ជិត​3.6​លាន​នាក់​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​9​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​

ជិត​3.6​លាន​នាក់​ឆ្លង​វីរុស​COVID-19​ នៅ​ទូទាំង​ពិភពលោក ក្នុង​នោះ​មាន​9​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​លើស​ពី​100,000​នាក់​

វីរុស​COVID-19 បាន​បង្ក​ឱ្យ​មនុស្ស​​​ស្លាប់​​យ៉ាង​តិច​​248,000​នាក់​​ ក្នុង​ចំណោម​អ្នក​ជំងឺ​ជិត​3.6​លាន​នាក់​នៅក្នុងសកល​​លោកទាំង​មូល​​។ ប្រទេស​ និង​ដែន​ដី​ចំនួន​212​ក្នុង​ពិភពលោក​ គិត​មក​ដល់​ថ្ងៃ​នេះ​​ មាន​មនុស្ស​​យ៉ាង​តិច​3,561,887​នាក់​បាន​ឆ្លង​មេរោគ​កូរ៉ូណា​ថ្មី ក្នុង​នោះ​មាន​អ្នកជំងឺ​248,084​នាក់​បាន​ស្លាប់​។ ​ពិភពលោក​​ថ្ងៃ​នេះ​ក៏​បាន​រក​ឃើញ​​អ្នក​ជំងឺ​ថ្មី​83,735​នាក់ និង​អ្នក​ស្លាប់​ថ្មី​​​ចំនួន​3,623​នាក់​។ ចំនួន​អ្នក​ជំងឺ​ដែល​បាន​ជា​សះ​ស្បើយ​ បាន​ឡើង​ដល់​1,152,993​នាក់​។ នេះ​បើ​តាម​ទំព័រ WorldoMeters។ ទ្វី​បអាមេរិក​នៅ​តែ​ជា​សម្បុក​មេរោគ​ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក​ ក្នុង​នោះ​អាមេរិកខាង​ជើង​មាន​អ្នកជំងឺ​សរុប​1,290,469​នាក់ អាមេរិក​ខាង​ត្បូង​មាន​211,800​នាក់​ ទ្វីប​អឺរ៉ុប​មាន​1,447,503​នាក់ ទ្វីប​អាស៊ី​មាន​558,496​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​45,380​នាក់​។ សហរដ្ឋ​អាមេរិក​ក៏នៅ​តែជា​សម្បុក​មេរោគ​កូរ៉ូណា​ថ្មី ធំបំផុត​ក្នុង​សកល​លោក​ ដោយ​មាន​អ្នក​ជំងឺ​សរុប​1,187,035​នាក់ កើន​26,261​នាក់​ធៀប​នឹង​ម្សិល​មិញ​។ ប្រទេស​នេះ​ក៏​មាន​អ្នក​ស្លាប់​ថ្មី​ចំនួន​1,115​នាក់ ធ្វើ​ឱ្យ​តួលេខ​នៃ​អ្នក​ស្លាប់​សរុប​ដោយ​សារ​ COVID-19 កើន​ដល់​68,559​នាក់​។ ចំណែក​អេស្ប៉ាញវិញ​ មាន​អ្នក​ជំងឺ​កូរ៉ូណា​សរុប​247,122​នាក់​ ខណៈ​ប្រទេស​អ៊ីតាលី​មាន​210,717​នាក់ អង់គ្លេស​មាន​186,599​នាក់​ បារាំង​មាន​168,693​នាក់ អាល្លឺម៉ង់​មាន​165,664​នាក់ ទួរគី​មាន​126,045​នាក់​ រុស្ស៊ី​មាន​134,687​នាក់ និង​ប្រេស៊ីល​មាន​101,147​នាក់​។ ក្រៅ​ពី​នេះ​ គឺ​ជា​បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ជំងឺ​COVID-19 ក្រោម​100,000​នាក់​៕ ប្រភព​៖ សារ​ព័ត៌​មាន​បរទេស​

សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

សហរដ្ឋ​អាមេរិក​៖ អ្នក​ឆ្លង​COVID-19 កើន​ដល់​ជិត​1,159,000​នាក់​ ខណៈ​រដ្ឋ​ខ្លះ​បើក​ដំណើរ​ការ​សេដ្ឋ​កិច្ច​ឡើង​វិញ​ស្ទើរ​តែ​100%

សហរដ្ឋ​អាមេរិក​គឺជា​សម្បុក​មេរោគ​COVID-19 ធំជាង​គេ​បង្អស់​ក្នុង​ពិភពលោក ដោយ​មាន​អ្នកជំងឺ​សរុប​ 1,158,881​នាក់​ កើន​27,851​ធៀប​នឹង​ម្សិល​មិញ។ អ្នក​ជំងឺ​ដែល​បាន​បាត់​បង់​ជីវិត​នៅក្នុង​ប្រទេស​នេះ បាន​កើន​ឡើង​ដល់​ 67,293​នាក់​ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ថ្មី​1,540​នាក់​បន្ថែម​ទៀត​។ អ្នក​ជំងឺ​ដែល​បាន​ជាសះស្បើយ​ មាន​ចំនួន​160,705​នាក់​។ New York គឺជា​រដ្ឋ​ដែល​ទទួល​រង​ផល​ប៉ះពាល់​ច្រើន​បំផុត​ពី​COVID-19នៅ​សហរដ្ឋ​អាមេរិក​។ រដ្ឋ​នេះ​ មាន​អ្នក​ជំងឺ​សរុប​319,213​នាក់​ កើន​3,991​នាក់​បើ​ធៀប​នឹង​ម្សិល​មិញ​(2ឧសភា) ចំណែកអ្នក​ស្លាប់​ថ្មី​ដោយ​សារ​វីរុស​កូរ៉ូណា​​នៅ​ New York មាន​ចំនួន​299​នាក់​ នាំ​ឱ្យ​អ្នក​ស្លាប់​សរុប​ក្នុង​រដ្ឋ​នេះ​កើន​ដល់​24,368​នាក់​។ រដ្ឋ​នៅ​សហរដ្ឋ​អាមេរិក​ប្រមាណ​ជា​ពាក់កណ្ដាល​ បាន​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើក​ការ​ដើរ​ហើរ​​ចាប់​ពី​ថ្ងៃទី​1​ឧសភា​ ខណៈ​ដែល​តួលេខ​នៃ​ករណី​ឆ្លង​វីរុស​បាន​ថយ​ចុះ​ ឬ​នៅ​ថេរ​។ រដ្ឋ​ Texas បាន​អនុញ្ញាត​ឱ្យ​ក្រុម​ហ៊ុន​ អាជីវកម្ម​នានា​ដំណើរ​ការ​ឡើង​វិញ​ទៅ​តាម​ផ្នែក​ដែល​អាច​ធ្វើ​បាន​ ក្នុង​ពេល​ដែល​ហាង​លក់​រាយ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជ​កម្ម​បាន​បើក​ឡើង​វិញ​ក្នុង​ទំហំ​25%​នៃ​លទ្ធ​ភាព​។ នៅ​ឯរដ្ឋ Georgia ក្រុម​ហ៊ុន អាជីវ​កម្ម​ស្ទើរ​តែ​ទាំង​អស់​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​​បើក​ដំណើរ​ការ​ឡើងវិញ​៕ ប្រភព​៖ សារ​ព័ត៌មាន​បរទេស​

