តើទីក្រុងតូក្យូនឹងទៅជាយ៉ាងណា ពេលភ្នំភ្លើង Fuji ផ្ទុះ?

រដ្ឋាភិបាលប្រទេសជប៉ុនបានធ្វើការវាយតម្លៃថា បើសិនជាភ្នំភ្លើង ហ្វូជិ កើតការផ្ទុះដ៏ធំមួយឡើង អាចធ្វើឱ្យមានកម្អែភ្នំភ្លើងគ្របដណ្ដប់ទូទាំងទីក្រុងតូក្យូ និងតំបន់ជុំវិញ និងអាចធ្វើឱ្យការចែកចាយចរន្តអគ្គិសនី និងការធ្វើចរាចរណ៍គាំងស្ទះដំណើរការមិនខាន។ អ្នកវិទ្យសាស្ត្រល្បីៗលំដាប់ជួរមុខ បាននាំគ្នាចេញមកដាស់តឿនថា សភាវផែនដីឡើងកម្ដៅ នឹងធ្វើឱ្យកើតការរញ្ជួយផែនដីកើនច្រើនឡើងទូទាំងពិភពលោក ហើយភ្នំភ្លើងនឹងផ្ទុះឡើង និងដោយសារតែសីតុណ្ហភាពពិភពលោកដែលកាន់តែក្ដៅឡើង ធ្វើឱ្យទឹកកកនៅកំពូលផែនដីរលាយ…នៅពេលទឹកកករលាយ ក៏នឹងគ្មានអ្វីទាញសង្កត់ផ្ទាំងសម្បកផែនដី…បន្ទះផែនដីនឹងកម្រើក ធ្វើឱ្យផែនដីកាន់តែរញ្ជួយខ្លាំងឡើង និងម៉េកម៉ាខាងក្រោមដីនឹងហូរមកផ្ដុំគ្នា រហូតរង់ចាំកម្លាំងរុញឱ្យផ្ទុះចេញមកនៅកន្លែងណាមួយលើផែនដី…។ ភ្នំហ្វូជិ និមិត្តសញ្ញារបស់ប្រទេសជប៉ុនដែលនៅស្ងៀមនឹងមកអស់រយៈពេលជាង 300ឆ្នាំហើយនោះ នឹងមិនមែននៅស្ងប់ស្ងៀមដូចដែលអ្នកណាៗមើលឃើញនោះទៀតទេ តែគឺជាភ្នំភ្លើងដែលមានថាមពលសកម្ម(Active Volcano) អ្នកជំនាញការជនជាតិជប៉ុនបញ្ជាក់ថា ភ្នំហ្វូជិ នឹងផ្ទុះឡើងម្ដងទៀតយ៉ាងពិតប្រាកដ គ្រាន់តែនៅមិនទាន់ដឹងថា នឹងកើតឡើងនៅពេលណាប៉ុណ្ណោះ។ ក្រុមការងារមួយរបស់រដ្ឋបាលជប៉ុន បានប៉ាន់ប្រមាណការណ៍ថា បើសិនភ្នំភ្លើងហ្វូជិកើតការផ្ទុះដ៏ធំឡើង អាចនឹងមានកម្អែភ្នំភ្លើងហូរធ្លាក់មកប្រមូលសន្សំក្នុង 1ម៉ោងកម្ពស់ប្រមាណ 1-2សង់ទីម៉ែត្រនៅក្នុងទីក្រុងកូតិមបាក់ របស់ខេត្តឈិស៊ូអូកាក់ ដែលនៅជិតជើងភ្នំ ហើយបើភ្នំភ្លើងបាក់ហូរធ្លាក់មកគ្របសង្កត់ទីនោះទាំងអស់ អាចនឹងមានកម្ពស់ដល់ទៅ 1.2ម៉ែត្រ។ ក្នុងតំបន់ស៊ិនជូកុ របស់ទីក្រុងតូក្យូ ដែលឆ្ងាយពីភ្នំហ្វូជិប្រមាណ 90គីឡូម៉ែត្រ ទោះជាមិនមានកម្អែភ្នំភ្លើងធ្លាក់មកគរភ្លាមៗមែន តែនឹងខ្ទាតមកដល់នៅថ្ងៃទី13 ក្រោយការផ្ទុះ និងអាចមានកម្អែភ្នំភ្លើងគ្រប់សង្កត់កម្ពស់ប្រមាណ 1.3សង់ទីម៉ែត្រ។ អ្នកជំនាញការបញ្ជាក់ថា បើកម្អែភ្នំភ្លើងធ្លាក់នៅក្នុងទីក្រុងតូក្យូ និងតំបន់ជុំវិញ មនុស្សម្នាចំនួនដ៏ច្រើនអាចនឹងមិនអាចត្រឡប់ទៅផ្ទះបាន ក្រៅពីនេះការដឹកជញ្ជូនអាហារ … Read more

