ណាសា​ទទួល​បាន​រលក​សញ្ញា​អាច​អាន​បាន​ ​ពី​អវកាស​ចម្ងាយ​ 24,000 លាន​គីឡូម៉ែត្រ​

ក្រោយ​ពី​ជួប​បញ្ហា​ផ្នែក​ទំនាក់​ទំនង​ជាមួយ​យាន​អវកាស Voyager 1 អស់​មួយ​រយៈ​ពេល​ ទីភ្នាក់​ងារ​អវកាស​អាម៉េរិក​ (ណាសា – NASA) ក៏​ទទួល​បាន​រលក​សញ្ញា​ដែល​មាន​អត្ថន័យ​ ពី​យាន​អវកាស​ដែល​កំពុង​ហោះ​ហើរ​ក្នុង​តំបន់​អន្តរតារា។ Live Science កាល​ពី​ថ្ងៃទី 15 មីនា បានចេញ​ផ្សាយ​ថា បន្ទាប់​ពី​ភាព​តាន​តឹង​អស់​រយៈ​ពេល 4 ខែ​ ចុង​ក្រោយ​ ណាសា​ក៏​បាន​ទទួល​រលក​សញ្ញា​ដែល​អាច​អាន​បាន​ ពី​យាន​អវកាស Voyager​។ ចាប់​ពី​ខែ​វិច្ឆិកា 2023 យាន​ Voyager 1 ដែល​មាន​អាយុ​ជិត 50 ឆ្នាំ បាន​ជួប​បញ្ហា​កុំព្យូទ័រ​នៅ​លើ​យាន​។ បើទោះជា​យាន​នេះ​នៅ​តែ​បញ្ជូន​រលក​​សញ្ញា​វិទ្យុ​​មក​កាន់​ផែនដី​ជា​ទៀង​ទាត់ ប៉ុន្តែ​​រលក​សញ្ញា​ទាំង​នោះ​មិន​មាន​ទិន្នន័យ​ដែល​មាន​ប្រយោជន៍ ធ្វើ​ឱ្យ​អ្នក​វិទ្យាសាស្ត្រ​ព្រួយ​បារម្ភ​។ ប៉ុន្តែ កាល​ពី​ថ្ងៃទី 01 មីនា យាន​ Voyager 1 ក៏​បាន​ឆ្លើយ​តប​ដោយ​រលក​សញ្ញា​ថ្មី​ដែល​វិស្វករ​ណាសា​អាច​យល់​បាន​ បន្ទាប់​ពី​ពួក​គេ​បាន​​បញ្ជូន​រលក​វិទ្យុ​​បញ្ជា​ពី​ផែនដី​។ ពួក​គេ​យល់​ថា ព័ត៌មាន​នេះ​អាចជួយ​ឱ្យ​វិស្វករ​នៅ​ណាសា ​បក​ស្រាយ​បាន​នូវ​បញ្ហា​​ទំនាក់​ទំនង​​របស់​ Voyager 1 នា​ពេល​កន្លង។ ក៏ប៉ុន្តែ ណាសា​​ត្រូវ​ការ​ពេល​វេលា​បន្ថែម​ទៀត​ដើម្បី​បក​ស្រាយ​រកមូលហេតុ​នៃ​​បញ្ហា​ ដោយ​សារ​តែ​រយៈ​ពេល​នៃ​ការ​បញ្ជូន​រលក​សញ្ញា​​ពីផែនដី និង​ទទួល​ពី​យាន​​ដែល​កំពុង​ស្ថិត​នៅចម្ងាយ​​​​ជាង 24 … Read more

រដូវ​រងា​ «កំពុង​វិលមកវិញ»៖ ជិត​ដល់​ចុង​ខែ​មីនា នឹង​មាន​រដូវ​ត្រជាក់​ថ្មី ចំ​ពេល​វេលា​ពិសេស​!