អាជ្ញាធរក្រុងនីវយ៉កចាប់ផ្ដើមស៊ើបអង្កេត ក្រោយរកឃើញសាកសពស្អុយរលួយជាងកន្លះរយនាក់ គរពេញក្នុងរថយន្តដឹកទំនិញ បញ្ចេញក្លិនស្អុយពេញទីក្រុង

ក្រុមអាជ្ញាធរទីក្រុងនីវយ៉ក កាលពីថ្ងៃព្រហស្បតិ៍(ទី30មេសា) បានបើកការស៊ើបអង្កេតជាផ្លូវការ 1ថ្ងៃក្រោយពីប៉ូលិសបានរកឃើញសាកសពជាងកន្លះរយនាក់ស្ថិតក្នុងសភាពហើមរលួយ បញ្ចេញក្លិនស្អុយពេញក្នុងរថយន្តដឹកទំនិញ និងរថយន្តទេសចរណ៍(ឡានតួរីស) ដែលចតចោលនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យមួយកន្លែង ក្រោមស្ថានការណ៍វិបត្តិឆ្លងរាតត្បាតរបស់មេរោគវីរុសកូវីដ-19។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានAFP។ បណ្ដាក្រុមអាជ្ញាធរ បានប្រទះឃើញទិដ្ឋភាពដ៏គួរឱ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃពុធ(ទី29មេសា) ក្រោយពីពួកអ្នកស្រុកបានប្ដឹងទៅអាជ្ញាធរអំពីក្លិនស្អុយគម្រង់ ដែលសាយភាយចេញមកពីរថយន្តទាំង 2គ្រឿង ដែលចតនៅក្នុងបរិវេណផ្នែកខាងមុខកន្លែងប្រកបពិធីបុណ្យសព Andrew T.Cleckley ក្នុងតំបន់ប្រ៊ូគ្លីន រដ្ឋនីវយ៉ក។ “យើងកំពុងតែស៊ើបអង្កេតលើរឿងនេះ” លោក ហាវើដ សាក់ឃើរ គណៈកម្មការសាធារណៈសុខាភិបាលនៃរដ្ឋនីវយ៉ក បានប្រាប់ទៅអ្នកយកព័ត៌មាន ព្រមទាំងបានបញ្ជាក់ទៀតថា ខាងក្រសួងរបស់លោក មិនដែលបានទទួលពាក្យបណ្ដឹងណាមួយដែលពាក់ព័ន្ធនឹងកន្លែងប្រកបពិធីបុណ្យសពមួយនេះឡើយ តាំងពីដើមមក។ តាមរយៈការត្រួតពិនិត្យរយៈដំបូងរបស់ក្រុមអាជ្ញាធរ បានរកឃើញថា ប្រព័ន្ធម៉ាស៊ីនត្រជាក់នៅក្នុងបន្ទប់ក្លាស្សេនៅផ្នែកខាងក្រោយរបស់រថយន្តដឹកសាកសពទាំង 2គ្រឿងនោះមិនដំណើរការ ទើបធ្វើឱ្យសាកសពដែលត្រូវបានផ្ទុកនៅក្នុងនោះស្ថិតក្នុងស្ថានភាពគ្មានធាតុត្រជាក់ រហូតធ្វើឱ្យកើតមានក្លិនសាកសពសាយភាយចេញមកក្នុងអំឡុងពេលរង់ចាំនាំយកទៅប្រកបពិធីបញ្ចុះតាមសាសនា ខណៈដែលកន្លែងប្រកបពិធីបុណ្យសពនានានៅក្នុងទីក្រុងនីវយ៉កស៊ីធី ត្រូវទទួលរងបន្ទុកដ៏ធ្ងន់ធ្ងរក្នុងការចាត់ការសាកសពក្នុងចំនួនដ៏ច្រើន ដែលបានស្លាប់ដោយសារការឆ្លងមេរោគកូវីដ-19។ លោក ប៊ីល ដឺ ប្លាស៊ីអូ អភិបាលក្រុងនីវយ៉ក បានបញ្ជាក់ថា ការប្រតិបត្តិលើអ្នកស្លាប់របៀបនេះ គឺជារឿងដែលមិនអាចទទួលយកបានឡើយ។ លោកនិយាយថា “ទីកន្លែងប្រកបពិធីបុណ្យសព ត្រូវមានតួនាទីប្រតិបត្តិចំពោះសាកសពយ៉ាងមានកិត្តិយស”។ ចំណែកលោក Andrew Cleckley ដែលជាម្ចាស់កន្លែងប្រកបពិធីបុណ្យសពនោះ បានប្រាប់សារព័ត៌មាននីវយ៉ក ថាមស៍ថា … Read more

ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

ទៀត​ហើយ! រដ្ឋមន្ត្រី​ និង​អនុរដ្ឋ​មន្ត្រី​​​របស់​រុស្ស៊ី ចូល​មន្ទីរពេទ្យ​​ដោយ​សារ​ COVID-19

