អ្នក​ប្រដាល់​រ៉ូ​បូត​ដែល​ធ្វើ​ត្រាប់​តាម​លឿន​ជាងគេ​បំផុត​លើ​ពិភពលោក

(ប្រទេស​ចិន) – រ៉ូ​បូត Qibbot អាច​ត្រូវបាន​បញ្ជា​ពី​ចម្ងាយ និង​ធ្វើ​ត្រាប់​តាម​យឺត​ជាងការ​​បញ្ជា​ត្រឹមតែ 12 មិ​ល្លី​វិនាទី ដែល​មិនទាន់​ស្មើនឹង 1/15 បើ​ធៀប​នឹង​ថេរវេ​លា​នៃ​ការ​ធ្មេចភ្នែក។ ក្រុមហ៊ុន Qibo Robot ​មាន​ទីស្នាក់​ការ​នៅ​​ភាគ​ខាងកើត​ប្រទេស​ចិន អភិវឌ្ឍ​រ៉ូ​បូត Qibbot ដៃ​មួយ និង​អាច​បញ្ជា​ពី​ចម្ងាយ ​ដើម្បី​បង្ហាញពី​ការ​ធ្វើ​​ត្រាប់​កាយវិការ​របស់​អ្នក​ប្រដាល់។ អ្នកគ្រប់គ្រង Qibbot អាច​ឈរ​ក្បែរ និង​បញ្ជា​ទៅលើ​រ៉ូ​បូត​ដោយ​កាយវិការ។ នៅក្នុង​វីដេអូ​ដែល Qibo Robot ​បាន​ចែករំលែក រ៉ូបូត​ Qibbot ធ្វើ​ត្រាប់​តាម​បញ្ជា​ យឺត​ជាង​តែ​ 12 មិ​ល្លី​វិនាទីដែល​​មិនទាន់​ស្មើនឹង 1/15 ផង បើ​ធៀប​នឹង​ថេរវេលា​នៃ​ការ​ធ្មេចភ្នែក ដែល​នេះ​គឺជា​កំណាត់​ត្រា​ថ្មី​មួយ​សម្រាប់​ប្រព័ន្ធ​រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ។ ក្រុមហ៊ុន Qibo Robot ​អះអាងថា នេះ​គឺជា telerobot (រ៉ូ​បូត​បញ្ជា​ពី​ចម្ងាយ) ដែល​ធ្វើ​ត្រាប់​តាម​​បាន​លឿន​បំផុត​នៅ​លើ​​ពិភពលោក។ អ្នក​ប្រដាល់​យន្ត Qibbot នេះ​មាន​កម្ពស់ 1.9 ម៉ែត្រ មាន​ដៃ​ម្ខាង​ប្រវែង 1.5 ម៉ែត្រ និង​មាន​​ទម្ងន់​សរុប … Read more

ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ជិតបាន​ឡើង​ទៅ​​​ជំនួស ISS

Airbus និង​ក្រុមហ៊ុន​អាម៉េរិក Voyager Space កាលពី​ថ្ងៃទី 02 សីហា បានប្រកាស​បង្កើត​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដើម្បី​អភិវឌ្ឍ Starlab ដែលជា​កំណែ​ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ដែល​អាច​ជំនួស​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដែល​​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់នេះ គ្រោង​នឹង​អាចឆ្លើយតប​នឹង​តម្រូវ​ការ​ពី​បណ្ដា​ទីភ្នាក់ងារ​អវកាស​នៅលើ​ពិភពលោក ទន្ទឹមនឹងការ​​បើកផ្លូវ​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​វិស័យ​ពាណិជ្ជ​កម្ម​។ នេះ​បើតាម Matthew Kuta ប្រធាន​ក្រុមហ៊ុន Voyager Space។ ដើម្បី​ជំនួស ISS ណា​សា​មាន​គម្រោង​ទិញ​សេវាកម្ម​ពី​ដៃគូ​សហការ​ជំនួស​ឱ្យ​ការចាត់ចែង​កម្មវិធី​ដោយផ្ទាល់ ដូច​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​នៅក្នុង​ការនាំ​អវកាសចរ​​ឡើងទៅ​កាន់​ទី​អវកាស។ Voyager Space ទទួលបាន​កិច្ចព្រមព្រៀង​តម្លៃ 160 លាន​ដុល្លារ​ពី​ណា​សា​កាលពី​ចុងឆ្នាំ 2021 ដើម្បី​អភិវឌ្ឍ Starlab។ ទន្ទឹមនឹង Voyager Space ណា​សា​ក៏បាន​ប្រគល់ប្រាក់​ 130 លាន​ដុល្លារ​ឱ្យ Blue Origin និង 126 លាន​ដុល្លារ​ឱ្យ Northrop Grumman ដើម្បី​អភិវឌ្ឍ​បណ្ដា​គម្រោង​អវកាស​ដោយឡែក។ ក្រុមហ៊ុន​អាម៉េរិក Axiom Space ក៏​កំពុង​អភិវឌ្ឍ​ស្ថានីយ​អវកាស​មួយ​ក្រោម​ការជួយ​គាំទ្រ​ពី​ណា​សា និង​ក្រុមហ៊ុន Thales Alenia Space … Read more

