រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “ពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម អេ  (ខេមបូឌា)ម.ក និងក្រុមហ៊ុន ឡារីតា អ៊ិចប្រេស” ក្រោមអធិបតីភាពរបស់ លោក សេង​ វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ និង លោក មឿន សម្បត្តិ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ឡារីតា អ៊ិចប្រេស រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានជាច្រើន។ លោក សេង វឹង នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វដ បានមានប្រសាសន៍ថា៖ “ថ្ងៃនេះ​ ខ្ញុំមានកិត្តិយសដ៏ខ្ពង់ខ្ពស់ និងសេចក្តីសោមនស្សរីករាយ ដែលបានរៀបចំពិធីចុះអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន អ អិម … Read more

មហា​សេដ្ឋី Elon Musk ថា «កុំបង្កើត​ក្រុម​ហ៊ុន បើ​សិន​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត»

មហា​សេដ្ឋី​អាម៉េរិក​ដើម​កំណើត​អាហ្វ្រិកខាង​ត្បូង លោក Elon Musk យល់​ថា អ្នក​ជំនួញ​ដែល​មាន​សក្ដានុពល​ មិន​គួរ​បង្កើត​ក្រុម​ហ៊ុន​ធុរកិច្ច​ថ្មី​ឡើយ បើ​សិន​ពួក​គេ​ត្រូវ​ការ​ការ​ជំរុញ​ពី​អ្នក​ដទៃ​។ «កុំបង្កើត​ក្រុម​ហ៊ុន​ បើ​សិន​អ្នក​ត្រូវ​ការ​ការ​លើក​ទឹក​ចិត្ត​ពី​អ្នក​ផ្សេង​។ អត្រា​បរាជ័យ​ខ្ពស់​ណាស់ ពិត​ជា​មិន​គួរ​ធ្វើ​ បើ​ត្រូវ​រក​ស្វែង​រក​ការ​លើក​ទឹក​ចិត្ត​ពី​ខាង​ក្រៅ​» លោក Elon Musk ថ្លែង​ដូច្នេះ​ជាមួយ​នឹង​ Cathie Wood ដែល​ជា​ CEO របស់ ARK Investment Management នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ កាល​ពី​ឆ្នាំ 2008 លោក​ Elon Musk ត្រូវ​បាន​សួរ​ថា «ធ្វើ​យ៉ាង​ណា​ទើប​អាច​រក្សា​បាន​នូវ​ភាព​ជឿជាក់​ គ្រា​ដែល​ការ​បាញ់បង្ហោះ​រ៉ុក្កែត​របស់ SpaceX ជួប​បរាជ័យ​ជា​បន្ត​បន្ទាប់?»​។ យោង​តាម Fortune ចម្លើយ​របស់​លោក Elon Musk បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញា​ចិត្ត​ខ្ពស់ រហូត​ដល់​ថ្នាក់​ មិន​ត្រូវ​ការ​ការ​លើក​ទឹកចិត្ត​ពី​អ្នក​ណា​ទាំង​អស់​។ លោក Elon Musk បាន​ឆ្លើយ​ថា «សុទិដ្ឋិនិយម ទុទិដ្ឋិនិយម មិន​ខ្វល់​អ្វី​ទាំងអស់​។ យើង​នឹង​ធ្វើ​ឱ្យ​វា​ក្លាយ​ជា​ការ​ពិត​។ ព្រះ​ជា​សាក្សី ខ្ញុំ​ប្ដេជ្ញាចិត្ត​ធ្វើ​ឱ្យ​វា​ជោគ​ជ័យ​»​។ … Read more

អបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត Ford និងពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះ Ambulance ជូនដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់

