ចិន​អនុញ្ញាត​ឱ្យ​នាំ​ចូល​ផ្លែដូង​ស្រស់​ពី​កម្ពុជា គ្រា​ដែល​ទំនិញនាំ​ចូល​​ពី​កម្ពុជា ​នៅ​មាន​ទំហំ​តូច​ខ្លាំង

ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន ទទួល​បាន​ការ​អនុម័តទទួលស្គាល់ជាផ្លូវការពី​អគ្គរដ្ឋបាល​គយ​ចិន។ នេះបើតាមលោកជំទាវ អ៊ឹម រចនា អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃទី 22 ខែមេសា ឆ្នាំ 2024។ ការ​ទទួល​បាន​ការ​អនុម័ត​ទទួល​ស្គាល់​ខាង​លើ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា ជាមួយអគ្គរដ្ឋបាលគយយចិន បានចុះហត្ថលេខាលើពិធីសារស្ដីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេញផ្លែដូងស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន​ កាល​ពី​ថ្ងៃទី 15 ខែកញ្ញា ឆ្នាំ 2023។ កន្លង​មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានជូនដំណឹងដល់ភាគី​ពាក់​ព័ន្ធ​នឹង​ដូង ដែលមានបំណងផលិត និងកែច្នៃវេចខ្ចប់ផ្លែដូងស្រស់ទៅកាន់ទីផ្សារប្រទេសចិន ឱ្យដាក់ពាក្យស្នើសុំចុះបញ្ជី។ បន្ទាប់ពីទទួលបានពាក្យស្នើសុំ ក្រសួង​កសិកម្ម បានចាត់មន្ដ្រីជំនាញចុះវាយតម្លៃស្របតាមនីតិវិធីបច្ចេកទេសដូចមានចែងនៅក្នុងពិធីសារ ហើយបញ្ជូនបញ្ជីឈ្មោះចម្ការ និងរោងចក្រកែច្នៃវេចខ្ចប់ទាំងនោះ ទៅកាន់ភាគីចិន ដើម្បីពិនិត្យ និងវាយតម្លៃបន្ត។ គិតត្រឹមពេលនេះ អគ្គរដ្ឋបាលគយយចិនបានអនុម័តទទួលស្គាល់ជាផ្លូវការ ចម្ការដូងចំនួន 13 និងទីតាំងវេចខ្ចប់ចំនួន 5 របស់​កម្ពុជា ដែលបានចុះបញ្ជីសម្រាប់នាំចេញផ្លែដូងស្រស់ទៅកាន់ប្រទេសចិន។ យោង​តាម​របាយការណ៍របស់អគ្គនាយកដ្ឋានគយ … Read more