​រយៈ​ពេល​1​ថ្ងៃ បន្ទាប់​ពី​នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី​ លោក Mishustin បាន​ប្រកាស​ថា​ខ្លួន​បាន​ឆ្លង​វីរុស​កូរ៉ូណា​ថ្មី​ រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​​របស់​ប្រទេស​រុស្ស៊ី គឺ​លោក​ Yakushev ​ក៏​បាន​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល​ពីម្សិល​មិញ​ ដោយ​សារ​បាន​ឆ្លង​វីរុស​COVID-19។ “ខ្ញុំ​កំពុង​ទទួល​ការ​ព្យាបាល​ក្រោម​ការ​តាម​ដាន​របស់​ក្រុម​វេជ្ជ​បណ្ឌិត​នៅ​ម៉ូស្គូ” ​រដ្ឋមន្ត្រី​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក Vladimir Yakushev បាន​ប្រាប់​ Interfax កាល​ពី​ថ្ងៃទី​1​ឧសភា​​បែប​នេះ​។ មន្ត្រី​ក្រោម​ឱវាទ​របស់​រដ្ឋ​មន្ត្រី​ Yakushev គឺ​លោកអនុរដ្ឋ​មន្ត្រី​ Dmitry Volkov ក៏បាន​ចូល​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ ព្រោះ​​​តែ​បាន​ឆ្លង​វីរុស​កូរ៉ូណា​នេះ​ដែរ​។ អនុរដ្ឋ​មន្ត្រី​នៃ​ក្រសួង​សំណង់​និង​លំនៅ​ដ្ឋាន​ លោក​ Nikita Stasishin ត្រូវ​បាន​​តែង​តាំង​​ជា​រដ្ឋ​មន្ត្រី​ស្ដី​ទី​​នៃ​ក្រសួង​មួយ​នេះ​ ជំនួស​ឱ្យ​លោក Yakushev​។ Yakushev គឺជា​មន្ត្រី​ជាន់​ខ្ពស់​ទី​2​របស់​​រុស្ស៊ី​ ដែល​បាន​ឆ្លង​វីរុស​COVID-19។ នាយក​រដ្ឋ​មន្ត្រី​រុស្ស៊ី លោក Mikhail Mishustin កាល​ពី​​ថ្ងៃទី​30​មេសា បាន​ប្រកាស​ថា លោក​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​កំពុង​បង្ខាំង​ខ្លួន​ដាច់​ដោយ​ឡែក​ដើម្បី​ការ​ពារ​ការ​ឆ្លង​រាល​ដាល​ទៅ​អ្នក​ផ្សេង។ ឧបនាយក​រដ្ឋមន្ត្រី​ទី​1​ លោក Andrei Belousov ត្រូវ​បាន​ប្រធានាធិបតី​ Vladimir Putin តែង​តាំង​ជា​នាយក​រដ្ឋមន្ត្រី​ស្ដី​ទី​។ ប្រទេស​រុស្ស៊ី គិត​មក​ដល់​បច្ចុប្បន្ន មាន​អ្នក​ជំងឺ​COVID-19សរុប​ ជាង​114,000​នាក់ … Read more

មនុស្ស​ជាង​239,000​នាក់បាន​​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

មនុស្ស​ជាង​239,000​នាក់​ស្លាប់​ដោយ​សារ​ COVID-19 នៅ​ទូទាំង​ពិភពលោក

សកល​លោក​ទាំង​មូល​មាន​អ្នក​ស្លាប់​ជាង​239,000​នាក់​​នៅ​ក្នុង​ចំណោម​អ្នក​ជំងឺ​COVID-19 ជិត​3.4​លាន​នាក់ ខណៈ​ដែល​ប្រទេស​ជា​ច្រើន​បាន​ចាប់​ផ្ដើម​ដក​បម្រាម​គោចរ​ ឬ​បន្ធូរ​បន្ថយ​ការ​រឹត​ត្បិត​លើ​ការ​ដើរ​ហើរ​។ ទិន្ន​ន័យ​នៅ​លើ​ Worldometers ដែល​ជា​គេហ​ទំព័រ​ផ្ដល់​ស្ថិតិ​ទាន់​ហេតុ​ការណ៍​​​ស្ដី​អំពី​​តួលេខ​អ្នក​ជំងឺ​COVID-19 បង្ហាញ​ថា​ នៅ​ទូទាំង​ពិភពលោក​ មាន​មនុស្ស​ប្រមាណ​ជា3,395,780​​នាក់​បាន​ឆ្លង​វីរុស​កូរ៉ូណា​ និង​239,350​នាក់​បាន​ស្លាប់​ដោយ​សារ​​វីរុស​នេះ​។ អ្នក​ជំងឺ​កើន​146,113​នាក់ និង​អ្នក​ស្លាប់​កើន​6,414​នាក់ បើ​ធៀប​ជាមួយ​នឹង​ម្សិល​មិញ​។ អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​មាន​ចំនួន​1,079,557​នាក់​។ នៅ​ទ្វីប​អឺរ៉ុប តួលេខ​នៃ​អ្នក​ជំងឺ​COVID-19 បាន​ឡើង​ដល់​ 1,399,063​នាក់​ ខណៈ​អាមេរិក​ខាង​ជើង​មាន​អ្នក​ជំងឺ​​1,226,668​នាក់​ ទ្វីប​អាស៊ី​មាន​​533,842​នាក់ អាមេរិក​ខាង​ត្បូង​មាន​​190,099​នាក់ និង​ទ្វីប​អាហ្វ្រិក​មាន​អ្នក​ជំងឺ​តិច​ជាង​គេ​ គឺ​​41,537​នាក់​។ បណ្ដា​ប្រទេស​ដែល​មាន​អ្នក​ស្លាប់​ដោយ​សារ​វីរុស​COVID-19 លើស​ពី​20,000​នាក់ រួម​មាន​5​ប្រទេស​​៖ 1.សហរដ្ឋ​អាមេរិក​​៖ អ្នក​ស្លាប់​សរុប​ 65,753​នាក់​ និង​អ្នក​ជំងឺ​សរុប​ 1,131,030​នាក់​។ 2.អ៊ីតាលី​៖ អ្នក​ស្លាប់​សរុប​ 28,236​នាក់ និង​អ្នក​ជំងឺ​សរុប​ 207,428​នាក់​។ 3.អង់គ្លេស​៖ អ្នក​ស្លាប់​សរុប​ 27,510​នាក់ និង​អ្នកជំងឺ​សរុប​ 177,454​នាក់់។ 4.អេស្ប៉ាញ​៖ ​អ្នក​ស្លាប់​សរុប​ 24,824នាក់ និង​អ្នក​ជំងឺ​សុរប​ 242,988​នាក់ 5.បារាំង៖ អ្នក​ស្លាប់​សរុប​ 24,594​​នាក់ និង​អ្នក​ជំងឺ​សរុប​ 167,346នាក់​ ប្រភព៖ សារ​ព័ត៌មាន​បរទេស​

