រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ បានមកដល់ទីផ្សារកម្ពុជាហើយ !

រាជធានីភ្នំពេញ ៖ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤​ គឺជារថយន្តប្រភេទដឹកអ្នកដំណើរដ៏ពេញនិយមនៅទីផ្សារប្រទេសកម្ពុជា ដែលបានផ្តល់នូវភាពធន់ រឹងមាំ ផាសុកភាព ទំនើប និងសុវត្ថិភាពដល់អតិថិជនដែលទទួលបានគាំទ្រពីអតិថិជន មកពីសំណាកវិស័យទេសចរណ៍ វិស័យដឹកជញ្ជូនអ្នកដំណើរ និងវិស័យបដិសណ្ឋារកិច្ចកន្លងមក ។ សម្រាប់រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ គឺនៅតែបន្តផ្តល់នូវទំនុកចិត្តដល់អតិថិជនដោយបានបំពាក់នូវបច្ចេកវិទ្យាប្រព័ន្ធសុវត្ថិភាពចុងក្រោយដែលផ្តល់ផាសុកភាព សុវត្ថិភាពជូនដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ។ រថយន្ត Ford Transit ស៊េរីឆ្នាំ ២០២៤ ត្រូវបានរចនាឡើងដែលមានលក្ខណៈធំទូលាយ និងដំបូលខ្ពស់ស្រឡះភ្ជាប់មកជាមួយប្រព័ន្ធម៉ាស៊ីនត្រជាក់គ្រប់ជួរ ដែលផ្តល់នូវផាសុកភាព និងភាពស្រស់ស្រាយដល់អ្នកធ្វើដំណើរ មិនថាការធ្វើដំណើរកម្សាន្តទីជិត ឬទីឆ្ងាយ ។ ជាពិសេស រថយន្ត Ford Transit ក៏បានបំពាក់បន្ថែមនូវឈ្នាន់ជាន់អេឡិចត្រូនិច និងដែកបង្កាន់ដៃដ៏រឹងមាំដែលផ្តល់ភាពងាយស្រួលសម្រាប់អ្នកដំណើរក្នុងការឡើងចុះ និងចេញចូលរថយន្ត ។ សម្រាប់អ្នកបើកបរផ្នែកខាងមុខ ត្រូវបានរចនាឡើងដោយផ្តល់នូវផ្ទៃធំទូលាយងាយស្រួលក្នុងការមើលឃើញឧបសគ្គខាងមុខ មិនថាពេលថ្ងៃ ឬពេលយប់ បូករួមកញ្ចក់មើលក្រោយពីចំហៀងធំ រួមទាំងភ្លើងស៊ីញ៉ូរផ្តល់នូវសុវត្ថិភាព និងភាពងាយស្រួលដល់អ្នកបើកបរ ។ មិនតែប៉ុណ្ណោះ … Read more

