ចម្លែក! នារី​ក្នុង​កុលសម្ព័ន្ធ​ស្បែ​កស​ស្រស់​ស្អាត​នៅ​ប្រទេស​ចិន មិន​រៀបការ​ជាមួយ​ជនជាតិ​ដទៃ តើ​ហេតុអ្វី?

នៅពេល​និយាយ​ដល់​ជនជាតិ​ស្បែ​កស យើង​តែ​នឹកឃើញ​ដល់​ជនជាតិ​អាម៉េរិក ឬ​អឺរ៉ុប។ល។ ប៉ុន្តែ រឿង​ដែល​ចម្លែក​គឺថា នៅ​ប្រទេស​ចិន ជា​ដែនដី​មួយ​ក្នុង​​ទ្វីបអាស៊ី​បែរជា​មាន​កុលសម្ព័ន្ធ​ស្បែ​កស​មួយ​ដែល​បង្ហាញ​វត្តមាន​រាប់ពាន់​ឆ្នាំ​មកហើយ។ នារីៗនៅក្នុង​កុលសម្ព័ន្ធ​នេះ មាន​សម្រស់​ស្រស់ស្អាត​ជាង​ជនជាតិ​ដទៃ​មួយ​ចំនួន​។ ជនជាតិ​ស្បែ​កស​ខាងលើនេះ​មានឈ្មោះ​ថា Tajik រស់​នៅលើ​ជួរ​ភ្នំ Pamirs ជាទី​ដែល​ត្រូវបាន​ចាត់ទុកថាជាដំបូលផ្ទះ​ពិភពលោក។ យោងតាម​ស្ថិតិ​ពី​រដ្ឋាភិបាល​ចិន ជនជាតិ Tajik នេះ ​មាន​​ប្រហែល​ជាង 50,000 នាក់​ប៉ុណ្ណោះ។ ក្រៅ​ពីលើ​ភ្នំ Pamirs ជនជាតិ Tajik ក៏​រស់នៅ​ប្រមូល​ផ្ដុំគ្នា​នៅ​ស្រុក​ស្វយ័ត​ជនជាតិ Tajik Tashkurgan, Kashgar (ឬ Kashi), តំបន់​ស្វយ័ត Xinjiang។ ជនជាតិ Tajik បរិភោគ​គ្រាប់​ធញ្ញជាតិ​ច្រើន​ប្រភេទ រួម​នឹង​សាច់​អាំង នំ​ផេ​ន​ខេ​ក និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ បន្លែ។ល។ ហើយ​ពួកគេ​ក៏​ចូលចិត្ត​ផឹក​តែ​ផងដែរ។ សម្រស់​របស់​ជនជាតិ​ស្បែ​កស Tajik នៅ​ប្រទេស​ចិន មាន​ចំណុច​ពិសេស​របស់​ជនជាតិ​អឺរ៉ុប ដោយមាន​ថ្កាស​ខ្ពស់ ស្បែក​ពណ៌​អូ​លីវ (លឿង​ច្រើនជាង​ក្រហម) ភ្នែក​ធំ ក្រហូង​ភ្នែក​ជ្រៅ និង​ក្ដោង​ច្រមុះ​ដ៏​ទាក់ទាញ។ អំពី​ទំនៀមទម្លាប់​ក្នុង​គ្រួសារ​ជនជាតិ Tajik ឪពុកម្ដាយចាស់ៗមាន​ទំនោរ​លើកស្ទួយ​កូនប្រុស​ជាង​កូនស្រី។ ដូច្នេះ … Read more