[ភ្នំពេញ – ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៣] ក្រុមហ៊ុន RMA (Cambodia)​ PLC ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត Ford ក្នុងទីផ្សារប្រទេសកម្ពុជាបានប្រារព្ធពិធីប្រគល់-ទទួលអំណោយរថយន្តគិលានសង្គ្រោះចំនួន ២ គ្រឿង ជូនទៅដល់កាកបាទក្រហមកម្ពុជា សាខាខេត្តពោធិ៍សាត់ ដែលកម្មវិធីនេះត្រូវបានប្រារព្ធឡើង ក្រោមអធិបតីភាពរបស់ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងអគ្គនាយកអគ្គីសនីកម្ពុជា និងលោកអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA (Cambodia) PLC រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ២០០ នាក់។​ កម្មវិធីនេះបានប្រារព្ធឡើងនៅក្នុងបរិវេនរោងចក្រដំឡើងរថយន្ត Ford ក្នុងភូមិសារវ័ន ឃុំស្នាអន្សារ ស្រុកក្រគរ​ ខេត្តពោធិ៍សាត់ នៅថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣ ។ ក្នុងឱកាសនៃពីធីអបអរសាទរខួប១ឆ្នាំ នៃការបើកដំណើរការជាផ្លូវការរោងចក្រដំឡើងរថយន្ត … Read more

ក្រោយ​ស៊ី​ហ្គេម​លើក​ទី 32 ឥណ្ឌូណេស៊ី​ថា នឹង​ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ U23 អាស៊ីអាគ្នេយ៍​ឆ្នាំ 2023

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ឥណ្ឌូណេស៊ី​បានប្រកាសថា កីឡាករ​របស់​ប្រទេស​នេះ​នឹង​បញ្ចេញ​ថ្វី​ជើង​ដ៏​ល្អ​បន្ថែមទៀត​ក្នុង​ការប្រកួត​ដណ្ដើម​ពានរង្វាន់​បាល់ទាត់​យុវជន​អាយុ​ក្រោម 23 ឆ្នាំ (U23) នៅ​តំបន់​អាស៊ីអាគ្នេយ៍​​ឆ្នាំ 2023។ នៅ​ពានរង្វាន់​បាល់ទាត់ U23 អាស៊ីអាគ្នេយ៍​ឆ្នាំ 2023 (AFF U23 Championship 2023) ក្រុម U23 ឥណ្ឌូណេស៊ី​ធ្លាក់​ទៅក្នុង​ពូ​ល B ដែលមាន U23 ម៉ាឡេស៊ី និង U23 ទី​ម័​រ​ខាងកើត បន្ទាប់​ពី​ការ​ចាប់​ឆ្នោត​បាន​​ធ្វើ​ឡើង​រួច​រាល់​។ ប្រធាន​សហព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក Erick Thohir បាន​និយាយថា «បើ​ទោះ​គូប្រកួត​ជា​អ្នកណា យើង​ក៏​ត្រូវតែ​ត្រៀម​ឱ្យបាន​ហ្មត់ចត់​បំផុត»។ លោក Erick Thohir បន្តថា «ខ្ញុំ​មាន​សុទិដ្ឋិនិយម ព្រោះថា បរិយាកាស​របស់​បាល់ទាត់​ឥណ្ឌូណេស៊ី​នៅតែ​ល្អ បន្ទាប់ពី​ដណ្ដើមបាន​មេដាយមាស​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ខ្ញុំ​ជឿជាក់ថា ប្រការនេះ​នឹង​បន្ថែម​ថាមពល​វិជ្ជមាន​ដើម្បី​ក្រុម​ជម្រើសជាតិ U23 បន្ត​ដណ្ដើមបាន​លទ្ធផល​ល្អ​បំផុត និង​ដណ្ដើមបាន​សិទ្ធិ​ឡើងទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ»។ ពានរង្វាន់​ជើងឯក​បាល់ទាត់ U23 អាស៊ីអាគ្នេយ៍ឆ្នាំ​ 2023 នឹង​ជា​ឈ្នាន់​ដើម្បី​ក្រុមបាល់ទាត់​ឥណ្ឌូណេស៊ី​មានការ​ត្រៀមខ្លួនបាន​​ល្អ​បំផុត​សម្រាប់​មហា​​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ទ្វីបអាស៊ី​ឆ្នាំ 2023 (ASIAD … Read more