កូរ៉េខាង​ត្បូង​៖ ជាលើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​ចំណាយ​​ពេលអស់​​2​ខែ​ក្នុង​ការ​ធ្វើ​ “សង្គ្រាម​ជីវសាស្ត្រ”

កូរ៉េខាង​ត្បូង​៖ លើក​ដំបូង​ដែល​មិន​មាន​​ករណី​ឆ្លង​​COVID-19ថ្មី​​ក្នុង​ស្រុក​ ក្រោយ​រយៈ​ពេល​2​ខែ​នៃ​ការ​ធ្វើ​ "សង្គ្រាម​ជីវសាស្ត្រ"

កូរ៉េខាង​ត្បូង​ថ្ងៃ​នេះ​ បាន​ប្រកាស​ថា​ រក​ឃើញ​អ្នកជំងឺ​ថ្មី​ចំនួន​4ករណី​បន្ថែម​ទៀត ប៉ុន្តែ​ទាំង​នេះ​សុទ្ធ​តែ​ជា​អ្នក​ជំងឺ​ “នាំ​ចូល” (អ្នក​ជំងឺ​មក​ពី​បរទេស​)​ ដូច្នេះ​ ថ្ងៃ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែលកូរ៉េ​ខាង​ត្បូង​​មិន​មាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅ​ក្នុង​ស្រុក​ រាប់ចាប់​ពី​ថ្ងៃទី​29​មីនា​មក​ដល់​បច្ចុប្បន្ន​។ មជ្ឈមណ្ឌល​គ្រប់គ្រង​ និង​ទប់​ស្កាត់​ជំងឺ​របស់​កូរ៉េខាង​ត្បូង KCDC (Korea Centers for Disease Control and Prevention) ថ្ងៃនេះ​ក៏​បាន​ឱ្យ​ដឹង​ថា តួលេខ​សរុប​នៃ​អ្នក​បាន​ឆ្លងវីរុស​COVID-19 ក្នុង​ប្រទេស​នេះ​ កើន​ឡើង​ដល់​10,765​នាក់ ក្នុង​នោះ​មាន​247​នាក់​បាន​ស្លាប់។ អ្នក​ស្លាប់​កើន​1ករណី​បើ​ធៀប​នឹង​ម្សិល​មិញ​។ KCDC បាន​ឱ្យ​ដឹង​ដែរ​ថា​ អ្នក​ជំងឺ​ថ្មី​ចំនួន​4ករណី​នេះ ក៏ជា​តួលេខ​ទាប​បំផុត​ក្នុង​អំឡុង​2ខែ​មក​នេះ​។ អ្នក​ជំងឺ​COVID-19 ដែល​បាន​ជា​សះ​ស្បើយ​នៅ​​កូរ៉េខាង​ត្បូង​ មានចំនួន​9,059​នាក់​។ បើ​ទោះ​បី​ជា​មាន​សញ្ញា​បង្ហាញ​ថា COVID-19 កំពុង​ថម​ថយ​កម្លាំង​ហើយ​ក្ដី ប៉ុន្តែ​មន្ត្រី​សុខាភិបាល​កូរ៉េខាង​ត្បូង​នៅ​តែ​បង្ហាញ​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ខណៈ​ដែល​ទិវា​ពល​កម្ម​អន្តរជាតិ(1ឧសភា)​ និង​ទិវា​កុមារ​កូរ៉េ​(5ឧសភា) ជិត​ចូល​មក​ដល់៕ ប្រភព៖ សារ​ព័ត៌មាន​បរទេស

ឥស្លាម​សាសនិក​រាប់​រយ​នាក់​នៅ​ឥណ្ឌូនេស៊ី​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

ឥស្លាម​សាសនិក​នៅ​ឥណ្ឌូនេស៊ី​រាប់​រយ​នាក់​ ប្រជ្រៀត​គ្នា​អង្គុយ​បួង​សួង​កណ្ដាល​COVID-19 ដោយ​មិន​បាន​ពាក់​ម៉ាស់