ថៃ​គ្រោង​នឹង​នាំចេញ​ទុរេនមួយ​លាន​តោន​ក្នុង​ឆ្នាំនេះ

អាជ្ញាធរ​ថៃ គ្រោង​នឹង​នាំចេញ​ផ្លែទុរេន​ប្រហែល​មួយ​លាន​តោន​ ដែល​មាន​តម្លៃប្រមាណ 130 ពាន់​លាន​បាត (3.53 ពាន់​លាន​ដុល្លារ​អាម៉េរិក) ទៅ​កាន់​ទីផ្សារ​បរទេស​នៅ​ក្នុង​ឆ្នាំ 2024 នេះ ក្នុងនោះ ប្រទេស​ចិន​គឺជា​ទីផ្សារ​ធំជាង​គេ​។ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ថៃ កាល​ពី​ថ្ងៃទី 20 មេសា​​ 2024 បាន​ឱ្យ​ដឹង​ថា លោក​បាន​ណែនាំ​ឱ្យគណៈកម្មការ​ផ្លែ​ឈើ ជួប​ជាមួយ​កសិករ​ដាំដើម​ទុរេន ក្រុម​អ្នក​បែងចែក​ប្រភេទ​ និង​កាត់​ផ្លែ​ទុរេន ឈ្មួញ ​ក្រុម​អ្នក​គ្រប់​គ្រង​រោង​ចក្រ​ដែល​ទាក់​ទង​នឹង​ទុរេន អ្នក​នាំចេញ រួម​នឹង​ស្ថាប័ន​ដែល​ទាក់​ទង ដើម្បី​ពិភាក្សា​គ្នា រក​ដំណោះ​ស្រាយ​សម្រាប់​ការ​ធានាគុណភាព​ផ្លែទុរេន និង​ឆ្លើយតប​ទៅ​នឹង​ស្ដង់ដា​គុណភាព​ ក៏ដូច​ជា​ការតម្រូវ​ GAP របស់​ប្រទេស​ចិន​។ រដ្ឋមន្ត្រី​កសិកម្ម​ថៃ ក៏​បាន​ស្នើ​ឱ្យ​រក​វិធី​កាត់​បន្ថយ​ការ​ចំណាយ​របស់​ប្រជាកសិករ​ ទៅ​លើ​ជី និង​ថ្នាំ​សម្រាប់​ទុរេន​។ ចំណែក​នាយកដ្ឋាន​ធារាសាស្ត្រ​ថៃ ក៏​ត្រូវ​បាន​ណែនាំ​ឱ្យ​គ្រប់​គ្រង​ប្រព័ន្ធ​ស្រោច​ស្រព ដើម្បី​ធានា​ឱ្យ​មាន​ទឹក​គ្រប់​គ្រាន់​សម្រាប់​ចម្ការ​ទុរេន​នៅ​ក្នុង​ខេត្តនានា​របស់​ប្រទេស​នេះ​។ យោង​តាម​ក្រុម​មន្ត្រី​កសិកម្ម​ថៃ ចម្ការ​ទុរេន​ជាង 64 ពាន់​ហិកតា​នៅ​ក្នុង​បណ្ដា​ខេត្ត​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​ចុះ​ឈ្មោះ​ជាមួយ​នឹង​ស្ថាប័ន​គយ​របស់​ប្រទេស​ចិន​ និងបាន​ទទួល​​វិញ្ញាបនបត្រ​ GAP ពី​ស្ថាប័ន​នេះ​។ ប្រការ​នេះ​នឹង​បង្ក​លក្ខណៈ​ងាយ​ស្រួល​សម្រាប់​ការ​នាំ​ចេញ​ផ្លែទុរេន​របស់​ពួក​គេ​ទៅ​កាន់​ទីផ្សារ​ចិន​។

បរិមាណ​អង្ករ​នាំចេញ​អ​របស់​វៀតណាម ​ខ្ពស់​មិន​ធ្លាប់​មាន​ ​ក្នុង​ឆ្នាំ 2023

​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម បាន​ឱ្យ​ដឹង​ថា ពេញ​មួយ​ឆ្នាំ 2023 ប្រទេស​នេះ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរ​ជាតិ​បាន​ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​​។ ក្នុង​ស្ថានភាពលំបាក​​​ដោយ​សារ​តែ​​គ្រោះ​ធម្មជាតិ​ បណ្ដាញ​ផ្គត់​ផ្គង់​ត្រូវ​ដាច់ និង​ហានិភ័យ​កើត​មាន​វិបត្តិ​ស្បៀង​អាហារ​នៅ​លើ​ពិភពលោក វៀតណាម​នៅ​តែ​បន្ត​នាំ​ចេញ​អង្ករ​បាន​ច្រើន​​​មិន​ធ្លាប់​មាន​សម្រាប់​ឆ្នាំ​កន្លង​។ យោង​តាម​ក្រសួង​កសិកម្ម​ និង​អភិវឌ្ឍ​ជនបទ​ នៃ​ប្រទេស​វៀតណាម​ ក្នុង​ឆ្នាំ 2023 បរិមាណ​អង្ករ​ដែល​ប្រទេស​នេះ​​បាន​នាំ​ចេញ​គឺ 43.4 លាន​តោន​ កើន​ 1.7% ធៀប​នឹង​ឆ្នាំ 2023​។ ប្រាក់​ចំណូល​ដែល​បាន​មក​ពី​ការ​នាំ​ចេញ​អង្ករ​នេះ​ បាន​ឡើង​ដល់​កំណត់​ត្រា​ថ្មី​ គឺ 4.78 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​​ 38.4% បើ​ធៀប​នឹង​ឆ្នាំ 2022​៕

