សារព័ត៌មានអាល្លឺម៉ង់ បានចុះផ្សាយថា សហរដ្ឋអាមេរិកបាន “ដណ្ដើម” ម៉ាស់ចំនួន200,000បន្ទះដែលដឹកពីប្រទេសចិន ប៉ុន្តែសហរដ្ឋអាមេរិកបានច្រានចោលការចោទប្រកាន់នេះ។
សារព័ត៌មាន Tagesspiegel របស់អាល្លឺម៉ង់ កាលពីថ្ងៃទី3មេសាបានដកស្រង់ប្រភពព័ត៌មានពីមន្ត្រីសន្តិសុខជាតិបានឱ្យដឹងថា ម៉ាស់ប្រភេទ FFP2 (N95) និង FFP3 ចំនួន2សែនបន្ទះ ដែលត្រូវបានរដ្ឋាភិបាលអាល្លឺម៉ង់បញ្ជាទិញសម្រាប់ទុកឱ្យកងកម្លាំងនគរបាលប្រើប្រាស់ ត្រូវបាន “ស្កាត់យក និងបញ្ជូនទៅកាន់សហរដ្ឋអាមេរិក”។
សារព័ត៌មានខាងលើ បានដកស្រង់សម្ដីរបស់លោក Nadreas Geisel ដែលជាមេដឹកនាំអង្គភាពកិច្ចការផ្ទៃក្នុងរបស់ទីក្រុង Berlin បានឱ្យដឹងថា ពួកគេបានបញ្ជាទិញម៉ាស់ប្រភេទ FFP2 និង FFP3 ចំនួន400,000បន្ទះ ពីក្រុមអាមេរិកាំងមួយ ដើម្បីផ្គត់ផ្គង់ឱ្យកងកម្លាំងនគរបាលនៅរដ្ឋធានីនៃប្រទេសអាល្លឺម៉ង់សម្រាប់ទប់ទល់នឹងវីរុសCOVID-19។ ក៏ប៉ុន្តែ នៅពេលដែលម៉ាស់ចំនួន200,000បន្ទះ ត្រូវបានដឹកពីរោងចក្រមួយនៅប្រទេសចិនទៅកាន់អាល្លឺម៉ង់ វាក៏ត្រូវបានមន្ត្រីសហរដ្ឋអាមេរិករឹបអូសនៅឯព្រលានយន្តហោះក្នុងទីក្រុងបាងកក ប្រទេសថៃ។

Geisel ថ្លែងថា អាល្លឺម៉ង់ “ចាត់ទុកទង្វើនេះថាជាសកម្មភាពប្លន់ក្នុងសម័យទំនើប”។ ប៉ុន្តែ ស្នងការនគរបាលក្រុង Berlin លោកស្រី Barbara Slowik ថ្លែងថា បម្រាមលើការនាំចេញម៉ាស់របស់សហរដ្ឋអាមេរិក អាចជាមូលហេតុនៃសកម្មភាពរឹបអូសខាងលើ។
ទីភ្នាក់ងារសារព័ត៌មាន T-Online របស់អាល្លឺម៉ង់ បានទាក់ទងទៅកាន់សេតវិមានដើម្បីសាកសួរព័ត៌មាន ប៉ុន្តែ រដ្ឋាភិបាលអាមេរិកាំងបានទាត់ចោលការចោទប្រកាន់ពីអាល្លឺម៉ង់។ “នេះគឺជាព័ត៌មានខុសពីការពិត។ សហរដ្ឋអាមេរិក មិនបានរឹបអូស ឬយកម៉ាស់ណាមួយដែលត្រូវបញ្ជូនទៅកាន់ប្រទេសណាមួយនោះទេ។ សហរដ្ឋអាមេរិកនឹងផលិតសម្ភារវេជ្ជសាស្ត្រនៅក្នុងប្រទេស ដោយទិញវត្ថុធាតុដើមពីប្រទេសផ្សេង”។ នេះបើតាមការឱ្យដឹងពីមន្ត្រីជាន់ខ្ពស់ម្នាក់នៅសេតវិមាន។
សូមរំឭកថា ប្រធានាធិបតី Donald Trump កាលពីថ្ងៃទី3មេសា បានចេញបញ្ជាហាមមិនឱ្យនាំចេញម៉ាស់ និងសម្ភារការពារសុខភាពបុគ្គល ដើម្បីធានាមិនឱ្យមានការខ្វះខាត ខណៈដែលប្រទេសនេះកំពុងប្រឈមមុខជាមួយនឹងបញ្ហាជាច្រើនដែលកើតឡើងដោយវីរុសCOVID-19។

