ផ្លូវ​ដែល​វែង​ជាង​គេ​បង្អស់​លើ​ពិភពលោក

យោងតាម​សៀវភៅ​កំណត់ត្រា​ពិភពលោក Guinness ផ្លូវ Pan-American Highway គឺជា​ផ្លូវ​ល្បឿន​លឿន​ដែល​វែង​ជាង​គេលើពិភពលោក​ ដោយ​មាន​ប្រវែង​ 30,000 គីឡូម៉ែត្រ រាប់​ចាប់​ពី​ Alaska របស់​សហរដ្ឋ​អាម៉េរិក​ រហូត​ដល់​តំបន់​ចុង​ភាគ​ខាង​ត្បូង​របស់​អាហ្សង់ទីន​។ ការ​ផ្ដួច​ផ្ដើម​គំនិត​ស្ដីពី​ផ្លូវ​ល្បឿន​លឿន​តភ្ជាប់​ទ្វីប​អាម៉េរិក ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ 1923 ដោយ​សហរដ្ឋ​អាម៉េរិក​។ ឆ្នាំ 1924​ ការ​ចរចា​​រវាង​សហរដ្ឋ​អាម៉េរិក និង​បណ្ដា​ប្រទេសនៅ​តំបន់​​អាម៉េរិក​ឡាទីន​ ក៏​សម្រេច​បាន​កិច្ច​ព្រមព្រៀង​រួម​ និង​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ឆ្នាំ 1937​​។ ក៏ប៉ុន្តែ ជាក់​ស្ដែង មក​ដល់​បច្ចុប្បន្ន ផ្លូវ​ល្បឿន​លឿន​ Pan-American នេះ​ មិន​ទាន់​ត្រូវ​បាន​តភ្ជាប់​គ្នា​ទាំង​ស្រុង​នៅ​ឡើយ​។ តំបន់​មួយ​​ដែល​មិន​ទាន់​តភ្ជាប់​នឹង​ផ្លូវ​ល្បឿន​លឿន​នេះ​ ស្ថិត​នៅ​ Darien Gap ​ប្រវែង​ 160 គីឡូម៉ែត្រ ដែល​​ជា​ចំណុច​ភ្ជាប់​រវាង​​ប្រទេស​ប៉ាណាម៉ា និង​ប្រទេស​កូឡុំប៊ី​។ តំបន់ Darien Gap ពុំ​ទាន់​មាន​ផ្លូវ​ណា​មួយ​រត់​ឆ្លង​កាត់​​ ព្រោះ​តែជា​​តំបន់​ព្រៃ មាន​​ភ្លៀង​ធ្លាក់​ទៅ​តាម​រដូវ និង​បញ្ហា​បរិស្ថាន​ ហើយ​​​ជា​ពិសេស​ តំបន់​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ សម្បូរ​គ្រោះ​ថ្នាក់ អសន្តិសុខ ​ព្រោះ​តែ​មាន​​ក្រុម​ប្រដាប់​អាវុធ​ ក្រុម​ជួញ​ដូរ​គ្រឿង​ញៀន​ជា​ច្រើន​ធ្វើ​សកម្មភាព​​។ បើ​ទោះ​ជា​​តំបន់​ខាងលើ​មិន​ត្រូវ​បាន​ភ្ជាប់​ក៏​ដោយ ផ្លូវ​ល្បឿន​លឿន … Read more

Kia សង់រោង​ចក្រ​ផលិត​ EV នៅ​ប្រទេស​ថៃ ដើម្បី​ប្រជែង​នឹង​ Toyota និង BYD?