ផ្ទាំង​សូឡា​តម្លៃ​ទាប​នាំ​ចូល​ពី​ប្រទេស​​ចិន​ កំពុង​ធ្វើ​ឱ្យ​អឺរ៉ុប​ឈឺក្បាល​

ក្រុម​អ្នក​ផលិត​នៅ​អឺរ៉ុប​ នាំ​គ្នា​សុំ​ជំនួយ​ ព្រោះ​តែ​មិន​អាច​ប្រកួត​ប្រជែង​បាន​ជាមួយ​នឹង​ផ្ទាំង​សូឡា​តម្លៃ​ទាប​ដែលផលិត​នៅ​ប្រទេស​ចិន​ ប៉ុន្តែ​មិន​ទាន់​រក​ឃើញ​វិធី​ដោះ​ស្រាយ​ដែល​មិន​មាន​ផល​វិបាក​។ សហភាព​អឺរ៉ុប (EU) ទើប​តែ​ទទួល​បាន​ជោគ​ជ័យ​ក្នុង​វិស័យ​ថាមពល​បៃតង​នា​ឆ្នាំ​កន្លង​។ ពួក​គេ​បាន​ដំឡើង​ផ្ទាំង​សូឡា​ច្រើន​ជាង​ឆ្នាំ 2022 រហូត​ដល់ 40% បើ​គិត​អំពី​អានុភាព​។ ក៏ប៉ុន្តែ ជោគ​ជ័យ​នេះ​មិន​បាន​ជួយ​អ្វី​ដល់​បណ្ដា​ក្រុម​ហ៊ុន​ផលិត​​ផ្ទាំង​សូឡា​ក្នុង​ស្រុក​។ ព្រោះ​ថា ផ្ទាំង​សូឡា ក៏ដូច​ជា​ជើង​ទម្រ​ និង​ឧបករណ៍​ដំឡើង​ ភាគ​ច្រើន​​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​អង្គការ​ថាមពល​អន្តរជាតិ​។ នៅ​​ពេល​ត្រូវ​បាន​ផ្ដួល​ដោយ​សារ​គូ​ប្រជែង​មក​ពី​ចិន​​ បូក​រួម​នឹង​ស្ថាន​ភាព​បរិមាណ​ច្រើន​លើស​ពីតម្រូវ​ការ​ ក្រុម​ហ៊ុន​មួយ​ចំនួន​នៅ​ EU បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ​។ ការ​ប្រកាស​បិទ​ទ្វារ​រោង​ចក្រ​កំពុង​កើត​ឡើង​ជា​ហូរហែ​នៅ​អឺរ៉ុប​។ វិស័យ​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​នៅ​អឺរ៉ុប​បាន​ព្រមាន​ថា ផលិត​កម្ម​ប្រមាណ​ពាក់​កណ្ដាល​អាច​នឹង​បាត់​ខ្លួន​ពី​ទីផ្សារ​ បើ​សិន​រដ្ឋាភិបាល​មិន​ជួយ​ដោះ​ស្រាយ​។ បណ្ដា​ក្រុម​ហ៊ុន​នៅ​អឺរ៉ុប​បាន​ចោទ​ប្រកាន់​ថា ក្រុម​ហ៊ុន​នានា​នៅ​ប្រទេស​ចិន​ កំពុង​លក់​ទំនិញ​ក្នុង​តម្លៃ​ទាប​ជាង​ការ​ចំណាយ​ក្នុង​ការ​ផលិត​។ Gunter Erfurt ដែល​ជា​អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ផលិត​ឧបករណ៍​អគ្គិសនី​ព្រះ​អាទិត្យ​ Meyer Burger និយាយ​ថា វិស័យ​ឧស្សាហកម្មនៅ​ប្រទេស​ចិន​ ទទួល​បាន​ជំនួយ​ច្រើន​រាប់​រយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ពី​រដ្ឋាភិបាល​​របស់​ពួក​គេ។ ក្រុម​អ្នក​ច្បាប់​របស់​រដ្ឋាភិបាល​នានា​នៅ EU កំពុង​ប្រឹង​ប្រែង​ដោះ​ស្រាយ ប៉ុន្តែ​ នៅ​មិន​ទាន់​រក​ឃើញ​ចំណុច​ឯកភាព​គ្នា​នៅ​ឡើយ​ ទាក់​ទង​នឹង​បញ្ហា​ខាងលើ។ រដ្ឋមន្ត្រីសេដ្ឋកិច្ច​របស់​ប្រទេស​ខ្លះ​ បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​​ចំពោះ​រឿង​ដែល​ថា ក្រុម​មន្ត្រី​ EU អាច​នឹង​ពិចារណា​លើ​ការ​កាត់​បន្ថយ​ពាណិជ្ជកម្ម​ចំពោះ​ផ្ទាំង​សូឡា​ដែល​មាន​ប្រភព​ពី​ប្រទេស​ចិន​ ដោយ​លើក​ហេតុ​ផល​ថា ប្រការ​នេះ​អាច​រារាំង​​ល្បឿន​នៃ​ការ​រីក​ចម្រើន​របស់​វិស័យ​ថាមពល​បៃតង​នៅ​អឺរ៉ុប​ជា​ដើម​ ខណៈ​ដែល​មន្ត្រី​ប្រទេស​ខ្លះ​ទៀត​ថា … Read more

ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។ យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 … Read more

ផ្កាយ​រណប​រ៉ាដា​របស់​វៀតណាម នឹង​ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2025

