ទឹកប្រាក់ 444ពាន់លានដុល្លារអាមេរិករបស់អ្នកមានបំផុតទាំង500នាក់ នៅលើផ្សារមូលបត្រ បានបាត់បង់គ្មានសល់ក្នុងរយៈពេលត្រឹមតែ1សប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីអាសន្នរោគកូរ៉ូណា Covid-19 ឆ្លងរាលដាលពាសពេញពិភពលោក។

សន្ទស្សន៍មធ្យមរបស់ឧស្សហកម្ម Dow Jones (Dow Jones Industrial Average Index ) បានថយចុះ12% ដែលជាអត្រាថយចុះទាបបំផុតនៃតម្លៃមូលបត្រនៅលើផ្សារហ៊ុន Dow Jones ចាប់ពីវិបត្តិហិរញ្ញវត្ថុ (ដែលបានកើតឡើងកាលពីឆ្នាំ2008) បណ្ដាលឱ្យតម្លៃមូលបត្រទូទាំងពិភពលោកបាត់បង់6លានលានដុល្លារអាមេរិក។
យោងតាមស្ថិតិរបស់ Bloomberg Billionaires Index (តារាងចំណាត់ថ្នាក់អ្នកមានបំផុតប្រចាំថ្ងៃ) ភាពច្របូកច្របល់នៃទីផ្សារមូលបត្រ បានធ្វើឱ្យបាត់បង់ប្រាក់ចំណេញ78ពាន់លានដុល្លារដែលអ្នកមានបំផុតទាំង500នាក់នៅលើផ្សារមូលបត្រ ដែលបានសន្សំទុកតាំងពីដើមឆ្នាំរហូតដល់សប្ដាហ៍មុននេះ។
មហាសេដ្ឋី3រូប ដែលមានទ្រព្យច្រើនបំផុតក្នុងពិភពលោក គឺលោក Jeff Bezos(ស្ថាបនិករបស់ Amazon) លោក Bill Gates(ស្ថាបនិករបស់ Microsoft) និងលោក Bernard Arnault(អគ្គនាយករបស់ LVMH) ត្រូវរងការខាតបង់ច្រើនបំផុត ដោយបាត់បង់ប្រាក់ប្រមាណជា 30ពាន់លានដុល្លារ។ លោក Elon Musk(ស្ថានិករបស់ SpaceX) ដែលជាអ្នកមានបំផុតលំដាប់ទី25ក្នុងពិភពលោក បានខាតបង់ 9ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែ1សប្ដាហ៍ប៉ុណ្ណោះ នៅពេលតម្លៃមូលបត្រ Tesla បានដាំក្បាលចុះខ្លាំង។


មហាសេដ្ឋីប្រមាណជា 80% នៅលើតារាងចំណាត់ថ្នាក់អ្នកមានបំផុត Bloomberg បានខាតបង់មិនតិចនោះដែរ។ អគ្គនាយក Micky Arison របស់ក្រុមហ៊ុន Carnival Corp បានបាត់បង់ 1ពាន់លានដុល្លារក្នុងសប្ដាហ៍នេះ នៅពេលក្រុមហ៊ុនគ្រប់គ្រងនាវាទេសចរណ៍ធំបំផុតក្នុងពិភពលោក រក្សាភ្ញៀវទេសចរនៅលើនាវារបស់ពួកគេនៅឯកំពង់ផែរបស់ជប៉ុន ជាកន្លែងដែលមានអ្នកទេសចរស្លាប់ដោយសារមេរោគកូរ៉ូណាយ៉ាងតិច5នាក់។ ក្រៅពីនេះ នៅមានមហាសេដ្ឋី និងសេដ្ឋីជាច្រើនក្នុងពិភពលោក បានខាតបង់ប្រាក់យ៉ាងច្រើនផងដែរ។
បច្ចុប្បន្ន ក្រុមមន្ត្រីសុខាភិបាលនៃប្រទេសនានា កំពុងតែប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19។ មុននេះ1 ឬ2សប្ដាហ៍ នៅពេលអាសន្នរោគកូរ៉ូណានៅជាបញ្ហារបស់ប្រទេសចិននៅឡើយ សេណារីយ៉ូដែលថា សេដ្ឋកិច្ចនឹងងើបឡើយវិញក្នុងអនាគតឆាប់ៗខាងមុខ គឺជារឿងសមហេតុផល។ ប៉ុន្តែពេលនេះ អ្នកជំនាញរបស់ Bloomberg លោក Mohamed A. El-Erian មិនគិតថា សេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញក្នុងពេលដ៏ខ្លីខាងមុខនោះទេ៕
ប្រភព៖ សារព័ត៌មានបរទេស




