ថៃ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ​ និងការ​​ស្នាក់​នៅ​សម្រាប់​ពលករ​កម្ពុជា

ក្រសួង​ការ​ងារ​ថៃ បាន​ចេញ​អនុក្រឹត្យ​​ថ្មី​មួយ​ដែល​កំណត់​តម្លៃ​ថ្មី​ទៅ​លើ​​ការត្រួត​ពិនិត្យ​ និង​ផ្ដល់​លិខិត​ពលកម្ម​ ចំពោះ​ពលករ​បរទេស​ដែល​មក​ពី​ កម្ពុជា និង​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​ស្ថិត​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​​។ យោង​តាម​សារព័ត៌មាន​ក្នុងស្រុក អនុក្រឹត្យ​​ខាងលើ​មាន​សុពលភាព​រយៈ​ពេល​ 4 ឆ្នាំ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ថ្ងៃទី 10 វិច្ឆិកា 2023 និង​អនុវត្ត​សម្រាប់​ពលករ​ដែល​ធ្វើ​ការ​ក្នុង​ក្រប​ខណ្ឌ​កិច្ច​សន្យា ឬ​អនុស្សរណៈ​នៃ​ការ​យោគ​យល់​ (MoU) ដែល​ទាក់​ទង​នឹង​ការ​ជ្រើស​រើស​ពលករ​។ សេចក្ដី​សម្រេច​ថ្មី​នេះ​កំណត់​ថា ថ្លៃ​ទិដ្ឋាការ​សម្រាប់​ពលករ​មក​ពី​ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង​វៀតណាម​ ត្រូវ​បាន​កាត់​បន្ថយ​ពី 2,000 បាតនា​បច្ចុប្បន្ន មក​នៅត្រឹម​ 500 បាត ស្រប​ពេល​ដែល​ថ្លៃ​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ (ថ្លៃ​ពន្យារ​ពេល​ទិដ្ឋាការ​រៀង​រាល់​ឆ្នាំ) ក៏​ត្រូវ​បាន​បន្ថយ​ពី 1,900 បាត​នា​បច្ចុប្បន្ន មក​នៅ​ត្រឹម​ 500 បាត​ផងដែរ​។ ក្រសួង​ការ​ងារ​ថៃ​សង្កត់​ធ្ងន់​ថា អនុក្រឹត្យ​​ខាងលើ​គឺ​​ស្រប​នឹង​​វិធីសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រង​ការ​ជ្រើស​រើស​ពលករ​បរទេស​ ដើម្បី​ពង្រឹង​សមត្ថភាព​ប្រកួតប្រជែង​របស់​ប្រទេស​នេះ ក៏​ដូចជា​ការ​រួម​ចំណែក​ស្ដារ​សេដ្ឋកិច្ច​ក្រោយ​សម័យ​កូវីដ-19​។ យោង​តាម​ព័ត៌មាន​របស់​នាយកដ្ឋាន​រដ្ឋបាល​ការ​ងារ​បរទេស​នៃ​ប្រទេស​ថៃ ក្នុង​ខែ​កញ្ញា ប្រទេស​នេះ​មាន​ពលករ​បរទេស​ចំនួន​ 2,593,439 នាក់​ និង​ប្រហែល​មួយ​លាន​នាក់​ទៀត​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាលដាក់​ពាក្យ​​ស្នើ​សុំ​លិខិត​អនុញ្ញាត​ការ​ងារ​ ទៅតាម​អនុក្រឹត្យ​ចុះថ្ងៃទី 03 តុលា ឆ្នាំ 2023 របស់​រដ្ឋាភិបាល​ថៃ​៕

សេដ្ឋកិច្ច​ចិន​មាន​កំណើន​លឿន​ជាង​ការ​ព្យាករ ​នៅក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ​នេះ

ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​។ យោង​តាម​ទិន្នន័យ​ផ្លូវការ​ដែល​ត្រូវ​បាន​​អគ្គនាយកដ្ឋាន​ស្ថិតិ​ចិន (NBS) ប្រកាស​នា​ថ្ងៃទី 18 តុលា 2023​ សេដ្ឋកិច្ច​ប្រទេស​ចិន​ក្នុង​ត្រីមាស​ទីបី​របស់​ឆ្នាំ​នេះ កើន​លឿន​ជាង​ការ​ព្យាករ​ ដែល​នេះ​ទំនង​ជា​អាច​ជួយ​ឱ្យ​រដ្ឋាភិបាល​ចិន​សម្រេច​បាន​គោលដៅ​សេដ្ឋកិច្ច​ពេញ​មួយ​ឆ្នាំ​ដែល​បាន​ដាក់​ចេញ​។ ទិន្នន័យ​របស់ NBS បង្ហាញ​ថា ផលិតផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ប្រទេស​នេះ​ ក្នុង​ត្រីមាស​ទីបី​នៃ​ឆ្នាំ 2023 កើន​ 4.9% ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៃ​ឆ្នាំ​ 2022​ និង​ខ្ពស់​ជាង​ការ​វាយ​តម្លៃ​ (4.4%) របស់​ក្រុម​អ្នក​ជំនាញ​ នៅ​ក្នុង​ការ​ស្ទង់​មតិ​របស់​ទីភ្នាក់​ងារសារព័ត៌មាន Reuters​ នា​ពេល​កន្លង។ GDP ក្នុង​ត្រីមាស​ទីបី​ កើន​ 1.3% ខ្ពស់​ជាង​ឆ្ងាយ​បើ​ធៀប​នឹង​កំណើន 0.5% ក្នុង​ត្រីមាស​ទីពីរ​ ហើយ​ខ្ពស់ជាង​ការ​ព្យាករ (1%) ផងដែរ​។ កំណើន GDP របស់ប្រទេស​ចិន​ត្រូវ​បាន​ព្យាករ​ថា នឹង​សម្រេច​បាន 4.9% ក្នុង​ត្រីមាស​ទីបួន​។ រដ្ឋាភិបាល​ចិន​បាន​កំណត់​គោលដៅ​ប្រហែល … Read more

ពេជ្រ​មិន​ទាន់​ច្នៃ​ធ្លាក់​ថ្លៃ​ខ្លាំង​ដោយ​សារ​តម្រូវ​ការ​ទាប​ក្រោយ​សម័យ​កូវីដ

យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Zimnisky តម្លៃ​ពេជ្រ​មិន​ទាន់​​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។ តម្លៃ​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​ដាំក្បាល​ចុះ​ចាប់​ពី​ដើម​ឆ្នាំ​រហូត​ដល់​បច្ចុប្បន្ន​ ព្រោះ​តែ​តម្រូវ​ការ​ប្រើប្រាស់​ពី​អតិថិជន​មាន​ការ​ធ្លាក់​ចុះ​ ក្រោយ​ពី​សម័យវិបត្តិ​កូវីដ-19​ ត្រូវ​បាន​បិទ​បញ្ចប់​។ យោង​តាម​សន្ទស្សន៍​ពេជ្រ​មិន​ទាន់​ច្នៃ​សកល​ Paul Zimnisky Diamond Analytics តម្លៃ​ពេជ្រ​មិន​ច្នៃ​បច្ចុប្បន្ន​ស្ថិត​ក្នុង​កម្រិត​ទាប​បំផុត​ក្នុង​រង្វង់​មួយ​ឆ្នាំ​កន្លង​។ ក្រុម​អ្នកវិភាគ​យល់​ថា មូលហេតុ​បណ្ដាល​មក​ពី​ការ​លក់​​រាយ​នៅ​តាម​បណ្ដា​ហាង​លក់​គ្រឿង​អលង្ការ​ បាន​ និង​កំពុង​ថយ​ចុះ​ខ្លាំង​។ អ្នក​ជំនាញ​ Paul Zimnisky ឱ្យ​ដឹង​ថា បន្ទាប់​ពី​វិធានការ​រឹត​បន្តឹង​នានា​ដែល​ទាក់​ទង​នឹង​កូវីដ-19 ត្រូវ​បាន​ដក​ចេញ​ អ្នក​ប្រើ​ប្រាស់​ក៏​ចាប់​ផ្ដើម​មាន​ទំនោរ​ទៅ​រក​ការ​ចំណាយ​ទៅ​លើ​ទេសចរណ៍​ ការ​ហូប​ចុក​ និង​បទ​ពិសោធន៍​ជាក់​ស្ដែងនានា​​ ជំនួស​ឱ្យ​ការ​ទិញ​គ្រឿង​អលង្ការ​ថ្លៃ​ៗ​​​ដូច​មុន​។ ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​បាន​កើត​ឡើង​ក្រោយ​ការ​ឡើង​ថ្លៃ​ខ្ពស់​មិន​ធ្លាប់​មាន​ពី​មុន​មក នៅ​​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​នៃ​សម័យ​កូវីដ​។ ក៏ប៉ុន្តែ បើ​យោង​តាម​ក្រុម​អ្នក​វិភាគ​ ការ​ធ្លាក់​ថ្លៃ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ មិន​មែន​មាន​ន័យ​ថា តម្លៃ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​នៅ​តាម​បណ្ដា​ហាង​ក៏​ត្រូវ​ធ្លាក់​ថ្លៃ​តាម​ដែរ​នោះឡើយ​។ ជា​ធម្មតា​ ក្នុង​រយៈ​ពេល​ខ្លី​​ ក្រុម​អ្នក​លក់​រាយ​​តែង​តែ​មិន​ផ្លាស់​ប្ដូរ​តម្លៃ​ផលិត​ផល​នេះ​ទៅ​តាម​ទីផ្សារ​របស់​ពេជ្រ​មិន​ទាន់​ច្នៃ​ ដើម្បី​​រក្សា​ខ្ទង់​ប្រាក់​ចំណេញ​។ បច្ចុប្បន្ន​ ​គ្រឿង​អលង្ការ​ធ្វើ​ពី​ពេជ្រ​ទម្ងន់​​មួយ​ការ៉ាត់​​នៅ​តាម​ហាង​នានា​ មាន​តម្លៃ​ខ្ពស់​ជាង​ 3% បើ​ធៀប​នឹង​តម្លៃ​របស់​វា​នៅ​ក្នុង​ខែ​មករា 2020​។ ក្រុម​អ្នកវិភាគ​ព្យាករ​ថា ការ​លក់​គ្រឿង​អលង្ការ​ពេជ្រ​នឹង​កើន​ឡើង​ខ្ពស់​ខ្លាំង​នៅ​ក្នុង​រដូវ​បុណ្យ​ចុង​ឆ្នាំ​ 2023 និង​ដើម​ឆ្នាំ 2024​។ ដោយ​ឡែក​នៅ​សហរដ្ឋ​អាម៉េរិក ក្រុម​ហ៊ុន​ Zimnisky បាន​ព្យាករ​ថា ទីផ្សារ​មូលបត្រ​ និង​ទី​ផ្សារ​ការ​ងារ​ងើប​ឡើង​វិញ … Read more

ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូងរបស់​ប្រទេស​ឥណ្ឌូណេស៊ី ជិត​បើក​ទ្វារ​ទទួល​អ្នក​ដំណើរ​ ដែល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​នេះ​។ គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ 7.3​ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​នឹង​ត្រូវ​បាន​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​​ក្នុង​ថ្ងៃទី 02 តុលា 2023​ ក្រោយ​ពី​បានពន្យារ​ពេល​ច្រើន​លើក​​។ នេះ​គឺជា​មួយ​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិន​។ «យើង​នឹង​សម្ពោធ​នៅ​ថ្ងៃទី 02 តុលា ដោយ​សារ​ប្រធានាធិបតី​ជាប់រវល់​នៅ​ក្នុង​ថ្ងៃទី 01 តុលា» រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌូណេស៊ី​ Budi Karya Sumadi កាល​ពី​ថ្ងៃទី 29 កញ្ញា ថ្លែង​ដូច្នេះ​។ ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនប្រវែង​ 138 គីឡូម៉ែត្រ និង​​មាន​ឈ្មោះ​ថា WHOOSH​ នេះ ​តភ្ជាប់​រវាង​រដ្ឋធានី​ហ្សាការតា និង​ Bandung នៅ​ខេត្ត​ជ្វា​ខាង​លិច ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ឥណ្ឌូណេស៊ី​ និង​ជា​មជ្ឈមណ្ឌល​សិល្បៈ​ វប្បធម៌​​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី​។ រថភ្លើង​​​ដែល​រត់​លើ​ផ្លូវ​ដែក​ WHOOSH ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​មាន​ល្បឿន​ប្រហែល 350 គីឡូម៉ែត្រ​/ម៉ោង​ នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង ហ្សាការតា និង Bandung ពី​បី​ម៉ោង​មក​នៅ​ក្រោម​មួយ​ម៉ោង​។ WHOOSH ក៏​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​ផងដែរ​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ PT … Read more

