ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។ បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។ ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។ China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ … Read more

នាយករដ្ឋមន្ត្រី​ថៃ ប្រកាស​ទ្រព្យ​សម្បត្តិ​ជា​សាធារណៈ

នាយករដ្ឋមន្ត្រី​ថៃ លោក Srettha ប្រកាស​ថា លោក​មាន​ទ្រព្យ​ជិត 19 លាន​ដុល្លារ​អាម៉េរិក ក្នុង​នោះ​មាន​រថយន្ត​ទំនើប​មួយ​គ្រឿងដែល​មាន​តម្លៃ​ជាង 1.4 លាន​ដុល្លារ​អាម៉េរិក និង​នាឡិកា​ចំនួន 38 គ្រឿង​​ផងដែរ​។ អង្គភាព​ជាតិ​​ប្រឆាំង​អំពើ​ពុក​រលួយ​ថៃ (NACC) កាល​ពី​ថ្ងៃទី 28 ធ្នូ បាន​ឱ្យ​ដឹង​ថា នាយករដ្ឋមន្ត្រី​ Srettha Thavisin និង​ជា​អតីតអ្នក​ជំនួញ​ផ្នែក​អចលនទ្រព្យ​ មាន​ទ្រព្យ​សម្បត្តិតម្លៃ​ជិត 660 លាន​បាត (ជាង 18.9 លាន​ដុល្លារ​អាម៉េរិក​)​។ ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​របស់​ប្រទេស​ថៃ តម្រូវ​ឱ្យ​មន្ត្រី​រាជការ​ប្រកាស​ទ្រព្យ​សម្បត្តិ​ និង​បំណុល​របស់​ខ្លួន​ និង​ភរិយា/ស្វាមី​ ក្នុង​រង្វង់ 60 ថ្ងៃ​ រាប់​ចាប់​ពី​ថ្ងៃ​ចូល​កាន់​តំណែង​។ យោង​តាម NACC នាយករដ្ឋមន្ត្រី​ថៃមាន​​សាច់​ប្រាក់​សុទ្ធ​មួយ​លាន​បាត (ជាង 28,700 ដុល្លារ​អាម៉េរិក)​, ជិត 69 លាន​បាត​ (ជាង 1.9 លាន​ដុល្លារ) ក្នុង​ធនាគារចំនួន 47 ស្ថាប័ន និង​ជាង 1.3 លាន​បាត … Read more

អូស្ត្រាលី​សាងសង់​អគារ​ឈើ​ខ្ពស់​បំផុត​លើ​ពិភពលោក​

អាជ្ញាធរ​ទីក្រុង​ Perth បាន​អនុម័ត​គម្រោង​សាងសង់​អគារ​កម្ពស់ 191.2 ម៉ែត្រ​ ដែល​ប្រើ​ប្រាស់​ឈើ​បន្ទះ​កុងផ្លាកេ​ផ្សំ​ជាមួយ​នឹង​បេតុង​ស្នូល​ដែក​ថែប​។ កាល​ពី​ថ្ងៃទី 05 តុលា​ អាជ្ញាធរទីក្រុង​ Perth បាន​អនុម័ត​សំណើ​សាងសង់​អគារ​កប់ពពក​ដែល​មាន​ឈ្មោះ​ថា C6 របស់​ Grange Development។​ យោង​តាម CNN អគារ​នេះ​នឹង​ខ្ពស់​ជាង​ជិត​ពីរ​ដង​បើធៀប​នឹង​អគារ​ឈើ-​បេតុង​ខ្ពស់​បំផុត​ក្នុង​លោក​នាបច្ចុប្បន្ន​។ ម្ចាស់​សំណង់​នេះ​ឱ្យ​ដឹង​ថា 42% នៃ​អគារ​នេះ​នឹង​សាងសង់​ពី​ឈើ​ ខណៈ​​សសរធ្វើ​ពី​បេតុង​ និង​ដែក​។ ក្រោយ​ពីបាន​​សាងសង់​រួច​រាល់​ អគរ C6 នឹង​បំបែក​កំណត់​ត្រា​អគារ​ឈើ​-បេតុង​ខ្ពស់​ជាង​គេ​លើ​ពិភពលោក​ Ascent នៅ​ទីក្រុង Milwaukee រដ្ឋ Wisconsin សហរដ្ឋ​អាម៉េរិក​ ដែល​មាន 25 ជាន់ ​កម្ពស់ 86 ម៉ែត្រ​។ C6 នឹង​ស្ថិត​នៅ​ក្នុង​ក្រុង Charles ភាគ​ខាង​ត្បូង​ទីក្រុង Perth និង​ខ្ពស់​ជាង​អគារ​កូន​កាត់​ឈើ​-បេតុង​ Atlassian Headquarters ​នៅ​ទីក្រុង Sydney នា​ពេល​ខាង​មុខ​។ Atlassian Headquarters ក៏ត្រូវ​បាន​សាងសង់​ដើម្បី​​បំបែក​កំណត់​ត្រា​របស់ Ascent … Read more

ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

(សហរដ្ឋ​អាម៉េរិក) – ខុន​ដូ​មួយ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Manhattan ទើបតែ​បាន​បំបែក​កំណត់ត្រា​ស្ដីពី​ថ្លៃ​ជួល​ដែល​ខ្ពស់បំផុត​នៅ​ទីក្រុង​នី​វ​យ៉​ក ដោយមាន​តម្លៃ 125,000 ដុល្លារ/ខែ។ អត្តសញ្ញាណ​របស់​អ្នក​ជួល​ខុន​ដូ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។ Jessica C. Campbell របស់ Nest Seekers International ដែលជា​ឈ្មួញ​ជើងសារ​ផ្នែក​អចលនទ្រព្យ​ឱ្យដឹងថា អ្នក​ជួល​បាន​យល់ព្រម​ភ្លាម​នៅក្នុង​ថ្ងៃ​មក​មើល​ខុន​ដូ។ «តម្លៃ​ជួល​បាន​បំបែក​កំណត់ត្រា​នៅ​កណ្ដាល​ទីក្រុង ប៉ុន្តែ​ក៏​ស័ក្ដិសម​ដែរ ព្រោះ​វា​ជា​កន្លែង​ដ៏​ថ្លៃថ្នូរ» Jessica C. បញ្ជាក់​ដូច្នេះ។ ជាមួយនឹង​តម្លៃ​ត្រូវ​បង់ 125,000 ដុល្លារ​ក្នុង​មួយខែ អតិថិជន​អាច​រស់នៅក្នុង​ខុន​ដូ​ទំហំ​ជាង 600 ម៉ែត្រការ៉េ​នៅ​ជាន់​ទី 20 និង 21 របស់​អគារ​ 100 Vandam។ យោងតាម Jessica C. នេះ​គឺជា​កន្លែង​ស្នាក់នៅ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​ឃើញ​នៅ​នី​វ​យ៉​ក។ ខុន​ដូ​ខាងលើ​មាន​បន្ទប់ដេក​ចំនួន 6 បន្ទប់ទឹក​ចំនួន 7 និង​អាច​មើលទៅ​កាន់​ទន្លេ Hudson កំពង់ផែ New York និង​រូបសំណាក Statue of Liberty យ៉ាង​ពេញភ្នែក។ … Read more

អ្នកជំនាញថា៖ តំរូវការទីផ្សារខុនដូតំលៃសមរម្យក្នុងក្រុងភ្នំពេញ នឹងកាន់តែមានការកើនឡើងសំរាប់អតិថិជនជាជនជាតិខ្មែរយេីង

