ភ្ញាក់ផ្អើល !! សភាពស្បែកមុខរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ក្លាយជាបែបនេះ

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនាពេលថ្មីៗនេះ គេមើលឃើញថា កំពូលតារាសម្តែងជើងចាស់ និងជាប្រធានសមាគមសិល្បៈខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបភាពជាច្រើនសន្លឹកដែលធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលចំពោះសភាពស្បែកមុខរបស់អ្នកនាង ដែលមើលទៅកំពុងមានបញ្ហាសើស្បែក។ ជាទូទៅគេមើលឃើញសម្រស់របស់អ្នកនាង ចន ច័ន្ទលក្ខិណា វិញហាក់ដូចមិនចាស់ទៅតាមអាយុឡើយ ពោលគឺអ្នកនាងនៅតែមើលទៅក្មេង និងស្អាតមិនចាញ់តារាសិល្បៈស្រីៗក្មេងៗឡើយ។ ប៉ុន្តែ កាលពីយប់មិញនេះ មហាជនមានការភ្ជាក់ផ្អើល ក្រោយពីបានឃើញសាច់មុខរបស់ អ្នកនាង ចន ច័ន្ទលក្ខិណា ប្រែជាមានស្នាជាំខុសប្រក្រតី។ ដោយផ្អែកលើគណនី អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារបែបនេះថា: «មុខអាក្រក់បែបនេះបើខ្ញុំ live video លក់សម្លៀកបំពាក់មានអ្នកទិញឬអត់ ? ខ្ញុំមិនខ្លាចនិងបង្ហាញមុខអាក្រក់អញ្ចឹងទេ ខ្ញុំជាខ្ញុំ»។ ទោះបីជាយ៉ាងណា អ្នកគាំទ្របានធ្វើការសង្ស័យថា ប្រហែលជា អ្នកនាង ចន ច័ន្ទលក្ខិណា ធ្វើការកែសម្ផស្សថ្មីនៅលើផ្ទៃមុខជាមិនខាន ចំណែកអ្នកខ្លះបានផ្តល់កម្លាំងចិត្តដល់អ្នកនាងថា ទោះអ្នកនាងបែបនេះ ក៏ពួកគេនៅតែគាំទ្រជានិច្ច។ ដើម្បីឱ្យកាន់តែជាក់ច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះ៖

លោក អ៊ឹម ជីវ៉ា និងអ្នកនាង ចន ច័ន្ទលក្ខិណា ខ្នះខ្នែងរៀបចំបុណ្យសព ឌីជេ អាលីយ៉ា

នៅក្នុងពិធីបុណ្យសពរបស់តារាសម្ដែងស្រី អ្នកនាង អាលីយ៉ា គេកត់សម្គាល់ឃើញមានតារាសិល្បៈជាច្រើន ព្រមទាំងអ្នកសារព័ត៌​មានជាច្រើនរូបទៀត បានចូលរួមគោរពវិញ្ញាណក្ខន្ធជាលើចុងក្រោយ តែយ៉ាងមិញ តារាសម្តែងប្រុសលោក អ៊ឹម ជីវ៉ា និងប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញមុខ ប្រកាសទទួលជួយរៀបចំទាំងស្រុង នូវពិធីបុណ្យសពរបស់តារាស្រី ឌីជេ អា លីយ៉ា ខណៈដែលសពក៏ត្រូវធ្វើពិធីបូជា នៅរសៀលម៉ោង 3 ថ្ងៃទី 28 ខែមិថុនា ម្សិលមិញនេះ។ លោក អ៊ឹម ជីវ៉ា បានប្រកាសនៅលើគណនីហ្វេសប៊ុកថា «សូមជូនដំណឹងដល់ បងប្អូនមហាជន និងសារព័ត៌មានទាំងអស់មេត្តាជ្រាបថា ខ្ញុំបាទ អ៊ឹម ជីវ៉ា និងបងស្រី ចន ច័ន្ទលក្ខិណា និងទៅចូលរួម និងជួយចាត់ចែងបុណ្យសព អាលីយ៉ា នៅម៉ោង១១ព្រឹកនេះ។ សូមបញ្ជាក់ដែរថា ក្នុងពិធីបុណ្យសពនេះ សប្បុរសជនដែលជួយដល់បុណ្យសព អាលីយ៉ា គឺជួយចេញថ្លៃមេនបូជាសព និងថ្លៃផ្កា មាន កញ្ញា ឌួង ហ្សូរីដា និងលោកស្រី … Read more

លោក ឡេង ណាវ៉ាត្រា ឧបត្ថម្ភរថយន្ដប្រណីត 2គ្រឿង ដើម្បីសម្រួលការធ្វើដំណើររបស់សិល្បករខ្មែរ

