ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

ចម្ងល់របស់អ្នកម្តាយ ចម្លើយរបស់គ្រូពេទ្យជំនាញ

Q . កូនស្រីនាងខ្ញុំអាយុ 11 ខែហើយ នាងខ្ញុំចង់ដឹងថា បើចង់បង្ហាត់ឲ្យកូនចេះអង្គុយបន្ទោរបង់នៅក្នុងកន្ថោសម្រាប់ក្មេងតូចនោះ តើត្រូវចាប់ផ្តើមដូចម៉្តេចទៅ? ព្រោះធ្លាប់សាកល្បងឲ្យកូនអង្គុយបន្ទោបង់រួចមកហើយ ឃើញថាកូនមិនចូលចិត្តសោះ ហើយច្រើនតែក្រោកឡើងដើរតាមនាងខ្ញុំគ្រប៉ពេលទៀតផង ។ A . ការបង្ហាត់ឲ្យកូនអង្គុយបន្ទោរបង់នៅលើកន្ថោសម្រាប់ក្មេងតូចនោះ ត្រូវបង្ហាត់បែបសន្សឹមៗ គួរបង្ហាត់នៅពេលដែលកូនមានអារម្មណ៍ចង់បន្ទោបង់មែនទែន ដោយសង្កេតមើលតាមរយៈអកប្បកិរិយារបស់កូន និងនៅពេលកូនយល់ព្រមអង្គុយហើយ អ្នកម្តាយគួរតែនៅក្បែរ នៅចាំជួយទប់ ឲ្យកូនបន្ទោរបង់ចេញមក និយាយលេងជាមួយកូនតាមធ្មតាទោះជាពេលខ្លះកូននៅមិនទាន់ព្រមបន្ទោរបង់ក៏ដោយ បង្កើតបរិយាកាសបែបសប្បាយៗ កុំបង្ខំ ឬសម្លុតកូនឲ្យសោះ។ គួរប្រើរយៈពេលក្នុងការបង្ហាត់យ៉ាងតិចក៏ 6ខែ ទៅ1ឆ្នាំដែរ។ Q . ពេលនេះកូនអាយុ 2 ខួបហើយ តែច្រើនតែទារមឹមទឹកដោះគោរៀងរាល់យប់ នាងខ្ញុំខ្លាចក្រែងតែកូនធ្លាប់ និងញៀនដបទឹកដោះគោ តើនាងខ្ញុំត្រូវធ្វើយ៉ាងម៉េចទៅ ដើម្បីកុំឲ្យកូនញៀនដបទឹកដោះគោ និងទារមឹមនៅពេលយប់ជ្រៅ? A . នៅពេលកូនអាយុ 2 ឆ្នាំហើយ តែនៅទារមឹមទឹកដោះគោរាល់យប់ទៀតនោះ បែបនេះហៅថាញៀនការមឹមទឹកដោះគោក្រៅពេលអាហារហើយ ព្រោះការមឹមទឹកដោះគោពេលយប់នេះអាចបញ្ឈប់បានតាំងពីទារកអាយុបាន 4ខែម្លេះ និងប្តូរឲ្យពេលយប់ទៅជាពេលគេង និងពេលថ្ងៃគឺជាពេលភ្ញាក់ លេង ញ៉ាំ និងគេង (បន្តិចបន្តួច)។ … Read more

ក្រុមហ៊ុន RMA Cambodia បានប្រារព្ធពិធីសម្ពោធជាផ្លូវការទីតាំងប្រគល់​រថយន្ត ហ្វដ លំដាប់អន្តរជាតិ

ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត ហ្វដ មកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធី “សម្ពោធជាផ្លូវការទីតាំងប្រគល់រថយន្ត ហ្វដ សាខាបឹងបៃតង” ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានប្រមាណជាង ២០០ នាក់។ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា)  បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុន … Read more

ក្រសួងពាណិជ្ជកម្ម៖ ​មន្ត្រីជំនាញរាប់​សិប​នាក់​នឹង​ចាំ​​ឆ្លើយ​សំណួរ​​របស់​​សាធារណជន​​តាម​ទូរស័ព្ទ

