Gediz Vallis មានរូបរាងដូចទៅនឹងសត្វពស់កំពុងលូនឆ្លងកាត់ Mount Sharp ដែលជាតំបន់ភ្នំដ៏គួរឱ្យចាប់អារម្មណ៍។ រាប់ពាន់លានឆ្នាំមុន ភ្នំនៅទីនេះត្រូវបានគេជឿថា ជាតំបន់បៃតង និងមានទឹកច្រើន។
មហាសេដ្ឋិនីដែលល្បីឈ្មោះជាងគេក្នុងឆ្នាំនេះ គឺតារាចម្រៀងស្រីអាម៉េរិក Taylor Swift។ ដំណើរសម្ដែងជុំវិញពិភពលោក Eras Tour របស់នាង បានក្លាយជាដំណើរសម្ដែងដំបូងលើពិភពលោក ដែលរកចំណូលបាន 1,000 លានដុល្លារ។
បច្ចុប្បន្ន Taylor Swift មានទ្រព្យប្រមាណ 1.1 ពាន់លានដុល្លារអាម៉េរិក។ Swift ក៏ជាអ្នកចម្រៀងដំបូងគេដែលរកបានទ្រព្យពាន់លានដុល្លារ ដោយសារតែការនិពន្ធ និងការសម្ដែង។
ករណី Trump Media សម្រេចបានកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយនឹងក្រុមហ៊ុនដទៃមួយផ្សេងទៀត ដើម្បីឡើងផ្សារហ៊ុន បានជួយឱ្យអតីតប្រធានាធិបតីអាម៉េរិក ជាលើកដំបូង មានឈ្មោះក្នុង top 500 នៃអ្នកមានជាងគេលើពិភពលោក។
កាលពីថ្ងៃទី 25 មីនា Trump Media ដែលជាក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរបស់លោក Donald Trump បានប្រកាសថា សម្រេចបានកិច្ចព្រមព្រៀងច្របាច់បញ្ចូលគ្នាជាមួយនឹង Digital World Acquisition Corp។ ក្រុមហ៊ុនថ្មីនឹងមានឈ្មោះថា Trump Media & Technology Group នឹងគ្រប់គ្រងបណ្ដាញសង្គម Truth Social ដែលបង្កើតឡើងដោយលោក Trump កាលពីប៉ុន្មានឆ្នាំមុន។ ភាគហ៊ុនរបស់ពួកគេចាប់ផ្ដើមដាក់ឱ្យជួញដូរចាប់ពីថ្ងៃទី 26 មីនា 2024។
ព័ត៌មានខាងលើបានជួយឱ្យភាគហ៊ុន Digital World កើន 35% កាលពីថ្ងៃទី 25 មីនា។ បើគិតទៅតាមតម្លៃបច្ចុប្បន្ន ភាគហ៊ុនរបស់លោក Trump នៅក្នុងក្រុមហ៊ុនថ្មី នឹងមានតម្លៃ 4 ពាន់លានដុល្លារអាម៉េរិក។