ឃ្លាំង​ពេជ្រ​អាយុកាល​ជិត 13 ពាន់​លាន​ឆ្នាំ បង្ហើប​ពី​ភាវៈរស់​ក្រៅ​ផែនដី

តេ​ឡេ​ស្កុប​អវកាស​ទំនើប​បំផុត​លើ​ពិភពលោក​បាន​រកឃើញ​ឃ្លាំង​ពេជ្រ​មួយ នេះ​បើ​និយាយ​ទៅតាម​ទាំង​ន័យត្រង់ និង​ន័យធៀប។ យោងតាម​ទំព័រ Space តេ​ឡេ​ស្កុប James Webb របស់​ណា​សា បាន​រកឃើញ​ធូលី​កាបូន​ដូច​ពេជ្រ​នៅក្នុង​បណ្ដា​កាឡាក់ស៊ី​ដែល​ទំនង​ជា​បាន​​កកើតឡើង​​តែ​ប៉ុន្មាន​រយ​ឆ្នាំ​ប៉ុណ្ណោះ​បន្ទាប់ពី​ Big Bang ដែលជា​ហេតុការណ៍​ចាប់កំណើត​របស់​ចក្រវាល។ ការរកឃើញ​នេះ​អាចជះឥទ្ធិពល​ដល់​ទ្រឹស្ដី​ដែល​ទាក់ទង​នឹង​ការវិវត្ត​របស់​គីមី​នៅក្នុង​ចក្រវាល។ កន្លងមក អ្នកវិទ្យាសាស្ត្រ​ជឿថា ដំណើរការ​នៃ​ការកកើត និង​បែងចែក​ធាតុ​រឹង​ដូចជា​កាបូន​ជាដើម ​ស៊ី​ពេលវេលា​ច្រើន មិនអាច​មាននៅ​ក្នុង​បណ្ដា​កាឡាក់ស៊ី​វ័យក្មេង។ ការរកឃើញ​ថ្មី​នេះ​បានចាប់ផ្ដើម​ពី​ការពិនិត្យមើល​​ឆ្លងកាត់​ពេលវេលា និង​លំហ​អវកាស​​នៃ​កាឡាក់ស៊ី​បុរាណ​ចំនួន 10។ អំពី​ទ្រឹស្ដី រូបភាព​ដែល​មនុស្ស​មើលឃើញ​វត្ថុ​អវកាស​មួយ គឺមាន​អត្រា​យឺត​ដូច​ទៅនឹង​ពេលវេលា​ដែល​ពន្លឺ​ពី​វត្ថុ​អវកាស​នោះ​ធ្វើដំណើរ​ដល់​ភ្នែក​របស់​មនុស្ស។ ដោយ​ការ​មើលទៅ​ទីតាំង​ដែលមាន​ចម្ងាយ​រាប់ពាន់​លាន​ឆ្នាំ​ពន្លឺ James Webb បាន​នាំមក​នូវ​រូបភាព​កាលពី 12.8 ពាន់​លាន​ឆ្នាំមុន ជា​ពេលដែល​កាឡាក់ស៊ី​ទាំងនេះ​នៅ​ក្មេង និង​ស្ថិតក្នុង​ចក្រវាល​ក្មេងខ្ចី។ ធូលី​កាបូន​ដែល​អ្នកវិទ្យាសាស្ត្រ​បាន​មើលឃើញ បាន​រីកចម្រើន​ទៅជា​ម៉ូលេគុល​អ៊ី​ដ្រូ​កាបូន​ក្រអូប (PAH) ដែលជា​ប្រការ​មិនអាច​ជឿ​បាន​ថា មាននៅ​ក្នុងអំឡុងពេល​ជិត 13 ពាន់​លាន​ឆ្នាំមុន។ ការសិក្សា​ស្រាវជ្រាវ​កន្លងមក​បាន​បញ្ជាក់ថា ចក្រវាល​ក្រោយពី Big Bang ភ្លាមៗ នៅមាន​ភាព «ឯកា» ខ្លាំងណាស់ ដោយ​វា​ភាគច្រើន​មានតែ​អ៊ីដ្រូសែន និង​អេ​ល្យូ​ម។ យោងតាម​ទ្រឹស្ដី​នានា​ដែល​ត្រូវបាន​ទទួលស្គាល់​ទូលំទូលាយ បណ្ដា​ធាតុ​ដែល​រឹង​ជាង​អ៊ីដ្រូសែន និង​អេ​ល្យូ​ម សុទ្ធតែ​កកើតឡើង​ក្នុងដំណាក់កាលក្រោយៗមកទៀត … Read more

Ford បញ្ចុះតម្លៃ​រថយន្ត F-150 Lightning ពេល «សង្គ្រាម​រថយន្ត​អគ្គិសនី» កំពុង​តានតឹង

កាលពី​ថ្ងៃទី 17 កក្កដា ក្រុមហ៊ុន Ford បាន​បញ្ចុះតម្លៃ​រថយន្ត​អគ្គិសនី F-150 Lightning (បញ្ចុះតម្លៃ 17% សម្រាប់​កំណែ​ស្ដង់ដា) ព្រោះតែ​ចង់​បង្កើន​ចំណែក​ទីផ្សារ​របស់ខ្លួន នៅក្នុង​ទីផ្សារ​ដែល​ត្រូវបាន​គ្រប់គ្រង​ដោយ Tesla។ Ford បាន​ដំឡើងថ្លៃ Lightning កាលពីដើម​ឆ្នាំនេះ ហើយ​ក្រោយមក ក្រុមហ៊ុន​នេះ​ក៏​ឱ្យដឹងថា ពួកគេ​អាច​បញ្ចុះតម្លៃ​បន្ទាប់ពី​ការកែលំអ​នានា​សម្រាប់​រថយន្ត​នេះ។ ក្នុង​ត្រីមាស​ទី​ពីរ ចំនួន​រថយន្ត​អគ្គិសនី Ford ដែល​បាន​លក់​ចេញ បាន​ថយចុះ 2.8%។ ការ​បញ្ចុះ​តម្លៃ​របស់​ Ford ​កើតឡើង​ក្នុង​គ្រា​ដែល​ការប្រកួត​ប្រ​ជែក​តម្លៃ​ដែល​បានចាប់ផ្ដើម​ដោយ Tesla កាលពី​ប៉ុន្មាន​ខែ​មុន ធ្វើឱ្យ​រថយន្ត​អគ្គិសនី​របស់​បណ្ដា​ក្រុមហ៊ុនចាស់ៗត្រូវ​គរ​លើ​គ្នា​នៅតាម​ទីតាំង​ចែកចាយ ដោយសារតែ​ល្បឿន​នៃ​ការលក់​ចេញ​បាន​ថមថយ។ បច្ចុប្បន្ន កំណែ Lightning Pro មានតម្លៃ​ចាប់ពី 49,995 ដុល្លារ​អាម៉េរិក ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​តម្លៃ 59,974 ដុល្លារ​ដែល​បាន​លក់​មុន​នោះ។ ចំណែក​កំណែ Platinum លំដាប់​ប្រណិត​ជាង​នឹងមាន​តម្លៃ 91,995 ដុល្លារ។ ដោយឡែក ភាគហ៊ុន​របស់ Ford ក៏បាន​ធ្លាក់​ថ្លៃ​នៅសល់ 14.09 ដុល្លារ/ហ៊ុន … Read more