ឥស្លាម​សាសនិក​រាប់​រយ​នាក់​ បាន​អង្គុយ​ប្រជ្រៀត​​គ្នា​​នៅក្នុង​ពិធីបុណ្យ​​បួង​សូង​ Ramadan នៅ​ឯវិហារ​ Baiturrahman នៃ​ប្រទេស​ឥណ្ឌា​នេស៊ី​ បើ​ទោះ​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​វីរុស​COVID-19យ៉ាង​ណា​ក៏ដោយ​។ សាសនិក​ទាំង​នេះ​បាន​នាំ​គ្នា​លាង​សម្អាត​ដៃ​ដើម្បី​កាត់​បន្ថយ​ការ​ឆ្លង​រាលដាល​មេរោគ​កូរ៉ូណា​នៅ​មុន​ពេល​ចាប់​ផ្ដើម​បួង​សួង​​នៅ​ឯវិហារ Baiturrahman Grand ក្នុង​ទីក្រុង​ Banda Aceh នៃ​ខេត្ត​ Aceh កាល​ពី​ទី​28​មេសា​។ ពួកគេ​បាន​ពាក់​ម៉ាស់​គ្រប់​គ្នាក្នុង​ពេល​ធ្វើ​ដំណើរ​មក​កាន់​វិហារ​ ក៏ប៉ុន្តែ នៅ​​ពេល​សូត្រ​ធម៌​បួង​សួង​ ពួកគេ​បែរ​ជា​ដោះ​ម៉ាស់​ចេញ​ទាំង​អស់​គ្នា​ទៅ​វិញ​។ Umar ​ជា​អ្នក​កាន់​សាសនា​ឥស្លាម​ម្នាក់​ដែល​​បាន​មក​ចូល​រួមពិធី​បុណ្យ​នេះ​និយាយ​ថា “ខ្ញុំ​មាន​អារម្មណ៍​ថា​ ដូច​ជា​មិន​បាន​ធ្វើ​អ្វី​មួយ​ពេញ​លេញ​ បើ​សិន​មិន​បាន​មក​បួង​សួង​នៅ​វិហារ​នេះ​”។ Umar ​ថា គាត់​សម្រេច​ចិត្ត​មក​ចូលរួម​បួង​សួង​នឹង​គេ​ដែរ ប៉ុន្តែ​គាត់​ថា គាត់​ត្រូវ​តែ​ពាក់​ម៉ាស់​ដើម្បី​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល​។ ទិដ្ឋ​ភាព​នេះ​ផ្ទុយ​ស្រឡះ​ពី​ពិធី​បុណ្យ​ Ramadan កាល​ពី​ពេល​កន្លង​មក ដោយ​សារ​វិហារ​នៅ​ Banda Acehនេះ កាល​ពី​ឆ្នាំ​មុន​ៗ​គឺ​មាន​សាសនិក​រាប់​ពាន់​នាក់​ចូល​មក​បួង​សួង​ ហើយ​មនុស្ស​រាប់​ពាន់​នាក់​ត្រូវ​នៅ​ខាង​ក្រៅ​វិហារ​។ ចំណែក​ឆ្នាំ​នេះ​ មាន​សាសនិក​មក​ចូល​រួម​ប្រហែល​ត្រឹម​400​នាក់​ប៉ុណ្ណោះ​។ ពួក​គេ​មិន​ប្រជ្រៀត​គ្នា​ ប៉ុន្តែ​ក៏​មិន​បាន​រក្សា​គំលាត​ពី​គ្នា​ទៅ​តាម​វិធាន​ទប់​ស្កាត់ COVID-19 ​របស់​រដ្ឋាភិបាល​នោះ​ដែរ​។ ក្រសួង​កិច្ច​ការសាសន​របស់​ឥណ្ឌូនេស៊ី បាន​ចេញ​សេចក្ដី​ណែនាំ​ឱ្យ​ពលរដ្ឋ​ធ្វើ​ការ​បួង​សួង​នៅ​ឯផ្ទះ ទន្ទឹម​នឹង​ការ​ណែនាំ​ឱ្យ​ធ្វើ​ការ​ពី​ចម្ងាយ​។ ក្រុម​ប្រឹក្សា​ Ulema ដែល​ស្ថាប័ន​ជាតិ​គ្រប់​គ្រង​ឥស្លាម​សាសនា​​របស់​ប្រទេស​នេះ ក៏​បាន​ហាម​មិន​ឱ្យ​ក្រុម​សាសនិក​ប្រមូល​ផ្ដុំ​គ្នា​​ដើម្បី​បួង​សួង​នៅ​តំបន់​ដែល​មានវត្តមាន​របស់ COVID-19 នោះ​ឡើយ​។ ក៏ប៉ុន្តែ បម្រាម​នេះ​ហាក់​មិន​មាន​ប្រសិទ្ធ​ភាព​។ … Read more

អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា “កម្ចាត់​ COVID-19 ដោយ​ចាក់​សារធាតុ​ជម្រះ​មេរោគ​ចូល​ក្នុង​រាង​កាយ​”

អាមេរិក​​ទប់​ស្កាត់​ផល​អាក្រក់​​ពី​អនុសាសន៍​​​របស់​ Trump ដែល​ថា "កម្ចាត់​ COVID-19 ដោយ​ចាក់​សារធាតុ​ជម្រះ​មេរោគ​ចូល​ក្នុង​រាង​កាយ​"

ក្រុម​មន្ត្រី​​អាមេរិកាំង​ បាន​ចាប់​ផ្ដើម​ធ្វើ​សកម្ម​ភាព​ជា​បន្ទាន់​ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ដែល​អាច​កើត​ឡើង​ពី​អនុសាសន៍​របស់​លោក Trump ដែល​បាន​ថ្លែង​ថា៖ គួរ​តែពិសោធលើក​ការ​ចាក់​សារ​ធាតុ​សម្អាត​មេរោគ​ចូល​ក្នុង​រាង​កាយ​អ្នក​ជំងឺ​ដើម្បី​កម្ចាត់​ COVID-19។ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​សន្និសីទ​សារ​ព័ត៌មាន​​កាល​ពី​ថ្ងៃទី​23​មេសា ដែល​កាល​ណោះ​លោក​ Trump បាន​ផ្ដល់​អនុសាសន៍​ដូច​ខាង​លើ​ គេ​ឃើញ​ថា​មាន​សេចក្ដី​ប្រកាស​បន្ទាន់​ជា​ច្រើន​ត្រូវ​បាន​ធ្វើ​ឡើង​ជា​បន្ត​បន្ទាប់​ ដោយ​ព្រមាន​ដល់​សាធារណ​ជន​អំពី​ហានិភ័យ​ដែល​អាច​នាំ​ឱ្យ​បាត់​បង់​ជីវិត​ទាក់​ទិន​នឹង​វិធីសាស្ត្រ​ដែល​ប្រធានាធិបតី​អាមេរិកាំង​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ទី​23​មេសា​កន្លង​ទៅ​នោះ​។ រដ្ឋបាល​គ្រប់​គ្រង​ចំណី​អាហារ​ និង​ឱសថ​(FDA/Food and Drug Administration) របស់​សហរដ្ឋ​អាមេរិក​ កាល​ពី​ថ្ងៃទី​24​មេសា​ ក៏បាន​ព្រមាន​អំពី​ការ​ប្រើប្រាស់​ hydroxychloroquine ជា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់​​ដែល​លោក​ Trump បាន​សរសើរ​ជា​ច្រើន​​ដង​ថា​ ​ជា​កត្តា​ “ផ្លាស់​ប្ដូរ​ល្បែង​លេង​” ក្នុងសង្គ្រាម​ប្រឆាំង​នឹង​ COVID-19 ព្រោះ​ថា​ថ្នាំ​នេះ​មានបង្កប់​ហានិភ័យ​​ដែល​គ្រោះ​ថ្នាក់​ដល់​ចង្វាក់​បេះ​ដូង​។​ Stephen Hahn សមាជិក​ម្នាក់​របស់​ FDA បាន​ថ្លែង​ថា “ខ្ញុំ​ប្រាកដ​ក្នុង​ចិត្ត​ហើយ​ថា​ នឹង​មិន​ផ្ដល់​អនុសាសន៍​ស្ដី​អំពី​ការ​ចាក់​បញ្ចូល​សារ​ធាតុ​សម្អាត​មេរោគ​ទៅ​ក្នុងរាងកាយ​នោះ​ឡើយ​”។​ ទីភ្នាក់ងារការពារបរិស្ថានសហរដ្ឋអាមេរិក​ក៏បាន​ណែនាំ​ពល​រដ្ឋ​មិន​ឱ្យ​ធ្វើ​តាម​គំនិត​របស់​លោក​ Trump ផងដែរ​។ បណ្ឌិត​ Jerome Adams បាន​អំពាវនាវ​ឱ្យ​អ្នក​ដែល​កំពុង​តាម​ដាន​លោក​នៅ​លើ​បណ្ដាញ​សង្គម​ Twitter ថា “សូម​មេត្តា​សួរ​យោបល់​ពី​គ្រូពេទ្យ​ មុន​នឹង​អនុវត្ត​វិធី​ព្យាបាល​ណា​មួយ​ ឬ​ថ្នាំ​ណា​មួយ​​សម្រាប់​ក្រុម​គ្រួ​សារ​”។ ចំណែក​ក្រុម​ហ៊ុន​ផលិត​សារធាតុ​សម្លាប់​មេរោគ​ Lysol បាន​អះអាង​ថា មិ​ន​ត្រូវ​បញ្ចូល​សារ​ធាតុ​កម្ចាត់​មេរោគ ចូល​ទៅក្នុង​រាង​កាយ​មនុស្ស​ “​បើ​ទោះ​ជា​ក្នុង​ករណី​ណា​ក៏​ដោយ​”។ វិធី​សាសន៍​ដែល​ត្រូវ​បាន​លោក … Read more

