រថយន្ត Ford Ranger 2024 បានបង្ហាញខ្លួនក្នុងទីផ្សារប្រទេសកម្ពុជាហើយ!

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ២០២៤ ផ្នែកលក់រថយន្ត ហ្វដ នៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) – RMA (Cambodia) PLC បានធ្វើពិធីដាក់បង្ហាញជាផ្លូវការរថយន្ត Ford Ranger ស៊េរីឆ្នាំ2024 ក្រោមអធិបតីភាពរបស់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) និង​លោក David Jeffrey នាយកគ្រប់គ្រងប្រចាំតំបន់ទីផ្សារអាស៊ីប៉ាស៊ីហ្វិក និងកូរ៉េខាងត្បូង នៃក្រុមហ៊ុន Ford Motor Company រួមទាំងគណៈគ្រប់គ្រង បុគ្គលិកនៃក្រុមហ៊ុន អ អិម អេ (ខេមបូឌា) ភ្ញៀវកិត្តិយស អតិថិជនហ្វដ និងមិត្តអ្នកសារព័ត៌មានចូលរួមប្រមាណជាង 2,000 នាក់ នៅមជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ – The … Read more

ប្រព័ន្ធ​ផ្កាយ​មាន​ភព​​ 6 នេះ ត្រូវ​បានសង្ស័យ​ថា «មាន​ជីវិត​ឆ្លាតវៃ»

អ្នក​វិទ្យាសាស្ត្រ​ជឿ​ថា អាច​រក​ឃើញ​បច្ចេកវិទ្យា​ពី​ភព​ផែនដី​ នៅ​ក្នុង​ប្រព័ន្ធ​ផ្កាយ HD 110067 ជា​ទី​ដែល​មាន​ភព​រហូត​ដល់ 6 កំពុង​វិល​ជុំវិញ​គ្នា​យ៉ាង​ល្អ​ឥតខ្ចោះ។ ត្រូវ​បាន​រកឃើញ​កាល​ពី​ឆ្នាំ 2023 ប្រព័ន្ធ​ HD 110067 ដែល​មាន​ផ្កាយ​ក្រិន​ពណ៌​ទឹក​ក្រូច​នៅ​ចំកណ្ដាល​ ហើយ​នៅ​​ជុំវិញ​គឺជា​ភព​ចំនួន​ 6 ដែល​មាន​គន្លង​គោចរ​ប្រទាក់​ក្រឡា​គ្នា​យ៉ាង​ល្អ​ឥត​ខ្ចោះ ដែល​ហៅ​ថា orbital resonance ត្រូវ​បាន​អ្នក​វិទ្យាសាស្ត្រ​យល់​ថា អាច​មាន​វត្តមាន​នៃ​ភាវៈរស់​។ ភព​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ផ្កាយ​មេ​របស់​វា​បំផុត​ បញ្ចប់​ការ​វិល​មួយ​ជុំ (មួយ​ឆ្នាំ​) ​ក្នុង​រយៈ​ពេល​ 9.1 ថ្ងៃ​របស់​ផែនដី​ ខណៈ​បណ្ដា​ភព​ជា​បន្ត​បន្ទាប់​មាន​គន្លង​គោចរ​ដែល​មាន​រយៈ​ពេល​ 13.6 ថ្ងៃ​, 20.5 ថ្ងៃ​, 30.8 ថ្ងៃ​, 41 ថ្ងៃ​ និង​ 54.7 ថ្ងៃ​។ ដូច្នេះ សមាមាត្រ​នៃ​ឥទ្ធិពល​រវាង​ភព​ដែល​នៅ​ក្បែរ​គ្នា​ក្នុង​ប្រព័ន្ធ​ផ្កាយ​នេះ​គឺ 3:2, 3:2, 3:2, 4:3 និង​ 4:3 ។ យោង​តាម​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​ដែល​ទើប​ត្រូវ​បាន​ប្រកាស​លើ​ទស្សនាវដ្ដីវិទ្យាសាស្ត្រ Research Notes of the AAS ភាព​ប្រទាក់​ក្រឡា​គ្នា​ល្អ​ឥតខ្ចោះ​នេះ​ ជួយ​ឱ្យ​ភព​ទាំង​ … Read more

