ទិញដីឡូត៍ពុះលក់៖ ឱកាស និងបញ្ហាប្រឈម

សកម្មភាពពុះដីឡូត៍លក់កំពុងកើនឡើងយ៉ាងផុលផុសក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ធ្វើឲ្យអ្នកនៅក្នុងវិស័យនេះបានធ្វើការព្រមានផង និងលើកឡើងពីឱកាសក្នុងការទទួលបានប្រាក់ចំណេញក្នុងវិស័យនេះផងដែរ។ តើការទិញដីឡូត៍បង់រំលស់មានភាពល្អប្រសើរ និងប្រឈមហានិភ័យអ្វីខ្លះ លោក ច្រឹក សុខនីម អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Century21 Mekong បានពន្យល់ពីបញ្ហានេះ។ តើចរន្តនៃការពុះដីឡូត៍លក់ផ្តល់អត្ថប្រយោជន៍អ្វីខ្លះ? ការពុះដីឡូត៍លក់មានចំណុចវិជ្ជមានច្រើនដូចជា ធ្វើឲ្យមានសកម្មភាពអភិវឌ្ឍន៍ថ្មីៗនៅតំបន់ជាយក្រុង ឬតំបន់ដទៃទៀត និងជំរុញឲ្យមនុស្សទៅរស់នៅច្រើន ព្រមទាំងធ្វើឲ្យអ្នកក្រីក្រអាចមានលទ្ធភាពទិញបាន ដែលជួយឲ្យមានការអភិវឌ្ឍនៅមូលដ្ឋានណាមួយបានឆាប់រហ័ស។ តើអ្នកទិញដីឡូត៍ប្រឈមបញ្ហាអ្វីខ្លះ? អ្នកទិញដីឡូត៍អាចប្រឈមមុខនឹងបញ្ហាមួយចំនួន ដូចជា ដីឡូត៍នោះមានទំហំតូចៗ មានម្ចាស់ខុសៗគ្នាដែលធ្វើឲ្យសំណង់សាងសង់មិនសូវមានរបៀបរៀបរយនោះទេ។ ចំណែកប្រព័ន្ធលូ ទឹកស្អាត និងបណ្តាញអគ្គិសនីក៏គ្មានស្តង់ដារដែរ ប្រសិនជាអ្នកវិនិយោគពុះដីឡូត៍លក់ មិនបានធ្វើការវិនិយោគលើវិស័យនេះ។ តើអ្នកទិញដីឡូត៍គួរប្រុងប្រយ័ត្នយ៉ាងដូចម្តេច? អ្នកទិញដីឡូត៍ គួរសាកសួរអ្នកវិនិយោគពីប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា ទាក់ទងនឹងប្រព័ន្ធទឹក ភ្លើង និងផ្លូវច្បាប់ ដូចជា តើអ្នកវិនិយោគពុះដីឡូត៍លក់នោះមានប្លង់រឹងឬអត់? ប្រសិនជាមាន ត្រូវទាមទារការកាត់ប្លង់រឹង។ បើម្ចាស់ដីឡូត៍មានប្លង់ទន់ ឬប្លង់ត្រឹមខណ្ឌ ត្រូវបញ្ជាក់ពីខណ្ឌ និងទាមទារការកាត់ប្លង់ត្រឹមខណ្ឌឲ្យបានត្រឹមត្រូវ ដើម្បីបញ្ចៀសហានិភ័យនៅពេលអនាគត។ តើអ្នកពុះដីឡូត៍លក់គួរធ្វើដូចម្តេច ដើម្បីបញ្ចៀសហានិភ័យទៅអនាគត? អ្នកពុះដីឡូត៍លក់ គួរមានការប្រុងប្រយ័ត្នទាក់ទងនឹងបញ្ហាផ្លូវច្បាប់ ដើម្បីកុំឲ្យមានការតវ៉ាពីអ្នកទិញដីនាពេលអនាគត។ អ្នកវិនិយោគពុះដីឡូត៍លក់ អាចកសាងហេដ្ឋារចនាសម្ព័ន្ធឲ្យបានល្អប្រសើរ ដើម្បីឱ្យគម្រោងរបស់ខ្លួនមាននិរន្តរភាព ដោយការបំពាក់ប្រព័ន្ធទឹក ភ្លើង លូត្រឹមត្រូវ … Read more