បើ​ទោះ​ជា​ក្នុង​ខែ​នេះ​ អាកាសធាតុ​នៅ​តំបន់​ភាគ​ច្រើន​ បាន​ និង​កំពុង​ឡើង​កម្ដៅ​ ប៉ុន្តែ ក្រុម​អ្នកវិទ្យាសាស្ត្រ​ផ្នែក​ឧតុនិយម​បាន​ណែ​នាំ​ថា គ្រប់​គ្នា​ពុំ​គួរ​ប្រញាប់​បត់​ទុក​សម្លៀក​បំពាក់​ក្រាស់​ៗ​នោះ​ទេ​។ Mark Margavage អ្នក​ជំនាញ​ផ្នែក​ឧតុនិយម​អាម៉េរិក​ ថ្មី​ៗ​នេះ​អះអាង​ថា «រដូវ​ត្រជាក់​ទីពីរ​ (របស់​ឆ្នាំ 2023 – 2024) កំពុង​វិល​មកវិញ»​។ អ្នកជំនាញ​ខាងលើ​និយាយ​ថា បណ្ដា​រូបមន្ត​ ឬ​កម្មវិធីម៉ូដែល​​ព្យាករ​របស់​កុំព្យូទ័រ​ល្បី​ៗ​ ដែល​មាន​ដូច​ជា GFS និង EPS ជា​ដើម សុទ្ធ​តែ​យល់​ថា នឹង​មាន​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» មួយ​ កើត​ឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ ​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» គឺជា​ខ្យល់​អាកាស​ត្រជាក់​ខ្លាំង​ ដែល​តែង​តែ​មាន​ប្រភព​ពី​តំបន់ Siberia របស់​ទ្វីប​អាស៊ី​ ធ្វើ​ដំណើរ​ចុះ​មក​ទិស​ខាង​ត្បូង​ ហើយ​អាច​ប៉ះពាល់​ដល់​ប្រទេស​ជា​ច្រើន​នៅ​អឌ្ឍគោល​ខាង​ជើង​។ លោក Margavage ឱ្យ​ដឹង​ថា ប្រព័ន្ធ​ព្យាករ​បែប​បញ្ញា​សិប្បនិម្មិត​ (AIFS) ក៏​បាន​ព្យាករ​ដូច​ GFS និង EPS ផងដែរ​។ ប្រព័ន្ធ​នេះ​បាន​បញ្ជាក់​ថា មួយ​ក្នុង​ចំណោម​បណ្ដា​រដូវ​ «ផ្ទុះ​ប៉ូល​ខាង​ជើង» ដែល​ខ្លាំង​ក្លា​បំផុត​របស់​រដូវ​រងា​ឆ្នាំ 2023 – 2024 … Read more

ការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​ចិនក្នុង​ខែ​មករា​ 2024​ របស់​វៀតណាម សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ

យោង​តាម​តួលេខ​របស់​អគ្គនាយកដ្ឋាន​គយ​វៀតណាម ការ​នាំចេញ​ទំនិញ​វៀតណាម​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​ នៅក្នុង​ខែមករា ឆ្នាំ 2024 សម្រេច​បាន​ជាង 4.5 ពាន់​លាន​ដុល្លារ​អាម៉េរិក ថយ​ចុះ​ 18.7% បើធៀប​នឹង​ខែ​ធ្នូ 2023​ និង​កើន 17.6% បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ​មុន​។ នាំមុខ​គេ​នៅ​ក្នុង​ចំណោម​ទំនិញ​នាំ​ចេញ​ក្នុង​ខែ​មករា 2024 គឺ​​កុំព្យូទ័រ ផលិតផល​អេឡេចត្រូនិច និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ 852.9 លាន​ដុល្លារ​ រួម​ចំណែក​ 18.7% នៃ​ទំនិញ​នាំចេញ​សរុប​។ បន្ទាប់​មក​គឺ​ទូរស័ព្ទ​ និង​គ្រឿង​បន្លាស់​ ដោយ​សម្រេច​បាន​ជាង​ 734 លាន​ដុល្លារ​ រួម​ចំណែក​ 16.1%​ នៃ​ផលិតផល​នាំ​ចេញ​សរុប​។ ឆ្នាំ​ 2024 វៀតណាម​នៅ​តែ​ចាត់​ទុក​ប្រទេស​ចិន​ជា​ទីផ្សារ​នាំ​ចេញ​សំខាន់​របស់​កសិផល​ ដោយ​សង្ឃឹម​ថា ការ​នាំ​ចេញ​ប្រភេទ​ទំនិញ​នេះ​នឹង​កើន​ឡើង​ខ្ពស់​។

យាន​អវកាស​ Voyager 1 ជួបបញ្ហា​ ពេល​ស្ថិត​នៅ​ចម្ងាយ​ 24 ពាន់​លាន​គីឡូម៉ែត្រ​ពី​ផែនដី