OECD ព្រមាន​ថា សេដ្ឋកិច្ច​​របស់​ពិភពលោក​នឹង​បន្តពើប​ប្រទះ​​ការ​លំបាក

ថ្វីបើ​បាន​​ព្យាករ​ថា GDP ឆ្នាំ​នេះ​កើន​ឡើង ប៉ុន្តែ​ OECD ព្រមាន​ថា សេដ្ឋកិច្ច​ពិភពលោក​មាន​ហានិភ័យ​បន្ថយ​ល្បឿន​ ព្រោះ​តែ​សម្ពាធ​ការ​ប្រាក់ និង​សេដ្ឋកិច្ច​ចិន​ងើប​ឡើង​ប្រកប​ដោយ​ភាព​ទន់​ខ្សោយ​។ អង្គការ​សហប្រតិបត្តិការ និង​អភិវឌ្ឍ​សេដ្ឋកិច្ច (OECD) ទើប​តែ​បាន​បញ្ចេញ​ការ​ព្យាករ​ថ្មី​បំផុត​ស្ដី​ពី​ GDP ទូទាំងសកល​លោក​ឆ្នាំ 2023​ ដែល​អះ​អាង​ថា មាន​កំណើន​ 3% កើន​ 0.3 ពិន្ទុ​ភាគ​រយ​ធៀប​នឹង​ការ​ព្យាករ​មុន​នោះ​។ ក៏ប៉ុន្តែ នេះ​នៅ​តែ​ជាកម្រិត​ក្រោម​ធម្យម​ភាគ​ ហើយ​ក៏​ជា​កំណើន​ប្រចាំ​ឆ្នាំ​ទាប​បំផុត​រាប់​ចាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកល​ (2008 – 2009) លើក​លែង​តែ​ឆ្នាំ 2020 ដែល​រងផល​ប៉ះ​ពាល់​ពីកូវីដ​។ អង្គការដែល​មាន​ទីស្នាក់​ការ​កណ្ដាល​នៅ​ប៉ារីស ក៏​បាន​ទម្លាក់​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ក្រោយ​ 0.2 ពិន្ទុ​ភាគ​រយ​ មក​នៅ​ត្រឹម​ 2.7%​។ Clare Lombardelli ប្រធាន​ផ្នែក​សេដ្ឋកិច្ច​របស់ OECD វាយ​តម្លៃ​ថា អតិផរណា​បន្ត​ថយ​ចុះ​ ប៉ុន្តែ​សេដ្ឋកិច្ច​ពិភពលោក​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​លំបាក។ លោក​និយាយ​កាល​ពី​ថ្ងៃទី 19 កញ្ញា​​ថា «យើង​កំពុង​ប្រឈម​នឹង​ឧបសគ្គ​ពីរ​ត្រួត​ នោះ​គឺ​អតិផរណា និង​កំណើន​ទាប»។ OECD យល់​ថា ហានិភ័យ​គឺ​ថា ការ​ព្យាករ​កំពុង​តែ​មាន​ទំនោរ​ទៅ​រក​ភាព​អវិជ្ជមាន ព្រោះតែ​ការ​ដំឡើង​ការ​ប្រាក់​កាល​ពី​អតីត​កាល​អាច​ប៉ះពាល់​ធ្ងន់​ធ្ងរ​ជាង​ការ​រំពឹង​ទុក​ … Read more

រោង​ចក្រដំបូង​គេ​បង្អស់​នៅ​ក្នុង​ទី​អវកាស​ ចាប់​ផ្ដើម​ដំណើរ​ការ​

(សហរដ្ឋ​អាម៉េរិក) – ក្រុម​ហ៊ុន Varda Space Industries នឹង​ផលិត​ឱសថ​ រួម​នឹង​វត្ថុ​ធាតុ​ផ្សេង​ៗ​ទៀត​នៅ​លើ​គន្លង​តារា​វិថី​ផែនដី​ តាម​រយៈ​កាប៊ីន​ដែល​ហោះ​អម​នឹង​ផ្កាយ​រណប​។ ក្រុម​ហ៊ុន​ Varda Space Industries នៅ​រដ្ឋ California ប្រកាស​ថា បាន​ទទួល​ជោគ​ជ័យ​ក្នុង​ការ​បាញ់​បង្ហោះ​ W-Seres 1 ដែល​ជា​ផ្កាយ​រណប​​ដំបូង​របស់​ខ្លួន ឡើង​ទៅ​កាន់គន្លង​គោចរ​ផែនដី​។ ក្រុម​ហ៊ុន​នេះ​កំពុង​ឆ្ពោះ​ទៅ​រក​ការ​ផលិត​វត្ថុ​ធាតុ​ជា​ច្រើន​នៅ​ក្នុង​ទី​អវកាស​។ វត្ថុ​ធាតុ​ទាំង​នេះ​មិន​អាច​បង្កើត​ឡើង​នៅ​លើ​ផែនដី​ ឬ​អភិវឌ្ឍ​ឆាប់​រហ័ស​ជាមួយ​នឹង​គុណ​ភាព​ខ្ពស់​ជាង​ ធៀប​នឹង​នៅ​ក្នុង​ស្ថានភាព​គ្មាន​ទំនាញ​ផែនដី​។ ផ្ទាំង​សូឡា​របស់​រោង​ចក្រ​ដំបូង​ក្នុង​អវកាស​នេះ​ បាន​បែរ​ទៅ​រក​ព្រះ​អាទិត្យ​ និង​ចាប់​ផ្ដើម​ពន្លាត​ខ្លួន​។ នេះ​បើ​តាមការ​ឱ្យ​ដឹង​របស់​ Varda បន្ទាប់​ពី​ផ្កាយ​រណប​បាន​ហោះ​ចូល​ដល់​គន្លង​គោចរ​ នៅ​ក្នុង​បេសកកម្ម Transporter-8 របស់ SpaceX កាលពី​ថ្ងៃទី 13 មិថុនា​ 2023​។ ផ្កាយ​រណប​ W-Series 1 ត្រូវ​បាន​បំពាក់​កាប៊ីន​​ទម្ងន់​ 90 គីឡូក្រាម ដែល​ត្រូវ​បាន​រចនា​ឡើង​ដើម្បី​ស្រាវ​ជ្រាវ​ឱសថ​។ កាប៊ីន​នេះ​នឹង​ផ្ដាច់​ខ្លួន​ មុន​ពេល​ចាប់​ផ្ដើម​ហោះ​ហើរ​ក្នុង​អវកាស​ ប៉ុន្តែ​នៅ​តែ​ភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​ថាមពល​ កម្លាំង​រុញ​ច្រាន និង​ទំនាក់​ទំនង​ចាំបាច់ដើម្បី​កំណត់​ទិស​។ ក្នុង​ភារកិច្ច​ដំបូង​ បណ្ដាញ​ខាងលើ​​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​ក្រុម​ហ៊ុន Rocket Lab។ … Read more