ក្រសួងពាណិជ្ជកម្ម នឹងដាក់ឱ្យដំណើរការជាផ្លូវការប្រព័ន្ធទទួលទូរស័ព្ទសាធារណៈរបស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ 1266 ដោយ​មាន​មន្ត្រី​ជំនាញ​ចំនួន 60 នាក់ ដើម្បីឆ្លើយតបនឹង​ចម្ងល់ ឬបញ្ហានានា ក្នុងពេលឆាប់ៗខាងមុខ។ កាល​ពី​រសៀល​ថ្ងៃទី 04 ខែ​មីនា ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បាន​បញ្ជាក់​ថា ប្រព័ន្ធទូរស័ព្ទសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ដែលមានលេខ1266 នឹងក្លាយទៅជាភ្នាក់ងារ Call Center ក្នុងការឆ្លើយតបរាល់ចម្ងល់ ឬបញ្ហានានា ដោយបងប្អូនគ្រាន់តែចុចលេខ 1266  ភ្នាក់ងារស្វ័យប្រវត្តនឹងទទួលការ​ហៅ​ចូលដោយឥតគិតថ្លៃ និងស្នើជ្រើសរើសភាសា ក្នុង​នោះ លេខ 1 គឺជា​ភាសាខ្មែរ និង​លេខ 2 គឺ​ជា​ភាសាអង់គ្លេស។ បន្ទាប់ពីនេះ ភ្នាក់ងារស្វ័យប្រវត្តិនឹងណែនាំបញ្ជីព័ត៌មាន និងលេខបណ្ដាញតភ្ជាប់ ដែលសាធារណៈជនអាចភ្ជាប់ និងធ្វើការសន្ទនាជាមួយភ្នាក់ងារទទួលព័ត៌មានរបស់​ក្រសួង​ដោយ​ផ្ទាល់។ បណ្ដាញតភ្ជាប់ទៅកាន់ព័ត៌មានសំខាន់ៗ មានដូចខាងក្រោម៖ – លេខ (1) សម្រាប់ព័ត៌មានទូទៅ – លេខ (2) សម្រាប់ព័ត៌មានអំពីការចុះបញ្ជីពាណិជ្ជកម្ម – លេខ … Read more

យុគសម័យនៃស្មាតហ្វូនត្រកូល Reno Series នឹងមកដល់ឆាប់ៗនេះ….

ថ្មីៗនេះនៅតាមបណ្តាប្រទេសមួយចំនួនដូចជា ចិន ម៉ាឡេស៊ី ថៃ បានប្រកាសចេញលក់ជាផ្លូវការហើយនូវស្មាតហ្វូន OPPO ជំនាន់ចុងក្រោយ Reno10 Series 5G យ៉ាងជោគជ័យជាមួយសន្ទុះគាំទ្រខ្លាំងក្លាពីអ្នកប្រើប្រាស់ជុំវិញពិភពលោក​។ អ្វីដែលចាប់អារម្មណ៍គឺស្មាតហ្វូននេះ នៅតែបន្តឈរឈ្មោះជា​ «អ្នកជំនាញ Portrait» ដើម្បីផ្តល់នូវបទពិសោធថតរូប និងវីដេអូល្អបំផុតប្រកបដោយបច្ចេកវិទ្យាច្នៃប្រឌិត ទំនើប និងឈានមុខគេក្នុងវិស័យស្មាតហ្វូន។ ចម្ងល់ជាច្រើនទៅលើ OPPO Reno10 Series តើពេលណានឹងបង្ហាញខ្លួននៅប្រទេសកម្ពុជា? គួររម្លឹកថាសម្រាប់ត្រកូល Reno Series បានបង្ហាញខ្លួននៅកម្ពុជា ជាមួយការច្នៃប្រឌិតអស់រយៈពេល 4 ឆ្នាំនិងចេញលក់នូវម៉ូដែលចំនួន 9 ជំនាន់មកហើយតាំងពី OPPO Reno រហូតដល់ OPPO Reno8 T Series ដែលបានចេញលក់កាលពីអំឡុងដើមឆ្នាំ 2023។ ដូចនេះតើនៅត្រីមាសទី 3 ក្នុងឆ្នាំ 2023 នេះ OPPO នឹងបង្ហាញតួឯកថ្មីក្នុងត្រកូល Reno នេះ? ទន្ទឹមគ្នានេះបើយោងតាមផុសមួយនៅលើ Facebook ផេគរបស់ OPPO … Read more

កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកម្តងទៀតឬទេ?