ក្រុម​ហ៊ុន Kia បាន​កែលម្អ​ស្លាក​យីហោ​ នៅ​ពេល​វិស័យ​ឧស្សាហកម្ម​ងាក​ទៅ​រក​រថយន្ត​អគ្គិសនី​ ដោយ​ប្រើ​ប្រាស់​ឡូហ្គោ​ និង​រចនា​បថ​ថ្មី​។ ក្រុម​ហ៊ុន​កូរ៉េខាងត្បូងមួយ​នេះ​​ ក៏​កំពុង​ឈាន​ទៅ​រក​ការ​សម្រេច​បាន​ជោគជ័យ​ជាមួយ​នឹងរថយន្ត​​ម៉ូដែល​ SUV អគ្គិសនី​កៅអីបី​ជួរ​ដំបូង​របស់​ខ្លួន នោះ​គឺ EV9។ Kia បាន​បង្ហើប​ឱ្យ​ដឹង​អំពី​រថយន្ត​អគ្គិសនី​ថ្មី​នៅ​ក្នុង​ព្រឹត្តិការណ៍​ «ថ្ងៃ EV» កាល​ពី​ខែ​តុលា​ 2023។ ពួក​គេ​បាន​បញ្ជាក់​ថា SUV EV5 នេះ​ នឹង​ជា​គូ​ប្រជែង​របស់ Volvo EX30 និង​មាន​តម្លៃ​ចាប់​ពី​ 35,000 ដុល្លារ​អាម៉េរិក​។ ម៉ូដែល​ concept ថ្មី​​ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ គឺ EV3 និង EV4។ EV3 គឺជា​ម៉ូដែល​រថយន្ត​អគ្គិសនី​ខ្នាត​តូច​របស់ EV9 និង​មាន​តម្លៃ​ទាប​ជាង​។ រថយន្ត​អគ្គិសនី​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​ Kia ដើម្បី​ធ្វើ​ពិពិធកម្ម​រថយន្ត​អគ្គិសនី​ជាមួយ​នឹង​តម្លៃ​ទាប​ ចាប់​ពី 30,000 ដល់ 80,000 ដុល្លារ​។ Kia អាច​នាំ​រថយន្ត​អគ្គិសនី​ដែល​មាន​តម្លៃ​ទាប​ទៅ​កាន់​ទីផ្សារ​បរទេស​ មាន​ដូច​ជា ថៃ ជា​ដើម ជា​ទីផ្សារ​ដែល​មាន​គូប្រជែង​ច្រើន​ ក្នុង​នោះ​មាន​ Toyota … Read more

ថៃ​ត្រៀម​ខ្លួន​ទទួល​ក្រុម​ហ៊ុន Tesla មក​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​

Tesla ត្រូវ​បាន​គេ​ជឿ​ថា កំពុង​មាន​គម្រោង​ប្រកាស​ទីតាំង​បង្កើត​រោង​ចក្រ​ថ្មី​នៅ​ចុង​ឆ្នាំ​ 2024 ស្រប​ពេល​ដែល​មន្ត្រី​រាជ​រដ្ឋាភិបាលថៃ​​ឱ្យ​ដឹង​ថា Tesla កំពុង​កំពុង​ចរចា​ជាមួយ​អាជ្ញាធរ​ថៃ​ ដើម្បី​បង្កើត​រោង​ចក្រ​មួយ​នៅ​ប្រទេស​នេះ​។ កាល​ពី​សប្ដាហ៍​កន្លង អាជ្ញាធរអ៊ីតាលី​ឱ្យ​ដឹង​ថា ពួក​គេ​កំពុង​ចរចា​ជាមួយ​ Tesla អំពី​គម្រោង​បង្កើត​រោង​ចក្រ​មួយ​ដែល​មាន​សក្ដានុពល​។ ប៉ុន្តែ​ពេល​នេះ ថៃ​បាន​វិល​ត្រលប់ចូលមក​​ប្រកួត​ប្រជែង​ ដណ្ដើម​ចំណាប់​អារម្មណ៍​ពី​អ៊ីតាលី។ Reuters រាយការណ៍​ថា នាយករដ្ឋមន្ត្រី​ថៃកំពុង​ធ្វើរបាយការណ៍​ស្ដី​ពី​កិច្ច​ចរចា​ជាមួយ​ Tesla ក្នុង​នោះ​រួម​មាន​ទាំង​ការ​ពិនិត្យ​ទីតាំង​របស់​ក្រុម​ហ៊ុន​នេះ​នៅ​ក្នុង​តំបន់​ផងដែរ​។ Tesla ទើប​តែ​ចាប់​ផ្ដើម​សកម្មភាព​ជា​ផ្លូវ​ការ​នៅ​ប្រទេស​ថៃ​ ដោយ​ការ​បើក​ឱ្យ​បញ្ជា​ទិញ​​រថយន្ត​អគ្គិសនី​ចាប់​ពី​ចុង​ឆ្នាំ​ 2022​ និង​ចាប់​ផ្ដើម​ប្រគល់​ទំនិញ​កាល​ពី​ឆ្នាំ​កន្លង​។ យោង​តាម Electrek កន្លង​មក Tesla ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ស្វែង​រក​ដី​ទំហំ​ 320 ហិកតា ដើម្បី​ធ្វើ​ជា​ទីតាំង​ផលិត​រថយន្ត​អគ្គិសនី​៕

ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូងរបស់​ប្រទេស​ឥណ្ឌូណេស៊ី ជិត​បើក​ទ្វារ​ទទួល​អ្នក​ដំណើរ​ ដែល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​នេះ​។ គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ 7.3​ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​នឹង​ត្រូវ​បាន​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​​ក្នុង​ថ្ងៃទី 02 តុលា 2023​ ក្រោយ​ពី​បានពន្យារ​ពេល​ច្រើន​លើក​​។ នេះ​គឺជា​មួយ​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិន​។ «យើង​នឹង​សម្ពោធ​នៅ​ថ្ងៃទី 02 តុលា ដោយ​សារ​ប្រធានាធិបតី​ជាប់រវល់​នៅ​ក្នុង​ថ្ងៃទី 01 តុលា» រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌូណេស៊ី​ Budi Karya Sumadi កាល​ពី​ថ្ងៃទី 29 កញ្ញា ថ្លែង​ដូច្នេះ​។ ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនប្រវែង​ 138 គីឡូម៉ែត្រ និង​​មាន​ឈ្មោះ​ថា WHOOSH​ នេះ ​តភ្ជាប់​រវាង​រដ្ឋធានី​ហ្សាការតា និង​ Bandung នៅ​ខេត្ត​ជ្វា​ខាង​លិច ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ឥណ្ឌូណេស៊ី​ និង​ជា​មជ្ឈមណ្ឌល​សិល្បៈ​ វប្បធម៌​​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី​។ រថភ្លើង​​​ដែល​រត់​លើ​ផ្លូវ​ដែក​ WHOOSH ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​មាន​ល្បឿន​ប្រហែល 350 គីឡូម៉ែត្រ​/ម៉ោង​ នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង ហ្សាការតា និង Bandung ពី​បី​ម៉ោង​មក​នៅ​ក្រោម​មួយ​ម៉ោង​។ WHOOSH ក៏​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​ផងដែរ​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ PT … Read more