LOTUSat-1 ដែល​ជា​ផ្កាយ​រណបបច្ចេកវិទ្យា​​រ៉ាដា​ដំបូង​របស់​វៀតណាម គ្រោង​នឹង​អភិវឌ្ឍ​រួច​រាល់​នៅ​ក្នុង​ខែ​មីនា និង​ត្រូវ​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​គោចរ​នៅ​ដើម​ឆ្នាំ 2024​។ នេះ​បើ​តាមអគ្គនាយករង​នៃ​មជ្ឈមណ្ឌល​អវកាស​វៀតណាម​។ ផ្កាយ​រណប​ LOTUSat-1 មាន​ទម្ងន់​ 600 គីឡូក្រាម ប្រើ​ប្រាស់​បច្ចេកវិទ្យា​រ៉ាដា​ថ្មី​បំផុត​ អាច​មើល​ឃើញវត្ថុ​ទំហំ​ចាប់ពី​មួយ​ម៉ែត្រ​នៅ​លើ​ដី​ ព្រម​ទាំង​មាន​សមត្ថភាព​សង្កេត​មើល​ទាំង​ថ្ងៃ​ទាំង​យប់​។ LOTUSat-1 នឹង​ផ្ដិត​យក​រូប​ភាព​ និង​ផ្ដល់​ទិន្នន័យ​ច្បាស់​ការណ៍​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះ​ពាល់​នៃ​​គ្រោះ​ធម្មជាតិ​ ការ​ប្រែ​ប្រួល​អាកាសធាតុ ការ​គ្រប់​គ្រង​ធនធាន​ធម្មជាតិ និង​បរិស្ថាន។ ក្រុម​ហ៊ុន NEC គឺជា​អ្នក​អភិវឌ្ឍ​ ផលិត​ផ្កាយ​រណប LOTUSat-1 និង​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ដល់​វៀតណាម នៅ​ប្រទេស​ជប៉ុន​។ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​នេះ​គឺ​ក្នុង​បំណង​ផ្ទេរ​បច្ចេកវិទ្យា​នៃ​ការ​អភិវឌ្ឍ ការ​ដឹក​ជញ្ជូន និង​ការ​ប្រើប្រាស់​រូប​ភាព​ពី​ផ្កាយ​រណប​។ យោង​តាម​មជ្ឈមណ្ឌល​អវកាស​វៀតណាម ផ្កាយ​រណប LOTUSat-1 ស្ថិត​ក្នុង​គម្រោង​ «បង្ការ ទប់​ទល់​គ្រោះ​ធម្មជាតិ​ និង​ការ​ប្រែ​ប្រួល​អាកាសធាតុ​ ដោយ​ប្រើ​ប្រាស់​ផ្កាយ​រណប​សង្កេត​ផែនដី»។ គម្រោង​នេះ​ត្រូវ​បាន​បើក​ដំណើរ​ការ​នៅ​ហាណូយ​ ចាប់​ពី​ខែ​កញ្ញា​ 2012 ដោយ​ប្រើ​ប្រាស់​ទុន​ ODA របស់​ជប៉ុន​ និង​ទុន​បដិភាគ​របស់​វៀតណាម​។ ការ​អភិវឌ្ឍ​ផ្កាយ​រណប LOTUSat-1 គ្រោង​នឹង​រួច​រាល់​ជាស្ថាពរ​នៅ​ក្នុង​ខែ​មីនា ឆ្នាំ 2024​ ហើយ​អាច​បាញ់​បង្ហោះ​ឡើង​ទៅ​កាន់​គន្លង​តារាវិថី​ក្នុង​រង្វង់​ពី​ខែ​ធ្នូឆ្នាំ 2024 ដល់​ខែ​កុម្ភៈ 2025​។ សូម​បញ្ជាក់​ថា … Read more

កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ជំនួយ​ឥត​សំណង​ 86 លាន​អឺរ៉ូពី​សហភាព​អឺរ៉ុប

ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ កាល​ពី​ថ្ងៃទី 15 មករា 2024 បាន​ឱ្យ​ដឹង​ថា​ កម្ពុជា​គ្រោង​នឹង​ទទួល​បាន​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 86 លាន​អឺរ៉ូ (ជិត 94 លាន​ដុល្លារ​អាម៉េរិក) ពី​សហភាពអឺរ៉ុប (EU) ដើម្បី​អភិវឌ្ឍ​កម្មវិធី​មួយ​ចំនួន​។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយ​នឹង​ឯកឧត្តម ទ្រីសម៉ាន់ ពីរហ្គាវ័ (Driesmans Igor) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ យោង​តាម​ក្រសួង​សេដ្ឋកិច្ច​ និ​ងហិរញ្ញវត្ថុ ជំនួយ​ដែល​សហភាព​អឺរ៉ុប​គ្រោង​នឹង​ផ្ដល់​ជូន​កម្ពុជា​ តាម​រយៈ​​កម្មវិធី​ Global Gateway នេះ គឺ​សម្រាប់​កម្មវិធី​ចំនួន​បួន​ ដែល​រួម​មាន​ដូច​ខាង​ក្រោម​៖ ទីមួយ​៖ កម្មវិធីភាពជាដៃគូរបស់កម្ពុជាសម្រាប់ប្រព័ន្ធកសិកម្ម និងអាហារប្រកបដោយចីរភាព ទីពីរ​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប សម្រាប់ការអនុវត្តថាមពលប្រកបដោយចីរភាពក្នុងឧស្សាហកម្មវិស័យ​​កាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ ទីបី​៖ កម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប-កម្ពុជា សម្រាប់ការបណ្តុះបណ្តាលការអប់រំបច្ចេកទេស 2024-2027 ទីបួន​៖ កម្មវិធីពាណិជ្ជកម្ម និងវិស័យឯកជន។

