Ford Ranger ទទួលចំណាត់ថ្នាក់ផ្កាយ៥ ជារថយន្តមានសុវត្ថិភាពបំផុត!

កន្លងទៅថ្មីៗនេះ រថយន្ត Next-Generation Ford Ranger ត្រូវបានផ្លាស់ប្តូររូបរាងថ្មី និងកំណែទម្រង់ថ្មីទាំង​ស្រុងដែលមានភាពហាប់ណែន រឹងមាំជាមុន និងរួមទាំងបូក​បញ្ជូល​​​នូវ​ប្រព័ន្ធសុវត្ថិភាពទំនើបៗជាច្រើន​ទៀត រហូតដល់បានជាប់ជារថយន្តPick-Up សុវត្ថិភាពបំផុត ក្រោមការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់សហភាពអឺរ៉ុប EuroNCAP ​(European New Car Assessment Programme)​ និង ការធ្វើតេស្តសុវត្ថិភាពកម្រិតខ្ពស់ពីកម្មវិធីវាយតម្លៃរថយន្តថ្មីរបស់អូស្រ្តាលី​ និងនូវែលសេឡង់ ANCAP (Australasian New Car Assessment Programme)​ ដោយទទួលបានលទ្ធផលចំណាត់ថ្នាក់ផ្កាយ៥ ទៅលើប្រព័ន្ធសុវត្ថិភាពរបស់រថយន្ត សម្រាប់ប្រព័ន្ធការពារអ្នកបើកបរ ប្រព័ន្ធការពារអ្នករួមដំណើរ និងប្រព័ន្ធបញ្ចៀសគ្រោះថ្នាក់។ រថយន្ត Next-Generation Ford Ranger ត្រូវបានធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអឺរ៉ុប និងធ្វើតេស្តទៅតាមសុវត្ថិភាពកម្រិតខ្ពស់នៃស្តង់ដារអូស្រា្តលី និងនូវែលសេឡង់ផងដែរ ដូចជាការធ្វើតេស្តសម្រាប់អ្នកធ្វើដំណើរ ការធ្វើតេស្តសម្រាប់កុមារ ការធ្វើតេស្តសម្រាប់សុវត្ថិភាពអ្នកថ្មើរជើង និង ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត។ សម្រាប់ការធ្វើតេស្តសុវត្ថិភាពរបស់អ្នកធ្វើដំណើរ និង​ការធ្វើតេស្តសុវត្ថិភាពសម្រាប់កុមារ គឺគេធ្វើតេស្តទៅលើការបុកប៉ះ និងគ្រោះថ្នាក់ផ្សេងៗ​​ ដែលអាចកើតឡើងពីគ្រប់ស្ថានភាព ដើម្បីធានានូវសុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់រថយន្តរួមទាំងផ្តល់នូវទំនុកចិត្តដល់អ្នកមានបំណងចង់ទិញរថយន្ត។​ លើសពីនេះទៅទៀតក៏មាន ការធ្វើតេស្តសម្រាប់ប្រព័ន្ធសុវត្ថិភាពផ្សេងៗរបស់រថយន្ត ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់អ្នកបើកបរ និងឧបសគ្គផ្សេងៗ ក្រោយការធ្វើតេស្តរួច … Read more

ក្រសួង​សាធារណការ សម្ពោធ​ដាក់​ឱ្យ​ដំណើរ​ការ​ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់

កាល​ពី​ព្រឹក​ថ្ងៃទី 24 មករា​នេះ ឯកឧត្ដម​ ប៉េង ពោធិ៍នា រដ្ឋមន្ត្រី​ក្រសួង​សាធារណការនិង​ដឹក​ជញ្ជុន ​បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់ របស់ក្រុមហ៊ុន ខ្មែរ ខូល ឆេន (Khmer Cold Chain) ដែលមានទីតាំងស្ថិតនៅក្នុងបរិវេណចំណតផែកុងតឺន័រ LM17 របស់កំពង់ផែស្វយ័តភ្នំពេញ ក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល។ នេះ​បើ​តាម​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​។ យោង​តាម​ក្រសួង​ខាងលើ ឃ្លាំងលើកដាក់ និងស្តុកទំនិញត្រជាក់នេះ ត្រូវ​បាន​សាងសង់​​ឡើងក្រោមគំនិតផ្តួចផ្តើមអភិវឌ្ឍន៍ដោយក្រុមហ៊ុន InfraCo Asia សហការជាមួយកំពង់ផែស្វយ័តភ្នំពេញ ដោយមានការគាំទ្រពីមូលនិធិអភិវឌ្ឍន៍ និង USAID ក្រោមជំនួយឧបត្ថម្ភពី ប្រទេសអង់គ្លេស អូស្ត្រាលី ស្វីស និងហូឡង់។ ឃ្លាំងនេះមានសមត្ថភាពស្តុកទំនិញបាន 5,827 ម៉ែត្រគូប ជាមួយនឹងកម្រិតសីតុណ្ហភាពចាប់ពី -22 អង្សាសេ ដល់ 15 អង្សាសេ​។ ថ្លែងក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ឃ្លាំងត្រជាក់មួយខ្នងនេះ នឹងជួយបំពេញបន្ថែមនូវមុខងាររបស់ចំណតផែកុងតឺន័រ LM17 … Read more