នៅព្រឹកថ្ងៃទី23 ខែឧសភា ឆ្នាំ2018 នេះ តារាសម្ដែង និងច្រៀង និងជាឧកញ៉ាវ័យក្មេង លោក ឡេង ណាវ៉ាត្រា បានរៀបចំពិធីប្រគល់រថយន្ដប្រណីតចំនួន 2គ្រឿងដល់សមាគម​សិល្បករ​ខ្មែរ និង​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រចិត្ត​ជួយ​សង្គម ដើម្បី​សម្រួល​ក្នុងការ​ធ្វើដំណើរទៅ​បំពេញការងារ​របស់​បង​ប្អូន​សិល្បករ-​សិល្បការិនី​។​ នៅក្នុងនោះ អ្នកនាង ចន ច័ន្ទលក្ខិណា ជាប្រធានសមាគមសិល្បករខ្មែរ​ បានថ្លែងអំណរគុណ និងបញ្ជាក់ប្រាប់មិត្តសិល្បករ-សិល្បការិនីទាំងអស់ឱ្យបានជ្រាបថា «នាងខ្ញុំជាប្រធានសមាគមសិល្បករខ្មែរ បានរៀបចំពិធីទទួលរថយន្តពីប្អូនប្រុស ឡេង ណាវ៉ាត្រា ដែលប្អូនប្រុសបានឧបត្ថម្ភនូវរថយន្តទាំងនេះ ដើម្បីប្រើប្រាស់ជាយានដឹកសិល្បករ-សិល្បការនីយើង ( ដែលមានកាតសមាជិកសមាគមជាសម្គាល់ ) ដោយមិនគិតថ្លៃ ( បញ្ជាក់ គឺសម្រាប់ការធ្វើដំណើរក្នុងក្រុងភ្នំពេញ )។ បងសូមអរគុណចំពោះទឹកចិត្តសប្បុរសធម៌ដ៏ថ្លៃថ្លាវិសេសវិសាលមិនអាចកាត់ថ្លៃបាននេះ»។ អ្នកនាងបានបន្ថែមនៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកទៀតថា អ្នក​នាងសូមជម្រាបដល់បងប្អូនសិល្បករ-សិល្បការិនីដែលជាសមាជិករបស់សមាគមសិល្បករទាំងពីរឱ្យបានជ្រាបថា​ ចាប់ពីថ្ងៃទី23 ខែឧសភា នេះតទៅសមាគមមានតាក់ស៊ី 2គ្រឿងសម្រាប់ដឹកជញ្ជូនសមាជិកយើងដោយឥតគិតថ្លៃក្នុងការធ្វើដំណើរទៅចូលរួមកិច្ចការងារសង្គមផ្សេងៗ។ សូមបញ្ជាក់ផងដែរថា លក្ខខណ្ឌក្នុងការទំនាក់ទំនងដើម្បីបានសេវាតាក់ស៊ីដោយឥតគិតថ្លៃមានដូចខាងក្រោម៖ – បងប្អូនសិល្បករ-សិល្បការិនីត្រូវបង្ហាញអត្តសញ្ញាណប័ណ្ណសិល្បករ​ ដែលចេញដោយសមាគមទាំង2ពីរ – សិល្បករ-សិល្បការិនី អាចប្រើប្រាស់សេវាតាក់ស៊ីបានតែ1ដងក្នុង1ថ្ងៃ – សូមទំនាក់ទំនងមកកាន់លេខតាក់ស៊ីទាំងពីរ – លេខទូរស័ព្ទតាក់ស៊ីទី1៖ 077 … Read more

ចន ច័ន្ទលក្ខិណា បញ្ចេញប្រតិកម្ម ៖ «ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម»