កំពូល​តារាបាល់ទាត់​អា​ហ្ស​ង់​ទីន ទទួលបាន​សារ​ល្អ​ស្ដីពី​អនាគត ពី​ក្លឹប​ធំ​នៅ​អឺរ៉ុប

មួយ​ក្នុងចំណោម​ក្លឹប​បាល់ទាត់​ដែលមាន​អំណាច​បំផុត​នៅ​អឺរ៉ុប បានលើកឡើង​នូវ​សារ​ដែល​ប្រកបដោយ​វិជ្ជាជីវៈ ទាក់ទិន​នឹង​អនាគត​របស់ Lionel Messi។ អនាគត​របស់ M10 បន្ត​ក្លាយជា​ប្រធានបទ​នៃ​ដំណឹង​ចចាមអារ៉ាម​ក្នុង​វិស័យ​បាល់ទាត់​ពិភពលោក​ក្នុង​រយៈពេល​កន្លង។ គ្រូបង្វឹក​របស់​ក្លឹប Barcelona លោក Xavi Hernandez បាន​និយាយ​អំពី​លទ្ធភាព​ដែល​កំពូល​តារាបាល់ទាត់​ជនជាតិ​អា​ហ្ស​ង់​ទីន ត្រលប់​ទៅកាន់​ក្លឹប​ចាស់​នៅ​តំបន់​ស្វយ័ត​កាតា​ឡូ​ញ៉ា បើទោះជា​អ្នក​យុទ្ធសាស្ត្រ​ជនជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​មានការ​ប្រុងប្រយ័ត្ន និង​ដឹង​ច្បាស់​អំពី​ភាពស្មុគស្មាញ​ជុំវិញ​រឿង​អនាគត​របស់ Messi។ ថ្មីៗនេះ លោក Xavi Hernandez បាន​និយាយថា ការវិល​ត្រលប់​របស់ Messi គឺជា​រឿង «ងាយ​កើតឡើង» និង​អាស្រ័យ​លើ​កត្តា​មួយចំនួន ក្នុង​នោះ​មាន​ដូចជា​ បំណង​របស់ El Pulga កិច្ចសន្យា និង​កិច្ចការ​នៅ​ពីក្រោយ​ដែល​​អាច​នាំទៅរក​កិច្ចព្រមព្រៀងថ្មី​។ លោក Xavi Hernandez បាន​សម្ដែង​ការចង់​ឃើញ Messi ត្រលប់​មកកាន់​ខ្សែប្រយុទ្ធ​របស់ Barcelona ខណៈដែល​គណៈ​គ្រប់គ្រង​របស់​ក្លឹប​នេះ​ក៏​គាំទ្រ​គំនិត​នេះ។ លោក Xavi Hernandez ជឿជាក់​លើ​ការសម្រេចចិត្ត​ចុងក្រោយ​របស់ Messi នៅពេល​កិច្ចព្រមព្រៀង​រវាង M10 ជាមួយ PSG អស់​សុពលភាព គ្រា​ដែល​ទំនាក់ទំនង​របស់ Messi និង​អ្នកគាំទ្រ​របស់ … Read more

FIFA ជិត​ចាប់ផ្ដើម​ចូល​ស៊ើបអង្កេត ខណៈ U22 ឥណ្ឌូណេស៊ី​ប្ដេជ្ញា​ប្ដឹង​ប្រឆាំង U22 ថៃ ក្នុងករណី​នៅ​ស៊ី​ហ្គេម 2023