ក្រុមហ៊ុន SkyDrive ត្រៀមសាកល្បងឡានហោះមានមនុស្សបើកលើកដំបូងនៅជប៉ុន

ក្រុមហ៊ុនអភិវឌ្ឍន៍ឡានហោះ SkyDrive មានគម្រោងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀត ដើម្បីធានាឱ្យបានប្រាកដថា ឡានហោះរបស់ខ្លួននឹងមានសុវត្ថិភាព100% មុននឹងដាក់លក់ចាប់ពីឆ្នាំ2023។ ក្រុមហ៊ុន SkyDrive ទើបតែបានប្រកាសថា ក្រុមហ៊ុនបានចាប់ផ្ដើមធ្វើការហោះហើរសាកល្បងនូវឡានហោះកាលពីខែមុន នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានជប៉ុន Asahi កាលពីថ្ងៃទី21មករាកន្លងទៅ។ នេះគឺជាលើកទី1 ហើយនៅជប៉ុន ដែលមានការសាកល្បងបើកបរឡានហោះដែលមានមនុស្សជិះនៅខាងក្នុង។ ការហោះហើរសាកល្បងលើកមុនៗ ត្រូវបានគេធ្វើឡើងដោយប្រើប្រព័ន្ធបញ្ជាពីចម្ងាយ និងគ្មានមនុស្សជិះ។ SkyDrive គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ2018 នៅទីក្រុង Tokyo ដោយក្រុមវិស្វករវ័យក្មេងដែលធ្លាប់ធ្វើការឱ្យក្រុមហ៊ុនផលិតរថយន្ត Toyota។ ក្រុមហ៊ុននេះកំពុងតែរៀបចំគម្រោងប្រារព្ធព្រឹត្តិការណ៍ហោះហើរសម្ដែងឱ្យទស្សនិកជនទស្សនានៅក្នុងរដូវក្ដៅឆ្នាំនេះ បន្ទាប់មកនឹងចាប់ផ្ដើមដាក់លក់ចាប់ពីឆ្នាំ2023 ទៅ។ ឡានហោះ SkyDrive នេះមានកម្ពស់ 1.6ម៉ែត្រ បណ្ដោយ និងទទឹងប្រវែង 3.6ម៉ែត្រស្មើគ្នា និងមានកៅអីអង្គុយចំនួន1។ ជ្រុងនីមួយៗនៃឡានហោះនេះមានបំពាក់ស្លាបកង្ហារចំនួន 1គ្រឿង ដែលកង្ហារនេះនឹង​ជួយ​ឱ្យឡានហោះអាចសំកាំងខ្លួននៅលើអាកាសបានយ៉ាងស្រួល។ មកដល់ពេលនេះ SkyDrive មិនទាន់បង្ហើបឱ្យដឹងលម្អិតអំពីការហោះហើរសាកល្បងនេះនៅឡើយទេ ប៉ុន្តែក្រុមហ៊ុននេះបានបញ្ជាក់ថា នឹងធ្វើការហោះហើរសាកល្បងជាច្រើនលើកទៀតដើម្បីធានាសុវត្ថិភាពឱ្យបាន100%។ បច្ចុប្បន្ន ក្រៅពី SkyDrive គេឃើញមានក្រុមហ៊ុនផ្សេងមួយចំនួន ក៏កំពុងយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍ​ឡានហោះនេះដែរ ក្នុងនោះក៏មានក្រុមហ៊ុន Airbus និង Uber ផងដែរ។ … Read more

ហាងទំនិញនៅជប៉ុន ដាក់បដា “ហាមជនជាតិចិន” មិនឱ្យចូលទិញ ព្រោះខ្លាច…

ជប៉ុន៖ ហាងទំនិញមួយនៅក្នុងតំបន់ Hakone ត្រូវបានគេរិះគន់យ៉ាងខ្លាំង ដោយសារតែបានដាក់តាំងបដាមួយផ្ទាំងនៅខាងមុខហាង ដែលមានសរសេរថា “ហាមជនជាតិចិន” ដោយសារព្រួយបារម្ភខ្លាចឆ្លងជម្ងឺរលាកសួតប្រភេទថ្មី មានប្រភពពីប្រទេសចិនដែលកំពុងរាតត្បាត និងរីករាលដាលយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន។ នៅលើបដានោះរៀបរាប់ថា “ជនជាតិចិនមិនត្រូវបានអនុញ្ញាតឱ្យចូលហាង។ ខ្ញុំមិនចង់ឆ្លងមេរោគ”។ ម្ចាស់ហាងរូបនេះបានប្រាប់អ្នកយកព័ត៌មានរបស់សារព័ត៌មានប្រចាំថ្ងៃ Asahi ថា គាត់បានប្រើកម្មវិធីបកប្រែអនឡាញដើម្បីសរសេរអក្សរលើបដានេះ និងបានអះអាងថា “ខ្ញុំគ្រាន់តែចង់ការពារខ្លួនពីមេរោគប៉ុណ្ណោះ”។ អ្នកនាំពាក្យនៃមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍ Hakone បានឱ្យដឹងថា ខ្លួនបានទទួលព័ត៌មាននេះហើយ និងមានការសោកស្ដាយចំពោះខ្លឹមសារនៃបដានោះ។ សាស្ត្រាចារ្យផ្នែកច្បាប់នៃសកលវិទ្យាល័យ Aoyama Gakuen បានឱ្យដឹងថា ម្ចាស់ហាងនេះមិនបានបំពានច្បាប់ទេ ព្រោះថា នៅប្រទេសជប៉ុនពុំមានច្បាប់ណាមួយចែងលម្អិតអំពីសកម្មភាពបែងចែកបែបនេះថា ជាអំពើខុសច្បាប់ឡើយ។ អ្នកនាំពាក្យខាងលើបាននិយាយថា នៅតំបន់ Hakone មានភ្ញៀវទេសចរចិនយ៉ាងច្រើន ហើយទីនេះក៏ជាតំបន់ល្បីឈ្មោះដែលពួកគេ(ជនជាតិចិន)មកលេង ព្រោះវានៅមិនឆ្ងាយពីក្រុង Tokyo ប៉ុន្មាន។ អ្នកនាំពាក្យរូបនេះក៏បានផ្ញើសម្ដី “សុំទោស” ជំនួសម្ចាស់ហាងខាងលើ ទៅកាន់ភ្ញៀវទេសចរជនជាតិចិនផងដែរ។ ក្រសួងសុខាភិបាលជប៉ុន ថ្មីៗនេះបានបញ្ជាក់ថា មានករណីឆ្លងមេរោគរលាកសួតថ្មី Wuhan ត្រឹមតែ 1ករណីប៉ុណ្ណោះ។ ប្រទេសនេះក៏កំពុងតែដុតដៃដុតជើងក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគរលាកសួត Wuhan ដ៏គួរឱ្យខ្លាចនេះដែរ៕ ប្រភព៖ … Read more