បច្ចុប្បន្ន ទិន្នន័យ​តែ​មួយ​គត់​ដែល​យាន​អវកាស Voyager 1 បញ្ជូន​មក​កាន់​ផែនដី គឺលេខ​ 1 និង​លេខ​ 0 ហើយ​ក្រុម​ការ​ងារ​របស់​ណាសា​ អាច​នឹង​ត្រូវ​ចំណាយ​ពេល​ច្រើន​សប្ដាហ៍​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​។ យោង​តាម​ទំព័រ Space ដែល​បាន​ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 12 ធ្នូ យាន​ Voyager 1 របស់​ណាសា​ បច្ចុប្បន្ន​មិន​អាច​បញ្ជូន​ទិន្នន័យ​វិទ្យាសាស្ត្រ​ ឬ​ទិន្នន័យ​ទាក់​ទង​នឹង​ប្រព័ន្ធ​របស់​យាន​នេះ​ មក​កាន់​ផែនដី​។ យាន​ដែល​មាន​អាយុ​ 46 ឆ្នាំមួយ​គ្រឿង​​នេះ អាច​ទទួល​បញ្ជា​ ប៉ុន្តែ​ បញ្ហា​ខាងលើ​ទំនង​ជា​កើត​ចេញ​ពី​​កុំព្យូទ័រ​របស់​យាន​។ ណាសា​ឱ្យ​ដឹង​ថា ប្រព័ន្ធ​ទិន្នន័យ​ហោះ​ហើរ (FDS) របស់​ Voyager 1 ដែល​មាន​តួនាទី​ប្រមូល​ព័ត៌មាន និង​ទិន្នន័យ​បច្ចេកទេស​ពី​ឧបករណ៍​វិទ្យាសាស្ត្រ​នៅ​លើ​យាន មិន​អាច​ភ្ជាប់​ទំនាក់​ទំនង​ដូច​មុន​ ជាមួយនឹង​​ប្រព័ន្ធ​បញ្ជា​ពី​ចម្ងាយ​​នៅ​លើ​ផែនដី។ ពេលដំណើរ​ការ​​ធម្មតា FDS រៀប​ចំដាក់​​ព័ត៌មាន​របស់​យាន​ទៅ​ក្នុង​កញ្ចប់​ទិន្នន័យ រួច​បញ្ជូន​មក​កាន់​ផែនដី​តាម​រយៈ TMU (telecommunications unit) ។ ថ្មី​ៗ​នេះ កញ្ចប់​ទិន្នន័យ​នេះ​បាន​ជាប់​គាំង និង​បញ្ជូន​តែ​លេខ​ 1 និង​លេខ​ 0 ម្ដង​ហើយ​ម្ដង​ទៀត​។ ក្រុម​បច្ចេក​ទេស​របស់ … Read more

ណាសា​​បន្ទាន់​សម័យ​សុសវែរ​សម្រាប់​យាន​អវកាស​ Voyager ពី​ចម្ងាយ​ 19 ពាន់​លាន​គីឡូម៉ែត្រ

ប្រហែល​ 46 ឆ្នាំ​ បន្ទាប់​ពី​យាន​ Voyager 1 និង 2 របស់​ណាសា ចាប់​ផ្ដើម​ដំណើរ​ស្រាវ​ជ្រាវ​អវកាស​ សុសវែរ​ដែល​មាន​វ័យ​ចំណាស់​លើ​យាន​ទាំង​នេះ​ក៏​បន្ត​ត្រូវ​បាន​បន្ទាន់​សម័យ​ពី​ចម្ងាយ​។ ក្រុម​វិស្វករ​បន្ទាន់​សម័យ និង​ជួស​ជុល​សុសវែរ​ក្នុង​បំណង​គ្រប់​គ្រង​ទិន្នន័យ​​ខុស​​ឆ្គង​​ដែល​យាន​ Voyager 1 បាន​ចាប់​ផ្ដើម​បញ្ជូន​មក​តាំង​ពីឆ្នាំ​មុន​។ ការ​បន្ទាន់​សម័យ​មួយ​ចំនួន​ទៀត​គឺធ្វើ​ឡើង​​ក្នុង​គោល​ដៅ​ទប់​ស្កាត់​វត្ថុ​ធាតុ​កខ្វក់​ដែល​ប្រមូល​ផ្ដុំ​នៅ​លើ​ម៉ាស៊ីន​រុញ​ច្រាន​របស់​យាន​។ ការ​បន្ទាន់​សម័យ​ខាងលើ​នឹង​ជួយ​ឱ្យ​យាន​អវកាស​រក្សា​ទំនាក់​ទំនង​ជាមួយ​ផែនដី​បាន​យូរ​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។ នេះ​បើ​តាម​ Space ចុះ​ផ្សាយ​កាល​ពី​ថ្ងៃទី 23 តុលា​ 2023​។ កាល​ពី​ខែ​ឧសភា 2022 ណាសា​ចាប់​ផ្ដើម​ទទួល​ទិន្នន័យ​គ្មាន​តម្លៃ​ពី​ប្រព័ន្ធ​បញ្ជា និង​បង្វែរ​ទិស (AACS) នៅ​លើ​យាន Voyager 1 ដែល​មាន​តួនាទី​ជួយ​រក្សា​អង់តែង​របស់​យាន​នេះ​តម្រង់​មក​ចំ​ផែនដី​។​ លទ្ធផល​នៃ​ការ​ត្រួត​ពិនិត្យបង្ហាញ​ថា ​ហាដវែរ​របស់ AACS ​នៅ​តែ​ដំណើរ​ការ​ល្អ​ ប៉ុន្តែ​ដោយ​សារ​បញ្ហា​ដែល​មិន​ទាន់​ដឹង​ច្បាស់ AACS បញ្ជូន​ទិន្នន័យ​របស់​វា​ទៅ​តាម​កុំព្យូទ័រ​មួយ​ដែល​មិន​ប្រើ​ប្រាស់​នៅ​លើ​យាន​​ បណ្ដាល​ឱ្យ​ទិន្នន័យ​ប្រែ​ជា​មាន​ភាព​មិន​ត្រឹម​ត្រូវ​។ យ៉ាង​ណាក៏ដោយ ការ​ជួស​ជុល​កំហុស​ឆ្គង​ត្រូវ​បាន​រំពឹង​ថា​អាច​ដោះ​ស្រាយ​ដើម​ហេតុ​នៃ​បញ្ហា​ បន្ទាប់​ពី​ការ​បញ្ជូន​ទិន្នន័យ​ទៅកាន់​យាន​ Voyager 1 ដើម្បី​​ធ្វើ​ការ​បន្ទាន់​សម័យក្នុង​រយៈ​ពេល​​ជាង 20 ម៉ោង ​ត្រូវ​បាន​បញ្ចប់​។ យាន​អវកាស Voyager 1 និង 2 … Read more

ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​​អំពី​ការ​​ចាប់ផ្ដើម​ដំណើរ​ការ​ឧបករណ៍​ AI

ក្រុម​ហ៊ុន Meta បំពាក់​បច្ចេកវិទ្យា​បញ្ហា​សិប្បនិម្មិត (AI) ទៅ​ក្នុង​បណ្ដាផលិតផល​របស់​ខ្លួន​ដើម្បី​ប្រើ​ប្រាស់​ឃ្លាំង​ទិន្នន័យ​ដែល​ប្រមូលបាន​នា​ពេល​កន្លង​ ក្នុង​បំណង​បង្កើត​ខ្លឹមសារ​ច្នៃ​ប្រឌិត​ថ្មី​ មាន​ដូចជា​អត្ថបទ​ សិល្បៈ និង​កូដ​កម្មវិធី​​កុំព្យូទ័រ​ជា​ដើម​។ កាល​ពី​ថ្ងៃទី 04 តុលា 2023 ក្រុម​ហ៊ុន​មេ​របស់ Facebook ប្រកាស​ថា បាន​ចាប់​ផ្ដើម​ដាក់​ដំណើរ​ការ​បណ្ដា​ឧបករណ៍​បញ្ញាសិប្បនិម្មិត​ច្នៃ​ប្រឌិត​ដែល​អាច​បង្កើត​ខ្លឹម​សារ​ មាន​ជាអាទិ៍ រូប​ភាព និង​បណ្ដា​ទម្រង់​អត្ថបទ​ សម្រាប់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​។ Meta បាន​ចាប់ផ្ដើម​ដំណើរ​ការ​សាកល្បង​ឧបករណ៍​ទាំង​នេះ​តាំង​ពីខែ​ឧសភា 2023 និង​ផ្ដល់​សិទ្ធិ​ចូល​ប្រើ​ប្រាស់​ដល់​ក្រុម​អ្នក​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន​​នៅក្នុងដំណាក់​កាល​សាកល្បង​នេះ​។ ឧបករណ៍​ AI ទាំង​នេះ​នឹង​មាន​វត្តមាន​លើ​ទំព័រ​គ្រប់​គ្រង​ការផ្សាយ​ពាណិជ្ជកម្ម​របស់ Meta ហើយ​ការ​បំពាក់​ឧបករណ៍​នេះ​នឹង​ធ្វើឡើង​រួច​រាល់​នៅ​ឆ្នាំ 2024​។ ផលិតផល​ AI របស់ Meta រួម​មាន​ រូបមន្ត​ភាសា «Llama 2» និង​ chatbot AI ដែល​មាន​ឈ្មោះ​ថា Meta AI ដែល​អាច​បង្កើតសំណេរ​ជា​​ឃ្លា​ ល្បះសម្រាប់​ឆ្លើយតប និង​រូប​ភាព​​ប្រកប​ដោយ​ភាព​រស់​រវើក​៕

វៀតណាម​មាន​ទំនិញនាំចេញ​ 6 មុខ​ ដែល​​មួយ​មុខ​ៗមាន​ចំណូល​​លើស​ពី​ «ដប់​ពាន់​លាន​ដុល្លារ​»

ក្នុង​ 9 ខែ​ដំបូង​នៃ​ឆ្នាំ 2023 វៀតណាម​មាន​ទំនិញនាំចេញ​ 31 មុខ​ដែល​សម្រេច​បាន​លើស​ពី​មួយ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ស្មើ​នឹង 92.2% បើ​ធៀប​នឹង​តម្លៃ​នៃ​ការ​នាំចេញ​សរុប​​របស់​ប្រទេស​នេះ។ យោង​តាម​អគ្គនាយកដ្ឋាន​ស្ថិតិវៀតណាម ចំណូល​ពី​ការ​នាំ​ចេញ​-នាំចូល​សរុប​ក្នុង​ខែ​កញ្ញា 2023 របស់​វៀតណាម សម្រេច​បាន​ប្រមាណ​ 60.5 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ថយ​ចុះ 2.5% ធៀប​នឹង​ខែ​មុន និង​កើន 3.6% ធៀប​នឹង​ខែ​កញ្ញា 2022​។ ក្នុង​នោះ ការ​នាំ​ចេញ​សម្រេច​បាន 31.4 ពាន់​លាន​ដុល្លារ​ កើន​ 4.6% និង​ការ​នាំ​ចូល​​សម្រេច​បាន 29.1 ពាន់​លាន​ដុល្លារ​ កើន​ 2.6%​ ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​ក្នុង​ឆ្នាំ 2022​។ ក្នុង​ត្រីមាស​ទីបី ការ​នាំ​ចេញ​-នាំចូល​សរុប​សម្រេច​បាន​ 180 ពាន់​លាន​ដុល្លារ​អាម៉េរិក​ កើន​ 10% ធៀប​នឹង​ត្រី​មាស​ទី​ពីរ​។ គិត​ជា​រួម ក្នុង​ 9 ខែដំបូង​នៃ​ឆ្នាំ​នេះ​ តម្លៃ​សរុបនៃការ​នាំ​ចេញ​-​នាំ​ចូល​របស់វៀតណាម​ សម្រេច​បាន​ 497.66 ពាន់​លាន​ដុល្លារ​ ថយ​ចុះ​ 11% ធៀប​នឹង​ … Read more

