ហេតុអ្វី​បាន​ជា​ចិន​ទិញ​ទុរេន​ពីវៀតណាមច្រើន​ជាង​មុន​ 30 ដង?

ក្នុង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ទុរេន​របស់​វៀតណាម ដែល​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ចិន​ សម្រេច​បាន​ជាង 451,000 តោន​ កើន​ជាង 30 ដង បើ​ធៀប​នឹង​ដំណាក់​កាល​ដូច​គ្នា​នៅ​ក្នុង​ឆ្នាំ 2022​។ ទុរេន​គឺជា​ប្រភេទ​ផ្លែ​ឈើ​ដែល​មាន​តម្លៃ​បំផុត​សម្រាប់​ការ​នាំ​ចេញរបស់​វិស័យ​បន្លែ​ផ្លែឈើ​វៀតណាម​ នៅ​ក្នុង 11​ ខែ​ដំបូង​នៃ​ឆ្នាំ 2023 ដោយ​មាន​តម្លៃ​ជាង 2.1 ពាន់​លាន​ដុល្លារ​អាម៉េរិក​។ ទុរេន​ភាគ​ច្រើន​របស់​វៀតណាម ត្រូវ​បាន​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​តាមសមាគម​បន្លែ​ផ្លែ​ឈើ​វៀតណាម​ ដែល​បាន​ឱ្យ​ដឹង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ក្នុង 10 ខែ​ដំបូង​នៃ​ឆ្នាំ 2023 ប្រទេស​ចិន​បាន​នាំ​ចូល​ទុរេន​ជាង 1.3 លាន​តោន​ ដែល​មាន​តម្លៃ​ជិតស្មើ​នឹង​ 6.4 ពាន់​លាន​ដុល្លារ​ ក្នុង​នោះ បរិមាណសរុប​​បាន​កើន​ 88% និង​តម្លៃសរុប​​បាន​កើន​ 81% បើ​ធៀប​នឹង​ 10 ខែ​ដំបូង​នៃ​ឆ្នាំ 2022​។ ប្រទេស​ថៃ គឺជា​ប្រភព​ផ្គត់​ផ្គង់​ទុរេន​ធំបំផុត​របស់​​ប្រទេស​ចិន​ ដោយ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​នេះ​ជិត 904,000 តោន​ ដែល​មាន​តម្លៃ​សរុប​ជាង 4.4 ពាន់​លាន​ដុល្លារ​អាម៉េរិក​ ដោយ​កើន​ 28%​។ … Read more

កម្ពុជា​កំពុង​ក្លាយជា​​គោល​ដៅនៃ​ការ​ជ្រើស​រើស​អ្នក​​ផ្គត់ផ្គង់អង្ករ​របស់​ឥណ្ឌូណេស៊ី

កាល​ពី​ថ្ងៃទី 03 វិច្ឆិកា 2023 ទីភ្នាក់ងារភស្តុភារជាតិឥណ្ឌូនេស៊ី (Bulog) បាន​ចុះ​កិច្ច​ព្រម​ព្រៀង​នាំ​ចូល​អង្ករ​មួយ​លាន​តោន​ពី​​ប្រទេស​​មួយ​ចំនួន​នៅ​អាស៊ី នៅក្នុង​គម្រោង​នាំចូល​អង្ករ​បន្ថែម​​ 1.5 លាន​តោន​របស់ប្រទេស​នេះ​។ លោក Mokhamad Suyamto ប្រធាន​បណ្ដាញ​ផ្គត់ផ្គង់​ និង​សេវា​សាធារណៈ​របស់ Bulog ឱ្យ​ដឹង​ថា ការ​នាំ​ចូល​បន្ថែម​នេះ​​​ធ្វើ​ឡើង​ក្នុង​បំណង​បង្កើន​បរិមាណ​អង្ករ​ក្នុង​ឃ្លាំង​របស់​រដ្ឋាភិបាល​ឥណ្ឌូណេស៊ី​ ​រហូត​ដល់​ឆ្នាំ 2024​។ «បច្ចុប្បន្ន យើង​មាន​កិច្ច​ព្រមព្រៀង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នាំ​ចេញ​អង្ករ​ធំៗ រួម​មាន ថៃ វៀតណាម ប៉ាគីស្ថាន និង​មីយ៉ាន់ម៉ា​» លោក Suyamto ឱ្យ​ដឹង​ដូច្នេះ និង​បញ្ជាក់​ថា «យើង​ក៏​នឹង​ពិចារណា​ក្នុង​ការ​នាំចូល​អង្ករ​ពី​ ឥណ្ឌា កម្ពុជា និង​បណ្ដា​ប្រទេស​ដទៃ​ បើ​សិន​ពួក​គេ​អាច​ឆ្លើយ​តប​នឹងលក្ខខណ្ឌ​​តម្រូវ​ការ​»​។ យោង​តាមលោក Suyamto បើ​ទោះ​រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​នាំ​ចូល​អង្ករ​បន្ថែម​ 1.5 លាន​តោន​​ក៏ដោយ ប៉ុន្តែ​បរិមាណ​អង្ករ​នាំ​ចូល​​នេះ​នឹង​អាច​ត្រូវ​បាន​កែប្រែ​ទៅ​តាម​តម្រូវ​ការ​​ជាក់​ស្ដែង​​របស់​ទីផ្សារ​ក្នុង​ប្រទេស​។ ក្នុង​ 7 ខែ​ដើម​ឆ្នាំ 2023 អង្ករ​សរុប​ដែល​ត្រូវ​បាន​ឥណ្ឌូណេស៊ី​​នាំ​ចូល​គឺ​​មាន​ 50% មក​ពី​ប្រទេស​ថៃ និង​ 47% មក​ពី​ប្រទេស​វៀតណាម​។ នេះ​បើ​តាម​អាជ្ញាធរ​ឥណ្ឌូណេស៊ី​៕