កម្ពុជា​-ជប៉ុន​ ឈាន​ដល់​ការ​ទទួលយក​ពលករ​ជំនាញ​ទៅ​ធ្វើការ​នៅ​ជប៉ុន​ហើយ​

កន្លងមក​ប្រទេស​កម្ពុជា​ និង​ជប៉ុន​ បាន​សហការ​គ្នា​យ៉ាង​ល្អ​លើ​វិស័យ​ការងារ​ ដែល​កិច្ចសហការ​នេះ​បាន​ផ្តល់​ផល​ចំណេញ​ជាច្រើន​ដល់​ប្រជាជន​កម្ពុជា​ក្នុង​ការសិក្សា​យកចំណេះ​ និង​ជំនាញ​មក​អភិវឌ្ឍ​ប្រទេស​។ តែ​ទោះបីជា​យ៉ាងនេះ​ក្តី​ កិច្ចសហការ​កន្លងមក​ប្រទេស​ជប៉ុន​បើក​ទទួល​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​តែប៉ុណ្ណោះ​ មិនទាន់​បាន​ទទួលយក​ពលករ​កម្ពុជា​ឱ្យធ្វើ​ការងារ​ពេញ​សិទ្ធិ​នៅ​ប្រទេស​ជប៉ុន​នៅឡើយ​ទេ​។ ហេតុនេះ​ហើយ​ទើប​ភាគី​ទាំង2​ ខិតខំ​ប្រឹងប្រែង​ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​ឱ្យ​កិច្ចសហការ​នេះ​ឱ្យ​កាន់តែ​មានការ​អភិវឌ្ឍ​ទៅមុខ​ រួម​ទាំង​គុណភាព​នៃ​ការ​បណ្តុះបណ្តាល​ និង​ការ​ផ្លាស់​ប្តូរ​កម្លាំង​ពលកម្ម​ឱ្យ​កាន់តែ​មានប្រសិទ្ធភាព​ឡើង​។ នា​ពេល​ថ្មី​ៗនេះ​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​របស់​កម្ពុជា​ ឯកឧត្តម​ អុិ​ត សំ​ហេង​ និង​ឯកឧត្តម​ Hidehisa​ Horinouchi​ ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ បាន​ជួបពិភាក្សា​គ្នា​ដើម្បី​ឈាន​ទៅដល់​ការ​ចុះ​កិច្ច​ព្រមព្រៀង​សហប្រតិបត្តិ​ការ​កម្ពុជា​-ជប៉ុន​ ស្តី​ពី​ពលកម្ម​ជំនាញ​។ នៅក្នុង​ជំនួប​នោះ​ ឯកឧត្តម​ អុិ​ត សំ​ហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ បាន​លើកឡើង​ថា​ ជប៉ុន​នឹង​កែសម្រួល​ច្បាប់​ថ្មី​ ដើម្បី​អនុញ្ញាត​ឱ្យ​ពលករ​កម្ពុជា​អាច​ដាក់ពាក្យ​ស្នើសុំ​ទិដ្ឋាការ​ការងារ​ (working​ visa​) ដើម្បី​ទទួល​បាន​សិទ្ធ​ពេញលេញ​ក្នុង​ការ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​ ខណៈ​ដែល​កន្លងមក​ជប៉ុន​ទទួលយក​ត្រឹមតែ​កម្មសិក្សា​ការី​របស់​កម្ពុជា​ទៅ​ដកពិសោធ​ការងារ​នៅ​ប្រទេស​ជប៉ុន​តែប៉ុណ្ណោះ​។ ច្បាប់​ថ្មីនេះ​នឹង​ផ្តល់​ឱកាសល្អ​ដល់​ពលករ​ជំនាញ​របស់​កម្ពុជា​ និង​ពលករ​បច្ចេកទេស​ អាច​ចូល​ទៅ​បម្រើការ​ងារ​ពេញច្បាប់​ ដើម្បី​បំពេញ​ចំណុច​ខ្វះខាត​នូវ​កម្លាំង​ពលកម្ម​ដែល​ជប៉ុន​កំពុង​ត្រូវការ​។ ក្នុង​នោះ​ដែរ​ឯកឧត្តម​ក៏បាន​មានប្រសាសន៍​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​ជប៉ុន​ដែល​កន្លងមក​បាន​ជួយ​អភិវឌ្ឍ​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​ផ្តល់​ឱកាស​ឱ្យ​កម្មសិក្សា​ការី​កម្ពុជា​បាន​ទៅ​ហាត់​ការ​នៅ​ប្រទេស​ជប៉ុន​ ដែល​មកដល់​បច្ចុប្បន្ន​មាន​ចំនួន​ 9ពាន់​នាក់​ហើយ​។ ឯកឧត្តម​ អុិ​ត សំ​ហេង​ បាន​មានប្រសាសន៍​ថា​៖ “គម្រោង​ដែល​ជប៉ុន​ នឹង​ដាក់​ឱ្យ​ដំណើរការ​នូវ​ច្បាប់​ការងារ​ថ្មី​ ដើម្បី​ទទួលយក​ពលករ​ពី​ប្រទេស​នានា​ទៅ​ធ្វើការងារ​នៅ​ប្រទេស​ជប៉ុន​នៅក្នុង​ខែមេសា​ឆ្នាំ2019​ ខាងមុខនេះ​ កម្ពុជា​បាន​ត្រៀមខ្លួន​ជាស្រេច​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិ​ការ​លើ​វិស័យ​ការងារ​ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ … Read more