បិតា-មាតាត្រូវចិញ្ចឹមកូនឱ្យក្លាយជា មនុស្សល្អ មានគុណធម៌ និងចេះមេត្តាអ្នកដទៃ

សង្គមយើងបច្ចុប្បន្ននេះ ផ្លាស់ប្តូរខុសពីមុនច្រើនណាស់​ ការជួយយកអាសារគ្នា ការចែករំលែក ការអាណិតមេត្តាចំពោះគ្នាទៅវិញទៅមកដូចកាលពីអតីតកាលនោះ ស្ទើរតែលែងឃើញមានទៅហើយ ថ្ងៃនេះ ឡារ៉ែន សូមជូននូវអត្តបទដាស់ស្មារតីមួយ​សម្រាប់លោកឪពុក-អ្នកម្តាយ ឬអាណាព្យាបាលសម័យថ្មីនេះ ក្នុងការចិញ្ចឹមមើលថែកូនចៅថា តើគួរធ្វើ​បែបណាដើម្បីឱ្យសង្គមរបស់​យើងរស់នៅ​ជុំ​គ្នាបានយ៉ាងសុខសប្បាយ ចេះសណ្តោសប្រណី ចេះអាណិតមេត្តាចំពោះគ្នាទៅវិញទៅមក ព្រមទាំងបង្ហាត់កូនឱ្យចេះធ្វើអំពើល្អ និង​អាណិត​ស្រឡាញ់​កូនឱ្យស្មើៗគ្នា ផ្តល់នូវភាពយុត្តិធម៌ដល់កូន ដើម្បីឱ្យកូនៗរបស់យើងបានរៀនយល់ដឹង និងប្រតិបត្តិតាមដូចខាង​ក្រោម ៖ 1.​ពេលកូននៅជាទារក ឪពុកម្តាយត្រូវយល់ដឹងអំពីកូនជាមុន តាំងពីពេលកូនស្ថិតក្នុងវ័យមិនទាន់ចេះនិយាយ មិនទាន់អាចប្រាប់បានថា គេត្រូវការអ្វី ឬចង់បានអ្វីនោះ ឪពុកម្តាយមួយចំនួន ពូកែខ្លាំងណាស់ បានឮត្រឹមតែសំឡេងកូនយំ ក៏អាចដឹងបានភ្លាមថា កូនចង់ឱ្យឪពុកម្តាយឱប ឬឃ្លាន ឬរងារ ឬអផ្សុក ចង់ឱ្យប៉ាម៉ាក់​លេង​​​ជាមួយ ជាដើម។ នេះគឺការស្មានដឹងពីចិត្តរបស់កូន ហើយបើកូនបានទទួលការតបស្នងតាមតម្រូវការក្នុងចំណុចដំបូងៗនេះផងនោះ កូននឹងមានអារម្មណ៍ដឹងនិងស្គាល់ពី “ដួងចិត្ត” របស់ប៉ាម៉ាក់បានដូចគ្នា ដូចដែលគេនិយាយថា ចេញពីបេះដូងមួយ ចូលទៅបេះដូងមួយទៀត ហ្នឹងឯង។ នៅពេលកូនធំឡើង ការបង្ហាត់បង្រៀននឹងប្រែប្រួលទៅតាមអាយុ ដូចជាពេលកូនច្បងអាយុបាន 3ឆ្នាំ កូនច្បងចេះលួងលោមបំពេរលួងលោម ពេលប្អូនដែលមានអាយុ 7-8ខែស្រែកយំជាដើម គឺជាការបង្ហាញឱ្យឃើញពីចំណុចដើមទីនៃព្រហ្មវិហារធម៌ទាំង 4 របស់កូនតូចវ័យ … Read more

ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន

ការអប់រំកូន និងបង្ហាត់បង្រៀនកូនឱ្យធំឡើងក្លាយជាមនុស្សមានសីលធម៌ល្អ មានសុជីវធម៌ ចេះជួយយកអាសាអ្នកដទៃ និងចេះបែងចែករំលែកដល់មនុស្សជុំវិញខ្លួន អាណាព្យាបាល ឬឪពុកម្ដាយអាចធ្វើបានយ៉ាងងាយស្រួលតាមរយៈការអានសៀវភៅរឿងព្រេង ឬរឿងនិទានអប់រំឱ្យកូនស្ដាប់ និងដឹង ដែលបច្ចុប្បន្្ននេះមានច្រើនសន្ធឹកសន្ធាប់ទាំងរឿងនិទានបែបអប់រំរបស់បរទេស និងរបស់ខ្មែរយើង។ ខាងក្រោមនេះគឺ ហេតុផលល្អៗ 10យ៉ាងដែលក្មេងត្រូវតែស្តាប់ និងអានរឿងព្រេងនិទាន ៖ រឿងនិទានជាថ្នាលបណ្តុះសីលធម៌នៅក្នុងជីវិត ៈ ក្នុងគ្រប់ជាតិសាសន៍ គ្រប់ភាសា ដូចជារបស់បរទេស ក៏មានរឿងនិទាន អ៊ីសុប(Aesop’s Fables រឿងនិទានបែបអប់រំប្រៀនប្រដៅ) ដែលកើតមានឡើងជាង 3ពាន់ឆ្នាំមកហើយ ឯរបស់ខ្មែរយើងក៏មានរឿងព្រេងនិទានចាស់ៗល្អៗជាច្រើនផងដែរ ដូចជារឿង មាយើង មហាសេដ្ឋី និងអ្នកស្រែ-ល-ដែលសុទ្ធតែប្រៀនប្រដៅពីសីលធម៌ល្អៗ និងការចេះជួយគ្នាទាំងអស់។ រឿងនិទានធ្វើឱ្យកុមារមានអារម្មណ៍ថា មិនមែនជាការបង្រៀន ដូចជារឿង រាជសីហ៍ និងសត្វកណ្តុរ ជាដើមគឺជាឧទាហរណ៍យ៉ាងច្បាស់លាស់ក្នុងការរស់នៅ ដែលយើងតែងតែប្រដៅក្មេងៗថា មនុស្សមាឌធំត្រូវចេះជួយមនុស្សមាឌតូចអ្នកមានត្រូវចេះជួយអ្នកក្រ។ តែរឿងនេះក៏បានប្រៀនប្រដៅថា មនុស្សមាឌតូចក៏ត្រូវចេះជួយយឹតយោងមនុស្សមាឌធំក្នុងលក្ខខណ្ឌដែលអាចជួយបានផងដែរ។ រឿងនិទាន គឺជាអ្វីៗច្រើនយ៉ាងនៅក្នុងជីវិត មិនមែនគ្រាន់តែជាការស្រមៃ មិនមែនគ្រាន់តែជាការនឹកឃើញឡើយ តែជារឿងពិតផ្ទាល់របស់ជីវិត។ រឿងនិទាន គឺជាស្ពានមួយសំខាន់ណាស់ និងល្អប្រពៃណាស់ ដែលមនុស្សធំតភ្ជាប់ទៅដល់កុមារ ធ្វើឱ្យមនុស្សធំអាចចូលទៅនៅក្នុងដួងចិត្តរបស់កុមារបានយ៉ាងប៉ិនប្រសប់។ រឿងនិទានជាច្រើន បាននិយាយអំពីភាពជាមនុស្សថា … Read more

តើស្រ្តីមានផ្ទៃពោះ ជិះយន្តហោះបានដែរឬទេ?