នាវា​ទេសចរណ៍ខ្នាត​ធំ​​ដែល​ធ្លាប់​ទទួល​បាន​ជំនួយ​ពី​កម្ពុជា​ក្នុង​សម័យ​កូវីដ បាន​ត្រឡប់​មក​ជា​ថ្មី​

(ខេត្ត​ព្រះសីហនុ) – នាវា​ទេសចរណ៍ខ្នាត​ធំ Westerdam នា​ថ្ងៃ​ទី 28 ធ្នូ 2023 នេះ ត្រូវ​បានអនុញ្ញាត​ឱ្យ​​ចូល​ចត​នៅ​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ដើម្បី​ឱ្យ​ភ្ញៀវ​នៅ​លើ​នាវា​នេះ​ឡើង​មក​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ និង​ខេត្ត​កែប​។ នេះ​បើ​តាម​ទំព័រ​ CPP។ នេះ​គឺជា​ការ​ចូល​ចត​ជា​លើក​ទីពីរ​របស់​នាវា​ទេសចរណ៍ Westerdam នៅ​កំពង់ផែ​របស់​កម្ពុជា​ បន្ទាប់​ពី​ការ​ចូល​ចត​លើក​ទីមួយ​កាល​ពី​ឆ្នាំ 2020 ជា​ពេល​ដែល​ពិភពលោក​កំពុង​ប្រឈម​នឹង​វិបត្តិ​សុខភាព​ និង​ជា​ពេល​ដែល​នាវា​នេះ​ត្រូវ​បាន​ប្រទេស​ជា​ច្រើន​បដិសេធ​ការ​ស្នើ​សូម​ចូល​ចត​។ ការ​ចូលចត​ជា​លើក​ទីពីរ​ដែល​ធ្វើ​ឡើង​នៅ​ថ្ងៃទី 28 ខែ​ធ្នូ ឆ្នាំ 2023​ របស់​ Westerdam គឺ​មាន​ភ្ញៀវ​ទេសចរណ៍​ជាង​ពីរ​ពាន់​នាក់​។ ដំណើរ​ចូល​ចត​ជា​ថ្មី​នេះ ត្រូវ​បាន​ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំពិធីទទួល ក៏​ដូច​ជា​រំលឹកខួបបីឆ្នាំនៃការស្នើ​សូម​ចូល​ចតរបស់នាវា Westerdam នៅ​កម្ពុជា។ យោង​តាម​ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុង​ចំណោម​ភ្ញៀវជាង​ពីរ​ពាន់​នាក់​នៅ​លើ​នាវា​នេះ មាន​ភ្ញៀវ​ប្រមាណ 500 នាក់​បាន​ឡើង​មកទស្សនានៅរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ និង​​ខេត្តកែប​។ «តាមរយៈការចូលចតជាលើកទីពីរ​របស់នាវាទេសចរណ៍ Westerdam នេះ នឹងជួយទាក់ទាញនាវាទេសចរណ៍ខ្នាតធំមកកាន់កម្ពុជា នាឆ្នាំក្រោយបន្តបន្ទាប់ទៀត» រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹម​ដូច្នេះ​។ យោង​តាម​ឯកឧត្ដម​រដ្ឋមន្ត្រី នាវា​ទេសចរណ៍​នេះ​នឹង​ចត​នៅ​កម្ពុជា​ក្នុង​រយៈ​ពេល​មួយ​ថ្ងៃ ហើយ​គ្រោង​នឹង​ចាក​ចេញ​ពី​កម្ពុជា​នៅ​វេលាម៉ោង 9 … Read more

ក្រុម​ហ៊ុន​វៀតណាមមួយ​ គ្រោង​នឹង​វិនិយោគ​ទ្រង់ទ្រាយ​ធំ​លើ​វិស័យ​កសិកម្ម​នៅ​កម្ពុជា