ឡារ៉ែន ជឿថានៅរៀងរាល់ពេលបញ្ចុកថ្នាំក្នុងពេលដែលកូនតូចមានអាការឈឺថ្កាត់ម្តងៗនោះ គឺពិតជារឿងមួយដែលធ្វើឱ្យឪពុក-ម្តាយឈឺក្បាលវិលមុខមិនស្ទើរឡើយ ព្រោះណាមួយកូនមិនព្រមញ៉ាំ ឬលេបថ្នាំនោះសោះ និងមួយទៀត គឺលេបចូល​ទៅហើយ តែក្អួតចេញមកវិញអស់ ធ្វើឱ្យឪពុក-ម្តាយកើតមានការស្ទាក់ស្ទើរក្នុងចិត្តថា តើគួរបញ្ចុកម្តងទៀតឬយ៉ាងណា? ដូច្នេះ ខាងក្រោមនេះ គឺជាចម្លើយចំពោះចម្ងល់នេះ។ មូលហេតុកូនក្អួតក្រោយពេលបញ្ចុកថ្នាំរួច អាការក្អួតរបស់កូនក្រោយពេលត្រូវប៉ាម៉ាក់បញ្ចុកថ្នាំរួច ជាបញ្ហាដែលជួបញឹកញាប់ និងកើតឡើងដដែលៗ។ កូនក្អួតក្រោយការបញ្ចុកថ្នាំ ច្រើនតែបណ្តាលមកពីការស្រែកយំយ៉ាងខ្លាំងក្លា ព្រោះតែមិនចូលចិត្តរសជាតិរបស់ថ្នាំ មិនចូលចិត្តក្លិនរបស់ថ្នាំ និងកូនត្រូវការបដិសេធ ទើបព្យាយាមធ្វើឱ្យកើតអាការក្អួត ឬកើតពីតិចនិកក្នុងការបញ្ចុកថ្នាំមិនល្អ ធ្វើឱ្យរសជាតិថ្នាំទៅប៉ះនឹងបរិវេណគល់អណ្តាតនាំឱ្យកើតប្រតិកម្មការខ្ជាក់ចេញមកវិញដោយស្វ័យប្រវត្តិ ដែលខាងវេជ្ជសាស្រ្តហៅថា gag reflex ធ្វើឱ្យក្មេងក្អួតចេញមក។ កូនក្អួតក្រោយពេលបញ្ចុកថ្នាំ តើត្រូវបញ្ចុកថ្នាំម្តងទៀតឬទេ? ត្រូវបញ្ចុកឡើងវិញម្តងទៀត ៈ ក្នុងករណីបញ្ចុកហើយក្អួតភ្លាម(មិនមែនក្អែចេញមកបន្តិចបន្តួចទេ) ចូរអ្នកម្តាយបញ្ចុកថ្នាំក្នុងបរិមាណដដែលឡើងវិញម្តងទៀត ក្រោយពីកូនឈប់ក្អួតហើយ។ មិនបាច់បញ្ចុកម្តងទៀតទេ ៈ ក្នុងករណីដែលកូនក្អួត បន្ទាប់ពីការបញ្ចុកថ្នាំកន្លងផុតទៅអស់រយៈពេលយូរក្រែលហើយ ឬចាប់ពីកន្លះម៉ោងឡើងទៅនោះ មិនចាំបាច់បញ្ចុកឡើងវិញម្តងទៀតទេ ព្រោះថ្នាំមួយចំនួនអាចត្រូវបានបឺតជ្រាបចូលទៅក្នុងរាងកាយកូនខ្លះហើយ តែត្រូវបញ្ចុកតាមពេលវេលាដែលពេទ្យកំណត់នៅលើកក្រោយៗទៀត។ តិចនិកការបញ្ចុកថ្នាំ ឱ្យកូនបានទទួលថ្នាំគ្រប់ចំនួនតាមវេជ្ជបញ្ជា បញ្ចុកថ្នាំសម្រេចគ្រប់ពេល ត្រូវមានអារម្មណ៍ល្អតាំងពីលើកដំបូង។ លើកដំបូងរបស់ការបញ្ចុកថ្នាំ ត្រូវបបួលកូនតូចលេង ឱ្យមើលនេះមើលនោះ ចាប់ កាន់ ឧបករណ៍ផ្សេងៗ។ បើស្ថិតក្នុងវ័យយល់ដឹងខ្លះហើយ … Read more