យើងទាំងអស់គ្នាប្រហែលជាធ្លាប់បានឮពីជំនឿកាលពីបុរាណដែលពាក់ព័ន្ធនឹងការហាមប្រាមមិនឱ្យស្រីៗធ្វើក្នុងអំឡុងពេលខ្លួនមានគភ៌ខ្លះៗមកហើយមិនខាន។ គឺជាការហាមប្រាមធម្មតាៗ ដូចជា ហាមកាន់កន្ត្រៃ ហាមទៅចូលរួមបុណ្យសព រហូតទៅដល់ហាមលាបពណ៌សក់ជាដើម ហើយស្រ្តីៗយើងក៏​ប្រហែល​ជាធ្លាប់បានឮមកខ្លះៗដែរហើយថា ស្ត្រីមានគភ៌ត្រូវបានហាមមិនឱ្យជិះយន្តហោះឡើយ តើជារឿងពិតឬដែលគេនិយាយថា ការធ្វើដំណើរតាមយន្តហោះក្នុងអំឡុងពេលមានផ្ទៃពោះនឹងបង្កឱ្យមានគ្រោះថ្នាក់? ដូច្នេះសរុបមកថា តើស្រ្តីមានផ្ទៃពោះអាចជិះយន្តហោះបានដែរឬទេ? ឡា រ៉ែនមានចម្លើយសម្រាប់សំនួរនេះ…។ អ្នកជំនាញការផ្នែកសុខភាពស្រ្តី បានរៀបរាប់ផ្ទុយពីចំណុចហាមប្រាមចាស់ៗដែលលោកអ្នកធ្លាប់បានឮមកនោះថា នៅក្នុងផ្នែកជំនួញ ការធ្វើដំណើរដោយយន្តហោះមិនមានភាពប្រថុយប្រថានជាពិសេសណាមួយសម្រាប់ស្ត្រីមានគភ៌ដែលមានសុខភាពរឹងមាំ​ល្អ ឬសូម្បីតែចំពោះទារកនៅក្នុងផ្ទៃឡើយ តែហេតុផលធំចម្បងគឺ ជាក្តីកង្វល់របស់ក្រុមហ៊ុនអាកាសចរណ៍នោះទៅវិញទេ ព្រោះ​មាន​​​ភាពអាចទៅរួចច្រើនដែលស្រ្តីមានគភ៌នឹងប្រសូតបុត្រនៅក្នុងយន្តហោះដែលកំពុងហោះហើរ ដែលធ្វើឱ្យក្រុមហ៊ុន​អាកាសចរណ៍​នោះត្រូវចេញថ្លៃចាយវាយបន្ថែមតាមច្បាប់កំណត់ និងថែមទាំងជាការរុកគួនរំខានអ្នកដំណើរដទៃទៀតផង។ ខាងក្រោមនេះ គឺគន្លឹះសំខាន់ៗសម្រាប់ស្រ្តីមានគភ៌ខណៈជិះយន្តហោះ ៈ ក្រោកឡើងដើររយៈចម្ងាយខ្លីៗតាមផ្លូវដើរនៅក្នុងយន្តហោះរៀងរាល់ 30នាទីម្តង បើសិនជាមានសុវត្ថិភាពក្នុងការធ្វើ។ សណ្តូកជើងឱ្យត្រង់ និងធ្វើចលនាជើងបែប អៃហ្សូមេធ្រិក(Isometric)។ ញ៉ាំទឹកឱ្យបានច្រើន។ ជ្រើសរើសកន្លែងអង្គុយដែលនៅក្បែរបន្ទប់ទឹក។ គួរបំពាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យទាប ម្តុំជុំវិញឆ្អឹងត្រគាកជាប់រហូតក្នុងពេលធ្វើដំណើរ។ ចៀសវាងអាហារដែលធ្វើឱ្យកើតមានហ្កាស និងអាហារដែលបម្រើនៅក្នុងយន្តហោះ។ ព្យាយាមយកអាហាររបស់ខ្លួនឯងទៅទុកញ៉ាំ។ ការធ្វើដំណើរក្នុងរយៈដំបូងនៃការមានគភ៌ គឺមានសុវត្ថិភាព តែអ្វីដែលគួរប្រុងប្រយ័ត្ននោះគឺ អាការពាក់ព័ន្ធនឹងការមានគភ៌ ដូចជាអាការចាញ់កូនដែលអាចនឹងកាន់តែអាក្រក់ឡើង ដូច្នេះអ្នកគួរមានថង់សម្រាប់ក្អួតនៅជិតខ្លួន 2 – 3សម្រាប់។ មានស្រ្តីជាច្រើនមានអារម្មណ៍ថា សប្បាយ និងស្រួលខ្លួនល្អឡើងវិញនៅក្នុងអំឡុងត្រីមាសទី2 នៃការមានគភ៌។ អាការចាញ់កូនរបស់អ្នកបាត់ទៅវិញហើយ នៅក្នុងត្រីមាសនេះមានភាពប្រថុយប្រថានតិចបំផុតក្នុងការប្រសូតមុនកំណត់ … Read more

ត្រឹមត្រូវឬទេ ពាក្យដាស់តឿន និងរឿងហាមឃាត់របស់ចាស់បុរាណសម្រាប់អ្នកមានផ្ទៃពោះ?