ក្រុមហ៊ុនមេ​របស់ Facebook បង្ហាញ AI និពន្ធ​បទ​ភ្លេង​ពី​សំណេរ

AudioCraft គឺជា AI (បញ្ញា​សិប្បនិម្មិត) ដែល​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​និពន្ធ​បទ​ភ្លេង ឬ​សំឡេង​បែប​អាជីព​ដោយ​គ្រាន់តែ​ត្រូវការ​សំណេរ​​រៀបរាប់​អំពី​ខ្លឹមសារ​ដែល​ត្រូវការ​បង្កើត។ ចូរ​ស្រមៃ​មើលថា​វា​អស្ចារ្យ​កម្រិត​ណា​ នៅ​ពេល​​តន្ត្រីករ​អាជីព​ម្នាក់​អាច​បង្កើត​​​ស្នាដៃ​និពន្ធ​ថ្មី​ដោយ​មិនចាំបាច់​លេងភ្លេង​អ្វី​ទាំងអស់ ឬថា អ្នកជំនួញ​ម្នាក់​ចង់​បន្ថែម background music (ខ្ញុំ​ហៅថា តន្ត្រី​កំដរ) ទៅក្នុង​វីដេអូ​ផ្សាយពាណិជ្ជកម្ម​ថ្មី​បំផុត​។ «នោះ​គឺ​នៅពេល AudioCraft បញ្ចេញ​ប្រសិទ្ធភាព» តំណាង​​របស់ Meta ឱ្យដឹង​ដូច្នេះ។ យោងតាម Meta ឧបករណ៍ AudioCraft បំពាក់​បញ្ញា​សិប្បនិម្មិត​ចំនួន 3 រួមមាន MusicGen, AudioGen និង Encodec។ MusicGen គឺជា AI ដែល Meta អភិវឌ្ឍ​តាំងពី​ឆ្នាំ 2022 និង​អាចបង្កើត​សូរសព្ទ​​តន្ត្រី​ពី​សំណេរ ខណៈដែល AudioGen មាន​ជំនាញ​ខាង​កែប្រែ​សំឡេង ហើយក៏​អាចបង្កើត​សំឡេង​ពី​សំណេរ មាន​ជា​អាទ៌ សំឡេង​សុនក​ព្រុស សំឡេង​ស៊ី​ផ្លេ​ឡាន ឬ​​សំឡេង​ស្បែក​ជើង​មនុស្ស​ដើរ​ជាដើម។ ចំណែក EnCodec វិញ គឺជា​ឧបករណ៍​ដោះ​កូដ​សំឡេង​ដោយយោង​ទៅលើ AI ដែល​បង្ហាញ​វត្តមាន​កាលពី​ឆ្នាំ 2022។ … Read more

ម្ចាស់ Facebook បង្ហើប​អំពី​ការ​ទទួលទាន​អាហារ​ដើម្បី​មាន​កម្លាំង​កាយ​រឹងមាំ

នាយក​ប្រតិបត្តិ​របស់​ Meta ដែលជា​ក្រុមហ៊ុនមេ​របស់ Facebook លោក Mark Zuckerberg ឱ្យដឹងថា គាត់​ហូប​អាហារ​ប្រមាណ 4,000 កាឡូរី​ជា​រៀងរាល់ថ្ងៃ ច្រើនជាង 1.6 ដង បើ​ធៀប​នឹង​ការណែនាំ។ ក្នុង​សារ​ដែល​បាន​បង្ហោះ​លើ Threads កាលពី​ថ្ងៃទី 01 សីហា លោក Zuckerberg សរសេរថា លោក​ត្រូវ​ការបរិភោគ​អាហារ​ច្រើន​ដើម្បី​ប៉ះប៉ូវ​សម្រាប់​សកម្មភាព​ប្រចាំថ្ងៃ ដែល​ភាគច្រើន​គឺ​ការ​ហាត់គុន MMA និង​កីឡា​មួយចំនួនទៀត។ មុន​នោះ ម្ចាស់ Facebook បានឱ្យដឹងថា លោក​ហាត់គុន​ជូ​ជិត​ស៊ូ (Jiu-jitsu) និង MMA ពី 3 ទៅ 4 ពេល​ក្នុង​មួយ​សប្ដាហ៍។ ដូច្នេះ លោក​ត្រូវការ​បន្ថែម​កាឡូរី​ឱ្យបាន​គ្រប់គ្រាន់​សម្រាប់​សាច់ដុំ និង​យក​កម្លាំង​មកវិញ។ លោក Zuckerberg ក៏បាន​សរសេរ​តប​នឹង McDonald’s នៅលើ Threads ថា លោក​បរិភោគ​សាច់មាន់​ក្រឡុក​គ្រឿង 20 ចំណែក, នំប៉័ង​សាច់គោ, ដំឡូងបារាំង​បំពង​មួយចំណែក​ធំ, … Read more

