រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

គណៈកម្មាធិការវិនិយោគកម្ពុជាអនុម័តលើសំណើចុះបញ្ជីក្រុមហ៊ុនថ្មី មានទុនសរុប 146 លានដុល្លារអាម៉េរិក

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោង​វិនិយោគជូនដល់ក្រុមហ៊ុនថ្មី​ចំនួន​ដប់​ដែល​មាន​ទុន​វិនិយោគ​សរុប​ចំនួន 146.45 លាន​ដុល្លារ​អាម៉េរិក និង​អាចបង្កើត​ការ​ងារ​ថ្មី​សរុបប្រមាណ​ 14,350 កន្លែង​។ គម្រោង​វិនិយោគ​ទាំង​ដប់​នេះ​រួម​មាន​៖ “CAMBODIAN TRANSMISSION II CO., LTD” ៖ គម្រោងអភិវឌ្ឍន៍អនុស្ថានីយ៍ និងខ្សែបញ្ជូនថាមពលអគ្គិសនី តង់ស្យុងខ្ពស់ 230​ គីឡូវ៉ុល ពីខេត្តកំពង់ចាម ទៅខេត្តក្រចេះ ក្នុងទុនវិនិយោគប្រមាណ 92.2 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 464 កន្លែង។ “HANTANG YIPIN LEISURE PRODUCTS (CAMBODIA) CO., LTD” ៖ គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងសម្ភារៈប្រើប្រាស់ (កៅអីផ្អែក កៅអីអង្គុយ តុ…) និងសម្ភារៈបន្ទាប់បន្សំ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិសេរីភ័ត្ត ឃុំពោធិ៍អង្ក្រង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ 8.9 លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន 3,618 កន្លែង។ “APOLLO PET PRODUCTS (CAMBODIA) … Read more

ពិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌល ជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ

ក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខនូវរថយន្ត Ford នៅក្នុងទីផ្សារប្រទេសកម្ពុជា បានរៀបចំកម្មវិធីសម្ពោធជាផ្លូវការ អគារតាំងបង្ហាញរថយន្ត និងមជ្ឍមណ្ឌលជួសជុលរថយន្ត Ford សាខាជ្រោយចង្វារ។ កម្មវិធីសម្ពោធនេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣​ ក្រោមអធិបតីភាពរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន Ford Motor Company ថ្នាក់ដឹកនាំក្រុមហ៊ុន RMA Group និងក្រុមហ៊ុន RMA Cambodia រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិប្រមាណជាង ១០០ នាក់។ ឆ្លៀតក្នុងឱកាសនេះដែរ លោក សេង វឹង នាយកគ្រប់គ្រងទូទៅផ្នែករថយន្តFord នៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖ “ សព្វថ្ងៃនេះក្រុមហ៊ុន Ford មានអគារតាំងបង្ហាញរថយន្តចំនួន ៣ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ និងចំនួន ២ ទៀតនៅតាមបណ្តាលខេត្តគឺ ខេត្តកំពង់ចាម និងខេត្តសៀមរាប ហើយខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយចំពោះពិធីសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្ត Ford សាខាទី ៦ … Read more

ទិញរថយន្តក្នុងក្តីស្រមៃដោយមិនចាំបាច់មានប្រាក់កក់ និងបង់រំលស់គ្មានការប្រាក់ដល់ទៅមួយឆ្នាំ