ភ្ញាក់អារម្មណ៍យ៉ាងខ្លាំង នៅពេលថ្មីៗនេះ អ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគមសិល្បករខ្មែរ បានបង្ហោះសារក្តៅស្លឹកត្រចៀកយ៉ាងវែងអន្លាយមួយលើបណ្តាញសង្គមហ្វេសប៊ុក ដោយមានខ្លឹមសារថាឱ្យបុគ្គលដែលចង់ល្បីឈ្មោះមួយចំនួន ដែលអ្នកនាងបានសង្កត់ធ្ងន់ថា ហេតុតែចង់ល្បី សុខចិត្តបង្កើតរឿងជម្លោះជាមួយប្រធានសមាគម ដើម្បីឱ្យមានគេស្គាល់ច្រើន។ ចង់ដឹងថាសាច់រឿងយ៉ាងណានោះ សូមអានសាររបស់អ្នកនាងខាងក្រោមនេះ៖ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរថា «នាងខ្ញុំសុំនិយាយរឿងមួយ ចំពោះអ្នកចង់ល្បីដោយសារការបង្កើតរឿងឱ្យខ្លួនឯងល្បីក្នុងបណ្ដាញសង្គមទាំងឡាយ។ បើបងប្អូនចង់ល្បីឈ្មោះ ដើម្បីឱ្យគេស្គាល់កាន់តែច្រើន សូមមេត្តាកុំបង្កើតរឿងដាក់ខ្ញុំ ដោយខ្ញុំមិនដឹងអ្វីទាំងអស់ និងមិនដែលពាក់ព័ន្ធគ្នាសោះអី ព្រោះកន្លងមកខ្ញុំឮពាក្យខ្សឹបខ្សៀវរវាងអ្នកសិល្បៈ និងមិត្តសិល្បៈមួយចំនួននិយាយតៗគ្នាថា បើចង់ល្បីឈ្មោះខ្លាំង ឬចង់ឱ្យគេស្គាល់ផេករបស់ខ្លួន និង Acc របស់ខ្លួនកាន់តែច្រើន គឺត្រូវបង្កើតរឿង និងឈ្លោះជាមួយបងចនច័ន្ទទៅ គឺច្បាស់ជាល្បីហើយ ហើយក៏មានឮដំណឹងថា មានអ្នកខ្លះមុនទៅសម្តែងនៅក្រៅប្រទេស ដើម្បីចង់ឱ្យគេចាប់អារម្មណ៍ច្រើន គឺបង្កើតសាច់រឿងឱ្យមានព័ត៌មាន តាមបែបប្រឌិតផ្សេងៗដាក់ខ្ញុំ ហើយដើរតួជាជនរងគ្រោះ ខ្ញុំជាមារ តែខ្ញុំមិនដែលជឿអ្នកនិយាយទាំងនោះទេ រហូតដល់ពេលអស់ពីម្នាក់ចូលម្នាក់ ខ្ញុំហាក់មានអារម្មណ៍ គិត និងពិចារណា»។ អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរបន្តថា «បើនិយាយឱ្យចំ រឿងរ៉ាវកន្លងមក ខ្ញុំមិនដែលទៅបង្កបញ្ហាដាក់អ្នកណាមុនទេ ឆែកមើលដោយគតិទៅបងប្អូននឹងយល់ … Read more