ក្រុម​ហ៊ុន​ Changan សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនីនៅ​ប្រទេស​ថៃ​

ក្រុម​ហ៊ុន​ផលិត​រថយន្ត​ចិន Changan Automobile បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ជំរុញ​ផែនការ​សាងសង់​រោង​ចក្រ​មួយ​នៅក្នុង​​ប្រទេស​អាស៊ី​អាគ្នេយ៍មួយ​នេះ​។ Changan សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​ជាមួយ​គណៈកម្មការ​វិនិយោគ​ថៃ (BOI) នៅ​ក្នុង​វេទិកា​សហប្រតិបត្តិការ​អន្តរជាតិ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​លើក​ទី​បី​ នៅ​ទីក្រុង​ប៉េកាំង កាល​ពី​ថ្ងៃទី 17 តុលា 2023។ នេះ​បើ​តាម​ប្រកាស​មួយ​កាល​ពី​ថ្ងៃទី 19 តុលា របស់​ Changan។ ក្រុម​ហ៊ុន​ចិន​ខាងលើ​មាន​ផែនការ​វិនិយោគ​ 240 លាន​ដុល្លារ​អាម៉េរិក​នៅ​ប្រទេស​ថៃ ដើម្បី​សាងសង់​រោង​ចក្រ​ផលិត​រថយន្ត​អគ្គិសនី​មួយ​ដែល​អាច​ផលិត​បាន 100,000 គ្រឿង​ក្នុង​ដំណាក់​កាល​ដំបូង​។ អគ្គលេខាធិការ​របស់ BOI ថៃ Narit Therdsteerasukdi ក៏​បាន​ប្រគល់​វិញ្ញាបនបត្រ​ចុះ​បញ្ជី​វិនិយោគសម្រាប់គម្រោង​ទីតាំង​ផលិត​រថយន្ត​នៅ​ប្រទេស​ថៃ ​ជូន​ដល់​ប្រធាន​ក្រុម​ហ៊ុន Changan លោក Zhu Huarong។ Changan បាន​បង្កើត​ក្រុម​ហ៊ុន​តំណាង​របស់​ខ្លួន​នៅ​ប្រទេស​ថៃ​កាល​ពី​ថ្ងៃទី 23 សីហា 2023។ ថ្ងៃទី 24 សីហា ក្រុម​ហ៊ុន​នេះ​ក៏​បាន​ប្រកាស​គម្រោង​វិនិយោគ 8.8 ពាន់​លាន​បាត ដើម្បី​សាងសង់​រោង​ចក្រ​ផលិតរថយន្ត​អគ្គិសនី​នៅ​ប្រទេស​នេះ​។ កាល​ពី​ខែ​សីហា Changan ឱ្យ​ដឹង​ថា ដំណាក់​កាល​ដំបូង​របស់​រោង​ចក្រ​នេះ​នឹង​អាច​ផលិត​រថយន្ត​បាន​ 100,000 គ្រឿង​ជា​រៀង​រាល់​ឆ្នាំ … Read more