[ភ្នំពេញ – ថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៣] ផ្នែករថយន្ត Ford នៃ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.ក​ បានរៀបចំកម្មវិធី ពិធីចុះអនុស្សរណៈយោគយល់គ្នារវាង ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ម.កដែលជាក្រុមហ៊ុននាំចូល និងចែកចាយផ្តាច់មុខរថយន្ត​ ហ្វដ ប្រចាំប្រទេសកម្ពុជា​ និងធនាគារ វីង (ខេមបូឌា) ម.ក ដែលជាធនាគារឈានមុខគេនៅកម្ពុជា។​ លោក ហាន ប៉េង ក្វាង អគ្គនាយក ធនាគារ វីង បានមានប្រសាសន៍ថា៖ “យើងពិតជាមានសេចក្តីសោមន្សរីករាយ ដែលបានក្លាយជាដៃគូសហការជាមួយ ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ដើម្បីរួមគ្នាផ្តល់ដំណោះស្រាយដ៏មានសារៈសំខាន់មួយសម្រាប់អតិថិជន” ។ “យើងជឿជាក់ថាគ្រប់គ្នាស័ក្កិសមនឹងទទួលបានឱកាសក្លាយជាម្ចាស់រថយន្តក្នុងក្តីស្រមៃរបស់ពួកគេ។ ហើយយើងចង់ធ្វើឲ្យក្តីស្រមៃនោះក្លាយជាការពិត សម្រាប់អតិថិជនមិនថាជាប្រជាជនកម្ពុជា ឬជនជាតិបរទេសកំពុងរស់នៅប្រទេសកម្ពុជា នោះគឺអតិថិជនមិនបារម្មណ៍លើការចំណាយប្រាក់កក់ ហើយថែមទាំងមិនចំណាយបង់ការប្រាក់រហូតដល់ ១២ … Read more

ខេត្តកំពង់ចាមបង្កើតផ្សារសរីរាង្គដំបូងគេឱ្យកសិករលក់កសិផលមិនប៉ះពាល់សុខភាព

ក្នុងគោលបំណងលើកកំពស់ ដំណាំកសិកផលកសិករដែលគ្មានជាតិគីមី អាជ្ញាធរខេត្តកំពង់ចាមបានបង្កើតផ្សារសរីរាង្គដំបូងគេ ដែលមានឈ្មោះថា«ផ្សារណាត់» សម្រាប់ឱ្យពលរដ្ឋដាក់លក់បន្លែសរីរាង្គឬបន្លែសុវត្ថិភាពសម្រាប់លើកកម្ពស់សុខភាពឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមមានប្រសាសន៍ថា ការបង្កើតផ្សារនេះឡើងគឺដើម្បីផ្តល់ឱកាស ឱ្យកសិករបានដាក់ទិញទំនិញកសិផលរបស់ខ្លួន ដែលជាចំណែកដ៍សំខាន់ក្នុងការរកទីផ្សារជូនពួកគេ ដើម្បីរកប្រាក់កម្រៃបានកាន់តែប្រសើរ សម្រាប់ផ្គត់ផ្គត់ការចំណាយផ្សេងៗក្នុងគ្រួសារ។ ផ្សារណាត់នេះ គឺតម្រូវឱ្យលក់ផលិតផលកសិកម្ម រួមមានបន្លែ ផ្លែឈើស ត្រី សាច់ផ្សេៗ ជាប្រភេទសរីរាង្គ ឬអាហារសុវត្ថិភាព ដែលមិនមានជាតិគីមី មិនប៉ះពាល់សុខភាពដល់អ្នកទទួលទាន។ ឯកឧត្តមបញ្ជាក់ថា ការទទួលទានបន្លែសរីរាង្គឬបន្លែសុវត្ថិភាពនេះ គឺជួយឱ្យសុភាពយើងបានប្រសើរ មិនសូវមានជំងឺឈឺថ្កាត់ កាត់បន្ថយថវិកាក្នុងការចំណាយប្រាក់ព្យាបាលជំងឺផ្សេងៗ។ គួរបញ្ជាក់ថា ក្នុងមួយឆ្នាំៗផលិតផលស្រូវរបស់កសិករខេត្តកំពង់ចាម នៅសល់ប្រមាណជាង 2០ម៉ឺនតោន ដែលជាកង្វល់របស់អាជ្ញាធរក្នុងការស្វែងរកទីផ្សារជូនកសិករ។ ហើយការបង្កើតផ្សារនេះ គឺដើម្បីផ្តល់ឱកាសឱ្យកសិករអាចលក់ផលិតផល ស្វែងរកដៃគូលក់ផលិតផលចេញបានកាន់តែប្រសើរឡើង៕