គម្រោង​អភិវឌ្ឍន៍​សំខាន់2​ ត្រូវ​បាន​ជប៉ុន​ផ្តល់​ជំនួយ​ជា​ថវិកា​ជាង​ 43លាន​ដុល្លារ​

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​លោក​ Hidehisa​ Horinouchi​ បាន​ចុះហត្ថលេខា​លើ​លិខិត​ប្តូរ​សារ​ស្តី​ពី​ការ​បន្ត​ការ​គាំទ្រ​របស់​រដ្ឋាភិបាល​ជប៉ុន​ សម្រាប់​អនុវត្ត​លើ​គម្រោង​ចំនួន2​ នៅក្នុង​ប្រទេស​កម្ពុជា​ដែល​មាន​ទឹកប្រាក់​ប្រមាណ​ 43.36លាន​ដុល្លារ​។ ពិធី​ចុះហត្ថលេខា​លើ​ជំនួយឥតសំណង​របស់​ជប៉ុន​ក្នុងទឹក​ប្រាក់​សរុប​ប្រមាណ​ជាង​ 43.36លាន​ដុល្លារ​នេះ​ សម្រាប់​ការអនុវត្ត​គម្រោង​ចំនួន2​ រួមមាន​៖ *ទី1​- ឥណទាន​សម្បទាន​ ដែល​មាន​ទឹកប្រាក់​សរុប​ 3,599លាន​យ៉េន​ (ប្រមាណ​ 31.56លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​ “គម្រោង​កែ​លម្អ​ និង​ស្តារ​ប្រព័ន្ធ​ស្រោចស្រព​ និង​ប្រព័ន្ធ​រំដោះ​ទឹក​ភាគ​ខាងលិច​បឹងទន្លេសាប​ជំហាន​ទី2​”។ *ទី2​- ហិរញ្ញប្បទាន​ឥត​សំណង​ ដែល​មាន​ទឹកប្រាក់​សរុប​ 1,340លាន​យ៉េន​ (ប្រមាណ​ 11.8លាន​ដុល្លារ​អាមេរិក​) សម្រាប់​អនុវត្ត​ “គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​ផ្លាស់​ប្តូរ​ទិន្នន័យ​អគ្គិសនី​ នៅ​កំពង់ផែ​ ដើម្បី​ការ​ធ្វើ​ទំនើបកម្ម​កំពង់ផែ​”។ ឯកឧត្តម​ ប្រាក់​ សុ​ខុន​ ឧបនាយក​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ និង​សហប្រតិបត្តិ​ការអន្តរជាតិ​បាន​មានប្រសាសន៍​ថា​ ជំនួយឥតសំណង​ និង​ឥណទាន​សម្បទាន​នេះ​ ត្រូវ​បាន​ពង្រីក​ ដោយ​រដ្ឋាភិបាល​ជប៉ុន​ដើម្បី​ជំរុញ​ថែមទៀត​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ និង​សង្គម​ក្នុង​ប្រទេស​កម្ពុជា​ នឹង​បន្ត​អនុវត្ត​គោលនយោបាយ​ “យុទ្ធសាស្ត្រ​ចតុកោណ​ជំហាន​ទី​ 4” របស់​រដ្ឋាភិបាល​។ ឯកឧត្តម​បាន​បញ្ជាក់​ថា​ ជំនួយ​នេះ​នឹង​រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​បន្ត​អនុវត្ត​ “យុទ្ធសាស្ត្រ​ចតុកោណ​” ដំណាក់កាល​ទី4​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ស្រប​ទៅ​នឹង​មុំ​ទី2​ និង​ទី4​ ដែល​បាន​សង្កត់ធ្ងន់​លើ​ “ការ​កែ​លម្អ​ប្រព័ន្ធ​ឡូ​ជី​ស្ទិ​ក … Read more

ការនាំចេញ​ទៅ​ប្រទេស​ជប៉ុន​របស់​កម្ពុជា​កើនឡើង​ ​27​%​ ​ក្នុង​ឆ្នាំ2018​

អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​ ​The​ ​Japan​ ​External​ ​Trade​ ​Organization​ ​(​JETRO​)​ ​បាន​បង្ហាញ​តួលេខ​ចុងក្រោយ​បង្អស់​របស់​ខ្លួន​ថា​ ​ការនាំចេញ​របស់​កម្ពុជា​ជាមួយ​ប្រទេស​ជប៉ុន​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​នៅក្នុង​ឆ្នាំ2018​ ​ដោយ​ការនាំចេញ​បាន​កើនឡើង​ ​27.3​%​ ​និង​ការនាំចូល​កើនឡើង​ ​19.2​%​។​ ​ ​ចាប់ពី​ខែមករា​ ​ដល់​ខែធ្នូ​ ​ឆ្នាំទៅ​ ​ការ​ដឹកជញ្ជូន​ទំនិញ​ដែល​មានតម្លៃ​ជាង​ ​1.6ពាន់​លាន​ដុល្លារ​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​ជប៉ុន​ ​ខណៈ​ដែល​កម្ពុជា​បាន​ទិញទំនិញ​ពីជ​ប៉ុន​មកវិញ​គិតជា​ទឹកប្រាក់​ចំនួន​ ​421លាន​ដុល្លារ​។​ ​ដោយឡែក​ការនាំចេញ​របស់​កម្ពុជា​ទៅកាន់​ប្រទេស​ជប៉ុន​នៅក្នុង​ខែធ្នូ​តែមួយ​ ​បាន​កើនឡើង19,9​%​ ​បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ​ខណៈ​ការនាំចូល​បាន​កើនឡើង19.2​%​។​ ​ ​ក្នុងអំឡុងពេល​នោះ​ ​ការនាំចេញ​មានតម្លៃ​ ​119.8លាន​ដុល្លារ​ ​ខណៈ​ការនាំចូល​មាន​ ​45.6លាន​ដុល្លារ​។​ ​ការនាំចេញ​របស់​កម្ពុជា​ភាគច្រើន​ ​គឺ​សម្លៀកបំពាក់​ ​ផលិតផល​ស្បែកជើង​ ​ហើយ​បើ​យោង​តាម​ក្រសួង​ពាណិជ្ជកម្ម​ ​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ប្រទេស​ជប៉ុន​បាន​នាំចេញ​ភាគច្រើន​ជា​គ្រឿងម៉ាស៊ីន​ ​រថយន្ត​ ​និង​គ្រឿង​អេឡិចត្រូនិក​ ​សាច់គោ​ ​ដែក​ ​និង​ថ្នាំពេទ្យ​ចូល​មក​កម្ពុជា​។​ ​ ​នាយកដ្ឋាន​នាំចេញ​ ​និង​នាំចូល​នៃ​ក្រសួង​ពាណិជ្ជកម្ម​បានឱ្យ​ដឹង​ថា​ ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ជប៉ុន​បន្ត​កើនឡើង​ជា​រៀងរាល់​ឆ្នាំ​។​ ​បច្ចុប្បន្ន​នេះ​ ​ក្រសួង​ពាណិជ្ជកម្ម​បាន​និង​កំពុងតែ​ជំរុញ​ផលិតផល​របស់​កម្ពុជា​ឱ្យទៅ​ដល់ដៃ​ប្រជាជន​ជប៉ុន​ ​ហើយ​ប្រជាជន​ជប៉ុន​ក៏​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ទំនិញ​ដែល​បាន​ផលិត​នៅក្នុង​ប្រទេស​កម្ពុជា​។​ ​ ​លោក​ ​ហូ​ ​ស៊ី​វយ៉ុង​ ​ប្រធាន​នាយកដ្ឋាន​នាំចេញ​ … Read more