Ford Territory ទទួលបានពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣

[ភ្នំពេញ – ថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២៣] ថ្មីៗនេះរថយន្ត Next-Generation Ford Territory បានទទួលពានរង្វាន់ជារថយន្ត Compact SUV ដែលល្អបំផុតប្រចាំឆ្នាំ ២០២៣​ បន្ទាប់ពីត្រូវបានឆ្លងកាត់ការវាយតម្លៃយ៉ាងម៉ត់ច៉ត់លើគ្រប់ផ្នែកនៃរថយន្តទាំងអស់ក្នុងទីផ្សារប្រទេសភីលីពីនដែលរួមមាន​​៖ ការវាយតម្លៃលើកម្លាំងនិងសមត្ថភាពរបស់រថយន្តជារួម​ ការរចនា/រូបរាង មុខងារ/ស្តង់ដាររបស់រថយន្ត ផាសុកភាព សុវត្ថិភាព ប្រសិទ្ធភាព គុណភាព កញ្ចប់សេវាធានា សេវាថែទាំយានយន្ត និងការគាំទ្រពីសំណាក់អតិថិជនជាដើម។ គួរបញ្ជាក់ផងដែរថា រថយន្ត Next-Generation Ford Territory បានត្រឡប់មកជាថ្មីម្តងទៀតក្នុងតំណែងជារថយន្ត Compact SUV ដែលលក់ដាច់បំផុត ជាពិសេសក្នុងទីផ្សារប្រទេស ភីលីពីន។ អ្វីដែលគួរអោយភ្ញាក់ផ្អើលបំផុតនោះគឺ ត្រឹមតែរយៈពេល ៥ ខែប៉ុណ្ណោះ បន្ទាប់ពីពិធីសម្ពោធជាផ្លូវការនៅឯពិព័រណ៍រថយន្តអន្តរជាតិ Manila International Auto Show (MIAS) ក្នុងខែមេសា រថយន្ត​ Ford Territory ត្រូវបានលក់ដាច់អស់ដល់ទៅ ៥០០០ គ្រឿងឯណោះ!  ដែលនាំឱ្យចំនួនលក់សរុបកើនឡើងដល់ជាង … Read more

កម្ពុជា នឹង​ទទួល​បាន​ប្រាក់​កម្ចី 50 លានដុល្លារពី​ ADB ដើម្បី​កែទម្រង់ហិរញ្ញវត្ថុសាធារណៈ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តផ្ដល់​ប្រាក់កម្ចីចំនួន 50 លានដុល្លារអាម៉េរិក ដើម្បី​រួម​ចំណែក​ជួយ​កម្ពុជា ក្នុងការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PFM)។ នេះ​បើ​តាម​ប្រកាស​កាល​ពី​ថ្ងៃទី 24 ខែវិច្ឆិកា ឆ្នាំ 2023 របស់ ADB។ «កំណែទម្រង់ក្រោមហិរញ្ញប្បទានរបស់ ADB នេះ ឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការអភិវឌ្ឍ ដែលកំណត់ដោយរាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងការចំណាយ និងចំណូលរបស់កម្ពុជា» នាយិកា ADB ប្រចាំ​ប្រទេស​កម្ពុជា លោកស្រី Jyotsana Varma ថ្លែងដូច្នេះ។ លោក​ស្រី​បន្ត​ថា វានឹងបង្កើនសមត្ថភាពអនុវត្តន៍ការងាររបស់ក្រសួង និងពង្រឹងមុខងារសវនកម្មខាងក្រៅ។ ADB ដែល​ជាដៃគូគាំទ្រកំណែទម្រង់ PFM (Public Financial Management) របស់កម្ពុជា តាំងពីឆ្នាំ 2008 បានជួយគាំទ្រ​ដល់​គម្រោង​វិនិយោគ​សាធារណៈរបស់កម្ពុជា ដើម្បីបង្កើនភាពធន់ទៅនឹងគ្រោះថ្នាក់ធម្មជាតិ ក៏ដូច​ជាធានានូវការបែងចែកថវិកាដែលទាក់​ទង​នឹង​ការកសាងភាពធន់នឹងផលប៉ះពាល់ដែល​កើត​ឡើង​ពី​បញ្ហា​ប្រែប្រួលអាកាសធាតុ​ផងដែរ​៕