ភ្នំពេញ ៖ ដោយសារទំហំនៃទីក្រុងភ្នំពេញកំពុងតែមានការរីកធំឡើងៗ ខណៈពេលប្រជាជននៅក្នុងក្រុង មានកំនើនជាបន្តបន្ទាប់ នាំអោយមានតំរូវការលំនៅដ្ឋានខ្ពស់។ លោក សំ សុខនឿន អគ្គនាយកក្រុមហ៊ុន KW Sen Sok និងជាអគ្គនាយកក្រុមហ៊ុន សេម អេសអិន រៀលធី បានមានប្រសាសន៍ថា តំរូវការទីផ្សារខុនដូតំលៃសមរម្យក្នុងក្រុងភ្នំពេញ កំពុងតែមានការកើនឡើង សំរាប់អតិថិជនជនជាតិខ្មែរ។ លោកបានបន្ថែមទៀតថា មូលហេតុដែលកំនើនខុនដូតំលៃសមរម្យកំពុងមានការកើនឡើង ព្រោះបណ្តាលមកពីកត្តា៤សំខាន់ៗ: 1. បុរីថ្មីៗកាន់តែឆ្ងាយពីក្រុងហេីយមានតំលៃខ្ពស់ទៅៗ ដែលធ្វើអោយអ្នកស្នាក់នៅក្នុងបុរីត្រូវចំណាយពេលវេលា ក្នុងការចូលមកក្នុងទីក្រុង ដើម្បីបំពេញការងារ។ 2. ដោយសារតែប្រជាជនក្នុងក្រុងមានការកើនឡើង នាំអោយមានការស្ទះចរាចរណ៍ 3. ដោយសារតែប្រជាជនខ្មែរ មានការយល់ដឹងពីរបៀបរស់នៅដែលមានស្តង់ដារប្រសើរជាងមុន ដូចជាហេដ្ឋារចនាសម្ព័ន្ធ ឧបករណ៍ប្រើប្រាស់ ផ្សារទំនើប សាលារៀន មន្ទីរពេទ្យ ។ល។ 4. និន្នាការរបស់អតិថិជនដែលទិញដីឆ្ងាយពីក្រុង ហើយកំពុងតែជួលផ្ទះនៅក្នុងទីក្រុងភ្នំពេញ នឹងងាកមកទិញខុនដូតំលៃសមរម្យវិញ ដោយហេតុថាការទិញខុនដូមានភាពងាយស្រួល ក្នុងការបង់ប្រាក់ ដែលអាចអោយពួកគាត់យកលុយពីការជួលផ្ទះ រឺលុយពីការបង់រំលោះដី ដែលនៅជាយក្រុង ជំនួសដោយការទិញខុនដូវិញ។ លើសពីនេះទៅទៀត ការទិញខុនដូគឺជាការទិញផ្ទះរស់នៅតែម្តង អាចអោយគាត់មានស្ថេរភាព និងផាសុកភាពសំរាប់គ្រួសារ … Read more

ខុនដូតម្លៃទាបថ្មីមួយ នឹងចាប់ផ្តើមសាងសង់នៅចុងសប្តាហ៍នេះ

ភ្នំពេញៈ ខុនដូតម្លៃទាបមួយដែលគ្រោងវិនិយោគទឹកប្រាក់ជាង 10លានដុល្លារអាមេរិកគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងសប្តាហ៍នេះហើយ។ លោក ទុយ ប៊ុន ភាគហ៊ុនិកក្រុមហ៊ុនលំនៅដ្ឋាន L កម្ពុជាភ្នំពេញ បានថ្លែងឲ្យដឹងតាមទូរស័ព្ទនារសៀលថ្ងៃទី7 ខែសីហានេះថា ការសាងសង់គ្រឹះរបស់ខុនដូកម្ពស់ 24ជាន់នេះនឹងចាប់ផ្តើមនៅថ្ងៃទី13 ខែសីហាខាងមុខនេះ និងគ្រោងបញ្ចប់ការសាងសង់ក្នុងរយៈពេល 3ឆ្នាំ។ ខុនដូនេះមានទីតាំងនៅតាមបណ្តោយផ្លូវចូលវត្តដំបូកខ្ពស់ ក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។ លោកបន្តថា ខុនដូនេះជាប្រភេទខុនដូមានតម្លៃទាបដែលមានមួយបន្ទប់គេង និងពីរបន្ទប់គេង និងលក់ក្នុងតម្លៃ800ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកបន្តថា “ខ្ញុំមិនព្រួយបារម្ភពីការលក់ទេ ព្រោះយើងមានអតិថិជនក្នុងដៃស្រាប់ ហើយបើលក់មិនដាច់ក៏ក្រុមហ៊ុនអាចប្រើប្រាស់ជាអគារសម្រាប់ជួលផងដែរ”។ ខុនដូនេះមានចំណតយានយន្តចំនួន6ជាន់ និងមានក្លឹបហាត់ប្រាណ Sky Bar ភោជនីយដ្ឋាន និងក្លិបហាត់ប្រាណនៅជាន់ទី24។ នេះជាគម្រោងទី6របស់ក្រុមហ៊ុនលំនៅដ្ឋានអឹល កម្ពុជាភ្នំពេញ។ ការទិញលក់ខុនដូនៅកម្ពុជាកំពុងចាប់ផ្តើមមានការកើនឡើង ពិសេសខុនដូសម្រាប់ប្រជាជនមានជីវភាពមធ្យម។ តាមការសិក្សារបស់ក្រុមហ៊ុនប៊ុណ្ណារៀលធីគ្រុប ដែលទើបបញ្ចប់កាលពីពេលថ្មីៗនេះបានរកឃើញថា ការលក់ខុនដូបានកើនពី60ភាគរយកាលពីឆ្នាំមុន ដល់61ភាគរយនៅក្នុងឆមាសទី1ឆ្នាំនេះ ធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារបានកើនឡើងជាង477,000យូនីត៕