យាន​អវកាស​របស់​រុស្ស៊ី នាំ​យក​ក្រូច​ឃ្វិច និង​ស៊ុត​ក្រួច​ឡើង​ទៅ​កាន់​អវកាស​

យាន​អវកាស​ Progress MS-25 របស់​រុស្ស៊ី ដែល​ត្រូវ​បាន​បាញ់​បង្ហោះ​កាល​ពី​ថ្ងៃទី 01 ខែ​ធ្នូ និង​នាំ​យក​ទំនិញ​ពិសេស​ៗ​មួយចំនួន​ឡើង​ទៅ​កាន់​ស្ថានីយ​អវកាស​អន្តរ​ជាតិ​ (ISS) បាន​ហោះ​ដល់​គោល​ដៅ​​កាល​ពី​ថ្ងៃទី 03 ធ្នូ​ 2023​។ ទំនិញ​ដែល​យាន​អវកាស​នេះ​នាំ​យក​ទៅ​កាន់​ ISS រួម​មាន​ដូច​ជា ក្រូច​ពោធិ៍​សាត់ ក្រូច​ឃ្វិច និងអាហារ​សម្រាប់​ឆ្នាំ​ថ្មី និង​ស្បៀង​អាហារ​ដទៃ​ទៀត​ រួម​នឹង​ ស៊ុត​សត្វ​ក្រួច​ជប៉ុន 48 គ្រាប់សម្រាប់​ការ​ពិសោធ​នៅ​ទីអវកាស​ផងដែរ​។ យាន​អវកាស​នេះ​ក៏​ដឹក​ជញ្ជូន​ទំនិញ​រាប់​តោន​ផ្សេង​ទៀត​ រួម​មាន ​ឥន្ធនៈ ទឹក ឧបករណ៍​វេជ្ជសាស្ត្រ និង​សម្លៀក​បំពាក់ជា​ដើម​​។ យាន​ Progress MS-25 របស់​រុស្ស៊ី នឹង​ស្ថិត​នៅ​ ISS ចំនួន 179 ថ្ងៃ​។

ផ្លែ​ឈើ​​ដែល​​អ្នកជំងឺ​ទឹកនោមផ្អែម អាច​បរិភោគ​បាន​

អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​តែងតែ​ត្រូវបាន​វេជ្ជបណ្ឌិត​ណែនាំ​ឱ្យ​យកចិត្តទុកដាក់​លើ​រប​ប​អាហារ​ប្រចាំថ្ងៃ។ ពួកគេ​ត្រូវបាន​ណែ​នាំឱ្យ​ចៀសវាង​ការបរិភោគ​ប្រភេទ​អាហារ​ដែលមាន​ជាតិ​ផ្អែម ព្រោះ​អាចធ្វើឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើនឡើងខ្ពស់​។ ក៏ប៉ុន្តែ ប្រការ​នោះ​មិនមែន​មានន័យថា អ្នកជំងឺ​ទឹកនោមផ្អែម​មិនអាច​បរិភោគ​អាហារសម្រន់​បាន​នោះឡើយ។ មាន​អាហារសម្រន់​ជាច្រើន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគ ពិសេស​គឺ​ផ្លែ​ឈើ​ស្រស់​។ ខាងក្រោម​នេះ​គឺជា​ផ្លែ​ឈើ​ស្រស់​​​មួយចំនួន​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​អាច​បរិភោគបាន៖ ប្រភេទ​ផ្លែ​ប៊ើ​រី (berry) ប្រភេទ​ផ្លែ​ប៊ើរី មាន​ផ្ទុក​ជាតិ​ស្ករ​តិចតួច និង​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​បឺ ធ្វើឱ្យ​ពួកវា​ក្លាយជា​ជម្រើស​ដ៏​ល្អ​សម្រាប់​អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម។ ផ្លែឈើ​ដែល​ស្ថិតក្នុង​ក្រុម​ប៊ើ​​រី (berry) រួមមាន ស្ត្រូ​ប៊ើ​រី (strawberry), រ៉ា​ស​ប៊ើរី (raspberry), ប្លូ​ប៊ើ​រី (blueberry), ឈើ​រី (cherry)។ល។ ផ្លែ​ប៉ោម ដោយសារតែ​សម្បូរ​ជាតិ​សរសៃ​ហ្វា​យ​ប៊ើ និង​មាន​ផ្ទុក​ជាតិ​ស្ករ​ក្នុង​កម្រិត​ទាប ដូច្នេះ ផ្លែ​ប៉ោម​ក៏​ជា​ជម្រើស​ល្អ​សម្រាប់​​អ្នកជំងឺ​ទឹកនោមផ្អែម។ ក្រូចពោធិ៍សាត់ ក្រូចពោធិ៍សាត់​សម្បូរ​វីតាមីន​សេ ក៏​ដូច​ជា​​សរសៃ​ហ្វា​យ​ប៊ើ​រ ដូច្នេះ​វា​ក៏​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម។ ក៏ប៉ុន្តែ ប្រការ​សំខាន់​គឺ​ត្រូវ​បរិភោគ​ក្នុង​កម្រិត​សមល្មម ព្រោះ​ពួកវា​ក៏មាន​ផ្ទុក​ជាតិ​ស្ករ​។ ជា​ការ​ល្អ​បំផុត​ អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ទៅ​ប្រឹក្សា​យោបល់​ជាមួយ​វេជ្ជ​បណ្ឌិត​ជំនាញ​ មុន​នឹង​បរិភោគ​៕

Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត 2.0L Bi-Turbo ត្រូវ​បាន​ដាក់​សម្ពោធ​ជា​ផ្លូវ​ការ​

(ភ្នំពេញ-ថ្ងៃទី 28 ខែមេសា ឆ្នាំ 2023) – ជួបគ្នា​ម្ដងទៀត​ហើយ​ជាមួយ​នឹង​ព្រឹត្តិការណ៍​ដ៏អស្ចារ្យ​ដែល​ត្រូវ​​បាន​រៀប​ចំ​ឡើយ​ដោយ​ក្រុម​ហ៊ុន​ អ អិម អេ (ខេមបូឌា) ម.ក ផ្នែក​រថយន្ត​ Ford នោះ​គឺ​ពិធីសម្ពោធ​ជា​ផ្លូវ​ការ​រថយន្ត​ Ford Ranger Raptor ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ 2023 ដែល​កម្មវិធី​នេះ​បាន​ប្រារព្ធ​ឡើង​​នៅ​ ដឹ ព្រេមៀ សេនធ័រ សែន​សុខ​ ដែល​មាន​ភ្ញៀវ​កិត្តិយស​អញ្ជើញ​ចូល​រួម​ប្រមាណ​ជាង 3,000 នាក់​។ កម្មវិធី​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ណែនាំ​នូវ​ជម្រើស​ម៉ាស៊ីន​ថ្មី​មួយ​ទៀត​ដល់​អតិថិជន នោះ​គឺ​ម៉ាស៊ីន​ម៉ាស៊ូត​ 2.0L Bi-Turbo (Diesel) ស៊េរី​ឆ្នាំ​ 2023​ ដែល​ជា​ប្រភេទ​ម៉ាស៊ីន​មាន​កម្លាំង​ខ្លាំង​ សន្សំ​សំចៃ​ខ្ពស់​ និង​ទទួល​បាន​ការ​ពេញ​និយម​យ៉ាង​ច្រើន​កុះករ​ពី​សំណាក់​អតិថិជន​។ ចំណុច​ដែល​កាន់​តែ​ពិសេស​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​នោះ​គឺ​ តម្លៃ​បង់​ពន្ធ​ផ្លូវ​សម្រាប់​រថយន្ត​ទំនើប​ Ford Ranger Raptor ស៊េរី​ឆ្នាំ​ 2023 ម៉ាស៊ីន​ម៉ាស៊ូត​មួយ​នេះ​គឺ​ត្រឹម​តែ​ 20 ម៉ឺន​រៀល​តែ​ប៉ុណ្ណោះ​។ អតិថិជន​ដែល​ទទួល​បាន​បទ​ពិសោធន៍​ដ៏​អស្ចារ្យ​នៃ​ការ​បើកបរ​សាក​ល្បង​រថយន្ត​ Ford Ranger … Read more