យន្តហោះ​ដឹក​មនុស្ស​ប្រហែល 190 នាក់ ផ្ទុះ​កង់​ពេលកំពុង​ចុះចត

(សហរដ្ឋ​អាម៉េរិក) – យន្តហោះ​មួយគ្រឿង​របស់ Delta Airlines ដែល​ដឹក​អ្នកដំណើរ​ប្រហែល 190 នាក់ ផ្ទុះ​កង់​នៅពេល​កំពុង​ចុះចត​បន្ទាន់​នៅឯ​ព្រលានយន្តហោះ​ទីក្រុង Atlanta។ ស្ថាប័ន​គ្រប់គ្រង​ដែនអាកាស​អាម៉េរិក (FAA) កាលពី​ថ្ងៃទី 02 សីហា បានឱ្យដឹងថា កង់​មួយ​គ្រាប់​នៅ​ខាងឆ្វេង​បាន​ផ្ទុះ នៅពេល​យន្តហោះ​ចុះចត​បន្ទាន់​នៅវេលា​ម៉ោង​ប្រហែល 18 នៅលើ​ព្រលានយន្តហោះ​អន្តរជាតិ Hartsfield-Jackson Atlanta ក្នុង​រដ្ឋ Georgia។ អ្នកដំណើរ​លើ​យន្តហោះ​នេះ ត្រូវ​លោត​ចេញពី​យន្តហោះ​តាម​ពោង​រអិល​បន្ទាន់។ អ្នកដំណើរ​ម្នាក់​រៀបរាប់​ប្រាប់ថា កង់​មួយ​គ្រាប់​បាន​ផ្ទុះ ហើយ​មួយ​គ្រាប់​ទៀត​ក៏​បែកបាក់​ បណ្ដាលឱ្យ​យន្តហោះ​រអិល​នៅលើ​ផ្លូវ​រត់។ ក្រុមហ៊ុន​អាកាសចរណ៍ Delta Airlines ប្រកាសថា បន្ទាប់ពី​ត្រូវបាន​នាំ​ចេញពី​យន្តហោះ អ្នកដំណើរ​ក៏​ឡើង​រថយន្ត និង​ត្រូវបាន​នាំទៅ​កាន់​អាកាសយានដ្ឋាន។ យោង​តាម​ ABC News នៅ​លើ​យន្តហោះ​នេះ​មាន​អ្នកដំណើរ​ប្រហែល 190 នាក់ ក្នុងនោះ​មាន​ម្នាក់​រងរបួស​ក្នុង​ហេតុការណ៍​ខាងលើ។ FAA បាន​បើក​ការស៊ើបអង្កេត ហើយ​បញ្ជាក់ថា សកម្មភាព​គ្រប់គ្រង​ចរាចរណ៍​ដែនអាកាស​មិន​រង​ផលប៉ះពាល់​នោះទេ​៕

YouTube លុបវីដេអូ​រាប់ពាន់​របស់​​ឆានែល​​នៅ​​វៀតណាម ​ដោយ​​ជឿ​ថា បាន​រំលោភ​គោល​ការណ៍

