់​បៃតង តំបន់​ស្ថាប័ន​រដ្ឋ និង​តំបន់​អេកូឡូស៊ី​។ យោង​តាម​អ្នក​នាំពាក្យ​របស់ … Read more

បរិភោគ​​ក្រោយ​ម៉ោង​នេះ​ ហានិភ័យដាច់​សរសៃឈាម​ខួរក្បាលនឹង​កើន​បន្ថែម​ 28 ភាគ​រយ

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​រយៈ​ពេល 7 ឆ្នាំ និង​បាន​រកឃើញ​ថា ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេលល្ងាច អាច​ប៉ះពាល់​ដល់​សុខភាព​បេះដូង និង​បង្កើន​ហានិភ័យ​កើត​ជំងឺ​ដាច់សរសៃ​ឈាម​ខួរ​ក្បាល​ ដែល​នាំ​ឱ្យ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ជាដើម។ ក្រុម​អ្នក​ជំនាញ​មក​ពី​សាកលវិទ្យាល័យ​ Sorbonne Paris Nord នៃ​ប្រទេស​បារាំង បាន​ធ្វើ​ការ​សិក្សា​ស្រាវជ្រាវ​ វាយ​តម្លៃ​ស្ថានភាព​សុខភាព​របស់​មនុស្ស​ 103,389 នាក់​ នៅ​ក្នុង​រង្វង់ 7 ឆ្នាំ​ ហើយ​​​បាន​រកឃើញ​ថា ការ​បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 20 (ម៉ោង​ 8 យប់) នឹង​ល្អ​សម្រាប់​សុខភាព​។ ក្រុម​ស្រាវជ្រាវ​បាន​ពិនិត្យ​មើល​កាល​វិភាគ​នៃ​ការ​បរិភោគ​​អាហារ​របស់​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​បាន​កត់​ត្រា​ចាប់​តាំង​ពី​ឆ្នាំ 2009 ដល់ 2022​។ យោង​តាម​របាយការណ៍​របស់​វិទ្យាស្ថានជាតិ​​ស្រាវជ្រាវ​ផ្នែកសុខាភិបាល​ និង​សុខភាព​បារាំង ដែល​បាន​ប្រកាស​កាល​ពី​ថ្ងៃទី 14 ធ្នូ 2023 ក្រុម​អ្នកស្រាវជ្រាវ​រក​ឃើញ​ថា 1/3 នៃ​អ្នក​ស្ម័គ្រ​ចិត្ត​ខាងលើ បរិភោគ​អាហារ​ពេល​ល្ងាច​មុន​ម៉ោង​ 8 យប់ ខណៈ​ដែល 1/3 ផ្សេង​ទៀត​បរិភោគ​នៅ​ម៉ោង 9 យប់​។ ក្នុង​ដំណាក់​កាល​នៃ​ការ​សិក្សា​ស្រាវជ្រាវ មាន​ប្រហែល 2,000 ករណី កើត​ជំងឺ​បេះដូង​។ នៅពេល​ពិនិត្យ​ទៅលើ​ពេល​វេលា​នៃ​ការ​បរិភោគ​អាហារ​ពេល​ល្ងាច​របស់​អ្នក​ដែល​កើត​ជំងឺ​បេះដូងទាំងនេះ  អ្នក​ស្រាវជ្រាវបាន​​រក​ឃើញ​ថា … Read more

ម្ចាស់​ SpaceX ចង់​លុប​បំបាត់​ធនាគារ​ចាប់​ពី​​ឆ្នាំ​ក្រោយ​ដោយ​​បណ្ដាញសង្គម​ X

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិក​ខាង​ត្បូង លោក Elon Musk ចង់​​ប្រែក្លាយ​បណ្ដាញ​សង្គម​ X (អតីត​ Twitter) ឱ្យ​ទៅ​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​អ្នក​ប្រើ​ប្រាស់​ ក្នុង​មហិច្ឆតា​លុប​បំបាត់​គណនី​ធនាគារ​ចាប់​ពី​ចុង​ឆ្នាំ 2024​។ The Verger ដកស្រង់​សម្ដី​​របស់​លោក Elon Musk ដែល​បាន​ថ្លែង​ទៅ​កាន់​បុគ្គលិក​កាល​ពី​ថ្ងៃទី 26 កក្កដា​ថា លោក​ចង់​ឱ្យ​បណ្ដាញ​សង្គម X អាច​ដោះស្រាយ​គ្រប់​កិច្ច​ការ​ដែល​ទាក់​ទង​នឹង​ប្រាក់​កាសនៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ ហើយ​អ្នក​ប្រើ​ប្រាស់​ «នឹង​ត្រូវ​ភ្ញាក់​ផ្អើល​នៅ​ចំពោះ​មុខ​ឥទ្ធិពល​របស់​វា​»។ លោក Elon Musk បក​ស្រាយ​ថា ការ​ទូទាត់​ប្រាក់​លើ​ X នឹង​កែ​ប្រែ​ទាំង​ស្រុង​នូវ​វិធី​ផ្ទេរ​ប្រាក់​របស់​អ្នក​ប្រើប្រាស់​។ បើ​សិន​អ្នក​លេង​បណ្ដាញ​សង្គម​ X ណា​ម្នាក់​ចង់​ផ្ញើ​លុយ 20 ដុល្លារ​ឱ្យ​មិត្ត​ភក្ដិ ពួក​គេ​នឹង​មិន​ចាំបាច់​មាន​គណនី​ធនាគារ​ឡើយ​។ ទាក់​ទង​នឹង​រឿង​នេះ​ដែរ CEO របស់​ X អ្នកស្រី Linda Yaccarino ក៏​បាន​ចាត់​ទុក​ថា ឱកាស​នេះ​នឹង​អាច​អនុវត្ត​បាន​ចាប់​ពី​ឆ្នាំ 2024​។ យោង​តាម The Verge លោក Elon Musk ចង់​ផ្ដួល​ PayPal … Read more