សង្គមខ្មែរយើងមានជំនឿជាច្រើនជាមួយរឿងផ្សេងៗ រហូតដល់ជួនកាលយើងមិនបានស្វែងរកមូលហេតុថា តើជំនឿនោះមកពីណា? មានប្រភពយ៉ាងណា? និងមានហេតុផលអ្វី? មកធានាអះអាងលើជំនឿនោះឡើយ…តែយើងបាននាំយកមកប្រតិបត្តិតាម ក្លាយជាផ្នែកមួយក្នុងជីវិតរស់នៅ។ ជំនឿខ្លះមិនបានសាងនូវភាពខាតបង់ធ្ងន់ធ្ងរអ្វីទេ តែជំនឿខ្លះ វាជំទាស់នឹងការពិតដែលអាចពិសោធបាន រហូតអាចធ្វើឱ្យយើងខកខាននូវរឿងល្អៗ ឬក្លាយជាផលអាក្រក់សម្រាប់យើងក៏មាន ជាពិសេសជំនឿ និងចំណុចហាមឃាត់ពីបុរាណសម្រាប់ស្រ្តីមានផ្ទៃពោះ។ ថ្ងៃនេះ ឡារ៉ែនសូមនាំស្រ្តីមានផ្ទៃពោះទាំងឡាយមកស្វែករកការពិតពាក់ព័ន្ធនឹងជំនឿទាំងនោះថា តើហេតុអីបានគួរជឿ? ព្រោះថា ជំនឿដែលត្រឹមត្រូវគួរតែស្ថិតនៅលើមូលដ្ឋានចំណេះដឹងដែលត្រឹមត្រូវដូចគ្នា។ 1 . ស្រ្តីមានផ្ទៃពោះ ហាមងូតទឹកពេលយប់ជ្រៅ ព្រោះនឹងធ្វើឱ្យមានទឹកភ្លោះច្រើន ការពិត ៈ កាលពីសម័យបុរាណ បន្ទប់ទឹកត្រូវបានសង់នៅឆ្ងាយពីផ្ទះ ដូច្នេះទើបធ្វើឱ្យមនុស្សចាស់ខ្លាចអ្នកមានផ្ទៃពោះមានគ្រោះថ្នាក់រអិលដួល ឬរងគ្រោះថ្នាក់ពីសត្វចង្រៃដែលមានពិស ក៏ហាមស្រ្តីមានគភ៌មិនចេញពីផ្ទះនៅពេលយប់។ 2 . អ្នកមានផ្ទៃពោះ ហាមដេរខោអាវ ៈ ការដេរប៉ះខោអាវក្នុងអំឡុងពេលតាំងគភ៌ នឹងធ្វើឱ្យកូនក្នុងផ្ទៃកើតមក ឆែបមាត់។ ការពិត ៈ ទារកកើតមក ឆែបមាត់ មួយចំនួនបណ្ដាលមកពីពូជអម្បូរ ឬការអភិវឌ្ឍខ្លួនរបស់តួកំណើតក្នុងអំឡុង 3ខែដំបូងមានភាពខុសប្រក្រតី រួមទាំងការដែលម្ដាយជក់បារីដែលហុចផលប៉ះពាល់ធ្វើឱ្យកូនក្នុងផ្ទៃឆែបមាត់។ សម្រាប់មូលហេតុពិតប្រាកដរបស់ការហាមឃាត់នេះ គឺជាការដាស់តឿនដែលចាស់បុរាណបារម្ភថា ស្រ្តីមានគភ៌អាចនឹងត្រូវប្រយ័ត្នប្រយែងក្នុងការធ្វើការបែបនេះ ព្រោះត្រូវអង្គុយធ្វើការយូរ ឱនងើបៗ ធ្វើឱ្យងាយកើតអាការវិលមុខ ឬការអង្គុយដេរ ក៏អាចនឹងមិនមែនជារឿងល្អសម្រាប់ស្រ្តីមានគភ៌ដែលមានសុខភាពមិនសូវល្អក៏អាចថាបានដែរ … Read more

ដឹងភេទកូនក្នុងផ្ទៃដោយតិចនិកងាយៗតាមបែបចាស់ៗបុរាណ

អ្នកម្ដាយសម័យថ្មីនាពេលបច្ចុប្បន្ន បើចង់ដឹងពីភេទរបស់កូនក្នុងផ្ទៃ ក៏អាចធ្វើបានដោយមិនលំបាកឡើយ ដោយការប្រើតិចណូឡូជីសម័យថ្មី តាមរយៈការឆ្លុះមើលអេកូ ដែលមិនមែនជារឿងលំបាក ឬចម្លែកអ្វីឡើងនាពេលបច្ចុប្បន្ននេះ តែក៏នៅមានក្រុមស្រ្តីមានគភ៌មួយចំនួននៅតែចង់អ៊ុតមើលភេទរបស់កូនក្នុងផ្ទៃរបស់ខ្លួនរហូតដល់ថ្ងៃប្រសូតដូចគ្នា។ អ្នកខ្លះទៅឆ្លុះមើលអេកូជាច្រើនដងហើយ ក៏នៅតែមិនទាន់ឃើញច្បាស់ ក៏ព្យាយាមស្វែងរកវិធីផ្សេងៗដែលនឹងធ្វើឱ្យបានដឹងពីភេទរបស់កូននៅក្នុងផ្ទៃក៏មានដែរ ដូច្នេះថ្ងៃនេះ ឡារ៉ែនមានវិធីសង្កេតមើលពោះ និងអាការផ្សេងៗតាមក្បួនតម្រាចាស់ៗសម័យបុរាណមកជម្រាបជូនដូចខាងក្រោម។ 1 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការសង្កេតមើលរន្ធផ្ចិតរបស់ស្រ្តីតាំងគភ៌ ជាជំនឿពីបុរាណមួយតាមក្បួនតម្រាអ្នកមានផ្ទៃពោះ ការមើលពីលក្ខណៈរបស់រន្ធផ្ចិតរបស់ស្រ្តីមានគភ៌ដោយការសង្កេតពីលក្ខណៈរបស់ផ្ចិតផ្នែកខាងលើ បើលៀនចេញមក ឬរន្ធផ្ចិតផ្កាប់ និងស្រ្តីតាំងគភ៌មានពោះប៉ោងមូលក្លុំ តាមតម្រាចាស់បុរាណប្រាប់ថា ប្រហែលជានឹងបានកូនស្រី…។ សម្រាប់ស្រ្តីតាំងគភ៌ណាមានលក្ខណៈផ្ចិតផ្នែកខាងក្រោមលៀនចេញមកជារន្ធផ្ចិតផ្ងារឡើង និងមានផ្ទៃពោះរាងស្រួចនោះ មានភាពអាចទៅរួចខ្លាំងថា ប្រហែលជានឹងបានកូនប្រុស…។ 2 . ដឹងភេទកូនក្នុងផ្ទៃតាមរយៈការរើរបស់កូននៅក្នុងគភ៌ អ្នកម្ដាយភាគច្រើននឹងមានអារម្មណ៍ថា កូនចាប់ផ្ដើមរើក្នុងអំឡុងសប្ដាហ៍ទី20 នៃការតាំងគភ៌ តែបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនឆាប់រើលឿនជាងរយៈពេលនោះ ចាស់ៗបុរាណជឿថា អាចនឹងបានកូនប្រុស និងបើស្រ្តីមានគភ៌មានអារម្មណ៍ថា កូនរើខ្លាំងជាងប្រក្រតី មានញាក់ៗ ឬធាក់ក្បាលពោះរហូតមានអារម្មណ៍ថាឈឺផងនោះ អាចនឹងមានភាពទៅរួចខ្ពស់ថា នឹងបានកូនប្រុសខ្លាំងជាងកូនស្រី ព្រោះកូនស្រីច្រើនតែរើញឹកញាប់ជាង និងរើខ្សោយជាង។ តាមគោលការណ៍វិទ្យាសាស្រ្ត ក្រូម៉ូហ្សូម XX របស់ទារកភេទស្រីនឹងមាននឹងនរជាងក្រូម៉ូហ្សូម XY របស់ភេទប្រុស ដូច្នេះបើកូនក្នុងផ្ទៃរើញាប់ៗ គឺជាសញ្ញាថា នឹងបានកូនស្រី។ … Read more