YouTube បាន​លុប​វីដេអូ​ចំនួន​រាប់ពាន់​ដែល​និយាយ​អំពី​តួអង្គ Wolfoo ដោយសារមាន​ការ​តវ៉ា​ថា បាន​រំលោភ​​កម្មសិទ្ធិបញ្ញារបស់ Peppa Pig ប៉ុន្តែ​ខាង​ក្រុមហ៊ុន​វៀតណាម​ថា មិនបានធ្វើ​ខុស​​គោលការណ៍។ Sconnect ជា​ក្រុមហ៊ុន​ផលិត​វីដេអូ​របស់​វៀតណាម ដែល​នៅ​ពីក្រោយ​តួអង្គ​ភាពយន្ត​គំនូរ​ជីវ​ច​ល Wolfoo យល់ថា YouTube បាន​លុប​វីដេអូ​ទាំងនេះ​ដោយ​ខុសច្បាប់ បណ្ដាលឱ្យ​​ឆា​នែ​ល​នានា​​របស់​ក្រុមហ៊ុន​នេះ​ ត្រូវ​បាត់បង់​វីដេអូ​ជាង 3,000 និង​ចំនួន​​អ្នក​​ចូល​​មើល​រាប់ពាន់​លាន​លើក។ ក្នុង​របាយការណ៍​ដែល​បាន​ផ្ញើ​ល​ទៅកាន់​អាជ្ញាធរ​វៀតណាម​កាលពី​ចុងខែ​កក្កដា Sconnect ឱ្យដឹងថា បណ្ដា​វីដេអូ​របស់​ពួកគេ​ត្រូវបាន​បណ្ដាញ​សង្គម​របស់ Google លុបចោល​ដោយ​លើក​​ហេតុផល​ថា បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិបញ្ញា​ស្ដីពី​រូបភាព និង​សំឡេង។ ភាគី​ដែល​បាន​រាយការណ៍​ទៅ YouTube គឺ Entertainment One (EO) ដែលជា​ក្រុមហ៊ុន​នៅ​ពីក្រោយ​តួអង្គ​​គំនូរ​ជីវចល​ជ្រូក Peppa។ យោងតាម Sconnect ទាំង EO ទាំង YouTube សុទ្ធតែ​មិនបាន​លើកឡើង​ភ័ស្ដុតាង​ច្បាស់លាស់​ដែល​បង្ហាញថា បណ្ដា​វីដេអូ Wolfoo បាន​រំលោភ​លើ​គោលការណ៍​កម្មសិទ្ធិ​រូបភាព និង​សំឡេង​នៅក្នុង​វីដេអូ​របស់ Peppa Pig។ ក្រៅពីនេះ សំឡេង និង​រូបភាព​ទាំងនេះ​ក៏​សុទ្ធតែ​មាននៅ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ។ ក្រុមហ៊ុន​វៀតណាម​ខាងលើ​ឱ្យដឹងថា បាន​ផ្ញើ​ការ​តវ៉ា​​នេះ​ទៅកាន់​តំណាង YouTube … Read more

AI បង្កើត​រូបភាព​ដូច​ថត​ក្នុង​ស្ទូឌីយូ កំពុង​ធ្វើឱ្យ​កក្រើក​ប្រទេស​ចិន

Miaoya ដែលជា​កម្មវិធី​បង្កើត​រូបភាព​នៅក្នុង WeChat កំពុង​ក្លាយជា AI (បញ្ញា​សិប្បនិម្មិត) ដែលមាន​ការពេញនិយម​ខ្លាំង​នៅ​ប្រទេស​ចិន បើ​ទោះ​អ្នកប្រើប្រាស់​ត្រូវ​បង់ថ្លៃ 9.9 យន់​ (1.39 ដុល្លារ​អាម៉េរិក) ពេល​ចូល​បង្កើត​រូបភាពម្ដងៗ។ កម្មវិធី​ខាងលើនេះ​ត្រូវបាន​បង្ហាញខ្លួន​កាលពី​ថ្ងៃទី 17 កក្កដា 2023 នៅលើ​បណ្ដាញ​សង្គម WeChat របស់​ចិន។ នេះ​គឺជា​កម្មវិធី​ដែល​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Weixu Internet Technology នៅ​ប្រទេសចិន។ Miaoya អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ដំឡើង​រូបថត​ផ្ទៃ​មុខជា​លើកដំបូង ហើយ​បន្ទាប់មក​គឺ​កម្រង​រូបថត 20 សន្លឹក​ដែល​ថតថ្មីៗបំផុត។ AI នឹង​ចាត់ចែង​បំប្លែង​រូប​ទាំង​នេះ​​ឱ្យទៅជា​រូបភាព​ស្ដង់ដា រួម​នឹង​រូប​ភាព​បែប​ថត​ក្នុង​ស្ទូ​ឌី​យោ។ «លទ្ធផល​ពិតជា​ដូច​ខ្លាំង​ទៅនឹង​ការថត​ក្នុង​ហាង» Zhang Yichang រស់នៅក្នុងខេត្ត Zhejiang ប្រទេស​ចិន និយាយ​អំពី​រូប​របស់​នាង​ដែល AI របស់ Miaoya បាន​បំប្លែង។ យោងតាម SCMP ដោយសារ​តែមាន​អ្នកប្រើប្រាស់​ច្រើន កម្មវិធី​ខាងលើ​ក៏មាន​បញ្ហាយឺតយ៉ាវ​ជា​ញឹកញាប់។ អ្នកលេង​បណ្ដាញ​សង្គម​ខ្លះ​ថា ត្រូវ​រង់ចាំ​ដល់ 24 ម៉ោង ទើប​អាច​ទទួលបាន​រូបភាព​របស់ខ្លួន។ តំណាង​របស់​ក្រុមហ៊ុន​ខាងលើ​ក៏​ចេញមក​ទទួលស្គាល់​បញ្ហា ហើយ​ថា … Read more