​កាតា​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​​រយៈ​ពេល​ 27 ឆ្នាំ​ដល់​ប្រទេស​បារាំង

ក្រុម​ហ៊ុន​ជាតិ​ថាមពល​ QatarEnergy របស់​ប្រទេស​កាតា បាន​ឱ្យ​ដឹង​ថា នឹង​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​​រាប់​លាន​​តោន​/ឆ្នាំ ដល់​ក្រុម​ហ៊ុន​ថាមពល​ TotalEnergies របស់​ប្រទេស​បារាំង​។ កាល​ពី​ថ្ងៃទី 11 តុលា ក្រុម​ហ៊ុន QatarEnergy របស់​ប្រទេស​កាតា​​ប្រកាស​ថា បាន​យល់​ព្រម​ផ្គត់​ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅ​ឱ្យ​ក្រុម​ហ៊ុន​ថាមពល​ TotalEnergies របស់​ប្រទេស​បារាំង​ នៅ​ក្នុង​រយៈ​ពេល 27 ឆ្នាំ​។ ក្នុងកិច្ច​ព្រម​ព្រៀង​នេះ​ QatarEnergy នឹង​ផ្គត់​ផ្គង់ឧស្ម័ន​ 3.5​ លាន​តោន​/ឆ្នាំ​ ដោយ​​ផ្ដើម​ការ​ដឹក​ជញ្ជូន​ទៅ​កាន់​ភាគ​ខាង​ត្បូង​ប្រទេស​បារាំង​ ចាប់​ពី​ដើម​ឆ្នាំ 2026​។ រដ្ឋមន្ត្រី​ក្រសួង​ថាមពល​កាតា និង​ជា​ប្រធាន​ក្រុម​ហ៊ុន QatarEnergy លោក Saad al-Kaabi ឱ្យ​ដឹង​ថា «ការ​សន្យា​របស់​យើង​គឺ​ដើម្បី​ធានា​ប្រភព​ផ្គត់​ផ្គង់​ថាមពល​ជា​បន្ត​បន្ទាប់​ និង​គួរ​ជា​ទី​ទុក​ចិត្ត​សម្រាប់​អឺរ៉ុប​ និង​តំបន់​ដទៃ​ទៀត​របស់​ពិភពលោក​»៕

