ថៃ និង​ស្រីលង្កា ចុះកិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​

ថ្មី​ៗ​នេះ ប្រទេស​ថៃ និង​ស្រីលង្កា បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ (FTA) ដែល​នេះត្រូវ​បាន​ ស្រីលង្កា​ សង្ឃឹម​ថា នឹង​ជួយ​ឱ្យ​ប្រទេស​នេះរួច​ផុត​ពី​វិបត្តិ​ហិរញ្ញវត្ថុ​ដ៏​អាក្រក់បំផុត​នៅ​ក្នុង​ច្រើន​ទសវត្សរ៍​កន្លង​។ ស្រីលង្កា​ កំពុង​តែ​ផ្លាស់​ប្ដូរ​ទៅ​រក​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​នានា​ ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ និង​រួម​ចំណែក​ជួយ​ដោះ​ស្រាយ​វិបត្តិ​​សេដ្ឋកិច្ច ហិរញ្ញវត្ថុ​​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​មុខ​។ ធនាគារ​ពិភពលោក (WB) បាន​គណនា​ឃើញ​ថា សេដ្ឋកិច្ច​របស់​ស្រីលង្កា បាន​រួម​តូច​ 3.8% កាល​ពី​ឆ្នាំ​កន្លង បន្ទាប់​ពី​វិបត្តិ​រូបិយបណ្ណ​បរទេស​ដ៏​ធ្ងន់​ធ្ងរ​បាន​ធ្វើ​ឱ្យ​ប្រទេស​នេះ​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​ហិរញ្ញវត្ថុ​។ ប្រតិភូ​មួយ​ក្រុម​ដែល​ដឹក​នាំ​ដោយ​នាយក​រដ្ឋមន្ត្រី​ថៃ Srettha Thavisin បាន​ទៅ​កាន់​រដ្ឋធានី​កូឡុំបូ ដើម្បី​ចុះ​ហត្ថលេខា​លើ​ FTA រួម​នឹង​កិច្ច​ព្រម​ព្រៀង​ដទៃ​​ ជាមួយ​នឹង​សម​ភាគីនានា​នៅ​​ស្រីលង្កា​។ កិច្ច​ព្រម​ព្រៀង FTA ថៃ – ស្រីលង្កា ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​ផល​ប្រយោជន៍​ទីផ្សារ​ ការ​វិនិយោគ​ លិខិត​ស្នាម​គយ និង​បញ្ហា​កម្មសិទ្ធិបញ្ញា​​រវាង​ប្រទេស​ទាំង​ពីរ​។ ថៃ​គឺជា​ប្រទេស​ដែលសំខាន់​សម្រាប់​ស្រីលង្កា នា​បច្ចុប្បន្ន​។ GDP របស់​ប្រទេស​ថៃ បាន​ឈាន​ដល់ 495 ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ 2022 និង​ជា​មួយ​ក្នុង​ចំណោម​អ្នកវិនិយោគ​នៅ​បរទេស​ធំជាង​គេ​ក្នុង​តំបន់​អាស៊ាន​។ យោង​តាម​ទិន្នន័យ​របស់​ធនាគារ​កណ្ដាល​ស្រីលង្កា ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ពីរ​សម្រេច​បាន​ប្រមាណ 460 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2021​។ ទំនិញ​ដែល​ស្រីលង្កា​នាំ​ចេញ​​ទៅ​កាន់​ប្រទេស​ថៃ ភាគ​ច្រើន​គឺ​តែ … Read more

ក្រសួង​សាធារណការ ដាក់​ឱ្យ​ប្រើ​ប្រាស់​ចំណត​ផែ​រណប​ពហុ​បំណង​ចំនួន​បី​របស់​កំពង់​ផែ​ស្វយ័ត​ភ្នំ​ពេញ

(ត្បូងឃ្មុំ)៖ នាព្រឹកថ្ងៃទី 12 មករា 2024 ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS11, UM2 និង LM26 របស់កំពង់ផែស្វយ័តភ្នំពេញ (ក.ស.ភ.) ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក​ជំទាវ លោក​ លោក​ស្រីជា​​មន្ត្រី និងបុគ្គលិក កម្មករ​ និយោជិត​នៃ​កំពង់ផែ​​។ យោង​តាម​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ចំណតផែរណបពហុបំណងទាំង 03 ទីតាំងខាង​លើ​នេះ គឺជាសមិទ្ធផលថ្មីបន្ថែមទៀតរបស់កំពង់ផែស្វយ័តភ្នំពេញ ដែលនឹងបម្រើឱ្យប្រតិបត្តិការផ្ទេរ ផ្ទុកទំនិញ និងលើកដាក់កុងតឺន័រ។ ក្រសួង​សាធារណការ បាន​ឱ្យ​ដឹង​ថា ចំណតផែរណបពហុបំណង TS11 មានទីតាំងស្ថិតនៅសង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ​មាន​ផ្ទៃ​ដី​ទំហំ​ 4 ហិកតា ខណៈ​ដែល​ចំណតផែរណបពហុបំណង UM2 មានទីតាំងស្ថិតនៅ ភូមិដូនម៉ៅលើ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ មាន​ផ្ទៃ​ដី​ទំហំ​16.3 ហិកតា និង​ចំណតផែរណបពហុបំណង LM26 មានទីតាំងស្ថិតនៅ … Read more