សេដ្ឋកិច្ចកម្ពុជា នឹង​មាន​កំណើន​ 5.8% ក្នុង​ឆ្នាំ​ 2024 ខណៈ​ឆ្នាំ 2023 មាន​កំណើន​ 5.4%

ធនាគារ​ពិភពលោក (WB) បាន​ទម្លាក់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ពី 5.5% មកនៅ​ត្រឹម 5.4% ​សម្រាប់​​ឆ្នាំ​នេះ នៅ​ក្នុង​​របាយ​ការណ៍​ចុង​ក្រោយ​ស្តីពី​បច្ចុប្បន្នភាពសេដ្ឋកិច្ច​របស់​កម្ពុជា ចេញផ្សាយ​នៅថ្ងៃទី22 វិច្ឆិកា 2023​។ ទោះបីជាវិស័យទេសចរណ៍ និងសេវាដទៃទៀត​បាន​ងើប​ឡើង​វិញ​ ប៉ុន្តែ ​ធនាគារពិភពលោក បានលើកពីកត្តារួមផ្សំរវាងសម្ពាធពីខាងក្រៅ និងបញ្ហាប្រឈមផ្នែករចនាសម្ព័ន្ធ ដែលបានដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចកម្ពុជា។ ប្រសិនបើការកែទម្រង់រចនាសម្ព័ន្ធដើរអមគ្នាជាមួយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងកាលានុវត្តភាពពាណិជ្ជកម្ម នោះវានឹងនាំឱ្យកំណើនសេដ្ឋកិច្ច​បន្តបង្កើនល្បឿននៅក្នុងរយៈពេលមធ្យម និងវែង។ នេះ​បើ​តាម​អនុសាសន៍​របស់​ WB។ «កម្ពុជាចាំបាច់ត្រូវជួយដល់វិស័យឯកជនឱ្យបំពេញមុខងារជាក្បាលម៉ាស៊ីនលើក​កម្ពស់​កំណើនសេដ្ឋកិច្ច​» លោកស្រី ម៉ារីយ៉ាម សាលីម នាយកគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំនៅកម្ពុជា លើក​ឡើង​ដូច្នេះ និង​បន្ត​ថា «កិច្ចការនេះអាចសម្រេចបាន ដោយការ​ធ្វើសកម្មភាពភ្លាមៗនៅ​ក្នុងការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​​ការបំពេញការ​ងារ​របស់វិស័យសាធារណៈ» ខណៈ​​ការរក្សាស្ថិរភាពហិរញ្ញវត្ថុក៏ជាអាទិភាពមួយដែរ​។ WB សង្កត់​ធ្ងន់​ថា កំណើនសេដ្ឋកិច្ចអាចនៅតែរងផលប៉ះពាល់បន្ថែមទៀតពីការចុះខ្សោយនៃតម្រូវការពិភព​លោក ឬពីការឡើងថ្លៃប្រេងឥន្ធនៈ និងថ្លៃស្បៀងអាហារកើន​ឡើង​វិញ។ ចំណែក​នៅក្នុងស្រុក ការកើនឡើងនៃបំណុលគ្រួសារ និងឥណទានក្នុងស្រុកនៅក្នុងវិស័យអចលនទ្រព្យ នៅតែជាហានិភ័យដដែល។ WB ក៏​បាន​ផ្ដល់​អនុសាសន៍​អំពីកំណែទម្រង់រចនាសម្ព័ន្ធ ដែលអាចជួយកម្ពុជាជំរុញឱ្យមានកំណើនប្រកប​ដោយចីរភាព រួមមាន ការកែលម្អបរិយាកាសធុរកិច្ចដើម្បីបង្កើនផលិតភាព និងការប្រកួតប្រជែង, ការធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ និងបណ្តាញតភ្ជាប់ផ្លូវ និងការធ្វើឱ្យប្រសើរឡើងនូវជំនាញរបស់កម្លាំងពលកម្ម ។ កាលពីឆ្នាំ 2022 … Read more