ណត្ថិយា  អះអាងថា លុយទិញខុនដូបានមកពីមុខរបររបស់នាង

កញ្ញា ណត្ថិយា មានមហាជនជាច្រើនស្គាល់នាងតាមរយៈការសម្ដែងកាយវិការក្នុងបទចម្រៀង «សន្សំលុយចងដៃអូន» និងបទ «រាំតាមពូ» ដែលជាការបកស្រាយរបស់លោក ខេមរៈ សិរីមន្ដ។ ថ្មីៗនេះបានលេចឮដំណឹងថា ក្រោយពីបានចូលប្រឡូកសិល្បៈមួយប្រាវមក នាងអាចមានលទ្ធភាពទិញខុនដូ នៅម្ដុំផ្សារបឹងត្របែកបានហើយ។ ក្រោយពីទទួលបានប្រជាប្រិយភាពមួយប្រាវរួចមក ស្រាប់តែបាត់មុខនាងឈឹង។ ធ្វើឱ្យអ្នកគាំទ្រនាងគិតថា នាងទំនងជាបោះបង់ចោលសិល្បៈទៅចាប់យកអាជីវកម្មថ្មីតាមរយៈការបើកហាងសាឡនពេញទំហឹងហើយមើលទៅ  តែផ្ទុយទៅវិញមិនត្រឹមតែនាងមិនបោះបង់ចោលអាជីពសិល្បៈប៉ុណ្ណោះទេ ថែមទាំងមានដំណឹងល្អជាមួយការទិញខុនដូទៀតផង។ ជាមួយនឹងដំណឹងរីករាយនេះមានអ្នកគាំទ្រនាងជាច្រើនបានសរសើរពីសមត្ថភាពរបស់នាង ដ្បិតអីនាងទើបតែចូលប្រឡូកសិល្បៈបានមួយប្រាវសោះ តែអាចមានលទ្ធភាពទិញខុនដូរស់នៅបាត់ទៅហើយ។ កញ្ញា ណត្ថិយាបានលើកឡើងថា សូមអ្នកគាំទ្រនាងទាំងអស់កុំមានការយល់ច្រឡំឱ្យសោះទៅលើការទិញខុនដូនេះ ព្រោះវាជាលុយរបស់នាងសុទ្ធសាធ។ នាងបញ្ជាក់ថា៖ «ខ្ញុំទិញវាក្នុងតម្លៃជាង10ម៉ឺនដុល្លារ ហើយលុយទិញខុនដូនេះជាលុយដែលបានមកពីការរកស៊ីធ្វើការរបស់ខ្ញុំនាពេលកន្លងមក។ ពេលសម្រេចចិត្ដទិញខុនដូ  ខ្ញុំបានគិតគូរវែងឆ្ងាយណាស់ ដោយសារទីតាំងនៅចំកណ្ដាលក្រុង ដូច្នេះខ្ញុំមិនបាច់ជួលកន្លែងបើកហាងលក់ផលិតផលអ្វីទេ ខ្ញុំយកកន្លែងរស់នៅធ្វើជាការិយាល័យសម្រាប់ដាក់លក់ផលិតផលតែម្ដង»។ ជាមួយនឹងការដកខ្លួនមួយរយៈនោះនាងប្រាប់ថា នាងមិនបានឈប់ពីការងារសិល្បៈទេ គ្រាន់តែមួយរយៈមុននាងរវល់រៀបចំរបររកស៊ីឱ្យមានដំណើរការល្អសិន  ដូច្នេះហើយទើបនាងរយាលពុំបានចេញមុខក្នុងសិល្បៈ។ នាងបញ្ជាក់ថា៖ «ហាងសាឡនរបស់ខ្ញុំបានផ្អាកដំណើរការទៅហើយ​ ដោយ​សារ​តែខ្ញុំគ្មានពេលមើលការខុសត្រូវ ព្រោះខ្ញុំរស់នៅភ្នំពេញតែម្នាក់ឯង រីឯបងប្អូនរស់នៅឯខេត្ដបាត់ដំបងទាំងអស់ ចង់ឱ្យពួកគាត់ជួយក៏មិនកើត ដូច្នេះទើបខ្ញុំសម្រេចបិទហាងសាឡននៅភ្នំពេញនេះចោល ហើយទៅបើកហាងលក់បុកល្ហុងនៅឯខេត្ដបាត់ដំបងវិញ»។ តារាសម្ដែងរូបនេះបន្ដថា ​ទោះបីជានាងបិទហាងសាឡនពិតមែន ប៉ុន្ដែមុខរបរលក់ផលិតផលថែរក្សាសម្ផស្សដែលបានដំណើរការជាយូរមកហើយនោះ  នាងនៅតែបន្ដលក់តាមរយៈ Online ដោយនាងពុំបានបោះបង់ចោលទេ។ រីឯហាងបុកល្ហុង ដែលចំណាយទុនជិតមួយម៉ឺនដុល្លារសម្រាប់ដំណើរការនោះ នាងត្រូវទុកឱ្យបងស្រីរបស់នាងជាអ្នកមើលការខុសត្រូវជំនួស៕ … Read more