ចន ច័ន្ទលក្ខិណា ប្រតិកម្មតបតចំពោះអ្នកលេងហ្វេសប៊ុកថៃដែលប្រមាថសិល្បៈខ្មែរ

កាលពីពេលថ្មីៗនេះមានការភ្ញាក់ផ្អើលដ៏ខ្លាំងមួយ ដោយសារអ្នកលេងហ្វេសប៊ុកជនជាតិថៃម្នាក់ដែលមានគណនីឈ្មោះPormchai Suthanonបានបង្ហោះសារនៅលើហ្វេសប៊ុករបស់ខ្លួនដោយប្រើពាក្យតិះដៀលប្រមាថដល់សិល្បៈវប្បធម៌ខ្មែរនិងជនជាតិខ្មែរ។ នៅក្នុងសារនោះគេបានសរសេររៀបរាប់ថា៖ «ភាគច្រើនសិល្បៈផ្សេងៗរបស់ខ្មែរ គឺមួយផ្នែក Copy ពីប្រទេសថៃយើងច្រើនជាងដែលពួកគេគិតឡើងដោយខ្លួនឯង និងអះអាងថាជាសិល្បៈរួម ដោយសារតែស្ថានភាពសង្គ្រាមរយៈពេលយូរអង្វែង តែប្រជាជនខ្មែរសម័យនេះពួកគេអះអាងថាថៃបានលួចរបស់ពួកគេទៅវិញ (ប្រើពាក្យថាលួចតែម្ដង) ដែលតាមពិតទៅខ្លួនឯងសោះ ជាភាគីលួចពីប្រទេសថៃច្រើនជាង។ ប្រសិនបើមើលតាមក្បាច់រាំ ការតុបតែងមុខមាត់ ម៉ូដសក់ក្បាច់ជីបផ្សេងៗទៀត គឺខ្មែរបានCopy របស់យើងគ្រប់យ៉ាងៗសម្បូរបែប និងថែមទាំងទទូចសូមឱ្យពិភពលោកទទួលស្គាល់ថា ជារបស់ជាតិសាសន៍ខ្មែរ មិនមែនរបស់ជនជាតិថៃ ទាំងមិនស្គាល់អំពីក្រសួងវប្បធម៌ថៃឡើយ។ តើជាអ្វីទៅ..?»។ គ្រាន់តែបានឃើញសារនោះ និងការឆ្លើយតបរបស់កូនខ្មែរមួយចំនួននៅលើហ្វេសប៊ុកភ្លាម ប្រធានសមាគមសិល្បករខ្មែរអ្នកនាងចន ច័ន្ទលក្ខិណាបានពន្លះទៅវិញថា «ខ្ញុំក៏ចង់និយាយដែរថា ប្រទេសរបស់អ្នកឯងជាប្រទេសដែលចេះតែលួចវប្បធម៌អរិយធម៌គេ គ្មានអ្វីជាអត្តសញ្ញាណរបស់ខ្លួនពិតប្រាកដឡើយ មានតែមួយគត់ដែលសម្គាល់ថាជាអត្តសញ្ញាណរបស់ប្រទេសអ្នកឯងគឺ វប្បធម៌ទេសចរណ៍សិច ឬសិចអនាធិបតេយ្យ។ សុំទោស ខ្ញុំយករូបពីការផុសតគ្នាតាមរយៈព័ត៌មានចែកចាយលើបណ្ដាញសង្គម Facebook ឯរឿងហ្នឹងពិត ឬមិនពិតយ៉ាងណា ខ្ញុំមិនដឹងទេ ដឹងត្រឹមតែខ្ញុំមិនសប្បាយចិត្តនឹងអ្នកណានិយាយមើលងាយប្រទេសខ្មែរប៉ុណ្ណោះ»។ យ៉ាងណាមិញ នៅមិនទាន់អស់ចិត្តឡើយ អ្នកនាងនៅបានបង្ហោះសារជាបន្ដបន្ទាប់ទៀតដោយអះអាងថា នាងខ្ញុំជាមនុស្សល្ងង់ តែនាងខ្ញុំឈឺចាប់ណាស់នូវអ្វីដែលសាសន៍គេដៀលខ្មែរ តែអ្វីដែលគួរឱ្យឈឺចាប់ជាងនេះ គឺកូនខ្មែរដែលអង្គុយលើគំនរវិជ្ជា បែរជាអបអរសាទរ និងគាំទ្រនូវអ្វីដែលសាសន៍គេកំពុងមើលងាយសាសន៍ឯងទៅវិញ។ នេះជាការយល់ឃើញរបស់មនុស្សល្ងង់ដូចជារូបខ្ញុំ។ បើអ្នករៀនបានខ្ពង់ខ្ពស់ និងស្ថិតក្នុងត្រកូលថ្លៃថ្នូរ ក្នុងគ្រួសារសម្បូរចំណេះវិជ្ជាមិនយល់ស្រប ក៏សុំទោសផងចា៎ … Read more

អ្នកនាង ចន ច័ន្ទលក្ខិណា ពោលសរសើរមួយឈុតរបស់ ណុប បាយ៉ារិទ្ធ និង សុគន្ធ នីសា មិនដាច់ពីមាត់

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃទី 7 ខែមីនា ឆ្នាំ 2018 នេះ​បានឱ្យដឹងថា នាថ្ងៃម្សិលមិញនេះ សិល្បករ សិល្បការនីជាច្រើន បានបង្ហាញវត្តមានដើម្បីអបអរទិវាវប្បធម៌ជាតិលើកទី 20 នៅបរិវេណទឹកដីកោះពេជ្រ ដោយសង្កេតឃើញថា សិល្បករខ្មែរទាំងអស់តុបតែងខ្លួនដោយគ្រងសម្លៀកបំពាក់ប្រពៃណីយ៉ាងស្រស់ស្អាតសមសួនជាបុរសខ្មែរ នារីខ្មែរ ។ ដោយឡែកក្នុងនោះ ឈុតសម្លៀកបំពាក់របស់កំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ និងអ្នកនាង សុគន្ធ នីសា មានសម្រស់លេចធ្លោជាងគេ ព្រោះថា មួយឈុតនោះជាការរចនាម៉ូដដោយលោក ណុប បាយ៉ារិទ្ធ ផ្ទាល់តែម្ដង។ លោក ណុប បាយ៉ារិទ្ធ បានបង្ហើបថា « យប់ម៉ិញទំរាំធ្វើអាវមួយនេះរួច ដល់ម៉ោង3ភ្លឺ តែខ្ញំនៅតែស្រលាញ់នឹងមិនបោះបង់ចោលនូវការព្យាយាមរបស់ខ្ញំជាដាច់ខាត ហនុមាន អ្នកបានធ្វើដំណើរទៅជាមួយខ្ញុំនូវក្នុងការសម្តែងនៃពិធីអបអរសាទរ ទិវាវប្បធម៌ជាតិទូទាំងប្រទេសលើកទី20 និងការទទួលទានអាហារមិត្តភាពរួមគ្នា នៅទីក្រុងកោះពេជ្រ ដែលរៀបចំដោយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រោមការអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល គឺសម្តេចតេជោហ៊ុនសែន និងសម្តេចកិតិព្រឹត្តបណ្ឌឹតប៊ុនរ៉ានីហ៊ុនសែន រួមជាមួយនិងសិល្បៈករសិល្បៈការិនីជាច្រើនជំនាន់ »។ នៅក្នុងនោះផងដែរ ក៏មានការស្ញើចសរសើរពីសំណាក់ប្រធានសមាគមន៍សិល្បករខ្មែរ គឺអ្នកនាង ចន ច័ន្ទលក្ខិណា បានពោលពាក្យសរសើរថា « … Read more

