ក្រសួងទេសចរណ៍៖ សេចក្ដីណែនាំ ស្តីពីការត្រៀមបម្រុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19

ក្រសួងទេសចរណ៍៖ សេចក្ដីណែនាំ ស្តីពីការត្រៀមបម្រុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ19

អនុវត្តតាមបទបញ្ជាដ៏ខ្ពងខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចត្រកម្ពុជា កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២០ ស្តីពីការត្រៀមបំរុងទីកន្លែងទុកសម្រាប់ព្យាបាលអ្នកជំងឺកូរីដ១៩ ក្រសួងទេសចរណ៍សូមធ្វើការណែនាំដល់ លោក លោកស្រីប្រធានមន្ទីរទេសចរណ៍រាជធានី ខេត្ត សហការជិតស្ទិទ្ធជាមួយរដ្ឋបាលរាជធានី ខេត្ត មន្ទីរសុខាភិបាលរាជធានី ខេត្ត​ មន្ទីរអង្គភាពពាក់ព័ន្ធ និងម្ចាស់អាជីវកម្មសណ្ឋាគារ ផ្ទះសំណាក់ ដើម្បីពិនិត្យលទ្ធភាពក្នុងការរៀបចំសណ្ឋាគារ ឬផ្ទះសំណាក់មួយចំនួនដែលបានផ្អាក ឬបិទអាជីវកម្ម ធ្វើជាទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ ទទួលបានសេចក្តីណែនាំនេះ សូម លោក លោកស្រីប្រធានមន្ទីរ ចាត់ចែងអនុវត្តតាមសមត្ថកិច្ចរបស់ខ្លួនឲ្យមានប្រសិទ្ធភាពខ្ពស់៕ ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងទេសចរណ៍៖

Fellaini កើត COVID-19 នៅ Chinese Super League

អតីតកីឡាករខ្សែបម្រើជម្រើសជាតិប៊ែលហ្ស៊ិក Marouane Fellaini ត្រូវបានគេប្រកាសថា បានឆ្លងវីរុស COVID-19 នៅឯប្រទេសចិន ជាកន្លែងដែលកីឡាកររូបនេះកំពុងប្រកបអាជីព។ លទ្ធផលតេស្ត មុនការចាប់ផ្តើមប្រកួតលីកកំពូលចិនវិញ នៅ 2សប្តាហ៍ចុងក្រោយនេះ បានធ្វើឱ្យកីឡាកររបស់ក្លិប Shandong Lunen រូបនេះ ក្លាយជាកីឡាករដំបូងនៅក្នុងលីកកំពូលរបស់ចិន ដែលឆ្លងជំងឺប្រភេទថ្មីនេះ។ ចំណែក​សារព័ត៌មាន​ចិន​វិញ​ ក៏​បាន​រាយការណ៍​ដែរថា Fellaini ស្ថិត​នៅ​កន្លែង​ដាច់ដោយឡែកមួយ​ក្នុង​មន្ទីរពេទ្យ Jinan ដែលជា​មន្ទីរពេទ្យ​ជំនាញ​ខាង​ឯកទេស​ជំងឺ​ឆ្លង៕

ចិននឹងជម្នះគ្រប់ឧបសគ្គៈទាំងអស់ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ19

លោក​ Geng Shuang អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន នៅក្នុង​សន្និសីទកាសែត កាលពី​ថ្ងៃទី​២៣ មីនា​ បានបញ្ជាក់ថា រដ្ឋាភិបាល​ចិន នឹង​ជួយ​កម្ពុជា យកឈ្នះ​ជំងឺ​រាតត្បាត​COVID-19។ ​ ដោយឆ្លើយ​ទៅនឹង​សំនួរ​អ្នកសារព័ត៌មាន ជុំវិញ​ការបញ្ជូន​សម្ភារ​បរិក្ខា​ពេទ្យ និង​ក្រុម​អ្នកជំនាញ​សុខាភិបាល​៧​នាក់មក​កម្ពុជា​នោះ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖ «​ឥឡូវនេះ​កម្ពុជា​កំពុង​ប្រឈមមុខ​នឹង​ការទប់ស្កាត់​វីរុស​COVID-19 ដ៏​កាច​សាហាវ ។ ដូច្នេះ​វា​មិន​ត្រឹមតែ​អាច​និយាយបានថា ចិន​នឹងធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ជួយ​កម្ពុជា​ទេ ហើយក៏​មិន​គ្រាន់តែ​ជា​តំណាង​នៃ​ទំនាក់ទំនង​ទ្វេភាគី​ពិសេស​ដែរ ប៉ុន្តែ​វា​ពិតជា​សាកស​មណាស់ សម្រាប់​មិត្តភាព​ដែកថែប នៅក្នុង​សហគមន៍​វាសនា​រួមគ្នា​តែមួយ​។ ចិន​នឹង​បន្ត​ធ្វើការ​រួមគ្នា​ជាមួយ​កម្ពុជា ដើម្បី​យកឈ្នះ​លើ​ការ​រាតត្បាត​នៃ​វីរុស​COID-19​នេះ ជាពិសេស​រួមចំណែក​ដល់​សន្តិសុខ​សុខភាព​សាធារណៈ​ក្នុង​តំបន់​ទៀតផង​»​។​ កាលពី​ថ្ងៃទី​23 មីនា​ ឆ្នាំ 2020 រដ្ឋាភិបាល​ចិន បាន​បញ្ជូន​ក្រុម​អ្នកជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​7​នាក់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធប្រឆាំង​នៃ​ការ​ផ្ទុះឡើង​ជំងឺ​COVID-19 ​ក្រៅពីនេះចិនក៏បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​នូវ​សម្ភារពេទ្យមួយចំនួន​រួមមាន ឧបករណ៍​ធ្វើ​តេ​ស្តិ៍​, ឧបករណ៍​ដកដង្ហើម N95(ម៉ាស់), របាំង​វះកាត់​, ឯកសណ្ឋាន​ដែល​ធន់​នឹង​អង្គធាតុ​រាវ និង​អាវធំ​សម្រាប់​វះកាត់​ជាដើម​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​24 មីនា​ ឆ្នាំ2020​នេះ កម្ពុ​ជាមាន​អ្នក​ឆ្លង​វីរុស​COVID ចំនួន​87នាក់ ក្នុងនោះ​ជាសះស្បើយ​2​នាក់ គឺ​ស្ត្រី​ជនជាតិ​អង់គ្លេស​វ័យ​65ឆ្នាំ និង​បុរស​ជនជាតិ​ចិន​វ័យ​60​ឆ្នាំ​។