ព្យុះ​កំណាច​នៅ​ប្រទេស​ចិន​ ​បង្ក​ទឹកជំនន់​គួរឱ្យ​ភ័យខ្លាច

ភាគ​ខាងជើង​ប្រទេស​ចិន​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត នៅពេល​ភ្លៀង​ធំ​បង្អោរ​ចុះ ធ្វើ​ឱ្យ​​លិច​លង់​ទីក្រុង​ប៉េកាំង និង​តំបន់​ក្បែរ​ខាង បណ្ដាលឱ្យ​រថយន្ត​រាប់សិប​គ្រឿង​ត្រូវ​ហូរ​ទៅតាម​ខ្សែទឹក។ ជើង​រថយន្តក្រុង​រាប់រយ​នៅ​រដ្ឋធានី​ប៉េកាំង ប្រទេស​ចិន ថ្ងៃនេះ​ត្រូវបាន​ផ្អាក​ដំណើរការ បន្ទាប់ពី​អាជ្ញាធរ​បានប្រកាស​អាសន្ន​កម្រិត​ខ្ពស់បំផុត ​គ្រា​ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង ដោយសារតែ​ព្យុះ Doksuri បន្ត​វាយប្រហារ​លើ​ប្រទេស​នេះ។ អ្នកលេង​បណ្ដាញ​សង្គម​នៅ​ប្រទេស​ចិន បាន​ចែករំលែក​បន្ត​គ្នា​នូវ​វីដេអូ​បង្ហាញ​ពី​គ្រោះធម្មជាតិ​មួយ​នេះ។ ក្នុង​វីដេអូ គេ​ឃើញ​ដងផ្លូវ​ក្នុង​ទីក្រុង​ក្លាយជា​ជ្រោះ គួរឱ្យ​ភ័យខ្លាច។ ទឹកជំនន់​ក៏បាន​ហូរ​ចូល​ចំណត​រថភ្លើង​អគ្គិសនី​ក្រោម​ដី​នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុន​ផ្លូវដែក​បានឱ្យ​បុគ្គលិក​យក​អាហារ​ទៅជូន​អ្នកដំណើរ​ដែល​កំពុង​ជាប់​នៅក្នុង​ចំណត។ មនុស្ស​ជាង 31,000 ​នាក់​ត្រូវបាន​ឈ្លៀ​ង​ទៅកាន់​ទី​សុវត្ថិភាព ការដ្ឋាន​សំណង់​ប្រហែល 4,000 កន្លែង​ត្រូវបាន​ផ្អាក អគារ​ជិត 20,000 រង​ការខូចខាត ខណៈ​ទីតាំង​សម្រាប់​ទេសចរណ៍សំខាន់ៗក្នុង​ទីក្រុង​ត្រូវបាន​បាន​បិត​ជា​បណ្ដោះអាសន្ន។ នៅ​ទីក្រុង​ប៉េកាំង មាន​មនុស្ស​ពីរ​នាក់​បាន​ស្លាប់​ដោយសារ​ជំនន់​ទឹកភ្លៀង។ អាកាសយានដ្ឋាន​ពីរ​កន្លែង​នៅ​រដ្ឋធានី​ប្រទេស​ចិន​ក៏បាន​លុបចោល​ជើងហោះហើរ​ជាង 180 ជើង និង​ពន្យារ​ពេល​រាប់រយ​ជើង កាលពី​ព្រឹក​ថ្ងៃទី 31 កក្កដា​នេះ។ គិត​មកដល់​ថ្ងៃនេះ ដងផ្លូវ​ចំនួន 358 នៅ​ប៉េកាំង​បាន​ទទួលរង​ឥទ្ធិពល​ពី​ព្យុះ Doksuri។ ព្យុះ Doksuri ធ្វើដំណើរ​ឆ្លងកាត់​ភាគ​ខាងជើង​ប្រទេស​ចិន​តាំងពី​ថ្ងៃទី 28 កក្កដា នាំឱ្យ​អាជ្ញាធរ​ប្រកាស​ឱ្យ​ប្រជាជន​រាប់លាន​នាក់​ស្ថិតនៅ​ក្នុងផ្ទះ។ ព្យុះ​នេះ​បាន​ក្លាយជា​សម្ពាធ​ទាប​ទៅហើយ ប៉ុន្តែ​អាជ្ញាធរ​ប៉េកាំង និង​ខេត្ត​ក្បែរ​ខាង ថ្ងៃនេះ​នៅតែ​បន្ត​ប្រកាស​​អាសន្ន​កម្រិត​ក្រហម។ យោងតាម​អ្នកជំនាញ … Read more

ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ដែល​ខ្ពស់​ជាងគេ​លើ​ពិភពលោក

ក្រុម​អ្នកជំនាញ​របស់​ក្រុមហ៊ុន Modvion នៅ​ប្រទេស​ស៊ុយអែត កំពុងតែ​ប្រើប្រាស់​ភាព​ធន់​របស់​ឈើ ដើម្បី​បង្កើត​​​កង្ហារ​​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់។ ទួ​រ​ប៊ី​ន​ខ្យល់​ធ្វើ​ពី​ឈើ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​របស់ Modvion ត្រូវបាន​ផលិតឡើង​ទៅតាម​ការបញ្ជា​ទិញ​ពី​ក្រុមហ៊ុន​ថាមពល Varberg Energi នៅ​ប្រទេស​ស៊ុយអែត។ កង្ហារ​ផលិត​អគ្គិសនី​ពី​កម្លាំង​ខ្យល់​​នេះ​មាន​កម្ពស់ 150 ម៉ែត្រ បើ​គិត​ទាំង​ប្រវែង​របស់​ស្លាប​កង្ហារ។  ទួ​រ​ប៊ី​ន​នេះ​ត្រូវបាន​ផលិត​ជា​ម៉ូឌុល និង​អាច​ដំ​ឡើងជា​រូបរាង​ចុងក្រោយ​ដោយ​ប្រើប្រាស់​កាវ​ពិសេស ជំនួស​ឱ្យ​ខ្ចៅ។ តាម​គម្រោង កង្ហារ​ផលិត​អគ្គិសនី​ពី​ថាមពល​​ខ្យល់​ដែលមាន​កម្លាំង 2 ម៉េ​ហ្គា​វ៉ា​ត់​នេះ នឹងត្រូវ​បាន​ដឹក​ទៅកាន់ Skara នៃ​ប្រទេស​ស៊ុយអែត​ នៅក្នុង​ឆ្នាំនេះ។ បន្ទាប់ពី​ឈប់​ដំណើរការ ទួរប៊ីនខ្យល់​​នេះ​អាច​ត្រូវបាន​ប្រើប្រាស់​ឡើងវិញ​នៅក្នុង​គម្រោង​ដទៃ។ កន្លង​មក ក្រុមហ៊ុន Modvion ក៏បាន​ដំឡើង​ទួ​រ​ប៊ី​ន​ឈើ​គំរូ​មួយ​ដែល​ផលិត​កាលពី​ឆ្នាំ 2020 នៅលើ​កោះ Bjorko របស់​ប្រទេស​ស៊ុយអែត៕

ក្រុមរដ្ឋប្រហារនេហ្សេត្រូវអាហ្វ្រិកខាងលិចដាក់ទណ្ឌកម្ម ខណៈស្ថានទូតបារាំងរងការវាយប្រហារ