ហុយៗ! ចន ច័ន្ទលក្ខិណា ព្រមានទម្លាយរូប និងវីដេអូសិចរបស់អ្នកលេងហ្វេសប៊ុកប្រុសម្នាក់

តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ប្រធានសមាគមសិល្បករខ្មែរ អ្នកនាង ចន ច័ន្ទលក្ខិណា នៅពេលថ្មីៗនេះ បានឱ្យដឹងថា អ្នកត្រូវបានអ្នកលេងបណ្ដាញសង្គមបុរសម្នាក់សរសេរសាររិះគន់នាងចំៗ ដោយមិនប្រណីថ្វីមាត់ និងជេតិះដៀលប្រើពាក្យអសុរោះ ទាំងខ្លូនជាបុរសសោះ។ ផ្ដើមចេញពីអ្នកលេងហ្វេសប៊ុកនោះមានឈ្មោះគណនីថា ” Jetra Ananda Kong ” បានសរសេរសាររិះគន់ថាអ្នកនាង ចន ច័ន្ទលក្ខិណា ថា « អានcomment ហើយចុកឈាមទេនាងច័ន្ទ? ច័ន្ទមិនប្រកុយ នាងតារាពូកែតែខាងអុជអាលឈ្នានីស​ ទៅដល់ត្រង់ណាគេស្អប់ត្រង់ហ្នឹង សមណាស់ដែលជាប់ឈ្មោះទេពអប្សរចិត្តព្រាយ​ មានតែគេជេរ​ គេស្អប់​ គេខ្ពើមរអើម​ ។ នាងតារាមិនដែលល្បី​ មិនដែលមានហ្វេន​ នាងតារាពូជឈ្នានីស​ មួយជាតិដល់ងាប់ទៅវិញ​ ដើរតែឈ្នានីសឆ្កិះឆ្កៀលអ្នកដទៃ​។ ឆ្ងាញ់ត្រង់គេសុខចិត្តចំណាយលើស្រីតាំងក្នុងទូ ក៏មិនចំណាយទៅមើលនាងបីសាចដង្កូវរុកគួនក្នុងពិភពសិល្បះម្នាក់នេះដែរ។ ថ្ងៃក្រោយសល់តែឈ្មោះមហាអាស្រូវក្នុងសិល្បៈ​ អូយ! ចុកចាប់ »។ មិនបង្អង់យូរ អ្នកនាង ចន ច័ន្ទលក្ខិណា បុរសជាអ្នកលេងហ្វេសប៊ុកនោះវិញថា « បើខ្ញុំជាមនុស្សអាក្រក់ម៉្លេះសមរូបសិចអាក្រាតរបស់អ្នកនិងប្រុសៗមួយចំនួនបែកធ្លាយតាំងពីយូរហើយ តែខ្ញុំមិនធ្វើបែបនោះឡើយ តែកុំតាមខាំដូចឆ្កែឆ្កួតពេក បើគេឈប់តតាំងហើយសូមស្ងាត់ទៅ ប្រយ័ត្នកាន់បាត្រអោយអាត្មា សិចតាម video … Read more

ក្ដៅហុយៗ…អ្នកនាង ម៉េង កែវពេជ្ជតា ស្រែកហៅក្ដែងៗ «នាងចាន់​ បើអូនល្អ​ អូនត្រូវចេញមុខផ្ទាល់​»