បញ្ហា​ស៊ុយអែត​​សូម​ចូល​ជា​សមាជិក​ណាតូ គឺជា​កូន​អុក​របស់​តួកគី

ការ​រារាំង​ស៊ុយអែត​ចូល​ជា​សមាជិក​ណាតូ (NATO) ក្នុង​រយៈ​ពេល​ច្រើន​ខែ​ ហើយ​ចុង​ក្រោយ​ក៏​យល់​ព្រម​នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូ គឺ​សុទ្ធ​តែ​ស្ថិត​ក្នុង​ផែនការ​របស់​លោក Erdogan។ ប្រធានាធិបតី​តួកគី លោក Recep Tayyip Erdogan កាល​ពី​ថ្ងៃទី 10 កក្កដា 2023 បាន​ឯកភាព​អនុញ្ញាត​ឱ្យ​​ប្រទេស​ស៊ុយអែត​ចូល​ជា​សមាជិក​របស់​ណាតូ ក្រោយ​ពី​បាន​រារាំង​ពេញ​មួយ​ឆ្នាំ​។ កិច្ច​ព្រមព្រៀង​ដែល​សម្រេច​បាន​តែប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ នៅ​មុន​កិច្ច​ប្រជុំ​កំពូល​ណាតូនៅ​ប្រទេស​លីទុយអានី​នេះ​ នឹង​ពង្រីក​ទឹក​ដី​របស់​សម្ព័ន្ធ​យោធា​បាន​ជាង 500,000 គីឡូម៉ែត្រ​ការ៉េ​ទៀត​ នៅ​​តំបន់​​សមុទ្រ​បាល់ទិក និង​ផ្លាស់​ប្ដូរ​តុល្យភាព​អំណាច​នៅ​អឺរ៉ុប​ខាង​ជើង​។ វា​ក៏​ជួយ​ឱ្យ​ណាតូ​ដោះ​ស្រាយ​បញ្ហាមិន​ចុះ​សម្រុង​គ្នា​ធំ​មួយ​ គ្រា​ដែល​សម្ព័ន្ធ​យោធា​នេះ​កំពុង​ត្រូវ​ការ​បង្ហាញ​សាមគ្គី​ភាព​ដើម្បី​ប្រឈម​នឹង​រុស្ស៊ី​។ បន្ទាប់​ពី​មាន​ការ​យល់​ព្រម​ពី​តួកគី ហើយ​ប្រទេស​ហុងគ្រី​ក៏​ធ្លាប់​បាន​និយាយ​ថា ពួក​គេ​នឹង​ដើរ​តាម​គន្លង​របស់​ទីក្រុង​អង់ការ៉ា អគ្គលេខាធិការ​នៃ​អង្គ​ការ​ណាតូ លោក Stoltenberg បាន​វាយ​តម្លៃ​ថា ការសូម​ចូល​ជា​សមាជិក​ណាតូ​ពី​សំណាក់​ស៊ុយអែត​ «នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ឆាប់ៗ»។ យោង​តាម​ក្រុម​អ្នក​ជំនាញ​ ប្រកាស​កាល​ពី​ថ្ងៃទី 10 កក្កដា 2023 គឺជា​រឿង​គួរ​ឱ្យ​ភ្ញាក់​ផ្អើល ប៉ុន្តែ​ព្រឹត្តិការណ៍​នេះ​តែង​តែ​កើត​ឡើង​ចំពោះ​មេដឹក​នាំ​តួកគី។ យុទ្ធសាស្ត្រ​នេះ​បាន​ជួយ​ឱ្យ​លោក Erdogan លើក​កម្ពស់​ឥទ្ធិពល របស់​តួកគី និង​សម្រេច​បាន​ផល​ប្រយោជន៍​ច្រើន​។ ក្រោយ​ពី​រុស្ស៊ី​បាន​ចូល​ឈ្លាន​ពាន​អ៊ុយក្រែន​ ប្រទេស​ហ្វាំងឡង់ និង​ស៊ុយអែត កាល​ពី​ខែ​ឧសភា 2022 ក៏​បាន​បោះ​បង់​គោលនយោបាយ​មិន​ចូល​បក្ខសម្ព័ន្ធ​យោធា​ដែល​ពួក​គេ​​បា​ន​អនុវត្ត​អស់​ជា​ច្រើន​ទសវត្សរ៍កន្លង​​ ដើម្បី​ស្វែង​រក​ឋានៈ​ជា​សមាជិកភាព​របស់​ណាតូ​។ ដំបូង​ឡើយ … Read more

សហរដ្ឋ​អាម៉េរិក​អនុម័ត​លក់ប្រព័ន្ធ​មីស៊ីល Patriot តម្លៃ 15 ពាន់​លាន​ដុល្លារ​​ឱ្យ​​ប៉ូឡូញ

សហរដ្ឋ​អាម៉េរិក បានប្រកាសថា ប្រទេស​ប៉ូឡូញ​នឹង​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល Patriot រួម​នឹង​ឧបករណ៍​ដែល​ទាក់ទង ទៅតាម​កិច្ចសន្យា​មួយ​ដែលមាន​តម្លៃ​ប្រហែល 15 ពាន់​លាន​ដុល្លារ​អាម៉េរិក។ ការ​ទិញដូរ​អាវុធ​នេះ​នឹង​ជួយ​ឱ្យ​ប៉ូឡូញ​បង្កើន​សមត្ថភាព​ការពារ​មី​ស៊ី​ល រួមចំណែក​ជំរុញ​ឱ្យ​ប្រទេស​នេះ​សម្រេចបាន​គោលដៅ​លើកកម្ពស់​សមត្ថភាព​ក​ង​ទ័ព។ នេះ​បើតាម​ស្ថាប័ន​សហប្រតិបត្តិការ​ណ៍ស​ន្តិ​សុខ​ជាតិ (DSCA) នៃ​ក្រសួងការពារជាតិ​អាម៉េរិក ដែល​បានឱ្យដឹង​កាលពី​ថ្ងៃទី 28 មិថុនា 2023។ ការលក់​អាវុធ​តម្លៃ 15 ពាន់​លាន​ដុល្លារ​ដែល​ត្រូវបាន​ក្រសួងការបរទេស​អាម៉េរិក​យល់ព្រម​រួចហើយ​នេះ ​នឹង​រួមមាន ប្រព័ន្ធ​មី​ស៊ី​ល Patriot PAC-3 ចំនួន 48 គ្រឿង, មី​ស៊ី​ល​វាយ​ស្កាត់ Patriot PAC-3 MSE ចំនួន 644 គ្រឿង អម​នឹង​រ៉ា​ដា និង​ឧបករណ៍​គ្រប់គ្រង​ក្នុង​ប្រព័ន្ធ។ ក្រុមហ៊ុន​ដែល​ទទួលខុសត្រូវ​ក្នុង​ការលក់​អាវុធ​នេះ​គឺ Raytheon និង Lockheed Martin។ ប្រកាស​ខាងលើ​របស់​ក្រុមមន្ត្រី​អាម៉េរិក មិនបាន​លើកឡើងថា ពួកគេ​បាន​ចុះ​កិច្ចព្រមព្រៀង​រួចហើយ ឬ​ការចរចា​បានបញ្ចប់​ហើយ ឬ​នៅ។ ក្រុម​ប្រទេស​ជា​សមាជិក​ណា​តូ នៅ​អឺរ៉ុប​ខាងកើត កំពុងតែ​ប្រញាប់​បង្កើន​សមត្ថភាព​ការពារជាតិ បន្ទាប់ពី​រុស្ស៊ី​បាន​ចូល​ឈ្លានពាន​អ៊ុយ​ក្រែ​ន​តាំងពី​ខែកុម្ភៈ 2022។ កាលពី​ខែមករា ឆ្នាំ 2023 ប៉ូឡូញ​បាន​ចុះ​កិច្ចព្រមព្រៀង​ទិញ​រថក្រោះ … Read more