វិស័យ​ស្រូវ​អង្ករ​ថៃ ​នឹង​ផ្ដោត​លើ​គុណភាព​ ជំនួសឱ្យ​បរិមាណ

វិស័យ​ស្រូវអង្ករ​របស់​ប្រទេស​ថៃ នា​ពេល​ខាង​មុខ​ នឹង​ផ្ដោត​សំខាន់​ទៅលើ​គុណភាព​ជា​ជាងបរិមាណ នៅ​ពេល​ប្រទេសនេះ​ដាក់​គោលដៅ​ទាញ​យក​ចំណែក​ទីផ្សារ​ធំជាង​បច្ចុប្បន្ន នៅលើ​ទីផ្សារ​អង្ករ​គុណភាព​ខ្ពស់​នៅ​ទូទាំង​ពិភពលោក​។ នេះ​គឺជា​សារ​ដែល​ត្រូវ​បាន​លោក Arnont Nonsi អនុប្រធាននាយកដ្ឋាន​ស្រូវ​អង្ករ​ នៃ​ក្រសួង​កសិកម្ម​និង​សហករណ៍​ថៃ លើក​ឡើង​នៅ​ក្នុង​ពិធីបុណ្យ​ស្រូវ​អង្ករថៃ​ឆ្នាំ 2023 ដែល​ធ្វើ​ឡើង​នៅ​រាជធានី​បាងកក ចាប់​ពី​ថ្ងៃទី 14 ដល់ 17 ខែ​ធ្នូ។ លោក Arnont ឱ្យ​ដឹង​ថា ថៃអស់​លទ្ធភាព​ក្នុង​ការ​ប្រកួត​ប្រជែង​យក​តំណែង​ «ប្រទេស​នាំចេញ​អង្ករ​ច្រើន​ជាង​គេ» ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំចេញ​អង្ករ​នានា ពិសេស​គឺ​ ប្រទេស​ឥណ្ឌា ដែល​មាន​ដីស្រែ​ធំសម្បើម​។ ជំនួស​មក​វិញ លោក Arnont ថ្លែង​ថា ប្រទេស​ថៃ ចង់​ «លើក​កម្ពស់គុណភាព» ទីផ្សារ​អង្ករ​របស់​ខ្លួន​ ក្នុងនោះ ពាក្យ​ថា «លើកកម្ពស់គុណភាព» នេះ រួម​មាន គុណភាព​នៃ​សារជាតិបំប៉ន ដំណើរ​ការ​ដាំ​ស្រូវ​ដែល​ល្អ​សម្រាប់​​បរិស្ថាន តម្លៃ​កើន​ឡើង​ពី​ការ​ផ្លាស់​ប្ដូរ និង​បច្ចេកវិទ្យា ក៏ដូច​ជា​ស្ថិរភាព​របស់​កសិកម្ម​។ ក្រៅ​ពីនេះ លោក Arnont ក៏​បង្ហើប​ឱ្យ​ដឹងដែរ​ថា នាយកដ្ឋាន​ស្រូវ​អង្ករ​ថៃ គ្រោង​នឹង​សហការ​ជាមួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ ដើម្បី​បន្ថែម​តម្លៃ​ និង​កែ​លម្អ​អង្ករ​ថៃ ដើម្បីអាច​ប្រើ​ប្រាស់​បាន​នៅ​ក្នុង​ផលិតផល​​មួយចំនួន មានជា​អាទិ៍ … Read more

កម្ពុជា​ នាំ​ចេញ​អង្ករ​បាន​ជិត​ 6 សែន​តោន​ ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023