ក្រុម​ហ៊ុន​កៅស៊ូវៀតណាម​នៅ​កម្ពុជា​ ស្ថិត​ក្នុង​ដំណាក់​កាល​​ចំណេញ​ពី​កៅស៊ូ​ជិត​ 90,000 ហិកតា

ក្រុមហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG​ បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន 16 ដែល​​អនុវត្ត​​គម្រោង​កៅស៊ូ​លើ​ផ្ទៃ​ដី​ជិត 90,000 ហិកតា​នៅ​កម្ពុជា​ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ប្រមូល​ផល​ និង​មាន​ប្រាក់​ចំណេញ​ប្រចាំ​ឆ្នាំ​។   ក្រុមហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG (Vietnam Rubber Group) បាន និង​កំពុង​​វិនិយោគ​លើ​គម្រោង​ដាំដើម​កៅស៊ូ​ក្នុង​ខេត្ត​ចំនួន​ 7 នៅ​កម្ពុជា​ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​តំបន់​ដាច់​ស្រយាល​ តំបន់​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​វៀតណាម​។ នេះបើ​តាម​សារព័ត៌មាន​វៀតណាម NLD ចុះ​ផ្សាយ​នា​ថ្ងៃទី 15 វិច្ឆិកា 2023។   លោក ឡេ វ៉ាន់ឡាំ អគ្គនាយក​ក្រុម​ហ៊ុន​កៅស៊ូដុងណៃ​ – ក្រចេះ ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុម​ហ៊ុន​ឧស្សាហកម្មកៅស៊ូវៀតណាម VRG ឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ 2021​ ក្រុម​ហ៊ុន​នេះរក​បាន​ប្រាក់​ចំណេញប្រចាំ​ឆ្នាំ​ 8.18 ពាន់​លាន​ដុង (336,000 ដុល្លារ​អាម៉េរិក) ខណៈ​ដែល​គម្រោង​នេះ​នៅ​ខាត​ 25.8 ពាន់​លាន​ដុង​ ព្រោះ​នេះ​ជា​គម្រោង​យូរ​អង្វែង​។ លោក វ៉ាន់ឡាំ​ បន្ត​ថា ក្នុង​ឆ្នាំ 2022 ក្រុមហ៊ុន​ដែល​​លោក​​គ្រប់​គ្រង​ រក​បាន​ប្រាក់​ចំណេញ … Read more

នាឡិកា​ឆ្លាតវៃ​គ្រោះ​ថ្នាក់​ដល់​សុខភាព​ជាង​ស្មាត​ហ្វូន​ទៅ​ទៀត​

នាឡិកា​ឆ្លាត​វៃ​គឺជា​ឧបករណ៍មាន​ប្រយោជន៍​សម្រាប់​សកម្មភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​គ្រប់​គ្នា​ដែល​ពាក់​វា​ជាប់​នឹង​ដៃ​រាល់​ថ្ងៃ​ប្រហែល​មិន​បាន​ដឹង​ទេថា ឧបករណ៍​នេះ​មាន​ផ្ទុក​ការ​ពិត​មួយ​ដ៏​គួរ​ឱ្យ​ខ្លាច​។ នៅពេល​ទូរស័ព្ទ​ឆ្លាត​វៃ​បាន​ក្លាយ​ជា​របស់​ពេញ​និយម​ក្នុង​ទសវត្សរ៍​កន្លង ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​បាន​បញ្ជាក់​ថា របស់​ដែល​យើង​ចូល​ចិត្ត​កាន់​រាល់​ថ្ងៃ​នេះ​គឺ​មិន​ស្អាត​សោះ​ឡើយ​។ ការ​សិក្សា​ស្រាវ​ជ្រាវ​របស់​សាកល​វិទ្យា​ល័យ​ Arizona បង្ហាញ​ថា ស្មាតហ្វូន​អាច​កខ្វក់​​ជាង​ដប​ដង​បើធៀប​នឹង​បង្គន់​។ ក៏ប៉ុន្តែ​ច្រើន​ឆ្នាំ​ក្រោយ​មក មាន​ឧបករណ៍​ឆ្លាត​វៃ​មួយ​ទៀត​ដែល​អ្នក​ស្រាវ​ជ្រាវ​បាន​រកឃើញ​ថា​ កខ្វក់​​ជាង​ទូរស័ព្ទ​ឆ្លាត​វៃ​ទៅ​ទៀត​ នោះ​គឺ​នាឡិកា​ឆ្លាត​វៃ​ និង​ខ្សែ​ដៃឆ្លាតវៃ​សម្រាប់ការ​ហាត់​ប្រាណ​។ ក្រុម​អ្នក​សិក្សា​ស្រាវ​ជ្រាវ​មក​ពី​មហា​វិទ្យា​ល័យ​​វិទ្យា​សាស្ត្រ​ Charles E. Schmidt នៃ​សាកល​វិទ្យា​ល័យ​ Florida Atlantic បាន​សិក្សា​ស្វែង​យល់​ទៅ​លើ​ខ្សែ​ពាក់​ដៃ​ច្រើន​ប្រភេទ​ ហើយ​បាន​រកឃើញ​ថា ជិត 95% ក្នុង​ចំណោម​ឧបករណ៍​ទាំង​នេះ​មាន​មេរោគ​ច្រើន​ប្រភេទ​។ ក្នុង​ចំណោម​នោះ វត្ថុពាក់​ជាប់​នឹង​ដៃ​ដែល​ផលិត​ពី​ជ័រ​កៅស៊ូត្រូវ​បាន​រក​ឃើញ​ថា មាន​បរិមាណ​បាក់តេរី​ខ្ពស់​ជាង​គេ​បំផុត​ ស្រប​ពេល​ដែល​ខ្សែ​ពាក់​ដៃ​ដែល​ធ្វើ​ពី​លោហធាតុ​ដូច​ជា​មាស និង​ប្រាក់​ជា​ដើម​ មាន​មេរោគ​តិច​ជាង​គេ​បំផុត​។ លទ្ធផល​នៃ​ការ​ស្រាវ​ជ្រាវ​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​លើ​ទស្សនាវដ្ដី Advances in Infectious Diseases ក៏​បាន​បញ្ជាក់​ថា បរិមាណ​តិច ឬ​​ច្រើន​នៃ​មេរោគ​ដែល​ជាប់​លើ​ឧបករណ៍​ទាំងឡាយខាង​លើ​ គឺ​អាស្រ័យ​លើ​ភេទ​ និង​មុខ​របរ​របស់​អ្នក​ប្រើ​ប្រាស់​។ ក៏​ប៉ុន្តែ ប្រការ​សំខាន់​ជាង​នេះ​គឺ​ប្រភេទ​ខ្សែ​​របស់​ឧបករណ៍​ដែល​ត្រូវ​បាន​ប្រើប្រាស់​ មាន​ដូច​ជា​ខ្សែ​ធ្វើ​ពី​ជ័រ​កៅស៊ូ ស្បែក មាស និង​ប្រាក់​ជា​ដើម​។ ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា Staphylococci, Pseudomonas និង Enterobacteriaceae គឺ​ជា​មេរោគ​ដែល​មាន​ច្រើន​បំផុត​លើ​ខ្សែ​ពាក់​លើ​ដៃ​។ … Read more