បន្ទាប់ពីអ្នកនាង ចន ច័ន្ទលក្ខិណា បានទម្លាយថា ព័ត៌មានដែល Websites ផ្សេងៗគេសរសេរពីគាត់( អ្នកនាង អ្នកនាង ម៉េង កែវពេជ្ជតា ) មុនសារព័ត៌មាន Dara new បានសរសេរ បែរជាអ្នកនាង ពេជ្ជតាមិនអើពើរករឿងគេទេ ហើយបែរមកសរសេរវាយប្រហារប្រធានសមាគមទៅវិញ និងបានទម្លាយថា រាជិនីសំឡេងមាសរូបនេះ ហេតុតែមានងារជាជំទាវចង់ធ្វើអ្វីដាក់អ្នកណា ជេរអ្នកណា គឺគ្មានក្រែងអ្វីនោះទេ។ ស្រាប់តែភ្លាមៗនេះ អ្នកនាង ម៉េង កែវពេជ្ជតា  ស្រែកហៅក្ដែងៗនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនឱ្យអ្នកនាង ចន ច័ន្ទលក្ខិណា  ចេញមុខដោយផ្ទាល់។ អ្នកនាង ម៉េង កែវពេជ្ជតា  បានសរសេរសារនៅក្នុងហ្វេសប៊ុកថា «ចង់ឱ្យនាងចេញមុខមកនិយាយចំជាមួយ​ មិនចង់ឱ្យនាងថ្ងូរពីចម្ងាយអ៊ីចឹងទេ​ មិនក្លាហានសោះ​។ ហើយនាំមនុស្សដែលពាក់ព័ន្ធទាំងអស់នោះមកផង​ តើពួកគេហ៊ានទេ​? ខាងខ្ញុំ​ នៅទាំងអស់​ សូម្បីឯកឧត្តមអតីតរបស់ខ្ញុំក៍គាត់​នៅ​ដែ​រ គាត់អាចជាសាក្សីបាន​។ នាងចាន់​ បើអូនល្អ​ អូនត្រូវចេញមុខផ្ទាល់​ កុំបាច់ប្រើអ្នកដទៃដែលគេមិនដឹងរឿងមកជេរ​បង​។ ទោះអូនប្រើពួកគេឱ្យចូលមកជេរបញ្ចោរក្នុងកន្លែងបង​ ក៏បងមិនតបតដែរ​ ព្រោះបងអាណិតពួកគេដែលមិនដឹងខ្យល់អីទេ​ គេមកតាមការបញ្ជាពីអូនប៉ុណ្ណោះ​ ប៉ុន្តែនាងចាន់ត្រូវទទួលខុសត្រូវនូវរាល់ការចោទប្រកាន់ទាំងប៉ុន្មានពីខាងនាង​!!»៕

នោះៗ!!  ចន ច័ន្ទលក្ខិណា សូមចំណាត់ការពីថ្នាក់លើចំពោះអ្នកនាង ម៉េង កែវពេជ្ជតា

កាន់តែក្ដៅគគុក និងក្ដៅស្លឹកត្រចៀកហើយ ប៉ុន្មានម៉ោងមុននេះបន្តិច តារាសម្ដែងស្រី និងជាប្រធានសមាគមសិល្បករខ្មែរគឺ អ្នកនាង ចន ច័ន្ទលក្ខិណា បានចេញសារនៅលើហ្វេសប៊ុក ក្នុងគោលបំណងអំពាវនាវដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល មានចំណាត់ការចំពោះតារាស្រី ម៉េង កែវពេជ្ជតា។ អ្នកនាង ចន ច័ន្ទលក្ខិណា បានលើកឡើងយ៉ាងដូច្នេះថា «អ្នកបង ម៉េង កែវពេជ្ជតា គាត់រិះគន់ខ្ញុំគាំទ្ររដ្ឋាភិបាល គឺបានន័យថា គាត់មិនពេញចិត្តព្រមទាំងប្រឆាំងនឹងការគាំទ្ររបស់ខ្ញុំដែលតែងតែចេញមុខគាំទ្ររដ្ឋាភិបាល និងសម្តេចទាំងពីរដោយចំហ និងមិនលាក់លៀម ខ្ញុំគោរពស្រឡាញ់គាំទ្របក្សប្រជាជនដោយគ្មានលាក់បាំង ខ្ញុំមិនដែលខ្លាចបក្សផ្សេងជេរខ្ញុំ ដៀលខ្ញុំ វាយប្រហារខ្ញុំនោះឡើយ ខ្ញុំសុខចិត្តទ្រាំឱ្យបងប្អូនបក្សផ្សេងគេជេរប្រទេចគ្រប់បែបយ៉ាង ដោយមិនតបត ខ្ញុំគ្មានល្បិច មាត់ថាស្រឡាញ់ តែជ្រើសរើសអ្នកផ្សេងនោះទេ មិនដូចគាត់សម្ងំយកប្រជាប្រិយពីបក្សផ្សេងហើយធ្វើការយកលុយពីប៉ុស្តិ៍របស់រដ្ឋាភិបាលនោះឡើយ ឬក៏អាចនិយាយបានថា គាត់មានឧត្តមគតិផ្សេង ដូច្នេះសូមថ្នាក់លើយល់តាមការគួរ»។ នេះបើតាមការបង្ហោះកាលពីពេលថ្មីៗនេះ។ រហូតដល់រយៈពេល 1 ម៉ោងមុននេះបន្តិច តារាស្រីរូបនេះក៏បានបង្ហោះសារបញ្ជាក់បន្ថែមទៀតថា «Fanៗគាត់ល្អៗណាស់ ក្មេងៗក៏មិនលើកលែងដែរ គេផុសខួបកំណើតកូនគេសោះចូលមកជូនពរឱ្យក្មេងយ៉ាងឈឺ ពិតជាកំពូលពូកែលើកទឹកចិត្តក្មេងមែន ថ្ងៃខួបក្មេងក៏មិនលើកលែង ដើមហេតុរឿងដំបូងគឺបុរសម្នាក់នេះហើយបងប្អូន ហើយខ្ញុំសូមបញ្ចប់ត្រឹមនេះ ព្រោះពួកគាត់ដើម្បីបានឈ្នះខ្ញុំគឺ ប្រើដៃជើងចូលមកវាយប្រហារដល់កូនស្រីខ្ញុំទៀត ទាំងខ្លួនជាប្រុស អ្នកបងឈ្នះហើយ ព្រោះយប់មិញអ្នកបងនិយាយប៉ះពាល់អារម្មណ៍កូនខ្ញុំក្នុងថ្ងៃខួបកំណើតគាត់ខ្លាំងណាស់ … Read more