ចំណុចគួរដឹងសម្រាប់ការដាក់ទោសកូនដោយការវាយ

បើស្រឡាញ់កូនឱ្យវាយ ជាពាក្យដែលចាស់ៗនាំគ្នាប្រតិបត្តិមកតាំងពីបុរាណដែលអាចប្រើប្រាស់បានល្អចំពោះគ្រួសារខ្លះ តែបច្ចុប្បន្នគ្រូពេទ្យចិត្តសាស្រ្តកុមារបានណែនាំឱ្យប្ដូរទស្សនគតិនោះសម្រាប់ឪពុកម្ដាយសម័យថ្មីឱ្យដាក់ទោសកូនដោយការឱប(ស្រឡាញ់កូនឱ្យឱប)វិញទើបប្រសើរជាង។ ការវាយកូន អាចវាយបាន តែវាយយ៉ាងម៉េច និងវាយពេលណាទើបហុចផលឱ្យកូនមានទង្វើបែបវិជ្ជមាននោះ យើងនាំគ្នាតាមដានជាបន្ត…។ ការដាក់ទោសកូនដោយការវាយ គួរចាប់ផ្ដើមជាមួយកូនពេលអាយុប៉ុន្មាន? វាយកូនពេលអាយុប៉ុន្មាន? ប្រហែលជាសំណួរដ៏ល្ងង់ៗមួយដែលមនុស្សជាច្រើនអានហើយអស់សំណើច…ឆ្កួតទេដឹង ចេះសួរកើត?។ ក្នុងផ្នែកវេជ្ជសាស្រ្ត គ្រូពេទ្យចិត្តសាស្រ្តមានគោលការណ៍ក្នុងការវាយកូន ដែលឪពុកម្ដាយត្រូវដឹងថា វាយនៅពេលណា និងក្នុងអំឡុងអាយុដែលស័ក្តិសម។ ការវាយកូន ឪពុកម្ដាយពិតជាត្រូវការវាយដើម្បីប្រដៅឱ្យចេះ ឱ្យចាំ វាយព្រោះស្រឡាញ់ត្រូវវាយកូនពេលអាយុ 3ឆ្នាំឡើងទៅ ព្រោះក្មេងវ័យ 3ឆ្នាំនេះអាចចេះបែងចែក ល្អមិនល្អ គួរមិនគួរ សមមិនសម និងគេយល់ពី​អ្វីដែលម្ដាយធ្វើចំពោះគេបានខ្លះៗហើយ។ ការដាក់ទោសកូនដោយការវាយដែលត្រឹមត្រូវ ការដាក់ទោសកូនដោយការវាយ គួរតែជាការដាក់ទោសកម្រិតខ្ពស់បំផុត និងឡារ៉ែនសូមណែនាំឱ្យវាយដោយកំហុស 3យ៉ាង ដូចជា៖ 1 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញខ្លួនឯង។ 2 . វាយកូន ព្រោះកូនធ្វើបាប ឬបំផ្លាញអ្នកដទៃ។ 3 . វាយកូន ព្រោះកូនបំផ្លាញរបស់របរ។ រូបបែបនៃការវាយកូនដែលល្អបំផុត គឺគួរវាយដោយប្រើដៃ ព្រោះការវាយដោយប្រើវត្ថុផ្សេងៗ ក្មេងនឹងមានអារម្មណ៍ថា ជាទង្វើដែលធ្ងន់ធ្ងរ និងហុចផលវិជ្ជមានដល់ផ្លូវចិត្តរបស់កូន។ … Read more

