ព្រឹត្តិការណ៍ពិសេសៗពីការសម្ពោធជាផ្លូវការនូវស្មាតហ្វូន OPPO Reno11 Series 5G

កម្មវិធីសម្ពោធស្មាតហ្វូនស៊េរីថ្មី OPPO Reno11 Series 5G បានសម្ពោធជាផ្លូវការហើយ ជាមួយនឹងបរិយាកាស​ដ៏អធិកអធម ក្រោមការយាងចូលរួមពីភ្ញៀវកិត្តិយសពិសេស ព្រះនាងតូច ជេនណា ជាមួយនឹងវត្តមានទូតសុច្ឆន្ទៈប្រចាំក្រុមហ៊ុន OPPO ទាំង 3 រូបគឺ ពេជ្រ វត្តីសារ៉ាវឌ្ឍី, ថេណា និងរ៉េត ស៊ូហ្សាណា ព្រមទាំងតារាប្រុសស្រីល្បីៗជាច្រើនរូប ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីនេះ។ OPPO បានដាក់បង្ហាញស្មាតហ្វូន OPPO Reno11 Series 5G ជំនាន់ថ្មីរបស់ខ្លួនរហូតទៅដល់ 3 ម៉ូដែល ដែលរួមមាន Reno11 5G, Reno11 F និង Reno11 Pro 5G ទាំងការឌីហ្សាញ ប្រព័ន្ធកាមេរ៉ា កម្លាំងម៉ាស៊ីន និងបច្ចេកវិទ្យា AI គឺសុទ្ធសឹងតែជាបច្ចេកវិទ្យាចុងក្រោយ។   សម្រាប់ការរចនាឌីហ្សាញដ៏ថ្មីស្រឡាងដែលមិនធ្លាប់មានពីមុនមក បានបំផុសគំនិតពីធម្មជាតិពិតៗ ដែលផ្តល់ជូននូវភាពស្រស់ស្រាយរាល់ពេលដែលយើងសម្លឹងមើល។ រីឯ គុណភាពប្រព័ន្ធកាមេរ៉ាថតរូប Portrait បានអាប់ដេតកាន់តែប្រសើរជាងមុន ដែលធ្វើឲ្យអ្នកទទួលបានរូបភាពហាក់ដូចជាថតរូបក្នុងស្ទីឌីយោ … Read more

ក្រុម​ហ៊ុន​​មួយ​របស់​ឥណ្ឌូណេស៊ី ចាប់​អារម្មណ៍​លើ​វិស័យ​មួយចំនួន​នៅ​កម្ពុជា

(ភ្នំពេញ) – ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យលោក Jonh Riady នាយក​ប្រតិបត្តិរបស់​ក្រុមហ៊ុន Lippo Group និងសហការី អញ្ជើញចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ យោង​តាម​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ក្នុងជំនួបនេះ លោក Jonh Riady បានបង្ហាញ​ចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមានជា​អាទិ៍ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។ ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ 60 ឆ្នាំ ក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម។ នេះបើ​តាម​ CDC ចេញផ្សាយ​នា​យប់​ថ្ងៃទី 19 កុម្ភៈ 2024​៕

ក្រុមហ៊ុនជប៉ុន អ៊ីអន (Aeon) អនុញ្ញាតឱ្យបុគ្គលិកភេទប្រុស សម្រាកដើម្បីមើលថែកូន ប៉ុន្តែទទួលបានប្រាក់ខែដូចដើម

ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់ការបង្កកំណើត ក្រុមហ៊ុនមួយចំនួនរបស់ជប៉ុន បញ្ចេញគោលការណ៍ថ្មីដែលអនុញ្ញាតឱ្យបុគ្គលិកជាឪពុកសម្រាកពីការងារ ប៉ុន្តែទទួលបានប្រាក់ខែ 100%។ ក្រុមហ៊ុនអ៊ីអន (Aeon) នឹងផ្ដល់ប្រាក់ខែដូចមុនដល់បុគ្គលិកភេទប្រុស នៅពេលសុំច្បាប់សម្រាកដើម្បីមើលថែកូនតូចអាយុចាប់ពីមួយឆ្នាំចុះក្រោម។ គោលការណ៍នេះគ្រោងនឹងអនុវត្តក្នុងឆ្នាំ 2024 ដើម្បីចូលរួមកាត់បន្ថយការព្រួយបារម្ភអំពីបញ្ហាហិរញ្ញវត្ថុ និងលើកទឹកចិត្តដល់បុគ្គលិកភេទប្រុសសុំច្បាប់ឈប់សម្រាកដើម្បីមើលថែកូន។ អត្ថប្រយោជន៍ដែលមិនមានការកំណត់អាយុនេះ នឹងត្រូវបានអនុវត្តជាបណ្ដើរៗចាប់ពីខែកុម្ភៈ សម្រាប់ក្រុមហ៊ុនចំនួនប្រហែល 150 ដែលស្ថិតក្រោមការគ្រប់គ្រងរបស់សាជីវកម្មអ៊ីអន។ តាមគម្រោង ក្នុងឆ្នាំដំបូងនឹងមានបុគ្គលិកភេទប្រុស និងភេទស្រីប្រមាណ 2,000 នាក់ នឹងសុំច្បាប់សម្រាកដើម្បីមើលថែកូន ហើយទទួលបានប្រាក់ខែដូចដើម។ បច្ចុប្បន្ន បុគ្គលិកភេទស្រីជិត 100% របស់អ៊ីអន ដែលឆ្លងទន្លេ សុទ្ធតែទទួលបានច្បាប់សម្រាកពីការងារដើម្បីមើលថែកូន ប៉ុន្តែអត្រានេះរបស់បុគ្គលិកភេទប្រុសគឺ 15%។ ប្រាក់ឧបត្ថម្ភសម្រាប់ការសម្រាកដើម្បីមើលថែកូន ត្រូវបានក្រុមហ៊ុនធានារ៉ាប់រងផ្ដល់ជូនប្រហែល 80% ធៀបនឹងប្រាក់ខែ ដូច្នេះហើយទើបបុគ្គលិកនឹងទទួលបានប្រាក់ខែ 20% ទៀតពីអ៊ីអន បន្ទាប់ពីពួកគេត្រឡប់ចូលធ្វើការវិញ។ យោងតាមស្ថាប័នស្រាវជ្រាវរបស់ក្រសួងសុខាភិបាលជប៉ុន ចំនួនប្រជាជនសរុបរបស់ប្រទេសនេះនឹងថយចុះ 17% ចាប់ពីឆ្នាំ 2020 ដល់ 2050 ដោយធ្លាក់មកនៅត្រឹម 104.69 លាននាក់។ ចំណែកវិទ្យាស្ថានជាតិស្រាវជ្រាវសន្តិសុខសង្គម និងចំនួនប្រជាជន (IPSS) … Read more

ផ្ទះលក់មិនដាច់នៅប្រទេសចិន ច្រើនគ្រប់គ្រាន់សម្រាប់មនុស្ស 150 លាននាក់

ផ្ទះដែលលក់មិនទាន់ដាច់នៅប្រទេសចិន មានទំហំសរុបជិត 5 ពាន់លានម៉ែត្រការ៉េ បើគិតត្រឹមចុងឆ្នាំកន្លង ហើយផ្ទៃក្រឡានេះអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់។ នេះបើតាមការផ្សាយរបស់ទំព័រ Nikkei។ បច្ចុប្បន្ន ដោយសារតែជួបបញ្ហាហិរញ្ញវត្ថុ វិនិយោគិនទាំងឡាយក្នុងវិស័យអចលនទ្រព្យនៅប្រទេសចិន នាំគ្នាលក់បញ្ចុះតម្លៃជាបន្តបន្ទាប់។ ការប្រកួតប្រជែងតម្លៃនេះ កើតឡើងនៅពេលទីផ្សារអចលនទ្រព្យបានឈានចូលដល់ដំណាក់កាលគ្រប់គ្រាន់។ អត្រានៃអចលនទ្រព្យដែលនៅសល់ពីការលក់ គឺជិត 5 ពាន់លានម៉ែត្រការ៉េ កាលពីចុងឆ្នាំ 2023។ Nikkei ឧទាហរណ៍ថា ខុនដូ ឬផ្ទះមួយខ្នងដែលមានទំហំ 100 ម៉ែត្រការ៉េ និងមានមនុស្ស 3 នាក់រស់នៅ នោះផ្ទៃក្រឡាសរុបរបស់ផ្ទះដែលកំពុងសល់គឺអាចឱ្យមនុស្សរស់នៅបាន 150 លាននាក់ ដែលប្រហាក់ប្រហែលនឹងផ្ទះ 50 លានខ្នង។ ប្រទេសចិនកំពុងតែប្រឈមមុខនឹងផលវិបាករបស់ «ប៉ោងប៉ោងអចលនទ្រព្យ»។ កំណើននៃការសាងសង់ផ្ទះបានថយចុះ បន្ទាប់ពីប្រទេសនេះចាប់ផ្ដើមរឹតបន្តឹងគោលការណ៍នានាក្នុងឆ្នាំ 2020 ប៉ុន្តែចំនួនផ្ទះដែលលក់មិនដាច់នៅតែមានកម្រិតខ្ពស់ ព្រោះតែការលក់ចេញមានភាពយឹតយ៉ាវ។ China Index Academy ព្យាករថា សកម្មភាពទីផ្សារអាចនឹងប្រសើរឡើងវិញ នៅក្រោយរដូវបុណ្យចូលឆ្នាំប្រពៃណីជាតិចិន ដែលចាប់ផ្ដើមពីថ្ងៃទី 10 ដល់ 17 កុម្ភៈខាងមុខ។ … Read more