ភាគី​ខាង U22 ឥណ្ឌូណេស៊ី កំពុងតែ​មានបំណង​ពឹង FIFA កាត់ក្ដី​ករណី​អំពើហិង្សា​រវាង​ក្រុមបាល់ទាត់​បុរស​ជម្រើស​ជាតិ​ប្រទេស​នេះ និង​ក្រុមបាល់ទាត់​ថៃ នៅក្នុង​ការប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ ហេតុការណ៍​វាយតប់​គ្នា​រវាង U22 ថៃ និង U22 ឥណ្ឌូណេស៊ី មិនទាន់​ត្រូវបាន​ដោះស្រាយ​រួចរាល់​នៅឡើយ បើ​ទោះ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ស៊ី​ហ្គេម​ឆ្នាំ 2023 បាន​ចប់សព្វគ្រប់។ បន្ទាប់ពី​សហព័ន្ធ​កីឡាបាល់ទាត់​អាស៊ី (AFC) ចាប់ផ្ដើម​ស៊ើបអង្កេត ហើយ​ក្រុម​ទាំងពីរ​អាច​ត្រូវ​ទទួល​ការពិន័យ ភាគី​ឥណ្ឌូណេស៊ី​ក៏​បែរជា​ចង់​អញ្ជើញ​ទាំង FIFA មក​ចូលរួម​ដោះស្រាយ។ ភាគី​ឥណ្ឌូណេស៊ី​ចង់ឱ្យ​ថៃ​ទទួលខុសត្រូវ​នៅក្នុង​ករណីនេះ។ ប្រធាន​គណៈកម្មាធិការ​អូឡាំពិក​ឥណ្ឌូណេស៊ី (NOC) Raja Sapta Oktohari បាន​បើក​កិច្ចប្រជុំ​មួយ​ជាមួយ​សមាជិក​របស់​ស​ហ​ព័ន្ធ​បាល់ទាត់​ឥណ្ឌូណេស៊ី (PSSI) ដើម្បី​ធ្វើការ​សម្រេច​លើ​ការស្នើសុំ​អន្តរាគមន៍​របស់ FIFA ក្នុងករណី​ហិង្សា​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ផ្នែក​បាល់ទាត់​បុរស​នៅ​ស៊ី​ហ្គ​ម​លើក​ទី 32 និង​កាត់ក្ដី​ចុងក្រោយ។ ប្រធាន NOC ឱ្យដឹងថា «ពេលនេះ យើង​មិនទាន់​បញ្ជូន​របាយការណ៍​ឡើងទៅ​កាន់ FIFA ប៉ុន្តែ​រឿងនេះ​នឹង​កើតឡើងឆាប់ៗខាងមុខ។ កិច្ចប្រជុំ​ផ្ទៃក្នុង​បានបញ្ចប់ ខ្ញុំ និង​ប្រធាន PSSI – Erick Thohir សុទ្ធតែ​មិន​ចង់​នៅ​ស្ងៀម​ក្នុងករណីនេះ។ បើសិន​ខាង​ឥណ្ឌូណេស៊ី​ខុស … Read more