ការ​វិល​ត្រលប់​របស់ Messi ទៅ​កាន់​ក្លឹប Barcelona មាន​ភាគ​រយ​កាន់​តែ​​ច្រើន​

លោក Jorge ដែល​ជា​ឪទុក​របស់​ Lionel Messi បាន​ឱ្យ​ដឹង​ថា ដំណើរ​ការ​ចរចា​ជាមួយ​ក្លឹប​នៅ​អេស្ប៉ាញ ដើម្បី​នាំ​កូន​ប្រុស​វិលត្រលប់​ទៅ​កាន់​កីឡដ្ឋាន​ Nou Camp វិញ មាន​ភាព​រលូន​។ នៅយប់​ថ្ងៃ​ទី 05 មិថុនា (ម៉ោង​នៅ​កម្ពុជា) លោក Jorge បាន​ជួប​ពិភាក្សា​ជាមួយ​ប្រតិភូ​របស់ក្លឹប​ Barca​​​ ដែល​ដឹក​នាំ​ដោយ​ប្រធាន Joan Laporta​។ យោង​តាម​អ្នក​ជំនាញ​ខាង​ព័ត៌មាន​ទិញ​ដូរ​កីឡាករ​ លោក Fabrizio Romano ដំណើរ​ការ​ចរចា​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ ដែល​នេះបង្ហាញ​ថា ​លទ្ធភាព​វិល​ទៅ​កាន់​អេស្ប៉ាញ​របស់​​​កំពូលកីឡាករ​វ័យ 35 ឆ្នាំ​ M10​ កាន់​តែ​ច្បាស់​ថែម​មួយ​កម្រិត​ទៀត​។ «Leo ចង់​ត្រលប់ទៅ​កាន់ Barca ហើយ​ខ្ញុំ​ក៏​ចង់​បាន​ដូច្នេះ​។ ខ្ញុំ​អាច​និយាយ​បាន​ថា យើង​ជឿ​ជាក់​ថា​ ស្ថានភាព​នោះ​នឹង​ក្លាយ​ជា​ការ​ពិត​។ អ្នក​ទាំង​ឡាយ​នឹង​បាន​ដឹង​អំពី​អនាគត​ឆាប់​ៗ​នេះ​» លោក Romano ដក​ស្រង់​សម្ដី​របស់​លោក Jorge ឱ្យដឹង​ដូច្នេះ​។ កាល​ពី​ឆ្នាំ 2021 Messi ត្រូវ​ចាក​ចេញ​ពី​ Barca ក្រោយ​រួម​សុខ​ទុក្ខ​នឹង​គ្នា​អស់ 21 ឆ្នាំ … Read more

ម្ចាស់​ជើង​ឯកបាល់​ទាត់​ SEA Games លើក​ទី 32 មាន​មហិច្ចតា​ប្រកួត​ជាមួយ​បណ្ដា​ក្រុម​ជើង​ខ្លាំង​​លំដាប់​ពិភពលោក