Xiaomi នឹងផលិតរថយន្តអគ្គិសនីដំបូងក្នុងទ្រង់ទ្រាយធំនៅក្នុងខែកុម្ភៈនេះ

ម៉ូដែល​ដំបូង​របស់​ Xiaomi EV គឺ SU7 នឹង​ឈាន​ចូល​ដល់​ដំណាក់​កាល​ផលិត​ឆាប់​ៗ​ខាង​មុខ​។ យោង​តាម​សេចក្ដី​ប្រកាស​ Xiaomi EV មាន​គម្រោង​ផលិត​រថយន្ត​អគ្គិសនី​ឱ្យ​បាន​ប្រហែល 2,000 គ្រឿង​​នៅ​ក្នុង​ខែ​មីនា​ និង​បង្ហើយ​ការ​បង្កើន​បរិមាណ​នៅ​ពាក់​កណ្ដាល​ឆ្នាំ 2024​ ដែល​ក្នុង​នោះ​ ពួក​គេ​នឹង​ផលិត​បាន​ជាង 10,000 គ្រឿង​នៅ​ក្នុង​ខែ​កក្កដាឆ្នាំ​នេះ​។ ក្រុម​ហ៊ុន​ចិន Xiaomi បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​ខែ​មីនា​ឆ្នាំ 2021 ថា ពួក​គេ​នឹង​ចូល​រួម​ផលិត​រថយន្ត​ ដោយ​បញ្ជាក់​ថា ពួក​គេ​នឹង​វិនិយោគ​ 10 ពាន់លាន​យុន​សម្រាប់​ដំណាក់​កាលដំបូង​នៃ​សកម្មភាព​ជំនួញ​ផ្នែក​រថយន្ត​ ហើយ​គ្រោង​នឹង​វិនិយោគ​ 10 ពាន់​លាន​ដុល្លារ​អាម៉េរិក​ នៅ​ក្នុងរយៈ​ពេល​​ 10 ឆ្នាំ​ខាង​មុខ​។ ក្រុម​ហ៊ុន​ខាង​លើ​បាន​បង្ហាញ​រថយន្ត​អគ្គិសនី SU7 របស់​ខ្លួន​កាល​ពី​ថ្ងៃទី 28 ធ្នូ 2023​ និង​បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​សង្ឃឹម​ថា នឹង​ក្លាយ​ជាមួយក្នុង​ចំណោម​អ្នក​ផលិត​រថយន្ត​លំដាប់​ពិភពលោក​ នៅ​ក្នុង​រយៈ​ពេល​ពី 15 ទៅ 20 ឆ្នាំ​ទៀត​។ Xiaomi មិន​ទាន់​ប្រកាស​ព័ត៌មាន​ស្ដី​ពី​តម្លៃ​របស់ SU7 ក៏ដូចជា​ពេល​វេលា​បង្ហាញ​រថយន្ត​នេះ​ជា​ផ្លូវ​ការ​។ ប៉ុន្តែ បើ​យោង​តាម​ CnEVPost … Read more

