សាច់ចៀមដោតចង្កាក់
ធ្លាប់ឮ និងទទួលទានត្រឹមតែជាសាច់គោអាំង ឬសាច់គោដោតចង្កាក់អាំង តែពេលនេះអាចទំនងជាមានភាពខុសប្លែកគ្នាបន្តិចហើយ ដ្បិត ឡារ៉ែន បាននាំយកមកនូវមុខម្ហូបថ្មីមួយទៀតដែលបង្កើតឡើងដោយចុងភៅជំនាញមានបទពិសោធជាច្រើនឆ្នាំ ប្រចាំនៅភោជនីយដ្ឋាន Cowboy ដែលមានទីតាំងស្ថិតនៅផ្លូវប៉ាស្ទ័រ កែងផ្លូវលេខ242 ខណ្ឌដូនពេញ រាជធានីភ្នំពេញ បង្កើតចេញពីសាច់ចៀម រួមជាមួយនឹងបន្លែ នោះគឺមុខម្ហូបដែលមានឈ្មោះថា “សាច់ចៀមដោតចង្កាក់អាំងពិសេស”។ + គ្រឿងផ្សំ * សាច់ចៀម * ម្ទេសប្លោកខៀវ * ម្ទេសប្លោកក្រហម * ខ្ទឹមបារាំង * អំបិល * ម្រេចម៉ដ្ឋ * រ៉ូស្មែរី * ប្រេងអូលីវ * ទឹកជ្រលក់ម្រេចខ្មៅគ្រាប់ + វិធីធ្វើ មុនដំបូងអ្នកត្រូវយកសាច់ចៀមលាងសម្អាតឱ្យស្អាត រួចជូតឱ្យស្ងួតសឹមយកទៅប្រឡាក់ជាមួយអំបិល ម្រេចម៉ដ្ឋ ប្រេងអូលីវ បន្ទាប់មកយកបន្លែដូចជា ម្ទេសប្លោកខៀវ ម្ទេសប្លោកក្រហម ខ្ទឹមបារាំងដោយកាត់ជាដុំ (តាមចំណង់ចំណូលចិត្ត) ហើយយកចង្កាក់ដោតជាមួយសាច់ រួចយកទៅអាំងដោយប្រើកម្តៅភ្លើងក្ដៅល្មម។ ដោយឡែកសម្រាប់កម្រិតនៃការឆ្អិន លោកអ្នកកំណត់បានដោយខ្លួនឯងទៅតាមចិត្តដែលអ្នកចង់បាន៕