ប្រធាន​សហព័ន្ធកីឡាបាល់​ទាត់​ឥណ្ឌូណេស៊ី (PSSI) លោក​ Erick Thohir មាន​បំណង​អញ្ជើញ​បណ្ដា​ក្រុម​បាល់​ទាត់​លំដាប់​កំពូល​ៗ​របស់​ពិភព​លោក ​មក​ប្រកួត​ជាមួយ​ក្រុម​ជម្រើស​ជាតិ​នៃ​ប្រទេស​ដែល​មាន​ផ្ទៃ​ដី​ធំ​ជាង​គេ​នៅ​អាស៊ី​អាគ្នេយ៍​។ «យើង​អញ្ជើញ​អាហ្សង់ទីន​មក​ទាត់​មិត្ត​ភាព​ដើម្បី​កែ​លំអ​ស្មារតី និង​សម​ជាមួយ​នឹង​ការ​ប៉ះ​គូប្រកួត​ធំៗ​។ ដើម​ឡើយ នៅ​ពេល​ជួប​វៀតណាម និង​ថៃ កីឡាករ​របស់​យើង​ក៏​ភ័យ​ញ័រ​ខ្លួន​។ ប៉ុន្តែ នៅ​ស៊ីហ្គេម​លើក​ទី 32 យើង​ដណ្ដើម​បាន​ជ័យ​ជម្នះ ហើយ​នេះ​គឺជា​ពេល​ដែល​មាន​ការ​ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី​» ប្រធាន PSSI លោក Erick Thohir ថ្លែងដូច្នេះ​។ ក្រោយ​ពី​ដណ្ដើម​បាន​មេដាយ​មាស​វិញ្ញាសា​បាល់​ទាត់​បុរស​នៅ​ស៊ីហ្គេម​លើក​ទី 32 ចលនា​​វិជ្ជមាន​ក្នុង​វិស័យ​បាល់​ទាត់​កំពុង​តែ​ផ្ទុះ​ឡើង​នៅ​​ឥណ្ឌូណេស៊ី​។ ក្នុង​ការ​ប៉ះ​គ្នា​លក្ខណៈ​​អន្តរជាតិ​នានា​ក្នុង​ខែ​មិថុនា ក្រុម​ឥណ្ឌូណេស៊ី នឹង​ប្រកួត​មិត្ត​ភាព​នៅ​ថ្ងៃទី 14 ជាមួយ​នឹង​ក្រុម​របស់​ប៉ាឡេស្ទីន​។ ប្រាំថ្ងៃ​បន្ទាប់​មក ឥណ្ឌូណេស៊ី​នឹង​ត្រូវ​ប្រកួត​ជាមួយ​អាហ្សង់ទីន​។ តាម​ផែនការ PSSI ថែមទាំង​មាន​បំណង​អញ្ជើញ​ក្រុម​ជើង​ខ្លាំង​ដូច​ជា ម៉ារ៉ុក ប្រេស៊ីល ព័រទុយហ្កាល់​ និង​រុស្ស៊ី មក​ទាត់​មិត្ត​ភាព​នៅ​ឥណ្ឌូណេស៊ី​ទៀត​ផង​។ គម្រោង​ទាំង​នេះ​កំពុង​ត្រូវ​បាន​អនុវត្ត និង​ស្ថិត​ក្នុង​ដំណាក់​កាល​ដំបូង​នៃ​ការ​ចរចា​។ ប៉ុន្តែ នឹង​មាន​តែ​មួយ​ ឬ​ពីរ​ប្រកួត​បែប​នេះ​ប៉ុណ្ណោះ​​នៅ​ក្នុង​មួយ​ឆ្នាំ​។ PSSI ក៏​​មាន​មហិច្ឆតា​រៀប​ចំ​​ការ​ប្រកួត​ផ្លូវ​ការ​ច្រើនទៀត​នៅ​ក្នុង​ឱកាស​ FIFA Days ដើម្បី​លើក​កម្ពស់​ចំណាត់​​របស់​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​ឥណ្ឌូណេស៊ី នៅ​ក្នុង​បញ្ជី​ចំណាត់​ថ្នាក់​​​ FIFA​៕

Volkswagen ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន ដើម្បី​ទិញ​សប​វ៉ែ​រ​សម្រាប់​រថយន្ត​អគ្គិសនី

