សាស្ត្រាចារ្យ Michael Spence ដែលធ្លាប់ទទួលបានពានរង្វាន់ Nobel សេដ្ឋកិច្ច យល់ថា ឥទ្ធិពលរបស់ Covid-19 ទៅលើសេដ្ឋកិច្ចចិន គ្រាន់តែកើតឡើងមួយរយៈពេលខ្លីប៉ុណ្ណោះ ចំណែករយៈពេលវែងវិញ វាហាក់មិនអាចទៅរួចនោះទេ។
រោគរាតត្បាត Covid-19 មកដល់បច្ចុប្បន្ន បានសម្លាប់មនុស្សរាប់ពាន់នាក់ និងធ្វើឱ្យមនុស្សរាប់រយលាននាក់នៅទូទាំងពិភពលោក ត្រូវរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។ ដោយសារតែអ្នកវិទ្យាសាស្ត្រមិនទាន់រកឃើញថ្នាំ ឬវិធីពិសេសដែលអាចទប់ស្កាត់ ឬព្យាបាលមេរោគនេះ ដូច្នេះមិនមានអ្នកណាម្នាក់ហ៊ានអះអាងថា ពេលណារោគរាតត្បាតនេះត្រូវបានគេគ្រប់គ្រងទាំងស្រុងនោះទេ កុំថាឡើយនិយាយដល់រឿងសេដ្ឋកិច្ចនឹងល្អប្រសើរឡើងវិញក្នុងរយៈពេលខ្លី។
ក៏ប៉ុន្តែ ប្រការខាងលើនេះ មិនមែនមានន័យថា គេមិនអាចព្យាករអ្វីបានទាំងអស់នោះទេ។ កាលពីអតីតកាល បទពិសោធប្រហាក់ប្រហែលគ្នានឹងរោគរាតត្បាតកូរ៉ូណា Covid-19នេះ បានបង្ហាញថា ការខាតបង់សេដ្ឋកិច្ចរយៈពេលខ្លី អាចមានច្រើន ហើយវិស័យដែលទទួលរងផលប៉ះពាល់ច្រើនជាងគេនោះគឺ វិស័យដឹកជញ្ជូន ទេសចរណ៍ រថយន្ត និងផលិតផលប្រណិត។
ការព្យាករមួយចំនួនដែលអាចជឿទុកចិត្តបាន ក៏បានបង្ហាញថា កំណើន GDP របស់ចិន អាចថយចុះពី 2-4ពិន្ទុភាគរយរៀងរាល់ត្រីមាស រហូតដល់រោគរាតត្បាតនេះបានកើនឡើងដល់កំពូល។ ផលិតផលនាំចេញនាំចូល សុទ្ធតែមានការថយចុះ ដោយសារមានការកាត់បន្ថយសកម្មភាពផលិត ការបញ្ជាទិញ និងការដឹកជញ្ជូន ទាំងស្ម័គ្រចិត្ត ទាំងត្រូវបង្ខំ។ កត្តាជំរុញកំណើនសេដ្ឋកិច្ចដែលពឹងទៅលើរដូវកាលបុណ្យចូលឆ្នាំចិនឆ្នាំនេះក៏មិនបានកើនឡើង។
សំណួរសួរថា តើពេលណារោគរាតត្បាតនេះឡើងដល់កម្រិតកំពូល? ការព្យាករប្រកបដោយភាពជឿជាក់ យល់ថា សេដ្ឋកិច្ចមួយផ្នែកនឹងងើបឡើងវិញនៅក្នុងត្រីមាសទី2។ លោក Michael Spence អ្នកវិទ្យាសាស្ត្រដែលទទួលបានពានរង្វាន់ Nobel សេដ្ឋកិច្ច និងជាសាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចមកពីសាលាសេដ្ឋកិច្ច Stern របស់សកលវិទ្យាល័យ New York និងជាសមាជិកជាន់ខ្ពស់នៃវិទ្យាស្ថាន Hoover យល់ថា វានឹងឃើញជាក់ស្ដែងជាងនេះ បើសិនគេរង់ចាំការងើបឡើងវិញនៃសេដ្ឋកិច្ចនៅត្រីមាសទី3។
ប៉ុន្តែ លោក Michael Spence ក៏បានថ្លែងថា គេនឹងមិនអាចទាត់ចោលនូវលទ្ធភាពដែល Covid-19 ក្លាយជាមហារោគរាតត្បាត ដែលអុកឡុកពិភពលោករយៈពេលវែង ដែលបង្ករការខាតបង់ច្រើនជាងនេះ ចំពោះសេដ្ឋកិច្ច ព្រោះថាអ្នកជំនួញកាន់តែពិបាករកស៊ី ចំនួនអ្នកធ្វើការក៏ត្រូវបានកាត់បន្ថយច្រើនឡើង អ្នកវិនិយោគមានការរារែកកាន់តែខ្លាំង។ល។