ឥណ្ឌូណេស៊ី​​សម្ពោធដាក់​ឱ្យ​ប្រើ​ប្រាស់​​ផ្លូវដែក​ល្បឿន​លឿន​ដំបូង​អាស៊ីអាគ្នេយ៍

ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូងរបស់​ប្រទេស​ឥណ្ឌូណេស៊ី ជិត​បើក​ទ្វារ​ទទួល​អ្នក​ដំណើរ​ ដែល​នេះ​នឹង​ជួយ​កាត់​បន្ថយ​ពេល​វេលា​នៃ​ការ​ធ្វើ​ដំណើរ​រវាង​ទីក្រុង​ពីរ​ធំជាង​គេ​បង្អស់​របស់​ប្រទេស​នេះ​។ គម្រោង​ផ្លូវ​ដែក​ដែល​មាន​តម្លៃ 7.3​ ពាន់​លាន​ដុល្លារ​អាម៉េរិក​នេះ​នឹង​ត្រូវ​បាន​សម្ពោធ​​ដាក់​ឱ្យ​ដំណើរ​ការ​​ក្នុង​ថ្ងៃទី 02 តុលា 2023​ ក្រោយ​ពី​បានពន្យារ​ពេល​ច្រើន​លើក​​។ នេះ​គឺជា​មួយ​ផ្នែក​នៃ​គំនិត​ផ្ដួច​ផ្ដើម​ហេដ្ឋារចនា​សម្ព័ន្ធ​ខ្សែ​ក្រវាត់​ និង​ផ្លូវ​ ដែល​ទទួល​បាន​ជំនួយ​ភាគ​ច្រើន​ពី​បណ្ដា​ក្រុម​ហ៊ុន​រដ្ឋ​ចិន​។ «យើង​នឹង​សម្ពោធ​នៅ​ថ្ងៃទី 02 តុលា ដោយ​សារ​ប្រធានាធិបតី​ជាប់រវល់​នៅ​ក្នុង​ថ្ងៃទី 01 តុលា» រដ្ឋមន្ត្រី​ក្រសួង​គមនាគមន៍​ឥណ្ឌូណេស៊ី​ Budi Karya Sumadi កាល​ពី​ថ្ងៃទី 29 កញ្ញា ថ្លែង​ដូច្នេះ​។ ផ្លូវ​ដែក​សម្រាប់​រថភ្លើង​ល្បឿន​លឿនប្រវែង​ 138 គីឡូម៉ែត្រ និង​​មាន​ឈ្មោះ​ថា WHOOSH​ នេះ ​តភ្ជាប់​រវាង​រដ្ឋធានី​ហ្សាការតា និង​ Bandung នៅ​ខេត្ត​ជ្វា​ខាង​លិច ដែល​ជា​ទីក្រុង​ធំជាង​គេ​លំដាប់​ទីពីរ​របស់​ឥណ្ឌូណេស៊ី​ និង​ជា​មជ្ឈមណ្ឌល​សិល្បៈ​ វប្បធម៌​​ដ៏​ធំ​របស់​ឥណ្ឌូណេស៊ី​។ រថភ្លើង​​​ដែល​រត់​លើ​ផ្លូវ​ដែក​ WHOOSH ដំណើរ​ការ​ដោយ​អគ្គិសនី​ និង​មាន​ល្បឿន​ប្រហែល 350 គីឡូម៉ែត្រ​/ម៉ោង​ នឹង​ជួយ​កាត់បន្ថយ​ពេល​វេលា​​ក្នុង​ការ​ធ្វើ​ដំណើរ​រវាង ហ្សាការតា និង Bandung ពី​បី​ម៉ោង​មក​នៅ​ក្រោម​មួយ​ម៉ោង​។ WHOOSH ក៏​ជា​ផ្លូវ​ដែក​ល្បឿន​លឿន​ដំបូង​នៅ​តំបន់អាស៊ី​អាគ្នេយ៍​​ផងដែរ​។ គម្រោង​ខាងលើ​នេះ​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុម​ហ៊ុន​បណ្ដាក់​ទុន​រួម​ PT … Read more

VinFast ប្រគល់​រថយន្តអគ្គិសនី​ 9,500 គ្រឿងជូន​អតិថិជន​​ក្នុង​ត្រីមាស​ទីពីរ​

ការ​លក់​មាន​ការ​​កើន​ឡើង​ខ្ពស់​ក្នុង​ត្រីមាស​ទីពីរ​ដោយ​សារ​តែ​ការ​ប្រគល់​រថយន្ត​ទៅ​ឱ្យ​ក្រុម​ហ៊ុន​រថយន្ត​អគ្គិសនី​ឈ្នួល​ GSM។ VinFast Auto (VFS) ដែល​ជា​សមាជិក​មួយ​របស់​សាជីវកម្ម Vingroup (VIC) ទើប​តែ​ផ្ញើ​របាយ​ការណ៍​ស្ដីពី​ស្ថានភាព​របស់​ក្រុម​ហ៊ុន​ក្នុង​ត្រី​មាស​ទីពីរ ជូន​គណៈកម្មការ​មូលបត្រ​អាម៉េរិក (SEC)។ របាយការណ៍​ខាងលើ​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុនផលិត​រថយន្ត​អគ្គិសនី​វៀតណាម VinFast រក​បាន​ចំណូល 334.1 លាន​ដុល្លារ​អាម៉េរិក​ ខ្ពស់​ជា​ង​បួន​ដង​ធៀប​នឹង​ត្រីមាស​ដំបូង​របស់​ឆ្នាំ​នេះ​។ លទ្ធផល​នេះ​កើត​ឡើងដោយ​សារ​ការ​ប្រគល់​រថយន្ត​អគ្គិសនី​ជូន​អតិថិជន​បាន​ជាង 9,500 គ្រឿង​ ​ច្រើន​ជាង​ប្រាំ​ដង​ធៀប​នឹង​ត្រី​មាស​ទីមួយ​។ របាយការណ៍​ផ្ញើ​ទៅ​កាន់​ SEC ក៏​ឱ្យ​ដឹងថា អតិថិជន​ធំជាង​គេ​បំផុត​របស់ VinFast គឺ​ក្រុមហ៊ុន​ GSM។ GSM គឺ​ជា​ក្រុម​ហ៊ុន​រថយន្តអគ្គិសនី​​ និង​ម៉ូតូ​អគ្គិសនី​ឈ្នួល​របស់​ VinGroup ដែល​ទើប​ត្រូវ​បាន​មហា​សេដ្ឋី​វៀតណាម លោក ហ្វាម ញ៉ឹត​វ៉ឿង (ស្ថាបនិក​របស់ VinGroup) បង្កើត​ឡើង​កាលពី​ដើម​ឆ្នាំ​។ GSM បាន​ទទួល​រថយន្ត​អគ្គិសនី​ប្រហែល 7,100 គ្រឿង​ពី VinFast គិត​ត្រឹម​ចុង​ត្រីមាស​ទីពីរ​។ មុន​នោះ GSM បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ទិញ​ម៉ូតូ​អគ្គិសនី​ 200,000 គ្រឿង និង​រថយន្ត​អគ្គិសនី​ 30,000 គ្រឿង​ពី​ VinFast៕