កង់​កូនកាត់​រថយន្ត​អគ្គិសនី អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ/ម៉ោង

(អង់គ្លេស) – Iris eTrike គឺជា​យានជំនិះ​ផ្ទាល់ខ្លួន​ដែលមាន​រូបរាង​ដូច​កង់​បន្តិច ដូច​រថយន្ត​បន្តិច អាច​ផ្ទុក​អីវ៉ាន់​បាន 100 គីឡូក្រាម និង​អាច​បើកបរ​ក្នុង​ល្បឿន 48 គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ កង់​កូនកាត់រ​ថយ​នុ្ត​គំរូ Iris eTrike របស់​អ្នក​រចនា និង​ជា​អ្នកជំនួញ​ផ្នែក​បច្ចេកវិទ្យា ជនជាតិ​អង់គ្លេស Grant Sinclair មាន​កម្លាំង​ជាង ធៀប​នឹង​កង់​ធម្មតា ធ្វើឱ្យ​វា​មាន​ល្បឿន​លឿន​ជាង។ យាន​នេះ​ផ្ដល់​ផាសុកភាព និង​ការពារ​អ្នកបើកបរ​ពី​អាកាសធាតុ​អាក្រក់។ នេះ​បើតាម Yahoo ចុះផ្សាយ​កាលពី​ថ្ងៃទី 27 ឧសភា 2023។ កំណែ​សម្រាប់​ការ​​ផលិត​របស់ Iris eTrike ប្រើ​ប្រាស់​​គ្រោងឆ្អឹង​ធ្វើ​ពី​ដែកថែប chromoly, ដងខ្លួន​ធ្វើ​​ពី​ជ័រកៅស៊ូ​ទន់ polypropylene ដែល​​គ្របដណ្ដប់​ដោយ​សម្បក polymer, ដំបូល​ធ្វើ​ពី​ជ័រ​ទន់​ថ្លា​មាន​ស្រទាប់​ការពារ​បញ្ហា​ជ្រាប​​ទឹក, ​ប្រព័ន្ធ​ជំរុញ​កម្លាំង 9 លេខ និង​កៅអី​ខ្ពស់។ Iris eTrike ក៏មាន​ប្រព័ន្ធ​ភ្លើង LED គ្រប់គ្រាន់, ប្រព័ន្ធ​បន្សុទ្ធ​ខ្យល់, កាមេរ៉ា​មើល​ក្រោយ និង​ប្រព័ន្ធ​បញ្ចុះ​កម្ដៅ​ ​នាំ​ខ្យល់​ដែល​បាន​បន្សុទ្ធ​ចូលមក​កាន់​កាប៊ីន។ កម្លាំង​ឈ្នាន់​សម្រាប់​ធាក់​របស់​អ្នកបើកបរ​ត្រូវបាន​ផ្ដល់​​ដោយ​ម៉ូ​ទ័​រ​កម្លាំង … Read more