មិនទាន់ចប់ទេ!! អ្នកនាង ម៉េង កែវពេជ្ជតា ជូនកាដូពិសេសទៅ អ្នកនាង ចន ច័ន្ទលក្ខិណា និង ដេននី ក្វាន់ ក្នុងឆ្នាំថ្មី

នៅមិនទាន់ចប់ទេ សង្គ្រាមពាក្យសម្ដី ឌឺដង ផ្លែផ្កា ដៀមដាមគ្នាហូរហែនៅលើបណ្ដាញសង្គមហ្វេសប៊ុករវាងអ្នកនាង ម៉េង កែវពេជ្ជតា និងប្រធានសមាគមអ្នកសិល្បៈ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្កភាពភ្ញាក់ផ្អើលពេញឱ្យមហាជនអ្នកគាំទ្រតាមដាននៅលើបណ្តាញសង្គម។ ក្រោយពីស្ងប់ស្ងាត់មួយរយៈ នៅថ្ងៃម្សិលមិញនេះក៏បានផ្ទុះឡើងជាថ្មីដែលអ្នកនាង ម៉េង កែវពេជ្ជតា បានសម្ដែងអារម្មណ៍ខឹងសម្បា និងជូនកាដូពិសេស ជាសារដ៏វែងអន្លាយជូនចំពោះអ្នកនាង ចន ច័ន្ទលក្ខិណា ជាពិសេសក៏បានរំលឹកនូវរឿងរ៉ាវជាមួយនឹងកញ្ញា ដេននី ក្វាន់។ សូមប្រិយមិត្ត អានឱ្យចប់ទើបដឹងរឿង៖ ដើមឈើចង់ស្ងប់​ តែខ្យល់មិនព្រមឈប់​!! …ដោយសារបានទទួលពាក្យពីបងៗ​ និងហ្វ៊ែនៗដែលសុំឱ្យខ្ញុំដកចិត្តចេញពីរឿងនេះ​ទើបខ្ញុំនៅស្ងៀម​ និងមិនដែលរំឭកសូម្បីម្តង​តាំងពីយូរហើយ។ មិនមែនខ្ញុំខុស​ មិនមែនខ្ញុំខ្លាចទេ​ តែនេះព្រោះតែខ្ញុំគោរពពួកគាត់ជាថ្នាក់ដឹកនាំ​ ជារៀមច្បង​ ជាគ្រូ​ ជាគ្រួសារ ជាមិត្ត​ និងជាទស្សនិកជនរបស់ខ្ញុំ​។ ប៉ុន្តែ​យើងឈប់ដើរ ក៍មិនប្រាកដថាឆ្កែឈប់ព្រុសដែរ!​ ​នាង​នៅតែតាមខាំអង្កៀមចំអកមិនដកមាត់​ ចោទដាក់កំហុសអស់ពីរឿងមួយចូលរឿងមួយទាំងគ្មានត្រូវអីបន្តិច​។ រោគ​រមាស់ក្នុងរបស់នាងមិនអាចជួយទប់ចិត្តច្រណែនឈ្នានីសដែល​នាងធ្លាប់មានជាយូរមកបានទេ​។ នាងជាមនុស្សទំពា​បណ្តើរ​ និយាយបណ្តើរ​ ។ មាត់​ស្រែកថាគ្មានពេលឈ្លោះ តែបើខឹងនឹងអ្នកណាឃើញសរសេរផង​ Live ផងរាប់ម៉ោង​។ នាងថាមិនចេះជេរ​ តែភាសាដែល​បង្ហោះ​ពីរោះលក្ខណៈជំនាញបញ្ចោរ9​ ​និងចូលចិត្តបង្កសង្គ្រាមច្បាស់ចែស​។ នាងថា … Read more