កាលពី​ថ្ងៃទី 30 កក្កដា បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បានចាប់ផ្ដើម​ដាក់ទណ្ឌកម្ម និង​គំរាមថា​នឹង​ប្រើប្រាស់​កម្លាំងបាយ បើសិន​ក្រុម​យោធា​ដែល​ធ្វើ​រដ្ឋប្រហារ​នៅ​ប្រទេស​នី​ហ្សេ មិន​ប្រគល់​អំណាច​ត្រលប់មក​ប្រធានាធិបតី Mohammed Bazoum ក្នុង​រង្វង់​មួយ​សប្ដាហ៍ ស្រប​ពេលដែល​ក្រុម​អ្នកគាំទ្រ​អាជ្ញាធរ​យោធា វាយប្រហារ​លើ​ស្ថានទូត​បារាំង​នៅ​រដ្ឋធានី​នីញ៉ា​ម៉េ។ ក្រុម ECOWAS ដែលមាន 15 ប្រទេស បានធ្វើ​ប្រតិកម្ម​ទៅនឹង​អំពើ​រដ្ឋប្រហារ​លើក​ទី 7 នៅ​តំបន់ Sahel នៅក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ បន្ទាប់ពី​ហ្វូងមនុស្ស​នៅ​នីញ៉ា​ម៉េ​របស់​ប្រទេស​នី​ហ្សេ ដុត​ទង់ជាតិ​បារាំង និង​គប់​ដុំថ្ម​លើ​ក្បួន​រថយន្ត​អ្នកការទូត​របស់​បារាំង នាំឱ្យ​ប៉ូលិស​ប្រើប្រាស់​ផ្សែង​បង្ហូរទឹកភ្នែក​ដើម្បី​ទប់ទល់។ រូបភាព​នានា​បង្ហាញថា ជញ្ជាំង​របស់​ស្ថានទូត​បារាំង​ត្រូវគេ​ដុត ហើយ​មនុស្ស​ជាច្រើន​ត្រូវបាន​លើកដាក់​លើ​រថយន្ត​សង្គ្រោះ នៅពេល​ពួកគេ​រងរបួស។ នៅក្នុង​កិច្ចប្រជុំ​កំពូល​បន្ទាន់​មួយ​នៅ​ប្រទេស​នី​ហ្សេ​រី​យ៉ា ដែល​ពិភាក្សា​អំពី​រដ្ឋប្រហារ ក្រុម​មេដឹកនាំ​នៃ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្ដា​ប្រទេស​នៅ​អាហ្វ្រិក​ខាងលិច បាន​អំពាវនាវ​សូមឱ្យ​ស្ដារ​ធម្មនុញ្ញភាព និង​បាន​ព្រមាន​ថា នឹងមាន​វិធាន​ការតបត បើសិន​ប្រការនេះ​មិន​ត្រូវបាន​អនុវត្ត។ ECOWAS និង​សម្ព័ន្ធភាព​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​អាហ្វ្រិក​ខាងលិច ដែលមាន​សមាជិក​ចំនួន 8 បានឱ្យដឹងថា ព្រំដែន​របស់​នី​ហ្សេ​នឹងត្រូវ​បិទ​ជាបន្ទាន់ ជើងហោះហើរ​ពាណិជ្ជកម្ម​ត្រូវបាន​ហាមឃាត់ ការដោះដូរ​ហិរញ្ញវត្ថុ​ត្រូវបាន​ផ្អាក ខណៈដែល​ទ្រព្យសម្បត្តិ​ជាតិ​ត្រូវបាន​បង្កក និង​ជំនួយ​នានា​ក៏​ត្រូវបាន​កាត់ផ្ដាច់។ ចំណែក​ក្រុមមន្ត្រី​យោធា​ដែល​ជាប់​ទាក់ទិន​នឹង​អំពើ​រដ្ឋប្រហារ នឹង​ត្រូវបាន​ហាមឃាត់​ការដើរ​ហើរ ស្រប​ពេលដែល​ទ្រព្យ​របស់​ពួកគេ​ក៏ត្រូវ​បង្កក។ អំពើ​រដ្ឋប្រហារ​នៅ​នី​ហ្សេ​នេះ ត្រូវបាន​បណ្ដា​ប្រទេស​ក្បែរ​ខាង និង​ដៃគូ​អន្តរជាតិ … Read more

