តើលោក គួច សុខលី និយាយអ្វីខ្លះពីវិស័យភោជនីយដ្ឋាននៅកម្ពុជា?
ទោះជាបច្ចុប្បន្នកំណើននៃភោជនីយដ្ឋាននៅកម្ពុជាមានការកើនឡើងជាបន្ដបន្ទាប់ក្ដី ក៏ប្រធានសមាគមភោជនីយដ្ឋានកម្ពុជាបានលើកឡើងថា កំណើននៃភោជនីយដ្ឋានទាំងនោះមិនទាន់គ្រប់គ្រាន់សម្រាប់ទីផ្សារកម្ពុជាទេ។ ខាងក្រោមនេះជាកិច្ចសម្ភាសរវាងអ្នកយកព័ត៌មានប្រចាំកាសែត ឡារ៉ែន ពាណិជ្ជ ជាមួយលោក គួច សុខលី ប្រធានសមាគមភោជនីយដ្ឋានកម្ពុជា៖ តើបច្ចុប្បន្នមានភោជនីយដ្ឋានចំនួនប៉ុន្មានដែលបានចូលជាសមាជិរបស់សមាគម? សមាគមយើងមានសមាជិក 140 ក្រុមហ៊ុន ក្នុងនោះយើងមើលឃើញថា ក្នុងក្រុមហ៊ុនមួយមានឈ្មោះភោជនីយដ្ឋាន (ប្រ៊េនដ៍ៗ) 2 – 3 រីឯក្រុមហ៊ុនខ្លះទៀតក៏មានពី 5 – 10 ដែរ ដូច្នេះបើគិតពីចំនួនភោជនីយដ្ឋានវិញ គឺមានច្រើន ក្នុងនោះ 70% ជាប្រ៊េនដ៍មកពីក្រៅប្រទេស30% ជាប្រ៊េនដ៍ក្នុងស្រុក។ អតិថិជនដែលទៅទទួលទានអាហារ តើពួកគាត់ផ្ដោតលើភោជនីយដ្ឋានមានយីហោល្បីៗ ឬផ្ដោតលើរសជាតិ? យើងមើលឃើញថា ជំហានដំបូងពួកគាត់ចាប់អារម្មណ៍លើរសជាតិអាហារ បន្ទាប់មកគាត់គិតពីតម្លៃ និងសេវាកម្ម ក្រៅពីនេះទើបគាត់ងាកទៅមើលលើទីកន្លែង និងបរិស្ថាន។ ទោះជាយ៉ាងណាភោជនីយដ្ឋានមានយីហោល្បីៗក៏ជាកត្តាសំខាន់ខ្លាំងណាស់ដែរ ព្រោះវាអាចងាយឱ្យអតិថិជនឆាប់ស្គាល់ ជាពិសេសនៅពេលពួកគាត់ចូលមកទទួលទានអាហារគាត់មានទំនុកចិត្ដទៅលើគុណភាពអាហារ អនាម័យ បរិស្ថានជាស្រេចហើយ។ តើការងាររបស់សមាគមភោជនីយដ្ឋានគ្របដណ្ដប់លើអ្វីខ្លះ? សព្វថ្ងៃយើងធ្វើការងារគ្រប់ដណ្ដប់ទៅលើអាហារ ភេសជ្ជៈ កាហ្វេ ប៉ុន្ដែថ្មីៗនេះផ្នែកខាងកាហ្វេគេចង់បង្កើតសមាគមដាច់ដោយឡែកពីអាហារ ព្រោះគេតែងមានកម្មវិធីជាច្រើនបង្ហាញពីផលិតផលកាហ្វេ ប៉ុន្ដែចំពោះមុខនេះ ផលិតផលកាហ្វេស្ថិតនៅក្រោមសមាគមភោជនីយដ្ឋាននៅឡើយ។ មូលហេតុអ្វីបានជាភោជនីយដ្ឋាន Franchise … Read more