ជប៉ុន​ផ្តល់​ការងារ​ដល់​ជនពិការ ដោយ​ឱ្យ​ពួកគេ​បញ្ជា​អ្នកបម្រើ​កាហ្វេ​ក្នុង​ភោជនីយដ្ឋាន

បច្ចេកវិទ្យា​នៅក្នុង​ពិភពលោក​បាន​ប្រែប្រួល​យ៉ាង​ឆាប់រហ័ស ដែល​ការណ៍​នេះ​បាន​ជំ​រុញឱ្យ​អ្នកជំនាញ ជាពិសេស​ប្រទេស​អភិវឌ្ឍន៍​នានា​បាន​ព្យាយាម​ស្វែងរក​សមិទ្ធផលថ្មីៗដើម្បី​ដោះស្រាយ​បញ្ហា​នានា​របស់​មនុស្សជាតិ​លើ​ពិភពលោក។ ថ្វីដ្បិតតែ​បច្ចេកវិទ្យា​អាច​នឹង​ឆក់យក​ឱកាស​ការងារ​ពី​មនុស្ស​ខ្លះ​មែន តែ​ពេលខ្លះ​វា​ក៏​ផ្តល់​ភាព​វិជ្ជមាន​ផងដែរ​សម្រាប់​ប្រជាជន​លើ​ពិភពលោក​ដែល​ទទួលបាន​ការអប់រំ​កាន់តែ​ច្រើនឡើង។ គុណសម្បត្តិ គឺ​មនុ​ស្សនឹង​បោះបង់​ការងារតូចៗហើយ​ចាប់យក​ការងារ​ដែល​កាន់តែខ្លាំង មាន​ប្រសិទ្ធភាព និង​មាន​ល្បឿន​លឿន​ជាង​មុន។ ចំណុច​ពិសេស​មួយ​ផ្សេងទៀត គឺ​មនុស្ស​គ្រប់គ្នា រួមទាំង​ជនពិការ​អាច​នឹងមាន​ភាពងាយស្រួល​ក្នុង​ការធ្វើការងារ​នៅ​គ្រប់​ទីកន្លែង។ ថ្មីៗនេះ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន​បាន​បង្កើត​កម្មវិធី​សាកល្បង​មួយ​នៅក្នុង​ភោជនីយដ្ឋាន​ដោយ​ដាក់​មនុស្ស​យន្ត​ជា​អ្នកបម្រើ​ការងារ​នៅក្នុង​ភោជនីយដ្ឋាន​ដែល​គ្រឿងយន្ត​ទាំងនោះ​ត្រូវបាន​បញ្ជា​ដោយ​ជនពិការ​ដែល​មិនមាន​កាយសម្បទា​គ្រប់គ្រាន់​ដើម្បី​ធ្វើជា​អ្នកបម្រើ​ក្នុង​ភោជនីយដ្ឋាន​បាន។ គ្រឿងយន្ត​ទាំងអស់នេះ​អាចមាន​សមត្ថភាព​ក្នុង​ការដើរ​យក​កាហ្វេ​ជូន​ភ្ញៀវ ជូត​សម្អាត​តុ​ដោយ​ខ្លួនឯង និង​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ​តាម​ការបញ្ជា​របស់​ជន​ពិការ។ បុគ្គលិក​ជនពិការ​ទាំ​ង​អស់​មិនចាំបាច់​ចាក​ចេញពីផ្ទះ​ទៅ​កន្លែងធ្វើការ​ងារ​នោះទេ ពួកគេ​ត្រូវបានបង្រៀន និង​ផ្តល់​ឧបករណ៍​សម្រាប់​បញ្ជា​ដោយ​ក្រុមការងារ​នៅផ្ទះ។ មនុស្ស​យន្ត​បម្រើការ​ក្នុង​ភោជនីយដ្ឋាន​ទាំងអស់នោះ​ត្រូវបាន​អភិវឌ្ឍ​ដោយ​លោក Kentaro Ory Yoshifuji ដែលជា​នាយក​ប្រតិបត្តិ​នៃ​មន្ទីរ​ពិសោធន៍ Ory Lab ដែល​ចាប់ដៃគ្នា​សហការ​ជាមួយនឹង​សហ-​ស្ថាបនិក​សំខាន់ 2រូប​ទៀត គឺ​លោក Aki Yuki និង​ Yoshifumi Shiiba។ មនុស្ស​យន្ត​ទាំងអស់នោះ​ត្រូវបាន​រចនា​ឡើង​ដោយ​ប្រើប្រាស់​បច្ចេកវិទ្យា​បញ្ជា​ពី​ចម្ងាយ​ជាមួយនឹង​ការបញ្ជា 1.2ម៉ែត្រ និង​អា​ចប​ញ្ចូ​ន​សំឡេង និង​វីដេអូ​ដែល​គេ​បាន​ថតរូប​អតិថិជន​ទៅកាន់​អ្នកបញ្ជា​ផ្ទាល់​តាមរយៈ​ទូរស័ព្ទដៃ Smart Phone ឬ​Tablet។ ហាង​កាហ្វេ​ដែល​បានដាក់​មនុស្ស​យន្ត​ឱ្យប្រើ​ប្រាស់​នេះ​បាន​បង្កើតឡើង​នៅ​ឆ្នាំ2008 ក្រោម​ក្តី​ស្រមៃ​ថា មនុស្ស និង​មនុស្ស​យន្ត​អាច​រស់នៅ​ជាមួយគ្នា ហើយ​ធ្វើ​ការងារ​ដើម្បី​បម្រើឱ្យ​គ្នា​ទៅវិញទៅមក​បាន។ ក្រុមការងារ​ទាំងអស់​ដែល​បានដាក់​ឱ្យប្រើ​ប្រាស់​ជា​លើកដំបូង​នេះ មាន​គ្នា 10នាក់ ហើយ​ពួកគេម្នាក់ៗនឹង​ទទួលបាន​ប្រាក់ចំណូល​ប្រមាណ 1,000យ៉េន ឬ​ស្មើនឹង 8ដុល្លារ​ក្នុង​មួយ​ម៉ោង ដែលជា​ចំណូល​ទាប​ជាងគេ​បំផុត​ក្នុងប្រទេស​ជប៉ុន៕