ថ្នាំប្រឆាំង​Covid-19​ ដែល​ប្រើ​សម្រាប់​លោក​ ​Donald Trump​ ត្រូវ​បាន​សហ​រដ្ឋ​អាមេរិក​អនុញ្ញាត​ឱ្យ​​ប្រើ​សម្រាប់​ព្យាបាល​ជា​ផ្លូវ​ការ

ថ្នាំប្រឆាំងCovid-19 ដែលប្រើសម្រាប់លោក Trump ត្រូវបានអាមេរិកអនុញ្ញាតឱ្យយកមកព្យាបាលជាផ្លូវការ

នាយកដ្ឋានគ្រប់គ្រងចំណីអាហារនិងឱសថអាមេរិកាំង (FDA) បានផ្ដល់អាជ្ញាប័ណ្ណរួចហើយចំពោះ Remdesivir ដែលជាថ្នាំមួយប្រភេទត្រូវបានក្រុមវេជ្ជបណ្ឌិតប្រើសម្រាប់ករណីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដើម្បីបើកផ្លូវឱ្យមានការព្យាបាលទូលំទូលាយទៅលើអ្នកជំងឺ Covid-19។ ក្រុមហ៊ុនផលិតថ្នាំពេទ្យ Gilead Sciences កាលពីថ្ងៃទី22តុលាបានឱ្យដឹងថា ថ្នាំប្រឆាំងនឹងវីរុស Remdesivir ដែលនឹងត្រូវបានលក់ដោយប្រើឈ្មោះ Veklury ទទួលបានការយល់ព្រមឱ្យប្រើប្រាស់នៅក្នុងករណីបន្ទាន់កាល​ពី​ខែ​ឧសភា។ Remdesivir ត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់បណ្ដោះអាសន្នដើម្បីព្យាបាលជំងឺ Covid-19 នៅក្នុងប្រទេសប្រមាណ50 នៅក្នុងពិភពលោក។ នៅសហរដ្ឋអាមេរិក ថ្នាំ Veklury ត្រូវបានអនុញ្ញាតឱ្យប្រើ​ប្រាស់​សម្រាប់ព្យាបាលមនុស្សពេញវ័យ និងក្មេងដែលមានអាយុចាប់ពី12ឡើងទៅ និងមានទម្ងន់យ៉ាងតិចចាប់ពី40គីឡូក្រាម ដើម្បីព្យាបាល Covid-19 ក្នុងករណីត្រូវចូលព្យាបាលនៅមន្ទីរពេទ្យ។ Veklury គួរត្រូវបានប្រើនៅក្នុងមន្ទីរពេទ្យ ឬមណ្ឌលសុខាភិបាលដែលមានលទ្ធភាពប្រហាក់ប្រហែលនឹងសេវាសុខាភិបាលនៅមន្ទីរពេទ្យ” នេះបើតាមក្រុមហ៊ុនផលិតឱសថ Gilead Sciences។ បច្ចុប្បន្ន ថ្នាំ Rembesivir គឺជាមធ្យោបាយព្យាបាលជំងឺ Covid-19 ដំបូងគេបង្អស់ និងតែមួយគត់ដែលត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ពេញលេញនៅសហរដ្ឋអាមេរិក។ មូលបត្ររបស់ Gilead បានកើនឡើង5% ក្រោយពីព័ត៌មានខាងលើត្រូវបានប្រកាស។ Daniel O’Day នាយកប្រតិបត្តិរបស់ Gilead បាននិយាយថា៖ “ពិតជាមិនគួរឱ្យជឿ ក្នុងរយៈពេលមិនដល់មួយឆ្នាំ រាប់ចាប់ពីពេលបានរកឃើញករណីឆ្លងដំបូង … Read more

យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​…

យក​កេស​កាតុង​ធ្វើ​ជា​មឈូស​សម្រាប់​ដាក់​សាកសព​អ្នកជំងឺ​COVID-19 ព្រោះ​តែ​...