សហរដ្ឋអាមេរិក គឺជាសម្បុកមេរោគកូរ៉ូណាCOVID-19 ធំបំផុតក្នុងពិភពលោក ដោយមានអ្នកជំងឺសរុបជាង 311,600នាក់ ក្នុងនោះមាន 8,454នាក់បានបាត់បង់ជីវិត។ ក្រុមអ្នកជំនាញការបានព្យាករថា ជនជាតិអាមេរិកាំងប្រមាណពី100,000នាក់ ទៅ 240,000នាក់ អាចស្លាប់ដោយសារវីរុសCOVID-19។
ចំណែកអាល្លឺម៉ង់វិញ គឺជាសម្បុកមេរោគធំជាងគេលំដាប់ទី3នៅអឺរ៉ុប ដោយមានអ្នកឆ្លងមេរោគចំនួន96,092នាក់ និងស្លាប់1,444នាក់។
ប្រភព៖ Sputnik, T-Online





“នៅពេលបុគ្គលិកពេទ្យបានហៅទារកទាំង2ថា Corona និង Covid យើងក៏សម្រេចចិត្តដាក់ឈ្មោះនេះឱ្យកូនៗ” Verma និយាយបែបនេះ។ ប៉ុន្តែ ប្ដីប្រពន្ធនេះបានឱ្យដឹងថា ពួកគេអាចនឹងកែប្រែការសម្រេចចិត្ត និងប្ដូរឈ្មោះឱ្យកូនៗ នៅពេលក្រោយ។
ការស្លាប់របស់គ្រូពេទ្យ Li បានធ្វើឱ្យមានការខឹងសម្បាយ៉ាងខ្លាំងពីសំណាក់ប្រជាជនចិន។ ពួកគេអំពាវនាវឱ្យមានសេរីភាពក្នុងការបញ្ចេញមតិ និងឱ្យអាជ្ញាធរសុំទោសជាដើម។ល។ ប្រការនេះបានជះឥទ្ធិពលដល់រដ្ឋាភិបាលចិន។ ថ្ងៃទី19មីនា NSC(National Supervisory Commission) ដែលជាអង្គភាពប្រឆាំងអំពើពុករលួយរបស់ប្រទេសចិន បានប្រកាសថា ទង្វើដែលអាជ្ញាធរទីក្រុង Wuhan ពិន័យទៅលើវេជ្ជបណ្ឌិត Li Wenliang គឺជារឿង “ខុសប្រក្រតី” និង “មិនត្រឹមត្រូវ”។


RDB ថ្ពក់ជាប់ទៅនឹងទីតាំងភ្ជាប់ ACE2 ដែលមាននៅលើកោសិកាមនុស្ស បន្ទាប់មក Cleavage Site បើកផ្លូវឱ្យវីរុសរុកចូលទៅខាងក្នុងកោសិកា។ រចនាសម្ព័ន្ធរបស់ប្រូតេអ៊ីនរូបបន្លារបស់វីរុសCOVID-19 ធ្វើការមានប្រសិទ្ធភាពរហូតដល់ថ្នាក់ “មានតែធម្មជាតិប៉ុណ្ណោះទើបអាចធ្វើបែបនេះបាន” ពោលគឺមិនមែនជាផលិតផលផ្នែកជីវសាស្ត្ររបស់មនុស្សនោះទេ។
រូបរាង និងរចនាសម្ព័ន្ធរបស់វីរុសកូរ៉ូណាCOVID-19