សំណួរ-ចម្លើយ ពាក់ព័ន្ធនឹងសុខភាពពេលមានគភ៌ ដែលស្រ្តីទាំងអស់គួរដឹង…

ឡារ៉ែនជឿថា នារីៗយើងទាំងអស់ អ្នកណាៗក៏ត្រូវតែមានគ្រួសារ(ស្វាមី) និងត្រៀមខ្លួនសម្រាប់ការមានផ្ទៃពោះដូចគ្នា ដូច្នេះដើម្បីជាចំណេះដឹងសម្រាប់ត្រៀមខ្លួនក្នុងការមានគភ៌ និងដើម្បីថែរក្សាសុខភាពរបស់ខ្លួនឯង និងកូនក្នុងផ្ទៃក្នុងអំឡុងពេលតាំងគភ៌នោះ ខាងក្រោមនេះគឺជាសំណួររបស់ស្ត្រីមានគភ៌ និងចម្លើយរបស់គ្រូពេទ្យជំនាញ ដែលឡារ៉ែនសូមលើកយកមកជម្រាបជូនសម្រាប់ស្ត្រីដែលកំពុងត្រៀមខ្លួនធ្វើជាម្ដាយថ្មោងថ្មីទុកជាចំណេះដឹង…។ តើកុំព្យូទ័រ មានផលប៉ះពាល់ដល់កូននៅក្នុងផ្ទៃឬទេ? Q . មុនពេលមានផ្ទៃពោះ នាងខ្ញុំតែងអង្គុយលេងកុំព្យូទ័រជាច្រើនម៉ោងរៀងរាល់យប់ ដោយដាក់(កុំព្យូទ័រ លែបថប់)នៅចំ​ពីមុខក្បាល​ពោះ ឥលូវនេះ នាងខ្ញុំមានផ្ទៃពោះហើយ តែក៏នៅតែធ្វើបែបហ្នឹងរហូត…នាងខ្ញុំចង់សួរថា តើវាអាចមានបញ្ហា ឬគ្រោះថ្នាក់អ្វីដល់កូននៅក្នុងផ្ទៃឬក៏អត់? A . នៅមិនទាន់មានរបាយការណ៍ ឬលទ្ធផលនៃការស្រាវជ្រាវណាមួយនិយាយថា រលកកាំរស្មីពីកុំព្យូទ័រធ្វើឱ្យមានផលប៉ះពាល់ដល់ទារកដែល​នៅក្នុងផ្ទៃនៅឡើយ តែជាប្រក្រតីសម្រាប់ស្ត្រីមានគភ៌ លោកគ្រូពេទ្យតែងណែនាំមិនឱ្យដាក់វត្ថុអ្វីនៅលើក្បាលពោះ លើករបស់របរធ្ងន់ៗ ឬធ្វើលំហាត់ប្រាណក្នុងក្បាច់ដែលនាំឱ្យប៉ះពាល់ខ្លាំងដល់បរិវេណក្បាលពោះឡើយ។ ស្ត្រីមានគភ៌ចូលចិត្តញ៉ាំអាហារហឹរៗ Q . ជាធម្មតា នាងខ្ញុំមិនញ៉ាំហឹរពេកទេ តែមានចម្ងល់ថា តើពិតមែនឬ បើអ្នកម្តាយញ៉ាំអាហារហឹរៗ នឹងធ្វើឱ្យទឹកភ្លោះឡើងក្តៅ និងធ្វើឱ្យកូនក្រហាយខ្លួន ពិបាកទ្រាំ?។ A . រសជាតិរបស់អាហារដែលស្ត្រីមានគភ៌ទទួលទាន គ្មានផលប៉ះពាល់ដល់ទឹកភ្លោះទេ។ មានផ្ទៃពោះ ហើយចង់ញ៉ាំផ្លែទុរេន Q . ក្នុងពេលមានផ្ទៃពោះ ស្រាប់តែចង់ញ៉ាំទុរេន មិនដឹងថាមកពីហេតុអ្វី? ចង់ញ៉ាំមែនទែន! … Read more

អាហារសម្រាប់ស្ត្រីមានគភ៌ ៈ វីតាមីន A & D ត្រូវញ៉ាំឱ្យមានតុល្យភាព

វីតាមីនផ្សេងៗសុទ្ធតែមានភាពចាំបាច់ចំពោះរាងកាយទាំងអស់ តែបើបានទទួលច្រើន ឬតិចជ្រុលពេក ក៏អាចធ្វើឱ្យ​មាន​​ផលអាក្រក់បានដូចគ្នា ជាពិសេស វីតាមីន A និងវីតាមីន D បើបានទទួលច្រើនជ្រុលពេក នឹងពិបាកក្នុងការកម្ចាត់ចេញពីរាងកាយវិញ និង​អាចធ្វើ​ឱ្យមានគ្រោះថ្នាក់ដល់ស្ត្រីមានគភ៌ និងទារកក្នុងផ្ទៃបាន។ វីតាមីន A ក្រៅពីមានផលដល់ការរីកចម្រើនធំធាត់ ការកសាងឆ្អឹង និងប្រព័ន្ធបន្តពូជហើយ នៅអាចការពារការឆ្លងមេរោគក្នុងប្រព័ន្ធ​រំលាយ​អាហារ ប្រព័ន្ធដកដង្ហើម និងប្រព័ន្ធបន្ទោរបង់ទឹកមូត្រ និងចាំបាច់ចំពោះរាងកាយក្នុងការបំបែកខ្លួនរបស់កោសិកាទៀតផង។ តែបើទទួលបានវីតាមីន A ច្រើនជ្រុលពេកក្នុងត្រីមាសដំបូងនៃការមានគភ៌ នឹងធ្វើឱ្យកើតសភាវរលូតបុត្រ ឬទារកពិការពី​កំណើត ហើយថ្លើមរបស់ស្ត្រីមានគភ៌នឹងធ្វើការខុសប្រក្រតី ដោយសាតែមានការប្រមូលសន្សំវីតាមីន A ច្រើននៅក្នុងថ្លើម។ កើតសភាវឆ្អឹងពុក មានអាការក្អួតចង្អោ ឈឺក្បាល វិលមុខ និងស្រវាំងភ្នែក ជាដើម។ ស្ត្រីមានគភ៌គួរទទួលវីតាមីន A ក្នុងបរិមាណ 770ម៉ៃក្រូក្រាម ឬស្មើនឹងការញ៉ាំបន្លែផ្លែឈើយ៉ាងតិចបំផុតក្នុង 1ថ្ងៃ 5 ចំណែក(5 ក្តាប់ ឬប្រមាណ 1/2 គីឡូក្រាម)នឹងបានវីតាមីន សារធាតុរ៉ែគ្រប់គ្រាន់ចំពោះតម្រូវការរបស់រាងកាយ។ អាហារដែលមានវីតាមីន A មានដូចជា មើមការ៉ុត ម្ទេសបុក … Read more