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…

ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។ តើកុំព្យូទ័រ មានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃឬទេ? Q . មុនពេលមានផ្ទៃពោះ នាងខ្ញុំតែងអង្គុយលេងកុំព្យូទ័រជាច្រើនម៉ោងរៀងរាល់យប់ ដោយដាក់(កុំព្យូទ័រ លែបថប់)នៅចំ​ពីមុខក្បាល​ពោះ ឥលូវនេះ នាងខ្ញុំមានផ្ទៃពោះហើយ តែក៏នៅតែធ្វើបែបហ្នឹងរហូត…នាងខ្ញុំចង់សួរថា តើវាអាចមានបញ្ហា ឬគ្រោះថ្នាក់អ្វីដល់កូននៅក្នុងផ្ទៃឬក៏អត់? A . នៅមិនទាន់មានរបាយការណ៍ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយនិយាយថា រលកកាំរស្មីពីកុំព្យូទ័រធ្វើឱ្យមានផលប៉ះពាល់ដល់ទារកដែល​នៅក្នុងផ្ទៃនៅឡើយ តែជាប្រក្រតីសម្រាប់ស្ត្រីមានគភ៌ លោកគ្រូពេទ្យតែងណែនាំមិនឱ្យដាក់វត្ថុអ្វីនៅលើក្បាលពោះ លើករបស់របរធ្ងន់ៗ ឬធ្វើលំហាត់ប្រាណក្នុងក្បាច់ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់បរិវេណក្បាលពោះឡើយ។ ស្ត្រីមានគភ៌ចូលចិត្តញ៉ាំអាហារហឹរៗ Q . ជាធម្មតា នាងខ្ញុំមិនញ៉ាំហឹរពេកទេ តែមានចម្ងល់ថា តើពិតមែនឬ បើអ្នកម្តាយញ៉ាំអាហារហឹរៗ នឹងធ្វើឱ្យទឹកភ្លោះឡើងក្តៅ និងធ្វើឱ្យកូនក្រហាយខ្លួន ពិបាកទ្រាំ?។ A . រសជាតិរបស់អាហារដែលស្ត្រីមានគភ៌ទទួលទាន គ្មានផលប៉ះពាល់ដល់ទឹកភ្លោះទេ។ មានផ្ទៃពោះ ហើយចង់ញ៉ាំផ្លែទុរេន Q . ក្នុងពេលមានផ្ទៃពោះ ស្រាប់តែចង់ញ៉ាំទុរេន មិនដឹងថាមកពីហេតុអ្វី? ចង់ញ៉ាំមែនទែន! … Read more