ប្រទេស​អេក្វាឌ័រ៖ ករណី​ស្លាប់​ដោយ​សារ​វីរុស​COVID-19 កើន​ឡើង​ជា​លំដាប់​ នាំ​ឱ្យទីក្រុង​ Guayaquil ត្រូវ​ខ្វះ​មឈូស ហើយ​ត្រូវ​យក​កេស​ក្រដាស​កាតុង​មក​ជំនួស​មឈូស​ធ្វើ​អំពី​ឈើ​។ ក្រុម​មន្ត្រី​នៅ​ Guayaquil ដែលជាទីក្រុង​ធំ​របស់​​ខេត្ត​​ Guayas នៅ​ភាគ​ខាង​លិច​​ប្រទេស​អេក្វាឌ័រ កាល​ពី​ថ្ងៃទី​5មេសា បាន​ឱ្យ​ដឹង​ថា អាជ្ញា​ធរ​បាន​ទទួល​ប្រអប់​កាតុង​ពី​រោង​ចក្រ​នានា​ ហើយ​បាន​បញ្ជូន​ទៅ​កាន់​សាល​ដាក​សាក​សព​2កន្លែង ដើម្បី​ប្រើ​ជំនួស​មឈូស​ឈើ​។ អ្នក​នាំពាក្យ​របស់​សាលា​ក្រុង​ Guayaquil មាន​ប្រសាសន៍​ថា “ធ្វើ​ដូច្នេះ​ទើប​អាច​ផ្គត់​ផ្គង់​បាន​តាម​តម្រូវ​ការ​។ នៅ​ទីក្រុង​នេះ អស់​មឈូស​ឈើ​ហើយ ឬ​ក៏​វា​មាន​តម្លៃ​ថ្លៃ​ពេក​”។ Santiago Olivares ដែល​ជា​ម្ចាស់​សាល​ដាក់​សាក​សព​ជា​ច្រើនកន្លែង​​ក្នុង​តំបន់​ បាន​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​របស់​លោក​មិន​អាច​ផ្គត់​ផ្គត់មឈូស​​គ្រប់​គ្រាន់​តាម​តម្រូវ​ការ​សម្រាប់​អ្នកជំងឺ​ដែល​បាន​ស្លាប់ដោយ​សារ​វីរុស​COVID-19នោះ​ទេ​។ លោក​ Olivares និយាយ​ថា “ខ្ញុំ​បាន​លក់​មឈូស​ចំនួន​40​ឈុត​ ដែលខ្ញុំ​មាន​នៅ​ឯ​សាខា​កណ្ដាល និង​40​ទៀត​នៅ​សាខា​ផ្សេង​។ ខ្ញុំ​ត្រូវ​ឱ្យ​គេ​ធ្វើ​មឈូស​ចំនួន​10ឈុត​​ទៀត​កាល​ពី​ចុង​សប្ដាហ៍​ តែ​បាន​លក់​ដាច់​អស់​ទៅហើយ”។ មឈូស​ដែល​មាន​តម្លៃ​ទាប​បំផុត​នៅ​ក្នុងតំបន់ Guayas បច្ចុប្បន្ន ប្រហែល​400USD/ឈុត។ លោក​ Olivares បន្ត​ថា បម្រាម​គោចរ​15​ម៉ោង​រៀង​រាល់​ថ្ងៃ​នៅ​តំបន់​នេះ ក៏​រួម​ចំណែក​ធ្វើ​ឱ្យ​អ្នក​ផលិត​មឈូស​ត្រូវ​ខ្វះ​វត្ថុ​ធាតុ​ដើម​​ដូចជា​ឈើ​ និង​លោហ​ធាតុ​ជា​ដើម​។ យោង​តាម​របាយការណ៍​ផ្លូវ​ការ ប្រទេស​អេក្វាឌ័រ បច្ចុប្បន្ន​មាន​អ្នក​ឆ្លង​មេរោគ​COVID-19សរុប​ជាង​3,600​នាក់ ក្នុង​នោះ​មាន​180​នាក់​បាន​ស្លាប់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ទីក្រុង​ Guayaquil និង​តំបន់​ក្បែរ​ខាង​នៃ​ខេត្ត​ Guayas។ … Read more

កូវីដ-19 ប្រហែលជាខ្លាច!!!

កូវីដ-19 ប្រហែលជាខ្លាច!!!