11 ខែ​ដំបូង​ក្នុង​ឆ្នាំនេះ កម្ពុជា នាំ​ចេញអង្ករ​បាន​ 85% បើ​ធៀប​នឹង​ផែនការ 700 ពាន់​តោន​ ​ដែល​បាន​ដាក់​ចេញ​សម្រាប់​ឆ្នាំ​ 2023​។ យោង​តាម​ សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រយៈពេល 11 ខែនៃ​ 2023 កម្ពុជា​ នាំចេញអង្ករបានចំនួន 595,630 ​តោន ដែល​ស្មើ​នឹង​​ទឹក​ប្រាក់ចំនួន 420.81 លានដុល្លារ​សហរដ្ឋអាមេរិក។ តួលេខ​នេះ​ស្មើ​នឹង​ 85% នៃ​ផែនការ​ 700 ពាន់​តោន​នៅ​ក្នុង​ឆ្នាំ​នេះ។ ទីផ្សារ​ដែល​បាន​ទទួល​ទិញ​អង្ករ​កម្ពុជា នៅ​ក្នុង​ 11 ខែ​ដំបូង​នៃ​ឆ្នាំ​ 2023 រួម​មាន​ ប្រទេស​ចិន​ និង​តំបន់​ស្វយ័ត (198,761 តោន), តំបន់​អឺរ៉ុប (240,751 តោន)​, តំបន់​អាស៊ាន (76,514 តោន) និងប្រទេស​ជា​ច្រើន​ផ្សេង​ទៀត​នៅទ្វីប​​អាហ្វ្រិក និង​មជ្ឈិម​បូព៌ា​ជា​ដើម (79,604 តោន​)​។ ប្រភេទ​អង្ករ​ដែល ​កម្ពុជា ​បាន​នាំ​ចេញ រួម​មាន អង្ករ​ក្រអូប​គ្រប់​ប្រភេទ (82.20%), អង្ករ​ស​គ្រាប់​វែង … Read more

ហ្វ៊ីលីពីន​អាច​​បង្កើន​ការ​នាំ​ចូល​អង្ករ បន្ទាប់ពី​បាន​ដក​ពិតាន​នៃ​តម្លៃ​ក្នុង​ស្រុក​?

ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​របស់ពិភពលោក​ងើប​ឡើង​វិញ​។ យោង​តាម​សារព័ត៌មាន​នៅ​ប្រទេស​ហ្វ៊ីលីពីន កាល​ពី​ថ្ងៃទី 04 តុលា 2023 ប្រធានាធិបតី​ហ្វ៊ីលីពីន Ferdinand Marcos Jr. បាន​ប្រកាស​ថា នឹង​ដក​ចោល​វិធានការ​គ្រប់​គ្រង​ពិតាន​នៃ​តម្លៃ​អង្ករ​សម្រិតធម្មតា និង​អង្ករ​សម្រិត​ពិសេស​។ ដូចនេះ ពិតាននៃ​តម្លៃ​​អង្ករ​នៅ​ប្រទេស​ហ៊្វីលីពីន​ត្រូវ​បាន​ទម្លាក់​ចោល​បន្ទាប់​ពី​អនុវត្ត​បាន​មួយ​ខែ​។ ប្រការ​នេះ​​ក៏​ទទួល​បាន​ការ​សាទរ​ពី​ប្រជាពលរដ្ឋ​ក្នុង​ប្រទេស​នេះ​ផងដែរ ព្រោះ​ថា វា​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ក្នុង​ស្រុក​ ពិសេស​គឺ​ចំពេល​ដែល​រដូវ​ប្រមូលផល​កំពុង​កើត​ឡើង​។ មុន​នោះ តម្លៃ​ពិតាន​របស់​អង្ករ​ត្រូវ​បាន​ហ្វ៊ីលីពីន​ដាក់​ចេញក្នុង​បំណង​ទប់​ទល់​នឹង​បញ្ហា​អង្ករ​ឡើង​ថ្លៃ​ខ្ពស់ខ្លាំង​ ដែល​បង្ក​ផលប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​។ យោង​តាម​ក្រសួង​កសិកម្ម​អាម៉េរិក ឆ្នាំ​នេះ​ ប្រទេស​ហ្វ៊ីលីពីន និង​ចិន គឺជា​អ្នក​នាំ​ចូល​អង្ករ​ធំជាង​គេ​លើពិភពលោក​ ដោយ​ពួក​គេ​នឹង​ទិញ​ប្រហែល 3.5 លាន​តោន​ ទាប​ជាង​បន្តិច​បើ​ធៀប​នឹង​ការ​ព្យាករ​ចាស់​ (3.8 លាន​តោន​)។ គិតមក​ដល់បច្ចុប្បន្ន ហ្វ៊ីលីពីន​បាន​នាំចូល​អង្ករ​ 2.49 លាន​តោន​ ទាប​ជាង​ជិត 18%​ បើ​ធៀប​នឹង​ 3.03 លាន​តោន​ក្នុង​ដំណាក់​កាល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។ អ្នក​ជំនាញ​ និង​អ្នក​ជំនួញ​យល់​ថា ការ​ដែល​ហ្វ៊ីលីពីន​លុបចោល​ពិតាន​នៃ​តម្លៃ​អង្ករ​ក្នុង​ស្រុក​ នឹង​អាច​​ជួយ​ឱ្យ​ទីផ្សារ​អង្ករ​ងើប​ឡើង​វិញ បន្ទាប់​ពី​ធ្លាក់​ថ្លៃ​ខ្លាំង​នា​ពេល​កន្លង​៕