WHO ថា “ប្រទេស​នីមួយ​ៗ​ត្រូវ​ទទួល​សុខ​ត្រូវ​លើ​បញ្ហា​ COVID-19 ដោយ​ខ្លួន​ឯង”

WHO ថា "ប្រទេស​នីមួយ​ៗ​ត្រូវ​ទទួល​សុខ​ត្រូវ​លើ​បញ្ហា​ COVID-19 ដោយ​ខ្លួន​ឯង"

ប្រធានអង្គ​​ការ​សុខភាព​ពិភពលោក​(WHO) លោក Tedros បាន​ឱ្យ​ដឹង​ថា​ អង្គការ​នេះ​​បាន​ត្រឹម​តែ​លើក​ឡើង​នូវ​អនុសាសន៍​តែ​ប៉ុណ្ណោះ​ ចំណែក​ប្រទេស​នីមួយ​ៗ​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​វិធាន​ការ​ទប់ស្កាត់ COVID-19​។ លោក Tedros Adhanom Ghebreyesus ប្រធានអង្គ​ការ​សុខភាព​ពិភពលោក​(WHO) បានថ្លែង​នៅ​ក្នុង​សន្និ​សីទ​សារ​ព័ត៌មាន​កាល​ពី​ថ្ងៃទី​27​មេសា នៅ​ទីក្រុង​ Geneva ប្រទេស​ស្វីស​ថា “យើង​ខ្ញុំ​បាន​ត្រឹម​តែ​ផ្ដល់​អនុសាសន៍​តែ​ប៉ុណ្ណោះ ប៉ុន្តែ​ត្រូវ​តែ​ដឹង​ច្បាស់​ថា​ យើង​ខ្ញុំ​មិនមាន​កាតព្វ​កិច្ច​ក្នុងការ​បង្ខំប្រទេស​ណា​មួយ​ឱ្យ​ធ្វើ​តាម​យើង​ខ្ញុំ​នោះ​ឡើយ​។ ប្រការ​នេះ​គឺអាស្រ័យ​ទៅ​លើ​ប្រទេស​នីមួយ​ៗ ដែល​ពួកគេ​អាច​ទទួលយក​ ឬ​បដិសេធ​អនុសាសន៍​របស់​យើង​ខ្ញុំ​”។ លោក Tedros បន្ត​ថា WHO តែង​តែ​លើក​ឡើង​នូវ​អនុសាសន៍​ដែល​យោង​ទៅ​លើ​កត្តា​វិទ្យា​សាស្ត្រ​ និង​ភ័ស្ដុតាង​ប្រកប​ដោយ​ទំនុក​ចិត្ត​។ កាលពីថ្ងៃ​ទី​30​មករា WHO បាន​ប្រកាស​អាសន្ន​ទូទាំង​ពិភពលោក​អំពី​វីរុស​ COVID-19។ មេដឹកនាំ​ WHO ថ្លែង​ថា “បើ​សិនជា​អ្នក​នៅ​ចាំ​បាន ពេល​នោះ​គឺ​មានករណី​ឆ្លង​វីរុស​​ត្រឹម​តែ​82​នាក់​ប៉ុណ្ណោះ​​នៅខាង​ក្នុង​ប្រទេស​ចិន​”។ ប្រធាន​អង្គ​ការ​សុខ​ភាព​ពិភពលោក​សង្កត់​ធ្ងន់​ថា “ពិភពលោក​គួរ​ណាស់​តែ​ស្ដាប់​តាម WHO ដោយ​ប្រុង​ប្រយ័ត្ន​។ ប្រទេស​ទាំង​អស់​ពេល​នោះ​អាច​បញ្ចេញ​វិធាន​ការ​ផ្នែក​សុខាភិបាល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព​”។ លោក Tedros បញ្ជាក់​ថា​ “អ្នក​គួរ​តែ​ពិនិត្យ​ឡើង​វិញ បណ្ដា​ប្រទេស​ដែល​បាន​ស្ដាប់​តាម​អនុសាសន៍​​ ពួកគេ​កំពុង​តែ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរជាង​បណ្ដា​ប្រទេស​ដទៃ​។ នោះ​គឺជា​ការ​ពិត​។ និយាយ​រួម ប្រទេស​នីមួយ​ៗ​ ត្រូវ​តែ​ទទួល​ខុស​ត្រូវ​រៀង​ៗ​ខ្លួន​”។ បើទោះ​ជា​មានការ​ខិត​ខំ​ប្រឹង​ប្រែង​ ប៉ុន្តែអង្គ​ការ​ WHO … Read more

ដំណឹងល្អសម្រាប់ពិភពលោក!!​…​អាចរកឃើញវ៉ាក់សាំងបង្អាក់​មេរោគ​កូវីដ-19​ លឿនជាងការរំពឹងទុក គឺនៅក្នុងឆ្នាំនេះតែម្ដង…

ដំណឹងល្អសម្រាប់ពិភពលោក!!...អាចរកឃើញវ៉ាក់សាំងបង្អាក់មេរោគកូវីដ-19 លឿនជាងការរំពឹងទុក គឺនៅក្នុងឆ្នាំនេះតែម្ដង...