ពួកយើង “ខ្លាច” មេរោគកូវីដ-19 តែមិនដឹងថា កូវីដ-19 វានឹង “ខ្លាចយើង” ខ្លះដែរអត់ហ្ន៎? តែបើ មេរោគវីរុសកូវីដ-19 វាដឹង ឬមើលឃើញពី “ភាពរួមដៃគ្នា” ចិត្តតែមួយរបស់មនុស្សយើង ក្នុងការ “ទប់ស្កាត់” ការចម្លងរាតត្បាតរបស់ពួកវាវិញនោះ… យើងគិតថា កូវីដ-19 ប្រហែលជា “ញញើតៗ” យើងដូចគ្នា។ ដូច្នេះចាប់ផ្ដើមពីពេលនេះ ចូរមនុស្សម្នាទូទាំងពិភពលោក ព្យាយាមឧស្សាហ៍លាងសម្អាតដៃ, ពាក់ម៉ាស់អនាម័យការពារ និងនៅឆ្ងាយពីគ្នា ចម្ងាយ 2ម៉ែត្រ…ដើម្បីទប់ស្កាត់ការឆ្លងមេរោគ។ ក៏ប៉ុន្តែ នៅមាន “អ្នកខ្លះ” ធ្វើខ្លាំងជាងហ្នឹងទៅទៀត!! ឧទាហរណ៍ដូចជា អ្នកម្ដាយម្នាក់នៅក្នុងប្រទេសអង់គ្លេស ត្រូវបានកូនស្រីរបស់គាត់ ដែលជាម្ចាស់ធ្វីតធ្វើរ@Evielancaster បាននាំយករូបភាពដ៏គួរឱ្យអស់សំណើចមួយមកស៊ែរនៅលើបណ្ដាញសង្គមថា ម៉ាក់របស់នាង ខ្លាចមេរោគ ដល់ថ្នាក់យករបស់ញ៉ាំគ្រប់យ៉ាងដែលបានកុម្ម៉ង់ទិញមកពីស៊ុបភើរ ម៉ាឃេត មកត្រាំទឹកសាប៊ូ នៅក្នុងអាងងូតទឹក ដើម្បីសម្លាប់មេរោគទាំងអស់…។ ក្ដីភ័យខ្លាច ធ្វើឱ្យមនុស្សយើងធ្វើបានគ្រប់យ៉ាង… ហ៊ីសៗៗ… ប្រភព៖ សារព័ត៌មានបរទេស

ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន

ក្រសួងទេសចរណ៍ណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ឱ្យបិទអាជីវកម្មបៀរហ្កាឌិន ជាបណ្តោះអាសន្ន

ក្រសួងទេសចរណ៍ នៅថ្ងៃទី25 ខែមីនា ឆ្នាំ2020នេះ បានជូនដំណឹងទៅអភិបាលរាជធានី-ខេត្តទាំងអស់ បិទអាជីវកម្មបៀរហ្កាឌិនតាមមូលដ្ឋានរបស់ខ្លួនជាបណ្តោះអាសន្នសិន ចាប់ពីថ្ងៃទី25 ខែមីនា ឆ្នាំ2020តទៅ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-19 ក្នុងប្រទេសកម្ពុជា។ ការសម្រេចបិទបៀរហ្កាឌិន ជាបណ្តោះអាសន្ននេះ បានធ្វើឡើងបន្ទាប់ពីមានអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រោយពេលដែលជំងឺកូវីដ-19 បានរីករាលដាលក្នុងប្រទេសកម្ពុជា ដោយមានអ្នកឆ្លងចំនួន 93នាក់។ សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញវិធានការជាបន្តបន្ទាប់ ដើម្បីបង្ការទប់ស្កាត់ ការឆ្លងរីករាលដាលជំងឺកូវីដក្នុងប្រទេសកម្ពុជា ក្នុងនោះរាជរដ្ឋាភិបាលបានអនុវត្តវិស្សមកាលមុនកាលកំណត់ បិទក្លឹបកម្សាន ខារ៉ាអូខេ រង្គសាល រោងភាពយន្ត និងសារៈមន្ទីរជាដើម៕ ខាងក្រោមនេះជាលិខិតរបស់ក្រសួងទេសចរណ៍៖

តួនាទី​របស់​ឪពុក​ម្ដាយ អ្នក​មើល​ថែ​កុមារ និង​សហគមន៍​ឆ្លើយ​តប​នឹង​ការ​រីក​រាល​ដាល​នៃ​វីរុស​កូវីដ-19

