Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។ រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច … Read more

យាន​លើឋាន​ព្រះ​ចន្ទ​របស់​ជប៉ុន «នៅ​មាន​ជីវិត» ក្រោយ​ដេក​កក​រយៈ​ពេល​បី​យប់​

យាន​ស្រាវ​ជ្រាវ​ SLIM របស់​ប្រទេស​ជប៉ុន បង្កើត​បាន​កំណត់​ត្រា​ដ៏​អស្ចារ្យ​ នៅ​ពេល​រស់​ឡើង​វិញ​បី​ដង ក្រោយ​ពី​បាន​ឆ្លង​កាត់​រាត្រី​ដ៏​សែន​ត្រជាក់​នៅលើឋាន​ព្រះ​ចន្ទ​ដែល​មាន​សីតុណ្ហភាព​ -183 អង្សាសេ, -130 អង្សាសេ និង -170 អង្សាសេ​។ អង្គការ​ស្រាវជ្រាវ​អភិវឌ្ឍ​វិស័យ​អវកាស​ចរណ៍​ជប៉ុន (JAXA) នា​ថ្ងៃ​ទី 24 មេសា​នេះ បាន​ឱ្យ​ដឹង​ថា យាន​ចុះ​ចត​ឆ្លាតវៃ​លើ​ឋាន​ព្រះ​ចន្ទ (SLIM) របស់​ប្រទេស​នេះ បន្ត​បង្កើត​បាន​កំណត់​ត្រា​ថ្មី នោះ​គឺ «នៅ​មាន​ជីវិត​ក្រោយ​រាត្រី​ព្រះ​ចន្ទ​ទីបី​ដែល​មាន​បរិស្ថាន​មហា​សែន​ត្រជាក់​។ យាន SLIM បាន​ចុះ​ចត​លើ​ផ្ទៃ​ព្រះ​ចន្ទ​កាល​ពីខែមករាកន្លង​ទៅ ដែល​នេះ​បាន​ជួយ​ឱ្យ​ជប៉ុន​មាន​ឈ្មោះ​ជា​ប្រទេស​ទី 5 លើ​​ពិភពលោក​ ដែល​មាន​យាន​ចុះ​ចត​ដោយជោគជ័យ​លើ​ឋានព្រះ​ចន្ទ​ បន្ទាប់​ពី​អតីត​សូវៀត សហរដ្ឋ​អាម៉េរិក ចិន និង​ឥណ្ឌា​។

ទីក្រុង​ឆ្លាតវៃ​តម្លៃដប់ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​តូយ៉ូតា