អាការហើមតាមរាងកាយរបស់ស្រ្តីក្នុងអំឡុងពេលមានគភ៌

ស្រ្តីដែលកំពុងមានគភ៌ តែងជួបនឹងអាការហើមតាមរាងកាយ រហូតធ្វើឱ្យមានការព្រួយកង្វល់ថា តើវាអាចនឹងមានផលប៉ះពាល់អ្វីដល់រាងកាយខ្លួនឯង និងកូននៅក្នុងផ្ទៃដែរឬទេ? ថ្ងៃនេះឡា រ៉ែនមានចម្លើយចំពោះចម្ងល់នេះមកជម្រាបជូន។ អាការហើម ឬមានអារម្មណ៍ថា ខ្លួនឯងប៉ោងធំជាងមុនក្នុងអំឡុងពេលមានគភ៌នេះ គឺជាប្រតិកម្មខាងធម្មជាតិដែលមាន​ចំពោះ​បរិមាណរបស់វត្ថុរាវក្នុងរាងកាយដែលកើនឡើង ដែលស្ត្រីមានគភ៌ត្រូវទទួលបន្ទុកនេះទៅគ្រប់ទីកន្លែង។ ស្ត្រីមានគភ៌ភាគច្រើននឹងមាន​អារម្មណ៍ថា ហើមនៅម្តុំុំកជើង និងប្រអប់ជើងបើសិនជាត្រូវឈរក្នុងរយៈពេលយូរ ស្ត្រីខ្លះមានអារម្មណ៍ដឹងថាចិញ្ចៀនដែលពាក់នៅនឹងម្រាមដៃ កាន់តែតឹងណែនឡើង ឬផ្ទៃមុខក៏ហើមឡើងដែរ ជាដើម។ អាការហើមដែលចេះតែកើនឡើងជារឿយៗក្នុងអំឡុងពេលថ្ងៃ​ និងកាន់តែហើមខ្លាំងឡើងនៅពេលល្ងាចនេះ ​ច្រើនតែកើត​ចេញពីការធ្វើកិច្ចការងារផ្សេងៗក្នុង 1ថ្ងៃៗរបស់ស្ត្រីមានគភ៌ ឬមកពីសភាពធាតុអាកាសដែលក្តៅហប់។ ទោះជាអាការហើមតាមរាង​កាយនេះអាចធ្វើឱ្យអ្នកម្តាយមានអារម្មណ៍ថា ទើសទែងមែន តែជាទូទៅវិញ អាការហើមក្នុងអំឡុងពេលមានគភ៌ដែលប្រាសចាកអាការជ្រៀតជ្រែកផ្សេងៗទៀតនោះ មិនមែនជារឿងគួរឱ្យព្រួយបារម្ភ ឬកង្វល់ និងគ្មានគ្រោះថ្នាក់អ្វីដល់ខ្លួនឯង និងកូនក្នុងគភ៌ឡើយ តែបើសិនជាហើមខ្លាំងជ្រុលពេក ជួនកាលអាចកើតឡើងដោយសារតែសម្ពាធឈាមខ្ពស់ឡើង ដូច្នេះត្រូវឧស្សាហ៍សង្កេតមើលអាការ និងទៅប្រឹក្សាជាមួយគ្រូពេទ្យជំនាញ ឬមន្ទីរសម្ភព បើសិនជាស្ត្រីមានគភ៌មានអារម្មណ៍ព្រួយបារម្ភ។ វិធីកាត់បន្ថយអាការហើមតាមរាងកាយក្នុងអំឡុងពេលមានគភ៌ ការទទួលទានអាហារដែលមានប្រយោជន៍ចំពោះសុខភាព អាចជួយកាត់បន្ថយអាការហើមឱ្យស្រកចុះទៅវិញបាន។ គេជឿថា មើមខ្ទឹម​ស មើមខ្ទឹមក្រហមស្រស់ៗ និងផ្លែប៉ោមមានប្រសិទ្ធភាពល្អពិសេស និងគួរចៀសវាងអាហារដែលមានរសជាតិប្រៃ ដែលអាចធ្វើ​ឱ្យស្ត្រីមានគភ៌ខ្វះជាតិទឹកបាន។ ព្យាយាមហាត់ប្រាណឱ្យបានជាប់ជានិច្ច ជាពិសេស ការហាត់ប្រាណដោយការដើរ។ ញ៉ាំទឹកស្អាតឱ្យបានគ្រប់គ្រាន់ ក្នុង 1ថ្ងៃយ៉ាងតិចពី 6 – … Read more

តើអ្នកឆ្លងទន្លេអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើត្រូវស្អាតបែបណា កុំឱ្យគ្រូពេទ្យស្ដីឱ្យ…