Volkswagen បាន​ចរចា​ដើម្បី​ទិញ​សប​វ៉ែ​រ​ផ្នែក​រថយន្ត​អគ្គិសនី​ពី​ក្រុមហ៊ុន Huawei ដោយ​សង្ឃឹមថា នឹង​ដណ្ដើមបាន​ចំណែក​ទីផ្សារ​ធំ​ជាង​មុន ក្នុង​វិស័យ​រថយន្ត​អគ្គិសនី​នៅ​ប្រទេស​ចិន។ យោងតាម​របាយការណ៍​របស់ Financial Times ដែល​បាន​ចុះផ្សាយ​នា​ថ្ងៃនេះ ក្រុមហ៊ុន​អន្តរជាតិ​អាល្លឺម៉ង់ Volkswagen បាន​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន Huawei ដើម្បី​អាច​ប្រើប្រាស់​បច្ចេកវិទ្យា​របស់​ក្រុម​នេះ​នៅក្នុង​រថយន្ត​របស់ខ្លួន។ ប្រភពព័ត៌មាន​ខ្លះ​ថា VW ក៏បាន និង​កំពុង​ចរចា​ជាមួយ​ក្រុមហ៊ុន​ចិន​ដទៃ ទាក់ទង​នឹង​រឿង​ទិញដូរ​នេះដែរ។ Volkswagen គឺជា​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែល​លក់ដាច់​ជាងគេ​នៅ​ប្រទេស​ចិន ប៉ុន្តែ​បែរជា​អន់ថយ​នៅក្នុង​ទីផ្សារ​រថយន្ត​អគ្គិសនី បើ​ធៀប​នឹង​បណ្ដា​ក្រុមហ៊ុន​ក្នុងស្រុក​របស់​ចិន ពិសេស​គឺ BYD។ ប៉ុន្តែ បច្ចុប្បន្ន VW ត្រូវបាន​គេ​មើលឃើញ កំពុង​សកម្ម​ខ្លាំង​នៅក្នុង​ការ​ងាក​ទៅរក​ទីផ្សារ​រថយន្ត​អគ្គិសនី៕

គណៈ​ប្រតិភូ​អ៊ុយ​ក្រែ​ន ធ្វើដំណើរ​ដល់ បេឡា​រូស ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី

គណៈប្រតិភូ​អ៊ុយ​ក្រែ​ន បានធ្វើ​ដំណោះរ​ទៅដល់​តំបន់ Pripyat ដើម្បី​បើក​កិច្ចចរចា​ជាមួយ រុស្ស៊ី បន្ទាប់ពី​បាន​ប្រយុទ្ធ​គ្នា ៤ ថ្ងៃ ក្នុងពេលដែល កងទ័ព​អ៊ុយ​ក្រែ​ន យល់ថា កងទ័ព​រុស្ស៊ី បាន​បន្ថយល្បឿន​នៃ​ការវាយលុក។ គណៈប្រតិភូ​រុស្ស៊ី និង អ៊ុយ​ក្រែ​ន ថ្ងៃនេះ​នឹង​ជួបចរចា​គ្នា​នៅឯ Pripyat របស់ បេឡា​រូស នៅពេល​យុទ្ធនាការ​យោធា​របស់ រុស្ស៊ី នៅ អ៊ុយ​ក្រែ​ន បាន​ឈាន​ចូលដល់​ថ្ងៃទី ៥។ មុន​នោះ ភាគី​ខាង​ បេឡារូស​ បាន​ឱ្យ​ដឹង​ថា គ្រប់​យ៉ាង​ដែល​រៀប​ចំសម្រាប់​កិច្ច​ចរចា ត្រូវ​បាន​ត្រៀម​រួច​រាល់​ហើយ​។ ក្រោយ​ការប្រយុទ្ធ​ច្រើន​ថ្ងៃ បច្ចុប្បន្ន រុស្ស៊ី ទំនងជា​បាន​ប្ដូរ​យុទ្ធសាស្ត្រ ព្រោះតែ​ការ​វាយ​សម្រុក​ត្រូវបាន​ឆ្លើយតប​យ៉ាងខ្លាំង​ក្លា​ពី កងទ័ព​អ៊ុយ​ក្រែ​ន។ ពេលនេះ រុស្ស៊ី កំពុង​ឡោមព័ទ្ធ​ទីក្រុងធំៗ និង​ប្រើប្រាស់​កាំភ្លើង​ធំ​ដើម្បី​បន្តក់​គ្រាប់​លើ​គោលដៅ។ ក្នុង​គ្រា​ដែល​លោកខាងលិច ប្រកាស​ផ្ដល់​អាវុធ​ធុន​ធ្ងន់​បន្តទៀត​ដល់ អ៊ុយ​ក្រែ​ន និង​ដាក់ទណ្ឌកម្ម​នានា​លើ រុស្ស៊ី ទាំង​សម្តេច​ប៉ាប ហ្វ្រ​ង់​ស៊ី​ស ទាំង​សម្ដេច​សង្ឃ ដា​ឡៃ ឡា​ម៉ា ក៏​សុទ្ធតែ​បាន​អំពាវនាវ​ឱ្យ​គ្រប់ភាគី​ឈប់​បាញ់ និង​ស្វែងរក​ដំណោះស្រាយ​សន្តិភាព​សម្រាប់​វិបត្តិ​នៅ អ៊ុយ​ក្រែ​ន។