បើសិន​ជា​មាន​រោគសញ្ញានៃវីរុសកូវីដ-19 ដូចជា ក្អក គ្រុនក្តៅ ពិបាកដកដង្ហើមជា​ដើម កើន​ឡើង​លើកូនរបស់លោកអ្នក សូម​ធ្វើ​ដូច​ខាងក្រោម៖ ស្វែងរកការណែនាំពីគ្រូពេទ្យតាមរយៈការទូរស័ព្ទទៅកាន់អ្នកផ្តល់សេវាសុខភាព/អ្នកផ្តល់សេវារបស់ លោកអ្នកជាមុនសិន មុននឹងជូនកូនរបស់លោកអ្នកទៅតាមការណៃនាំ។ សូមចងចាំថារោគសញ្ញានៃជំងឺកូវីដ-19​ មានដូចជា ក្អក ឬគ្រុនក្តៅអាចស្រដៀងនឹងរោគសញ្ញាផ្តាសាយ ឬជំងឺផ្តាសាយទូទៅ។ ប្រសិនបើកូនរបស់លោកអ្នកឈឺ សូមទុកពួកគេនៅផ្ទះកុំឱ្យមកសាលារៀន ហើយត្រូវជូនដំណឹងដល់សាលារៀនអំពីអវត្តមាន និងរោគសញ្ញាកូនរបស់លោកអ្នក។ សូមដាក់ការអាន និងកិច្ចការផ្សេងៗដើម្បីឱ្យសិស្សអាចបន្តការសិក្សាពេលនៅផ្ទះ។ ពន្យល់កូនរបស់លោកអ្នកអំពីអ្វីដែលកំពុងកើតឡើងជាពាក្យសាមញ្ញ ហើយធានាថាពួកគេមានសុវត្ថិភាព៕ ប្រភព៖ MoEYS Cambodia

ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានស្នាក់នៅទេសចរណ៍នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ដើម្បីចូលរួមវិធានការទប់ស្កាត់ជំងឺឆ្លង Covid-19

ក្រសួងទេសចរណ៍ប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអនឡាញគ្រប់គ្រងវត្តមានស្នាក់នៅទេសចរណ៍នៅតាមសណ្ឋាគារ និងផ្ទះសំណាក់ដើម្បីចូលរួមវិធានការទប់ស្កាត់ជំងឺឆ្លង Covid-19

ក្រសួងទេសចរណ៍ បានជម្រាបជូន និងអំពាវនាវដល់ ម្ចាស់សេវាកម្មស្នាក់នៅទេសចរណ៍ទាំងអស់ ដោយអនុវត្តតាម នូវសេចក្តីជូនដំណឹងលេខ147 សជណ.អគឧ ចុះថ្ងៃទី25 ខែមីនា ឆ្នាំ2020 ស្តីពីការតម្រូវឱ្យប្រើប្រាស់ជាកាតព្វកិច្ចនូវ “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ដែល មានគេហទំព័រផ្លូវការ “www.accommodationregistrar.net” ។ “ការគ្រប់គ្រងបញ្ជីស្នាក់នៅទេសចរណ៍” តាមអនឡាញនេះ​ផ្តល់ភាពងាយស្រួលដល់ក្រសួងទេសចរណ៍​អាចសហការផ្តល់ព័ត៌មានជូនអជ្ញាធរមានសមត្ថកិច្ចក្នុងការត្រួតពិនិត្យ​ ឬតាមដានវត្តមានឈ្មោះភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកស្នាក់នៅក្នុងសេវាកម្មស្នាក់នៅទេសចរណ៍ក្នុងករណីដែលចាំបាច់ និងមានតំរូវការ ក្នុងការចូលរួមដល់វិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ដែលមានការកើតឡើងចេញពីភ្ញៀវទេសចរក្នុងករណីជាយថាហេតុណាមួយ។ ប៉ុន្តែយ៉ាងណាក៏ដោយការប្រើប្រាស់ប្រព័ន្ធនេះទាមទារឱ្យមានកិច្ចសហការ និងការចូលរួមពីម្ចាស់អាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់ ក្នុងការបញ្ចូលព័ត៌មានរបស់ភ្ញៀវរបស់ខ្លួនក្នុងពេលស្នាក់នៅក្នុងមូលដ្ឋានអាជីវកម្មទេសចរណ៍របស់ខ្លួន។ ក្នុងដំណាក់កាលនៃវិបត្តិ Covid-19 នេះ ក្រសួងទេសចរណ៍សូមស្នើដល់គ្រប់មូលដ្ឋានអាជីវកម្មសេវាកម្ម ស្នាក់នៅទេសចរណ៍ទាំងអស់ ចូលរួមប្រើប្រាស់ជាកាតព្វកិច្ច “ប្រព័ន្ធចុះបញ្ជីស្នាក់នៅទេសចរណ៍” ឱ្យបានគ្រប់គ្នា និងធ្វើការចុះវត្តមានរបស់ភ្ញៀវទេសចរ ឱ្យបានគ្រប់គ្នាៗ និងទៀតទាត់។ របៀបប្រើប្រាស់ប្រព័ន្ធចុះវត្តមានស្នាក់នៅទេសចរណ៍អនឡាញមានបង្ហាញក្នុងសេចក្តីជូនដំណឹង និងវីដេអូពន្យល់ខាងក្រោម៖ ប្រភព៖ ក្រសួងទេសចរណ៍ Ministry of Tourism, Cambodia