ក្រុម​ហ៊ុន​​អាម៉េរិក​ជិត​សាកល្បង «​បំពាក់​ឈីបកុំព្យូទ័រ​ក្នុង​​ខួរក្បាល​មនុស្ស»​

​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ប្រព័ន្ធ​ប្រសាទ Neuralink ​​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មហា​សេដ្ឋី​អាម៉េរិក Elon Musk កំពុង​អភិវឌ្ឍ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» សម្រាប់​ដាំ​ក្នុង​ខួរក្បាល​មនុស្ស​។ កាលពី​ខែឧសភា 2023 រដ្ឋបាល​ចំណី​អាហារ​ និង​ឱសថ​អាម៉េរិក (FDA) បាន​យល់​ព្រម​ផ្ដល់​សិទ្ធិ​ឱ្យ​ Neuralink ធ្វើ​ការ​សាកល្បង​វះកាត់​ដាំ​កូន​ឈីប​ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» (brain-computer interface) ក្នុង​ខួរក្បាល​មនុស្ស​ដំបូង​គេ​បង្អស់​។ កាលពី​ថ្ងៃទី 19 កញ្ញា 2023 ក្រុម​ហ៊ុន​ Neuralink ​ប្រកាស​ថា បាន​ទទួល​ការអនុញ្ញាត​ពី​ក្រុម​ប្រឹក្សា​វាយ​តម្លៃ​ឯករាជ​មួយ​ដើម្បី​ចាប់​ផ្ដើម​ធ្វើតេស្ត​ឈីប​ខួរក្បាល​ដំបូង​សម្រាប់​ក្រុម​អ្នក​ជំងឺ​ដែល​ស្លាប់​អវយវៈ។ ក្រុម​ហ៊ុន​នេះ​ក៏​ឱ្យ​ដឹង​ថា បាន​ចាប់​ផ្ដើម​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្តសម្រាប់​​ការ​ពិសោធ​នេះហើយ​។ អ្នក​ជំងឺស្ម័គ្រ​ចិត្ត​ដែល​ចូល​រួម​ការពិសោធ​នេះ​នឹង​ត្រូវ​បាន​រ៉ូបូត​វះកាត់​ដាំ​កូន​ឈីប​កុំព្យូទ័រ​ទៅ​ក្នុង​តំបន់​ខួរ​ក្បាល​ដែល​មាន​តួនាទី​​បញ្ជា​លើ​ការ​កម្រើក​របស់​​អវយវៈ​។ អ្នក​ជំនាញ​សង្ឃឹម​ថា ឧបករណ៍​បច្ចេក​វិទ្យា​​ដែល​មាន​ឈ្មោះ​ថា «The Link» នេះ ​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ជំងឺ​ដែល​​ពិការ​អវយវៈ​ អាច​បញ្ជា​​គ្រាប់​ចុច​ ឬ​ទស្សន៍ទ្រនិច (Cursor) របស់​កុំព្យូទ័រ​បាន​ ដោយការ​​ប្រើ​កម្លាំង​នៃការ​គិត​។ គោលដៅ​នៃ​ការ​ធ្វើតេស្ត​ខាងលើ​គឺដើម្បី​ត្រួត​ពិនិត្យ​បញ្ហា​សុវត្ថិភាព​ និង​ប្រសិទ្ធភាព​របស់ «អ៊ីនធើហ្វេស​ខួរក្បាល​-កុំព្យូទ័រ» របស់ Neuralink។ «The Link» គឺជា​ឧបករណ៍​សម្រាប់​បំពាក់​ភ្ជាប់​ទៅ​នឹង​ប្រព័ន្ធ​សរសៃ​ប្រសាទ ដែល​​ផលិតឡើង​ដើម្បី​បកស្រាយរលក​សញ្ញា​ខួរក្បាល​​​ និង​ជំរុញ​សកម្មភាព​របស់​ខួរក្បាល​។ បើសិន​​ទទួល​បាន​ជោគ​ជ័យ​ បច្ចេកវិទ្យា​របស់ Neuralink … Read more