ជប៉ុន​ផ្តល់​ហិរញ្ញប្បទាន​ជាង​កន្លះ​លាន​ដុល្លារ សម្រាប់​លើកកម្ពស់​វិស័យ2 នៅ​កម្ពុជា

ជប៉ុន​ជា​ប្រទេស​ឈានមុខ​គេ​មួយ​នៅក្នុង​តំបន់​ដែល​តែងតែ​ផ្តល់​ជំនួយឥតសំណង​ដល់​កម្ពុជាសម្រាប់​លើកកម្ពស់​វិស័យផ្សេងៗជាច្រើន ក្នុង​មានដូចជា ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ អប់រំសុខាភិបាល ការអភិវឌ្ឍ​ធនធានមនុស្ស និង​សុខុមាលភាព​សង្គម ជាដើម។ល។ ហើយ​កាលពី​សប្តាហ៍​មុននេះ ជប៉ុន​បាន​ចុះកិច្ចសន្យា​ផ្តល់ជំនួយ​ទឹកប្រាក់​ប្រមាណ​ជា 692,522ដុល្លារ​អាមេរិក​បន្ថែម​ទៀត សម្រាប់​គម្រោង​អភិវឌ្ឍន៍​លើ​វិស័យ2 នៅ​កម្ពុជា សម្រាប់​ការអភិវឌ្ឍ​ធនធានមនុស្ស និង​លើកកម្ពស់​វិស័យ​កសិកម្ម​ឱ្យមាន​ភាព-​កាន់តែ​ប្រសើរឡើង​ថែម​មួយកម្រិត​ទៀត។ ឯកឧត្តម ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​មានប្រសាសន៍ថា ទឹកប្រាក់​ហិរញ្ញប្បទាន​ឥត​សំណង​ចំនួន 692,522ដុល្លារ​នេះ​ត្រូវបាន​បែងចែក​ជា 2គម្រោងផ្សេងៗគ្នា ដោយ​គម្រោង​ទីមួយ សម្រាប់​អង្គការ Heart of Gold រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ថវិកា​ប្រមាណ396,000ដុល្លារ​អាមេរិក​សម្រាប់​ការកែទម្រង់​កម្មវិធីសិក្សា​បណ្តុះបណ្តាល​ធនធានមនុស្ស ថែរក្សា​អគារ ព្រមទាំង​ដើម្បីឱ្យ​វិទ្យាស្ថាន​ជាតិ​អប់រំ​កាយ និង​កីឡា​ក្លាយជា​វិទ្យាស្ថាន​គរុកោសល្យ4ឆ្នាំ​ក្នុង​មុខវិជ្ជា​អប់រំ​កាយ។ គម្រោង​ទី​ពីរ សម្រាប់​អង្គការ FIDR រដ្ឋាភិបាល​ជប៉ុន​ដែល​មាន​ថវិកា​ប្រមាណ 297,000ដុល្លារ​អាមេរិក សម្រាប់​ការលើកកម្ពស់​ផលិតភាព​នៃ​ការដាំដុះ​ស្រូវ ការធ្វើ​ពិពិធ​កម្ម​នៃ​កសិកម្ម ការកែលម្អ​ចំណីអាហារ ការបង្កើត​បណ្តាញ​រប​ស់​ប្រជាជន​ដែល​រស់នៅក្នុង​តំបន់ និង​ការពង្រឹង​សហប្រតិបត្តិការ​ក្នុង​វិស័យ​កសិកម្ម​នៅក្នុង​ស្រុក3 នៃ​ខេត្តកំពង់ឆ្នាំង។ គម្រោង​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ផ្តល់​ដល់​ប្រជាជន​រស់នៅក្នុង​តំបន់​ឱ្យ​អាច​កែលម្អ​ជីវភាព​រស់នៅ​របស់​ពួកគេ ទទួលបាន​អាហារ​គ្រប់គ្រាន់ និង​មាន​ជីវជាតិ​ដើម្បី​ថែរក្សា​សុខភាព​ឱ្យ​បានល្អ​ប្រសើរឡើង។ លោកស្រី MINAMI Yumiko នាយិកា​អង្គការ FIDR ដែល​ទទួលបាន​គម្រោង​ខាងលើ ដែល​បាននិងកំពុង​ជួយ​ដល់​ប្រជាកសិករ​ចំនួន 48,000នាក់​ដែល​រស់នៅក្នុង​ឃុំ​គោលដៅ​របស់​គម្រោង​ទាំង9​ និង​ភូមិ​ចំនួន63 ក្នុង​ខេត្តកំពង់ឆ្នាំង … Read more

