OPPO Reno10 5G តម្លៃ $399 | Reno10 Pro 5G តម្លៃ $569 បានដាក់សម្ពោធជាផ្លូវការយ៉ាងកក្រើកនៅប្រទេសកម្ពុជា

នាល្ងាចថ្ងៃទី 6 ខែសីហា ឆ្នាំ 2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ធំប្រចាំប្រទេសកម្ពុជាបានបង្ហាញខ្លួនយ៉ាងអធឹកអធមក្នុង «កម្មវិធីសម្ពោធជាផ្លូវការ OPPO Reno10 Series 5G» ដោយមានវត្តមានភ្ញៀវកិត្តិយសជាច្រើនរូប ពិសេសគឺ ព្រះនាងតូច ជេនណា នរោត្តម ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងកញ្ញា រ៉េត ស៊ូហ្សាណាព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូបទៀតដែលបានអញ្ជើញចូលរួមយ៉ាងច្រើននៅក្នុងកម្មវិធីនេះផងដែរ។ នេះជាមហាកិត្តិយសដ៏ធំក្រៃលែងដែលព្រះនាងតូច ជេនណា នរោត្តម បានផ្តល់វត្តមានជាភ្ញៀវកិត្តិយស ចូលរួមបកស្រាយចម្រៀងយ៉ាងពិរោះរណ្តំ ព្រមទាំងផ្តល់កិត្តិយសក្នុងការប្រកាសតម្លៃរបស់ស្មាតហ្វូនស៊េរីថ្មីជូនដល់ក្រុមហ៊ុន OPPO ផងដែរ ។ ចំណែកតារាចម្រៀង Original Song លោក ថេណា និង កញ្ញា រ៉េត ស៊ូហ្សាណា ក៏បានច្រៀងចម្រៀងថ្មីៗព្រមទាំងចែករំលែកបទពិសោធពីការប្រើប្រាស់នូវស្មាតហ្វូន OPPO Reno10 Series 5G ផងដែរ។  រីឯបវរកញ្ញា ពេជ្រ … Read more

វេជ្ជ​បណ្ឌិត​នៅ​ Wuhan ចែក​រំលែក​បទពិសោធក្នុង​ការ​ប្រយុទ្ធ​​ប្រឆាំងនឹង​ Covid-19

ការ​រៀប​ចំផែន​ការ​លម្អិត​សម្រាប់​ក្រុម​គ្រូពេទ្យ​នីមួយ​ៗ និង​អ្នក​ជំងឺ​ម្នាក់​ៗ ការ​បណ្ដុះ​បណ្ដាល​វិធី​ទប់​ស្កាត់​ការ​ឆ្លង​មេរោគ​សម្រាប់​បុគ្គលិក​ពេទ្យជា​ដើម គឺជា​រឿង​ដែល​អ្នក​ប្រយុទ្ធ​នឹង​រោគ​រាត​ត្បាត​ Covid-19 នៅ​ក្នុង​ “សមរភូមិ” ជួរ​មុខ បាន​ដក​​បទពិសោធ​ ទុក​ជា​មេរៀន។ ការ​ថ្លែង​របស់​វេជ្ជ​បណ្ឌិត​ Qiao Jie ដែល​ជា​ប្រធាន​មន្ទីរពេទ្យ​លេខ​3​នៃ​សកល​វិទ្យា​ល័យ​ទី​ក្រុង​ប៉េកាំង​ (Peking​ University Third Hospital) នៅ​ក្នុង​សិក្ខា​សាលា​មួយ​កាល​ពី​ថ្ងៃទី​4មីនា នៅ​ទីក្រុង​ Wuhan ប្រទេស​ចិន​ បាន​ធ្វើ​ឡើង​ដោយ​សង្ឃឹម​ថា បណ្ដា​ប្រទេស​ក្នុង​ពិភពលោក ដក​បទ​ពិសោធ​បាន​ច្រើន​ពី​អ្នក​ដែល​បាន​ប្រយុទ្ធ​​ផ្ទាល់​ជាមួយ​នឹង​រោគ​រាត​ត្បាត​នេះ​ Covid-19។ លោក​វេជ្ជ​បណ្ឌិត​ Qiao Jie បាន​ឱ្យ​ដឹង​ថា បុគ្គលិក​ពេទ្យ​ស្ទើរ​តែ​ទាំង​អស់ ខ្វះ​បទ​ពិសោធ​ក្នុង​ការ​ព្យា​បាល​អ្នកជំងឺ​ដែល​មាន​ផ្ទុក​រោគ​ឆ្លង​ទាក់​ទិន​នឹង​ផ្លូវ​ដង្ហើម។ ដូច្នេះ ការ​បណ្ដុះ​បណ្ដាល​ក្រុម​បុគ្គលិក​ពេទ្យ​ គឺជា​វិធី​ល្អ​បំផុត​ដើម្បី​អាចជួយ​ពួក​គេ​យក​ឈ្នះ​លើ​ Covid-19 ចាប់​ពី​ការ​ថែទាំ​ ការ​ព្យា​បាល​អ្នក​ជំងឺ​ស្រាល រហូត​ដល់​អ្នក​ជំងឺ​ធ្ងន់ ទន្ទឺម​នឹង​នេះ​ ពួក​គេ​នឹង​ជួយ​ការ​ពារ​ខ្លួន​ឯង​ពី​ការ​ឆ្លង​មេរោគដ៏​កាច​សាហាវនេះ។ លោក​វេជ្ជ​បណ្ឌិត​សង្កត់​ធ្ងន់​ថា “សូម្បី​តែ​ការ​ស្លៀក​ពាក់​ឈុត​ការ​ពារ​​មេរោគ​ ក៏​ទាម​ទារ​ឱ្យ​មាន​ការ​បណ្ដុះ​បណ្ដាលផងដែរ​”។ បច្ចុប្បន្ន Covid-19 បាន​បង្ហាញ​វត្តមាន​នៅក្នុង​ប្រទេស​ និង​ដែនដី​ចំនួន​ 84 ក្នុង​ពិភពលោក បន្ទាប់​ពី​បាន​ផ្ទុះ​ឆ្លង​រាល​ដាល​នៅ​ក្នុង​ទីក្រុង​ Wuhan កាល​ពី​ខែធ្នូ ឆ្នាំ​2019 ហើយ​មក​ដល់​ពេល​នេះ … Read more