ម៉ិ​ក​ស៊ិ​ក​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​ទប់ទល់​នឹង​អាកាសធាតុ​ក្ដៅ​ខ្លាំង

រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក​ប្រកាសថា ការបង្កើត​ភ្លៀង​សិប្បនិម្មិត​ទទួលបាន​ជោគជ័យ 98% ស្របពេលដែល​​អាកាសធាតុ​​ក្ដៅ​ខ្លាំង​ បង្ក​ឱ្យ​មាន​គ្រោះរាំង​ស្ងួត​ទ្រង់​ទ្រាយ​ធំ​។ រដ្ឋាភិបាល​ម៉ិ​ក​ស៊ិ​ក អនុវត្ត​ដំណាក់កាល​ថ្មី​បំផុត​របស់​គម្រោង​បង្កើត​ភ្លៀង​សិប្បនិម្មិត ដោយ​សង្ឃឹមថា អាច​កែលំអ​បរិមាណ​ទឹក​ភ្លៀង​នៅក្នុង​រដូវក្ដៅ​ដែលមាន​សីតុណ្ហភាព​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ និង​គ្រោះរាំងស្ងួត​ដែល​បានអូសបន្លាយ​អស់​ជាច្រើន​ខែ។ នេះ​បើតាម Guardian ចុះផ្សាយ​កាលពី​ថ្ងៃទី 23 កក្កដា 2023។ គម្រោង​ខាងលើ​ដែលបានចាប់ផ្ដើម​ក្នុង​ខែកក្កដា រួមមាន ការពង្រាយ​យន្តហោះ​ទៅកាន់​បណ្ដា​ពពក​ដើម្បី​បាច​គ្រាប់​អ៊ីយ៉ូដ​ប្រាក់ (Silver Iodide) ជួយ​បន្ថែម​ទំហំ​តំណក់ទឹក​ក្នុង​ពពក និង​បង្កើន​បរិមាណ​ទឹកភ្លៀង។ យោងតាម​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​ម៉ុក​ស៊ិ​ក ការបង្កើត​ភ្លៀង​សិប្បនិម្មិត​នេះ​គឺ​ដើម្បី​ទប់ទល់​នឹង​ផលប៉ះពាល់​ពី​គ្រោះរាំងស្ងួត​នៅ​តំបន់​ជនបទ។ សកម្មភាព​នេះ​ត្រូវបាន​ធ្វើឡើង​យ៉ាងតិច​មួយឆ្នាំ​ម្ដង រាប់​ចាប់ពី​ឆ្នាំ 2020។ រដ្ឋាភិបាល​ប្រទេស​នេះ​ក៏បាន​ប្រកាសថា ទទួលបាន​ជោគជ័យ 98% នៅ​ក្នុង​ការ​បង្កើត​ភ្លៀង​សិប្បនិម្មិត។

ក្រសួងកសិកម្មដាក់ចេញ​គោលការណ៍ 8ចំណុច ដើម្បី​លើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា

ក្រសួងកសិកម្មដាក់ចេញ​គោលការណ៍ 8ចំណុច ដើម្បី​លើកកម្ពស់​ផលិតកម្ម​សត្វ​នៅ​កម្ពុជា

រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ចាត់ទុកថា ការលើកកម្ពស់​ផលិតកម្ម​សត្វ គឺជា​រឿង​ចាំបាច់ ដែល​ត្រូវមាន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​លើកស្ទួយ​វិស័យ​កសិកម្ម​ដែល​កំពុង​ជួប​បញ្ហា​ប្រឈម ព្រមទាំង​អភិវឌ្ឍន៍​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​ឆ្ពោះទៅ​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ប្រជាកសិករ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរឡើង។ ការលើកឡើង​ពី​សំណាក់​ឯកឧត្ដម​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នាពេលនេះ ត្រូវបាន​ធ្វើឡើង​កាលពី​ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ2019 និង​ទិសដៅ​អនុវត្ត​ឆ្នាំ2020 នៅ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​កាលពីពេល​កន្លងទៅថ្មីៗនេះ។ ថ្លែង​ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ឯកឧត្ដម វេ​ង សាខុន បាន​លើកឡើងថា “ការរីកចម្រើន​ផ្នែក​បច្ចេកវិទ្យាថ្មីៗ ទាំង​ការចិញ្ចឹម ការ​បង្កាត់​ពូជ ការ​ផ្សំ​ចំណី សេចក្តីត្រូវការ​សាច់សត្វ ស៊ុត ទឹកដោះផលិតផល​មាន​ដើមកំណើត​ពីស​ត្វ កាន់តែ​កើនឡើង​ជា​លំដាប់ ហើយ​ការប្រកួតប្រជែង​ទីផ្សារ​សត្វ និង​សាច់​កាន់​តែមាន​ខ្ពស់​ឡើង”។ ផ្ទុយទៅវិញ​លោក​បាន​ថ្លែងថា ការប្រែប្រួល​អាកាសធាតុ ការធ្វើសមាហរណកម្ម​សេដ្ឋកិច្ច​ក្នុង​តំបន់ និង​ពិភពលោក​ធ្វើឱ្យ​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វបាន និងកំពុង​ទទួលរ​ង​នូវ​ផលប៉ះពាល់ ដូចជា​ការខ្វះខាត​វត្ថុធាតុដើម បាត់បង់​វាលស្មៅ​ធម្មជាតិ និង​ប៉ះពាល់​ដំណាំ​ចំណី​សត្វ ការកើតឡើង​នូវ​ជំងឺឆ្លង​សត្វ​យ៉ាង​ស្រួចស្រាល់ (ជំងឺផ្តាសាយបក្សី និង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក) ដែល​មិន​គ្រាន់តែ​គំរាមកំហែង​ដល់​ផលិតកម្ម​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ក៏​ជា​ហានិភ័យ​ដល់​សុខភាពសាធារណៈផងដែរ។ ឯកឧត្ដម​រដ្ឋមន្ត្រី បាន​បន្តថា ដូច្នេះទាំង​កត្តា​វិជ្ជមាន និង​អវិជ្ជមាន វា​ទាមទារ​ឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ថ្នាក់ដឹកនាំ​អគ្គនាយកដ្ឋាន និង​មន្ត្រី​ជំនាញ​ក្រោម​ឱវាទ​គ្រប់​ជាន់ថ្នាក់ … Read more

ក្រសួងកសិកម្ម៖ ក្រោយ​កាត់បន្ថយ​កូតា​នាំចូល​មាន់​ពី​បរទេស តម្លៃ​មាន់​ក្នុងស្រុក​ស្ទុះ​ឡើង

អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទបានចេញ​សេចក្តីប្រកាស​ព័ត៌មាន​កាលពីពេលថ្មីៗនេះ(ថ្ងៃទី9 ខែមករា ឆ្នាំ2020)ដោយបាន​លើកឡើង​ពី​ភាព​វិជ្ជមាន​នៃ​ចំណាត់ការ​របស់​ក្រសួងកសិកម្ម ក្នុងការ​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស​មកកាន់​កម្ពុជា។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​បញ្ជាក់ថា ចាប់ពី​ដើមឆ្នាំ2019 អគ្គនាយកដ្ឋាន​ សុខភាព​សត្វ បាន​ពិនិត្យឃើញថា កសិករ សហគមន៍ និង​ក្រុមហ៊ុន​ចិញ្ចឹមសត្វ​នៅ​កម្ពុជា បាន​ជួបប្រទះ​នឹង​បញ្ហា​ធ្លាក់ចុះ​តម្លៃ​មាន់​រស់​យ៉ាងគំហុក ពោលគឺ​ថ្លៃដើម​ផលិត​ក្នុង1គីឡូក្រាម ត្រូវ​ចំណាយ​អស់ 5,000រៀល តែ​ចំពោះ​ការលក់​ចេញ​មាន់​រស់បាន​តម្លៃ​ត្រឹមតែ 4,800រៀល​ប៉ុណ្ណោះ​ក្នុង 1គីឡូក្រាម។ អគ្គនាយកដ្ឋាន​នេះ​បាន​បន្តថា ដោយ​មើលឃើញ​ពី​សភាពការណ៍​នេះ ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និង​នេសាទ បាន​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​មាន់​រស់​ពី​បរទេស មកកាន់​កម្ពុជា​ពី​ចំនួន 13ក្រុមហ៊ុន មក​នៅត្រឹម​ចំនួន 7ក្រុមហ៊ុន​វិញ និង​ចំនួន​នាំចូល​ពីមុន 44,000ក្បាល​ក្នុង 1ថ្ងៃ មក​នៅត្រឹមតែ 1,7000ក្បាល​ប៉ុណ្ណោះ​ក្នុង 1ថ្ងៃ។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បានបញ្ជាក់​ទៀតថា លទ្ធផល​ដែល ទទួលបាន​ក្រោយពី​ការកាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និង​ចំនួន​កូតា​នាំចូល​បក្សី​ពី​បរទេស មាន​ជាអាទិ៍៖ * តម្លៃ​មាន់​រស់ បាន​កើន​ឡើងវិញ​ល្អប្រសើរ ពី 6,900 … Read more

ក្រសួងកសិកម្ម​ជំរុញ​កសិករ​ឱ្យ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​ពាណិជ្ជកម្ម