ក្រុម​ហ៊ុន​ AEON Mall ស្នើសុំ​​អនុសាសន៍​ពី​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ លើ​ការ​ងារ​វិនិយោគ​នៅកម្ពុជា​

កាល​ពី​ថ្ងៃទី 01 ខែកុម្ភៈ ឆ្នាំ 2024 ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក TSUBOYA MASAYUKI នាយកគ្រប់គ្រងផ្សារទំនើបអ៊ីអនម៉ល។ ជំនួបនេះត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើសំណើសុំអនុសាសន៍ណែនាំពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទាក់​ទង​នឹង​កិច្ចការងារវិនិយោគរបស់ផ្សារទំនើបអ៊ីអនម៉ល នៅ​កម្ពុជា។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC)។ ទំព័រ​បណ្ដាញ​សង្គម​​របស់ CDC ឱ្យ​ដឹង​ថា ក្រុមហ៊ុន AEON Mall (Cambodia) Co., Ltd. បានបណ្ដាក់ទុនវិនិយោគប្រមាណ 706 លានដុល្លាអាមេរិក ​នៅក្នុង​ការ​បង្កើតផ្សារទំនើបចំនួនបី​ទីតាំង នៅកម្ពុជា គឺ​ ផ្សារទំនើបអ៊ីអនម៉ល ទីមួយ​, ទី​ពីរ និង​ទីបី​។ បច្ចុប្បន្ន AEON Mall (Cambodia) ក៏បានបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធ AEON Mall (Cambodia) Logi Plus Co., Ltd ដែលរួមចំណែកក្នុងការដោះស្រាយបញ្ហាដឹកជញ្ជូននៅកម្ពុជា។ AEON Mall … Read more

ក្រុមហ៊ុនមួយ​របស់​កូរ៉េខាងត្បូង មាន​គោលដៅបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា

គណៈប្រតិភូក្រុមហ៊ុន CAMKO MOTOR COMPANT LTD. និងក្រុមហ៊ុន CAMKO INFRACORE CO., LTD. របស់​កូរ៉េខាងត្បូង បាន​បង្ហាញ​ទិសដៅ​នៃ​ការ​បង្កើត​រោង​ចក្រ​ផលិត​គ្រឿង​បង្គុំរថយន្ត​អគ្គិសនី​នៅ​កម្ពុជា។ ការ​បង្ហាញ​ទិស​ដៅ​របស់​ក្រុម​ហ៊ុន​ខាងលើ​ ត្រូវ​បាន​លើក​ឡើង​​នៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​រវាង​ក្រុម​ប្រឹក្សា​អភិវឌ្ឍកម្ពុជាដែល​ដឹក​នាំ​ដោយ​ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទីមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង​ប្រតិភូ​កូរ៉េខាង​ត្បូង​ដែល​ដឹក​នាំ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​នៃសាធារណរដ្ឋ​ករ៉េ លោក Chung Sye-Kyun កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា 2024​។ យោង​តាម​ក្រុម​ប្រឹក្សា​អភិវឌ្ឍ​កម្ពុជា ជំនួបនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរកម្ពុជា-កូរ៉េ នាពេលកន្លងមក ពិសេសលើសកម្មភាពវិនិយោគ និងការជំរុញឱ្យមានវិនិយោគិនពីក្រុមហ៊ុននានារបស់សាធារណរដ្ឋកូរ៉េ ចូលមកបណ្ដាក់ទុននៅកម្ពុជាបន្ថែមទៀត។ ក្រុមហ៊ុន CAMKO MOTOR បច្ចុប្បន្នកំពុងមានប្រតិបត្តិការអាជីវកម្មនៅកម្ពុជា លើការដំឡើង​រថយន្តម៉ាក Hyundai និងផលិតខ្សែភ្លើងរថយន្ត សម្រាប់​ការ​នាំចេញ។ ចំណែក​​ក្រុមហ៊ុន CAMKO INFRACORE តាមរយៈកិច្ចប្រជុំនេះ ក៏​បានបង្ហាញទិសដៅនៃការដាក់ទុនវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបង្គុំរថយន្តអគ្គសនីនៅកម្ពុជា សម្រាប់ការ​នាំចេញទៅទីផ្សារអន្តរជាតិ​។

ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។ យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 … Read more