លទ្ធផលនៃ​ការ​ប្រកួតបញ្ជូន​ទិន្នន័យ​​រវាង​សត្វព្រាប​ និង​​អ៊ីនធើណិត​ខ្សែកាប​អុបទិច​

ដោយធ្លាប់​ត្រូវ​បាន​ប្រើ​ប្រាស់ក្នុងការ​បញ្ជូន​សារ​ក្នុង​រយៈ​ពេល​រាប់​សិប​សតវត្សរ៍​កាល​ពី​សម័យ​មុន​ៗ សត្វ​ព្រា​បច្ចុប្បន្ន​នៅ​តែ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បញ្ជូន​ទិន្នន័យ​ បើ​ធៀប​នឹង​បណ្ដាញ​អ៊ីនធើណិត​ខ្សែ​កាប​កញ្ចក់​។ កាល​ពី​សម័យ​បុរាណ សត្វ​ព្រាប​ត្រូវ​បាន​ជ្រើស​រើស​ឱ្យ​ធ្វើ​ជា​អ្នក​នាំ​សារ​ ព្រោះ​តែ​វា​អាច​ហោះ​ហើរ​រាប់​ពាន់​គីឡូម៉ែត្រ​ ឬ​ឆ្ងាយ​ជាង​នេះ​ក្នុង​ល្បឿន​ប្រហែល 100 គីឡូម៉ែត្រ​/ម៉ោង​។ សត្វព្រាប​មួយ​ចំនួន​អាច​ហោះ​ក្នុង​ល្បឿន​រហូត​ដល់ 180 គីឡូម៉ែត្រ​/ម៉ោង ជួយ​បញ្ជូន​សារ​បាន​យ៉ាង​ឆាប់​រហ័ស​។ ក៏ប៉ុន្តែ ក្នុង​សម័យ​បច្ចេកវិទ្យា​នេះ តើ​សត្វ​ព្រាប​អាច​យក​ឈ្នះ​លើ​អ៊ីនធើណិត​ ឬ​អត់​? ដើម្បី​ឆ្លើយ​នឹង​សំនួរ​ខាងលើ ការ​ពិសោធ​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​​កាល​ពី​ឆ្នាំ 2009 ហើយ​បន្ទាប់​មក​ក៏​ធ្វើ​ឡើង​ជា​ថ្មី​ក្នុង​ឆ្នាំ​ 2023​។ ក្នុង​ការ​ប្រកួត​លើ​នេះ សត្វ​ព្រាប​នៅ​តែ​មិន​មាន​ការ​ប្រែ​ប្រួល​ បើ​ធៀប​នឹង​ឆ្នាំ 2009​។ ចំណែក​ល្បៀន​របស់​អ៊ីនធើណិត​ ពិសេស​គឺ​បណ្ដាញ​ខ្សែ​កាប​អុប​ទិច​ដែល​ធ្វើ​ពី​កញ្ចក់​ នៅ​ឆ្នាំ​ 2023 មាន​ល្បឿន​លឿន​ជាង​ ADSL របស់​ឆ្នាំ 2009 ​ឆ្ងាយ​ណាស់​។ កាល​នោះ ក្រុម​ហ៊ុនអ៊ីនធើណិត​ Telkom ​នៅ​អាហ្វ្រិក​ខាងត្បូង​បាន​វាស់​វែង​ពេល​វេលា​ និង​ល្បឿន​នៃ​ការ​បញ្ជូន​ទិន្នន័យ​របស់​សត្វ​ព្រាប​មួយ​ក្បាល​ ដែល​បំពាក់​អង្គ​ចងចាំ​ 4 GB ប្រៀប​ធៀប​ជាមួយ​នឹង​ល្បឿន​អ៊ីនធើណិត​ ADSL របស់​ Telkom។ ដោយ​ហោះ​ក្នុងល្បឿន​រហូត​ដល់ 125 គីឡូម៉ែត្រ/ម៉ោង សត្វ​ព្រាប​ខាង​លើ​បាន​យក​ឈ្នះ​លើ​អ៊ីនធើណិត​របស់ក្រុម​ហ៊ុន Telkom។ លទ្ធផល​បង្ហាញ​ថា សត្វ​ព្រាប​បាន​ចំណាយ​ពេល​ប្រហែល​មួយ​ម៉ោង​ និង​ … Read more