ចន ច័ន្ទលក្ខិណា ខកខានមិនបានចូលរួមពិធីមង្គលការរបស់ សុគន្ធ នីសា

នៅថ្ងៃទី1 ខែធ្នូ ឆ្នាំ 2017 នេះ ប្រធានសមាគមសិល្បករខ្មែរ និងជាតារាសម្ដែងល្បីឈ្មោះ អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះសារសុំទោសចំពោះតារាស្រី សុគន្ធ នីសា ដែលខកខានមិនបានមកចូលរួមពិធីរៀបអាពាហ៍ពិពាហ៍របស់នាង ដោយសារតែមានធុរៈសំខាន់នៅប្រទេសថៃ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានបង្ហោះរូបថតបន្ដនៅក្នុងពិធីកាត់សក់លើកសិរីមង្គលរបស់ នីសា ព្រមទាំងអមដោយសារដ៏មានន័យថា « Congratulations អូន SreyToch Pit Pit​ (គណនី សុគន្ធ នីសា) បងសុំទោសអូនដែលបងមិនបានចូលរួម ព្រោះបងត្រូវទៅមើលការងារនៅប្រទេសថៃ បងពិតជាចង់ចូលរួមណាស់ តែការងារបងចាំបាច់ខ្លាំងណាស់។ បងសូមជូនពរអូនឱ្យជួបប្រទះតែសេចក្តីសុខ សុភមង្គល និង ឆាប់មានបុត្រណា៎។ អូនស្អាតទាំង 2 នាក់អ៊ីចឹង កូនមកដឹងតែស្អាតហ្ម៎ង !!! Love u » ៕  

ទ្រាំលែងបាន! ចន ច័ន្ទលក្ខិណា តបទៅ ម៉េង កែវពេជ្ជតា វិញបែបនេះ…

បន្ទាប់ពីអ្នកនាង ម៉េង កែវពេជ្ជតា បានពង្រាយសារដ៏វែងអន្លាយនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួន ដែលបង្ហាញពីការដៀមដាម ទិតៀន ប្រមាថ និងចំអកដ៏ក្ដៅគគុកទៅលើអ្នកនាង ចន ច័ន្ទលក្ខិណាប្រធានសមាគមសិល្បករខ្មែរនោះ នៅពេលថ្មីៗនេះ ស្រាប់តែគេឃើញមានការតបតរបស់អ្នកនាង ចន ច័ន្ទលក្ខិណា ទៅកាន់តារាចម្រៀងជើងចាស់រូបនេះវិញដូចខាងក្រោមនេះ..។ តាមរយៈហ្វេសប៊ុករបស់អ្នកនាង ចន ច័ន្ទលក្ខិណា បានសរសេរយ៉ាងដូច្នេះថា «សុំទោសណា រឿងដែលបងពេជ្ជតាចង់និយាយ ទុកឱ្យគាត់និយាយទៅ ព្រោះជាមាត់របស់គាត់ ឱ្យគាត់និយាយតែឯងទៅ អ្នកណាចោទអី គិតអីក៏តាមចិត្ត បើគាត់ចង់ឈ្លោះ ឱ្យគាត់ឈ្លោះតែឯងទៅ ហើយខ្ញុំបង្ហោះនេះក៏គ្មានពាក់ព័ន្ធនឹងអ្នកណាដែរ មិនបាច់ប្រាប់ទេ ខ្ញុំដឹង! គ្រាន់តែគេទុកឱ្យគាត់ឆ្កួតតែឯងចុះ»។ តាមរយៈសារខាងលើនេះដែរ បានធ្វើឱ្យអ្នកដែលតាមដានរឿងនេះយល់ថា ការសរសេរសារប៉ុន្មានឃ្លារបស់អ្នកនាង ចន ច័ន្ទលិក្ខណា ប្រហែលជាមិនមែនមានន័យថា នាងសុខចិត្តចុះចាញ់មិនព្រមតបតជាមួយអ្នកនាង ម៉េង កែវពេជ្ជតា នោះទេ  តែផ្ទុយទៅវិញគឺនាងគ្រាន់តែចង់រក្សាកិត្តិយសរបស់ខ្លួនក្នុងនាមជាប្រធានសមាគមសិល្បករខ្មែរ ដែលគ្រប់គ្រងលើសិល្បករខ្មែរតែប៉ុណ្ណោះ៕