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា សហការ​​ជាមួយ​​វិទ្យាស្ថាន​បច្ចេក​វិទ្យា​ម៉ាឡេស៊ី ដើម្បី​ទាក់​ទាញ​វិនិយោគ​ផ្នែក​យាន​យន្ត​

កាល​ពី​ថ្ងៃទី 17 មករា 2024 សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF) បានទទួល​ជួប​លោក Anthony Ng តំណាងវិទ្យាស្ថានបច្ចេកវិទ្យាម៉ាឡេស៊ី (Malaysian Institute of Technology – MIT) ដើម្បី​ពិភាក្សាការងារពាក់ព័ន្ធនឹងការបណ្តុះបណ្តាលជំនាញក្នុងឧស្សាហកម្មយានយន្ត និងកិច្ចសហការរវាង CAIF និង MIT ស្ថិតក្រោមគម្រោង Skills for Future Economy Sector Development Program (SFE) របស់ធនាគារអភិវឌ្ឍអាស៊ី (ADB)។ នេះ​បើ​តាម​ CAIF ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 18 មករា​ 2024​។ យោង​តាម​ CAIF ដដែល គម្រោង​ SFE មាន​គោល​ដៅ​​បណ្តុះបណ្តាលជំនាញបច្ចេកទេស ការផ្ទេរនូវបច្ចេកវិទ្យាចុងក្រោយបង្អស់ និងការអភិវឌ្ឍធនធានមនុស្ស សំដៅជំរុញដល់កំណើនកំលាំងពលកម្មដែលមានជំនាញ សម្រាប់បំរើការនៅតាមក្រុមហ៊ុន រោងចក្រដំឡើងយានយន្ត និងសំដៅទាក់ទាញវិនិយោគផ្នែកយានយន្តបន្ថែមទៀតមកកាន់ប្រទេសកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ក្នុង​ជំនួប​នេះ CAIF បានយល់ស្របតាមសំណើរបស់ MIT … Read more

យានចុះចតលើឋានព្រះចន្ទឯកជនអាម៉េរិក ធ្លាក់ត្រលប់មកកាន់ផែនដី

យានអវកាស Peregrine ដែលលេចធ្លាយឥន្ធនៈបន្ទាប់ពីត្រូវបានបាញ់បង្ហោះកាលពីសប្ដាហ៍កន្លង កំពុងធ្លាក់ត្រលប់មកកាន់ផែនដីវិញ។ នេះបើតាមប្រកាសកាលពីថ្ងៃទី 13 មករា របស់ក្រុមហ៊ុន Astrobotic។ Peregrine ត្រូវបានបាញ់បង្ហោះទៅកាន់ឋានព្រះចន្ទកាលពីថ្ងៃទី 08 មករា 2024 ដោយប្រើប្រាស់រ៉ុក្កែត Vulcan Centaur ប៉ុន្តែវាបានជួបបញ្ហាធំ ក្រោយពីផ្ដាច់ខ្លួនពីរ៉ុក្កែតរុញច្រាន។ បញ្ហាលេចធ្លាយឥន្ធនៈបានបញ្ចប់ឱកាស​​ចុះចតលើឋានព្រះចន្ទក្នុងខែក្រោយរបស់ Peregrine។ «លទ្ធផលនៃការវាយតម្លៃរបស់យើងគឺថា យានអវកាសកំពុងនៅលើផ្លូវធ្លាក់ត្រលប់មកកាន់ផែនដី ហើយអាច​ឆេះ​ក្នុងបរិយាកាស» ភាគីខាងក្រុមហ៊ុន Astrobotic ឱ្យដឹងដូច្នេះ។ Astrobotic មិនបាននិយាយដល់ពេលវេលាដែលយាន Peregrine របស់ពួកខ្លួនអាចធ្លាក់ឆ្លងកាត់បរិយាកាសផែនដីនោះទេ ប៉ុន្តែក្រុមវិស្វកររបស់ក្រុមហ៊ុននេះកំពុងបន្តកិច្ចការជួយសង្គ្រោះយាន តាមដែលអាចធ្វើទៅបាន។ គិតត្រឹមថ្ងៃទី 14 មករា 2024 យាន Peregrine កំពុងស្ថិតនៅក្នុងចម្ងាយពីផែនដីប្រហែល 389,000 គីឡូ​ម៉ែត្រ និងស្ថិតនៅផ្នែកខាងក្រៅនៃគន្លងគោចររបស់ព្រះចន្ទ៕