ការត្រៀមរបស់ប្រើប្រាស់សម្រាប់ទារកទើបនឹងកើត

សម្រាប់អ្នកម្តាយថ្មីថ្មោង​ ការត្រៀមរៀបចំរបស់ប្រើប្រាស់ ទុកសម្រាប់កូនតូចជាទីស្រឡាញ់ ដែលទើបនឹងបើកភ្នែក​មើលពិភព​លោកថ្មីៗ​នោះ គឺ​ជារឿងសំខាន់ខ្លាំងណាស់ តែសូមអ្នកម្តាយក្មេងវ័យ កុំបារម្ភអី ថ្ងៃនេះយើងមានអត្តបទល្អៗ មកជម្រាបជូន ដើម្បីជាជំ​នួយស្មារតី​ដល់អ្នកម្តាយ​ក្នុងការ​មើល​ថែ​ទាំកូនតូចយ៉ាងមានសុវត្ថិភាព…សូមតាមដានដូចតទៅ៖ 1-ខោកន្ទបទឹកនោម យ៉ាងតិចណាស់2ឡូ ដោយសាតែទារកដែលទើបនឹងកើត រហូតដល់អាយុ 3ខែ ត្រូវបញ្ចេញទឹកនោមក្នុង 1ថ្ងៃ ពី 12-18ដង(មិនរាប់​ពេល​​យប់)នោះ ដូច្នេះ​ត្រូវមានខោកន្ទបទឹកនោម ទុកសម្រាប់ផ្លាស់ឱ្យកូនតូច ប្រមាណជា 12-20ខោ​ និងត្រូវមានទុកសម្រាប់ បោកប្រើផ្លាស់ប្តូរមួយចំនួនទៀតផង តែ​បើ​មិន​សូវ​មានពេលវេលាបោកទេនោះ គួរមានខោកន្ទបសម្រាប់កូន ប្រមាណជា 3ឡូទើបសមល្មម។ 2-ក្រណាត់កន្ទប (រាង 4ជ្រុង) យ៉ាងតិច 6-12បន្ទះ បើមានខោកន្ទបទឹកនោមចំនួនច្រើនហើយ គួរតែមានក្រណាត់កន្ទប រាង 4ជ្រុងទុកប្រើបន្តិចបន្តួចក៏បាន ដើម្បីទុកសម្រាប់ជូតខ្លួនកូនតូច ឬសម្រាប់ក្រាលពីក្រោមខ្លួនកូន។ 3-ដបទឹកដោះគោ ចំនួន 5 (សម្រាប់ទារកដែលបៅដោះម្តាយ) និង 12ដប (សម្រាប់ទារកដែលបៅទឹកដោះគោ) -ដបទឹកដោះគោខ្នាតតូច ចំនួន5​ (សម្រាប់ទារកដែលបៅដោះម្តាយ) ទុកសម្រាប់ដាក់ទឹកឆ្អិនឱ្យកូន​តូច​បៅ និង​​​ទុក​​សម្រាប់លាង ប្រើផ្លាស់ប្តូរ ។ -ដបទឹកដោះគោខ្នាតធំ … Read more

វិធីមើលថែទាំទារកទើបនឹងកើត និងដំបូន្មានល្អៗដែលអ្នកម្តាយថ្មោងថ្មីគួរតែដឹង

បន្ទាប់ពីកន្លងផុតនាទីនៃក្តីរំភើបសោមនស្ស ព្រោះមានសមាជិកថ្មីដ៏តូចច្រឡឹងមួយរូបកើតថែមឡើងនៅ​ក្នុង​​គ្រួសារ​​​ហើយនោះ ជឿថា លោកឪពុកអ្នកម្តាយថ្មីថ្មោងជាច្រើននាក់ច្បាស់ជួបនូវបញ្ហាជាច្រើនរឿងនៅក្នុងជីវិតប្រចាំថ្ងៃ​មិនខាន ជាពិសេសរឿងការចិញ្ចឹមថែទាំកូនតូច ដែលឡា រ៉ែនជឿថាលោកឪពុកអ្នកម្តាយប្រហែលជាមានកង្វល់ក្នុង​ចិត្តមិន​តិច ក៏ច្រើន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែរ ព្រោះមិនដឹង​​ថា ត្រូវចាប់ផ្តើមចិញ្ចឹមថែទាំកូនសម្លាញ់យ៉ាងម៉េចខ្លះ? ដូច្នេះឡា​ រ៉ែនសូមនាំយកវិធីមើលថែ​ទាំ​កូនតូច​​​ទើប​​នឹងកើតយ៉ាងត្រឹមត្រូវមកជំរាបជូនដើម្បីជាប្រយោជន៍សំរាប់លោកឪពុកអ្នកម្តាយថ្មីថ្មោងគ្រប់គ្នាដូចខាងក្រោម ៖ . ផ្ងូតទឹកឲ្យកូនតូច : គួរងូតទឹកឲ្យកូនតូចក្នុងមួយថ្ងៃ 2 ដង ព្រឹក-ល្ងាច (ព្រឹកអាចនៅពេលថ្ងៃបន្តិច និងល្ងាចមុនពេលព្រលប់) ដោយត្រៀមឧបករណ៍សំរាប់ងូតទឹកដូចជា សាប៊ូដុសខ្លួន សាប៊ូកក់សក់ អេប៉ុងដុសខ្លួន កន្សែងជូត​ខ្លួន និងចានដែកងូតទឹកដែលមានបន្ទះការពាររអឹល ។ ត្រៀមទឹកនៅក្នុងចានដែកឲ្យមានសីតុណ្ហភាពសមល្មម មិនត្រជាក់​ពេក ឬក្តៅពេក បន្ទាប់មកទើបក្បង់ទឹកមកលាបលើខ្លួនកូនថ្នមៗ ដើម្បីឲ្យកូនបានសំរួលខ្លួនជាមុនសឹន រួចហើយទើបកក់​សក់កូនតូចមុនគេបង្អស់ ។ សំរាប់ការផ្ងូតទឹកសំអាតខ្លួនឲ្យកូនតូចនេះ ចូរសង្កត់ធ្ងន់លើការសំអាតតាមចំណុចគន្លាក់ផ្សេងៗ ជាពិសេស គល់ភ្លៅ គន្លាក់អាចម៍ ក្លៀក និងរន្ធគូទជាដើម ។ ចំពោះការផ្ងូតទឹកឲ្យកូនតូចនេះ បើអ្នកម្តាយថ្មីថ្មោងណាមិន​សូវជឿជាក់លើខ្លួនឯងនោះ អាចប្រើវិធីងូតទឹកដោយការដាក់កូនឲ្យគេងនៅលើក្រណាត់កៅស៊ូ ហើយយកអេប៉ុងសើមៗមក​ជូតសំអាត​ខ្លួនកូនតូចក៏បានដែរ ។ . ជូតសំអាតយ៉ាងថ្នមៗ និងទន់ភ្លន់ : គឺជារឿងដែលអ្នកម្តាយត្រូវយកចិត្តទុកដាក់ និងមើលថែយ៉ាងហ្មត់ចត់ … Read more