ក្រុម​ហ៊ុន​ទាំង​ដប់​ដែល​ជួយ​ឱ្យ​លោក Elon Musk ក្លាយ​ជា​មហា​សេដ្ឋីពិភពលោក

លោក Elon Musk បាន​ចូល​រួម​បង្កើត​ ឬ​គ្រប់​គ្រង​ក្រុម​ហ៊ុន​សរុប​ចំនួន​ដប់ ដែល​ភាគ​ច្រើន​ស្ថិត​ក្នុង​វិស័យ​បច្ចេកវិទ្យា និង​មាន​ភាព​ច្នៃ​ប្រឌិត​ខ្ពស់។ យោង​តាម​ Forbes គិត​ចាប់​តាំង​​ពីលោក​ចាប់​ផ្ដើម​ចេញ​​រកស៊ី​កាល​ពី​​​អាយុ 24 ឆ្នាំរហូត​ដល់​បច្ចុប្បន្ន​ មហា​សេដ្ឋី​វ័យ 51 ឆ្នាំ​រូប​នេះ​មាន​ទ្រព្យ​សរុប​ប្រហែល 243 ពាន់​លាន​ដុល្លារ​អាម៉េរិក​ និង​ជា​អ្នក​មាន​ទ្រព្យ​ច្រើន​ជាង​គេ​លំដាប់​ទីមួយ​ក្នុង​ពិភពលោក​។ ក្រុម​ហ៊ុន​ Zip2 ឆ្នាំ 1995 បន្ទាប់​ពី​ខ្ចី​បាន​ប្រាក់​ 28,000 ដុល្លារ​ពី​ឪពុក លោក​ Elon Musk និង​ប្អូន​បង្កើត​ Kimbal បើក​ក្រុម​ហ៊ុន​ Zip2 ដែល​ជា​គម្រោង​ផ្ដល់​សេវាកម្ម​ផែនទី និង​សៀវភៅ​លេខ​ទូរស័ព្ទ​ដល់​គេហទំព័រ​ព័ត៌មាន​នានា​។ បួន​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​លក់​ Zip2 ទៅ​ឱ្យ​ក្រុម​ហ៊ុន​ Compaq ក្នុង​តម្លៃ​ 307 លាន​ដុល្លារ​។ លោក Elon Musk ទទួល​បាន​ 22 លាន​ដុល្លារ​ និង​បន្ត​ការ​វិនិយោគ​លើ​គម្រោង​ដទៃ​។ ក្រុម​ហ៊ុន PayPal ឆ្នាំ 1999 បន្ទាប់​ពី​បាន​លក់ Zip2 … Read more

​គ្រាន់តែ​ស្ដាប់​សំឡេង​ក្ដារ​ចុច ក៏ AI ​ដឹង​ខ្លឹមសារ ពិសេស​គឺ​លេខ​សម្ងាត់!

AI (បញ្ញា​សិប្បនិម្មិត) អាច​ដឹងបាន​នូវ​ខ្លឹមសារ​ដែល​ម្ចាស់​កុំព្យូទ័រ​ចុច​លើ​ក្ដារ​ចុច តាមរយៈ​ការ​ស្ដាប់​សំឡេង​ពី​លេប​ថប​ក្នុង​ហាង​កាហ្វេ ហើយ​មាន​សុក្រឹតភាព​ជិត 100%។ ក្រុម​ស្រាវជ្រាវ​មួយក្រុម​រួមមាន Joshua Harrison មកពី​ក្រុមហ៊ុន Amazon, សាស្ត្រាចារ្យ Ehsan Toreini មកពី​សាកលវិទ្យាល័យ Surrey និង​សាស្ត្រាចារ្យ Maryam Mehrenzhad មកពី​សាកលវិទ្យាល័យ Royal Holloway របស់​អង់គ្លេស ឱ្យដឹងថា កុំព្យូទ័រ​យួរដៃ​កំពុង​ក្លាយជា​គោលដៅ​ដ៏​ល្អ​សម្រាប់​ការវាយប្រហារ​ដោយ​ការប្រើប្រាស់ AI ព្រោះតែ​លក្ខណៈ​ចល័ត​របស់​ពួកវា។ «មនុស្ស​ជាច្រើន​ចូលចិត្ត​យក​លេប​ថប​ទៅធ្វើ​ការ​ក្នុង​បណ្ណាល័យ ហាង​កាហ្វេ ជាទី​ដែល​សំឡេង​ចុច​កុំព្យូទ័រ​ងាយស្រួល​ត្រូវគេ​ថត​ដោយ​មិនដឹង​ខ្លួន» របាយការណ៍​របស់​ក្រុម​ស្រាវជ្រាវ​ខាងលើ​សរសេរ​ដូច្នេះ និង​បន្តថា «សំឡេង​ពី​គ្រាប់​ចុច​កុំព្យូទ័រ​កំពុង​ក្លាយជា​មធ្យោបាយ​សម្រាប់​ការវាយប្រហារ​ប្រកបដោយ​ប្រសិទ្ធភាព ព្រោះ​វា​មាន​ស្រាប់ ចំណែក​ជនរងគ្រោះ​ក៏​មិនមាន​ការសង្ស័យ ហើយ​បើទោះជា​ដឹង​ក៏​មិនអាច​លាក់បាំង​ (សំឡេង) បាន»។ ក្រុម​ខាងលើ​បាន​ប្រើ​ប្រាស់​ឧបករណ៍​ច្រើន​ប្រភេទ​ដើម្បី​ថត​សំឡេង​ចុច​កុំព្យូទ័រ ក្នុងនោះ​មាន​ទូរស័ព្ទ​ជាដើម។ សំឡេង​នោះ ក្រោយមក​ក៏ត្រូវ​បាន​បញ្ជូន​ទៅកាន់​កុំព្យូទ័រ​ដែលមាន​កម្មវិធី​សិក្សា​ជ្រៅ (deep learning) ពី​ចម្ងាយ និង​មាន​ភារកិច្ច​ស្វែងយល់​នូវ​ខ្លឹមសារ​ដែល​ត្រូវបាន​គោលដៅ​បញ្ចូល​ទៅក្នុង​កុំព្យូទ័រ​តាមរយៈ​ក្ដារ​ចុច ទៅតាម​ពេលវេលា​ដំណាលគ្នា។ នៅក្នុង​ការពិសោធ​ស្វែងយល់​ខ្លឹមសារ​ដែល​បញ្ចេញ​សំឡេង​ពី​ក្ដារ​ចុច​កុំព្យូទ័រ MacBook Pro និង​ត្រូវបាន​ថត​ដោយ​ស្មា​ត​ហ្វូ​ន លទ្ធផល​ដែល​ទទួលបាន​គឺ​ត្រូវ​រហូតដល់ 95%។ ចំណែក​ការថត​តាមរយៈ​ការហៅ​ទូរស័ព្ទ​វីដេអូ​ដូច Zoom … Read more