នៅតែជាចំណុចមួយដែលមានការជជែកតវ៉ាគ្នាបានជានិច្ច សម្រាប់ករណី “តុបតែងមុខចូលបន្ទប់ប្រសូត” ដូច្នេះនៅថ្ងៃនេះ ឡារ៉ែននឹងមកបកស្រាយចម្ងល់ដែលថា ការពិតទៅ តើស្រ្តីមានផ្ទៃពោះដែលត្រូវប្រសូតបុត្រអាចតុបតែងមុខចូលបន្ទប់ប្រសូតបានដែរឬទេ? និងតើបែបណាអាចធ្វើបាន ដោយមិនទៅទើសទែង ឬរំខានការប្រតិបត្តិភារកិច្ចរបស់គ្រូពេទ្យរហូតមានគ្រោះថ្នាក់ដល់កូន ជូនស្រ្តីមានផ្ទៃពោះដែលកំពុងត្រៀមខ្លួនប្រសូតបុត្រទាំងអស់ឱ្យបាត់ងឿងឆ្ងល់ដូចខាងក្រោម…។ ការតុបតែងមុខមាត់ចូលបន្ទប់ប្រសូតនេះ ជារឿងមួយដែលស្រ្តីមានគភ៌ជាច្រើនប្រហែលជាធ្លាប់នឹកឆ្ងល់ខ្លះមកហើយមិនខានថា តើការពិតទៅ “អាចបានទេ?” “ហេតុអីត្រូវហាម?” និង”ហេតុអីអ្នកខ្លះធ្វើបាន ហើយអ្នកខ្លះទៀតធ្វើមិនបាន?” ព្រោះអំឡុងពេលដែលបានឃើញមុខកូនជាលើកដំបូង គឺជាអំឡុងពេលសំខាន់បំផុតក្នុងជីវិតដែលនរណាៗក៏ចង់រក្សារូបភាពនោះទុកជាអនុស្សាវរីយ៍ ដែលមនុស្សជាម្ដាយខ្លួនឯងក៏ចង់ថតរូបលើកដំបូងជាមួយកូនក្នុងបែបដែល “មើលទៅមិនស្លេកស្លាំង ឬទ្រុឌទ្រោម” ដែរ។ ដូច្នេះ ការបានដឹងពីការកំណត់ និងច្បាប់ទម្លាប់ផ្សេងៗ នឹងធ្វើឱ្យស្រ្តីមានផ្ទៃពោះអាចប្រតិបត្តិខ្លួនបានយ៉ាងត្រឹមត្រូវ និងសមរម្យឡើងផងដែរ។ តើស្រ្តីមានផ្ទៃពោះអាចតុបតែងមុខចូលបន្ទប់ប្រសូតបានទេ? ភាគច្រើន “បន្ទប់វះកាត់ ឬបន្ទប់ប្រសូត” តែងមានច្បាប់វិន័យក្នុងការប្រតិបត្តិយ៉ាងតឹងរ៉ឹងដើម្បីភាពស្អាតមានអនាម័យ និងសុវត្ថិភាពរបស់អ្នកជំងឺ ដូច្នេះហើយទើបមន្ទីរពេទ្យភាគច្រើនមិនអនុញ្ញាតឱ្យស្រ្តីមានផ្ទៃពោះតុបតែងមុខមាត់ លាបក្រចកដៃ-ជើងចូលបន្ទប់ប្រសូតក្នុងគ្រប់ករណីទាំងអស់ លើកលែងតែគ្រូពេទ្យអនុញ្ញាត។ តែមន្ទីរពេទ្យឯកជនខ្លះអាចអនុលោមឱ្យស្រ្តីមានផ្ទៃពោះអាចតុបតែងមុខមាត់ពេលប្រសូតបុត្របាន ​ តែទាំងអស់នេះ ស្រ្តីមានផ្ទៃពោះគួរតែសួរនាំគ្រូពេទ្យជាមុនថា តើអាចតុបតែងមុខមាត់ចូលបន្ទប់ប្រសូតបានដែរឬទេ? ព្រោះមិនដូច្នោះទេ ស្ត្រីមានគភ៌អាចនឹងត្រូវគ្រូពេទ្យបញ្ជាឱ្យទៅលាងមុខចេញមិនខាន។ ហេតុផលក្នុងការហាមតុបតែងមុខមាត់ លាបក្រចករបស់អ្នកមានផ្ទៃពោះខណៈចូលបន្ទប់ប្រសូត ហាមតុបតែងមុខមាត់ ៈ ព្រោះខណៈពេលធ្វើការប្រសូត រាងកាយរបស់ស្ត្រីមានគភ៌នឹងមានការប្រែប្រួលស្ថិតក្នុងសភាវផ្សេងៗ ដូច្នេះការមិនតុបតែងលាបមុខលាបមាត់ គឺដើម្បីឱ្យគ្រូពេទ្យ ឬអ្នកជំនួយការគ្រូពេទ្យអាចសង្កេតមើលទឹកមុខ ពណ៌បបូរមាត់របស់ស្រ្តីមានគភ៌ថា … Read more