ចិន-វៀតណាម​ចាប់​ផ្ដើម​អនុវត្ត​គម្រោង «​ច្រក​ព្រំ​ដែន​ឆ្លាតវៃ» គ្មាន​មនុស្ស​ប្រចាំ​ការ

គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​​ប្រើ​ប្រាស់​​​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G អនុញ្ញាត​ឱ្យ​ទំនិញ​ឆ្លង​កាត់​ដោយ​ស្វ័យ​ប្រវត្ត​ មិន​មាន​មនុស្ស​ប្រចាំ​ការ​ 24 ម៉ោង​ក្នុង​មួយ​ថ្ងៃ​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​។ ដើម្បី​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ជំរុញ​ការ​ស្ថាបនា​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​សាកល្បង​ចិន – វៀតណាម ភាគី​រដ្ឋបាល​តំបន់​ស្វយ័ត​ជនជាតិ​ Zhuang Guangxi នៅ​ប្រទេស​ចិន និង​ភាគី​ខេត្ត​ Lang Son ប្រទេស​វៀតណាម បាន​ឯកភាព​គ្នា​លើ​ការ​ជំរុញ​គម្រោង​សាកល្បង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​នៅ​លើ​កំណាត់​ផ្លូវ​សម្រាប់​ដឹក​ជញ្ជូន​ទំនិញ​​នៃ​ច្រក​ព្រំ​ដែន​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម)។ គម្រោង​ច្រក​ព្រំ​ដែន​ឆ្លាត​វៃ​ Youyi Guan (ប្រទេស​ចិន) – Huu Nghi (វៀតណាម) ដែល​អនុវត្ត​ដោយ​រដ្ឋបាល​តំបន់​ស្វយ័ត​ជន​ជាតិ​ Zhuang Guangxi និង​​យោង​​​ទៅ​លើ​ប្រព័ន្ធ​កំណត់​ទិស​ពី​ផ្កាយ​រណប និង​បច្ចេកវិទ្យា 5G​ ត្រូវ​បាន​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​​​កាល​ពី​ថ្ងៃទី 15 កញ្ញា​ 2023​ … Read more

ខុន​ដូ​សម្រាប់​ជួលមួយ​កន្លែង​នៅ​អាម៉េរិក ​មាន​តម្លៃ​ខ្ពស់​ជាងគេ​បង្អស់​នៅ​នី​វ​យ៉​ក

