គម្រោងធុរកិច្ច និងវិនិយោគចំនួន ២៥ទៀត នៅក្នុងខេត្តព្រះសីហនុ មានទុនសរុបជាង ៩១៧លានដុល្លារ ទទួលបានការលើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល
ព្រះសីហនុ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានមានប្រសាសន៍ឱ្យដឹងថា ជាគោលការណ៍ រាជរដ្ឋាភិបាលបានផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ២៥ គម្រោង ក្នុងនោះ គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំងចំនួន ១២, គម្រោងថ្មីចំនួន ១២, និងការពង្រីកគម្រោងចំនួន ១ ដែលមានទុនវិនិយោគសរុប ៩១៧លានដុល្លារអាមេរិក។ ចំពោះគម្រោងទទួលបានការលើកទឹកចិត្តក្នុងគោលការណ៍ពិសេសទាំង២៥ខាងលើនេះ ជាគម្រោងវិនិយោគនៅក្នុងវិស័យចម្រុះ រួមមានដូចជា រោងចក្រផលិតសម្ភារបរិក្ខារតុបតែងលំអគេហដ្ឋាន, រោងចក្រផលិតកាបូប, រោងចក្រផលិតសម្ភារពីក្រដាស, អគារពហុមុខងារ, អគារស្នាក់នៅរួម, សណ្ឋាគារ, ភោជនីយដ្ឋាន និង រមណីយដ្ឋាន ។ ឯកឧត្តម បណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបន្តថា៖ ក្នុងចំណោមគម្រោងទាំងនេះ ក៏មានគម្រោងរមណីយដ្ឋានទេសចរណ៍នៅលើកោះរ៉ុង ដែលវិនិយោគដោយជនជាតិប៉ូឡូញ ក្នុងការទាក់ទាញភ្ញៀវទេសចរពីអឺរ៉ុប និងប្រទេសនានាដែលជានិន្នាការល្អសម្រាប់ការបង្កើតបរិយាកាសវិនិយោគ និងការធ្វើពិពិធកម្មភ្ញៀវទេសចរ ។ ទន្ទឹមនេះ វិស័យឯកជនជាច្រើនកាន់តែយល់ដឹង និង បានសម្រេចចិត្តវិនិយោគក្នុងខេត្តព្រះសីហនុ … Read more