កាត់បន្ថយ​ការចំណាយ​លើ​អគ្គិសនី​ពី 5 ដល់ 10% ដោយ​ទម្លាប់​មួយ​នេះ

យោងតាម​ក្រសួង​ថាមពល​អាម៉េរិក (DOE) ​អគ្គិសនី​ពី 5 ទៅ 10% នេះ​ត្រូវបាន​ប្រើប្រាស់​ដោយ​ឧបករណ៍​នានា​ដែល​អ្នក​មិន​ប្រើប្រាស់ ឬ​មិនទាន់​ប្រើប្រាស់។ អ្នក​ប្រហែលជា​ធ្លាប់​បានឃើញ​ពាក្យ «Energy vampires» ជា​ពាក្យ​សំដៅលើ​បណ្ដា​ឧបករណ៍​ដែល​នៅតែ​ស៊ី​ភ្លើង បើ​ទោះ​​អ្នក​មិន​ប្រើប្រាស់ ឬ​បាន​បិទ​ចរន្តអគ្គិសនី​រួចហើយ ប៉ុន្តែ​នៅតែ​ភ្ជាប់​ជាមួយនឹង​ប្រភព​អគ្គិសនី។ មូលហេតុ​គឺថា ព្រោះតែ​ពួកវា​នៅតែ​បន្ត​ប្រើប្រាស់​អគ្គិសនី​សម្រាប់​អេក្រង់ ឬ​កូន​អំពូល​ភ្លើង​សញ្ញា កុំព្យូទ័រ​ស្ថិតក្នុង​របប​ដេក (sleep) ឆ្នាំង​បញ្ចូល​ថាមពល​ដែល​បាន​ដក​ទូរស័ព្ទ​ចេញ បណ្ដា​ឧបករណ៍​បច្ចេកវិទ្យា​ដែល​ដំណើរការ​លាក់​ខ្លួន ទូរស័ព្ទ​លើ​តុ ឧបករណ៍ឆ្លាត​វៃ​សម្រាប់​ប្រើ​​ក្នុងផ្ទះ​​ដែល​អេក្រង់​ត្រូវ​ដំណើរ​ការមិន​ឈប់ ឬ​តែងតែ​ភ្ជាប់​នឹង​អ៊ី​ន​ធើរ​ណិ​ត។ល។ បរិមាណ​អគ្គិសនី​ខាងលើ​តែង​ត្រូវបាន​ហៅថា «standby power» (បន្ទុកអគ្គិសនី​បម្រុង), «shadow load» (បន្ទុកអគ្គិសនី​ស្រមោល​) ឬ​ហៅថា «vampire power» (ផ្ទុក​អគ្គិសនី​បី​សាច)។ ទាំងនេះ​នឹងធ្វើ​ឱ្យ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​ប្រចាំខែ​របស់​អ្នក​កើនឡើង។ ក៏ប៉ុន្តែ បញ្ហា​ខាងលើ​អាច​ដោះស្រាយបាន ដោយ​អ្នក​គ្រាន់តែ​ដក​ឌុយ​​ឧបករណ៍​ទាំងឡាយ​ដែល​មិនចាំបាច់ ឬ​មិន​ប្រើប្រាស់ មិន​ទាន់​ប្រើ​ប្រាស់​ ចេញពី​ព្រី​ភ្លើង។ យោងតាម DOE បើសិន​​គ្រួសារ​មួយ​ដែលមាន​ជីវភាព​មធ្យម​នៅ​សហរដ្ឋ​អាម៉េរិក ធ្វើ​ដូច្នេះ ពួកគេ​អាច​សំច័យ​ប្រា​ក់បាន​ប្រហែល 100 ដុល្លារ​រៀងរាល់ឆ្នាំ៕