គ្រូបង្វឹក Sjafri ​ថា ​U22 ថៃ និង U22 ​វៀតណាម នឹង​ប្រឹង​គេច​ពី​ U22 ឥណ្ឌូណេស៊ី

U22 ថៃ និង U22 វៀតណាម នឹង​ប្រឹងប្រែង​ដើម្បី​នាំមុខគេ​នៅ​ពូ​ល B ក្នុង​បំណង​គេច​ពី U22 ឥណ្ឌូណេស៊ី​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​នៃ​វិញ្ញាសា​បាល់ទាត់​បុរស​របស់​ស៊ី​ហ្គេម​លើក​ទី 32។ «យើង​មិនត្រូវ​ជ្រើសរើស​គូប្រកួត។ វៀតណាម និង​ថៃទេតើ ទើប​ជា​អ្នក​ត្រូវ​គិតគូរ​ថា​តើ​ចង់​ជួប​គូប្រកួត​មួយណា និង​គេច​ពី​គូប្រកួត​មួយណា​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ» គ្រូបង្វឹក Indra Sjafri របស់ U22 ឥណ្ឌូណេស៊ី និយាយ​ដូច្នេះ បន្ទាប់ពី​បាន​ផ្ដួល​កម្ពុជា​ក្នុង​លទ្ធផល 2-1 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក កាលពី​ព្រលប់​ថ្ងៃទី 10 ឧសភា។ ក្រុមបាល់ទាត់​បុរស​ជ​ម្រើ​ស​ជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U22) របស់​ឥណ្ឌូណេស៊ី បាន​យកឈ្នះ 3-0 លើ​ហ្វ៊ី​លី​ពី​ន, 5-0 លើ​មី​យ៉ាន់​ម៉ា និង 3-0 លើ​ទី​ម័​រ​ខាងកើត ហើយក៏​បាន​ឡើងដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆាប់​ជាងគេ​មួយ​ប្រកួត។ នៅក្នុង​ការប្រកួត​ជើង​ចុងក្រោយ​នៅ​ពូ​ល A គ្រា​ដែលមាន​សំបុត្រ​សម្រាប់​ការប្រកួត​វគ្គ​បន្ត U22 ឥណ្ឌូណេស៊ី ក៏​នៅតែ​ផ្ដួល​កម្ពុជា​ក្នុង​លទ្ធផល 2-1។ ដោយសារតែ​ឈរលើ​កំពូល​តារាង A ដូច្នេះ U22 ឥណ្ឌូណេស៊ី​នឹង​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយនឹង​ក្រុម​លេខ​ពីរ​នៅ​ពូ​ល … Read more

ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

[ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​ លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។ “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ … Read more

U-22 ឡាវ​មាន​ការ​ជឿជាក់​ បន្ទាប់​ពី​ U-22 វៀតណាម​​បង្ហាញ​ភាព​ទន់​ខ្សោយ​​មុន​ស៊ីហ្គេម​នៅ​កម្ពុជា

នៅ​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់ U-22 វៀតណាម ជាមួយ​នឹង​​ U-22 ឡាវ ​នៅ​ល្ងាច​ថ្ងៃ​ទី 30 មេសា​នេះ​ ទស្សនិកជន​ប្រហែល​ជា​បាន​ទស្សនា​ថ្វីជើង​ល្អ​របស់​ក្រុម​ឡាវ​ ព្រោះ​តែ​ពួក​គេ​បាន​រីក​ចម្រើន​ជាង​មុន ខណៈ​ដែល​ U-22 វៀតណាម ហាក់​បាន​ថម​ថយ​កម្លាំង​មុន​ការ​ប្រកួត​នៅ​ស៊ីហ្គេម​លើក​នេះ​។ ក្រោយ​រយៈ​ពេល​ប្រាំ​ឆ្នាំ​ដែល​​លេច​ធ្លោ​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​ជន​ជាតិ​កូរ៉េខាងត្បូង Park Hang-seo ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​វៀតណាម​បច្ចុប្បន្ន​នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ថ្មី​នៅ​ស៊ីហ្គេម​លើក​ទី​ 32 ដែល​ចាប់​ផ្ដើម​ដោយ​​ការ​ប្រកួត​ជាមួយ​ U-22 ឡាវ​នៅ​ឯ​កីឡដ្ឋាន​ព្រីនស៍​ នា​រាជធានី​ភ្នំ​ពេញ​ ដែលជា​ការ​ប្រកួត​ផ្លូវ​ការ​ដំបូង​របស់​ក្រុម​វៀតណាម​ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹក​បារាំង លោក Philippe Troussier ។​ ​ប៉ុន្មាន​ឆ្នាំ​កន្លង​ទៅ ក្រុម​វៀតណាម​បាន​បង្ហាញ​កម្លាំង​ដែល​ស្ទើរ​តែ​មិន​មាន​គូ​ប្រៀប​នៅ​អាស៊ី​អាគ្នេយ៍ ប៉ុន្តែ​ថ្មីៗ​នេះ ពួក​គេ​ហាក់​បាន​ថម​ថយ​កម្លាំង​ទៅ​ហើយ​ ពិសេស​គឺ​នៅ​មុន​ការ​ប្រកួត​នៅ​ស៊ីហ្កេមលើក​ទី 32 នេះ​។ នៅ​ Doha Cup កាល​ពី​ពេល​ថ្មី​ៗ​នេះ ក្រុម​ជម្រើស​ជាតិ​វៀតណាម​សុទ្ធ​តែ​បរាជ័យ​។ ពេល​ត្រលប់​មក​ប្រទេស​ទាត់​មិត្ត​ភាព​ជាមួយ​ក្លឹប​ TP HCM និង​ក្លឹប​ Ba Ria – Vung Tau ក្រុម​ជម្រើស​ជាតិ​វៀតណាម​ក៏​បន្ត​ចាញ់​បួន​គ្រាប់ និង​ឈ្នះតែ​​ពីរ​គ្រាប់​។ នៅ​ស៊ីហ្គេម​លើក​ទី 30 និង … Read more