ការនាំចេញកៅស៊ូ ក្នុងខែមីនា ធ្លាក់ចុះ តែសរុប 1ត្រីមាសទី1 កើនឡើង 10%

ការនាំចេញកៅស៊ូ ក្នុងខែមីនា ធ្លាក់ចុះ តែសរុប 1ត្រីមាសទី1 កើនឡើង 10%

យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំ ចេញជ័រកៅស៊ូរបស់កម្ពុជាបានកើនឡើង 10% នៅក្នុងត្រីមាសទី1 នៃឆ្នាំនេះ បើប្រៀបធៀបទៅនឹង រយៈ ពេលដូចគ្នាកាលពីឆ្នាំមុន(2019) ប៉ុន្តែតម្លៃទំនិញបានធ្លាក់ចុះបន្តិច។ របាយការណ៍ បានបង្ហាញតួលេខ ចាប់ពីខែមករា ដល់ខែមីនា ប្រទេសកម្ពុជាបាននាំចេញ កៅស៊ូចំនួន 53,057តោនកើនឡើង 10% ដោយតម្លៃជាមធ្យម 1,397ដុល្លារក្នុង 1តោន ដែល តំណាងឱ្យការធ្លាក់ចុះ 1.2%។ ជារួមសម្រាប់រយៈពេលនេះវិស័យជ័រកៅស៊ូ បាននាំមកនូវប្រាក់ ចំណូលប្រមាណ 74លានដុល្លារ ។ របាយការណ៍បានបញ្ជាក់ដែរថា បើទោះបីជាមានការធ្លាក់ចុះ​ 15% នៃបរិមាណនាំចេញក្នុងខែមីនា បើប្រៀបធៀបនឹងខែកុម្ភៈ ពី 12,913 ដល់ 11,751តោន ដែលជាលទ្ធផលនៃការ​រំខានដល់ ពាណិជ្ជកម្មដែលបណ្តាលមកពីការរឹតត្បិតនៃសកម្មភាពពាណិជ្ជកម្មឆ្លងកាត់ព្រំដែនឆ្លើយតបទៅនឹងការរាលដាលវីរុសកូវីដ-19។ លោកឧកញ៉ា លឹម ហេង អនុប្រធានក្រុមហ៊ុន អានម៉ាឌី ដែលជាម្ចាស់ចម្ការកៅស៊ូ និងនាំចេញ​ផលិតផលបានមានប្រសាសន៍ថា ការធ្លាក់ចុះនៃការនាំចេញកាលពីខែមីនា ភាគច្រើន គឺកាត់បន្ថយការបញ្ជាទិញពីអ្នកនាំចូលធំបំផុតរបស់ពួកគេ។ ប្រទេសចិនដែលយើងមើលឃើញថា ជាទីផ្សារកៅស៊ូដ៏ធំបំផុតរបស់យើង … Read more

តម្លៃ​កៅស៊ូ​ធ្លាក់ចុះ​ តែ​ឆមាស​ទី1​ ឆ្នាំ2019នេះ​ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​កើនឡើង​ 24ភាគរយ​