(ជប៉ុន) – ទីក្រុង Woven City នៅ​ជើង​ភ្នំ​ហ្វ៊ូជី (Fuji) នឹង​ប្រើ​ប្រាស់​អគ្គិសនី​ព្រះ​អាទិត្យ​ ថ្ម​ឥន្ធនៈ​ឆ្លាត​វៃ​ និង​រថយន្ត​មិន​បំភាយ​ឧស្ម័ន​ពុល​។ ត្រូវ​បាន​រចនា​ឡើងដោយ​ក្រុម​ហ៊ុន​តូយ៉ូតា (Toyota) ទីក្រុង Women City មាន​ចម្ងាយ​តែប៉ុន្មាន​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ ពី​ភ្នំ​ហ្វ៊ូជី នៃ​ប្រទេស​ជប៉ុន​ និង​ត្រូវ​បាន​កសាង​តាំង​ពី​ឆ្នាំ 2021​។ យោង​តាម​ទំព័រ Sun ទីក្រុង​អនាគត​នេះ​ ដើរ​តួនាទី​ដូច​ទៅ​នឹង «បន្ទប់​ពិសោធន៍» របស់​ក្រុម​ហ៊ុន​ ដើម្បី​ធ្វើ​តេស្ត​បណ្ដា​រថយន្ត​បើក​បរ​ស្វ័យ​ប្រវត្តសន្សំ​សំចៃ​ថាមពល​ ដែល​មាន​រហ័ស​នាម​ថា «E-palettes»។ មនុស្ស​ 2​ពាន់​នាក់​ដំបូង​នឹង​រើ​មក​រស់​នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ​នេះ​នៅ​ចុង​ឆ្នាំ 2024​ តាម​រយៈ​គម្រោង​សិក្សា​ស្រាវ​ជ្រាវ​មួយ​ដែល​មាន​តម្លៃ​ជិត​ 10​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដើម្បី​ស្វែង​យល់​​អំពី​រូបមន្ត​ក្នុង​ឥរិយាបថ​នៃ​ការ​បើកបររថយន្ត និង​អ្នក​ថ្មើរជើង​។ នៅ​ក្នុង​ទីក្រុង​ឆ្លាត​វៃ ពលរដ្ឋ​ទាំង​ឡាយ​នឹង​រស់​នៅក្នុង​ផ្ទះ​ដែល​ដំណើរ​ការ​ដោយ​អ៊ីដ្រូសែន​ស្ទើរ​តែ​ទាំង​ស្រុង​ ធ្វើ​ឱ្យ​ទីក្រុង​នេះ​មាន​ភាព​ស្រស់​ស្រាយ​ខ្លាំង​។ គ្រប់​ផ្ទះ​សុទ្ធ​តែ​មាន​ផ្ទាំង​សូឡា​នៅ​លើ​ដំបូល​​ រួម​នឹង​បច្ចេកវិទ្យា​បញ្ញាសិប្បនិម្មិត​តាម​ដាន​សុខភាព​អ្នក​នៅ​ខាងក្នុង​។ យោង​តាម​ប្រធាន​ក្រុម​ហ៊ុន​តូយ៉ូតា​ Akio Toyoda រាល់មធ្យោបាយ​ធ្វើ​ដំណើរ និង​ផ្ទះ​ សុទ្ធ​តែ​ត្រូវ​បាន​តភ្ជាប់​តាម​រយៈប្រព័ន្ធ​​ទិន្នន័យ​ និង​សេនស៊ើរ។ នៅ​តាម​ផ្ទះដែល​​ត្រូវ​បាន​សង់​ពី​ឈើ​ នឹង​មាន​រ៉ូបូត​ជួយ​ធ្វើ​កិច្ច​ការ​ប្រចាំថ្ងៃ​ ជួយ​ឱ្យ​ម្ចាស់ផ្ទះ​មាន​ភាព​ឯករាជ្យជាង​មុន​។ ក្រុម​ហ៊ុន​តូយ៉ូតា​ឱ្យ​ដឹង​ថា ការ​កសាង​ទីក្រុង​ពេញ​លេញ​មួយ​ បើទោះ​ទោះ​ក្នុង​ទ្រង់​ទ្រាយ​តូច​ក៏​ពិត​មែន ប៉ុន្តែ​វា​គឺជា​ឱកាស​ពិសេស​ដើម្បី​អភិវឌ្ឍ​បច្ចេកវិទ្យា​ថ្មី​។ … Read more