តម្លៃថ្មី​សម្រាប់​សេវា និង​ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ

នាថ្ងៃទី 11 មករា 2024 នេះ អ្នក​នាំ​ពាក្យ​រាជ​រដ្ឋាភិបាល​កម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពី “ដំណោះស្រាយលើបញ្ហាតម្លៃសេវា ការប្រើប្រាស់ផ្លូវចូល-ចេញអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងតម្លៃចំណតយានយន្ត”។ នេះ​បើ​តាម​ក្រសួង​ព័ត៌មាន​ ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​។ សេចក្ដី​ប្រកាស​ព័ត៌មាន​ខាងលើ​ រួម​មាន៖ ទីមួយ​៖ ក្រុមហ៊ុនបានឯកភាពមិនយកថ្លៃចំណតសម្រាប់ការចូលទៅក្នុងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ក្រោមរយៈពេល 15 នាទី សម្រាប់រថយន្តធុនតូចមិនលើស 7 កៅអី និងរយៈពេល 30 នាទី សម្រាប់ប្រភេទរថយន្តផ្សេងៗទៀត។ ទីពីរ​៖ ក្រុមហ៊ុនបានយល់ព្រមបញ្ចុះតម្លៃបន្ថែមទៀត ក្នុងការប្រើប្រាស់ផ្លូវសម្រាប់គ្រប់ប្រភេទយានយន្តដែលមានព័ត៌មានលម្អិតដូចមានភ្ជាប់ក្នុងតារាងខាងក្រោម សម្រាប់រយៈពេលពីរឆ្នាំ (ឆ្នាំ 2024 និងឆ្នាំ 2025)។ ចំពោះតម្លៃថ្មីនេះនឹងត្រូវអនុវត្តចាប់ពីថ្ងៃទី 15 មករា 2024៕

រថយន្ត​ផលិត​នៅ​កម្ពុជា​ នឹង​អាច​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​​នាពេល​អនាគត

ក្រុម​ហ៊ុន GTV MOTOR បាន​ឱ្យ​ដឹង​ថា ប្រជាជនកម្ពុជា អាចបើកបររថយន្តដែលមានគុណភាព និងតម្លៃសមរម្យ ហើយក៏​ជាម៉ាករថយន្តរបស់កម្ពុជា​ផ្ទាល់ គ្រា​ដែល​ក្រុមហ៊ុននេះ​បានចាប់ផ្តើមផលិតរថយន្ត​នៅ​កម្ពុជា។ GTV MOTOR គឺជាក្រុម​ហ៊ុន​មួយ​ដែល​បង្កើតកេរ្តិ៍ឈ្មោះឱ្យកម្ពុជា តាម​រយៈ​ការ​ផលិត និង​ដំឡើង​រថយន្តនៅកម្ពុជា។ នេះ​បើ​តាមលោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋ​វិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​។ លោក​បន្ថែម​ថា ក្រុមហ៊ុននេះ​នឹងបង្កើតការងារដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេស​កម្លាំងពល​កម្មជំនាញ ដែលចេញពីការបណ្តុះ​បណ្តាល​វិជ្ជាជីវៈ។ ​​អ្នក​កឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ក៏​ដូច​អ្នក​ជំនាញ​ដទៃ​ យល់​ថា ការ​រួម​ចំណែក​របស់ GTV MOTOR នឹង​ធ្វើ​ឱ្យ​ទីផ្សាររថយន្តនៅកម្ពុជា មានភាពល្អប្រសើរ​ជាង​មុន​ ព្រោះ​តែ​ទីផ្សារ​មាន​ជម្រើស​បន្ថែម​។ យោង​តាម​អ្នកឧកញ៉ា លឹម ហេង វិស័យឧស្សាហកម្មដំឡើងរថយន្តក្នុងស្រុក នឹងជួយដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា ដោយ​សារ​មិនត្រឹមតែផ្គត់ផ្គង់តម្រូវ​ការ​ក្នុងស្រុកប៉ុណ្ណោះទេ តែ​អ្នក​ផលិត​រថយន្ត​ក៏​អាចនាំចេញផលិត​ផល​នេះ​តាម​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​សេរី​​​ទាំង​ឡាយ​ដែល​កម្ពុជា​កំពុង​អនុវត្ត​ផង​ដែរ​៕