បង្រៀនកូនឱ្យចេះ “តស៊ូ”

ពាក្យថា “តស៊ូ” នៅក្នុងអត្ថបទនេះ មិនមែនជាការវាយតប់ ឬធ្វើបាបគ្នាខាងរាងកាយ មិនមែនជាការកែបញ្ហាដោយប្រើកម្លាំងកាយនោះទេ តែជាការបង្រៀនឱ្យកូនដែលស្ថិតក្នុងវ័យមតេ្តយ្យ ចេះគិត ចេះកែបញ្ហា និងសម្របសម្រួលខ្លួនឱ្យរស់នៅក្នុងសង្គមបានយ៉ាងស័ក្តិសម។ “តស៊ូ” ដែលត្រឹមត្រូវ ការតស៊ូក្នុងកុមារវ័យនេះ គឺការសម្តែងចេញដើម្បីរក្សាការពារសិទ្ធិរបស់ខ្លួនឯង តាំងពីសិទ្ធិលើរាងកាយ វត្ថុរបស់របរ រួមទៅដល់សិទ្ធិដែលមាននៅក្នុងសង្គមរបស់ខ្លួនឯង ដូចជាសិទ្ធិក្នុងការមិនត្រូវគេមកឈរកាត់មុខ ពេលតម្រង់ជួរធ្វើអ្វីមួយ គៃប្រវ័ញ្ចយកប្រៀប ខ្សែលើ មិនថាតែនៅក្នុងសង្គមសាលារៀន ឬសង្គមក្រៅផ្ទះនោះឡើយ។ “តស៊ូ” ខាងកាយ គឺការចេះកែបញ្ហា ក្នុងករណីដែលកូនមានអារម្មណ៍ថា ខ្លួនឯងត្រូវបានល្មើសសិទ្ធិ ត្រូវបានរំលោភបំពាន ឬមានអារម្មណ៍ថាគ្មានសុវត្ថិភាព។ -គូជម្លោះជាមនុស្សធំ ឬក្មេងដែលធំជាង ៈ ចំពោះក្មេងតូច ឡារ៉ែនសូមណែនាំឱ្យអាណាព្យាបាលបង្រៀនកូនរឿងការសុំការជួយយកអាសាពីមនុស្សម្នាដែលនៅជុំវិញខ្លួន ដូចជា ឱ្យរត់ទៅរកមនុស្សចាស់ណាម្នាក់ ដែលមើលទៅគួរឱ្យទុកចិត្ត ស្រែកដើម្បីឱ្យមនុស្សចូលមកជួយ ជាដើម។ -គូជម្លោះជាក្មេងវ័យស្របាលគ្នា ៈ ទុកឱកាសឱ្យក្មេងចរចា កែបញ្ហាដោយខ្លួនឯងជាមុនសិន។ បង្រៀនឱ្យកូនប្រើពាក្យសម្តី និងជំនាញការចរចាតវ៉ា តែត្រូវមិនប្រើអំពើហិង្សាទាំងខាងរាងកាយ និងវាចាឡើយ។ បើចរចាហើយ មិនបានលទ្ធផល ឬមិត្តភ័ក្តិចាប់ផ្តើមប្រើអំពើហិង្សាតបមកវិញនោះ ចូរបង្រៀនឱ្យកូនចេះដើរចេញទៅសុំការជួយយកអាសាពីមនុស្សចាស់។ “តស៊ូ” ខាងផ្លូវចិត្ត មានន័យពីផ្លូវចិត្តដែលរឹងប៉ឹង … Read more