កាត់បន្ថយ​កម្ដៅ​លើផែនដី​ ដោយ​ការ​បាញ់អំបិល​​ទៅ​កាន់​អាកាស

កាល​ពី​ពេលថ្មី​ៗ​នេះ ​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពក ត្រូវ​បាន​ធ្វើ​តេស្ត​​ជា​លើក​ដំបូង ​ក្នុង​បរិយាកាស​ខាង​ក្រៅ​ ​នៅ​សហរដ្ឋ​អាម៉េរិក​​។ ព្រឹក​ថ្ងៃទី 3 មេសា ឆ្នាំ 2024 ប្រព័ន្ធ​​ម៉ាស៊ីន​បាញ់​ភាគ​ល្អិត​អំបិល អម​នឹង​​បច្ចេកវិទ្យា​ឆ្លាត​វៃ​ជា​ច្រើន​ ទៀត​ ត្រូវ​បាន​ដំឡើង​លើ​នាវា​ Hornet​។ ផ្សែង​ភាគ​ល្អិត​អំបិល​ក៏​ត្រូវ​បាន​បាញ់​ឡើង​ទៅ​ក្នុង​អាកាស​ជា​លើក​ដំបូង​។ ការ​សាកល្បង​នេះ​នឹង​បើក​ផ្លូវ​សម្រាប់​បច្ចេកវិទ្យា​មួយ​ដ៏​មាន​សក្ដានុពល​ ជួយ​កាត់​បន្ថយ​ស្ថានភាព​កើន​ឡើង​កម្ដៅ​នៅ​ទូទាំង​សកល​លោក​។ វិធី​សាស្ត្រ​នេះ​ជួយ​ឱ្យ​ពពក​មាន​ពន្លឺ​ជាង​ធម្មតា​ និង​ចាំង​ប្លាត​វិទ្យុសកម្ម​ព្រះ​អាទិត្យ​ឱ្យ​ត្រលប់​ទៅ​កាន់​ទីអវកាស​បាន​ច្រើន​ជាង​មុន​ ដែល​នេះ​នឹង​ជួយ​ឱ្យ​ផែនដី​បាន​ត្រជាក់​ជាង​មុន​។ នេះ​បើ​តាម​សារព័ត៌មាន New York Times។ យោង​តាម​ New York Times ក្រុម​អ្នក​វិទ្យាសាស្ត្រ​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​ខែ​ដើម្បី​វិភាគ​​។ ក៏ប៉ុន្តែ លទ្ធផល​នៃ​ការ​វិភាគនឹង​ជួយ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ដឹង​ថា តើ​បច្ចេក​ទេស​បង្កើន​ពន្លឺ​ពពក​លើ​មហា​សមុទ្រ មាន​ប្រសិទ្ធភាព​ ឬ​អត់​។ Robert Wood ប្រធាន​ក្រុម​ស្រាវជ្រាវ​អំពី​សមុទ្រ​ប្រចាំ​សាកល​វិទ្យាល័យ​ Washington ឱ្យ​ដឹង​ដូច្នេះ​។ Robert Wood យល់​ថា អ្នក​វិទ្យាសាស្ត្រ​​អាច​នឹង​ត្រូវ​ចំណាយ​ពេល​មួយ​ទសវត្សរ៍​បន្ថែម​ទៀត​ ដើម្បី​សាកល្បង​បច្ចេកវិទ្យា​នេះ​ មុន​នឹង​ប្រើ​ប្រាស់​បច្ចេកវិទ្យា​បង្កើន​ពន្លឺ​ពពកទ្រង់​ទ្រាយ​ធំ​​ជា​ផ្លូវ​ការ ដើម្បី​បញ្ចុះ​កម្ដៅ​ផែនដី​៕

អាម៉េរិក​ព្រមាន​ថា ចិន​លក់​បង្ខូច​តម្លៃ​រថយន្ត​អគ្គិសនី​

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក យល់​ថា ប្រទេស​ចិន​អាច​លក់​ផលិត​ផលអគ្គិសនី​​លើស​តម្រូវ​ការ​របស់​ខ្លួន​ក្នុង​តម្លៃ​ទាប ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​ ប៉ះពាល់​ដល់​ផល​ប្រយោជន៍​អាម៉េរិក​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នា​ពេល​ខាងមុខ លោកស្រី Yellen នឹង​ពិភាក្សា​បញ្ហា​ខាងលើ​ជាមួយ​នឹង​ក្រុមមន្ត្រី​ចិន​។ ប្រការ​នេះ​កើត​ឡើង​ក្នុង​គ្រា​ដែល​អាម៉េរិក​កំពុង​ជំរុញ​ការ​អភិវឌ្ឍ​ថាមពល​បៃតង​ ប៉ុន្តែ​នៅ​តែ​តាម​មិន​ទាន់​ប្រទេស​ចិន​។ ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​រវាង​អាម៉េរិក​ និង​ចិន​ បន្ត​ជា​ឧបសគ្គ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​។ បើ​ទោះជា​ប្រធានាធិបតី​ បៃដិន បាន​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​មេដឹក​នាំចិន​ លោក​ ស៊ី​ ជីនពីង កាល​ពី​ខែវិច្ឆិកា 2023 ការ​ព្រួយ​បារម្ភ​អំពី​បញ្ហា​សន្តិសុខ​ជាតិ​នា​ពេល​ថ្មី​ៗ​នេះ​ ដែល​ជាប់ទាក់​ទង​នឹង​រថយន្ត​អគ្គិសនី​ឆ្លាត​វៃ​ចិន បង្ហាញ​ថា ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​នៅ​មាន​ឧបសគ្គ​នៅ​ឡើយ​។ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​សហរដ្ឋ​អាម៉េរិក លោក​ស្រី Janet Yellen ជឿ​ថា ប្រទេស​ចិន​អាច​នាំ​ចេញ​​ផលិត​ផល​​ទាក់​ទង​នឹង​អគ្គិសនី​បៃតង​​ដែល​លើស​តម្រូវ​ការ​របស់​ខ្លួន ទៅកាន់​ប្រទេស​នានា​ ដោយ​លក់​​​ក្នុង​តម្លៃ​ទាបខ្លាំង។ ប្រការ​នេះ​អាច​នឹង​ធ្វើ​ឱ្យ​សហរដ្ឋ​អាម៉េរិក​ ក៏​ដូច​ជា​បណ្ដា​ប្រទេសលើពិភពលោក ​ពិបាក​ប្រកួត​ប្រជែង​ ហើយ​ត្រូវ​ខាត​បង់​ផល​ប្រយោជន៍​ផ្នែក​ពាណិជ្ជកម្ម​។