ខុនដូតម្លៃ 10លានដុល្លារសម្រាប់ប្រជាជនមានជីវភាពមធ្យមត្រៀមសាងសង់

ភ្នំពេញៈ ក្រុមហ៊ុនលំនៅដ្ឋាន អឹលកម្ពុជាភ្នំពេញ គ្រោងបោះទុន10លានដុល្លារដើម្បីសាងសង់ខុនដូថ្មីមួយសម្រាប់ប្រជាជនមានជីវភាពមធ្យមស្ថិតក្នុងសង្កាត់បឹងទំពុន រាជធានីភ្នំពេញ។ លោក ទុយ ប៊ុន ម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនលំនៅដ្ឋានអឹលកម្ពុជាភ្នំពេញបានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី20 កក្កដានេះថា ខុនដូនេះនឹងសាងសង់នៅខែសីហាខាងមុខនេះ ដោយមានផ្ទះសរុបចំនួនជាង400យូនីត និងមានកម្ពស់22ជាន់ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងចូលវត្តដំបូកខ្ពស់ចម្ងាយប្រមាណ300ម៉ែត្រ។ លោកបន្តថា ផ្ទះក្នុងគម្រោងនេះមានទំហំចាប់ពីជាង32ម៉ែត្រការ៉េ រហូតដល់ជាង60ម៉ែត្រការ៉េ និងលក់ក្នុងតម្លៃ800ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លោកបន្តថា អគារខុនដូកម្ពស់22ជាន់នេះនឹងទុក5ជាន់សម្រាប់ចំណតយានយន្ត និងមានក្លឹបហាត់ប្រាណ ព្រមទាំងSky Barផងដែរ ដើម្បីបម្រើដល់ការកម្សាន្ត និងសុខមាលភាពរបស់អ្នករស់នៅលើអគារនេះ។ លោកបន្តថា អគារនេះសាងសង់នៅលើផ្ទៃដីជាង2,000ម៉ែត្រការ៉េ និងគ្រោងបញ្ចប់ការសាងសង់រយៈពេល2ឆ្នាំកន្លះខាងមុខនេះ។ យោងតាមការសិក្សារបស់ក្រុមហ៊ុន CBRE Cambodia បានរកឃើញថា គិតរហូតដល់ដំណាច់ឆ្នាំនេះ ខុនដូចំនួន7,000យូនីតទៀតនឹងដាក់ចូលទីផ្សារ ខណៈខុនដូចំនួន5,000យូនីតបាន និងកំពុងប្រើប្រាស់នៅលើទីផ្សាររួចហើយ។ អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុនCBRE CAMBODIAបានថ្លែងថា ទីផ្សារខុនដូបច្ចុប្បន្ននៅតែដំណើរការលក់បានជាធម្មតា ប៉ុន្តែខុនដូដែលផ្តោតលើប្រជាជនមានជីវភាពមធ្យមមានទីផ្សារល្អជាងខុនដូដែលមានតម្លៃខ្ពស់៕