អ្នជំនាញផ្នែកសេដ្ឋកិច្ចខាងលើបានអះអាងថា ជារួម ឥទ្ធិពលរយៈពេលវែងរបស់ Covid-19 ទៅលើសេដ្ឋកិច្ចចិន គឺមានតិចតួច។ សេដ្ឋកិច្ចរបស់មហាអំណាចចិនបច្ចុប្បន្ន គេមិនអាចប្រើពាក្យថា “ទន់ខ្សោយ” បានទៀតទេ។ ជាការពិត ប្រទេសនេះលែងពឹងផ្អែកច្រើនទៅលើការនាំចេញ បើធៀបនឹងឆ្នាំ2003 ដែលពេលនោះអាសន្នរោគ SARS កំពុងកើតឡើង។ សេដ្ឋកិច្ចប្រទេសចិន ក៏មានកត្តាជាច្រើនដើម្បីងើបឡើងវិញយ៉ាងលឿន ចេញពីវិបត្តិសុខភាពនេះ។
លោកសាស្ត្រាចារ្យ Michael Spence យល់ថា ប្រភពកម្លាំងដែលកន្លងមកត្រូវបានគេវាយតម្លៃទាបនោះគឺការពង្រីកខ្លួនយ៉ាងលឿនរបស់សេដ្ឋកិច្ចឌីជីថលនៃប្រទេសចិន។ ការលក់រាយតាមអនឡាញនៅប្រទេសចិន បានកើនឡើងរហូតដល់ 35,3% ឬ 25% (តាមស្ថិតិមួយផ្សេងទៀត)។ ការរកស៊ីតាមអនឡាញនៅប្រទេសចិន ពេលនេះកំពុងតែមានកំណើនខ្ពស់។
កត្តាខាងលើនេះ ក៏ជាជំនួយមួយផ្នែកធំដែលជំរុញឱ្យសេដ្ឋកិច្ចចិន ងើបឡើងវិញបានឆាប់រហ័ស ពិសេសគឺនៅចំពោះមុខវិបត្តិមួយដែលកាត់បន្ថយលទ្ធភាពនៃការធ្វើដំណើរ។ វិស័យបច្ចេកវិទ្យារីកចម្រើនខ្លាំង ក៏មានន័យថា បុគ្គលិកក្រុមហ៊ុនអាចធ្វើការឱ្យក្រុមហ៊ុនពេលដែលពួកគេនៅឯផ្ទះ ឬកន្លែងណាមួយដែលនៅខាងក្រៅក្រុមហ៊ុន សូម្បីតែពេលពួកគេត្រូវបង្ខាំងដើម្បីការពារការឆ្លងមេរោគក៏ដោយ។ ចំណែកវិស័យអប់រំក៏មិនខុសគ្នាប៉ុន្មានដែរ ដោយសារគ្រូ និងសិស្សអាចបង្រៀន និងទទួលចំណេះដឹងដោយប្រើអ៊ីនធើណិត។
ក្រុមហ៊ុនដែលជួបបញ្ហាទាក់ទិននឹងលម្ហូរសាច់ប្រាក់ និងទុន នោះឥណទានអាចនឹងត្រូវបានពន្យាពេល និងផ្គត់ផ្គង់ពីចម្ងាយ។ ប្រការនេះនឹងជួយកាត់បន្ថយការខាតបង់ក្នុងរយៈពេលវែងសម្រាប់វិស័យទេសចរណ៍ ពិសេសគឺក្រុមហ៊ុនខ្នាតតូច និងមធ្យម។ ផលិតផល ឬសេវាកម្មធានារ៉ាប់រងតាមអនឡាញក៏អាចត្រូវបានពង្រីកទៅក្នុងវិស័យមួយចំនួន។ ការបញ្ជាទិញសម្ភារវេជ្ជសាស្ត្រតាមអនឡាញ ក៏អាចជួយបញ្ចៀសបញ្ហាខ្វះខាតដោយសារវិបត្តិសុខភាពនេះ ព្រោះថាកម្មវិធីកុំព្យូទ័រ មានសមត្ថភាពដឹង នឹងដោះស្រាយបញ្ហាបានយ៉ាងឆាប់រហ័ស។
កម្មវិធី ផ្សារ ឬ App អនឡាញនានាក៏អាចការពារមិនឱ្យមានបញ្ហាឱកាសនិយម និងការពារអ្នកដែលងាយរងគ្រោះ។ ឧទាហរណ៍ ក្រុមហ៊ុនផ្សារអនឡាញ Amazon បានព្រមានមិនឱ្យ “ម្ចាស់តូប” នៅលើផ្សារអនឡាញនេះ ដាក់លក់ផលិតផលម៉ាស់ក្នុងតម្លៃខ្ពស់ បើសិនករណីនេះកើតឡើង “ម្ចាស់តូប” នោះនឹងត្រូវបានគេបិទចោល។