អាចនឹងមានវ៉ាក់សាំងរម្ងាប់ការឆ្លងរាលដាលរបស់មេរោគវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ-19 យ៉ាងលឿនបំផុតនៅក្នុងឆ្នាំនេះតែម្ដង ដោយជាបឋម គេរំពឹងថា នឹងអាចប្រើបានសម្រាប់ក្រុមមនុស្សដែលមានសុខភាពទន់ខ្សោយ និងក្រុមមនុស្សដែលប្រថុយប្រថាននឹងជំងឺផ្សេងៗ ដោយក្នុងនោះរួមទាំងបណ្ដាក្រុមមន្ត្រីផ្នែកសាធារណៈសុខាភិបាល លឿនជាងការរំពឹងទុកកាលពីពេលដំបូងៗ។ នេះបើតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន ប្ល៊ូមប៊ើក។ កាលពីពេលមុននេះ ក្រុមសម្ព័ន្ធមិត្តរួមសហការផ្នែកនវានុវត្តន៍ដើម្បីទប់ទល់នឹងរោគរាតត្បាត ឬ Coalition for Epidemic Preparedness Innovations ឬ CEPI ដែលផ្ដល់ការគាំទ្រថវិកាលើគ្រោងការវ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណាប្រភេទថ្មី 9គ្រោងការ បានធ្លាប់ចង្អុលបង្ហាញថា វ៉ាក់សាំង ប្រហែលជានឹងត្រៀមរួចរាល់ក្នុងអំឡុងពេល 12 ដល់ 18ខែទៀត តែយ៉ាងណាក៏ដោយ ចុងក្រោយបំផុតនេះ ពួកគេបានកំណត់គោលដៅដោយនឹងបង្កើនល្បឿនឱ្យលឿនជាងនេះ។ លោក រិឆាត ហេចឆេតត៍ ប្រធានក្រុម CEPI ដែលជាស្ថាប័នល្បីល្បាញស្ថិតនៅក្នុងទីក្រុងអូស្លូ បានប្រាប់ថា ការវាយតម្លៃចុងក្រោយបំផុត មិនទាន់រាប់បញ្ជូលភាពអាចទៅរួចក្នុងករណីដែលក្រុមហ៊ុនទាំងឡាយកំពុងរួមដៃគ្នាយ៉ាងជិតស្និទ្ធក្នុងការបង្រួញដំណាក់កាលផ្សេងៗ និងបើកទទួលអ្នកស្ម័គ្រចិត្តក្នុងការសាកល្បងនៅលើមនុស្សឱ្យបានកាន់តែលឿនឡើង រួមទាំងបច្ច័យផ្សេងៗទៀតផង។ លោកបានថ្លែងកាលពីថ្ងៃចន្ទ(ទី27មេសា) ថា “ទាំងអស់ និងទាំងមូលដែលយើងកំពុងសម្លឹងមើលនៅក្នុងពេលនេះ ប្រៀបដូចជាឱកាសនៃភាពអាចទៅរួច ដែលជួនកាលអាចបង្ហាញខ្លួនវ៉ាក់សាំងបានឆាប់ជាងរយៈពេល 12 ឬ 18ខែ ដូចដែលយើងធ្លាប់បាននិយាយគ្នា” ក្នុងខណៈដែលចំនួនអ្នកឆ្លងមេរោគកូវីដ-19 ទូទាំងពិភពលោកហក់ឡើងលើស … Read more

រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

រុស្ស៊ីចាប់ផ្ដើមធ្ងន់ធ្ងរហើយ!! ឆ្លងមេរោគកូវីដ-19 មួយថ្ងៃ 6ពាន់នាក់ ចំនួនអ្នកឆ្លងសរុប វ៉ាដាច់ចិនហើយ