ចង់ឱ្យកូនចេញមកស្បែកស្អាត សុខភាពល្អ ស្រ្តីមានគភ៌ត្រូវញ៉ាំអាហារ 6យ៉ាងនេះ ធានាថាមិនខុសបំណង!…

ការមើលថែទាំសុខភាពរបស់ស្រ្តីមានគភ៌ ចម្បងៗក៏គឺ ការយកចិត្តទុកដាក់លើការជ្រើសរើសញ៉ាំអាហារដែលមានប្រយោជន៍ដល់រាងកាយ ព្រោះអាហារដែលល្អពិតជាជួយចិញ្ចឹម និងបំប៉នសុខភាពទារកក្នុងគភ៌ទៅដំណាលគ្នានឹងសុខភាពរបស់ម្ដាយដែរ។ តែបើស្រ្តីមានគភ៌ចង់ឱ្យកូនមានស្បែកសស្អាត សាច់ឈាមស្រស់ថ្លាមានសុខភាពល្អវិញនោះ តើត្រូវញ៉ាំអាហារអ្វីខ្លះទៅ?។ ថ្ងៃនេះ យើងមានអាហារដែលស្រ្តីមានគភ៌ញ៉ាំទៅហើយ កូនតូចនឹងមានស្បែកសស្អាតមកជម្រាបជូន…តើមានអ្វីខ្លះនោះ យើងនាំគ្នាតាមដានដូចតទៅ ៖ 1-ដូងខ្ចី ផ្លែដូងខ្ចី ជាផ្លែឈើដែលសម្បូរទៅដោយសារធាតុអាហារដែលមានប្រយោជន៍ជាច្រើន មិនថាតែកាល់ស្យូម ជាតិដែក ប៉ូតាស្យូម វីតាមីនB អាស៊ីតអាមីណូ និងថែមទាំងប្រកបទៅដោយអ័រម៉ូនអេស្រ្តូជេនខ្ពស់ ដែលជួយជំរុញការសាងខូឡាជេន និងអ៊ីឡាស្ទិកនៅលើស្បែក ជួយឱ្យស្បែកស្អាតភ្លឺថ្លា ទន់ម៉ដ្ឋខៃ និងថែមទាំងជួយបណ្ដេញវត្ថុអាក្រក់ផ្សេងៗចេញពីរាងកាយ បង្កើនប្រព័ន្ធប្រឆាំងជំងឺ កាត់បន្ថយអាការរាករូស និងជួយសម្រាលអាការអាស៊ីតហូរបញ្រ្ចាសសម្រាប់ស្រ្តីជាម្ដាយទៀតផង ដែលយើងអាចហៅបានថា ញ៉ាំចូលទៅហើយ នឹងល្អទាំងម្ដាយ រហូតដល់ទារកក្នុងគភ៌យ៉ាងពិតប្រាកដ។ 2-ផ្លែឈើរសជាតិជូរ ឬផ្លែប៊ើរីផ្សេងៗ ដែលនឹងយកមកញ៉ាំជាទឹកផ្លែឈើស្រស់ៗក៏បានដូចគ្នា មិនថាតែក្រូចឆ្មារ ក្រូចពោធិ៍សាត់ ស្រ្តប៊ើរី ប្លូ៊ប៊ើរី រ៉ាស់ប៊ើរី ម្នាស់ ឬទំពាំងបាយជូរ។ល។ ផ្លែឈើរសជាតិជូរទាំងអស់នោះមានវីតាមីនខ្ពស់ណាស់ និងនៅមានអាស៊ីតAHA ដែលចូលទៅថែបំប៉នស្បែកដោយផ្ទាល់ ជាសារធាតុប្រឆាំងរ៉ាឌីកាល់សេរី ជំរុញការសាងខូឡាជេន ជួយបំប៉នស្បែកឱ្យសថ្លាសុខភាពល្អ ជួយឱ្យកោសិកាស្បែករឹងប៉ឹង ពណ៌ស្បែកស្មើមិនមានស្នាមអុចខ្មៅ និងអាចជួយសាងក្រោះការពារដែលរឹងមាំឱ្យស្បែកអាចតតាំងនឹងសភាវមិនល្អបានទាំងអ្នកម្ដាយ និងកូនក្នុងផ្ទៃ។ 3-សាច់ត្រី … Read more