នៅពេលសេដ្ឋកិច្ចត្រូវបានដាក់នៅលើអនឡាញ ការតាមដានប្រសិទ្ធភាពរបស់វា បានក្លាយជារឿងងាយស្រួល លឿន និងសុក្រឹតជាងមុន។ ទិន្នន័យនេះ អាចត្រូវបានប្រើប្រាស់ដើម្បីកែសម្រួលលើបញ្ហានានាដែលកើតមាន ព្រមទាំងអាចជួយកែលម្អសុក្រឹតភាពនៃការព្យាករ ជាហេតុធ្វើឱ្យមានទំនុកចិត្តទៅលើការរកស៊ី និងជំរុញឱ្យសេដ្ឋកិច្ចអាចងើបឡើងបានឆាប់រហ័ស។
និយាយមួយ ការដាំក្បាលចុះដល់កម្រិតអាក្រក់បំផុតនៃសេដ្ឋកិច្ចចិន គឺពិតជាគួរឱ្យខ្លាច និងមានហានិភ័យខ្ពស់។ ប៉ុន្តែ បញ្ហានេះមិនងាយនឹងកើតឡើងនោះឡើយ ព្រោះថា ប្រទេសចិន និងពិភពលោកបាន និងកំពុងតែចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីទប់ទល់នឹងបញ្ហានេះ។ ក៏ប៉ុន្តែ អ្វីដែលគេសោកស្ដាយនោះ គឺការបាត់បង់ជីវិតមនុស្ស៕
ប្រភព៖ សារព័ត៌មានបរទេស



ឆ្លើយៈ ការស្ថិតនៅក្នុងទីសាធារណៈ ពិតជាប្រថុយប្រថានក្នុងការឆ្លងមេរោគបានគ្រប់ពេលវេលា ដូច្នេះ ជំនួសឱ្យការកង្វល់ថា គួរតែធ្វើដំណើរដោយអ្វីនោះ គួរតែផ្ដល់ភាពសំខាន់លើការពាក់ម៉ាស់អនាម័យការពារ និងលាងដៃឱ្យបានស្អាតជាមុនសិនប្រសើរជាង។
ឆ្លើយៈ ប្រជាជនគ្រប់រូបដែលធ្វើដំណើរចូល-ចេញពីប្រទេស ត្រូវបង្ហាញឯកសារពីស្ថានភាពខាងសុខភាព ហើយអាជ្ញាធរនៃអាកាសយានដ្ឋាន នឹងត្រួតពិនិត្យមើលថា តើអ្នកដែលធ្វើដំណើរចូល-ចេញទាំងអស់ មានអាការឈឺថ្កាត់ ឬមានប្រវត្តិការធ្វើដំណើរទៅប្រទេស ឬភូមិភាគដែលមានការរកឃើញថា មានអ្នកឆ្លងមេរោគ COVID-19 ក្នុងរយៈពេល14ថ្ងៃកន្លងមកដែរឬទេ?





អាជ្ញាធរខេត្ត Gyeongsang បានបញ្ជូនបុគ្គលិកពេទ្យថ្នាក់ទាបចំនួន15នាក់ចូលទៅជំនួស។ ទីក្រុង Daegu ក៏បានសន្យាថានឹងបន្ថែមបុគ្គលិកចំនួន16នាក់ទៀត ចូលទៅជួយសម្រួលការងារ ក្នុងនោះក៏មានអ្នកស្ម័គ្រចិត្តផងដែរ។
ណាអូមិជិ ស៊ូស៊ិគិ ជាអ្នកខេត្ត សៃតាម៉ៈ ជីវិតក្នុងវ័យកុមារហាក់ដូចជាក្រខ្សត់ និងអត្តខាត់ ព្រោះត្រូវរស់នៅជាមួយម្ដាយដែលលែងលះគ្នាជាមួយឪពុក។ គេរៀនរហូតដល់កម្រិតមធ្យមសិក្សា ក៏លែងអាចរៀនបន្តក្នុងកម្រិតមហាវិទ្យាល័យទៀតបាន ព្រោះមានបញ្ហារឿងហិរញ្ញវត្ថុរបស់គ្រួសារ ហើយត្រូវចេញមកធ្វើការចិញ្ចឹមខ្លួនឯង។ ពេលអាយុបាន 18ឆ្នាំ គេប្រឡងជាប់ក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការរបស់សាលាក្រុងតូក្យូ និងបន្ទាប់ពីធ្វើការបាន 1ឆ្នាំ រូបគេក៏មានឱកាសបានសិក្សាបន្តនៅមហាវិទ្យាល័យ ហូហ្សេ និងបញ្ចប់ការសិក្សាផ្នែកនីតិសាស្ត្រ។