ទោះបីជា​ទីផ្សារ​កៅស៊ូ​បច្ចុប្បន្ន​មាន​ការ​ធ្លាក់​តម្លៃ​ចុះ​ក៏ដោយ​ តែ​ក៏​នៅ​ឆមាស​ទី1​ ឆ្នាំ2019​ នេះ​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​ចំនួន​ 104,261តោន​ ដែល​តួលេខ​នេះ​ត្រូវ​បាន​គេ​ឃើញថា​ មានការ​កើនឡើង​ 24​% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​តាម​របាយការណ៍​ផ្លូវការ​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​ នៃ​ក្រសួង​កសិកម្ម​ រុក្ខា​ ប្រមាញ់​ និង​នេសាទ​។ យោង​តាម​តួលេខ​ពី​ក្រសួង​កសិកម្ម​បានឱ្យ​ដឹង​ថា​ បច្ចុប្បន្ន​តម្លៃ​កៅស៊ូ​ ជាមធ្យម​មានតម្លៃ​ប្រមាណ​ជា​ 1,339ដុល្លារ​ក្នុង​1តោន​លើ​ទីផ្សារ​ក្នុង​ស្រុក​ ដែល​នេះ​ជា​ការ​ធ្លាក់ចុះ​ជាង​ 100ដុល្លារ​បើ​ប្រៀបធៀប​ទៅ​នឹង​តម្លៃ​កាលពី​ឆ្នាំមុន​។ ការ​ធ្លាក់​ថ្លៃ​នៃ​ជ័រកៅស៊ូ​នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​អះអាង​ថា​ ដោយសារ​កត្តា​ទីផ្សារ​សកលលោក​ ដែល​ធ្វើ​ឱ្យ​វិស័យ​ឧស្សាហកម្ម​កៅស៊ូ​ពិបាក​នឹង​ទទួល​បាន​ផល​ចំណេញ​ ហើយ​អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ខែ​ថ្មី​ៗនេះ​ តម្លៃ​កៅស៊ូ​បាន​ធ្លាក់ចុះ​ដោយសារ​តែ​ការ​ធ្លាក់ចុះ​នៃ​តម្រូវការ​នៅ​ទីផ្សារ​អន្តរជាតិ​ ជាពិសេស​ប្រទេស​ចិន​ ខណៈ​ដែល​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​នេះ​ក៏​កាន់តែ​ជួប​បញ្ហា​ប្រឈម​ផង​ដែរ​។ លោក​ឧកញ៉ា​ លឹម​ ហេង​ អនុប្រធាន​ក្រុមហ៊ុន​ អាន​ ម៉ា​រឌី​ គ្រុប​ (An​ Mady​ Group​) ដែល​ជា​ក្រុមហ៊ុន​ចម្ការកៅស៊ូ​ និង​នាំចេញ​ផលិតផល​នេះ​បាន​ថ្លែង​ថា​៖ “នេះ​ជា​ដំណឹង​អាក្រក់​ សម្រាប់​វិនិយោគិន​ក្នុង​វិស័យ​កៅស៊ូ​កម្ពុជា​ ព្រោះ​នៅក្នុង​តម្លៃ​បច្ចុប្បន្ន​ អ្នក​វិនិយោគ​ក្នុង​វិស័យ​នេះ​មិន​អាច​រស់រាន​បានទេ​ ហើយនិង​មិន​មាន​អ្នក​វិនិយោគ​ណា​ហ៊ាន​វិនិយោគ​លើ​វិស័យ​នេះ​ដែរ​ព្រោះ​នៅ​ប្រទេសជិតខាង​យើង​ ប្រទេស​ថៃ​ និង​វៀតណាម​គេ​មិន​មាន​យកពន្ធ​ទេ​។ លោក​ឧកញ៉ា​បាន​បន្ត​ទៀត​ថា​៖ “សម្រាប់​កម្ពុជា​យើង​ ការ​លើកទឹកចិត្ត​ មិន​យកពន្ធ​ក្នុង​ការនាំចេញ​បាន​អនុវត្ត​តាំងពី​ឆ្នាំទៅមួយ​។ គឺ​តម្លៃ​ក្រោម​ 1,000​ដុល្លារ​ រដ្ឋ​មិន​យកពន្ធ​ទេ​។ … Read more

4ខែ​ដំបូង​ឆ្នាំនេះ​ កម្ពុជា​នាំចេញ​ជ័រកៅស៊ូ​បាន​ចំណូល​ជាង​ 82លាន​ដុល្លារ​

គិត​ត្រឹម​រយៈពេល​ 4ខែ​ដើមឆ្នាំ2019នេះ​ កម្ពុជា​បាន​នាំចេញ​ជ័រកៅស៊ូ​បាន​ប្រមាណ​ជាង​ 6ម៉ឺន​តោន​កើនឡើង​ប្រមាណ​ 23​% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​ ដោយ​ទទួល​បាន​ចំណូល​ជាង​ 82លាន​ដុល្លារ​ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​អគ្គនាយក​ដ្ឋាន​កៅស៊ូ​របស់​កម្ពុជា​។ របាយការណ៍​ដដែល​បានឱ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ2019​នេះ​ អគ្គនាយក​ដ្ឋាន​កៅស៊ូ​បាន​អនុវត្ត​ការ​ងារ​ចម្បង​ៗក្នុងស្មារតី​ទទួលខុសត្រូវ​ទាំង​ការងារ​បន្ត​ ការងារ​អនុវត្ត​គម្រោង​តាមកម្ម​វិធី​ ការ​ដាំដុះ​ថែទាំ​កូន​កៅស៊ូ​ថ្មី​ ការងារ​អាជីវកម្ម​ ផលិតកម្ម​ និង​ធុរកិច្ច​សំ​ខាន់​ៗដែល​សម្រេច​បាន​។ របាយការណ៍​បាន​បញ្ជាក់​ថា​ “បរិមាណ​បញ្ចេញ​លក់​សរុប​ គិត​ពី​ខែមករា​ មកដល់​ខែមេសា2019​ នេះ​ កម្ពុជា​បាន​ធ្វើការ​នាំចេញ​បាន​ចំនួន​ 63,453តោន​ កើនឡើង​ចំនួន11,930តោន​ ស្មើនឹង23​% ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​ ហើយ​តម្លៃ​លក់​មធ្យម​ក្នុង​ខែមេសា​ ឆ្នាំ2019​ គឺ​ 1,366ដុល្លារ​ក្នុង​ 1តោន​ កើនឡើង​ 5ដុល្លារ​ក្នុង​ 1តោន​ ស្មើនឹង0.36​% ធៀប​នឹង​ខែមុន​ និង​ធ្លាក់ចុះ​ 49ដុល្លារ​អាមេរិក​ក្នុង​ 1តោន​ ស្មើនឹង​ 3% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ2018​”។ បច្ចុប្បន្ន​កម្ពុជា​មានផ្ទៃ​ដី​ដាំ​កៅស៊ូ​ជាង​ 45ម៉ឺន​ហិ​កតា​ ក្នុង​នោះ​ផ្ទៃដី​ចៀរ​ជ័រ​មាន​ជាង​ 20ម៉ឺន​ហិ​កតា​ ស្មើនឹង​ 46​% និង​ផ្ទៃដី​ថែទាំ​មាន​ជាង​ 23ម៉ឺន​ហិ​កតា​ ស្មើនឹង​ 54​%។ បើ​ទោះបីជា​ការនាំចេញ​ជ័រកៅស៊ូ​នៅ​រយៈពេល​ … Read more