កាល​ពី​ថ្ងៃទី 12 ធ្នូ 2023 ប្រធាន​ក្រុម​ប្រឹក្សាភិបាលក្រុម​ហ៊ុ​ន​ THACO លោក ត្រឹង បាយឿង បាន​ចូល​រួម​វេទិកា ជំរុញ​វិនិយោគ និង​ពាណិជ្ជកម្ម​កម្ពុជា – វៀតណាម ឆ្នាំ 2023​ ដែល​ធ្វើ​ឡើង​នៅ​ ហាណូយ​ ប្រទេស​វៀតណាម និង​បាន​ទទួល​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​នឹង​សម្ដេចធិបតី ហ៊ុន ម៉ាណែត​ ដែល​បំពេញ​ទស្សនកិច្ច​នៅ​វៀតណាម​។ នៅ​ក្នុង​ជំនួប​ខាងលើ លោក ត្រឹង បាយឿង បាន​រាយការណ៍​អំពី​គម្រោង និង​សកម្មភាព​វិនិយោគ​ ផលិត ក្នុង​វិស័យ​កសិកម្ម​ទ្រង់​ទ្រាយ​ធំ​របស់​ក្រុម​ហ៊ុន THACO នៅ​ កម្ពុជា​។ បន្ទាប់​ពី​ចូល​គ្រប់​គ្រង​ក្រុម​ហ៊ុន​ចំនួន​ 6 របស់ HAGL Agrico កាល​ពី​ឆ្នាំ 2020 THACO AGRI (ឈ្មោះ​ថ្មី) មាន​កម្មករ​ក្នុង​ដៃ​ជាង 17,000 នាក់​នៅ​ កម្ពុជា​។ ចាប់​ពី​ឆ្នាំ 2022 ដល់​បច្ចុប្បន្ន THACO AGRI បាន​ចាប់​ផ្ដើម​វិនិយោគ​សាក​ល្បង​លើ​ការ​ដាំ​ចេក ឈើ​ហូប​ផ្លែ​ … Read more

ទំនិញ​ឆ្លង​កាត់​កំពង់ផែ​ស្ងួត សុវណ្ណខេត្ត របស់​ឡាវ សម្រេច​បាន​ជាងប្រាំ​ពាន់​លាន​ដុល្លារ

តម្លៃ​ទំនិញ​ឆ្លង​កាត់​កំពង់ផែស្ងួត​ សុវណ្ណខេត្ត ក្នុង​ឆ្នាំ 2022 សម្រេច​បាន​ជាង 5.9 ពាន់​លាន​​ដុល្លារ​អាម៉េរិក ខណៈ​ដែល​​​ 10 ​ខែ​​ដំបូង​នៃ​​ឆ្នាំ​នេះ សម្រេច​បានជិត​ 5.6 ពាន់​លាន​ដុល្លារ​។ ព័ត៌មាន​ខាងលើ​នេះ​ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​របស់​រដ្ឋមន្ត្រី​ក្រសួង​ឧស្សាកម្ម ពាណិជ្ជកម្ម​ឡាវ Malaythong Kommasith នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណខេត្ត C – Savan Park និង​កំពង់ផែនស្ងួត​សុវណ្ណខេត្ត។ នៅ​ក្នុង​ជំនួប​ជាមួយ​នឹង​ប្រតិភូ​រដ្ឋមន្ត្រី នៃក្រសួង​ឧស្សាកម្ម ពាណិជ្ជកម្ម​ឡាវ លោក Tee Chee Seng ដែល​ជា​អ្នក​គ្រប់​គ្រង​ Savan Park បាន​រាយការណ៍​ថា តំបន់​សេដ្ឋកិច្ច​ពិសេស​សុវណ្ណខេត្ត (Savan Park SEZ Zone C) កំពុង​ផ្ដល់​សេវាកម្ម​ដឹក​ជញ្ជូន​​គ្រប់​ប្រភេទ​។ តំបន់សេដ្ឋកិច្ច​ពិសេស​សុវណ្ណខេត្ត ស្ថិត​នៅ​ទីតាំង​យុទ្ធ​សាស្ត្រ​នៃ​ច្រក​របៀង​សេដ្ឋកិច្ច​បស្ចិម-បូព៌ា (EWEC)។ EWEC ជាច្រក​របៀង​ដែល​​ឆ្លង​កាត់ខេត្ត​សុវណ្ណខេត្តរបស់​ឡាវ និង​ប្រទេស​ថៃ ហើយ​បញ្ចប់​នៅ Mawlamyine នៃប្រទេស​មីយ៉ាន់ម៉ា ដែល​តភ្ជាប់​ទៅ​នឹង​សមុទ្រ Andaman និង​សមុទ្រ​ចិន​ខាង​ត្បូង​។ យោង​តាម​ទិន្នន័យ​ដែល​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​កាល​ពី​ខែ​វិច្ឆិកា 2023 … Read more