(សហរដ្ឋ​អាម៉េរិក) – ខុន​ដូ​មួយ​ស្ថិតនៅក្នុង​មជ្ឈមណ្ឌល Manhattan ទើបតែ​បាន​បំបែក​កំណត់ត្រា​ស្ដីពី​ថ្លៃ​ជួល​ដែល​ខ្ពស់បំផុត​នៅ​ទីក្រុង​នី​វ​យ៉​ក ដោយមាន​តម្លៃ 125,000 ដុល្លារ/ខែ។ អត្តសញ្ញាណ​របស់​អ្នក​ជួល​ខុន​ដូ​នេះ មិន​ត្រូវបាន​បង្ហើប​ឱ្យដឹង​នោះទេ។ Jessica C. Campbell របស់ Nest Seekers International ដែលជា​ឈ្មួញ​ជើងសារ​ផ្នែក​អចលនទ្រព្យ​ឱ្យដឹងថា អ្នក​ជួល​បាន​យល់ព្រម​ភ្លាម​នៅក្នុង​ថ្ងៃ​មក​មើល​ខុន​ដូ។ «តម្លៃ​ជួល​បាន​បំបែក​កំណត់ត្រា​នៅ​កណ្ដាល​ទីក្រុង ប៉ុន្តែ​ក៏​ស័ក្ដិសម​ដែរ ព្រោះ​វា​ជា​កន្លែង​ដ៏​ថ្លៃថ្នូរ» Jessica C. បញ្ជាក់​ដូច្នេះ។ ជាមួយនឹង​តម្លៃ​ត្រូវ​បង់ 125,000 ដុល្លារ​ក្នុង​មួយខែ អតិថិជន​អាច​រស់នៅក្នុង​ខុន​ដូ​ទំហំ​ជាង 600 ម៉ែត្រការ៉េ​នៅ​ជាន់​ទី 20 និង 21 របស់​អគារ​ 100 Vandam។ យោងតាម Jessica C. នេះ​គឺជា​កន្លែង​ស្នាក់នៅ​មួយ​ដ៏​អស្ចារ្យ​បំផុត​ដែល​ធ្លាប់​ឃើញ​នៅ​នី​វ​យ៉​ក។ ខុន​ដូ​ខាងលើ​មាន​បន្ទប់ដេក​ចំនួន 6 បន្ទប់ទឹក​ចំនួន 7 និង​អាច​មើលទៅ​កាន់​ទន្លេ Hudson កំពង់ផែ New York និង​រូបសំណាក Statue of Liberty យ៉ាង​ពេញភ្នែក។ … Read more

ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ជិតបាន​ឡើង​ទៅ​​​ជំនួស ISS

Airbus និង​ក្រុមហ៊ុន​អាម៉េរិក Voyager Space កាលពី​ថ្ងៃទី 02 សីហា បានប្រកាស​បង្កើត​ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដើម្បី​អភិវឌ្ឍ Starlab ដែលជា​កំណែ​ស្ថានីយ​អវកាស​ពាណិជ្ជកម្ម ដែល​អាច​ជំនួស​ស្ថានីយ​អវកាស​អន្តរជាតិ (ISS)។ ក្រុមហ៊ុន​បណ្ដាក់ទុន​រួម​ដែល​​មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អាល្លឺម៉ង់នេះ គ្រោង​នឹង​អាចឆ្លើយតប​នឹង​តម្រូវ​ការ​ពី​បណ្ដា​ទីភ្នាក់ងារ​អវកាស​នៅលើ​ពិភពលោក ទន្ទឹមនឹងការ​​បើកផ្លូវ​ឱ្យមាន​ឱកាស​ថ្មី​សម្រាប់​វិស័យ​ពាណិជ្ជ​កម្ម​។ នេះ​បើតាម Matthew Kuta ប្រធាន​ក្រុមហ៊ុន Voyager Space។ ដើម្បី​ជំនួស ISS ណា​សា​មាន​គម្រោង​ទិញ​សេវាកម្ម​ពី​ដៃគូ​សហការ​ជំនួស​ឱ្យ​ការចាត់ចែង​កម្មវិធី​ដោយផ្ទាល់ ដូច​ទៅនឹង​អ្វីដែល​បាន​អនុវត្ត​នៅក្នុង​ការនាំ​អវកាសចរ​​ឡើងទៅ​កាន់​ទី​អវកាស។ Voyager Space ទទួលបាន​កិច្ចព្រមព្រៀង​តម្លៃ 160 លាន​ដុល្លារ​ពី​ណា​សា​កាលពី​ចុងឆ្នាំ 2021 ដើម្បី​អភិវឌ្ឍ Starlab។ ទន្ទឹមនឹង Voyager Space ណា​សា​ក៏បាន​ប្រគល់ប្រាក់​ 130 លាន​ដុល្លារ​ឱ្យ Blue Origin និង 126 លាន​ដុល្លារ​ឱ្យ Northrop Grumman ដើម្បី​អភិវឌ្ឍ​បណ្ដា​គម្រោង​អវកាស​ដោយឡែក។ ក្រុមហ៊ុន​អាម៉េរិក Axiom Space ក៏​កំពុង​អភិវឌ្ឍ​ស្ថានីយ​អវកាស​មួយ​ក្រោម​ការជួយ​គាំទ្រ​ពី​ណា​សា និង​ក្រុមហ៊ុន Thales Alenia Space … Read more