ប្រទេសរុស្ស៊ី មានតួលេខអ្នកឆ្លងមេរោគវីរុសកូវីដ-19 ដែលបានអះអាងហើយ បានវ៉ាដាច់ប្រទេសចិនរួចរាល់ហើយកាលពីថ្ងៃចន្ទ(ទី27មេសា) ក្រោយពីចំនួនអ្នកឆ្លងមេរោគសរុបបានកើនឡើងលើស 87,000នាក់ ខណៈដែលរដ្ឋបាលកំពុងប្រឈមនឹងសម្ពាធយ៉ាងធ្ងន់ធ្ងរឡើងៗ ឱ្យពិចារណាបន្ធូរបន្ថយវិធានការបិទទីក្រុង ដើម្បីស្ដារសេដ្ឋកិច្ចដែលកំពុងទទួលរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយសារតែរោគរាតត្បាតដ៏ធំមួយនេះ។ រុស្ស៊ី ប្រទេសដែលមានអាណាខេត្តធំទូលាយបំផុតក្នុងពិភពលោក កំពុងស្ថិតក្នុងវិធានការបិទទីក្រុង តាំងតែពីលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន ថ្លែងដាក់បញ្ជាបិទទីកន្លែងសាធារណៈភាគច្រើនកាលពីថ្ងៃទី25 ខែមីនា ដោយវិធានការទាំងអស់នេះ មានកំណត់ផុតសុពលភាពនៅថ្ងៃទី30 ខែមេសា ហើយលោកពូទីន នៅមិនទាន់បាននិយាយយ៉ាងច្បាស់លាស់ថា តើលោកមានផែនការពន្យារបញ្ជាបិទទីក្រុងជាបន្តទៀត ឬយ៉ាងណានៅឡើយ។ យ៉ាងណាក៏ដោយ លោកស្រី អ៊ែនណា ប៉ូប៉ូវ៉ា អគ្គនាយិកាស្ថាប័ន Rospotrebnadzor ដែលជាអង្គភាពតាមដានផ្នែកសុខភាព និងអនាម័យរបស់ប្រទេសរុស្ស៊ី បានប្រាប់តាមរយៈស្ថានីយទូរទស្សន៍របស់រដ្ឋកាលពីថ្ងៃចន្ទ(ទី27មេសា)ថា ក្នុងការយល់ឃើញរបស់លោកស្រី រុស្ស៊ី គួរតែតម្កល់វិធានការនេះរហូតទៅដល់ថ្ងៃទី12 ឧសភា។ កាលពីពេលមុនហ្នឹង លោក មីខាអ៊ីល មីជូស្ទីន ជានាយករដ្ឋមន្ត្រីរុស្ស៊ី បានសំណូមពរឱ្យរដ្ឋបាលរបស់លោក លើកសំណើផ្សេងៗនៅក្នុងថ្ងៃព្រហស្បតិ៍(ទី30មេសា) ដើម្បីពិចារណាបន្ធូរបន្ថយការកំណត់មួយចំនួនដល់ផ្នែកឯកជន បន្ទាប់ពីក្រុមហ៊ុនជាច្រើនបានព្រមានថា ពួកគេកំពុងប្រថុយប្រថានក្នុងការដួលរលំ បើសិនជាវិធានការបិទទីក្រុងនៅតែបន្ត ខណៈដែលបុគ្គលិកជាច្រើនម៉ឺននាក់ត្រូវបញ្ឈប់ពីការងារហើយ។ លោក មីជូស្ទីន បានថ្លែងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីតាមប្រព័ន្ធអនឡាញថា៖ “នៅពេលដែលស្ថានការណ៍ មានសញ្ញាថា មានការប្រែប្រួលទៅក្នុងផ្លូវល្អភ្លាម … Read more

COVID-19! ជាង​3​លាន​នាក់​បាន​ឆ្លង​មេរោគ​នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​អាស៊ីអាគ្នេយ៍​មាន​​ជាង​40,700នាក់

COVID-19! ជាង​3​លាន​នាក់​បាន​ឆ្លង​មេរោគ​នៅ​ទូទាំង​ពិភពលោក​ ក្នុង​នោះ​អាស៊ីអាគ្នេយ៍​មាន​​ជាង​40,700នាក់

ពិភពលោក​ទាំង​មូល មាន​អ្នក​ឆ្លង​វីរុស​ COVID-19 ដល់​ទៅ​ជាង​3​លាន​នាក់​ ក្នុង​នោះ​មាន​ជាង​210,000​នាក់​បាន​បាត់បង់​ជីវិត។ យោង​តាម​ស្ថិតិ​ពី​សាកល​វិទ្យា​ល័យ​ Johns Hopkins មនុស្ស​​3,040,709​នាក់បាន​ឆ្លង​ជំងឺ​​ និង​211,099​នាក់​បានស្លាប់​ដោយ​សារ​ COVID-19 នៅក្នុង​ប្រទេស​ និង​ដែន​ដី​210​ក្នុង​ពិភពលោក​។ អ្នក​ស្លាប់ថ្មី​មាន​ចំនួន​4,286​នាក់ និង​អ្នក​ជំងឺ​ថ្មីមាន​ចំនួន​69,814​នាក់​។ ចំណែក​អ្នក​ជំងឺ​ដែល​បាន​ជា​សះស្បើយ​ មាន​ចំនួន​891,804​នាក់​។ សហរដ្ឋ​អាមេរិក​ បច្ចុប្បន្ន​បាន​រកឃើញ​អ្នក​ជំងឺ​COVID-19 សរុប​985,443​នាក់ កើន​22,064​នាក់​ធៀប​នឹង​ម្សិល​មិញ​។ ចំនួន​អ្នក​ស្លាប់​​ដោយ​សារ​វីរុស​នេះក៏​បាន​កើន​ដល់​55,952​នាក់​ ក្នុង​នោះ​មាន​ករណី​ស្លាប់​ថ្មីចំនួន​1,142​នាក់​។ អេស្ប៉ាញ​៖ អ្នកជំងឺ​ថ្មី​1,831នាក់ និង​អ្នក​ស្លាប់​ថ្មី​331​នាក់។ អ្នកជំងឺ​សរុប​209,465​នាក់ និង​អ្នក​ស្លាប់​សរុប​23,521​​នាក់​។ អ៊ីតាលី​៖ អ្នក​ជំងឺ​ថ្មី​1,739​នាក់​ និង​អ្នក​ស្លាប់​ថ្មី​333​នាក់​។ អ្នក​ជំងឺ​សរុប​199,414​នាក់ និង​អ្នក​ស្លាប់​សរុប​26,977​នាក់​។ បារាំង​៖ អ្នក​ជំងឺ​ថ្មី​3,742​នាក់ និង​អ្នក​ស្លាប់​ថ្មី​437​នាក់​។ អ្នក​ជំងឺសរុប​165,842​នាក់ និង​អ្នក​ស្លាប់​សរុប​23,393​នាក់​។ អាល្លឺម៉ង់​៖ អ្នក​ជំងឺ​ថ្មី​664​នាក់ និង​អ្នក​ស្លាប់​ថ្មី​85​​នាក់​។ អ្នក​ជំងឺសរុប​158,434​​នាក់ និង​អ្នក​ស្លាប់​សរុប​6,061​​នាក់​។ អង់គ្លេស​៖ អ្នក​ជំងឺ​ថ្មី​4,309​​នាក់ និង​អ្នក​ស្លាប់​ថ្មី​360​នាក់​។ អ្នក​ជំងឺសរុប​157,144​នាក់ និង​អ្នក​ស្លាប់​សរុប​21,092​​​​នាក់​។ រុស្ស៊ី៖ អ្នក​ជំងឺ​ថ្មី​6,198​​​នាក់ និង​អ្នក​ស្លាប់​ថ្មី​47​នាក់​។ អ្នក​ជំងឺសរុប​87,147​នាក់​(អ្នក​ជំងឺសរុប​នៅ​ចិន​ 82,836​នាក់​) និង​អ្នក​ស្លាប់​សរុប​794​នាក់​។ អ៊ីរ៉ង់​៖ … Read more