CEO របស់ Xiaomi បង្ហើប​ឱ្យ​ដឹង​តម្លៃ​របស់​រថយន្ត​អគ្គិសនី​ដែលជិត​បង្ហាញ​ខ្លួន

អគ្គនាយក​ប្រតិបត្តិ​របស់ក្រុម​ហ៊ុន​ចិន​ Xiaomi នា​ថ្ងៃ​នេះ​ បាន​ឱ្យ​ដឹង​ថា គោល​ដៅ​របស់លោក​សម្រាប់​រថយន្ត​អគ្គិសនី​ដំបូង​របស់​ក្រុម​ហ៊ុន​ គឺ​វា​នឹង​ជា «រថយន្ត​ស្អាត​បំផុត​ ងាយ​ស្រួល​បើកបរ​បំផុត និង​ឆ្លាត​វៃបំផុត» ហើយ​មាន​តម្លៃ​ក្រោម​ 69,424 ដុល្លារ​អាម៉េរិក​។ នៅ​ថ្ងៃ​ទី​ 28 ខាង​មុខ Xiaomi នឹង​ប្រកាស​តម្លៃ​​ជា​ផ្លូវ​ការ​ ហើយ​ក៏​ចាប់​ផ្ដើម​ទទួល​ការ​បញ្ជា​ទិញ​សម្រាប់​រថយន្ត​អគ្គិសនី SU7។ លោក Lei Jun ដែល​ជា​ CEO របស់ Xiaomi បាន​អួត​ថា SU7 មាន​បច្ចេកវិទ្យា​ដែល​អាច​បង្កើន​ល្បឿន​បាន​ល្អ​ជាង​រថយន្ត​អគ្គិសនី​ Tesla របស់​អាម៉េរិក និង Porsche របស់​អាល្លឺម៉ង់​ទៅ​ទៀត​។

រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

ប្រព័ន្ធ​ផ្កាយ​មាន​ភព​​ 6 នេះ ត្រូវ​បានសង្ស័យ​ថា «មាន​ជីវិត​ឆ្លាតវៃ»

អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា អាច​រក​ឃើញ​បច្ចេកវិទ្យា​ពី​ភព​ផែនដី​ នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ HD 110067 ជា​ទី​ដែល​មាន​ភព​រហូត​ដល់ 6 កំពុង​វិល​ជុំវិញ​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។ ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2023 ប្រព័ន្ធ​ HD 110067 ដែល​មាន​ផ្កាយ​ក្រិន​ពណ៌​ទឹក​ក្រូច​នៅ​ចំកណ្ដាល​ ហើយ​នៅ​​ជុំវិញ​គឺជា​ភព​ចំនួន​ 6 ដែល​មាន​គន្លង​គោចរ​ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​ហៅ​ថា orbital resonance ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​យល់​ថា អាច​មាន​វត្តមាន​នៃ​ភាវៈរស់​។ ភព​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​របស់​វា​បំផុត​ បញ្ចប់​ការ​វិល​មួយ​ជុំ (មួយ​ឆ្នាំ​) ​ក្នុង​រយៈ​ពេល​ 9.1 ថ្ងៃ​របស់​ផែនដី​ ខណៈ​បណ្ដា​ភព​ជា​បន្ត​បន្ទាប់​មាន​គន្លង​គោចរ​ដែល​មាន​រយៈ​ពេល​ 13.6 ថ្ងៃ​, 20.5 ថ្ងៃ​, 30.8 ថ្ងៃ​, 41 ថ្ងៃ​ និង​ 54.7 ថ្ងៃ​។ ដូច្នេះ សមាមាត្រ​នៃ​ឥទ្ធិពល​រវាង​ភព​ដែល​នៅ​ក្បែរ​គ្នា​ក្នុង​ប្រព័ន្ធ​ផ្កាយ​នេះ​គឺ 3:2, 3:2, 3:2, 4:3 និង​ 4:3 ។ យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដីវិទ្យាសាស្ត្រ Research Notes of the AAS ភាព​ប្រទាក់​ក្រឡា​គ្នា​ល្អ​ឥតខ្ចោះ​នេះ​ ជួយ​ឱ្យ​ភព​ទាំង​ … Read more