ស្ថានការណ៍នៅយូបារិធ្ងន់ធ្ងរខ្លាំងជាងអ្វីដែលមន្ត្រីរាជការម្នាក់នឹងអាចដំណើរការទៅបាន តែ ស៊ូស៊ិគិ បែរជាក្លាយជាមនុស្សជាទីស្រឡាញ់របស់ប្រជាជននៅទីនោះយ៉ាងខ្លាំងទៅវិញ។ នៅថ្ងៃដែលរូបគេ ត្រូវត្រឡប់ទៅទីក្រុងតូក្យូវិញ ប្រជាជនហុកកៃដូចំនួនដ៏ច្រើនបានមករង់ចាំជូនដំណើររូបគេដោយក្ដីអាឡោះអាល័យ។ សម្ព័ន្ធភាពដ៏ល្អដែលមានជាមួយហុកកៃដូ បានធ្វើឱ្យគេសម្រេចចិត្តក្នុងគ្រាសំខាន់មួយ ដោយការសុំឈប់ពីការងាររាជការនៅសាលាក្រុងតូក្យូ ទៅចុះឈ្មោះធ្វើជាបេក្ខភាពក្នុងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងយូបារិ ដោយធ្វើជាបេក្ខជនឥស្សរៈ(មិនចំណុះគណបក្សណាមួយ) តែបានទទួលការគាំទ្រពីគណបក្សរួមក្នុងរដ្ឋាភិបាល។ ស៊ូស៊ិគិបានទទួលការជ្រើសតាំងដោយអាយុត្រឹមតែ 30ឆ្នាំ ជាអភិបាលក្រុងដែលមានអាយុតិចបំផុតក្នុងប្រទេសជប៉ុន។
គេថែមទាំងបានគិតក្នុងការប្រើ “ឪឡឹកយូបារិ” ដែលមានរសជាតិផ្អែមឆ្ងាញ់ និងមានក្លិនក្រអូបឈ្ងុយ ធ្វើជានិមិត្តសញ្ញាដើម្បីស្ដារសេដ្ឋកិច្ច ដោយបានធ្វើការប្រូម៉ូតផ្លែឪឡឹកយូបារិ រហូតក្លាយជាផ្លែឈើដ៏ល្បីឈ្មោះរបស់ប្រទេសជប៉ុន។ ស៊ូស៊ិគិ ថែមទាំងបានប្រូម៉ូតនៅក្រៅប្រទេសទៀតផងដោយបាននាំយកផ្លែឪឡឹកយូបារិចំនួន 50ផ្លែ ទៅថ្វាយសមាជិករាជវង្ស និងរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតារ រហូតប្រទេសកាតារបញ្ជាឱ្យនាំចូលលែឪឡឹកយូបារិនៅឆ្នាំបន្ទាប់មកទៀតផង។ តែការធ្វើដំណើរទៅប្រទេសកាតារក្នុងគ្រានោះ គេត្រូវចំណាយប្រាក់ដោយខ្លួនឯងទាំងអស់ ទាំងសំបុត្រយន្តហោះ និងកន្លែងស្នាក់នៅខ្ពស់រហូតដល់ 300,000យេន ទាំងប្រាក់ខែរបស់អភិបាលទីក្រុងយូបារិ មានត្រឹមតែ 260,000យេនប៉ុណ្ណោះ។ ជាអភិបាលក្រុងដែលមានប្រាក់ខែតិចបំផុតនៅប្រទេសជប៉ុន តិចជាងបុគ្គលិករបស់ក្រុមហ៊ុនមួយចំនួនទៀតផង។
ឯរឿងជីវិតផ្ទាល់ខ្លួនវិញ(នារីៗទាំងឡាយ អាចនឹងខកចិត្ត) ណាអូមិជិ ស៊ូស៊ិគិ អភិបាលខេត្តរូបសង្ហា រៀបអាពាហ៍ពិពាហ៍រួចហើយ ជាមួយ ម៉ាណាមិ ថាម៉ាគិ កាលពីខែឧសភា 2011។ ទាំង 2នាក់សេពគប់គ្នាយូរដល់ទៅ 6ឆ្នាំ និងរស់នៅជាមួយគ្នាយូរដល់ទៅ 9ឆ្នាំ ពុះពារឆ្លងកាត់ក្ដីលំបាកលំបិន ទាំងរឿងក្នុងគ្រួសារ និងកិច្ចការរដ្ឋ…។ សូមកុំភ្លេចតាមដានរឿងរ៉ាវស្នេហារបស់ពួកគេទាំង2 នៅក្នុងវគ្គបន្ត…។