មានគភ៌ដោយមិនមានកើតអាការនៃការមានគភ៌

សំណួរ ៈ ខ្ញុំចាប់ផ្ដើមតាំងគភ៌ តែគ្មានកើតអាការរបស់ការតាំងគភ៌សោះ ទើបខ្ញុំមានអារម្មណ៍នឹកកង្វល់ថា តើវាប្រក្រតីដែរទេ? ឬក៏មានន័យថា ខ្ញុំអាចនឹងកំពុងរលូត? ចម្លើយ ៈ នៅពេលអ្នកនឹកដល់ការតាំងគភ៌ អ្នកច្រើនតែបានឮរឿងពាក់ព័ន្ធនឹងអាការក្នុងអំឡុងត្រីមាសដំបូង ដូចជា ចាញ់កូននៅពេលព្រឹក ឈឺក្រហាយក្នុងទ្រូង អស់កម្លាំងល្វើយ និងឈឺណែនសុដន ជាដើម។ អ្នកអាចនឹងនឹកឃើញរូបភាពខ្លួនឯងដែលកំពុងក្អួតចង្អោរនៅក្នុងបន្ទប់ទឹកក្នុងអំឡុងខែដំបូង តែទោះជាស្រ្តីអាចមានអាការនៃការមានគភ៌មួយចំនួនមែន តែក៏មានអ្នកខ្លះអាចមិនដែលមានអាការអ្វីប្លែកពេញមួយរយៈពេលមានគភ៌សោះក៏មានដែរ ហើយនេះគឺជារឿងប្រក្រតីសម្រាប់មនុស្សក្រុមនេះ។ តើពេលណាទើបចាប់ផ្ដើមកើតមានអាការនៃការតាំងគភ៌? អាការភាគច្រើន ជាពិសេសក្អួតចង្អោរ ហើមពោះ ឬឈឺខ្នង ច្រើនតែមិនបានចាប់ផ្ដើមកើតតាំងពីថ្ងៃដំបូងក្នុងអំឡុងសប្ដាហ៍ដំបូងៗនៃការតាំងគភ៌នោះទេ។ ក្រោយពីការពិនិត្យការតាំងគភ៌ទទួលបានផលវិជ្ជមាន ច្រើនតែមិនមានអាការអ្វីប្លែកទេ រហូតទាល់តែឈានចូលដល់សប្ដាហ៍ទី6 ឬទី7 នៃការតាំងគភ៌។ ស្រ្តីមានគភ៌ម្នាក់ដែលជាមិត្តភក្តិរបស់ស្មេរ បានរៀបរាប់ថា “ខ្ញុំគិតថា ខ្លួនឯងនឹងចាប់ផ្ដើមមានអាការរបស់ការតាំងគភ៌តាំងពីដំបូងតែម្ដង ដោយសារខ្ញុំពិនិត្យគភ៌ទទួលបានលទ្ធផលវិជ្ជមាន(មានបុត្រ)​ និងដឹងថា ជីវិតចាប់ពីពេលនេះទៅនឹងផ្លាស់ប្ដូរខុសពីមុនស្រឡះមិនខាន…ហើយខ្ញុំគិតថា ខ្ញុំគួរតែមានអារម្មណ៍ដឹងថា វានឹងមានការប្រែប្រួលអ្វីខ្លះកើតឡើងជាមួយរាងកាយរបស់ខ្ញុំ?…តែនេះ អត់មានសោះ! វាធ្វើឱ្យស្ទើរតែឆ្កួតតែម្ដង។ ខ្ញុំសរសេរចម្ងល់របស់ខ្ញុំផ្ញើទៅមន្ទីរសម្ភព គេប្រាប់ថា គេនឹងមកពិនិត្យមើលខ្ញុំ តែបន្ទាប់ពីនោះមក សុខៗ ពេលខ្ញុំភ្ញាក់ឡើងនៅពេលព្រឹកថ្ងៃមួយ ខ្ញុំមានអារម្មណ៍មិនស្រួលក្នុងពោះយ៉ាងខ្លាំង ពេលនោះខ្ញុំតាំងគភ៌បានជិត 8សប្ដាហ៍ ហើយបន្ទាប់ពីនោះ ខ្ញុំមិនដែលមានសេចក្ដីសុខជាមួយការក្អួតចង្អោរខ្លាំងដល់ថ្នាក់នេះពីមុនមកសោះក្នុងមួយជីវិតនេះ(អាការចាញ់កូនចាប់ផ្ដើម)”។ … Read more