ក្រុម​ហ៊ុន​ Kawasaki បង្ហាញ​ម៉ូតូ​អគ្គិសនីទំនើប​​មួយ​គូ

Kawasaki Ninja E-1 និង Z E-1 2024 សុទ្ធ​តែ​ត្រូវ​បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ប្រភេទ​សន្សំ​សំចៃ​ថាមពល​ និង​មាន​អានុភាព​ខ្លាំង​ក្លា​ ជួយ​ឱ្យ​យាន​ជំនិះ​ឆ្លើយ​តប​បាន​លឿន​ ក៏ដូច​ជា​មាន​ភាព​បត់​បែប​ខ្ពស់​នៅ​ក្នុង​ការ​ធ្វើដំណើរ​ក្នុង​ទីក្រុង​។ ការ​បញ្ចូល​ថាមពល​ថ្ម​ក៏​មាន​ភាព​ងាយស្រួល​ជាង​ពេល​ណា​ទាំង​អស់ ក្នុង​នោះ​ការ​សាក​ថ្ម​ និង​ការ​ដោះ​ថ្ម​ពី​ម៉ូតូ​ ក៏​ស៊ី​ពេល​តិច​។ ដោយ​មាន​មុខ​ងារ​ហ្វ្រាំង​បង្កើត​ថាមពល​ឆ្លាត​វៃ នៅ​ពេល​បន្ថយ​ល្បឿន​ម្ដង​ៗ​គឺ​សុទ្ធ​តែ​ជា​ឱកាស​សម្រាប់​ការ​បង្កើត​ថាមពល​សម្រាប់​ថ្ម​ ជួយ​បង្កើន​រយៈ​ចម្ងាយ​នៃ​ការ​ធ្វើ​ដំណើរ​ និង​សន្សំ​សំចៃ​ថាមពល​។ ម៉ូតូ​អគ្គិសនី Kawasaki Ninja E-1 និង Z E-1 2024 ក៏សុទ្ធតែ​បំពាក់​អេក្រង់​ TFT 4.3 អ៊ិញ និង​មាន​ Bluetooth ជួយ​ឱ្យ​ម្ចាស់​ និង​ម៉ូតូ​ភ្ជាប់​ទំនាក់​ទំនង​នឹង​គ្នា​ ដើម្បី​ប្រើ​ប្រាស់​បណ្ដាមុខ​ងារ​ទំនើប​នៅលើ​យាន​ជំនិះ​នេះ​។ Kawasaki Ninja E-1 និង Z E-1 2024 ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ថា មាន​តម្លៃ​ប្រកប​ដោយ​ភាព​ប្រកួត​ប្រជែង​ខ្ពស់​ បើ​ទោះ​មិន​ទាន់​ឱ្យ​ដឹង​តួលេខ​ច្បាស់​លាស់​៕

ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

Microsoft ផ្ដួល​ Apple និង​ក្លាយ​ជា​ក្រុម​ហ៊ុន​ធំ​បំផុត​លើ​ពិភពលោក​

ជា​លើក​ដំបូង​រាប់​ពី​ឆ្នាំ 2021 តម្លៃ​មូលធន​ទីផ្សារ​របស់​ Microsoft បាន​លោត​ឡើង​ខ្ពស់​ជាង​ Apple ហើយ​ក៏​ក្លាយ​ជា​ក្រុម​ហ៊ុន​ដែល​មាន​តម្លៃ​ខ្ពស់​បំផុត​លើ​ពិភពលោក​។ បញ្ចប់​ការ​ជួញដូរ​កាល​ពី​​ថ្ងៃទី 12 មករា ភាគហ៊ុន​ Apple បាន​កើន​ 0.2% ខណៈ​ដែល Microsoft កើន​ 1%​។ ដូច្នេះ តម្លៃ​មូលធន​ទីផ្សារ​របស់ Microsoft ក៏​ឡើង​ដល់ 2,887 ពាន់​លាន​ដុល្លារ​អាម៉េរិក ដែលជា​តួលេខ​ខ្ពស់​ជាង​គេ​បង្អស់​នា​បច្ចុប្បន្ន​។ តម្លៃ​មូលធន​ទីផ្សារ​របស់ Apple បច្ចុប្បន្ន​គឺ 2,875 ពាន់​លាន​ដុល្លារ​។ ​ការ​បារម្ភ​អំពី​តម្រូវ​ការ​ទូរស័ព្ទ​ឆ្លាត​វៃ បាន​អូស​ភាគ​ហ៊ុន​ Apple ឱ្យ​ធ្លាក់​ចុះ​ 0.6% នៅ​ក្នុង​ឆ្នាំនេះ​ បន្ទាប់​ពី​បាន​កើន​ដល់ 48% កាល​ពី​ឆ្នាំ​កន្លង​។ ចំណែក​ភាគ​ហ៊ុន​ Microsoft វិញ បាន​កើន 4% ក្រោយ​ពី​កើន 57% កាល​ពី​ឆ្នាំ​មុន​។ យោង​តាម​ Reuters អ្នក​វិនិយោគ​មាន​ការ​សប្បាយចិត្ត​ខ្លាំង​នៅ​ពេល​ Microsoft វិនិយោគ​ទៅ​លើ OpenAI ដែល​ជា​ក្រុម​ហ៊ុន​មេ​របស់ Chat … Read more

ណាសា​បង្ហាញ​គំរូ​យន្តហោះប្រើ​​ថាមពល​ព្រះអាទិត្យ​សម្រាប់​ភព​អង្គារ

យន្តហោះ​ MAGGIE អាច​ហោះ​ចម្ងាយ​ 179 គីឡូម៉ែត្រ នៅលើ​កម្ពស់ 1,000 ម៉ែត្រ ជួយ​ស្រាវជ្រាវ​បរិយាកាស​ និង​ភូគព្ភសាស្ត្រ​នៃ​ភព​អង្គារ​។ ក្រោយ​ពី​ជោគ​ជ័យ​របស់​ឧទ្ធម្ភាគ​ចក្រ​ Ingenuity នៅ​លើ​ភព​អង្គារ​ ក្រុម​អ្នក​ជំនាញ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​យន្តហោះ​ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ​។ នេះ​បើ​តាម​ Interesting Engineering ចុះ​ផ្សាយកាល​ពី​ថ្ងៃទី 05 មករា​ 2024​។ យន្តហោះ​នេះ​មាន​ឈ្មោះ​ថា អ្នក​ស្រាវ​ជ្រាវ​ឆ្លាតវៃ​លើ​ដី និង​លើ​អាកាស​ភព​អង្គារ​ (MAGGIE) នេះ ត្រូវ​បាន​ប្រកាស​នៅ​ក្នុង​កម្មវិធី​គំនិត​ច្នៃ​ប្រឌិត​កម្រិត​ខ្ពស់​របស់​ណាសា (​NASA Innovative Advanced Concepts – NIAC)​។ នេះ​គឺជា​យន្តហោះ​ដែល​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ប្រើ​ប្រាស់​ថាមពល​ព្រះ​អាទិត្យ អាច​ហោះ​នៅ​ក្នុង​បរិយាកាស​ភព​អង្គារ​។ គំរូ​យន្តហោះ MAGGIE ដែលស្នើ​ដោយ​ក្រុម​ហ៊ុន​អាកាសចរណ៍​អវកាស​អាម៉េរិក Coflow Jet ​ ​អាច​ស្រាវ​ជ្រាវ​បរិយាកាស​ទូទាំង​ភព​អង្គារ។ បច្ចេក​វិទ្យា​ CoFlow Jet (CFJ) អនុញ្ញាត​ឱ្យ​យន្តហោះ​នេះ​ហោះ​ហើរ​ក្នុង​បរិយាកាស​ស្ដើង​របស់​ភព​ក្រហម​នេះ​។ តាម​គម្រោង MAGGIE អាច​ហោះ​បាន​ 179 គីឡូម៉ែត្រ នៅ​លើ​កម្ពស់ 1,000 … Read more