ខុនដូចំនួន 7,000 យូនីតទៀត នឹងដាក់ចូលទីផ្សារក្នុងឆ្នាំនេះ

ភ្នំពេញៈ ខុនដូចំនួន 7,000យូនីតទៀត នឹងដាក់ចូលទីផ្សារនៅឆ្នាំនេះ ខណៈការលក់ស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។ អ្នកនាង អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានថ្លែងឲ្យដឹងតាមទូរស័ព្ទនាព្រឹកថ្ងៃទី12 កក្កដានេះថា តាមការព្យាករចំនួនខុនដូផ្គត់ផ្គង់ចូលទីផ្សារនឹងកើនដល់ 7,000យូនីតបន្ថែមទៀត ដែលធ្វើឲ្យចំនួនខុនដូផ្គត់ផ្គង់​ចូលទីផ្សារសរុបកើនដល់ប្រមាណ 12,000យូនីត គិតត្រឹមដំណាច់ឆ្នាំ2017នេះ។ អ្នកនាងបន្តថា ការលក់នៅតែដំណើការសម្រាប់ខុនដូដែលផ្តោតលើ​ប្រជាជនមានជីវភាពមធ្យម ប៉ុន្តែខុនដូដែលមានតម្លៃថ្លៃផ្តោតលើប្រជាជនមានជីវភាពធូរធារខ្លាំងមានការលក់យឺតបន្តិច។ អ្នកនាងបន្តថា “វាមិនមានអ្វីគួរឲ្យបារម្ភនោះទេ បើទោះជាមានការបារម្ភពី​ការផ្គត់ផ្គង់លើសតម្រូវការក្តី ប៉ុន្តែទីផ្សារជាក់ស្តែងមិនមានបញ្ហានោះទេ”។ អ្នកនាងបន្តថា “យើងពិតជាមានការលំបាកក្នុងការប្រមូលទិន្នន័យពីការលក់ ដោយ​សារគម្រោងខុនដូនីមួយៗ មិនបង្ហាញពីតម្លាភាពនៃការលក់របស់ពួកគេនោះទេ”។ ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ា​ងបានថ្លែងថា ការទិញខុនដូសម្រាប់វិនិយោគមិនសូវមានច្រើននោះទេ ដោយ​សារមិនសូវមានភាពចំណេញ និងពិបាកលក់ចេញ ប៉ុន្តែតម្លៃដីធ្លី និងផ្ទះនៅតាមបុរីនានាបានបន្តកើនឡើង និងមានតម្រូវការច្រើន។ លោកបន្តថា ការវិនិយោគខុនដូច្រើន មិនមាន​បញ្ហាក្នុងទីផ្សារនោះទេ វាអាស្រ័យលើពេលវេលាប៉ុណ្ណោះ៕