មោទនភាព លោក សូរ ស្រណោះ ត្រូវបានជប៉ុនផ្តល់កិត្តិយស ជាគណៈកម្មការអន្តរជាតិ

ជាមោទនភាពមួយសម្រាប់អ្នកសិល្បៈកម្ពុជា ជាពិសេសអ្នកស្ថិតនៅក្នុងចង្កោមតន្ដ្រីករ ខណៈដែលមានអ្នកតំណាងប្រទេស គឺលោក សូ ស្រណោះ ដែលស្គាល់ថាជាបណ្ឌិតខាងផ្នែកព្យាណូចប់មកពីប្រទេសជប៉ុន ត្រូវបានគណកម្មការរបស់ជប៉ុនជ្រើសយករូបលោកឱ្យធ្វើគណៈកម្មការចម្រុះដែលមកពី6ប្រទេសចូលរួមផ្តល់ពិន្ទុ និងវាយតម្លៃនៅក្នុងព្រឹត្តិការណ៍នៃការប្រកួតបង្ហាញទេពកោសល្យខាងព្យាណូ ដែលកំពុងធ្វើឡើងយ៉ាងគគ្រឹកគគ្រេងនៅក្នុងប្រទេសថៃ។ បណ្ឌិតតន្ត្រីករខាងផ្នែកព្យាណូ លោក សូ ស្រណោះ បានធ្វើដំណើរចាកចេញពីកម្ពុជាកាលពីល្ងាចថ្ងៃទី21 ខែកក្កដា កន្លងទៅ ឆ្ពោះទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីបំពេញនាទីជាគណៈកម្មការផ្តល់ពិន្ទុ និងវាយតម្លៃលើបេក្ខភាពចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការទេពកោសល្យព្យាណូដ៏ធំប្រចាំឆ្នាំ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ភ្ជាប់ជាមួយនឹងវគ្គចុងក្រោយដ៏សំខាន់ ក្រោមការរៀបចំឡើងដោយស្ថាប័នពាក់ព័ន្ធប្រចាំប្រទេសថៃ រួមជាមួយគណៈកម្មការរបស់ប្រទេសជប៉ុន។ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាននៅព្រលានយន្តហោះ ភ្នំពេញអន្តរជាតិ លោក សូ ស្រណោះ បានបញ្ជាក់ថា ដំណើរទៅក្រៅប្រទេសលើកនេះ មិនមែនជាលើកទី1នោះទេ ដោយសារតែពេលកន្លងមក លោកក៏ត្រូវបានគណៈកម្មការអន្តរជាតិ ជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុក្នុងការប្រកួតព្យាណូនៅក្រៅប្រទេសចំនួន4លើករួចមកហើយ។ ការប្រកួតនៅក្នុងប្រទេសថៃលើកនេះ លោកថា ភាគីជប៉ុន ដែលជាអ្នករៀបចំ បានធ្វើការប្រកួតជម្រុះចំនួន3ខែមកហើយ ដោយលោកទើបតែត្រូវបានគណៈកម្មការជប៉ុនជ្រើសឱ្យធ្វើជាគណៈកម្មការផ្ដល់ពិន្ទុ ក្នុងពេលការប្រកួតកំពុងឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ។ លោកថា កាតព្វកិច្ចលើកនេះ គឺតំណាងឱ្យកម្ពុជា ធ្វើជាអ្នកកាត់ក្ដី ក្នុងចំណោមគណៈកម្មការផ្ដល់ពិន្ទុមកពីជប៉ុន និងថៃផ្សេងទៀត ដើម្បីជ្រើសរើសអ្នកពូកែផ្នែកព្យាណូម្នាក់ ឱ្យក្លាយជាម្ចាស់ពាននៅក្នុងប្រទេសថៃ ខណ:ដែលការប្រកួតនេះ គឺមានតែជនជាតិថៃប៉ុណ្ណោះជាបេក្ខជន។ លោក​ … Read more

NHK បញ្ជាក់កាលពី2ម៉ោងមុននេះថាចំនួនអ្នកស្លាប់​នៅជប៉ុនកើនឡើងដល់ 162នាក់ហើយ

តាមសេចក្តីរាយការណ៍​របស់​ទូរទស្សន៍ជាតិជប៉ុន (NHK) បញ្ជាក់ថា​ចំនួនអ្នកស្លាប់​ដោយសារគ្រោះទឹកជំនន់បានកើនឡើង​ដល់​ 162នាក់ហើយ នៅភាគខាងលិចនៃប្រទេស។ ស្របពេលនេះដែរ អាជ្ញាធរ​បានបញ្ជាក់ថា ខណៈពេលនេះ​អ្នកបាត់ខ្លួនមានចំនួន 56នាក់ ហើយ​សេចក្តីរាយការណ៍បានបញ្ជាក់ថា​នៅខេត្តហ៊ីរ៉ូស៊ីម៉ា គឺជាតំបន់ដែលរងការវាយលុកដោយកម្លាំងទឹកច្រើនជាងគេ។ អ្នកគ្រប់គ្រងតំបន់នៃភាគខាងលិចប្រទេសជប៉ុន បានលើកឡើងថា មកដល់ត្រឹមម៉ោង 10:30នាទីព្រឹកថ្ងៃពុធនេះ មានមនុស្ស​ប្រមាណ 7,200នាក់គឺកំពុងស្ថិងក្នុងជំរកសុវត្ថិភាព នៃមជ្ឈមណ្ឌលសម្រាប់ជនរងគ្រោះនៅក្នុងខេត្ត​ចំនួនទាំង 15៕