អាការបន្តិចឈឺនេះ បន្តិចឈឺនោះ គួរឱ្យធុញទ្រាន់ក្នុងអំឡុងពេលមានគភ៌

មានមិត្តភ័ក្តិរបស់នាងខ្ញុំ(អ្នកគ្រូ ឆវី)ម្នាក់តែងតែរអ៊ូឱ្យនាងខ្ញុំបានឮជាញឹកញាប់ថា គាត់ទើបតែចាប់ផ្តើមពពោះទេ តែហេតុអីបានជាចេះតែឈឺក្បាល ឈឺខ្នង ឈឺស្មា ឆ្អល់ពោះ អាហារមិនសូវរំលាយ លនិងល មិនឈប់ឈរសោះដូច្នេះ?។ ពេល​បានឮហើយ ធ្វើឱ្យនឹកអាណឹតអ្នកមានផ្ទៃពោះមែនទែន ព្រោះទម្រាំតែឆ្លងផុតរយៈពេល 9ខែនៃការពពោះជាទីស្រឡាញ់មួយនេះបាន អ្នក​ម្តាយគ្រប់រូបសុទ្ធតែត្រូវឆ្លងកាត់ឧបសគ្គដែលធ្វើឱ្យមានកង្វល់ និងរៀនយល់ដឹងពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលកើតឡើងនេះ​ឱ្យ​បានសឹងតែគ្រប់គ្នាទាំងអស់ ដូច្នេះមិនមែនត្រឹមតែជាការមើលថែទាំរាងកាយ និងសុខភាពឱ្យរឹងមាំប៉ុណ្ណោះទេ តែត្រូវមើលថែទាំផ្លូវចិត្តឱ្យរឹងប៉ឹង​ផង​ដែរ។ លេខនេះ ទស្សនាវដ្តី ឡារ៉ែន នឹងជម្រាបស្ត្រីមានគភ៌ទាំងឡាយអំពីវិធីបន្ធូរបន្ថយ និងសម្រាលអាការដែលធ្វើឱ្យមានកង្វល់ និងរំខានចិត្តដែលកើតឡើងក្នុងអំឡុងពេលមានគភ៌នេះ ដើម្បីឱ្យទាំងអស់គ្នាបានសប្បាយចិត្តក្នុងការពពោះរយ:​ពេល 40​សប្តាហ៍​​​​​ចាប់ពីពេលនេះទៅ ។ អាការរំខានចិត្តរបស់ស្ត្រីមានផ្ទៃពោះ៖ .អាការក្អួតចង្អោរ : អាចកើតឡើងដោយសារតែកម្រិតអ័រម៉ូនផ្សេងៗដែលកើនឡើងខ្ពស់ក្នុងអំឡុង​ពេល​​មាន​គភ៌ ដូចជា អ័រម៉ូន hCG, និងអ័រម៉ូន អេសត្រូជេន ជាដើម ដោយអ័រម៉ូនទាំងនេះមានផលប៉ះពាល់ដល់ប្រព័ន្ធប្រសាទការដឹងក្លឹន ធ្វើឱ្យ​ស្រ្តីមានគភ៌ធំក្លិនអ្វីក៏មិនបាន ច្រើនតែមានអាការក្អួតចង្អោរ វឹលមុខក្នុងអំឡុងពេលពពោះដំបូងៗ។ ការមើលថែទាំខ្លួនឯង : ស្រ្តីមានគភ៌គួរចៀសវាងពីអ្វីដែលជំរុញដល់ប្រព័ន្ធប្រសាទការដឹងក្លិន ដូចជាក្លិន​អា​ហារ ជាដើម ។ អ្នកជំនាញការខាងភោជនាហារបានរកឃើញថា ក្លិនរបស់ក្រូចឆ្មារ អាចជួយបន្ធូរបន្ថយអាការក្អួតចង្អោរ​នេះ​បានយ៉ាងឆាប់រហ័ស ដូច្នេះបើស្រ្តីមានគភ៌កើតអាការក្អួតចង្អោរនោះ មិនគួរទទួលទានថ្នាំផ្តេសផ្តាស់ដោយគ្មានការ​អនុញ្ញាតពីគ្រូពេទ្យ​ឡើយ ។ … Read more