ទស្សនៈវិជ្ជមានលើវិស័យកៅស៊ូ ខណៈចំណូល 10ខែ ឆ្នាំ2018ទទួលបាន 218លានដុល្លារ

ទោះបីជានៅក្នុងប្រទេសជិតខាងមួយចំនួនមានបញ្ហាផលិតកម្មក្ដី ក៏ទិន្នផលកៅស៊ូរបស់កម្ពុជានឹងកើនឡើងនៅឆ្នាំ2018ដែរ ដោយសារលក្ខខណ្ឌអាកាសធាតុអំណោយផលហើយវិស័យនេះក៏ទទួលបានអត្ថប្រយោជន៍ពីស្ថិរភាពតម្លៃផងដែរ។ ឯកឧត្តម ប៉ុល សុផា អគ្គនាយកនៃអគ្គនាយកដ្ឋានកៅស៊ូបានបង្ហាញទស្សនវិស័យសម្រាប់វិស័យកៅស៊ូក្នុងស្រុកថា នៅតែមានភាពវិជ្ជមានដោយផលិតកម្មនឹងកើនឡើងជារៀងរាល់ឆ្នាំ និងមានតម្លៃថេរ។ ឯកឧត្តមបានថ្លែងថា មិនដូចប្រទេសផ្សេងទៀតនៅក្នុងតំបន់ដែលដាំដើមកៅស៊ូនៅលើដីពុំសូវមានជីជាតិនោះឡើយ កៅស៊ូរបស់កម្ពុជាភាគច្រើនស្ថិតនៅតំបន់ដែលមានដីសម្បទានសម្បូរជីជាតិ ដែលឱ្យផលិតកម្មកើនឡើងទោះបីជាទើបមានទឹកជំនន់ថ្មីៗក៏ដោយ។ ឯកឧត្តមបានពន្យល់ថា លក្ខខណ្ឌអាកាសធាតុល្អនៅក្នុងប្រទេសកម្ពុជាកំពុងធ្វើឱ្យផលិតកម្មកៅស៊ូកើនឡើង។ លោកបញ្ជាក់ថា៖“មានសញ្ញាណល្អជាច្រើនសម្រាប់វិស័យកៅស៊ូកម្ពុជា នៅចុងឆ្នាំនេះយើងរំពឹងថា នឹងផលិតបានកៅស៊ូប្រមាណជាង 220,000តោន”។ សូមបញ្ជាក់ថា កម្ពុជាបានផលិតកៅស៊ូតាំងពីឆ្នាំ2007មក និងបច្ចុប្បន្នមានចម្ការកៅស៊ូចំនួន440,000ហិកតានៅក្នុងប្រទេស ដែលក្នុងនោះមាន 200,000ហិកតាកំពុងត្រូវបានគេប្រមូលផលហើយគេរំពឹងថា ផលិតកម្មនឹងបន្តពង្រីកបន្ថែមទៀត។ ចំពោះតម្លៃកៅស៊ូវិញ នៅមានស្ថិរភាពប៉ុន្តែអ្នកផលិតសង្ឃឹមថា វានឹងកើនឡើងនាពេលអនាគត ប្រសិនបើការផ្គត់ផ្គង់សកលកំពុងធ្លាក់ចុះ និងស្តុកនៅប្រទេសចិន និងជប៉ុននៅតែមានទំហំធំ។ យោងតាមក្រសួងកសិកម្មបាននិយាយថា តម្លៃជាមធ្យមរបស់កៅស៊ូគឺ 1,394ដុល្លារក្នុងមួយតោន។ ប្រទេសវៀតណាមនៅតែជាទីផ្សារសំខាន់សម្រាប់កៅស៊ូរបស់កម្ពុជា ហើយរដ្ឋាភិបាលកំពុងចរចាជាមួយប្រទេសចិនដែលជាអ្នកនាំចូលកៅស៊ូធំបំផុតក្នុងពិភពលោកដើម្បីចាប់ផ្ដើមនាំចេញដោយផ្ទាល់។ ការចរចាផ្តោតលើបញ្ហាផ្សេងៗគ្នារួមទាំងពន្ធដែលមានស្រាប់ផង ដោយរដ្ឋាភិបាលចិននៅតែពុំទាន់សម្រេចចិត្តថា តើនឹងផ្តល់ការអនុគ្រោះពន្ធដល់កៅស៊ូកម្ពុជាដែរឬអត់?។ បើតាមឯកឧត្តម ប៉ុល សុផា បានឱ្យដឹងថា៖ “កម្ពុជានឹងមិនធ្វើតាមអ្នកផលិតកៅស៊ូធំៗក្នុងការផ្លាស់ប្តូរផលិតកម្មដើម្បីបង្កើនតម្លៃនោះទេ យើងជាអ្នកផ្គត់ផ្គង់តូចមួយនៅលើទីផ្សារពិភពលោកហើយបើទោះជាមានការធ្លាក់ចុះតម្លៃក៏ដោយ ក៏យើងនឹងមិនកាត់បន្ថយផលិតកម្ម ឬកាត់បន្ថយការដាំកៅស៊ូដែរ ព្រោះថា ការផ្គត់ផ្គង់កៅស៊ូលើសនៅលើទីផ្សារពិភពលោក តែងតែប៉ះពាល់ដល់តម្លៃក្នុងស្រុក”។ ការកត់សម្គាល់របស់លោកបានកើតមានបន្ទាប់ពីប្រទេសថៃដែលជាអ្នកផ្គត់ផ្គង់កៅស៊ូធំបំផុតមួយនៅលើពិភពដែលបានបង្ហាញពីផែនការកាត់បន្ថយផលិតកម្មដើម្បីបង្កើនតម្លៃក្នុងស្រុក។ យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា … Read more