ក្រសួងកសិកម្ម​បានប្រកាស​ជំ​រុញឱ្យ​ប្រជាកសិករ​ដែល​ប្រកប​របរ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​គ្រួសារ​ឱ្យកែប្រែ​ទម្លាប់​ទៅ​ចិញ្ចឹមសត្វ​បែប​លក្ខណៈ​ពាណិជ្ជកម្ម ជា​លក្ខណៈ​កសិដ្ឋាន​ខ្នាតតូច ឬ​មធ្យម​វិញ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ហូបចុក​រប​ស់​ប្រជាពលរដ្ឋ​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ហើយ​អាច​ឈានទៅ​កាត់បន្ថយ​ការនាំ​ចូល​សាច់សត្វ​គ្រប់​ប្រភេទ​ពី​បរទេស។ ឯកឧត្តម សេន សុវណ្ណ អគ្គនាយក​នៃអគ្គនាយកដ្ឋានសុខភាព​ស​ត្វនិង​ផលិតកម្ម​សត្វ​នៃ​ក្រសួងកសិកម្ម​បាន​ប្រាប់​ឡា​រ៉ែ​ន​ពាណិជ្ជ​ថា ក្រសួងកសិកម្មជាពិសេស​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​បានដាក់​ផែនការ​ជំរុញ​ប្រជាកសិករ​ឱ្យ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​កសិដ្ឋាន​ខ្នាតតូច ឬ​មធ្យម​ដើម្បី​ធានា​ឱ្យ​ផលិតកម្ម​សាច់សត្វ​មានគុណ​ភាព និង​សុវត្ថិភាព​សម្រាប់​អ្នក​បរិភោគ។ ឯកឧត្តម​បានឱ្យដឹង​ដែរ​ថា៖ “ដោយសារតែ​ការចិញ្ចឹម​សត្វ​របស់​យើង ពុំទាន់​មាន​ក្ខ​ណៈ​ស្តង់ដារដូច្នេះហើយ​ទើប​យើង​ធ្វើ​ការជំរុញឱ្យ​កសិករ​ចិញ្ចឹមសត្វ​ជា​លក្ខណៈ​អាជីវកម្ម​បែប​ជា​កសិដ្ឋាន​ឱ្យមាន​ស្តង់ដារ ដោយ​ក្រសួង​មាន​ផែនការ​ផ្សារភ្ជាប់​រវាង​កសិករ និង​ក្រុមហ៊ុន​ឯកជន​ដើម្បី​ចុះកិច្ចសន្យា​ទិញ និង​លក់​នៅពេល​កសិករ​ប្រមូល​ផល​បាន‟។ ឯកឧត្តម​បញ្ជាក់ថា គម្រោង​ជំរុញ​ឱ្យ​កសិករ​បង្កើន​ផលិតភាព​នៃ​ការចិញ្ចឹម​សត្វ​ឱ្យ​ក្លាយជា​មុខរបរ​នេះ គឺ​ដោយសារ​យើង​ដឹងថា​ស្រុក​យើង​មាន​តម្រូវការ​សាច់សត្វ​ច្រើនណាស់ ហើយ​យើង​ចង់ឱ្យមាន​ការផ្គត់ផ្គង់​ក្នុង​លក្ខណៈ​ជា​សន្តិសុខ​ស្បៀង​ផងដែរ។ ការជំរុញ​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​អាជីវ​កម្មនេះ ធ្វើឡើង ខណៈដែល​តម្រូវការ​សាច់​សត្វ​ត្រូវបាន​នាំចូល​ច្រើន ដែលមាន​ដូចជា សាច់មាន់ ជ្រូក និង​គោ…ចំណែក​សាច់គោ​ដែល​នាំចូល​ពី​អូស្ត្រាលី​វិញ​មានតម្លៃ​ថ្លៃ ហើយ​យើង​បាន​ផ្អាក​មួយរយៈ​ហើយ។ សូមបញ្ជាក់ថា ចំពោះ​សាច់សត្វ សព្វថ្ងៃ​គឺ តម្រូវការ​បាន​កើនឡើង​រហូតដល់​ជាង 30ម៉ឺន​តោន ក្នុងមួយឆ្នាំៗសម្រាប់​ផ្គត់ផ្គង់​ការហូបចុក​របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ រីឯ​សាច់សត្វ​ចិញ្ចឹម​ក្នុងស្រុក​អាច​ផ្គត់ផ្គង់​ប្រជាពលរដ្ឋ​ក្នុងស្រុក ចំណែក​ការ​បម្រើឱ្យ​វិស័យ​ទេសចរណ៍ និង​អ្នកមាន​ជីវភាពខ្ពស់ៗនៅតែមាន​តម្រូវការ​ច្រើន គឺជា​សាច់សត្វ​ដែលមាន​គុណភាព និង​សុវត្ថិភាព។ បច្ចុប្បន្ន​ការចិញ្ចឹម​សត្វ​ជា​លក្ខណៈ​អាជីវកម្ម​បែប​កសិដ្ឋាន​មាននៅ​ស្ទើរ​គ្រប់​ខេត្ត-ក្រុង​ក្នុងប្រទេស​កម្ពុជា ដូចជា​នៅ​ខេត្តព្រៃវែង ស្វាយរៀង តាកែវ កំពតពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ​យើង​ពុំទាន់​បាន​ចុះបញ្ជី​ជា​កសិដ្ឋាន​ទេ តែ​យើង​លើកទឹកចិត្ត​ និង​រៀបចំ​បញ្ជី​ជា​សហគមន៍។ សម្រាប់​ខេត្ត​មួយចំនួន​មាន ខេត្តព្រៃវែង ស្វាយរៀង​មាន​ទម្រង់​ជា​កសិដ្ឋាន​ហើយ … Read more