កំណែទម្រង់ថ្មីរបស់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់

ដើម្បីជំរុញឱ្យវិស័យសំណង់ ស្ថាបត្យកម្ម និងនគរូបនីយកម្ម ព្រមទាំងអចលនទ្រព្យកាន់តែមានការរីកចម្រើន និងទាក់ទាញវិនិយោគិនបរទេសឱ្យចូលមកកាន់ប្រទេសកម្ពុជាកាន់តែច្រើននោះ កាលពីពេលកន្លងទៅ ក្រសួងរៀបចំដែនដីនគរូបនីយកមុ្ម និងសំណង់បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅដើម្បីធ្វើយ៉ាងណាឱ្យប្រព័ន្ធប្រតិបត្ដិការការងារកាន់តែមានភាពល្អប្រសើរ និងរលូនឡើង។ ឯកឧត្ដម ភឿង សោភ័ណ្ឌ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានលើកឡើងថា ថ្មីៗនេះឯកឧត្ដមទេសរដ្ឋមន្រី្ដ រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ឯកឧត្ដម ជា សុផារ៉ា បានធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ ដោយបានដាក់បញ្ជាឱ្យមន្រ្ដីជំនាញទាំងអស់នៅក្នុងក្រសួងត្រូវតែលប់បំបាត់ឱ្យអស់នូវការិយាធិបតេយ្យ បន្ថយបរិបទសេវាកម្ម កែសម្រួលនូវអាកប្បកិរិយា ឥរិយាបថរបស់មន្រី្ដរាជការគ្រប់ជាន់ថ្នាក់របស់ក្រសួងទាំងអស់ឱ្យងាកមកបម្រើរសេវាកម្មជូនប្រជាពលរដ្ឋ និងវិនិយោគិនជាតិ និងអន្ដរជាតិឱ្យបានល្អ លឿនរហ័ស មានប្រសិទ្ធភាព និងទាន់ពេលវេលា។ ទាំងអស់នេះយោងទៅតាមពាក្យស្លោករបស់ប្រមុខរាជរដ្ឋាភិបាលដែលធ្លាប់បានលើកឡើងថា៖”សូមធ្វើឱ្យបាន ធ្វើឱ្យលឿន ជាពិសេសធ្វើឱ្យមានតម្លាភាព”។ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានបន្ដទៀតថា៖ «ជាមួយនិងការធ្វើកំណែទម្រង់ស៊ីជម្រៅខាងលើនេះខ្ញុំសូមធ្វើការរំឭកដល់បណ្ដាស្ថាបត្យករ វិស្វករ ក្រុមហ៊ុនសាងសង់ អ្នកប្រឹក្សាយោបល់ អ្នកអភិវឌ្ឍន៍ និងអ្នកគ្រប់គ្រងការដ្ឋានសំណង់សូមគោរពឱ្យបានខ្ជាប់ខ្ជួននូវបទដ្ឋានបច្ចេកទេសនៃព្រះរាជាណាចក្រកម្ពុជា និងគោរពក្រមសីលធម៌វិជ្ជាជីវៈរបស់ខ្លួន»។ ជាងនេះទៅទៀតឯកឧត្ដមភឿង សោភ័ណ្ឌ បានអំពាវនាវដល់ស្ថាបត្យករឱ្យរក្សាឱ្យបាននូវអត្ដសញ្ញាណជាតិដែលស្របគ្នាទៅនឹងការដាក់ចេញរបស់ថ្នាក់ដឹកនាំក្រសួងដែលតម្រូវឱ្យគណៈស្ថាបត្យករកម្ពុជាមានការចងក្រងនូវលក្ខណៈក្បាច់ក្បូរស្ថាបត្យកម្មណាដែលមានលក្ខណៈល្អ ទុកជូនវិនិយោគិនជាតិ និងអន្ដរជាតិយកធ្វើជាគំរូខ្លះៗសម្រាប់ការងារវិនិយោគរបស់ពួកគេ៕