អាម៉េរិក​ជិត​បាញ់​បង្ហោះ​យានអវកាស​ដែលមាន​បច្ចេកវិទ្យា​ទំនើប​បំផុត​លើ​ពិភពលោក

យានអវកាស​ទំនើប​បំផុត​របស់​សហរដ្ឋ​អាម៉េរិក​នេះ អាច​ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ប្រហែល 300 ឆ្នាំ នៅលើ​គន្លង​តារាវិថី​ផែនដី។ បច្ចុប្បន្ន នៅ​ចំពោះមុខ​ការប្រកួតប្រជែង​គ្នា​ក្នុងការ​គ្រប់គ្រង​ទី​អវកាស គ្រា​ដែល​បច្ចេកវិទ្យាទំនើបៗកំពុង​ត្រូវបាន​បង្កើត​ឡើងជា​បន្ត​បន្ទាប់ បណ្ដា​ប្រទេសរីក​ចម្រើន​​​ក៏​ចាប់ផ្ដើម​អភិវឌ្ឍ​យានអវកាស​ដែល​អាច​ប្រើប្រាស់​ម៉ាស៊ីន​ដំណើរការ​ដោយ​ថាមពល​នុយ​ក្លេ​អែរ។ កាលពី​ថ្ងៃទី 26 កក្កដា 2023 សហរដ្ឋ​អាម៉េរិក​បានប្រកាសថា កំពុង​រៀប​គម្រោង​បាញ់​បង្ហោះ​យានអវកាស​ដែល​ប្រើប្រាស់​ម៉ាស៊ីន​នុយ​ក្លេ​អែរ​ដំបូង​លើ​ពិភពលោក ឡើងទៅ​កាន់​គន្លង​តារាវិថី​ផែនដី នៅ​ឆ្នាំ 2027។ យោងតាម​កិច្ចព្រមព្រៀង ​​ណា​សា និង​ទីភ្នាក់ងារ​គម្រោង​ស្រាវជ្រាវ​ទំនើប​សម្រាប់​ការពារជាតិ (DARPA) ដែលជា​ស្ថាប័ន​របស់​ក្រសួងការពារជាតិ​អាម៉េរិក កំពុងតែ​រក​វិធី​អភិវឌ្ឍ​ម៉ាស៊ីន​រ៉ុក្កែត​ដែល​ប្រើ​ថាមពល​នុយ​ក្លេ​អែរ ដែល​អាច​បង្កើន​លឿន​នៃ​ដំណើរ​ផ្សងព្រេង​ក្នុង​ទី​អវកាស និង​ជួយ​ឱ្យ​មនុស្ស​ឡើងទៅ​កាន់​ភព​អង្គារ​បាន​ឆាប់រហ័ស។ នេះ​បើតាម​ការចុះផ្សាយ​របស់ Washington Post។ ក្នុង​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃទី 26 កក្កដា ណា​សា និង DARPA ក៏បាន​ប្រកាសថា ពួកគេ​សម្រេចបាន​កិច្ចព្រមព្រៀង​ជាមួយនឹង Lockheed Martin ក្នុងការ​អភិវឌ្ឍ ផលិត និង​សាកល្បង​ដំណើរការ​រ៉ុក្កែត​ប្រើ​ថាមពល​នុយ​ក្លេ​អែរ​នេះហើយ។ បើសិន​គ្រប់យ៉ាង​ដំណើរ​ការល្អ Lockheed Martin នឹង​ទទួលបាន​ប្រាក់​ជិត 500 លាន​ដុល្លារ ក្នុងនោះ​មាន​ពាក់កណ្ដាល​បាន​ពី​ណា​សា និង​ពាក់កណ្ដាលទៀត​​បាន​ពី DARPA។ បន្ទាប់ពី​យានអវកាស​ត្រូវបាន​ដំឡើង​ម៉ាស៊ីន​រ៉ុក្កែតនុយក្លេអែរ​​របស់ Lockheed Martin វា​នឹង​ត្រូវបាន​នាំ​ឡើង​ទៅកាន់​កម្ពស់​ពី … Read more

PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​នៃ​ភាពស្មោះត្រង់​ជាង 40 លាន​ដុល្លារ​ដល់ Mbappe