រដ្ឋាភិបាលផ្តោតលើមនុស្សចាស់កាន់តែហ្មត់ចត់ជាងមុនតាមរយៈគោលនយោបាយថ្មី

ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងពាក់ព័ន្ធបានធ្វើការពិភាក្សាជាលើកចុងក្រោយស្តីពី គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់សម្រាប់ឆ្នាំ2017-2030ជាគោលនយោបាយមួយ ដែលសំដៅ​ជួយមនុស្សចាស់ឲ្យមានជីវិតរស់នៅប្រកបដោយភាពកក់ក្តៅ និងការយកចិត្តទុកដាក់ខ្ពស់។ នៅក្នុងកិច្ចប្រជុំពិគ្រោះយោបល់ចុងក្រោយ លើគោលនយោបាយជាតិស្ដីពីមនុស្សវ័យចា​ស់សម្រាប់ឆ្នាំ2017​-2030នេះ នាព្រឹកថ្ងៃទី៦ មិថុនានេះ លោកទេសរដ្ឋមន្ត្រីឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការបានថ្លែងថា គោលនយោបាយជាតិស្ដីពីមនុស្សវ័យចាស់សម្រាប់ឆ្នាំ2017​-2030នេះ គឺជាការធ្វើបច្ចុប្បន្នភាពមួយ ដោយសារស្ថានភាពប្រជារាស្ត្រដែលកំណត់ដោយប្រជាជនវ័យចាស់បានកើនឡើងយឺតៗរហូតនៅដើមសតវត្សទី21 ហើយដែលបច្ចុប្បន្ននេះមានការផ្លាស់ប្តូរនោះ ទើបតម្រូវឲ្យធ្វើការកែសម្រួលគោលនយោបាយ ដែលមានកាលពីឆ្នាំ2003ដើម្បីគិតគូរឆ្លើយតបនឹងបញ្ហាជាច្រើន ពាក់ពន្ធ័ជាមួយនឹងភាពចាស់ជរា។ លោកបន្តថា ដូចនេះរាជរដ្ឋាភិបាលបានទទួលស្គាល់នូវភាពចាំបាច់ ក្នុងការកែសម្រួលឡើងវិញនូវគោលនយោបាយសម្រាប់មនុស្សចាស់។ ទន្ទឹមនឹងនេះដែរគោលនយោបាយនេះ ក៏ជាការឆ្លើយតបទៅនឹងដំណើរការនៃការឈានទៅរកភាពចាស់ជរានៅកម្ពុជា ដែលត្រូវបានកត់សម្គាល់ឃើញថា បានជះឥទ្ធិពលលើគ្រប់ក្រុមអាយុទាំងអស់ នៃប្រជាជន និងគ្រប់វិស័យទាំងអស់នៃសេដ្ឋកិច្ចជាតិ។ ដូចនេះគោលនយោបាយថ្មីនេះ ត្រូវមានវិសាលភាពធំទូលាយលើសពីការផ្ដោតការយកចិត្តទុកដាក់តែលើជនចាស់ជរា ឬមនុស្សអាយុច្រើន។ លោកបន្តទៀតថា ក្រោមហេតុផលចាំបាច់ និងតម្រូវការរបស់មនុស្សចាស់ទាំងអស់នេះ ទើបគោលនយោបាយដែលបានកែសម្រួលថ្មីនេះ ត្រូវប្ដូរឈ្មោះទៅជាគោលនយោបាយជាតិស្ដីពីមនុស្សចាស់ឆ្នាំ2017-2030 ហើយនេះក៏ជាការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលនៅក្នុងការបន្តគោលនយោបាយសម្រាប់មនុស្សចាស់ផងដែរ ដូចដែលមានចែងក្នុងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី3 នៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ2014-2018 និងគោលនយោបាយជាតិប្រជាជនឆ្នាំ2016-2030។ សេដ្ឋវិទូកម្ពុជាបណ្ឌិតម៉ី កល្យាណទីប្រឹក្សាជាន់ខ្ពស់ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិបានថ្លែងថា តាមពិតប្រទេសយើងមានមនុស្សក្មេងច្រើន តែចង់មិនចង់មនុស្សចាស់ក៏កាន់តែកើនឡើងច្រើនដែរ អ៊ីចឹងរដ្ឋាភិបាលត្រូវគិតគូរ និងយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ព្រោះបច្ចុប្បន្នបើសិនជាយើងមិនមានប្រព័ន្ធជួយមនុស្សចាស់ទេ ពេលយើងចាស់ទៅក៏មិនមាន​អ្នកណាជួយយើងដែរ។ លោកបន្តថា “ជាទស្សនវិទ្យា យើងត្រូវគោរពមនុស្សចាស់ឲ្យគាត់មានកិត្តិយស និងរស់នៅស្រួល ប៉ុន្តែដើម្បីធ្វើការងារនេះបាន … Read more