អ្នកដាំកៅស៊ូមានសង្ឃឹមឡើងវិញ៖ ចិនប្រកាសទិញកៅស៊ូ 3សែនតោនពីកម្ពុជា

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះអាជ្ញាធរខេត្តសានស៊ី ប្រទេសចិនបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជា ដើម្បីទិញកៅស៊ូពីកម្ពុជាចំនួន 300,000តោន ដែលអាចនឹងចាប់ផ្ដើមនាំចូលលើកដំបូងនៅឆ្នាំ2018។ នេះបើតាមការឱ្យដឹងពីថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មក្នុងជំនួបជាមួយឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន ដែលដឹកនាំប្រតិភូចិន និងជប៉ុនដើម្បីជួបពិភាក្សាការងារវិនិយោគលើកិច្ចការពាណិជ្ជកម្មនៅកម្ពុជា។ ក្នុងជំនួបនេះឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថា គោលបំណងនៃការជួបប្រជុំនេះគឺមាន2ចំណុច ដែលទីមួយគឺ ការធ្វើរបាយការណ៍ស្តីពីការប្រព្រឹត្តទៅនៃមជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអាន (Xi’an) ខេត្តសានស៊ី (Shaanxi) ប្រទេសចិន និងទីពីរគឺ ណែនាំវិនិយោគិនជប៉ុនដែលមានបំណងបង្កើតរោងចក្រមួយនៅកម្ពុជាឱ្យស្វែងយល់ពីការវិនិយោគនៅកម្ពុជា។ នៅលើចំណុចទីមួយ ឯកឧត្តមឧកញ៉ា ហ្ចាក់គី សែចិន បានជម្រាបឱ្យដឹងថា មជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជានៅទីក្រុងស៊ីអានកំពុងតែដំណើរការយ៉ាងសកម្ម ជាពិសេសការដាក់តាំងលក់ផលិតផលកម្ពុជាជូនដល់អតិថិជនចិន។ មជ្ឈមណ្ឌលបានធ្វើការវេចខ្ចប់អង្ករចំនួន 5,000តោន ដែលបានទិញពីកម្ពុជាដោយមិនមានការបង់ពន្ធទៅជាកញ្ចប់តូចៗ ដើម្បីដាក់លក់រាយនៅតំបន់ពាណិជ្ជកម្មសេរីនៅខេត្តសានស៊ី។ បន្ថែមពីនេះទៀត ថ្មីៗនេះខេត្តសានស៊ីបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយជាមួយកម្ពុជាដើម្បីទិញកៅស៊ូកម្ពុជាចំនួន 300,000តោន ដែលលោកឧកញ៉ាសង្ឃឹមថា នឹងអាចចាប់ផ្ដើមនាំចូលលើកដំបូងក្នុងឆ្នាំ2018។ ចំពោះចំណុចទីពីរវិញលោកឧកញ៉ាបានធ្វើការណែនាំវិនិយោគិនជប៉ុនមួយក្រុមដែលមានបំណងមកបង្កើតរោងចក្រកែច្នៃឈើគាបចេញពីកម្ទេចឈើ សំបកដូងប្រេង និងរុក្ខជាតិដទៃទៀតដើម្បីនាំចេញទៅជប៉ុនវិញសម្រាប់ដុតនៅក្នុងរោងចក្រអគ្គីសនី Biomass។ វិនិយោគិនជប៉ុនបានបន្ថែមឱ្យដឹងថា ក្រុមរបស់លោកកំពុងតែសិក្សាទីតាំងនៅខេត្តព្រះសីហនុ ហើយនឹងរៀបចំចាប់ផ្ដើមសាងសង់នៅពេលខាងមុខ។ ជាការឆ្លើយតប ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបានថ្លែងអំណរគុណដល់អ្នកឧកញ៉ា និងក្រុមវិនិយោគិនជប៉ុនដែលមានបំណងបោះទុនវិនិយោគនៅកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រីមានសេចក្ដីរីករាយយ៉ាងខ្លាំងចំពោះភាពជោគជ័យរបស់មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជា នៅទីក្រុងស៊ីអាន។ … Read more