(បារាំង) – កិច្ចសន្យា​បច្ចុប្បន្ន​រវាង​ក្លឹប​បាល់ទាត់ PSG និង Kylian Mbappe មាន​លក្ខខណ្ឌ​មួយ​ចែងថា PSG ត្រូវ​ផ្ដល់​ប្រាក់រង្វាន់​ពាក់កណ្ដាល​ក្នុងចំណោម 88 លាន​ដុល្លារ​អាម៉េរិក​សម្រាប់​ភាពស្មោះត្រង់​របស់ Mbappe បន្ទាប់ពី​ថ្ងៃទី 31 កក្កដា 2023។ លក្ខខណ្ឌ​នេះ​ស្ថិតក្នុង​កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ខែឧសភា​ឆ្នាំ 2022។ កិច្ចព្រមព្រៀង​រវាង​ក្លឹង PSG និង Kylian Mbappe មាន​សុពលភាព​រហូតដល់​ខែមិថុនា​ឆ្នាំ 2024 ហើយ​ប្រាក់ចំណូល​សរុប​របស់ Mbappe ឡើងដល់ 220 លាន​ដុល្លារ​អាម៉េរិក ក្នុងនោះ​មាន​ជិត 90 លាន​ដុល្លារ​ជា​ប្រាក់រង្វាន់​សម្រាប់​ភាពស្មោះត្រង់ និង​ប្រាក់រង្វាន់​ដទៃទៀត។ ប៉ុន្តែ ដើមខែ​មិថុនា Mbappe បាន​ផ្ញើលិខិត​បញ្ជាក់ថា មិន​ពន្យារ​សុពលភាព​នៃ​កិច្ចសន្យា​ឱ្យដល់​ខែមិថុនា​ឆ្នាំ 2024 ដូច​គម្រោង​ដំបូង។ ប្រការនេះ​ធ្វើឱ្យ​ប្រធាន​ក្លឹប លោក Al Khelaifi ខឹង និង​សម្រេចចិត្ត​លក់ Mbappe ក្នុង​រដូវក្ដៅ​នេះ មិន​ដូច្នោះ​ទេ​នឹងត្រូវ​បាត់បង់​កីឡាករ​រូបនេះ​ទទេ​នៅ​ឆ្នាំក្រោយ។ PSG ក៏បាន​ចាប់ផ្ដើម​ដាក់​ស​ម្ពា​ធ​លើ Mbappe ដើម្បីឱ្យ​កីឡាករ​បារាំង​រូបនេះ​ប្រកាស​ចាកចេញ​ដោយ​ខ្លួនឯង … Read more

Mbappe មិនសូវ​អើពើ​ដល់​សំណើ​ផ្ដល់​បៀវត្សរ៍​ជិត 800 លាន​ដុល្លារ​ពី​ក្លឹប​នៅ​អារ៉ាប់

ខ្សែប្រយុទ្ធ​ជនជាតិ​បារាំង Mbappe ទំនងជា​នឹង​បដិសេធ​សំណើ​បង្កើត​កិច្ចព្រមព្រៀង​មួយឆ្នាំ និង​ប្រាក់បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក ពី​ក្លឹប Al Hilal របស់​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត។ យោងតាម​ទំព័រ Relevo នៅ​ប្រទេស​អេ​ស្ប៉ា​ញ Mbappe មិនមាន​ចេតនា​ទាត់​ឱ្យ​ក្លឹប Al Hilal។ ខ្សែប្រយុទ្ធ​វ័យ 24 ឆ្នាំ​រូបនេះ ប្ដេជ្ញាចិត្ត​ទាត់​ឱ្យ PSG ក្នុង​ឆ្នាំ​ចុងក្រោយ​នៃ​កិច្ចព្រមព្រៀង មុននឹង​ទៅ​ចូលរួម​ជាមួយនឹង​ក្លឹប Real Madrid ទៅតាម​ទម្រង់​សេរី។ មុន​នោះ កាលពី​ថ្ងៃទី 24 កក្កដា ក្លឹប Al Hilal បានស្នើ​ទិញ Mbappe ក្នុងតម្លៃ 330 លាន​ដុល្លារ​អាម៉េរិក។ Al Hilal ក៏បាន​ត្រៀមខ្លួន​រួចហើយ​សម្រាប់​ការផ្ដល់ប្រាក់​បៀវត្សរ៍ 775 លាន​ដុល្លារ​អាម៉េរិក និង​សិទ្ធិ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Real Madrid នៅ​ឆ្នាំ 2024 ដល់ Mbappe។ បន្ទាប់ពី​ព័ត៌មាន​ស្ដីពី​សំណើ​របស់ Al Hilal កំពូល​តារា​បាល់បោះ​នៅ​ពានរង្វាន់ … Read more