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង … Read more

ប្រទេស​ចិន​ធ្វើ​តេស្ត​រ៉ុក្កែត​រុញ​ច្រាន​អាច​ប្រើ​ប្រាស់​ឡើង​វិញ​ដោយ​ជោគ​ជ័យ

កាល​ពី​ថ្ងៃទី 02 វិច្ឆិកា ប្រទេស​ចិន​បានទទួល​ជោគ​ជ័យ​ក្នុង​ការ​​សាកល្បង​ដំណើរ​ការ​ហោះ​ឡើង និង​ចុះ​ចត​ដោយ​ឈរ​​ត្រង់នៃ​រ៉ុក្កែត​ពាណិជ្ជកម្ម​ SQX-2Y ដែល​អាច​ប្រើ​ប្រាស់​ឡើង​វិញ។ ​នេះ​គឺជា​ជំហាន​ថ្មី​របស់​ប្រទេស​ចិន​នៅ​ក្នុង​វិស័យ​អវកាស​។ រ៉ុក្កែត SQX-2Y ត្រូវ​បាន​អភិវឌ្ឍ​ដោយ​ក្រុម​ហ៊ុន​ Beijing Interstellar Glory Space Technology។ រ៉ុក្កែត​នេះ​មាន​អង្កត់ផ្ចិត​ប្រវែង 3.35 ម៉ែត្រ, បណ្ដោយប្រហែល 17 ម៉ែត្រ និង​បំពាក់​ម៉ាស៊ីនប្រើ​ប្រាស់​​មេតានអុកស៊ីសែន​រាវ​។ នេះ​គឺជា​លើក​ដំបូង​ដែល​ប្រទេស​ចិន​ធ្វើតេស្ត​លើ​ការ​ហោះ​ឡើង ចុះ​ចត​ដោយ​ឈរ​ត្រង់​ និង​ប្រើ​ប្រាស់​ឡើងវិញ​បាននូវ​រ៉ុក្កែត​ប្រើ​ឥន្ធនៈ​រាវ​មួយ​ជាន់​ក្នុង​ទម្រង់ពេញ​លេញ​។ ការ​សាកល្បង​ខាងលើ​នេះ​ត្រូវ​បាន​ធ្វើឡើង​ក្នុង​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយ​រណប​ Tửu Tuyền នៅ​ភាគ​ពាយព្យ​ប្រទេស​ចិន​។ ក្នុង​ការ​ធ្វើ​តេស្ត​នេះ រ៉ុក្កែត​បាន​ហោះ​ឡើង​ដល់​កម្ពស់​ 178.42 ម៉ែត្រ ខណៈ​រយៈ​ពេល​ហោះ​ហើរ​គឺ 50.82 វិនាទី និង​សុក្រឹតភាព​នៃ​ទីតាំង​ចុះ​ចត​គឺ​ប្រហែល 1.68 ម៉ែត្រ​ រួម​នឹង​ល្បឿន​ចុះ​ចត​គឺ 0.025 ម៉ែត្រ​/វិនាទី។ ក្រុម​ហ៊ុន Beijing Interstellar Glory Space Technology ឱ្យ​ដឹង​ថា ការ​ធ្វើ​តេស្ត​នេះ​មិន​ត្រឹម​តែ​ជួយ​ដល់​ការ​វាយ​តម្លៃ​លើ​គម្រោង​អភិវឌ្ឍ​រ៉ុក្កែត​ដែល​អាច​ប្រើ​ឡើងវិញ​បាន​នោះ​ទេ ប៉ុន្តែ​ក៏​ប្រមូល​បាន​នូវ​ទិន្នន័យ​សំខាន់​ និង​ផ្ដល់​ជា​ជំនួយ​ផ្នែក​បច្ចេក​ទេស​សម្រាប់​ការ​អភិវឌ្ឍ​រ៉ុក្កែត​ខ្នាត​មធ្យម និង​ធំ​ ក៏ដូច​ជា​ការ​ប្រើ​ប្រាស់​មេតាន​អុកស៊ីសែន​រាវ​ ដែល​អាច​ប្រើប្រាស់​ឡើង​វិញ​បាន​ផងដែរ​។ … Read more