វិធីធ្វើឲ្យទារកទើបនឹងកើតឆាប់ចំណាំមុខយើងបាន

តើប្រិយមិត្តអ្នកអានធ្លាប់នឹកឆ្ងល់ដែរទេថា តើទារកដែលទើបនឹងកើតអាចសម្លឹងមើលបានឆ្ងាយប៉ុនណា? និងតើទារកចូលចិត្តសម្លឹងមើលអ្វីជាពិសេសដែរឬទេ? លេខនេះទស្សនាវដ្តី ឡា​រ៉ែន មានលទ្ធផលនៃការស្រាវជ្រាវវិភាគមួយដែលបញ្ជាក់ប្រាប់យើងបានអំពីចម្ងល់ទាំងអស់ខាងលើនេះ ៖ បន្ទាប់ពីទារកបានប្រសូតចេញមកហើយ ជាប្រក្រតីទារកអាចសម្លឹងឃើញវត្ថុផ្សេងៗបានក្នុងចម្ងាយ 1​ ហ៊្វុត និង​អាចសម្លឹងមើលមួយកន្លែងបានយូរប្រមាណជា 4 – 10 វិនាទី ហើយការវិវឌ្ឍន៏ទៅមុខនៃការមើលឃើញរបស់ទារកនោះអាចរៀបរៀងជាតំណាក់កាលបានដូចតទៅ ៖ ទារកទើបនឹងកើតអាចចំណាំមុខឪពុកម្តាយបានក្រោយពេលកើត 4 ថ្ងៃ លុះអាយុបាន​ 1​ខែ ទារកអាចមើលឃើញរបស់របរផ្សេងៗបានក្នុងចម្ងាយ 15 អ៊ីញ ហើយដៃចាប់ផ្តើមឈោងទៅប៉ះវត្ថុដែលខ្លួនមើលឃើញនោះ ពេលទារកអាយុបាន​ 3 ខែ ចាប់ផ្តើមចេះបែងចែករយះចម្ងាយ ឆ្ងាយ ជិតបាន ហើយពេលអាយុ 4 ខែ ទារកអាចសំរួលការមើលឃើញរបស់ខ្លួនបានយ៉ាងពេញលេញ ។ សំនួរដែលជួបប្រទះញឹកញាប់ : តើទារកចូលចិត្តសម្លឹងមើលអ្វីខ្លាំងបំផុត? មានលទ្ធផលនៃការស្រាវជ្រាវវិភាគរបស់​ Dr. Robert Fantz អ្នកស្រាវជ្រាវផ្នែកការប្រព្រឹត្តរបស់ទារកដែលបាន​សឹក្សា​​​​រឿងតើទារកចូលចិត្តសម្លឹងមើលអ្វី និងបានធ្វើការសាកល្បងរហូតទទួលបានលទ្ធផលដ៏គួរឲ្យចាប់អារម្មណ៏ដូចតទៅ ៖ ទារក ចូលចិត្តសម្លឹងផ្ទៃមុខរបស់ឪពុកម្តាយដែលបង្ហាញនូវសេចក្តីស្រឡាញ់ ភាពទន់ភ្លន់ ព្រោះពេលដែល​ទារក​​សម្លឹងមើលនោះ ទារកនឹងសម្លឹងត្រង់ចំកែវភ្នែករបស់ឪពុក និងម្តាយ ព្រោះស្នាមញញឹម … Read more

បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។ ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖ ប្រព័ន្ធបន្ទោបង់របស់ទារក នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។ ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – … Read more