មើលរូបភាព​ពីគ្រោះទឹកជំនន់​នៅជប៉ុន​ដែលរហូតមកដល់ពេលនេះសម្លាប់មនុស្សអស់ជាង 100នាក់

សេចក្តីរាយការណ៍ថ្មីៗនេះពីសារព័ត៌មាន​ Independent បានរាយការណ៍នៅមុននេះបន្តិចថា មនុស្សស្លាប់ក្នុងគ្រោះទឹកជំនន់​នៅភាគខាងលិចប្រទេសជប៉ុន​បានកើនឡើងដល់ជាង 100នាក់ហើយ។ នៅក្នុងនោះ​មនុស្សជិត 13,000នាក់​​កំពុងរស់នៅដោយគ្មានចរន្តអគ្គិសនីយ និង​គ្មាន​ទឹកស្អាត ខណៈក្រុមជួយសង្គ្រោះកំពុងព្យាយាម​ជួយសង្គ្រោះ។ តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន NHK បានឱ្យដឹងថា​មនុស្សយ៉ាងហោចណាស់ 110នាក់​បាន​សល់បន្ទាប់ពីទទួលរងការវាយលុកដោយទឹកជំនន់​ ស្របពេលដែល​មនុស្ស​ច្រើនលាននាក់​ត្រូវបានជម្លៀសចេញ​ពី​លំនៅដ្ឋាន ហើយ​ក្នុងនោះ​មនុស្ស​ចំនួន 79នាក់​បានបាត់ខ្លួន៕

ក្លិប​យក្ស​ជប៉ុន FC Tokyo ខ្ចី​ជើង​ខ្សែ​បម្រើ​ឆ្នើម​ពីក្លិប Bangkok United របស់​ថៃ

ក្លិប​យក្ស​​របស់​ជប៉ុន FC Tokyo បាន​ចុះហត្ថលេខា​ជាមួយ​នឹង​ខ្សែ​បម្រើ​​ដ៏ឆ្នើម​អន្តរ​ជាតិ​​ថៃ Jakkit Wachpirom ពី​ក្លិប Bangkok United ក្នុង​លក្ខ​ខណ្ឌ​ខ្ចី​ជើងរហូត​ដល់​បញ្ចប់​​រដូវ​កាលនេះ​។ នេះ​បើយោង​តាម​ការ​ប្រកាស​របស់​ក្លិប​​ស្ថិតក្នុងក្រប​ខ័ណ្ឌ​​កំពូល J-League មួយនេះ កាលពីថ្ងៃពុធ​។ Jakkit វ័យ​20​ឆ្នាំ បាន​លេង​​​ឲ្យក្រុម​ជម្រើស​ជាតិ​ថៃ​អាយុក្រោម​23​ឆ្នាំ និង​បាន​ស្ថិត​ជា​សមា​ជិក​របស់​ក្រុម​​ជម្រើស​ជាតិ​ថៃដែល​បានបញ្ចប់ក្នុង​ចំណាត់ថ្នាក់​លេខ​2​ក្នុង​ព្រឹត្តិការណ៍ Asian Under-19 Championship កាលពីឆ្នាំមុន​។ Jakkit គឺ​ជាកីឡាករ​ថៃ​ទី​2​​ដែល​បាន​ចូល​រួម​ជាមួយនឹង​​ក្រប​ខ័ណ្ឌកំពូល​ជប៉ុន J-League ក្រោយ​ពី​ខ្សែ​បម្រើ​ដ៏ឆ្នើម Chanathip Songkrasin បានផ្ទេរ​ទៅ​កាន់ក្លិប Consadole Sapporo​។ កីឡាករ Jakkit បាន​ឲ្យ​ដឹង​ថា៖ «ខ្ញុំ​ពិត​ជា​​រីក​រាយណាស់ក្នុងការមាន​ឱកាស​ទៅលេង​នៅ​ក្រៅ​ប្រទេស​នៅ​ឯ​ក្លិប​ល្បីដូច​ជា FC Tokyo​ នេះ។ ខ្ញុំនឹង​ខិត​ខំព្យាយាម​ឲ្យ​អស់ពីសមត្ថភាព​តាម​ដែលខ្ញុំ​អាច​ធ្វើ​បាន និង​ព្យាយាមដណ្តើម​​លទ្ធផល​​ឲ្យបានល្អ​បំផុត​​»​។ ស្រប​ពេល​ជាមួយគ្នា​នេះ ក្លិប FC Tokyo ក៏​បានបញ្ជាក់​ផងដែរ​ថា ពួក​គេ​បាន​ចុះ​ហត្ថ​លេខា​ជាមួយនឹង​ខ្សែ​បម្រើ Lipe Veloso ដែល​ជា​អតីតកីឡាករ​របស់​ក្លិបប្រេស៊ីល Palmeiras និង​ខ្សែ​ការ​ពារ​អន្តរ​ជាតិកូរ៉េ​ខាងត្បូង Jang Hyun-soo ពីក្លិប Guangzhou … Read more