អាហារបង្កើនទម្ងន់កូន និងតិចនិកល្អៗដែលអ្នកម្ដាយមិនគួរខកខាន

ក្មេងដែលមានទម្ងន់ខ្លួនទាបជាងប្រក្រតី ច្រើនតែមានមូលហេតុមកពីការចិញ្ចឹមថែទាំ កូនញ៉ាំតិច និងមិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវតាមក្បួនភោជនាហារ ទាំងក្នុងរឿងបរិមាណ និងជីវជាតិ បណ្ដោយតាមចិត្តកូនជ្រុលពេក ជាហេតុធ្វើឱ្យឪពុកម្ដាយកង្វល់ចិត្ត ខ្លាចកូនស្គមមានទម្ងន់ខ្លួនខុសប្រក្រតី ដូច្នេះទើបអាហារបន្ថែមទម្ងន់កូនក្លាយជារឿងសំខាន់ដែលឪពុកម្ដាយគួរតែយកចិត្តទុកដាក់ឱ្យបានច្រើនឡើង។ កូនមានទម្ងន់ខ្លួនតិចជាងប្រក្រតី(ស្គម)ច្រើនតែមានមូលហេតុមកពី ៈ – ការចិញ្ចឹមថែទាំ ៈ ក្មេងញ៉ាំតិច មិនគ្រប់គ្រាន់នឹងតម្រូវការរបស់រាងកាយ ឬញ៉ាំមិនត្រឹមត្រូវទាំងបរិមាណ និងជីវជាតិអាហារដោយសារតែការមិនដឹង ឬបណ្ដោយតាមចិត្តក្មេង។ – សភាវឈឺថ្កាត់របស់រាងកាយ ៈ អាចមានជំងឺរ៉ាំរ៉ៃ ឬបញ្ហារបស់ភាពពិការតាំងពីកំណើត ធ្វើឱ្យមានការចម្រើនធំធាត់យឺត ដូចជាជំងឺបេះដូង ជាដើម។ល។ – ការគេងសម្រាក ៈ គេងលក់សម្រាកមិនបានគ្រប់គ្រាន់ ឬចូលគេងយប់ជ្រៅជាប្រចាំ។ វិធីជួយបង្កើនទម្ងន់ខ្លួនកូន កូនមានទម្ងន់ខ្លួនតិច(ស្គម)ជារឿងលំបាកចិត្តរបស់អ្នកម្ដាយ ដូច្នេះយើងនាំគ្នាមកមើលពីតិចនិក 4យ៉ាងដែលនឹងជួយអ្នកម្ដាយក្នុងការបង្កើនទម្ងន់ខ្លួនកូនថា តើមានអ្វីខ្លះ? សង្កេតរឿងអាហារ ៈ ក្រុមអាហារដែលកូនញ៉ាំនោះ មានប្រយោជន៍ដល់រាងកាយច្រើនប៉ុនណា ដូចជា សាច់ ទឹកដោះ ស៊ុត មិនគ្រប់គ្រាន់ ក៏ធ្វើឱ្យកូនស្គមបានដែរ រួមទាំងបរិមាណអាហារក៏ត្រូវតែសមល្មមនឹងការប្រើកម្លាំងថាមពលដែរ។ កែសម្រួលវិធីចម្អិន ៈ សម្រាប់ក្មេងដែលមានទម្ងន់ខ្លួនតិច អ្នកម្ដាយអាចប្ដូរពីអាហារស្ងោរ មកជាអាហារឆា … Read more

បកស្រាយចម្ងល់…កូនតូចអត់ជុះច្រើនថ្ងៃ ធ្វើយ៉ាងម៉េចទៅ?

ពិបាកចិត្តណាស់ កូនសម្លាញ់អត់ជុះច្រើនថ្ងៃមកហើយ តើកូនតូចកើតអីទៅ? តើមានវិធីណាធ្វើឱ្យកូនត្រឡប់មកបន្ទោបង់ដូចប្រក្រតីឡើងវិញខ្លះ សូមអ្នកម្ដាយថ្មោងថ្មីទាំងឡាយតាមដានដូចតទៅ។ ទារកតាំងពីកើតដំបូង នឹងមានវិវឌ្ឍនាការ និងការរីកចម្រើនធំធាត់ក្នុងផ្នែកផ្សេងៗរបស់រាងកាយជារៀងរាល់ថ្ងៃ មិនថាតែប្រព័ន្ធខួរក្បាល និងសរសៃប្រសាទ ប្រព័ន្ធឆ្អឹង និងសាច់ដុំ រួមទាំងប្រព័ន្ធបន្ទោបង់ក៏មានការប្រែប្រួល និងភាពខុសប្លែកគ្នាទៅតាមអំឡុងវ័យនីមួយៗ រួមទៅដល់បច្ច័យផ្សេងៗ ដូចជាសារធាតុអាហារដែលបានទទួលក៏ហុចផលដល់ប្រព័ន្ធផ្សេងៗរបស់រាងកាយដូចគ្នា។ ឧទាហរណ៍ ដូចជា ទារកដែលបោះទឹកដោះម្ដាយនឹងជួយឱ្យបន្ទោបង់បានស្រួល ជុះញឹកញាប់ តែបើថ្ងៃណាដែលកូនតូចមិនបន្ទោបង់ដូចប្រក្រតីវិញនោះ លោកឪពុកអ្នកម្ដាយក៏មិនបាច់កង្វល់អ្វីដែរ ព្រោះការពិតទៅ ទាំងអស់នេះគឺជាធម្មជាតិរបស់ប្រព័ន្ធបន្ទោបង់នៅលើក្មេងទារកដែលមានលក្ខណៈដូចតទៅនេះ ៖ ប្រព័ន្ធបន្ទោបង់របស់ទារក នៅលើទារកទើបប្រសូត តាំងពី 1 – 48 ម៉ោង នឹងមានការបន្ទោបង់ទឹកមូត្រ និងលាមកលើកដំបូងបំផុតរបស់ខ្លួនដែលហៅថា លាមកប្រផេះ មានលក្ខណៈពណ៌ខ្មៅលាយខៀវ ម៉ដ្ឋស្អិត ប្រកបដោយល្បាយផ្សេងៗដែលត្រូវរំលាយអំឡុងពេលនៅក្នុងផ្ទៃម្ដាយ ដូចជា កោសិកាជញ្ជាំងពោះវៀនតូច រោមខ្ចី ទឹករំអិល ទឹកភ្លោះ ទឹកប្រមាត់ និងទឹក។ តែបើទារកមិនទាន់ជុះលាមកប្រផេះនេះចេញមកក្នុងអំឡុង 48 ម៉ោងដំបូងនេះទេ គួរប្រញាប់យកទៅជួបគ្រូពេទ្យជាបន្ទាន់ ព្រោះអាចកើតអាការខុសប្រក្រតី ដូចជា ពោះវៀនណែនស្ទះជាដើម។ ទារកនឹងជុះលាមកប្រផេះចេញមកអស់ក្នុងអំឡុងពេល 1 – … Read more