វេជ្ជបណ្ឌិត Michael Osterholm អគ្គនាយកមជ្ឈមណ្ឌលគោលនយោបាយ និងសិក្សាស្រាវជ្រាវរោគឆ្លងនៃមហាវិទ្យាល័យ Minnesota បានឱ្យដឹងថា “យើងប្រហែលជាបានរំលងចោលអ្នកជំងឺជាច្រើនដែលមិនស្ថិតនៅក្នុងលក្ខណខាងលើ”។



“យើងពិតជាមានការសោកស្ដាយខ្លាំងណាស់ដែលអ្នកជំងឺនេះមិនមានឱកាសចូលសម្រាកព្យាបាលនៅឯមន្ទីរពេទ្យឱ្យទាន់ពេល” នេះគឺជាការថ្លែងរបស់អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាលកូរ៉េខាត្បូង លោក Kim Gan-lip។

សូមរំឭកថា អាសន្នរោគកូរ៉ូណា Covid-19 បានចាប់ផ្ដើមឆ្លងរាលដាលដំបូងកាលពីចុងឆ្នាំ2019នៅប្រទេសចិន។ គិតមកដល់ពេលនេះ នៅទូទាំងពិភពលោក មានអ្នកជំងឺកូរ៉ូណា Covid-19 ចំនួន 83,774នាក់ និងមានអ្នកស្លាប់ចំនួន2,867នាក់ ដោយសារអាសន្នរោគកូរ៉ូណានេះ៕
គិតមកត្រឹមល្ងាចនេះ(28កុម្ភៈ) ចំនួនអ្នកស្លាប់ដោយសារមេរោគកូរ៉ូណានៅកូរ៉េខាងត្បូងសរុបចំនួន13នាក់ដដែល។ ចំណែកអ្នកដែលបានជាសះស្បើយពីជំងឺនេះ មានចំនួន27នាក់ ខណៈដែលអ្នកជំងឺ10នាក់ផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ៕

ប្រធានាធិបតី Battulga កាលពីម្សិលមិញបានអញ្ជើញទៅធ្វើទស្សនកិច្ចនៅប្រទេសចិន និងបានជួបពិភាក្សាជាមួយលោក ស៊ី ជីនពីង នៅឯវិមានប្រជាជនចិនក្នុងទីក្រុងប៉េកាំង។ បន្ទាប់មក ក៏បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឃឺជំាង(Li Keqiang) ផងដែរ។ លោក ប្រធានាធិបតីម៉ុងហ្គោលី គឺជាមេដឹកនាំទីពីរបន្ទាប់ពីសម្ដេច ហ៊ុន សែន ដែលបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ក្នុងគ្រាដែលប្រទេសនេះកំពុងត្រូវបានរាតត្បាតដោយអាសន្នរោគកូរ៉ូណា Covid-19។
សូមបញ្ជាក់ថា មុងហ្គោលី គឺជាប្រទេសមួយដែលមិនទាន់មានករណីឆ្លងវីរុសកូរ៉ូណាណាមួយនៅឡើយ។ ប្រទេសនេះ បានបិទច្រកព្រំដែនជាមួយចិន និងបានផ្អាកការហោះហើរទៅ-មកប្រទេសនេះ រួមនឹងកូរ៉េខាងត្បូង និងជប៉ុនផងដែរ។ ទន្ទឺមនឹងនេះ ប្រទេសម៉ុងហ្គោលីក៏បានបិទសាលារៀនរហូតដល់ចុងខែមិនាទៀតផង។