U-22 ឡាវ​ដែលមាន​កីឡាករ​ដើមកំណើត​វៀតណាម​ពីរ​រូប​ ថា អាច «យក​ស្មើ» នឹង​ក្រុម​ផ្កាយ​លឿង​នៅ​ស៊ី​ហ្គេម

ខ្សែបម្រើ Damoth Thongkhamsavath របស់​ក្រុមបាល់ទាត់​ជម្រើសជាតិ​អាយុ​ក្រោម 22 ឆ្នាំ (U-22) របស់​ប្រទេស​ឡាវ ប្រកាស​យ៉ាង​ជឿជាក់ថា នឹង​យក​ស្មើ​ជាមួយនឹង​ក្រុម U-22 វៀតណាម​នៅក្នុង​ការប្រកួត​បើកឆាក​នៅ​ស៊ី​ហ្គេម​លើក​ទី 32។ កាលពី​ល្ងាច​ថ្ងៃទី 28 មេសា U-22 ឡាវ ក្រោម​ការដឹកនាំ​របស់​ប្រធាន​ក្រុម​គ្រូបង្វឹក Michael Weiss បាន​ហ្វឹកហាត់​ក្នុង​ថ្ងៃ​សំខាន់​ដើម្បី​ត្រៀម​សម្រាប់​ការប្រកួត​ជាមួយ​វៀតណាម​នៅ​ស៊ី​ហ្គេម។ នៅក្នុងពេល​ហ្វឹកហាត់​នោះ ខ្សែបម្រើ​ដើមកំណើត​វៀតណាម​រប​ស់ U-22 ឡាវ Damoth Thongkhamsavath បានលើកឡើង​អំពី​ការ​ប៉ះគ្នា​រវាង ឡាវ និង​វៀតណាម​នៅ​ថ្ងៃទី 30 មេសា​ខាងមុខ។ Damoth Thongkhamsavath បាន​ប្រាប់​អ្នកសារព័ត៌មាន​ដោយ​ភាព​ជឿជាក់ថា «វៀតណាម​ឆ្នាំ​នៅតែ​ខ្លាំង​នៅ​ស៊ី​ហ្គេម ពួកគេ​ជា​បេក្ខភាព​ទីមួយ។ ក៏ប៉ុន្តែ ខ្ញុំ​គិតថា U-22 ឡាវ នៅតែ​អាច​យក​ស្មើ​នៅក្នុង​ការប្រកួត​ដំបូង។ លទ្ធផល​នៃ​ការប្រកួត​នឹង​ជា 0-0»។ Damoth Thongkhamsavath មាន​ជី​ដូ ជីតា​កើត​នៅ​ប្រទេស​វៀតណាម និង​ចេះ​ភាសា​នេះ​យ៉ាង​ស្ទាត់ ដោយសារ​ឪពុកម្ដាយ​តែង​និយាយ​ភាសា​វៀតណាម​ជាមួយគ្នា។ កីឡាករ​រូបនេះ​ក៏​ធ្លាប់បាន​ចូលរួម​ប្រកួត​នៅ​ស៊ី​ហ្គេម​លើក​ទី 31 ផងដែរ។ ទ​ន្ទឺ​ម​នឹង … Read more

កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ

កុំចិញ្ចឹមកូនតាមអ្នកដទៃ ព្រោះការចិញ្ចឹមកូន មិនអាចធ្វើតាមគ្នាបានទេ មិនថាទ្រឹស្តីណា ឬការចិញ្ចឹមកូនបែបណាដែលគេនាំគ្នានិយាយ ឬចែករំលែកតគ្នាថា វាល្អ វាប្រពៃផុតកំពូលក៏ដោយ តែសម្រាប់ Lifestyle របស់លោកឪពុកអ្នកម្ដាយ បើវាត្រឹមត្រូវ ក៏គឺត្រឹមត្រូវ តែបើវាមិនត្រូវនឹងយើង យ៉ាងណាក៏នៅតែមិនត្រូវនឹងយើងដែរ…។ កូនរបស់អ្នកណា កូនរបស់អ្នកហ្នឹង តើអ្នកម្ដាយទាំងឡាយធ្លាប់ទេ ជាពិសេសអ្នកម្ដាយថ្មោងថ្មី ដែលអានអត្ថបទពីគ្រូពេទ្យ ពីគ្រូពេទ្យចិត្តសាស្ត្រ ពីឪពុកម្ដាយដែលសរសេរពីអត្ថបទចិញ្ចឹមកូន ដែលគេថាធ្វើយ៉ាងនេះ វាល្អយ៉ាងនោះ ចិញ្ចឹមបែបនេះ បានកូនឆ្លាត និងទទួលបានជោគជ័យ ឬត្រូវចិញ្ចឹមកូនបែបនេះ ទើបកូនធំឡើងក្លាយជាអ្នកមាន ជាដើម ល និងល។ តែការពិតទៅ ការចិញ្ចឹមកូនបែបនេះ ឬបែបនោះ វាមិនស័ក្តិសមជាមួយក្មេងគ្រប់រូបនោះទេ ព្រោះក្មេងម្នាក់ៗមានភាពខុសប្លែកពីគ្នា មានភាពជាខ្លួនឯងមិនដូចគ្នា មិនអាចធ្វើតាមគ្នាបានទេ តឱ្យជាកូនភ្លោះនឹងគ្នា ដែលទោះជាយើងធ្លាប់ឃើញពួកគេស្លៀកខោអាវដូចគ្នាក៏ដោយ តែការពិតទៅ កូនរបស់យើងអាចនឹងមិនចង់ដូចអ្នកណា ក៏អាចថាបានដែរ មែនទេអ្នកម្ដាយទាំងឡាយ?។ ព្រោះវាគ្មានអ្វីមកធានាបានថា បើយើងបង្ហាត់បង្រៀនកូនរបស់យើង ដោយយកវិធីរបស់អ្នកដទៃមកប្រើ នឹងទទួលបានជោគជ័យដូចគេនោះឡើយ ព្រោះវាមានបច្ច័យជុំវិញខ្លួនផ្សេងៗដែលចូលមកធ្វើជាអ្នកជំរុញ និងប្រាកដណាស់! យ៉ាងហោចណាស់ក៏ចរិតនិស្ស័យរបស់កូនយើង និងកូនគេ មិនបានដូចគ្នាគ្រប់ប្រការដែរ។ កុំចិញ្ចឹមកូនតាមបែបអ្នកដទៃ … Read more