​ម៉ូតូ​អគ្គិសនីទំនើប​ ផលិត​ដោយ​​ក្រុមហ៊ុន​វៀតណាម

NU-E មាន​រូបរាង​បែប​អនាគតកាល លាយ​នឹង​បុរាណកាល ខណៈ​គ្រឿង​ម៉ាស៊ីន ថ្ម​ផ្ទុក​អគ្គិសនី និង​គ្រឿង​ដទៃ​ជាច្រើន​ទៀត សុទ្ធ​តែមាន​ស្រាប់​នៅក្នុង​ទីផ្សារ។ ម៉ូតូ​អគ្គិសនី NU-E គឺជា​ម៉ូតូ​អគ្គិសនី​បែប​គំរូ​របស់​ក្រុមហ៊ុន​វៀតណាម Nuen Moto ​នៅ​ទីក្រុង​ព្រៃនគរ (ហូជីមិញ)។ ម៉ូតូ​នេះ​ត្រូវបាន​ផលិតឡើង​ដោយយោង​ទៅតាម​រូបមន្ត​ដែលមាន​ស្រាប់​ ដោយ​​ក្រុមហ៊ុន​នេះ​គ្រាន់តែ​រចនា​រូបរាង និង​ផលិត​គ្រោងឆ្អឹង គ្រា​ដែល​គ្រឿង​ផ្គុំ​នានា​ដែល​ NU-E ប្រើប្រាស់​ គឺជា​របស់​​អាច​រក​ទិញ​បាន​នៅក្នុង​ទីផ្សារ។ គ្រឿង​ផ្គុំ​ដែល​ NU-E ប្រើប្រាស់​ រួមមាន ​គ្រឿង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​ស៊ុយអែត អង់គ្លេស ជប៉ុន ចិន។ល។ NU-E មាន​ទម្ងន់​ប្រហែល 160 គីឡូក្រាម។ ម៉ូ​ទ័​រ​មាន​កម្លាំង​ពី 6 ទៅ 10 គីឡូវ៉ាត់។ ថ្ម​របស់​វា​អាច​ផ្ទុក​ថាមពល 72 វ៉ុល 120 អំពែរ​ម៉ោង ស្មើនឹង 8.64 គីឡូវ៉ាត់ម៉ោង។ ម៉ូតូ​នេះ​អាច​បើកបរ​ក្នុង​ល្បឿន 150 គីឡូម៉ែត្រ/ម៉ោង និង​ធ្វើដំណើរ​បាន​ចម្ងាយ 100 គីឡូម៉ែត្រពេល​បរ​លឿន និង 200 គីឡូម៉ែត្រពេល​បើកបរ​យឺត។ … Read more

ចិន​ចាប់​ផ្ដើម​​បង្ហោះ​ផ្កាយរណប​​អ៊ីនធើណិត​បំពាក់​ផ្ទាំង​សូឡា ដើម្បី​ប្រជែង​នឹង​អាម៉េរិក

ថ្មីៗនេះ ប្រទេស​ចិន​បាន​បាញ់​បង្ហោះ​ផ្កាយរណប Lingxi-03 ដែលមាន​ស្លាប​បំពាក់​ផ្ទាំង​សូ​ឡា​មហា​ស្ដើង និង​ស្ថិតក្នុង​គម្រោង​អភិវឌ្ឍ​ផ្កាយរណប 13,000 គ្រឿង ដើម្បី​ប្រកួតប្រជែង​នឹង SpaceX របស់​អាម៉េរិក។ ផ្កាយរណប​​ Lingxi-03 ​ដែល​​ត្រូវបាន​អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន GalaxySpace នៅ​ទីក្រុង​ប៉េកាំង ត្រូវបាន​បាញ់​បង្ហោះ​ពី​មជ្ឈមណ្ឌល​បាញ់​បង្ហោះ​ផ្កាយរណប Taiyuan ក្នុង​ខេត្ត Shanxi ភាគ​កណ្ដាល​ប្រទេស​ចិន ដោយ​រ៉ុក្កែត Long March 2D កាលពី​ព្រឹក​ថ្ងៃទី 23 កក្កដា។ ផ្ទាំង​សូ​ឡា​ដែល​ត្រូវបាន​បំពាក់​លើ​ស្លាប​ផ្កាយរណប អាច​កាច់​កោង ​កម្រាស់​ប្រហែល 1 មិល្លីម៉ែត្រ ដែល​ស្មើនឹង 5% នៃ​កម្រាស់​របស់​ផ្ទាំង​សូ​ឡា​ធម្មតា។ ផ្ទាំង​សូ​ឡា​របស់​ផ្កាយរណប​នេះ​មាន​ប្រវែង 9 ម៉ែត្រ និង​ទទឹង 2.5 ម៉ែត្រ នៅពេល​លាតសន្ធឹង។ GalaxySPace គឺជា​ក្រុមហ៊ុន​ដែល​ត្រូវបាន​បង្កើតឡើង​កាលពី​ឆ្នាំ 2018 និង​ជា​ក្រុមហ៊ុន​ដំបូង​គេ​នៅ​ប្រទេស​ចិន ដែល​ផ្គត់ផ្គង់​អ៊ី​ន​ធើ​ណិ​ត​ពី​ផ្កាយរណប។ តាម​ផែនការ ក្រុមហ៊ុន​នេះ​នឹង​បាញ់​បង្ហោះ​ផ្កាយរណប​អ៊ី​ន​ធើ​ណិ​ត​ជា​បន្តបន្ទាប់ចំនួន​ 13,000 គ្រឿង ដើម្បី​អាច​ប្រកួតប្រជែង​នឹង​ក្រុមហ៊ុន​អាម៉េរិក SpaceX ដែលបច្ចុប្បន្ន​​មាន​ ផ្កាយ​រណប​ … Read more