គុណប្រយោជន៍សរសៃពណ៌សជាប់នឹងសាច់ក្រូច ដែលអ្នកមិនធ្លាប់បានដឹងពីមុន

ផ្លែឈើដែលងាយរកទទួលទានបាននោះគឺ “ក្រូច” តែមានមនុស្សជាច្រើននាក់ដែលមិនបានដឹងថា ការទទួលផ្លែក្រូចជាអាហារពេលព្រឹក ជាវិធីសាស្ត្រមួយនៃការតមអាហារបានយ៉ាងប្រសើរបំផុត។ ដោយសារតែសរសៃពណ៌សដែលមានជាប់នឹងសាច់ក្រូចនេះហើយ ដែលជួយឱ្យអ្នកតមអាហារបាន ថែមទាំងមិនប៉ះពាល់ដល់សុខភាពទៀតផង។ ក្រូច ជាផ្លែឈើដែលត្រូវបានណែនាំឱ្យអ្នកដែលត្រូវការតមអាហារសម្រកទម្ងន់។ ក្នុងក្រូច100ក្រាម មានកាឡូរី45គីឡូកាឡូរី ហើយបើ75ក្រាម មានកាឡូរីរហូតដល់ទៅ34គីឡូកាឡូរីដែលអាចនិយាយបានថា ក្រូចជាផ្លែឈើដែលមានកាឡូរីទាបបំផុត និងសម្បូរទៅដោយវីតាមីនជាច្រើនយ៉ាង។ បើទោះបីជាអ្នកទទួលទានក្រូច3ផ្លែ នោះអ្នកក៏អាចទទួលបានកាឡូរី100គីឡូកាឡូរី ដែលល្អស័ក្ដិសមចំពោះអ្នកដែលនិយមទទួលទានអាហារកំបិុចកំប៉ុក មិនធ្វើឱ្យងាយធាត់បានឡើយ។ ភាគច្រើនមនុស្សទូទៅបានជ្រាបដឹងថា ក្នុងផ្លែក្រូច សម្បូរទៅដោយវីតាមីន C ច្រើន ដែលមានគុណសម្បិត្តជួយរក្សាស្បែកឱ្យភ្លឺរលោង និងជួយឱ្យមានសុខភាពល្អ។ មិនតែប៉ុណ្ណោះ ក្រូចក៏មាននូវសារធាតុ Pectin ដែលអ្នកអាចមើលឃើញថា ជាសរសៃពណ៌សដែលមានជាប់នឹងផ្លែក្រូច មានគុណសម្បត្តិជួយដល់ការធ្វើការរបស់អង់ស៊ីម ដែលនាំមុខការរំលាយអាហារ និងការពារការស្រូបយកសារធាតុខ្លាញ់នៅក្នុងរាងកាយ។ សរសៃពណ៌ស ដែលជាប់នឹងសាច់ក្រូច ត្រូវបានគេហៅម៉្យាងទៀតថា “សរសៃ Pectin”។ នៅក្នុងសរសៃនេះមាននូវវីតាមីនជាច្រើនយ៉ាងបានផ្សំបញ្ចូលគ្នា និងមានទាំងម៉ូលីគុល Bioflavonoid ដែលគេឱ្យឈ្មោះមួយទៀតថា Hesperidin ផងដែរ។ យ៉ាងណាមិញ “សរសៃ Pectin” មានគុណសម្បត្តិជួយដុតកំឡោចជាតិខ្លាញ់នៅក្នុងរាងកាយ ជួយបន្ថយកូលេស្រ្តូរ៉លនៅក្នុងសរសៃឈាម ធ្វើឱ្យលំហូរវិលរបស់លោហិតហូរបានយ៉ាងប្រសើរ និងប្រមូលផ្ដុំសារធាតុវីតាមីន C ជាដើម។ … Read more